វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer

Slides:



Advertisements
Similar presentations
Eco 6351 Economics for Managers Chapter 10d (addendum). GDP Prof. Vera Adamchik.
Advertisements

Introduction to Macroeconomics
Chapter 2: The Data of Macroeconomics
1 Chapter 2:The Measurement and Structure of the Canadian Economy National Income Accounts – An accounting framework to measure current economic activity.
Measuring Domestic Output and National Income
Measuring a Nation’s Income
National Income Accounting
Gross Domestic Product (GDP) The sum of the flow of all final economic goods and services produced by the domestic economy during a relevant period of.
1 National Income and Product Accounting Gross vs. Net Domestic vs. National Product vs. Income.
Measuring the Aggregate Economy The government is very keen on amassing statistics... They collect them, add them, raise them to the n th power, take the.
Chap 10, Mankiw – Measurement of national income
Chapter 24 Measuring Domestic Output and National Income
07 Measuring Domestic Output and National Income McGraw-Hill/Irwin Copyright © 2012 by The McGraw-Hill Companies, Inc. All rights reserved.
THE MEASUREMENT AND STRUCTURE OF THE CANADIAN ECONOMY
Gross Domestic Product (GDP)– market value of all final goods and services produced in an economy during a given period, usually a year. In 2009, the GDP.
Measuring Domestic Output, National Income and the Price Level Chapter 7 Time period = 2 to 3 weeks.
Chapter 20 : The Measurement of National Income Copyright © 2014 Pearson Canada Inc.
Chapter 7 Chapter 7 Measuring Domestic Output, National Income & Price Level.
24 Measuring Domestic Output and National Income McGraw-Hill/Irwin Copyright © 2012 by The McGraw-Hill Companies, Inc. All rights reserved.
Measuring National Output Chapter 5. Economic goals  Economic growth  Full employment  Low inflation  An economy grows because of increases in available.
Chapter 19 Measuring Economic Activity Introduction to Economics (Combined Version) 5th Edition.
Ch notes: Measuring Nations Output. I.GDP- dollar amount value of all final goods and services produced in a country in a year. A. sampling method.
Gross Domestic Product (GDP)  GDP is the market value of all final goods and services produced within a nation in a year  GDP is an aggregate measure.
Measurement Of National Income – An Overview Flow of Product Approach Components of GNP GNP = Private Consumption (C) + Gross Private Domestic Investment.
7 McGraw-Hill/IrwinCopyright © 2012 by The McGraw-Hill Companies, Inc. All rights reserved. Measuring Domestic Output and National Income.
1 Gross Domestic Product ©2006 South-Western College Publishing.
1 © ©1999 South-Western College Publishing PowerPoint Slides prepared by Ken Long Principles of Economics 2nd edition by Fred M Gottheil.
Measuring Domestic Output, National Income and the Price Level Chapter 7 Time period = 2-3 weeks.
Copyright 2011 The McGraw-Hill Companies 15-1 Assessing the Economy’s Performance Three Approaches to GDP Expenditure Approach GDP Approaches Compared.
Gross Domestic Product. National Income Accounting is a system used to measure the aggregate income and expenditures for a nation Gross Domestic Product.
Measuring Domestic Output, National Income, and the Price Level CH 7 *
Measuring Domestic Output, National Income, and the Price Level 7 C H A P T E R.
MEASURING DOMESTIC OUTPUT AND NATIONAL INCOME Pertemuan 4 Matakuliah: J0594-Teori Ekonomi Tahun: 2009.
Chapter 7 Measuring Domestic Output and National Income Copyright © 2015 McGraw-Hill Education. All rights reserved. No reproduction or distribution without.
Measuring Domestic Output, National Income and the Price Level Krugman Section 3 Modules 10 and 11.
Gross Domestic Product (GDP)  GDP is the market value of all final goods and services produced within a nation in a year  GDP is an aggregate measure.
National Income. National Income is the sum total of factor incomes earned by the normal residents of a country in the form of wages, rent, interest and.
Economic growth Macroeconomics 1. Fundamental macroeconomic indicators Economic growth Unemployment Inflation 2.
24 Measuring Domestic Output and National Income McGraw-Hill/Irwin Copyright © 2012 by The McGraw-Hill Companies, Inc. All rights reserved.
7 - 1 Copyright McGraw-Hill/Irwin, 2002 Importance of Macroeconomic Measurement Gross Domestic Product Expenditures Approach Income Approach Other National.
Chapter 7 Measuring Domestic Output and National Income Copyright © 2015 McGraw-Hill Education. All rights reserved. No reproduction or distribution without.
Macroeconomics: Measuring Total Production and Income Chapter 8.
National Income.
Gross Domestic Product GDP
Chapter 22 Measuring a Nation’s Income
Gross Domestic Product
MEASURING NATIONAL OUTPUT AND NATIONAL INCOME
Measuring Domestic Output and National Income
Chapter 11 Gross Domestic Product
Gross Domestic Product
4 GDP & National income accounting
Measuring Domestic Output and National Income
National Income 9/12/2018 Dr.P.S EAB IV unit.
Measuring Domestic Output, National Income and the Price Level
Unit 2 Measuring Domestic Output, National Income & the Price Level
Measuring Domestic Output,
Gross Domestic Product
Famous Economic Formula
Measuring Domestic Output and National Income
Macroeconomics ECN 3102 CHAPTER 2.
Gross Domestic Product Accounting
Measuring Domestic Output and National Income
الناتج المحلي الإجمالي مفاهيـم وطرق القياس
ECO 121 Macroeconomics Lecture Four Aisha Khan Section L & M
An activity for “The ABCs of GDP” (Extra Credit Spring 2009)
Gross Domestic Product Accounting
An activity for “The ABCs of GDP” (Extra Credit Spring 2009)
National Income.
Why GDP Is Important.
Gross Domestic Product
Presentation transcript:

វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 3 : ការវាស់វែងផលិតផលជាតិ និងចំណូលជាតិតThe Measurement National Output and National Income បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ គោលបំណងនៃមេរៀន៖ កំណត់និយមន័យផលិតផលក្នុងស្រុកសរុប កំណត់អត្ថន័យនៃតម្លៃបន្ថែម ទំនិញអន្តរការី ទំនិញ ប្រើប្រាស់ចុងក្រោយ និងគណនតម្លៃបន្ថែម បង្ហាញអំពីទំនិញសេវាកម្មទាំងឡាយដែលគេមិនរាប់ បញ្ចូលក្នុង DGP បង្ហាញពីវិធីសាស្ត្រ​ក្នុងការគណនាផលិតផលក្នុងស្រុក សរុប ប្រើប្រាស់គណនីចំណូលជាតិក្នុងការបកស្រាយសេដ្ឋកិច្ច

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ I. សេចក្ដីផ្ដើម៖ រង្វាស់ជាផ្លូវការពីរប្រភេទនៃផលិតផលជាតិគឺ៖ ផលិតផលក្នុងស្រុកសរុប (GDP: Gross Domestic Product), ផលិតផលជាតិសរុប (GNP: Gross National Product) ផលិតផលក្នុងស្រុកសរុបសុទ្ធសាធ (NDP: Net Domestic Product), ផលិតផលជាតិសុទ្ធ (NNP: Net National Product)

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product): ដើម្បីវាស់នូវផលិតផលជាតិ​អ្នកសេដ្ខកិច្ច​ត្រូវបាន​ប្រើ​ប្រាស់​នូវ​រង្វាស់​មួយគឺ ផលិតផល​ក្នុង​ស្រុក​សរុប​ (Gross Domestic Product)។ ផលិតផល​ក្នុងស្រុក​សរុប គឺជារង្វាស់​រូបិយវត្ថុ​នៃ​ទី​ផ្សារ​សរុប​ទំនិញ​ និង​សេវា​កម្ម​ចុង​ក្រោយ​ដែល​បាន​ផលិត​នៅ​ក្នុង​ព្រំដែន​នៃ​ប្រទេស​ ដោយ​មិនគិត​ពី​សញ្ជាតិ​នៃ​អ្នក​ផលិត​ដែលជាទូទៅ​គេ​គិត​ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ផលិតក្នុង​ស្រុក​សរុប​គឺ​រង្វាស់​មួយ​ដ៏សំ​ខាន់​ និងទូលំ​ទូលាយ​ដែល​អ្នក​ស្ថិតិ​បាន​យក​មក​អនុវត្តន៍​នៅ​ក្នុង​សេដ្ឋកិច្ច​។

II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product): កត្តាដែលមាន​​ឥទ្ធិពល​ទៅ​លើ​ផលិត​​ផល​ក្នុង​សរុប​របស់​សេដ្ឋកិច្ច​គឺមានបី៖ - ទី១ គឺបរិមាណនៃ​ធនធាន​ដែល​យក​មកប្រើ​ប្រាស់​ក្នុង​ដំណើរ​ការ​ផលិតកម្ម​។ - ទី២ គឺគុណ​ភាពនៃ​ធនធាន​ទាំងនោះ​ ឧ. សេដ្ឋកិច្ច​ត្រូវមាន​ការ​ផ្គត់ផ្គង់​នៃ​ធនធាន​ធម្មជាតិ​ និងទំនិញមូលធន​គ្រប់​គ្រាន់​ដើម្បី​ឲ្យមាន​ផលិតភាព​ខ្ពស់។​ - ទី៣ គឺប្រសិទ្ធិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះ​។​ ប្រសិន​បើ​ពួកគេ​ចេះ​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះ​ក្នុង​ដំណើរការ​ផលិតកម្ម​បាន​ល្អ​ប្រសើរ​ នោះ​ផលិត​ក្នុង​ស្រុក​សរុប​នឹង​កើន​ឡើង។

II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product): បញ្ហា​មួ​យ​ដែល​ចោទ​សម្រាប់​អ្នក​សេដ្ឋកិច្ច​នោះ​គឺ ត្រូវ​វាស់ និង​គណនា​ផលិតផល​ក្នុង​ស្រុក​តាម​របៀបណា? ពីព្រោះ​ថា​ផលិត​ផល​សម្រេច​របស់​ក្រុម​ហ៊ុន​មួយ​វា​នឹង​ក្លាយ​ទៅ​ជា​វត្ថុ​ធាតុដើម​របស់​ក្រុម​ហ៊ុន​មួយ​ទៀត​។ បើ​សិន​ជា​យើង​បូក​បញ្ចូល​តម្លៃ​ផលិតផល​ក្រុម​ហ៊ុន​ទាំងអស់​ នោះ​យើង​នឹងទទួលបាន​ចំនួន​សរុប​ដែល​លើស​លុបពីផលិតផល​សរុបជាក់ស្ដែង​របស់​ខឿន​សេដ្ឋកិច្ច។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ១. ខ្នាតរូបិយវត្ថុ៖​ ផលិតផលជាតិសរុប​ត្រូវបានគណនា​ដោយ​ផ្អែក​លើ​រូបិយ​វត្ថុ​ ហើយ​ឯកតាគិតរបស់វា​ជារូបិយវត្ថុជាតិ។ តម្លៃទីផ្សារ (Market Value): គឺជារង្វាស់នៃ​តម្លៃ​ផលិតកម្ម​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​វាជា​ផលិតផល​ក្នុង​ស្រុក​សរុប​ជាក់​លាក់​ស្ថិត​ក្នុង​រយៈពេល​ខ្លី​ ហើយ​ឯកតា​គិត​របស់​វា​ជារូបិយវត្ថុ​ជាតិ​របស់​ប្រទេស​និមួយ​ចំពោះ​ប្រទេស​កម្ពុជា​គឺរៀល(‌៛) ជួន​កាល​ធៀប​ទៅ​នឹង​រូបិយ​ប័ណ្ណ​បរទេស​ដូចជាដុល្លា ($) ជាដើម។

ខ្នាត​រូបិយវត្ថុជាតិ (៛)

រូបិយប័ណ្ណ​បរទេស($)​

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ២. ទំនិញប្រើប្រាស់ចុងក្រោយ​​ (Final Goods)៖​ តម្លៃទំនិញ​ និងសេវាកម្ម​ចុងក្រោយ (Final Goods & Service): ផលិតផល​​ក្នុង​សរុប​ក៏បាន​រាប់បញ្ចូល​ផងដែរ​នូវទំនិញ​ និងសេវាកម្ម​ចុងក្រោយ។ ទំនិញ និងសេវាកម្ម​ចុងក្រោយ​គឺជាទំនិញដែលបាន​ទិញ​សម្រាប់​ប្រើ​ប្រាស់​ចុង​ក្រោយ​ហើយ​មិនធ្វើ​ការបម្លែង​ដើម្បី​លក់ឡើងវិញ​ទេ​។ ​​​​កំហុសដែល​នឹង​កើត​ឡើង​នៅក្នុង​ការ​គណនា​ផលិតផល​ក្នុង​ស្រុក​សរុប​គឺការរាប់ពីរដង (Double Counting) ចំពោះ​បញ្ហា​រាប់ទ្វេរដង​គេអាចដោះ​ស្រាយ​បាន​​ ដោយ​ញែក​ផលិតផល​ជាពីរ​ប្រភេទ​គឺ ផលិតផលសម្រេច និងផលិតផល​អន្តរការី។ ផលិតផល​អន្តរការី (Intermediate Goods) គឺជាទំនិញ​ដែល​គេ​យក​ទៅ​បម្លែង​ជាទំនិញ​មួយ​ផ្សេងទៀត​ ដើម្បីលក់​ឡើង​វិញ​ឲ្យអ្នក​ប្រើ​ប្រាស់​ចុង​ក្រោយ​ (Final Consumer)។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ២. ទំនិញប្រើប្រាស់ចុងក្រោយ​​ (Final Goods)៖​ តម្លៃបន្ថែម (Value Added): គឺជាការកើនឡើង​នៃ​តម្លៃ​របស់​ទំនិញ​នីមួយៗ ក្នុងដំណាក់កាលនីមួយៗ​នៃ​ដំណើរការ​ផលិត​កម្ម​ ឬជាតម្លៃ​សុទ្ធសាធ​នៃ​ផលិតផល​របស់ក្រុមហ៊ុន​មួយ​ដែល​ជាការ​រួម​វិភាគទាន​ពិត​ប្រាកដ​ចំពោះ​ផលិតផល​ជាតិសរុប​។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ឧ.​ ដំណាក់កាលវត្ថុធាតុដើម​រហូត​ដល់ការលក់​សៀវភៅ​ ឆ្លងកាត់​​​ដំណាក់កាល​ជាច្រើន​ដូច​បរិយាយ​ក្នុង​តារាងខាង ក្រោម៖ ដំណាក់កាលអន្តរការី Intermediate Stage ចំនួនទឹកប្រាក់នៃការប្រតិបត្តិ Amount of Transaction តម្លៃទំនិញអន្តរការី​ Cost of Intermediate Goods តម្លៃ​បន្ថែម Value Added Tree sold to pulp company $0.05 $0.00 Pulp sold to wholesaler $0.60 $0.55 Paper sold to bookstore $0.75 $0.15 Paper sold to student $1.00 $0.25 Total $2.40 $1.40

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ - ដំណាក់កាលទី១៖​ រោងចក្រក្រដាសទិញ​ដើម​ឈើ ដើមឬស្សីពីព្រៃ​គប់​ ឬពីប្រជាជន​ដើម្បីផលិតក្រដាស។ - ដំណាក់កាលទី២៖​ អ្នកលក់ ឬរោងចក្រ​ផលិតសៀវភៅ ទិញក្រដាស​ពីរោង​ចក្រ​ក្រដាស​ដើម្បី​ផលិត​សៀវភៅ។ - ដំណាក់កាលទី៣៖​ អ្នកលក់សៀវភៅ ឬបណ្ណាគារ​ទិញ​សៀវភៅ​ពីអ្នក​លក់ដុំ​ ឬរោងចក្រ​ផលិតសៀវភៅ។ - ដំណាក់កាលទី៤៖​ សិស្សានុសិស្ស និស្សិត ឬអ្នកប្រើប្រាស់​ចុងក្រោយ​ទិញ​សៀវភៅ​ពីបណ្ណាគារ​ ឬអ្នកលក់រាយ​យកទៅ​ប្រើប្រាស់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ តម្លៃ​ទំនិញ​នីមួយៗ​កើន​ឡើង​នៅក្នុង​ដំណាក់កាល​នីមួយៗ​ នៅ​ពេល​ដែល​វា​បំលែងរូប​ជាទំនិញមួយ​ប្រភេទ​ផ្សេងទៀត​ដើម្បី​ផ្ដល់​នូវការពេញ​ចិត្ត​ដល់អ្នក​ប្រើ​ប្រាស់។ តម្លៃ​នេះ​ហៅថា​តម្លៃ​បន្ថែម​នៃ​ដំណើរ​ការ​ផលិតកម្ម។ ក្នុង​ដំណើរការ​ខាងលើ​មានដំណាក់​កាល​ផលិតកម្ម​ចំនួន៤ ដូច្នេះ​វា​ក៏មាន​តម្លៃ​ចំនួន​៤​កើត​ឡើង​ផងដែរ​។ ផលបូក​សរុប​នៃ​តម្លៃ​បន្ថែម​នៃ​៤​ដំណាក់កាល​ផលិតកម្ម​ គឺស្មើរ​នឹង១ដុល្លារ​តម្លៃ​នេះ​បង្ហាញ​ថា​តម្លៃ​សរុប​របស់​សៀវ​ភៅ​មួយ​​ក្បាល គឺ១ដុល្លារ។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​ តម្លៃ​ទីផ្សារ​របស់​ទំនិញ​ និងសេវាកម្ម​គឺជា​តម្លៃ​ចុង​ក្រោយ​ ឬជាតម្លៃ​បន្ថែម​នៃ​ដំណាក់កាល​នៃ​ផលិតកម្ម​នីមួយៗ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ៣. ផលិត​កម្ម​ថ្មីៗ​​៖​ ផលិត​ផល​ក្នុង​ស្រុក​សរុប​ GDP ក៏បាន​រាប់បញ្ចូល​ផងដែរ​នូវ​ផលិត​កម្ម​ថ្មីៗ​ ដែល​បាន​បង្ហាញ​នូវ​តម្លៃ​មិនប្រែ​ប្រួល​នៃ​ទំនិញ​ និង​សេវាកម្ម​ចុង​ក្រោយ​ទាំងអស់​នៅ​ក្នុងទីផ្សារ​ដែល​ផ្ដល់​ក្នុង​រយៈ​ពេល​មួយ​។ ចំពោះ​ផលិត​ផល​ដែល​សេស​សល់​ពី​ឆ្នាំ​ចាស់​មិន​អាច​ចាត់​ចូល​ជា​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ថ្មី​បានទេ។ ឧ. ប្រសិន​បើ​រថ​យន្ត​ចំនួន​១០ ដែល​បាន​ទីញ​ក្នុង​ខែ​កម្ភៈ ឆ្នាំ២០១២ តម្លៃ​របស់​រថ​យន្ត​នេះ​មិនអាច​រាប់​ចូល​​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​២០១២​បានទេ​ប្រសិនបើ​រថយន្ត​នោះផលិត​ក្នុង​ឆ្នាំ​២០១១។​ ប៉ុន្តែ​តម្លៃ​របស់​វា​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ឆ្នាំ​ដែល​បាន​ផលិត​រួចមក​ហើយ​(ឆ្នាំ​២០១១)។ គួ​រ​គត់​សំគាល់ថា​ប្រសិនបើ​​ទំនិញ​មួយ​មិនមែន​ជា​ផលិតកម្ម​ថ្មី​ៗ ហើយ​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​ផលិត​ផល​ក្នុង​ស្រុកសរុប​ ពេលនោះ​ការគណនា​ផលិត​ផល​ក្នុង​ស្រុក​សរុប​និងរាប់​២ដង។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? មាន​ដំណាក់កាល​នៃ​ទីផ្សារ​ជាច្រើន​ដែល​សេដ្ឋកិច្ច​វិទូ​ពុំបាន​បញ្ចូល​វា​ទៅ​ក្នុង​ការ​គណនា​ផលិត​ផល​ក្នុង​ស្រុក​សរុប​ ដូចដែល​យើង​បាន​ដឹង​រួចជា​ស្រេច​ទៅ​ហើយ​ការ​គណនា​ផលិតផល​ក្នុង​ស្រុក​សរុប​គឺ​ផ្អែកលើ​មូលដ្ឋាន​តម្លៃ​ទំនិញ​ និងសេវាកម្ម​ចុងក្រោយ។ ដ្យា​ក្រាម​ខាង​ក្រោម​បង្ហាញ​ពី​ផ្នែកនៃ​ដំណាក់កាល​ទីផ្សារ​ដែល​មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ និងផ្នែក​ដែល​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ផលិតផល​ជាតិ​សរុប។ ដ្យា​ក្រាម​នេះ​បែង​ចែក​ជា​៥​ ចំណែក​ A,B,C,D,E ផ្នែក​ទាំងបីខាងដើម​ពុំបានគណនា​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ទេ។​

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? A គឺជាដំណាក់កាលនៃទីផ្សារ ដែល​មិនបាន​គណនា​ចូល​ទៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុបទេ​ដូចជាទំនិញ​អន្តរ​ការី សន្និធិជាដើម។ B គឺដំណាក់កាលនៃ​ទីផ្សារ​ និងផលិតកម្ម​សេដ្ឋកិច្ច​ដែល​មិន​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ដែរ ដូចជាៈ ការលក់​ថ្នាំ​ខុស​ច្បាប់ ការលក់ទំនិញ​ខុស​ច្បាប់ ការលក់គ្រឿង​ញៀន​ ល្បែងស៊ីសង និង​ពេស្យា​កម្ម​ជាដើម។ ចំពោះ​ការប្រព្រឹត្តិ​ខុស​ច្បាប់​ទាំងនេះ​អ្នក​លក់​មិនដែល​ធ្វើ​របាយការណ៍​ឲ្យរដ្ឋា​ភិបាល​បាន​ច្បាសើលាស់​ទេ​។ ផ្ទុយទៅ​វិញ​បើគេបាន​រាយការណ៍​ទៅ​ឲ្យរដ្ឋាភិបាល​បាន​ច្បាស់​លាស់​នោះ គេ​នឹងអាចគណនា​ផលិតផល​ជាតិសរុប​បានសុក្រិត​តួរលេខ​ និងពិបាកទទួល​បាន​ប្រសិនបើ​អ្នក​លក់​ជាអ្នក​រត់ពន្ធ​អា​ភៀន​ កញ្ឆា ឬទំនិញ​ល្មើស​ច្បាប់។​

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? C គឺជាដំណាក់កាលនៃទីផ្សារទំនិញ​ និងសេវាកម្ម​ចុងក្រោយ​ដែល​យើង​មិនបាន​រាប់​បញ្ចូល​​ក្នុង​ការ​គណនា​ផលិតផលជាតិស​រុបដែរ​ ដូចជា​ ការងារ​មេផ្ទះ បាផ្ទះជាដើម។​ D គឺដំណាក់កាលនៃ​ទីផ្សារគ្រប់គ្រាន់​​ដែល​មានទំនាក់ទំនង​នឹងទំនិញ​ និងសេវាកម្ម​ចុងក្រោយ។ ជាទូទៅ​ផ្នែក​នេះ​មានទំហំធំជាងគេ​ ហើយ​បើ​ភាគរយ​ផ្នែក​នេះ​កាន់តែ​ធំ​មានន័យ​ថា​សេដ្ឋកិច្ច​មាន​ភាព​ល្អ​ប្រសើរ។ E គឺជាដំណាក់កាលនៃ​ផលិតកម្ម​​សេដ្ឋកិច្ច​មួយ​ដែរ​ ដែល​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ទោះ​ជា​វា​មិនជាប់​ទាក់​ទង​ទៅ​នឹង​ ដំណាក់កាល​នៃ​ទីផ្សារ​ក៏ដោយ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? ឧទាហរណ៍ដែលបញ្ជាក់ពីដំណាក់កាលនោះគឺ៖ ចំណាយជាទំនិញ និងសេវាកម្ម​ផ្ទៃ​ក្នុង (Payment-in-kind) រួម​មាន​ការជំណាយ​នៃ​កត្តា​ផលិតកម្ម​ផ្ទៃ​ក្នុង​ទម្រង់​ជាទំនិញ ឬ​សម្ភារ ដូចជា ស្បៀង​ដែល​ប្រើ​ប្រាស់​ដោយ​កសិករ​នៅ​ពេល​ដែល​ធ្វើ​កសិកម្ម​ ផ្ទះឬលំនៅដ្ឋាន​សម្រាប់​អ្នក​ចាត់ចែង​ក្រុម​ហ៊ុន​​របស់​ប្រើ​ប្រាស់​របស់​ម្ចាស់​ក្រុម​ហ៊ុន​។ ផលិតកម្ម​សេវាកម្ម​របស់​ម្ចាស់​ផលិត​ផ្ទាល់ (Owner-occupied house) រួមមាន​ការសាងសង់ថ្មី​របស់​ម្ចាស់​ផលិត​ផ្ទាល់​ ​ដូចជា​រោង​ចក្រ​ថ្មី សំណង់អាគារ មូតែល សណ្ឋាគារ មន្ទីរពេទ្យ​ គិលានុបដ្ឋាន​ត្រូវ​បញ្ចូល​ក្នុង​តម្លៃ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុបប

III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? មិនបានរាប់បញ្ចូលពីផលិតផលក្នុងស្រុកសរុប Excluded From GDP C B A E D ប្រតិបត្តិការទីផ្សារMarket Transactions ផលិតកម្​សេដ្ឋកិច្ច​ Economic Production

III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? Excluded Market Transaction: - Used Assets - Intermediate Goods - Stocks and Bonds B. Excluded Market Transactions and Economic production: - Illegal Dugs - Gambling - Prostitution A B

III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? C. Excluded Economic Production: - Home Repairs - House Works D. Excluded Market Transactions and Economic production: - Manufactured Goods E. Included: Economic production: - Payment-in-kind Rent on owner-occupied housing C D E

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ IV. ការគណនា​ផលិតផល​ក្នុង​ស្រុក​សរុប គេមាន​វិធី​សាស្ត្រ​បី​​ក្នុង​ការ​គណនា​ផលិតផល​ក្នុង​ស្រុក​សរុប​គឺ វីធីសាស្ត្រ​ចំណាយ (Expenditure Approach) វីធីសាស្ត្រ​ចំណូល ( Income Approach) និងវិសាស្ត្រ​ផលិតកម្ម ( Production Approach)។ ១. វិធីសាស្រ្ត​ចំណាយ៖ វីធីសាស្ត្រ​ចំណាយគឺ​ជាវិធីសាស្ត្រ​មួយ​ដែល​ត្រូវបានគេ​ប្រើ​ប្រាស់​សម្រាប់​គណនា GDP ដែល​ក្នុង​នោះ​ត្រូ​។បាន​គេ​វាស់​វែង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​ទៅ​លើទំនិញ​ចុង​ក្រោយ​នៅ​ក្នុង​ការិយ​បរិច្ឆេទ​មួយ​។ យើ​ងអាច​ដឹង​ហើយថាភ្នាក់​ងារ​សេដ្ឋកិច្ច​មាន​ចំនួន​៤​ធំៗគឺ​ គ្រួសារ សហគ្រាស រដ្ឋាភិបាល និងបរទេស ហើយ​ភ្នាក់​ងារ​ទាំងអស់​នេះ​ក៏​មាន​៤​ប្រភេទ​នៃ​ការ​ចំណាយ​ផ្សេងៗគ្នា​ផងដែរ។​

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ IV. ការគណនា​ផលិតផល​ក្នុង​ស្រុក​សរុប ១.១.ចំណាយទៅលើការ​ប្រើ​ប្រាស់​របស់​គ្រួសារ៖ (C: Consumption Expenditure) គ្រួសារ​បានចំណាយ​ទៅ​លើ​ទំនិញ​ប្រើ​ប្រាស់​បាន​យូរ (Durable Goods) ដូចជា​ ទូរទស្សន៍ ម៉ាញ៉េ ម៉ាស៊ីនត្រជាក់​ ទូទឹកកក​ គ្រឿង​សង្ហា​រឹម រថយន្ត​។ រីឯទំនិញ​ដែល​ប្រើ​ប្រាស់​មិនបានយូរ​ (Non-Durable Goods) មានដូចជា​បន្លែ ផ្លែឈើ ចំណីអាហារមួយ​ចំនួ​នដែល​រក្សា​ទុកមិនបានយូរ និងចំណាយ​លើ​សេវាកម្ម​ (Service) ដូចជាការថែទំា​សុខភាព សម្ភស្ស មេធាវី និងការកំសាន្តជាដើម​។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ IV. ការគណនា​ផលិតផល​ក្នុង​ស្រុក​សរុប ១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) ការវិនិយោគ​ត្រូវបាន​គេ​ប្រើ​នៅ​ក្នុង​សេដ្ឋកិច្ច​ ដោយ​យោង​ទៅ​លើ​ការទិញ​នៃ​មូលធន​ថ្មីៗដូចជា ផ្ទះ​សម្បែង រោងចក្រ ឧបករណ៍ ព្រមទាំងសន្និធិ។ នៅ​ក្នុង​សេដ្ឋកិច្ច​គេ​ប្រើ​ប្រាស់​នូវពាក្យ​នេះ​ដែល​ផ្ទុយពីការប្រើ​ប្រាស់​ជារៀងរាល់​ថ្ងៃ​ ដែល​ថាការវិនិយោគ​សំដៅទៅលើ​ ការទិញនូវប័ណ្ណ​ភាគ​ហ៊ុន ឬសញ្ញាប័ណ្ណ។ ការវិនិយោគ​សរុប​នៅ​ក្នុង​មូល​ធន​ដោយ​វិស័យ​ឯកជន​ត្រូវបានគេហៅ​ថា​ការ​វិនិយ​ដុល ( Gross Investment:​ I)។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) រោងចក្រ និងឧបករណ៍ប្រើប្រាស់ (Plant and Equipment): ការផលិតទំនិញ​ និងសេវាកម្ម​ប្រើ​ប្រាស់​នូវ​មូលធន​ដែល​ត្រូវបានគេ​ប្រើ​ដើម្បី​ជំនួយ​ឲ្យ​លផិតកម្ម មានដូចជាគ្រឿង​ ម៉ាស៊ីន ឧបករណ៍ រោងចក្រជាដើម។ ចំនួនទំនិញ​មូល​ធនសរុប​របស់​ខឿន​សេដ្ឋកិច្ច​ត្រូវបាន​គេហៅ​ថា​ ស្តុក​មូលធន (Capital Stock)។​ ការបង្កើតទំនិញ​មូល​ធនថ្មី​គឺជាសកម្មភាព​មួយ​នៃ​ការវិនិយោគ​ ហើយត្រូវបានគេហៅថា​ការវិនិយោគ​ថេរ (Fixed Investment)។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) វិនិយោគ​កន្លែងស្នាក់នៅ (Residential Investment) អាគារផ្ទហល្វែងឬផ្ទះ គឺជាទ្រព្យសកម្ម​ដែល​ផ្ដល់ផល​រយៈពេល​វែង។ ដោយ​សារ​​ទ្រព្យ​សកម្ម​បែប​នេះ​ត្រូវគ្នា​នឹង​នោយមន័យ​វិនិយោគ​ ដែលបាន​លើក​​ឡើង​ពីខាងដើម​ស្ដី​សំណង់ កន្លែងស្នាក់នៅ​ នាំឲ្យ​អាគារ​ផ្ទះ​ថ្មី​ត្រូវបាន​គេ​ចាត់ទុក្ខ​ថា​ជាចំណាយវិនិយោគ ជាជាង​ចំណាយ​លើ​ការប្រើ​ប្រាស់។ ទោះ​បីជា​យ៉ា​ងណាក៏ដោយនៅ​ពេល​ដែល​បុគ្គល​ម្នាក់ៗ​ទិញ​ផ្ទះ​មួយ​ល្វែង​ពីអ្នក​សង់ ឬបុគ្គល​ម្នាក់​ផ្សេងទៀត​ នោះ​ទ្រព្យ​សកម្ម​ដែល​មាន​ត្រូវបាន​គេ​ផ្ទេរ​ដោយស្រួល​ ប៉ុន្តែ​ការ​ផ្ទេរ​នេះ​មិនមែន​ជា​ផ្នែកមួយ​នៃ​ចំណូលជាតិ​ទេ​ លុះត្រា​តែ​ផ្ទះ​នោះ​ត្រូវបានគេ​សង់​ទើប​ចាត់ទុកថា​ជាការវិនិយោគ​កន្លែង​ស្នាក​នៅ​ នៅ​ក្នុងគណនីជាតិ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) សន្និធិ (Inventories​s) សហគ្រាស​ស្ទើរ​តែ​ទាំងអស់​កាន់​កាប់​ស្តុក​នៃ​មុខចូល​ និងទិន្និផល​របស់ពួកគេ​។ ទំនិញ​ទាំងនោះ​ត្រូវបាន​គេ​ហៅ​សន្និធិ​។ សន្និធិនៃ​មុខចូល​ និងសម្ភារ​មិនទាន់សម្រេច​អនុញ្ញាត​ឲ្យសហគ្រាស​រក្សាទុក​ នៅ​ពេល​ដំណើរ​ការ​ផលិតកម្ម​ កំពុង​មមាញឹក​ទប់​ស្កាត់​ការប្រែ​ប្រួល​នៅក្នុង​រយៈ​ពេល​ខ្លី​ នៅ​ក្នុង​ការទទួលមុខចូល​ដែល​ទិញ​ពី​សហគ្រាស​ផ្សេងៗ​ សន្និធិ​នៃ​ទិន្នផល​អនុញ្ញាត​ឲ្យសគ្រាស​ទប់​ស្កាត់​ នូវ​ការ​ប្រែ​ប្រួល​ជា​បណ្ដោះ​អាសន្ន​នៅ​ផលិតកម្ម ឬការលក់។ ការ​បង្កើននូវ​សន្និធិ ចាត់ទុក​ថា​ជាការវិនិយោគ​នាពេល​បច្ចុប្បន្ន​ពីព្រោះ​វា​តំណាង​ឲ្យ​ទំនិញ​ដែល​បាន​ផលិត​ ប៉ុន្តែ​មិនបាន​ប្រើ​ប្រាស់​សម្រាប់​ការប្រើ​ប្រាស់​នាពេល​បច្ចុប្បន្ន​ទេ។​​​

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) ទំនិញ​ទាំងនេះ​​​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុងគណនីចំណូលជាតិ​នូវតម្លៃ​ទីផ្សារ ដែល​រួមមាន​ប្រាក់ខែ និងចំណាយ​ផ្សេងៗទៀត​ដែល​សហគ្រាស​បាន​បង្កើត​នៅ​ក្នុង​ការ​ផលិតវា​ និងប្រាក់ចំណេញ​ដែល​សហគ្រាស​ទទួលបាន​នៅ​ពេល​ដែល​ទំនិញ​ត្រូវបាន​លក់​។ ដូច្នេះ​នៅ​ក្នុង​ករណី​សន្និធិ​នៃ​ទីន្ន​ផល​ផ្ទាល់​របស់​សហគ្រាស​ បំណក​ស្រាយ​តាម​ចំណាយ​វាស់នូវ​អ្វី​នឹង​ត្រូវបាន​ចំណាយ​ដើម្បី​ទិញ​សន្និធិនោះ​នៅ​ពេល​ពួកគេ​បានលក់ ជាជាងអ្វីដែលបានចំណាយ​យូរ​ហើយ​ដើម្បី​ផលិតវា។​

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) ការវិនិយោគដុល និងការវិនិយោគសុទ្ធ (Gross Investment Vs Net Investment) ការ​វិនិយោគ​សរុប​ដែល​កើតឡើង​នៅក្នុង​ខឿន​សេដ្ឋកិច្ច​ជាតិ​ត្រូវបានគេហៅ​ថា​ ការវិនិយោគ​ដុល (Gross Investment) វិនិយោគ​ដុល​ត្រុវបានគេចែក​ចេញជាពីរគឺ _ វិនិយោគជំនួស (Replacement Investment) គឺជាការវិនិយោគ​ដើម្បី​រក្សា​កម្រិត​នៃ​ស្តុក​មូលធន​ដែល​មាន​ឲ្យ​នៅ​ដដែល។ វាត្រូវបាន​គេ​ហៅ​ផងដែរ​ថា​ការបន្ថែម​ការប្រើ​ប្រាស់​មូលធន (Capital Consumption Allowance) ឬរំលោះ (Depreciation)។ - និងវិនិយោគសុទ្ធ (Net Investment) គឺជាការវិនិយោគ​ដែល​បង្កើន​នូវ​ស្តុក​មូល​ធន។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) នៅពេលដែល​រដ្ឋាភិបាល​ផ្ដល់ទំនិញ​ និងសេវាកម្ម ដែលក្រុមគ្រួសារ​ចង់បាន​ ដូចជា ផ្លូវថ្នល់ និងការត្រួតពិនិត្យ​ចរាចរណ៍​យន្តហោះ វាច្បាស់ណាស់​ថា​កំពង់​តែ​បន្ថែម​ទៅ​នឹងចំនួន​សរុប​ដែល​ផលិតផល​ដែល​អាចវាយតម្លៃ​បាន​ដូចជា សហគ្រាសឯកជន ដែល​ផលិតរថយន្ត និងយន្តហោះ​ដែល​ប្រាស់​ថ្នល់ជាតិ និងផ្លូវ​អាកាស។ ជាមួយ​នឹងស​កម្ម​ភាព​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​ហាក់បីដូចជា​មិនច្បាស់​លាស់ទេ​។ តើ​ចំណាយ​របស់​រដ្ឋាផិបាល​ដើម្បី​បញ្ជូន​​អ្នក​ថែរក្សា​សន្តិភាព​ទៅ​​បរទេស​ ឬ​ដើម្បីទូទាត់​ឲ្យ​មន្ត្រី​ ស៊ីវិល​ត្រូវបានគេ​ចាត់ទុក​ថាជាការ​រួមវិភាគទានទៅលើ​ចំណូល​ជាតិ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) អ្នកស្ថិតិចំណូល​ជាតិ​មិនគិតពីបញ្ហា​ដូចនោះ​ទេ​។ គេដាក់បញ្ចូលនូវការ​ទិញ​ទំនិញ​ និងសេវាកម្ម​ទាំងអស់​របស់​រដ្ឋាភិបាល​ជាផ្នែក​មួយ​នៃ​ចំណូល​ជតិ (​ចំណាយ​របស់​រដ្ឋាភិបាល​លើទំនិញ​វិនិយោគ ត្រូវបានគេ​ចាត់ចូល​ក្នុង​ការ​ទិញ​ទំនិញ​របស់​រដ្ឋាភិបាល​ជាជាងចំណាយ​វិនិយោគ។ ការទិញ​ទំនិញ​ និងសេវាកម្ម​របស់​រដ្ឋាភិបាល​ជាក់​ស្ដែងត្រូវបាន​គេតាង​ដោយ​អក្សរ G ។ យើងទទួលស្គាល់ថាមានតែការទិញ​ទំនិញ និងសេវាកម្ម ដែល​ផលិតនាពេល​បច្ចុប្បន្នដោយរដ្ឋាភិបាលទេ ដែល​ត្រូវបានគេ​បញ្ចូល​ជា​ផ្នែក​មួយនៃ GDP ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) ឧទាហរណ៍៖ នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើការទូទាត់​ទៅ​ឲ្យ​អ្នក​ចូលនិវត្តន៍​​តាមរយៈ​និរភ័យ​សង្គម (សង្គមឥតភ័យខ្លាច)។​ វាមិនមែន​ជាជាការទិញ​ទំនិញ និងសេវាកម្ម​ដែល​ផលិតនាពេល​ប្ចុប្បន្ន ដោយ​អ្នកចូល​និវត្តន៍ទេ។ ការទូទាត់នេះ មិនបន្ថែមទៅលើផលិតផល​សរុបទេ។ ដូចគ្នា​នេះ​ដែរ​ចំពោះ​ការទូទាត់សម្រាប់ធានារ៉ាប់រង និកម្មភាព សុខុមាលភាព និងអត្រាការប្រាក់លើ​បំណុល​ជាតិ (ដែល​បង្វែរ​ចំណូល​ពីអ្នក​បង់ពន្ធ​ទៅ​អ្នក​កាន់កាប់​សញ្ញា​ប័ណ្ណ​របស់​រដ្ឋាភិបាល) ។ ទាំងនេះ​គឺ​ជាការឧទាហរណ៍​ចំណាយផ្ទេរ ( Transfer Payments) ដែលជាចំណាយ​របស់​រដ្ឋាភិបាល​មិន​ត្រូវបាន​ផ្ដល់​មកវិញ​នូវទំនិញ និងសេវាកម្ម​ដែល​នបាន​ផលិតនៅ​ពេល​បច្ចុប្បន្នទេ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) សមាសធាតុទាំងអស់នេះ​វាមិនមែន​ជាផ្នែកមួយ​នៃ​ចំណាយលើ​ផលិតផល​សរុប​របស់ជាតិទេ ដូច្នេះ​មិនត្រូវបាន​គេ​ដាក់​បញ្ចូល​នៅ​ក្នុង GDP ទេ។ ការពិតណាស់​អ្នក​ទទួលបាន​នូវ​ចំណាយផ្ទេរ ជានិច្ចកាល​ចំណាយ​លើ​ការ​ប្រើ​ប្រាស់​របស់​ពួកគេ។ ចំណាយ​បែបនេះ​ត្រូវបាន​ចាត់ទុក​ជា​ចំណាយ​ប្រើប្រាស់​ផ្សេង​ទៀត​ដែរ។ ដូច្នេះ​នៅពេលដែល​សំដៅ​ទៅ​លើ​ការ​ទិញ​របស់​រដ្ឋា​ភិបាល​ជាផ្នែក​មួយ​នៃ​ចំណូល​ជាតិតាង​ដោយ G យើង​ដាក់បញ្ចូល​ការ​ទិញ​ទំនិញ​ និងសេវាកម្ម​ដែល​បាន​ផលិត​បច្ចុប្បន្ន​​របស់​រដ្ឋា​ភិបាល​ទាំងអស់ ដកចេញ​នូវចំណាយ​ផ្ទេរ​របស់​រដ្ឋាភិបាល​ទាំងអស់​ចេញ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ១.៤. ការនាំចេញសុទ្ធ៖ (Net Exports) សមាសធាតុទី៤​នៃចំណាយសរុប​កើតឡើង​ពីពាណិជ្ជ​កម្ម​អន្តរជាតិ។ តើការនាំចេញ​ និងការនាំចូល​ជៈឥទ្ធិពល​យ៉ាង​ដូច​ម្ដេច​លើចំណូលជាតិ? ការនាំចូល​ជាចំណាយ​របស់អ្នក​នៅ​ក្នុង​ស្រុក​ទៅ​លើ​ផលិតផល​របស់​បរទេស រីឯការនាំចេញ​គឺជាចំណាយរបស់​បរទេស​មកលើ​ផលិត​ផល​ដែល​បាន​ផលិត​ដោយ​អ្នក​នៅ​ក្នុង​ស្រុក។ ការនាំចូល (Imports) ចំណូលជាតិរបស់ប្រទេសមួយគឺជាតម្លៃ​នៃ​ផលិត​ផល​ចុងក្រោយសរុប​នៅ​ក្នុង​ប្រទេស​នោះ។ ប្រសិនបើ​អ្នក​ទិញ​ម៉ូតូ​មួយគ្រឿង​ដែល​ផលិតនៅ​ប្រទេស​ថៃមានតែម្នាក់តូច​នៃ​តម្លៃ​នោះ​តែ​បុណ្ណោះ​ ដែល​នឹងតំណាង​ឲ្យ​ចំណាយ​លើ​ផលិតកម្ម​កម្ពុជា។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ការនាំចូល (Imports) មួយ​ផ្នែកនៃ​ចំណាយ​នេះ​តំណាង​ឲ្យ​ការទូទាត់​សម្រាប់សេវា​កម្ម​របស់​ឈ្មួយ​កម្ពុជា និងសម្រាប់​ការ​ដឹកជញ្ជូន​ដែល​នៅ​សេស​សល់​ប៉ុន្មាន​គឺជា​ផលិត​ផល​ដោយ​​សហគ្រាសថៃ និងចណាយលើ​ផលិតផល​របស់​ថៃ​។ ប្រសិន​បើ​អ្នក​ទៅ​កំសាន្ត​នៅ​ប្រទេស​វៀតណាម​ភាគច្រើន​នៃ​ការ​ចំណាយ​របស់អ្នក​ និងចំណាយទៅលើ​ទំនិញ​ និងសេវាកម្ម​ដែល​ផលិត​ក្នុង​ប្រទេស​វៀតណាម​ ដូច្នេះ​វា​នឹង​រួ​មចំណែក​នៅ​ក្នុង​ GDP របស់វៀតណាម​ជាជាង​របស់​កម្ពុជា។ ដូចគ្នានេះ​ដែរ​នៅ​ពេល​ដែល​សហគ្រាស​របស់​ប្រទេស​កម្ពុជា​ចំពាយ​វិនិយោគ​​លើ​ម៉ាស៊ីន​មួយគ្រឿង​ដែលធ្វើ​ឡើង​មួយផ្នែក​ដែល​ជា​វត្ថុធាតុដើម​នាំចូលមានតែមួយ​ផ្នែកប៉ុណ្ណោះ​ចំណាយលើ​ផលិតកម្ពុជា​​ដោយ​ប្រទេស​ដែលផ្គតផ្គង់​វត្ថុធាតុដើមនោះ។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ការនាំចូល (Imports) ដូចគ្នានេះដែរចំពោះ​ការចំណាយរបស់រដ្ឋាភិបាល​ទៅលើប្រព័ន្ធធារា​សាស្ត្រ​ ផ្លូវថ្នល់ ស្ពានជាដើម មួយផ្នែកធំនៃ​ការ​ចំណាយនេះ​គឺសម្រាប់សម្ភារ​នាំចូល​ មានតែមួយផ្នែកប៉ុណ្ណោះ​សម្រាប់ទំនិញ និងសេវាកម្ម​ដែល​ផលិតក្នុងស្រុក​។ ចំណាយប្រើប្រាស់​ ចំណាយវិនិយោគ​ និងចំណាយ​របស់​រដ្ឋា​ភិបាល​ទាំងអស់នេះ​មានលាយនូវការនាំចូល​ ដើម្បីឈានដល់ចំណាយ​សរុប​លើផលិតផល​របស់​កម្ពុជា​យើចាំបចា់​ត្រូវដក​ចំណាយ​លើ​ការ​នាំ​ចូល​មួយ​ចំនួន​ពីចំណាយ​របស់កម្ពុជា​សរុបដែល​តាង​ដោយ​អក្សរ “M”។

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ការនាំចេញ (Exports) បើ​សិនជាសហគ្រាស​របស់កម្ពុជា​លក់ទំនិញ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​ប្រទេស​ថៃ​ ទំនិញទាំងនោះ​ជាផ្នែក​មួយ​នៃចំណាយ​លើការ​ប្រើ​ប្រាស់​របស់ថៃ ប៉ុន្តែក៏ចូលចំណាយ​លើផលិតផល​របស់កម្ពុជាផងដែរ។ ការនាំចេញត្រូវបានគេតាងដោយអក្សរ “X” ការដកចេញ​នូវការនាំចូល “X-M” ដែលគេតាងដោយ “NX” ចំណូលសរុប=ចណាយសរុប GDP=C+I+G+(X-M)

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ . ផលិតផលក្នុងស្រុកសរុបដែលអាចវាស់វែងពីផ្នែកចំណាយស្មើនឹងផលបូក​សមាសធាតុ​ចំណាយទាំង ៤ ដែលបានពិភាក្សាខាងលើ​ដូច្នេះ​អាច​សរសេរ​បានដូចខាងក្រោម៖ GDP(Y)=C+I+G+(X-M)មានន័យថា GDP ដែល គណនាពីផ្នែកចំណាយ​ គឺជាផលបូក​ទៅលើចំណាយនៃការប្រើ​ប្រាស់ ចណាយវិនិយោគ ចំណាយលើការទិញ​របស់​រដ្ឋាភិបាល និងចំណាយលើការ​នាំ​ចេញ​សិទ្ធសាធ

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ការនាំចេញ (Exports) GDP(Y) : ចំណូលសរុប ឬផលិតផលជាតិសរុប C: ចំណាយរបស់គ្រួសារ I: ចំណាយរបស់សហគ្រាស (ចំណាយវិនិយោគ) G: ចំណាយរបស់រដ្ឋាភិបាល (X-M): ការនាំចេញសុទ្ធ (ចំណាយរបស់ពិភពខាងក្រៅ)

Table 1 GDP and Its Components Copyright©2004 South-Western

វីធីសាស្ត្រទាំងបី Three Approaches National Expenditure =National Output = National Income 1. វីធីសាស្ត្រ​ចំណាយ Expenditure approach 2. វីធីសាស្ត្រ​ចំណូល Income approach 3. វិសាស្ត្រ​ផលិតកម្ម Production Approach

វិធីសាស្រ្ត​ចំណាយ/Expenditure Approach GDP = C + I + G + (X- M) C = Private consumption expenditure I ​ = Investment Expenditure G = Government Consumption Expenditure X = Value of Exports M = Value of Imports

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ផលិផលក្នុងស្រុកសរុបតាមវិធីសាស្ត្រចំណាយ (ពាន់លាន) ឆ្នាំ 2005 2006 2007 ការប្រើប្រាស់ចុងក្រោយ 23,500 25,268 28,829 ការបង្កើតមូលធនអចលនវត្ថុដុល 4,864 6,161 6,796 បម្រែបម្រួលនៃសារពើភណ្ឌ -109 -110 -111 ការនាំចេញ 16,505 19,461 21,693 ការនាំចូល 18,736 21,720 24,246 កំហុសស្ថិតិ 26 1,000 2,229 លិតផលក្នុងស្រុកសរុប 26,050 30,060 35,190 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ GDP 2005= 23,500+4,864+16,505+26-(109+18,736)=26,050 DGP2006= 25,268+6,161+19,461+1,000-(110+21,720)=30,060 GDP2007= បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ សន្ទស្សន៍បរិត្តផរណានៃផលិតផលជាតិសរុប៖ សន្ទសន្សន៍បរិត្តផរណាផសស(ឬសន្ទស្សន៍ថ្លៃផសស) = ផសស ចារឹក ផសស ពិត សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី១) = ផសស ចារឹក ផសស ពិត = 175 175 X 100= 100 សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី២) = ផសស ចារឹក ផសស ពិត = 178.5 172.5 X 100=103.5 សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី៣)= ផសស ចារឹក ផសស ពិត = 201 185 X 100=108.6 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន

ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ ការប្រែប្រួលគិតជាភាគរយ​នៃ​សន្ទស្សន៍​បរិត្ត​ផរណា គឺជាអត្រាអតិផរណា៖ អត្រា​អតិផរណាសម្រាបឆ្នាំទី២= សន្ទស្សន៍ឆ្នាំទី២ −សន្ទស្សន៍​ឆ្នាំទី១ 100 X100 អត្រា​អតិផរណាសម្រាបឆ្នាំទី៣= សន្ទស្សន៍ឆ្នាំទី៣ −សន្ទស្សន៍​ឆ្នាំទី២ 100 X100 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន