ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ

Slides:



Advertisements
Similar presentations
Simple Interest I =Prt I = Interest P = Principle r = rate t = time
Advertisements

Advanced Algebra II Notes 1.5 Loans and Investments Investigation: (Use Sequential Mode, Stat Plot to simplify. See below)
Thinking Mathematically
An Application of Geometric Progression
Incentives Turkey's Investment Incentives System.
CONTEMPORARY ECONOMICS© Thomson South-Western LESSON 14.1 SLIDE 1 Government Spending, Revenue, and Public Choice Public Goods and Taxation 14.2.
General rule and Key words for VAT: Base  the price before tax Tax  percent of base Total  price + tax Amount to pay  the difference between VAT of.
Are taxes fair? us/ /what-is-fair-.html us/ /what-is-fair-.html.

Compound Interest Home Buying Project College Prep Math Project Example.
Today’s Schedule – 11/15 Defining Taxes PPT Tax Forms Tax Goals Research HW – Read 14.2.
Find the amount after 7 years if $100 is invested at an interest rate of 13% per year if it is a. compounded annually b. compounded quarterly.
Company is giving a fix income on every lead which is complete by you or by your Executive, I.E. Rs. 900/- E.G. if a single field executive.
Taxation – focus on the UK Key issues to consider Reasons for taxation - what it’s for Principles of taxation – what taxes should look like Types of tax.
Chapter 6 Review Game Show Percent of Increase/ Decrease.
STAYER ECO 450 W EEK 7 Q UIZ 5 C H 10 C HECK THIS A+ TUTORIAL GUIDELINE AT HTTP :// WWW. ASSIGNMENTCLOUD. COM / ECO -450/ ECO WEEK -7- QUIZ -5- CH.
Business Math 1.4 Commissions.
الإطار الفكـري للضريبة والزكاة
GYM MEMBERSHIPS.
Aliisa, Hennamari & Ella
Cash Flow Forecasts This shows the WHEN of cash coming in and cash going out during a certain month and year.
Services Provided by VAT Consultants in UAE
Ch. 14 Know the criteria for effective taxes
Chapter 16 Practice Quiz Tutorial The Public Sector
Criteria for Effective Taxes
Taxes.
CHAPTER 3 FINANCIAL STATEMENTS, TOOLS, AND BUDGETS
Get permission from owner to paint your bedroom bright purple
What is Online Reputation Management?
Percent and Problem Solving: Sales Tax, Commission, and Discount
How Taxes Work Unit 14.1.
Uaevatexpert.ae Welcomes You. Process of Registering VAT Return Filing.
Personal Finance Vocabulary Review.
Transport & logistics PAY NON EU Platform Market- Place
Government Spending, Revenue, and Public Choice
Example A: Mr. Jordan wins $3,570,000 in a lottery
Sources of Government Revenue
Government Spending, Revenue, and Public Choice
effects of changing conditions
The Economics of Taxation
Types of Tax Plans Unit 3 – Taxes – Day 2.
Primary goal of the government:
Taxes.
Average Income (After taxes, including public
Government Taxing and Spending
Taxation in the USA.
Role of Government Topic: TAXES.
Mark Fielding-Pritchard
Chapter 9 Section 1 I. Economic Impact of Taxes
Budgets.
Principles of Taxation
How much do you actually make?
Find Price or Tax.
Find Sales tax Statement.
Sources of revenue in Georgia
Find Sales tax statement
Buying a New Car.
Taxes!!!!.
Taxes and Government.
Review: Mini-Quiz Simple Interest
L.E.900 per month as basic salary (of which L.E.100 special security).
Don't say you don't know- think about it
Money Demand Worksheet Answers
TOP Tax system TOP Tax system TOP Tax system
Ch 2.1 Vocab.
ECONOMICS Chapter 16.4: Taxation Learning Target: Understand the principles and forms of taxation in the U.S. Success Criteria You should be able.
Principles of Taxation
VAT Module 4: Charge to VAT
Strategies and Insights to Control your Business
Presentation transcript:

ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ  0  អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៦ ឧទ្ទេសនាមដោយ​៖ លោក ឈៀង គីមសាយ ​​​ ប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃនាយក ដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ 1

មាតិកា ១- គោលបំណង នៃពន្ធដារ ២- ពន្ធផ្ទាល់ និងពន្ធប្រយោល ៣- ប្រព័ន្ធពន្ធដារកម្ពុជា ៤- ប្រភេទពន្ធ និងអត្រា ៥-​ កាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធ 2

១- គោលបំណង នៃពន្ធដារ រដ្ឋាភិបាលប្រើប្រាស់ចំណូលពន្ធដើម្បីទូទាត់ចំណាយផ្សេងៗ ទូទាត់បំណុល លើកទឹកចិត្ត និងទប់ស្កាត់ឥរិយាបទ ឬ សកម្មភាពផ្សេងៗ និងបែងចែកធនធានឡើងវិញប្រកបដោយសមធម៌

១- គោលបំណង នៃពន្ធដារ

២- ពន្ធផ្ទាល់ និងពន្ធប្រយោល ២.១- ពន្ធផ្ទាល់ ជាពន្ធដែលប្រមូលផ្ទាល់ពីបុគ្គល ឬនីតិបុគ្គល ដោយផ្អែកលើគោលការណ៍សមត្ថភាពក្នុងការបង់ (Ability to Pay Principle) ដូចជា ពន្ធលើប្រាក់ចំណេញ ពន្ធលើអចលនទ្រព្យ ... ២.២- ពន្ធប្រយោល ជាពន្ធលើការប្រើប្រាស់ និយមហៅអាករ (ប្រមូលតាមរយៈបុគ្គល ឬនីតិបុគ្គល) ដោយមិនផ្អែកលើសមត្ថភាព របស់បុគ្គលណាម្នាក់ក្នុងការបង់ពន្ធដូចប្រភេទពន្ធផ្ទាល់នោះទេ (Progressive Tax) ដូចជា អាករលើតម្លៃបន្ថែម អាករ ពិសេស ...

៣- ប្រព័ន្ធពន្ធដារកម្ពុជា របបពន្ធត្រូវបានធ្វើវិសោធនកម្មដោយច្បាប់ស្តីពីការគ្រប់​គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦ ឲ្យទៅជារបបពិត ឬរបប ស្វ័យប្រកាស បែងចែកជា៣ប្រភេទ៖ ១. អ្នកជាប់ពន្ធតូច ២. អ្នកជាប់ពន្ធមធ្យម ៣. អ្នកជាប់ពន្ធធំ

៣- ប្រព័ន្ធពន្ធដារកម្ពុជា (ត) នីតិវិធី នៃការកំំណត់ត្រូវផ្អែកលើកម្រិតផលរបរ និងទ្រង់​ទ្រាយ​​គតិយុត្តិ ៣.១. អ្នកជាប់ពន្ធតូច -មានផលរបរប្រចាំឆ្នាំចាប់ពី២៥០លាន រៀល ដល់់៧០០លាន រៀល -មានផលរបរកក្នុងរយៈពេល៣ខែជាប់គ្នា -ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញ ឬ ​ សេវា រួមទាំង ភាស៊ី

៣- ប្រព័ន្ធពន្ធដារកម្ពុជា (ត) ៣.២. អ្នកជាប់ពន្ធមធ្យម -មានផលរបរប្រចាំឆ្នាំចាប់ពី៧០០លាន រៀល ដល់់ ២ ០០០លាន រៀល -សហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល -ស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ​

៣- ប្រព័ន្ធពន្ធដារកម្ពុជា (ត) ៣.៣. អ្នកជាប់ពន្ធធំ -មានផលរបរប្រចាំឆ្នាំលើសពី ២ ០០០លាន រៀល -សាខាក្រុមហ៊ុនបរទេស -សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមាន លក្ខណៈសម្បតិ្តគ្រប់គ្រាន់ (គ.ល.គ) (QIP) -ស្ថាប័នរដ្ឋ បេសកម្មទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និង ទីភាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ​

៤- ប្រភេទពន្ធ និងអត្រា ប្រភេទពន្ធក្នុងប្រទេសយើងមាន៖ ១-ពន្ធលើឈ្នួលផ្ទះ និងដី អត្រា១០% ២-ពន្ធប្រថាប់ត្រា (លើការផ្ទេរអចលនៈទ្រព្យ យាន្តជំនិះ)៤% ៣-ពន្ធប្រថាប់ត្រាលើការផ្ទេរចំណែកណាមួយ ឬទាំងស្រុង នៃភាគហ៊ុនរបស់ក្រុមហ៊ុន ០.១% ៤-ពន្ធប្រថាប់ត្រា លើកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬ សេវាដែលប្រើបា្រស់ថវិការដ្ឋ ០.១% ៥- ពន្ធលើអចលនៈទ្រព្យ ០.១% ៦- ពន្ធលើដីធ្លីមិនប្រើប្រាស់ ២% ៧- ​ពន្ធតែមប្រិ៍ (១០០ , ២០០, ៥០០, ១០០០, ២០០០ រៀល) ៨- ពន្ធលើសត្វឃាត (គោ ក្របី ជ្រូក) ៣ % ៩- ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ១០- អាករលើផលរបរ ២%

៤- ប្រភេទពន្ធ និងអត្រា (ត) ១១-ពន្ធប៉ាតង់ ១២-ពន្ធកាត់ទុកទូទៅ ៤% ៦% ១០% ១៤% ១៥% ១៣-អាករសម្រាប់បំភ្លឺសាធារណៈ ៣% ១៣- អាករលើតម្លៃបន្ថែម ១០% ១៤- អាករពិសេសលើលើទំនិញនិងសេវាមួយចំនួន ៣% ១០% ២០% ៣០% ៣៥% ១៥- អាករស្នាក់នៅ ២% ១៦- ពន្ធលើប្រាក់បៀវត្ស ៥% ១០%​ ១៥% ២០% ១៧- ពន្ធលើប្រាក់ចំណេញ ២០% ១៨- ពន្ធលើប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ១% ១៩- ពន្ធអប្បមារ ១% ​

៤- ប្រភេទពន្ធ និងអត្រា (ត) ដកស្រង់ប្រភេទពន្ធសំខាន់ៗនៅកម្ពុជា ក. អាករលើតម្លៃបន្ថែម ​ ការផ្គត់ផ្គង់ជាប់អាករ និងកាតព្វកិច្ចចុះបញ្ជី អតប៖ អ្នកជាប់ពន្ធក្នុងប្រព័ន្ធរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជី អតប ក្រុមហ៊ុននីតិបុគ្គលគ្រប់ប្រភេទ អ្នកនាំចូល អ្នកនាំចេញ និងសហគ្រាសវិនិយោគ សហគ្រាសផ្សេងទៀត ដែលមានផលរបររយៈពេលបីខែ ប្រិតទិនជាប់គ្នាចាប់ពី៖ ១២៥ លានរៀលចំពោះការផ្គត់ផ្គង់ទំនិញ ៦០ លានរៀលចំពោះការផ្គត់ផ្គង់សេវា និង ៣០ លានរៀនចំពោះការចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល

៤- ប្រភេទពន្ធ និងអត្រា (ត) ក. អាករលើតម្លៃបន្ថែម (អតប) អត្រាអាករ អត្រាអាករ ១០%​ សម្រាប់ការផ្គត់ផ្គង់ជាប់អាករ ដែលរួមមានការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល អត្រា០% សម្រាប់ការនាំចេញទំនិញ និងការដឹកជញ្ជូនអន្តរជាតិ ។ លក្ខខ័ណ្ឌស្នើសុំ​ឥណទានអាករលើធាតុចូល (ចសព​ មាត្រា ៦៨) អនុញ្ញ្ញាតឲ្យតែអាករដែលបានបង់លើការទិញទំនិញ ឬសេវាសម្រាប់​​​​​ ប្រើប្រាស់ឲ្យការផ្គត់ផ្គង់ជាប់អាករតែប៉ុណ្ណោះ និងមានវិក្កយ​បត្រអាករត្រឹមត្រូវ ចំពោះទំនិញនាំចូល ត្រូវមានប្រតិវេទន៏គយ និងបង្កាន់ដៃបង់ពន្ធចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

៤- ប្រភេទពន្ធ និងអត្រា (ត) ខ. អាករពិសេសលើទំនិញ និងសេវាមួយចំនួន ទំនិញនិងសេវាជាប់អាករពិសេសក្នុងស្រុក ៖ ផលិតស្រា ៣៥% ផលិតស្រាបៀរ ៣០ % ផលិតបារីគ្រប់ប្រភេទ ២០% ផលិតភេសជ្ជៈគ្រប់ប្រភេទ ១០% ថ្លៃលក់សំបុត្រដឹកជញ្ជូនអ្នកដំណើរតាមយន្តហោះ ១០% សេវាទូរ​ស័ព្ទ ៣% សណ្ឋាគារ និងសេវាលំហែកំសាន្តផ្សេងៗ ១០%

៤- ប្រភេទពន្ធ និងអត្រា (ត) គ. ប្រាក់បៀវត្សជាប់ពន្ធ ពាក្យ “និយោជក” រួមមានស្ថាប័នរដ្ឋនីតិបុគ្គលនិវាសនជន ក្រុមអាជីវកម្មនិវាសនជន គ្រឹះស្ថានអចិន្រ្តៃយ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការមិនស្វែងរកប្រាក់ចំណេញ ឬរូបវន្តបុគ្គលនិវាសនជន ដែលប្រកបអាជីវកម្ម។ ពាក្យ “និយោជិត” សំដៅដល់រូបវន្តបុគ្គលដែលទទួលបានប្រាក់បៀវត្សអំពីសកម្មភាពបម្រើការងាររបស់ខ្លួន រួមបញ្ចូលទាំងអ្នកទទួលខុសត្រូវ ឬអភិបាលរបស់សហគ្រាស មន្រ្តីរាជការ មន្រ្តីជ្រើសតាំងដោយការបោះឆ្នោត លើកលែងតែសមាជិករដ្ឋសភា និងព្រឹទ្ធសភា។ ប្រាក់បៀវត្ស សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៏​បន្ថែមដែលបានទូទាត់ឲ្យដល់និយោជិត ឬដែល បាន​​ទូទាត់ដើម្បីជាប្រយោជន៏ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្ម​ភាព​​បំរើការងារ។

៤- ប្រភេទពន្ធ និងអត្រា (ត) អត្រាពន្ធ ១- បៀវត្សប្រចាំខែត្រូវជាប់ពន្ធរបស់និវាសជន អត្រា ដកលម្អៀង ពី 0 R ដល់ 800,000 R 0 % ០ 800,001 R 1,250,000 R 5 % 40,000 R 1,250,001 R 8,500,000 R 10 % 102,500 R 8,500,001 R 12,500,000 R 15 % 527,500 R លើសពី 20 % 1,152,500 R ២- បៀវត្សប្រចាំខែរបស់អនិវាសជនត្រូវជាប់ពន្ធតាមអត្រាថេរ 20% ៣- ​អត្ថប្រយោជន៏បន្ថែមជាទំនិញ សេវា សាច់ប្រាក់...ត្រូវជាប់ពន្ធតាមអត្រា 20%

៤- ប្រភេទពន្ធ និងអត្រា (ត) ឃ.ពន្ធលើប្រាក់ចំណេញ កម្មវត្ថុនៃពន្ធលើប្រាក់ចំណេញ ជាបំណុលរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និង ប្រភពបរទេស ជាបំណុលរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា ។

៤- ប្រភេទពន្ធ និងអត្រា (ត) ប្រាក់ចំណេញជាប់ពន្ធ (មាត្រា៧ ចសព/ ផ្នែកទី២.២ TOP) ជាប្រាក់ចំណេញសុទ្ធបានពីលទ្ធផលទាំងអស់នៃប្រតិបត្តិការគ្រប់ប្រភេទ រួមទាំងតំលៃលើសបានពីការលក់ចំណែកនានានៃទ្រព្យ សកម្មក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ព្រមទាំងប្រាក់ចំណូលពីកិច្ចប្រតិបតិ្តការហិរញ្ញវត្ថុ ឬវិនិយោគ​ ការ ប្រាក់ ថ្លៃឈ្នួល និងសួយសារផង ប្រាក់ចំណេញជាប់ពន្ធកើតចេញពីការកាត់កងគ្នារវាងចំណូលដុល និងបន្ទុកទាំងអស់ពីប្រតិបតិ្តការគ្រប់ប្រភេទក្នុងពេលកំពុងដំណើរ ការ ឬនៅពេលបញ្ចប់អាជីវកម្ម។

៤- ប្រភេទពន្ធ និងអត្រា (ត) ចំណាយអនុញ្ញាតឲ្យកាត់កង រួមមាន ៖ បន្ទុកដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ ថ្លៃឈ្នូល ការប្រាក់ ការប៉ះប៉ូវ ការទូទាត់ ឬកម្រៃនានាដែលបានបើក ត្រូវ អនុវត្តចំពោះ​ការបំពេញសេវាជាក់ស្តែង ហើយក្នុងកម្រិតមួយសមហេតុផល ដើម្បី​អាជីវកម្ម ចំណាយបានកើតឡើងនិងចំនួនទឹកប្រាក់ជាបន្ទុកអាចបង្ហាញច្បាស់លាស់

៤- ប្រភេទពន្ធ និងអត្រា (ត) ២០% -ប្រាក់ចំណេញរបស់នីតិបុគ្គល។ ៣០%​-ប្រាក់ចំណេញក្រោមកិច្ចសន្យាបែងចែងផលលិតផលធន​ធាន​ធម្មជាតិរួមទាំងព្រៃឈើ រ៉ែមាស ឬត្បូងថ្មមានតម្លៃនានា។ ០%​-ប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ស្ថិតក្នុងរយៈពេលលើកលែងពន្ធ។

៤- ប្រភេទពន្ធ និងអត្រា (ត) អត្រាពន្ធ (ត) ប្រាក់ចំណេញរបស់រូបវន្តបុគ្គល និងចំណែកត្រូវបែងចែកឲ្យសមាជិកម្នាក់ៗរបស់ក្រុមអាជីវកម្ម ៖ ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំត្រូវជាប់ពន្ធ អត្រាពន្ធ 0` ដល់ 6,000,000 ` 0% ពី 6,000,000 ` ដល់ 15,000,000 ` 5% ពី 15,000,000 ` ដល់ 102,000,000 ` 10% ពី 102,000,000 ` ដល់ 150,000,000 ` 15% លើសពី 150,000,000 ` 20%

៤- ប្រភេទពន្ធ និងអត្រា (ត) រំដោះពន្ធលើប្រាក់ចំណេញ (រដពច) អ្នកជាប់ពន្ធតាមរបបពិត ត្រូវបង់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែ ១% លើផលរបរ ផលរបរ គឺជាចំណូលដែលទទួលបានពីការផ្គត់ផ្គង់ទំនិញ និងសេវា មិនរួមបញ្ចូល អតប រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែបូកបង្គរ យកទៅកាត់កងជាមួយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

៥-កាតព្វកិច្ចនិងសិទ្ធិរបស់អ្នកជាប់ពន្ធ អ្នកជាប់ពន្ធមានកាតព្វកិច្ច ដូចតទៅ ៖ ចុះឈ្មោះក្នុងបព្ជីារបស់រដ្ឋបាលសារពើពន្ធ ដាក់លិខិតប្រកាសពន្ធ និងផ្ដល់ពត៌មានតាមការតម្រូវនៃច្បាប់ពន្ធដារ បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ តាមកាលបរិច្ឆេទ ដូចមានចែងនៅក្នុងបទប្បញ្ញត្ដិស្ដីពីពន្ធដារ ឬរដ្ឋបាលសារពើពន្ធកំណត់ កាន់កាប់ ថែរក្សា បង្ហាញបព្ជីាកាគណនេយ្យដល់រដ្ឋបាលសារពើពន្ធ បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទជូនដំណឹង ត្រូវមានភាពស្មោះត្រង់ក្នុងការងារបំពេញកាតព្វកិច្ចសារពើពន្ធ សហប្រតិបត្ដិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញភារកិច្ចពន្ធ។ fix amount period of 3 months, 6 months 23

៥-កាតព្វកិច្ចនិងសិទ្ធិរបស់អ្នកជាប់ពន្ធ (ត) កាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ ៖ ដាក់លិខិតប្រកាសនិងបង់ VAT យ៉ាងយឺតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ​ដាក់ប្រកាសនិងបង់ពន្ធផ្សេងៗក្រៅពី VAT ដែលជាកាតព្វកិច្ចអ្នកជាប់ពន្ធរបបស្វ័យប្រកាស ឲ្យបានមុនថ្ងៃទី១៥ នៃខែបន្ទាប់ ដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នំា ក្នុងរយៈ​ពេល៣ខែ ក្រោយពីដំណាច់​ឆ្នាំសារ​ពើពន្ធ ដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធប៉ាតង់ឲ្យបានមុនថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់។ fix amount period of 3 months, 6 months 24

៥-កាតព្វកិច្ចនិងសិទ្ធិរបស់អ្នកជាប់ពន្ធ (ត) អ្នកជាប់ពន្ធមានសិទ្ធិដូចតទៅ ៖ ត្រូវបានទុកជាការសម្ងាត់​នូវពត៌មាន ប្រើប្រាស់តែក្នុងគោលដៅពន្ធដារ ទទួលព័ត៌មានបច្ចុប្បន្នភាពកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារនិងនីតិវិធីនៃការកំណត់ពន្ធ ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈពីរដ្ឋបាលសារពើពន្ធ ទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួនរួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ា ប្តឹងតវ៉ាដូចមានចែងក្នុង ចសព រាល់សេចក្តីសម្រេច​របស់រដ្ឋបាលសារពើពន្ធ បង់ពន្ធមិនអោយលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់ អនុវត្តដោយតម្លាភាព និងមិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ ទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វ​​កិច្ច​​សារពើពន្ធ រកតំណាងតាមរយៈការផ្ទេរសិទ្ធិជាលាយលក្ខណ៏អក្សរ។ fix amount period of 3 months, 6 months 25

សូមអរគុណ www.tax.gov.kh fix amount period of 3 months, 6 months 26