វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២
វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២
Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macroeconomics គោលបំណងនៃមេរៀន៖ កំណត់និយមន័យសេដ្ឋកិច្ច ពន្យល់អំពីកត្តាផលិតកម្ម បញ្ហាសេដ្ឋកិច្ច និងប្រព័ន្ធសេដ្ឋកិច្ច បង្ហាញអំពីមុខងារសន្មតិរបស់សេដ្ឋកិច្ច បង្ហាញពីភាពខុសគ្នារវាងពុំនោលវិជ្ជមាន និងពុំនោលបទដ្ឋាន បកស្រាយអំពីបុព្វហេតុនៃមហាវិបត្តិសេដ្ខកិច្ច កំណត់អំពីភាពខុសគ្នារវាងមីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច ពន្យល់អំពីមូលហេតុដែលនាំឲ្យមានការចាប់ផ្ដើមបដិសន្ធិនៃម៉ាក្រូសេដ្ឋ កិច្ច បង្ហាញអំពីអថេរសំខាន់ៗដែលម៉ាក្រូសេដ្ឋកិច្ចត្រូវធ្វើការសិក្សា និង ពិភាក្សា ពន្យល់ពីហេតុផលក្នុងការសិក្សាមុខវិជ្ជាម៉ាក្រូសេដ្ឋកិច្ច
Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ១. សេចក្ដីផ្ដើម៖ នៅក្នុងអតីតកាល អ្នកម៉ាក្រូសេដ្ឋកិច្ចមិនព្យាយាមកែ តម្រូវការវិភាគរបស់ពួកគេជាមួយនិងការសន្មតិ និងការ សន្និដ្ឋាននៅក្នុងទ្រឹស្ដីមីក្រូសេដ្ឋកិច្ចឡើយ។ អ្វីដែលកើត ឡើងនៅក្នុងម៉ាក្រូសេដ្ឋកិច្ចជាលទ្ធផលនៃការធ្វើសេចក្ដី សម្រេចចិត្តជាលក្ខណៈបុគ្គល ដែលជាការវិភាគនៅក្នុងមី ក្រូសេដ្ឋកិច្ច។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ២. អ្វីទៅដែលហៅថាម៉ាក្រូសេដ្ឋកិច្ច?៖ ម៉ាក្រូសេដ្ឋកិច្ច គឺជាផ្នែកមួយដែលសិក្សាអំពីដំណើរការប្រព្រឹត្តិរបស់ខឿនសេដ្ឋកិច្ចនៅក្នុងទ្រង់ទ្រាយទូលំទូលាយដូចជា៖ ការកើនឡើងនូវផលិតផលជាតិ ចំណូលជាតិ ការប្រើប្រាស់សរុប និកម្មភាពទូទៅនៃថ្លៃ ចំណាយរបស់រដ្ឋាភិបាល ការវិនិយោគសរុប និងចរន្តពាណិជ្ជកម្មក្រៅប្រទេស (ការនាំចូល នាំចេញ) ដែលទាំងអស់នេះជាលទ្ធផលកើតចេញពីសកម្មភាពទាំងឡាយដែលកើតមាននៅ ក្នុងទីផ្សារផ្សេងៗគ្នាជាច្រើន និងបានមកពីដំណើរប្រព្រឹត្តនៃអ្នកធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗគ្នា នៅក្នុងគ្រួសារ រដ្ឋាភិបាល និងផ្នែកអាជីវកម្ម។
៣. ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣. ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ ៣.១. មហាវិបត្តិសេដ្ឋកិច្ច៖ ព្រិត្តិការណ៍សេដ្ឋកិច្ច នៅក្នុងអំឡុងទស្សវត្តន៍ឆ្នាំ១៩៣០ គឺជាទស្សវត្តន៍នៃការធ្លាក់ចុះយ៉ាងខ្លាំងដែលជាមូលហេតុនៃការចាប់ផ្ដើមការគិតទៅដល់បញ្ហានៃម៉ាក្រូសេដ្ឋកិច្ច។ វាបានកើតឡើងចាប់តាំងពីទស្សវត្តន៍ឆ្នាំ១៩២០ នៅបណ្ដាប្រទេសឧស្សាហកម្មមួយចំនួន ជាពិសេសនៅសហរដ្ឋអាមេរិក អត្រានិកម្មភាពបានកើនឡើងពី ៣.១% នៅឆ្នាំ១៩២៩ ដល់ ២៣.៥% នៅឆ្នាំ១៩៣២ ដែលចំណូលធ្លាក់ចុះ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ១៩២៩។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣.ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ ៣.១. មហាវិបត្តិសេដ្ឋកិច្ច៖ បណ្ដាប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចបានធ្លាក់ចុះទៅតាមសហរដ្ឋអាមេរិកដែរ ជាពិសេសអាល្លឺម៉ង់ និងចក្រភពអងគ្លេសអត្រានិកម្មភាពបានកើនឡើងពី៥.៩% និង៧.២% នៅក្នុងឆ្នាំ១៩២៩ និង១៧.២% និង១៥.៣% នៅឆ្នាំ១៩៣២ នៅក្នុងអំឡុងពេលជាមួយគ្នានេះប្រទេសបារាំងចំណូលបានធ្លាក់ចុះចំនួន១៥% និងបណ្ដាប្រទេសផ្សេងៗទៀតក៏ដូចច្នោះដែរ។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣.ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ ៣.២. ម៉ូដែលទ្រឹស្ដីក្លាស៊ិក៖ មុនពេលដែលកើតមាននូវមហាវិបត្តិសេដ្ឋកិច្ច សេដ្ឋវិទូបានប្រើប្រាស់នូវម៉ូដែលមីក្រូសេដ្ឋកិច្ច ពេលខ្លះដោយផ្អែកលើម៉ូដែលក្លាស៊ិកដើម្បីដោះស្រាយនូវបញ្ហាដែលកើតមានឡើង។ ម៉ាក្រូសេដ្ឋកិច្ចអនុវត្តរហូតមានដល់ក្រោយសង្គ្រាមលោកលើកទី២។ ឧ. ការវិភាគតម្រូវការ និងផ្គតផ្គង់ ក្នុងទ្រឹស្ដីក្លាស៊ិកគឺសន្មតថារំលើសនៃការផ្គត់ផ្គង់ពលកម្មនាំឲ្យថ្លៃឈ្នួលពលកម្មថយចុះ ហើយជាលទ្ធផល និងនាំទៅដល់ចំណុចសមតាជាថ្មី ហើយនិកម្មភាពនឹងមិនអាចកើតមានទេ។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣.ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ ៣.២. ម៉ូដែលទ្រឹស្ដីក្លាស៊ិក៖ ម្យ៉ាងវិញទៀតសេដ្ឋវិទូក្លាស៊ិកជឿជាក់ថា ការធ្លាក់ចុះគឺមានការកែតម្រូវដោយស្វ័យប្រវត្តិនៅពេលដែលផលិតកម្មធ្លាក់ចុះ តម្រូវការសម្រាប់ពលកម្ម និងរំកិលទៅឆ្វេង ហើយនឹងនាំឲ្យអត្រាប្រាក់ឈ្នួលធ្លាក់ ហើយនៅពេលនោះនឹងមានតម្រូវការពលកម្មកើនឡើងដោយសហគ្រាសដែលមានបំណងជួលនៅក្នុងអត្រាប្រាក់ឈ្នួលដែលទាបជាងមុន។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣.ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ ៣.២. ម៉ូដែលទ្រឹស្ដីក្លាស៊ិក៖ ប៉ុន្តែនៅពេលដែលមានការធ្លាក់ចុះនូវសកម្មភាពលផលិត កម្រិតនៃនិកម្មភាពនៅបណ្ដាប្រទេសភាគច្រើននៅ តែខ្ពស់សម្រាប់រយៈពេលជាង១០ឆ្នាំ។ រង្វាស់ដ៏ធំនេះគឺជាបរាជ័យរបស់ម៉ូដែលនៃទ្រឹស្ដីក្លាស៊ិកក្នុងការពន្យល់អំពីនិកម្មភាពដែលមានកម្រិតខ្ពស់និងកើតឡើងក្នុងរយៈពេលវែង ដែលបានជម្រុញក្នុងការបង្កើតនូវម៉ាក្រូសេដ្ឋកិច្ច។ វាមិនជាការគួរឲ្យភ្ញាក់ផ្អើលទេថា ម៉ាក្រូសេដ្ឋកិច្ចបានចាប់កំណើតនៅអំឡុងទស្សវត្តន៍ឆ្នាំ១៩៣០នោះ។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣.ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ ៣.៣. បដិវត្តរបស់ Keynes ៖ គឺជាសៀវភៅមួយដែលមានសារៈសំខាន់បំផុតនៅក្នុងប្រវត្តិសេដ្ឋកិច្ច ស្ដីពីសទ្រឹស្ដីទូទៅនៃអនិកម្មភាព ការប្រាក់ និងរូបិយវត្ថុ ( The General Theory of Employment, Interest and Money) ដែលបានបង្កើតឡើងដោយសេដ្ឋវិទូជនជាតិអង់គ្លេសឈ្មោះ John Maynard Keynes ហើយបានបោះពុម្ពផ្សាយនៅ ក្នុងឆ្នាំ១៩៣៦។ ម៉ាក្រូសេដ្ឋកិច្ចភាគច្រើននាពេលប្បច្ចុប្បន្នមានប្ញសគល់ចេញពីការងាររបស់ Keynes។ ដោយយោងទៅលើ Keynes វាមិនមែនថ្លៃ និងប្រាក់ឈ្នួលទេ ដែលកំណត់កម្រិតនៃភាពមានការងារធ្វើនោះ ដូចដែលទ្រឹស្ដីក្លាស៊ីកបានស្នើឡើងនោះទេ ប៉ុន្តែកម្រិតនៃត្រូវការរួមទៅលើទំនិញ និងសេវាកម្មទៅវិញទេ។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣.ប្ញសគល់នៃម៉ាក្រូសេដ្ឋកិច្ច៖ ៣.៣. បដិវត្តរបស់ Keynes ៖ ហើយ Keynes ជឿជាក់ថារដ្ឋាភិបាលគួរតែធ្វើអន្តរគមន៍នៅក្នុងសេដ្ឋកិច្ច និងមានឥទ្ធិពលទៅលើកម្រិតនៃ Output និងភាពមានការងារធ្វើ។ តួនាទីរបស់រដ្ឋាភិបាលនៅក្នុងអំឡុងពេលដែលតម្រូវការឯកជនមានកម្រិតទាប Keynes យល់ឃើញយ៉ាងដូច្នេះ គឺដើម្បីជម្រុញតម្រូវការរួម និងដើម្បីនាំសេដ្ឋកិច្ចឲ្យចាកផុតពីមហាវិបត្តិសេដ្ឋកិច្ច។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.១. លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច៖ នៅក្នុងមេរៀននេះយើងបានឃើញពីផ្នែកធំៗទាំងបួននៃភ្នាក់ងារសេដ្ឋកិច្ចរួមមាន៖ ផ្នែកគ្រួសារ (Household Sector) ផ្នែកអាជីវកម្ម (Business Sector) ផ្នែករដ្ឋាភិបាល ( Government Sector ) និងផ្នែកបរទេស ( Foreign Sector) ដែលធ្វើប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចតាមរយៈទីផ្សារផលិតផល (Product Market) និងទីផ្សារប្ដូរប្រាក់អន្តរជាតិ (Foreign Exchange Market) ជាមួយគ្នានេះដែរយើងក៏បានបង្ហាញពីការហូរនៃទំនិញ និងសេវាកម្ម ដែលហូរចេញពីផ្នែកសហគ្រាសឆ្ពោះទៅផ្នែកគ្រួសារដោយឆ្លងកាត់ទីផ្សារផលិតផល និងបង្ហាញពីការហូរនៃកត្តាផលិតកម្ម ដែលហូរពីផ្នែកគ្រួសារឆ្ពោះទៅផ្នែកសហគ្រាសកាត់តាមទីផ្សារផលិតកម្ម និងក៏បានបង្ហាញពីសំហូរនៃការទូទាត់ផងដែរ។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.២. ផលិតផលជាតិ (National Product/ Output)៖ ផលិតផលជាតិ គឺជាពាក្យមួយនៅក្នុងសេដ្ឋកិច្ចដែលគេប្រើសប្រាស់ ដើម្បីពិពណ៌នាពីតម្លៃទីផ្សារសរុបនៃទំនិញ និងសេវាកម្មដែលផលិតផលនៅ ក្នុងសេដ្ឋកិច្ចមួយ ក្នុងរយៈពេលមួយជាទូទៅរយៈពេលមួយឆ្នាំ។ នៅក្នុងមេរៀននេះយើងនឹងសិក្សាពីរង្វាស់ជាផ្លូវការពីរប្រភេទនៃផលិតផលជាតិ គឺផលិតផលជាតិសរុប និងផលិតផលជាតិសុទ្ធ។ ផលិតផលជាតិសរុប គឺត្រូវបានគេវាស់វែងដោយការបូកសរុប ការចំណាយរបស់រដ្ឋាភិបាល ការវិនិយោគទុន និងបុគ្គលម្នាក់ៗ ដែលបានចំណាយដោយសេដ្ឋកិច្ចជាតិមួយទាំងក្នុងស្រុក និងក្រៅប្រទេស។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.២. ផលិតផលជាតិ (National Product/ Output)៖ ផលិតផលជាតិសរុប គឺជាតម្លៃទីផ្សារនៃទំនិញ និងសេវាកម្មដែលផលិតបាននៅក្នុងព្រំដែននៃប្រទេសមួយក្នុងរយៈពេលមួយកំណត់ជាទូទៅមានរយៈពេលមួយឆ្នាំដោយដោយមិនចាំបាច់គិតពីសញ្ជាតិនៃអ្នកផលិតឡើយ។ ផលិតផលជាតិសុទ្ធ គឺជាតម្លៃទីផ្សារសរុបនៃផលិតផលសម្រេច និងសេវាកម្ម ដែលបានផលិតក្នុងកាលបរិច្ឆេទមួយ ដែលមិនរាប់បញ្ចូលនូវតម្លៃនៃការរំលោះមូលធន។
Cambodia GDP 1960-2015
Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.៣. ចំណូលជាតិ (National Income)៖ ចំណូលជាតិគឺជាចំណូលរុបដែលរកបានដោយប្រជាពលរដ្ឋនៃប្រទេសមួយដែលបានចូលរួមនៅក្នុងដំណើរការផលិតនូវផលិតផលជាតិ ឬនិយាយម្យ៉ាងទៀតថា៖ ចំណូលជាតិ គឺជាចំណូលទាំងឡាយដែលរកបានតាមរយៈកត្តាផលិតកម្មរួមមានដូចជា ថ្លៃឈ្នួលដី ការប្រាក់មូលធន ប្រាក់កម្រៃពលកម្ម និងប្រាក់ចំណេញក្នុងនាមជាម្ចាស់សហគ្រាស ឬអ្នកគ្រប់គ្រង។ ចំណូលបុគ្គល (Personal Income) ចំណូលបុគ្គលក្រោយការបង់ពន្ធ ( Disposable Income)
Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.៤. និកម្មភាព (Unemployment)៖ និកម្មភាពគឺជាលក្ខខណ្ឌនៃសេដ្ឋកិច្ចដែលនៅក្នុងនោះ ធនធានមួយចំនួន មិនត្រូវបានគេយកទៅប្រើប្រាស់ដើម្បីផលិតទំនិញ និងសេវាកម្ម។ នៅក្នុងមេរៀននេះយើងនិងសិក្សាពីការប្រើប្រាស់ និងគ្មានការប្រើប្រាស់នៃធនធានពលកម្ម ហើយពិភាគ្សាពីប្រភេទផ្សេងៗនៃនិកម្មភាព ដែលរួមមាននិកម្មភាពរួម និកម្មភាពរដូវ និកម្មភាពប៉ះទង្គិច និងនិកម្មភាពរចនាសម្ព័ន្ធ ហើយយើងក៏បានមើលឃើញផងដែរពីអត្រានិកម្មភាពដែលគេបានប្រើប្រាស់ជារង្វាស់ផ្លូវការ នៃនិកម្មភាពនៅក្នុងសេដ្ឋកិច្ច ហើយនៅផ្នែកខាងចុងនៃមេរៀននេះនឹងពិភាគ្សាអំពីថ្លៃដើមនៃនិកម្មភាព។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.៥. អតិផរណា (Inflation)៖ អតិផរណាគឺជាកើនឡើងនៃកម្រិតថ្លៃមធ្យមរបស់ថ្លៃទំនិញទាំងឡាយនៅក្នុងសេដ្ឋកិច្ច។ ពាក្យថាអតិផរណាគឺវាផ្ទុយពីពាក្យថា អប្បផរណាដែលមានន័យថាការធ្លាក់ចុះមកវិញនូវកម្រិតថ្លៃមធ្យមរបស់ទំនិញទាំងឡាយនៅក្នុងសេដ្ឋកិច្ចនោះ។ នៅពេលដែលវាគ្មានការប្រែប្រួលនៃថ្លៃ គេឲ្យឈ្មោះថាស្ថេរភាពនៃថ្លៃ។ រង្វាស់ធម្មតាបីនៃកម្រិតថ្លៃរួមមាន៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Price Index) ផលិតផលក្នុងស្រុកសរុបនៃបរិត្តផរណា (GDP Price Deflator) សន្ទស្សន៍តម្លៃផលិត (Producer Price Index) និងរបៀបនៃការគណនាអត្រាអតិផរណា។
One business Cycles Time Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.៦. ខួបអាជីវកម្ម ( Business Cycle)៖ (a) វដ្តអាជីវកម្មតាមសម្មតិកម្ម Hypothetical business cycles Peak Peak Growth Trend Line Real GDP Per Year Real GDP Trough Recovery Recession One business Cycles Time
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.៦. ខួបអាជីវកម្ម ( Business Cycle)៖ ខួបអាជិវកម្មគឺជាដំណើរឆ្លាស់គ្នារវាងការកើនឡើង និងការធ្លាក់ចុះ នៃសកម្មភាពសេដ្ឋកិច្ចដែលជាទូទៅគឺកើតឡើងជុំវិញនិន្នាការរយៈពេលវែ ង។ ខួបអាជីវកម្មតិច ឬច្រើនដើរតាមលំអានការងើបឡើងវិញ (Recovery) និងការធ្លាក់ចុះ (Recession) នៃសកម្មភាពសេដ្ឋកិច្ចជុំវិញ បន្ទាត់និន្នាការកំណើន។ ពាក្យថា Peak មានន័យថាកំណើនសេដ្ឋកិច្ចដល់ កម្រិតកំពូល។ ចំណែកពាក្យថា Trough មានន័យថាសេដ្ឋកិច្ចធ្លាក់ចុះដល់ បាត និង Trend មានន័យថាសេដ្ឋកិច្ចមាននិន្នាការងើបឡើងវិញ ឬធ្លាក់ ចុះ។ វដ្ដអាជីវកម្មមិនទៀងទាត់តាមពេលវេលាឬទំហំទេហើយកម្រិត កំណើនក៏មិនថេរដែរ វាប្រែប្រួលតាមបច្ចេកទេស និងកំណើនផ្គត់ផ្គង់នៃ កត្តាផលិតកម្ម។
Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.៧. ប្រព័ន្ធសេដ្ឋកិច្ច ( Economy Systems)៖ ប្រព័ន្ធសដ្ឋកិច្ចគឺជាការសិក្សាទៅរបបសដ្ឋកិច្ចផ្សេងៗ ដែលប្រទេសទាំងឡាយនៅលើពិភពលោកយកមកអនុវត្តដែលរួមមានប្រព័ន្ធបីគឺ៖ ប្រព័ន្ធសេដ្ឋកិ្ចផែនការ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ប្រព័ន្ធសេដ្ឋកិច្ចចម្រុះដែលប្រព័ន្ធសេដ្ឋកិច្ចនិមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ។
Chapter 1 :លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ច៖ ៤.៨. រូបិយវត្ថុ និងសេដ្ឋកិច្ច ( Money and Economy)៖ ដំណើរការប្រព្រឹត្តិទៅនៃការដោះដូរ បានកើនឡើងតាំងពីរនៅបែបផែននៃការប្ដូរពីផលិតផលមួយទៅផលិតផលមួយទៀតដោយពុំមានរូបិយវត្ថុជាអន្តរការីឡើយ។ ការលំបាកកើតមានចំពោះសេដ្ឋកិច្ច Barter នេះតម្រូវឲ្យមានការស្វែងរកនូវអ្វីៗថ្មីដើម្បីសម្រួលដល់ការដោះដូរ។ គេសង្កេតឃើញមានការប្រើប្រាស់ទម្រង់រូបិយវត្ថុច្រើនបែបច្រើនយ៉ាងជាវត្ថុអន្តរការីបម្រើការទូទាត់់។ ក្នុងនោះការប្រើប្រាស់មុនគេគឺការយកទំនិញមួយចំនួនជាខ្នាតវាស់តម្លៃ និងជាមធ្យោបាយទូទាត់ (រូបិយវត្ថុទំនិញ) មានដូចជា៖ ដុំតែ គោ ក្របី មាន់ ទា មាស ប្រាក់ លោហៈធាតុមានតម្លៃផ្សេងទៀត។ ការវិវត្តនៃទម្រង់រូបិយវត្ថុ មានជាបន្តបន្ទាប់រហូតដល់ការកើតមាននូវរូបិយវត្ថុ ក្រដាសប្រាក់ និងរូបិយវត្ថុធនាគារ ឬតួរលេខអាស្រ័យតាមការចម្រើនផ្នែកប្រព័ន្ធធនាគារ។
សំណួរ/ Questions ១. ដូចម្ដេចដែលហៅថាសេដ្ឋកិច្ច? ២. ដូចម្ដេចដែលហៅថាម៉ាក្រូសេដ្ឋកិច្ច? ៣. តើម៉ាក្រូសេដ្ឋកិច្ចកើតមានពីត្រឹមណាមក? ៤.ដូចម្ដេចដែលហៅថាផលិតផលជាតិ? ៥. ដូចម្ដេចដែលហៅថាចំណូលជាតិ? ៦.ដូចម្ដេចដែលហៅថាអតិផរណា? ៧.ដូចម្ដេចដែលថានិកម្មភាព? ៨.ដូចម្ដេចដែលហៅថាខួបអាជីវកម្ម? ៩. តើចំណុចសំខាន់ៗនៃការសិក្សាម៉ាក្រូសេដ្ឋកិច្ចមានអ្វីខ្លះ?