ការងារ​សង្គមកិច្ច​ក្នុង​ប្រទេស​កម្ពុជា៖​ សម្លឹង​ឆ្ពោះទៅមុខ ដោយ​សាស្ត្រាចារ្យ​បណ្ឌិត Vimla V. Nadkarni ប្រធាន​សមាគម​សាលារៀន​សង្គមកិច្ច​អន្តរជាតិ (IASSW) 

Slides:



Advertisements
Similar presentations
University Autonomy in Cambodia University Autonomy in Cambodia Country Report Presentation by: (R. Anbin Ezhilan) representing Dr. Sabo Ojano, M.D.,
Advertisements

Pathways to university. 1 No ATAR? No problem. You can still get a degree: TAFE pathways boast unique design with: entry pathway options for Certificate.
Postgraduate Studies in the School of Mathematics University of Southampton Dr Sujit Sahu School of Mathematics.
POST SECONDARY INSTITUTIONS. VOCATIONAL TRADE or CAREER SCHOOL that prepares students for jobs involving practical / manual skills.
The Fatima Institute. TFI Aims and Objectives AIM To help promote social, political, economic and religious development in Sierra Leone and Africa in.
WELCOME TO THE AEC (EPBA).  48 hours  8 weeks  6 hours on designated Saturdays during the period 15 th November 2014 – 24 th January 2015  Morning.
Do friends, family, and your inner voice say that you: Are a good listener Are caring Are always there when needed Are compassionate Enjoy problem solving.
Future Jobs Denton MacDonald. Possible careers Architect Plan and design buildings and other structures Information Security Analyst Help ensure the security.
Australian social policy and social work practice Professor Lesley Chenoweth Griffith University Queensland, Australia.
Global Agenda for Social Work and Social Development: European Observatory Global Agenda for Social Work and Social Development: European Observatory.
DEVELOPING A SUSTAINABLE INTERNATIONAL MASTER OF SOCIAL WORK PROGRAM IN TBILISI James T. Decker, Ph.D., LCSW Chair/Director Professor California State.
Chapter 2 Educating for Social Work. History of Social Work Education 1800s – Mostly apprenticeship model Early 1900s – Development of formal social work.
SO YOU WANT TO STUDY ARCHITECTURE IN COLLEGE?. Architectural Education GET A START HEAD.
Florida State University College of Social Work Join the Tradition of Excellence!
The structure of the education system in Ukraine AgeAge Pre-school education.
PROMOTING THE HIGHER EDUCATION INSTITUTIONS OF OULU INTERNATIONALLY ORIENTATION DAY FOR INTERNATIONAL DEGREE STUDENTS Welcome! Materials online:
Alternative Routes to Education Post Leaving Cert. Courses.
CAMBODIA Royal University of Law & Economics (RULE) JAPAN International Student Exchange Program Th September 2005.
Specification of Competency Standards in Social Work Program: A New Teaching Tool for the Professional Development of Thai Social Workers Decha Sungkawan,
(....) Establishing the Association of Professional Social Workers of Cambodia (APSWC) Bora Chun, President, APSWC Phina So, Vice President, APSWC Professional.
LABOUR WELFARE OFFICER
Professional Social Work in SE Asia: Education and Qualification What Social Work Do We Want? Towards the third stage of social work Tatsuru Akimoto, DSW.
SOCIAL WORK EDUCATION: INTERNATIONAL AND LOCAL PERSPECTIVE Shorena Sadzaglishvili, PhD, MSW Ilia State University Head of Master and Doctoral Programs.
Social Work in the UK Paul Harvey & Sue O’Halloran Social Work, University of Cumbria, UK.
Introduction to Social Work SOW 3203 Susan Mankita, MSW, LCSW Chapter 3: Education for SW Adapted from Farley, Smith, & Boyle.
Disaster Task Force at NADDSSW Usha S. Nayar, Ph.D
Would you like to be a Social Worker?. Social Work The social work profession is committed to the pursuit and maintenance of human wellbeing. Social work.
Qualification Framework, Gold / Silver Internal Assessment & SCQAC.
The Social Work Profession Chapter 1 © 2009 Allyn & Bacon This multimedia product and its contents are protected under copyright law. The following are.
Globalisation and Social Work Yvonne Ford Advisor for Academic English Fb4 FH Frankfurt.
HIGHER EDUCATION INSTITUTIONS OF OULU Oulu University of Applied Sciences University of Oulu.
Standards and competences for social work education and profession report Ass MA Anita Burgund, BU FPN Ass MA Dragana Stanković, BU FPN Nevenka Zegarac,
President’s Report Highlights: 2014 – 2016
Dr Yunong Huang Deputy Director of MSW Studies
Prof. Annamaria Campanini
2016 GRADUATE RANKINGS Best Part-time
A Comprehensive Helping Profession Morales
Education for Social Work
ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈ
Internationalization vs .indigenization in the social work curricula.
Capacity Building Activities
Publication and communication committee, IASSW
ច្បាប់ស្តីពីការថែទាំសុខភាព និង លោកអ្នក
សំណួរ ចម្លើយ កៅ មុយថង ខែតុលា 2012
មេរៀនទី៥ ការជ្រើសរើសប៉ាន់គំរូ
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
សាកលវិទ្យាល័យបញ្ញាជាតិ
រៀបរៀងដោយ​: យន់​​ សុភារ៉ា
ពុទ្ធិកសាកលវិទ្យាល័យសមេ្តចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន
Fiscal Analysis & Planning In Resource Industry - FAPRI
បទបង្ហាញច្បាប់ស្តីពីការងារ
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
“សម្ភារឧបទេស និងវិធីសាស្រ្តប្រើប្រាស់”
Competency Two Lauren Hopps.
Korea Software HRD Center
វិជ្ជាជីវៈសង្គមកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖ ការអប់រំ និងគុណវុឌ្ឍិ តើសង្គមកិច្ចបែបណា​ដែលយើងចង់បាន? ឆ្ពោះទៅសង្គមកិច្ចដំណាក់កាលទី ៣ Tatsuru Akimoto,
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
កម្មវិធីបង្រៀន SQL Programming ជាភាសាខ្មែរ Online SQL Training Course
ជំពូកទី៤ Jquery​ Traversing មេរៀនទី២៖ ​​ Sibling និង Filtering
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ
First Consolidation Training in Florence June 2019
កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤
មេរៀនទី៧ Pointer C/C++ for beginner រៀបចំ និងបង្រៀនដោយ៖ អ៊ិន សុភា
លក្ខណៈនៃការស្រាវជ្រាវទីផ្សារ The Nature of Marketing Research
មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
ជំហានដំបូងដើម្បីវិភាគហានិភ័យ
Presentation transcript:

ការងារ​សង្គមកិច្ច​ក្នុង​ប្រទេស​កម្ពុជា៖​ សម្លឹង​ឆ្ពោះទៅមុខ ដោយ​សាស្ត្រាចារ្យ​បណ្ឌិត Vimla V. Nadkarni ប្រធាន​សមាគម​សាលារៀន​សង្គមកិច្ច​អន្តរជាតិ (IASSW)  សុន្ទរកថា​គន្លឹះ នៅ​ក្នុង​សិក្ខាសាលា​អន្តរជាតិស្ដីពី “វិជ្ជាជីវៈ​សង្គមកិច្ច​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៖ ការ​អប់រំ និង​គុណវុឌ្ឍិ”​ រៀបចំ​ដោយ ដេប៉ាតឺម៉ង់​សង្គមកិច្ចវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា (ថ្ងៃទី ២១-២២ ខែ​កក្កដា ឆ្នាំ ២០១៥) 1/11/2019

ខ្ញុំ​សូម​អបអរ​សាទរ​ចំពោះ​ដេប៉ាតឺម៉ង់​សង្គមកិច្ចវិទ្យា​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា ដែល​បានសហការ​​រៀបចំ​សន្និសីទ​ស្ដីពី “វិជ្ជាជីវៈ​សង្គមកិច្ច​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៖ ការ​អប់រំ និង​គុណវុឌ្ឍិ” នេះ​ឡើង ​ក្នុង​កិច្ច​សហការភាព​ជា​ដៃគូ​ផ្នែក​សង្គម​កិច្ច ​រវាង​​សាកលវិទ្យាល័យវ៉ាស៊ីន​តោន - ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​សហប្រធាន​សន្និសីទ ​គឺអ្នកនាង Kimkanika Ung និង​លោក Ratana Sann ព្រមទាំង​​​ប្រធានកម្មវិធី​គឺលោក Saveun Nhim ដែល​បាន​អញ្ជើញ​ រូបខ្ញុំ​ឲ្យ​មក​ថ្លែង​សុន្ទរកថា​គន្លឹះ​នាពេល​នេះ។ ទាំងសាកល​វិទ្យាល័យវ៉ាស៊ីនតោន នៅ​រដ្ឋ ស៊ីអាថល សហរដ្ឋ​អាមេរិក និង​សាកលវិទ្យាល័យ EWHA នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ ចូលរួម​​វិភាគទាន​ក្នុង​ការ​អភិវឌ្ឍ​ការ​អប់រំ​សង្គមកិច្ច​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 1/11/2019

បរិបទ​ និង​ហេតុផល​សម្រាប់​សង្គមកិច្ច​វិទ្យា​ក្នុង​ប្រទេស​កម្ពុជា អត្ថបទ​មាន​ចំណងជើងថា “Rebuilding Post-Conflict Cambodia By Educating Tomorrow’s Social Workers (កសាង​ប្រទេសកម្ពុជា​ឡើង​វិញ​ក្រោយ​កលិយុគ ដោយការ​បណ្តុះបណ្ដាល​អ្នក​​​សង្គមកិច្ចនាពេលអនាគត)” និពន្ធរួមគ្នា​ដោយ Tracy W. Harachi មកពី​សាលា​សង្គមកិច្ច​នៃ​សាកលវិទ្យាល័យវ៉ាស៊ីនតោន Mara Schneiders ជា​អ្នក​សង្គមកិច្ច​ និង Dalin Meng មកពី​ដេប៉ាតឺម៉ង់​​សង្គម​កិច្ចវិទ្យា នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ក្នុង​ឆ្នាំ ២០១០ គឺ​ជា​អត្ថបទ​ដែល​បាន​បំភ្លឺភ្នែក​របស់​ខ្ញុំ ព្រោះ​អត្ថបទ​នេះ​បាន​បង្ហាញ​យ៉ាង​ស៊ីជម្រៅ​អំពី​អ្វី​ដែល​ប្រជាជន​កម្ពុជា​កំពុង​ជួបប្រទះ ជា​ពិសេស​គឺ​ប្រជាជន​ក្រីក្រ​ដែល​រស់នៅ​តាម​ទីជនបទ។ នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​ និង​ប្រជាជន ក្នុង​ការ​ធ្វើ​ឲ្យ​រស់រាន​ឡើងវិញ​នូវ​​ភាព​ថ្លៃថ្នូរ និង​ការ​គោរព​ចំពោះ​ប្រទេស និង​ប្រជាជន​របស់​ខ្លួន និង​ឈាន​ទៅ​មុខ​ឆ្ពោះទៅរក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្រោយ​ពី​​ប្រវត្តិសាស្ត្រ​នៃ​ការ​ជិះជាន់​ដ៏​សែន​អាក្រក់។ ប្រជាជន​កម្ពុជា​​ធ្លាប់​បាន​ឆ្លងកាត់​ទាំង​ជីវិត​ប្រៀប​ដូច​នៅ​​ឋានសួគ៌ និង​នៅ​ឋាននរក​ដែល​កើត​មាន​លើ​ផែនដីនេះ៖ ជីវិត​ប្រៀបដូច​នៅ​ឋានសួគ៌​កើតមាន​​នៅ​ពេល​ដែល​អាណាចក្រ​ខ្មែរ​បាន​ឈាន​ដល់​យុគសម័យ​ដ៏រុងរឿង​របស់​ខ្លួន​ក្នុង​សតវត្ស​ទី ៩ ដល់​ទី ១៣។ ចំណែក​ជីវិត​ដូច​នៅ​ឋាននរកវិញ ​គឺ​នៅ​ពេល​ដែល​សង្គ្រាម​វៀតណាម​បាន​ជ្រៀតចូល​មក​ដល់​ប្រទេស​កម្ពុជា ​ធ្វើ​ឲ្យ​​ខ្មែរ​ក្រហម​បាន​កើត​មាន​ឡើង ហើយ​​ចូល​មក​គ្រប់គ្រង​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ ១៩៧៥ និង​បាន​អនុវត្ត​យុទ្ធនាការ​សម្លាប់​រង្គាល។ តាម​​អ្វី​ដែល​ត្រូវ​បាន​ស្រាវជ្រាវ និង​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឯកសារ​បោះពុម្ពនានា​បាន​បញ្ជាក់​ថា ប្រជាជន​ចាស់ៗ ដែល​ធ្លាប់​បាន​ជួប​ការ​សម្លាប់​រង្គាល នៅ​តែ​ទទួល​អារម្មណ៍​ប៉ះពាល់​ ហើយ​ពួកគាត់​ត្រូវការ​ការគាំទ្រ​ផ្នែក​សង្គម និង​ចិត្តសាស្ត្រ។ 1/11/2019

អ្នក​យាម​ម្នាក់​នៅ​ខាងក្រៅ​សារៈ​មន្ទីរ​សង្គ្រាម​បាន​និយាយ​​ប្រាប់​ប្ដីរបស់​ខ្ញុំ​ឈ្មោះ Vithal C. Nadkarni ដែលជា​អ្នក​កាសែត និង​អ្នក​និពន្ធ​ម្នាក់​ នៅ​ពេល​ដែល​គាត់​ទៅ​លេង​អង្គរវត្ត​ក្នុង​ឆ្នាំ ២០០៧ ថា គាត់​បាត់បង់ដៃ​ម្ខាង​របស់​គាត់ ពេល​គាត់​ប្រយុទ្ធជាមួយ​​ពួកឃាតករ​ខ្មែរក្រហម។ គ្រួសារ​របស់​គាត់​ទាំងមូល​បាន​ស្លាប់ នៅ​ក្នុង​រលក​​នៃក្ដី​ភ័យខ្លាច​ដ៏​ធំធេង​ ដែល​សមមិត្ត ​ប៉ុល ពត បាន​សាបព្រោះ​មក​លើ​ដែនដី​ដ៏​ស្រស់ត្រកាល​មួយ​​នេះ។ គាត់​បាន​និយាយ​​រឿងទាំងនេះ​ដោយ​មិន​បាន​បង្ហាញក្ដី​ក្ដុកក្ដួល​​​អ្វីទាំងអស់ ហាក់​បី​ដូចជា​គាត់​បាត់បង់​​អារម្មណ៍​គ្រប់យ៉ាង​អស់​ទៅ​ហើយ... កូនៗ​របស់​គាត់ បាន​ស្លាប់​​នៅ​ក្នុងការ​​បង្ហូរឈាមនោះ។ “តើ​ហេតុអ្វី? តើ​ក្មេងៗ​ទាំងនេះ​បាន​ធ្វើ​អ្វី​ខុស បាន​ជា​ពួកគេ​មាន​វាសនា​បែបនេះ?” ពុំ​មាន​ចម្លើយ​ណាមួយ​អាច​នឹង​ជូតជម្រះ​​ក្ដីឈឺចាប់​របស់​គាត់​បាន​ឡើយ។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ធ្វើការ​ជាមួយ​បុគ្គល​ប្រភេទ​នេះ​ជាច្រើន​ ដែល​បាន​រំឭកឡើងវិញ​នូវ​បទពិសោធន៍​របស់​ខ្លួន រាល់ពេល​ដែល​យើង​និយាយ​ជាមួយ​ពួកគេ ឬ​សួរ​សំណួរ​ពួកគេ ហើយ​យើង​គ្រាន់តែ​សង្ឃឹមថា តាមរយៈ​ការ​ស្ដាប់​សំដី​ពួកគេ ពួកគេ​នឹង​បាន​ធូរស្បើយខ្លះ ប៉ុន្តែ ពុំមាន​ដំណោះស្រាយអ្វី​នោះ​​ឡើយ។ 1/11/2019

ហេតុនេះ កម្ពុជា​ត្រូវការ​​អ្នក​មាន​វិជ្ជា​ជីវៈជា​ច្រើន​ដើម្បី​មក​ជួយ​​ប្រទេស​នេះ ហើយ​ក្នុង​នោះ កម្ពុជា​ក៏​ត្រូវការ​អ្នក​សង្គមកិច្ច ដែល​អាច​ចូលរួម​វិភាគទាន​ទៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​សង្គម និង​ការ​ស្ថាបនា​សហគមន៍​ដែល​ប្រជាជន​ត្រូវការ​ការ​គាំទ្រ​គ្រប់ប្រភេទ​ទាំងអស់ មិន​ថា​ជា​ការ​គាំទ្រ​ផ្នែក​​ផ្លូវចិត្ត ផ្នែក​សម្ភារៈ ផ្នែក​ការ​អប់រំ ផ្នែក​រាងកាយ ផ្នែក​សង្គម ផ្នែក​នយោបាយ និង​ផ្នែក​សេដ្ឋកិច្ច។ អ្នក​សង្គមកិច្ច​អាច​ដើរតួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រជាជន ដើម្បី​ឲ្យ​ ពួកគេ​អាច​ដឹកនាំ​ជីវិត​របស់​ខ្លួន ឈាន​ទៅ​សម្រេចបាន​សក្តានុពល​ពេញលេញ​របស់​ ខ្លួន ដោយ​មាន​ភាព​តានតឹង​ផ្លូវចិត្ត​កាន់តែ​តិច និង​មាន​សន្តិភាព​កាន់តែច្រើន​ ឡើង។ ទោះជា​យ៉ាងនេះក្ដី អ្នក​សង្គមកិច្ចអាច​ធ្វើ​​ការងារ​នេះ​​បាន​តែ​ក្នុង​ភាព​ជា​ដៃ គូ​ជាមួយ​ប្រជាជន​ផ្ទាល់ ព្រមទាំង​ស្ថាប័ន​នយោបាយ​ ​អង្គការ​ផ្នែក​សង្គម និង​អ្នក​ មាន​វិជ្ជាជីវៈ​ដទៃ​ទៀតប៉ុណ្ណោះ។ 1/11/2019

ការ​ចាប់ផ្ដើម​ការ​បណ្ដុះបណ្ដាល​ផ្នែកសង្គមកិច្ច ការ​ចាប់ផ្ដើម​ការ​បណ្ដុះបណ្ដាលផ្នែក​សង្គមកិច្ច គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោកនោះ​ឡើយ។ ឧទាហរណ៍ ក្នុង​ប្រទេស​ឥណ្ឌា បេសកជនសាសនា​​ជាជនជាតិ​អាមេរិចម្នាក់ បាន​នាំយកមកនូវ​វិជ្ជាជីវៈ​សង្គមកិច្ច​ និង​បាន​បង្កើត​ការ​បង្រៀន​​ថ្នាក់សង្គមកិច្ច​ក្រោយ​ឧត្តមសិក្សា នៅ​ឆ្នាំ ១៩៣៦។ សិស្ស​បាន​ទទួល​ឌីប្លូម៉ា​ផ្នែក​រដ្ឋបាល​សេវា​សង្គម វគ្គ​សិក្សា​មាន​លក្ខណៈ​ទូទៅ។ រយៈពេល​បី​ទសវត្សរ៍​ក្រោយ​មក មាន​ការ​ពង្រីក​បន្ថែម ហើយ​សាលា​នោះ​បាន​ក្លាយ​ជា​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម Tata (Tata Institute of Social Sciences) និង​ត្រូវ​បាន​ទទួល​ស្គាល់​​ដូចជា​សាកល​វិទ្យាល័យ* ដែល​ផ្ដល់​ការ​អប់រំ​កម្រិត​អនុបណ្ឌិតផ្នែក​សង្គម​កិច្ច​វិទ្យា (Master of Arts degrees in Social Work)។ ថ្វី​បើ​វគ្គសិក្សា​នោះ​បាន​ចាប់ផ្ដើម​ឡើង​ពី​បទពិសោធន៍ និង​ចំណេះដឹង​របស់​ប្រជាជន​ក្នុង​ស្រុកក្ដី ប៉ុន្តែ​ក្រោយ​សម័យ​ឯករាជ្យ ការ​សិក្សា​នោះ​បាន​ទទួល​ឥទ្ធិពល​យ៉ាង​សម្បើម​ពី​ការ​អប់រំ​សង្គមកិច្ចវិទ្យា​​អាមេរិច ដោយ​សារ​តែ​សាស្ត្រាចារ្យ​បង្រៀន​នៅ​ទីនោះ ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិច ដើម្បី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​របស់​ខ្លួន នៅ​ក្នុង​វិស័យ​ជំនាញ​ផ្សេងៗ​គ្នា ហើយ​ពួកគេ​បាន​ត្រលប់​មក​វិញ​ធ្វើការ​ជា​ប្រធាន​ដេប៉ាតឺម៉ង់នានា ក្រោម​មុខជំនាញ​ផ្សេងៗ។ ​ (*ដូចជា​សាកលវិទ្យាល័យ (Deemed University) គឺ​ជា​ឋានៈ​ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​វិទ្យាស្ថាន និង​ដេប៉ាតេម៉ង់ ​ដែល​មាន​លទ្ធផល​ការងារ​ខ្ពស់ នៅ​ក្នុង​សាកលវិទ្យាល័យ​នានាជា​ច្រើន ដែល​ត្រូវ​បានអនុញ្ញាត​ឲ្យ​មាន​ស្វ័យ​ភាពពេញលេញ ក្នុង​ការ​កំណត់​មុខវិជ្ជាសិក្សា និង​កម្មវិធី​សិក្សា ព្រមទាំង​គោលការណ៍​ណែនាំ​ផ្សេងៗ​ដោយ​ខ្លួន​ឯង​ផ្ទាល់ សម្រាប់​ការ​ទទួល​សិស្ស​ឲ្យ​ចូលរៀន និង​ថ្លៃ​សិក្សា។) 1/11/2019

អត្ថបទ​របស់ Tracy, Mara និង Deng ពិពណ៌នា​អំពី​របៀប​ដែល​ការ​បណ្ដុះបណ្ដាល​ផ្នែក​សង្គមកិច្ច​វិទ្យាត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ។ Tracy និង​ក្រុម​ការងារ​របស់​គាត់ បាន​ប្រឆាំង​នឹង​គំនិត​ក្នុង​ការ​នាំយក​សាស្ត្រាចារ្យ​ពី​បរទេស​មក​ឲ្យ​បង្រៀន។ ពួកគេ​បាន​ចាប់ផ្ដើម​ការងារ​ដោយ​បាន​ជ្រើសរើស​អ្នក​បម្រើការងារ​នៅ​កម្រិត​មូលដ្ឋាន ហើយ​ផ្ដល់​អាហាររូបករណ៍​ដល់អ្នក​ទាំងនោះ ឲ្យ​ទៅ​បញ្ចប់​ការ​សិក្សា​កម្រិត​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន ក្នុង​រដ្ឋ​ ស៊ីអាថល។ 1/11/2019

សេវាសង្គមកិច្ច​កម្ពុជា ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​មួយ គឺ​ជា​អង្គការ​ដំបូង​គេ​ដែល​បាន​ចាប់ផ្ដើម​ការ​បណ្ដុះបណ្ដាល​ពាក់កណ្ដាល​វិជ្ជាជីវៈ ផ្នែក​សេវា​សង្គម ក្នុង​ឆ្នាំ ១៩៩២ ដោយ​ជា​មូលដ្ឋាន​គឺ​ដើម្បី​ដាក់​បញ្ចូល​នូវ​ជំនាញ​កម្រិតមីក្រូ ដល់​អ្នក​ស្ម័គ្រចិត្ត​កម្រិត​ភូមិ ឲ្យ​ធ្វើការ​ជាមួយ​ប្រជាជន និង​​ផ្ដោតការ​យកចិត្ត​ទុកដាក់​លើ​ការ​ប្រឹក្សា​យោបល់ និង​អន្តរាគមន៍​កម្រិត​មីក្រូ​ស្ដីពី​ការ​រំលោភបំពាន​ផ្លូវភេទ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការងារ​ជាមួយ​កុមារ​កំព្រា និង​មនុស្ស​ចាស់។ 1/11/2019

មាន​អង្គការ​អន្តរជាតិ​ជា​ច្រើន​ទៀត ដែល​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​លើ​ប្រធាន​បទ​ជាក់លាក់ សម្រាប់​ការងារ​ផ្ដោត​លើ​ជំនាញ​ជាក់លាក់។ ចំណុច​ទាំងនេះ​ត្រូវ​បាន​ពិពណ៌នា​​លំអិត​សមល្មម​ នៅ​ក្នុង​អត្ថបទ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ស្រប​ពេល​ដែល​អាច​មាន​ការ​ចូលរួម​វិភាគទាន​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិ ដែល​ធ្វើការ​លើ​ការងារ​សុខុមាលភាព​សង្គម មាន​កង្វះខាត​ផ្នែក​ធនធាន​ពី​ថ្នាក់​កណ្ដាល​ពី​រដ្ឋាភិបាល ដើម្បី​រក្សា​និរន្តរភាព​សកម្មភាព​នេះ។ ហេតុនេះ មាន​បញ្ហា​ប្រឈម​ជា​ច្រើន ប៉ុន្តែក៏​មាន​ឱកាស និង​សុទិដ្ឋិ​និយម​សម្រាប់​ការ​អភិវឌ្ឍ SWE ក្នុង​ប្រទេស​កម្ពុជាផងដែរ។ បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​អត្ថបទ​នេះ​បាន​លើកឡើង ចាំបាច់​ត្រូវ​ការ​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល ប្រព័ន្ធ​សាកលវិទ្យាល័យ មហាវិទ្យាល័យ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត។ 1/11/2019

បញ្ហា​ប្រឈម​មួយ​ចំនួន ការ​ទទួល​ស្គាល់​វិជ្ជាជីវៈ ប្រទេសកម្ពុជា​​មាន​ប្រវត្តិការងារ​​សង្គម​កិច្ច ក្នុង​ទម្រង់​ជា​សប្បុរសធម៌ និង​សេវា​សង្គម។ អ្នក​ប្រកប​ការងារ​ពាក់កណ្ដាល​វិជ្ជាជីវៈ និង​អ្នក​ស្ម័គ្រចិត្ត ធ្វើការ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា។ មាន​អ្នក​ដឹកនាំ​សាសនា និង​ចាស់ព្រឹទ្ធចារ្យ ដែល​ផ្ដល់​ការ​ប្រឹក្សា​យោបល់ ហើយ​ក៏​មាន​តុលាការ​ក្នុង​មូលដ្ឋាន ដើម្បី​ដោះស្រាយ​សំណុំរឿង​ផ្សេងៗ​ផងដែរ។ ទស្សនទាន​អំពី​ការងារ​សង្គមកិច្ច ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការងារ​សប្បុរសធម៌ និង​សេវាសង្គម ហើយ​ពុំ​តម្រូវ​ឲ្យ​មាន​គុណវុឌ្ឍិ​ណាមួយ នៅ​ក្នុង​សង្គមរបស់​យើង​ជា​ច្រើន។ 1/11/2019

នៅ​ក្នុង​អត្ថបទ​ពិនិត្យ​ឡើងវិញ​​ទៅ​លើ​ការ​ប្រកប​វិជ្ជាជីវៈ​សង្គមកិច្ច​ក្នុង​ប្រទេស​កម្ពុជា Harachi (2014: vii) ​បាន​សង្កេត​ឃើញ​ថា “មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ស្គាល់​ពាក្យ​អ្នក​សង្គមកិច្ច​អាជីព​ទេ ដោយ​ជារឿយៗ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​អ្នក​ផ្ដល់​សេវា​សង្គម​ដោយ​ផ្ទាល់ ដែល​ជាទូទៅ​គឺ​ជា​អ្នក​ធ្វើការងារ​ពាក់កណ្ដាលអាជីព។ មាន​ការ​យល់ដឹង​តិចតួច​ថា​​ នៅ​ទូទាំង​សាកលលោក អ្នក​សង្គមកិច្ច​អាជីព មាន​ការ​បណ្ដុះបណ្ដាល​អប់រំ​ជាក់លាក់ ដែល​ប្រើប្រាស់​ព័ត៌មាន​បែប​ទ្រឹស្ដី និង​ពិសោធន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្ស និង​បញ្ហា​សង្គម​។” ចំណុច​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ជា​ទូទៅ នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ជា​ច្រើន ដែល​សង្គមកិច្ច​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អាជីព​មួយ និង​មិន​មាន​ក្រុមប្រឹក្សា​សង្គមកិច្ច ដើម្បី​គ្រប់គ្រង​លើ​ការ​អប់រំ​ និង​ការ​ប្រកប​អាជីព​នេះឡើយ។ 1/11/2019

ការ​បង្កើត​ច)។ ឡើង​នូវ​ សមាគមអ្នក​វិជ្ជាជីវៈសង្គមកិច្ច​កម្ពុជា(Association of Professional Social Workers in Cambodia) នាពេល​ថ្មីៗ​នេះ នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ភាព​ស្របច្បាប់​ដល់​វិជ្ជាជីវៈ​នេះ និង​ជួយ​បង្កើត​ស្តង់ដារ​អប្បបរមា ដើម្បី​ប្រតិបត្តិការ​ជា​អ្នក​សង្គម​កិច្ច។ សមាគម​នេះ​ត្រូវការ​ពង្រីក​បន្ថែម​ទៀត ដើម្បី​គ្របដណ្ដប់​លើ​ការ​អប់រំ​ផ្នែក​សង្គមកិច្ច ហើយ​ក្រសួង​អាច​ផ្ដល់​​ភាព​ស្របច្បាប់​ដល់​សមាគម​ដើម្បី​គ្រប់គ្រង​លើ​ការ​បើក​ដេប៉ាតឺម៉ង​ថ្មីៗ ដោយ​មាន​ស្ដង់ដារ​អប្បបរមា​​ចែង​នៅ​ក្នុង​ឯកសារ​ស្ដង់ដារ​សាកល របស់ IASSW ដូច​ក្រុមប្រឹក្សា​សម្រាប់​ការ​អប់រំ​ផ្នែក​សង្គម​កិច្ច​ (អង្គការ​ក្រៅរដ្ឋាភិបាល​មួយ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​លើ​ការ​អប់រំ​ផ្នែក​សង្គមកិច្ច​ក្នុង​សហរដ្ឋអាមេរិច)។ 1/11/2019

បញ្ហា​ផ្នែក​ភាសា និង​វប្បធម៌   បញ្ហា​ប្រឈម​ចំបង​ដើមម្បី​អាច​ចាប់ផ្ដើម​ការ​អប់រំ​អាជីព​សង្គមកិច្ចគឺ​ កង្វះ​ការ​យល់ច្បាស់​អំពីទស្សនទាន​ជា​ភាសា​អង់គ្លេស ព្រោះ​​ពុំមានស័ព្ទ​មាន​ន័យ​​ស្មើគ្នាក្នុង​ភាសា​ខ្មែរ។ នេះ​ជា​បញ្ហា​មួ​យ នៅ​ក្នុង​ប្រទេស​នានា​ភាគច្រើន ដែល​ភាសា​អង់គ្លេស​ពុំមែន​ជា​ភាសា​ទីមួយ ហើយ​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​រិះគន់​លើ​ការគ្របដណ្ដប់​នៅ​ក្នុង​ការ​អប់រំ​មុខវិជ្ជាសង្គមកិច្ច​ពី​ពិភព​លោក​ខាង​លិច ថា​ជា​កេរ្ដ៍ដំណែល​អាណានិគម​និយម។ ប៉ុន្តែ តថភាព​ជាក់ស្ដែង​គឺ​ ការ​អប់រំ​ផ្នែក​សង្គមកិច្ច​ក្នុង​ប្រទេស​ភាគ​ច្រើន​នៅ​តំបន់​អាស៊ី បាន​ទទួល​រង​ការ​ជះឥទ្ធិពល​​ពី​សហរដ្ឋ​អាមេរិច ឬ ចក្រភពអង់គ្លេស ឬ​ ប្រទេសអូស្ត្រាលី ឬ​ផ្នែក​មួយ​ចំនួន​នៃ​ទ្វីប​អឺរ៉ុប។ ផ្លូវ​នៅ​ចំពោះ​មុខ​យើង គឺ​ត្រូវ​ទទួល​យក​តថភាព​មួយ​នេះ និង​ស្ថាបនា​ចំណេះដឹងប្រជាជន​ក្នុង​ស្រុក ដោយ​ផ្អែក​លើ​បរិបទ​ក្នុង​ប្រទេស​ជាក់លាក់។ ម្យ៉ាងទៀត ការ​បង្រៀន​សង្គមកិច្ច​ជា​ភាសា​ក្នុង​ស្រុក ដោយ​ផ្អែក​លើ​សម្ភារៈរបស់​ប្រជាជន​ក្នុង​ស្រុក នេះ​គឺ​ជា​ដំណើរការ​រយៈពេល​វែង ហើយ​ត្រូវការ​ការ​ប្ដេជ្ញាចិត្ត និង​ធនធាន​ដ៏​ធំធេង។ រដ្ឋាភិបាល​ដូចជា​នៅ​ប្រទេស​ឥណ្ឌា​ជា​ដើម បាន​ផ្ដល់​ធនធាន​ដល់​សាកលវិទ្យាល័យ​នានា ដើម្បី​អភិវឌ្ឍ និង​បកប្រែ​សៀវភៅ​ផ្នែក​ទ្រឹស្ដី និង​ផ្នែក​វិទ្យាសាស្ត្រ ទៅ​ជា​ភាសា​ក្នុង​ស្រុក។ ប៉ុន្តែ នៅពេលដែល​មាន​ការ​បើកព្រំដែន​អាស៊ាន (ក្នុង​ពេល​ឆាប់ៗ​នេះ) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ នឹង​បែរ​ទៅ​ប្រតិបត្តិការ​សាកលវិទ្យាល័យ​របស់​ខ្លួន​ជា​ភាសា​អង់គ្លេស ដើម្បី​បម្រើ​ឲ្យ​និស្សិត​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត។ 1/11/2019

ទណ្ឌកម្ម​ផ្នែក​ច្បាប់ នយោបាយ និង​សង្គម ត្រង់នេះ​ជា​កន្លែង​ដែល​ការ​ទទួល​ស្គាល់​ផ្នែក​នយោបាយ និង​ផ្នែក​ច្បាប់​មក​លើ​ការងារ​សង្គម​កិច្ច​ជា​អាជីព និង​មុខវិជ្ជា​មួយ មាន​ភាព​ចាំបាច់ ដោយ​ហេតុថា សម្ភារៈ​អាច​នឹង​ត្រូវ​អភិវឌ្ឍ​ឡើង​បាន តែ​នៅ​ពេល​ដែល​មាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ៖ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​លូកដៃចូល​ជា​បន្ទាន់ ដើម្បី​ផ្ដល់​ការ​គាំទ្រ។ យោងតាម​របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (MoSVY) និង​អង្គការ​យូនីសែហ្វ​ បាន​បញ្ជាក់​ថា មាន​អ្នក​សង្គមកិច្ច​តែ​ពីរនាក់​ប៉ុណ្ណោះ (ពុំមែន​ជា​អ្នក​សង្គមកិច្ច​អាជីព៖ ស័ព្ទ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​លក្ខណៈ​ក្រៅផ្លូវការ​សម្រាប់​បុគ្គលិក​ MoSVY) សម្រាប់​ប្រជាជន​ចំនួន ២៥.០០០ នាក់​ក្នុង​មួយ​ស្រុក។   ប៉ុន្តែ​មាន​កំណត់​សម្គាល់​ប្រកប​ដោយ​សុទិដ្ឋិ​និយម​ដោយ​ឯកឧត្តម​ វង សូត្រ រដ្ឋមន្ត្រី​ក្រសួង MoSVY ដែល​បាន​ទទួល​ស្គាល់​រួច​មក​ហើយ​នូវ​សារៈសំខាន់​នៃ​ការ​បណ្ដុះបណ្ដាល​ផ្នែកស​ង្គមកិច្ច ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​តម្រូវការ​ក្នុង​ការ​ពង្រីក​ការងារ​សង្គមកិច្ច​ទៅ​ដល់​វិស័យ​សង្គម​ និង​ក្រសួង​ដទៃ​ទៀត រួម​ទាំង​ក្រសួង​សុខាភិបាល អប់រំ យុត្តិធម៌ និង​មហាផ្ទៃ​ (Harachi ឆ្នាំ ២០១៤)។ 1/11/2019

កំណត់​និយមន័យ​សង្គមកិច្ច ការ​យល់​ថា​តើ​សង្គម​កិច្ច​ជា​អ្វី គឺ​មាន​សារៈសំខាន់​ណាស់ នៅ​ក្នុង​ដំណើរការ​នេះ។ ការ​យល់​ដឹង​នេះ ត្រូវ​បាន​សម្របសម្រួល​ដោយ​និយមន័យ​អន្តរជាតិ​ស្ដីពី​សង្គមកិច្ច ដែល​ត្រូវ​បាន​ទទួល​យក​ជា​ឯកឆ័ន្ទ​នៅ​ក្នុង​សន្និសីទ​រួម​ពិភលោកស្ដីពី​សង្គមកិច្ច ការ​អប់រំ និង​ការ​អភិវឌ្ឍ​សង្គម នៅ​ក្រុង​មែលប៊ន ក្នុង​ឆ្នាំ ២០១៤ (IASSW/ IFSW 2014; http://www.iassw-aiets.org)។   យោង​តាម​និយមន័យជា​សាកល​ស្ដីពី​អាជីព​សង្គមកិច្ច​បាន​កំណត់ថា៖ “សង្គមកិច្ច​គឺ​ជា​​វិជ្ជាជីវៈ​មួយ ដែល​ផ្អែក​លើ​ការ​អនុវត្តជាក់ស្ដែង និង​​ជា​មុខវិជ្ជា​សិក្សាមួយ ​ដែល​លើកកម្ពស់​ការ​ផ្លាស់ប្ដូរ​សង្គម និង​ការ​អភិវឌ្ឍសាមគ្គីភាព​​ក្នុង​សង្គម និង​ការ​ផ្ដល់​ភាព​អង់អាច និង​សេរីភាព​ដល់​ ប្រជាជន។ គោលការណ៍​យុត្តិធម៌​សង្គម សិទ្ធិ​មនុស្ស ការ​ទទួល​ខុសត្រូវ​ជា​សមូហភាព និង​ការ​គោរព​ភាព​ខុសប្លែក​គ្នា​ក្នុង​សង្គម គឺ​ជា​ស្នូល​នៅ​ក្នុង​ការងារ​សង្គមកិច្ច។ ដោយ​ឈរ​លើ​មូលដ្ឋាន​​ទ្រឹស្ដី​សង្គមកិច្ច វិទ្យាសាស្ត្រ​សង្គម មនុស្សសាស្ត្រ និង​ចំណេះដឹងរបស់​ប្រជាជន​ក្នុង​ស្រុក ការងារ​សង្គមកិច្ច​ធ្វើ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន និង​រៀបចំ​រចនាសម្ព័ន្ធ ដើម្បី​ឆ្លើយតប​បញ្ហា​ប្រឈម​ក្នុង​ជីវិត និង​ជួយ​ពង្រឹង​សុខុមាលភាព។”​ ​ ជាមួយ​គ្នា​នេះ​ផងដែរ បម្រែបម្រួល​ដ៏​ធំ​មួយ​នៅ​ក្នុង​និយមន័យ​នេះ គឺ​​បណ្ដា​ប្រទេស និង​តំបន់​ទាំងឡាយ អាច​បន្ថែម​ទៅ​លើ​និយមន័យ​នេះ ដោយ​ផ្អែក​លើ​បរិបទ​របស់​ខ្លួន​ផ្ទាល់​ផងដែរ។ 1/11/2019

ភាព​ខុសប្លែក​គ្នា​ធំ​មួយ​នៅ​ក្នុង​និយមន័យ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​និយមន័យ​ដែល​មានពី​​មុនមក (IFSW/IASSW 2000) គឺ​ថា​ សង្គម​កិច្ច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អាជីព​មួយ និង​ជា​មុខវិជ្ជា​សិក្សា​មួយ​ផងដែរ។ អ្នក​សង្គមកិច្ច​​គឺ​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់ប្ដូរ និង​ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​ការ​អភិវឌ្ឍ ដែល​លើកកម្ពស់​ការ​ផ្លាស់ប្ដូរ​សង្គម ការ​អភិវឌ្ឍ​ សាមគ្គីភាព​​សង្គម ផ្ដល់​ភាព​អង់អាច​ដល់​ប្រជាជន និងផ្ដល់​សេរីភាព​ឲ្យ​ពួកគេ​រួចផុត​ពី​ការ​ជិះជាន់។ អ្នក​សង្គមកិច្ច​ធ្វើការជាមួយ​មនុស្ស​ផង និងជាមួយ​​រចនាសម្ព័ន្ធ​ផង ហើយ​ការ​អប់រំ​ និង​ការ​បណ្ដុះបណ្ដាល​ផ្នែក​សង្គមកិច្ច គឺ​មិន​ត្រឹម​តែ​ផ្អែក​លើ​ទ្រឹស្ដី​សង្គមកិច្ច​ វិទ្យាសាស្ត្រ​សង្គម និង​មនុស្ស​សាស្ត្រ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ ចំណេះដឹង​សំខាន់​គឺ​បាន​មក​ពីប្រជាជន​ក្នុង​ស្រុក។ ចំណុច​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ការ​ប្រកប​វិជ្ជាជីវៈ​សង្គមកិច្ច ដែល​មាន​ការ​យកចិត្ត​ទុកដាក់ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​ខុសៗគ្នា នៅ​ក្នុង​ប្រទេស​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត។ យើង​ទទួល​ស្គាល់​ថា ប្រជាជន​ក្នុង​ប្រទេស​មួយ មាន​ចំណេះដឹង​ស្ដីពី​បរិដ្ឋាន​របស់​ពួកគេ អំពី​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ និង​សហគមន៍ អំពី​ការ​ដោះស្រាយ​បញ្ហា និង​ការ​ទប់ទល់​ជាមួយ​បញ្ហា ដែល​យើង​ត្រូវ​តែ​គោរព និង​ឲ្យ​តម្លៃ ព្រមទាំង​យកមក​ប្រើប្រាស់​នៅ​ក្នុង​ការ​បង្រៀន និង​ការ​ប្រកប​ការងារ​របស់​យើង។ 1/11/2019

បង្កើន​ល្បឿន​ការ​ពង្រីក SWE នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធីសាស្ត្រ​​បែប​ចូលរួម និង​​ផ្អែកលើប្រជាជនមូលដ្ឋាន (grassroots and participatory approach) អាជីព​សង្គមកិច្ច គឺ​ជា​អាជីព​ដ៏​ក្មេងខ្ចី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហេតុនេះ អាជីព​នេះ​​ក៏​ជា​អាជីព​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ព្រោះ​វា​បើកទូលាយ​​សម្រាប់​គំនិត​បង្កើត​ថ្មី។ ​កម្ពុជា​​គួរ​ពន្លឿន​ការ​បង្កើតដេប៉ាតឺម៉ង់​ ឬ​សាលា​សង្គមកិច្ច​វិទ្យា​ថ្មីៗ​ថែមទៀត ដើម្បី​បណ្ដុះបណ្ដាល​អ្នក​សង្គមកិច្ច​ក្នុង​ចំនួន​ដ៏​ច្រើន ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​យ៉ាង​ហោចណាស់ ១៩,៨% ដែល​ជា​ជន​ក្រីក្រ និង​ដែល​ភាគច្រើន​រស់​នៅ​តំបន់​ជនបទ (http:/www.mop.go.kh./Projects/tabid/148/Default.aspx)។   ជា​ការ​ល្អ​បំផុត ការ​ប្រើ​វិធីសាស្ត្រ​បែប​ចូលរួម សម្រាប់​ការអភិវឌ្ឍ​កម្មវិធី​សិក្សា​ក្នុង​ការ​អប់រំ​សង្គម​កិច្ច ពោលគឺ​៖ 1/11/2019

អ្នក​សង្គមកិច្ច ព្រមជាមួយ​អ្នក​បម្រើការងារ​ ឬ​អ្នក​ប្រកប​វិជ្ជាជី​វៈ​នៅ​តាម​សហគមន៍​មូលដ្ឋាន ធ្វើ​ការ​វាយតម្លៃ​សហគមន៍​អំពី​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន និង​បញ្ហា​សង្គម ហើយ​ព្រមជាមួយ​គ្នា​នោះ​ផងដែរ ក៏​ចងក្រង​ជា​ឯកសារ​នូវ​ទម្រង់​នៃ​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​មូលដ្ឋាន ភាព​ធន់ទ្រាំ​របស់​ពួកគេ​តាមរយៈ​ការ​អនុវត្ត​បែប​វប្បធម៌​របស់​ពួកគេ ដើម្បី​ដោះស្រាយ​នៅ​ក្នុង​ជីវិត​ និង​សុខុមាលភាព​របស់​ពួកគេ ស្ថាប័ន​សហគមន៍​របស់​ពួកគេ (ស្ថាប័ន​សេដ្ឋកិច្ច សង្គម វប្បធម៌) ដែល​ផ្ដល់ការ​ចិញ្ចឹម​បីបាច់ដល់​ពួកគេ។ បន្ទាប់​ពី​បាន​​ស្រាវជ្រាវ​​រួចហើយ​ ការ​រកឃើញ​ពី​ការ​ស្រាវជ្រាវ​​ទាំងនោះ​នឹង​ត្រូវ​យក​ទៅប្រាប់​ដល់​​សហគមន៍​វិញ ហើយ​នឹង​ធ្វើ​ផែនការ​កម្មវិធី​សិក្សា​ផ្នែក​សង្គមកិច្ច​ដោយ​ប្រើប្រាស់វិធីសាស្ត្រ​បែប​ចូលរួម​។ 1/11/2019

យើង​បាន​សាកល្ប​ង​វិធី​នេះ នៅ​ប្រទេស​ឥណ្ឌា មុន​ពេល​អភិវឌ្ឍ​មណ្ឌល​ជនបទ​នៃ​វិទ្យាស្ថាន Tata សម្រាប់​ការ​សិក្សា​វិទ្យាសាស្ត្រ​សង្គម នៅ Tuljapur ក្នុង​ជនបទ​នៃ Maharashtra ដែល​មាន​រយៈចម្ងាយ​ជិះ​រថភ្លើង​មួយ​យប់ពី​ក្រុង​ម៉ុមបៃ។ អ្នក​សង្គមកិច្ច ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើការ​នៅ​ក្នុង​ភូមិ​នានា ជុំវិញ​តំបន់​ដែល​ជា​អនាគត​មណ្ឌល​នោះ។ រយៈពេល​ជាង​ដប់ឆ្នាំ ក្រោយ​ពេល​ការ​វាយតម្លៃ​តម្រូវការ​សហ គមន៍ និង​ទទួល​បាន​ការ​ទទួល​យក​ពី​ប្រជាជន​មូលដ្ឋាន និង​ ធ្វើផែនការ​អន្តរាគមន៍​ដោយ​ផ្អែក​លើ​តម្រូវការ​មក យើង​បាន​ អភិវឌ្ឍ​ឲ្យ​មាន​កម្មវិធី​​បរិញ្ញាប័ត្រ​ផ្នែក​សង្គមកិច្ច។ ដី​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ជា​ដី​សម្បូរថ្ម ស្ងួត ហើយ​គ្មាន​ទឹ ក។ ដី​នោះ​ចាំបាច់​ត្រូវ​ស្ដារ​ឲ្យ​មាន​ជីជាតិ​ឡើងវិញ ដោយ​មាន​ ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រជាជន​មូលដ្ឋាន និង​អ្នក​ជំនាញ​ដូច ជា​អ្នករុក្ខសាស្ត្រ និង វិស្វករ​ជា​ដើម​ ​ដែលបាន​​ខំប្រឹង​ធ្វើការ​ យ៉ាង​ខ្លាំង​ដើម្បី​បង្កើត​ប្រភព​ទឹក និង​ជីក​កាត់​ថ្ម​ដើម្បី​កសាង​ ហេដ្ឋា​រចនាសម្ព័ន្ធ។ ការងារ​នេះ ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​ដប់ ឆ្នាំ មុន​ពេល​កម្មវិធី​បង្រៀន​ថ្នាក់​បរិញ្ញាប័ត្រ​អាច​ចាប់ផ្ដើម​បា ន។ អ្នក​សង្គម​កិច្ច​ជា​ច្រើន​នាក់ បាន​ក្លាយ​ជា​សមាជិក​សាស្ត្រា ចារ្យ នៅ​ក្នុង​វិទ្យាស្ថាន​នោះ។ 1/11/2019

1/11/2019

នៅ​ក្នុង​ឆ្នាំ​ដំបូងៗ កូន​កសិករ​នៅ​ក្នុង​ភូមិ​ក្បែរៗ​នោះ​ ត្រូវ​បាន​ទទួល​ឲ្យ​ចូលរៀន ហើយ​តាម​ពិត​កៅអី​ភាគ​ច្រើន​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ។ ពួកគេ​ភាគ​ច្រើន​មក​ពី​សហគមន៍​ដែល​មាន​សេដ្ឋកិច្ច​អន់ថយ ដែល​មានន័យ​ថា ​វិទ្យាស្ថាន​ត្រូវ​រៀបចំ​អាហារូបករណ៍​សម្រាប់​ពួកគេ​ជា​ច្រើន​នាក់ ដើម្បី​អាច​រក្សា​ពួកគេ​ឲ្យ​បន្ត​នៅ​រហូត​ចប់​ឆ្នាំ​សិក្សា​ទាំងបី​ឆ្នាំ​របស់​កម្មវិធី។ ការ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​ទៀត ដើម្បី​លើកទឹកចិត្ត​​ឲ្យ​មាន​ស្ត្រីវ័យ​ក្មេង​​ចូលរួម​​កាន់តែ​ច្រើន​ថែមទៀត​នោះ​គឺ​ត្រូវ​ឲ្យ​មាន​កន្លែង​ស្នាក់នៅ ដែល​មាន​វិធានការ​សុវត្ថិភាព​​នៅ​ខាងក្នុង​នោះ​ស្រាប់ ដើម្បី​ឲ្យ​គ្រួសារ​កសិករ​ដែល​មិន​ផ្ដល់​សេរីភាព​ដល់​កូនស្រី​របស់​ខ្លួនទៅ​សិក្សា​នៅ​កម្រិត​ខ្ពស់ អាច​មាន​អារម្មណ៍​ទុកចិត្ត និង​បញ្ជូន​ស្រ្តី​ទាំងនោះ​ឲ្យ​ចូលរៀន​នៅ​ក្នុង​កម្មវិធី​សង្គមកិច្ច។ ក្រោយ​មក​រដ្ឋាភិបាល​បាន​ផ្ដល់​អាហារូបករណ៍​​ដើម្បី​​លើកទឹកចិត្ត​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ឲ្យ​ចាប់​យក​ការងារ​សង្គមកិច្ច​ជនបទ​​រយៈពេល​យ៉ាង​តិច​ពីរឆ្នាំ។ ជា​ការ​គួរ​ឲ្យ​ចាប់អារម្មណ៍​​ណាស់​ដែល​ពួកគេ​ជា​ច្រើន បាន​ប្រជែង​គ្នា​ដណ្ដើម​យក​ឱកាស​​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សង្គមកិច្ច នៅ​ក្នុង​មណ្ឌលក្នុង​ក្រុង​ម៉ុមបៃ​ ដែល​ជា​ក្រុង​ធំ​មួយ។ ពេលនេះ ពួកគេ​មាន​ជម្រើស​កាន់តែ​ច្រើន​ ជាមួយ​នឹង​មណ្ឌល​សិក្សា​ទាំង​ប្រាំកន្លែង​របស់​យើង។ យុទ្ធសាស្ត្រ​ប្រភេទ​នេះ មាន​ន័យ​ថា ដំណើរការ​ក៏​មាន​សារៈសំខាន់​ស្មើគ្នា​នឹង​លទ្ធផល​ដែរ។ 1/11/2019

“សម្ភោធន៍” មុន​កម្មវិធី BSW ត្រូវ​បាន​ធ្វើ​ឡើង​ដោយ DSW នៃ RUPP។ នេះ​ជា​ដំណើរការ​មួយដែល​យឺត ប៉ុន្តែអាច​នឹង​នាំ​ឲ្យ​មានការ​វិភាគ​ដ៏​កាន់តែ​ពិតប្រាកដ​ថែមទៀត​អំពី​ស្ថានភាព​សង្គម និង​ល័ក្ខខ័ណ្ឌ​សង្គម​សេដ្ឋកិច្ច​របស់​ប្រជាជន។   ខ្ញុំ​យល់​ថា វិធី​សាស្ត្របែប​ចូលរួម​ដែល​មាន​ការ​ចូលរួម ពី​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​កម្មវិធី “សម្ភោធន៍” មុន​កម្មវិធី BSW ត្រូវ​បាន​ធ្វើ​ឡើង​ដោយ DSW នៃ RUPP។ 1/11/2019

ការ​នាំចូល​ពី​ប្រទេស​អភិវឌ្ឍន៍   ទោះយ៉ាងណា​ក្ដី នៅ​ក្នុង​សេណារីយ៉ូ​ពេលបច្ចុប្បន្ន​នេះ ក្នុង​សម័យ​​សាកលភាវូបនីយកម្ម ឯកជន​នីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម នៃ​វិស័យ​សង្គម និង​សំពាធ​លើ​ធនធាន​របស់​ពិភពលោក ដែល​មាន​ទំនាស់​កើនឡើង​នៅ​ក្នុង​ប្រទេស​នីមួយៗ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត ដែល​មាន​ការបែងចែក​កាន់តែ​ធំឡើងៗ រវាង​អ្នក​មាន និង​អ្នក​ក្រ បញ្ហានិង​វិបត្តិសង្គម បាន​កើនឡើង​យ៉ាង​គំហុក ដោយ​មាន​ផលប៉ះពាល់​មក​លើ​ប្រជាជន។ មាន​ការ​ទាមទារ​កាន់តែ​ច្រើនឡើងៗ ឲ្យ​មាន​អ្នក​សង្គមកិច្ច​ដែល​មាន​ការ​បណ្ដុះបណ្ដាល និង​មាន​វិជ្ជាជីវៈ។ យើង​មិន​អាច​រងចាំ​តទៅទៀត​បាន​ទេ។ ហេតុនេះ យើងដាក់បញ្ចូល​​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​យើង លើ​មូលដ្ឋាន​ផ្នែកទ្រឹស្ដី ការ​ស្រាវជ្រាវ និង​ការ​អប់រំ​បែប​ការ​អនុវត្ត​នៅ​តាម​មូលដ្ឋាន ពី​សាលា​ដទៃ​ទៀត ជា​ពិសេស​គឺ​ពីបណ្ដា​ប្រទេស​អភិវឌ្ឍន៍ និង​យក​មក​កែសម្រួល​ឲ្យ​ស៊ីគ្នា​នឹង​បរិបទ​របស់​យើង។ នេះ​ជា​បញ្ហា​ប្រឈម​មួយ នៅ​ក្នុង​ការធ្វើ​ឲ្យ​កម្មវិធី​សិក្សា​មាន​លក្ខណៈ​ក្នុងស្រុក ស្រប​ទៅ​តាម​បរិបទ​របស់​ប្រទេស ... 1/11/2019

ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​យើង ​ក្នុង​ការ​ស្ថាបនា​ចំណេះដឹង និង​អភិវឌ្ឍ​ទ្រឹស្ដី​របស់​យើង​ពី​កម្រិត​ប្រជាជន​មូលដ្ឋាន គឺ​ជា​​ពេល​ដែល​យើង​ត្រូវ​ការ​អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គមកិច្ច ដែល​នឹង​ធ្វើការ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​សង្គម​ដទៃ​ទៀត ដើម្បី​ស្រាវជ្រាវ​នៅ​ក្នុង​ភាសា​ក្នុងមូលដ្ឋាន ព្រមទាំង​រៀបចំឲ្យ​មាន​សម្ភារៈ​សម្រាប់​ការ​បង្រៀន​ក្នុង​ភាសា​ដដែល​នោះ។ សម្រាប់​ចំណុច​នេះ សមាជិក​សាស្ត្រាចារ្យ ប្រហែល​ជា​ចាំបាច់​ត្រូវ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ចូលរៀន​ថ្នាក់​បណ្ឌិត ដែល​នឹង​ផ្ដល់​ឲ្យ​ពួកគាត់​នូវ​ជំនាញ​ស្រាវជ្រាវ​បាន​ល្អ។ 1/11/2019

ការ​អប់រំ​ផ្នែក​សង្គមកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ខ្ញុំ​លើក​ឧទាហរណ៍​ពី​ប្រទេស​មីយ៉ាន់ម៉ាឬភូមា​ ព្រោះ​មាន​ភាព​ប្រហាក់ប្រហែល​ជា​មួយ​ចំនួន ដោយ​ប្រទេស​ទាំងពីរ​សុទ្ធ​តែ​ធ្លាប់​រង​គ្រោះ​ពី​របប​ព្រៃផ្សៃ និង​ជិះជាន់។ ប្រទេស​ទាំងពីរ​ប្រឈម​នឹង​បញ្ហា​ប្រហាក់ប្រហែល​គ្នា នៅ​ក្នុង​ដំណើរការ​ស្ថាបនា​ប្រជាធិបតេយ្យ​នៅ​ក្នុង​អភិបាលកិច្ច​ ដោយ​មាន​​អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិ​ជួយ​ជ្រោម​ជ្រែង​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​ឲ្យ​រស់រាន​ឡើងវិញ​នូវ​កម្មវិធី​សុខាភិបាល និង​អប់រំ​មួយ​ចំនួន។ ការ​អប់រំ​ផ្នែក​សង្គមកិច្ច​ក្នុង​ប្រទេស​ភូមា បាន​ចាប់ផ្ដើម​នៅ​សាកលវិទ្យាល័យ​យ៉ាងហ្គូន ក្នុង​ឆ្នាំ ១៩៦២ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សាស្ត្រាចារ្យ​អាមេរិច។ ប៉ុន្តែ របប​យោធា​ជិះជាន់​និយម បាន​ចូល​មក​គ្រប់គ្រង​ប្រទេស ហើយដោយ​មាន​​ការ​ងើបឡើង​របស់​ចលនា​និស្សិត​នៅ​ឆ្នាំ ១៩៨៨ ធ្វើ​ឲ្យ​សាលា​នេះ​ត្រូវ​បាន​បញ្ឈប់។ រូបថត៖ Gemunu Amarasinghe/AP 1/11/2019

នៅ​ឆ្នាំ ២០០៦ ដោយ​មាន​ការ​គាំទ្រ​ពី​ផ្នែក​ការពារ​កុមារ​របស់អង្គការ​យូនីសេហ្វ សញ្ញាប័ត្រឌីប្លូម៉ា​ក្រោយ​ឧត្តមសិក្សា​ផ្នែក​សង្គមកិច្ច លើកដំបូង​បំផុតត្រូវ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ដេប៉ាតឺម៉ង់​ចិត្តវិទ្យា ​របស់​សាកលវិទ្យាល័យ​យ៉ាងហ្គូន ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពីសាស្ត្រាចារ្យ​អូស្ត្រាលី។ កម្មវិធី​សិក្សា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​កម្មវិធី​សិក្សា​ដែលខ្ចីពី TISS និង​វិទ្យាស្ថានភូមិន្ទ​បច្ចេកវិទ្យា​មែលប៊ន (Royal Melbourne Institute of Technology) ប្រទេស​អូស្ត្រាលី។ កម្មវិធី​ឌីប្លូម៉ា​នេះ ត្រូវ​បាន​បង្រៀន​ជា​ដំបូង​ដោយ​នាយក​រង​ផ្នែក​សុខុមាលភាព​សង្គម​ជនជាតិ​ភូមា និង U Taik Aung ហើយ​អ្នក​ទាំងពីរ​នេះ​សុទ្ធ​តែ​បាន​បញ្ចប់​ការ​​សិក្សា​ផ្នែក​សង្គមកិច្ច​រយៈពេល​ពីរ​ឆ្នាំ នៅ​វិទ្យាស្ថាន Tata ផ្នែក​វិទ្យាសាស្ត្រ​សង្គម ក្នុង​ប្រទេស​ឥណ្ឌា។ (Costello and Aung ឆ្នាំ ២០១៥)។ 1/11/2019

ការ​ចែករំលែកឧទាហរណ៍​​អំពី​ការ​អភិវឌ្ឍ​ SWE នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​ប្រឈម​នឹង​បញ្ហា​ប្រឈម​ប្រហាក់ប្រហែល​គ្នា គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​ចាំបាច់​ត្រូវ​លើកទឹកចិត្ត​ឲ្យ​ធ្វើ​ផងដែរ។ IASSW សង្ឃឹម​ថា​នឹង​ឃើញ​មាន​ចំណង​ទាក់ទង​កាន់តែ​ធំធេង​ និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ថែមទៀត រវាង​សាលា​នានាក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​មាន​ចំណង​ទាក់ទង​កាន់តែ​ច្រើន​ឡើង​ថែមទៀត​ជា​មួយ​សមាគមន៍​អាស៊ីប៉ាស៊ីហ្វិច​សម្រាប់​ការ​អប់រំ​ផ្នែក​សង្គម​កិច្ច (Asian Pacific Association of Social Work Education) ជាមួយ​នឹង IASSW។ 1/11/2019

តួនាទីរបស់​អង្គការ​សង្គមកិច្ច​អន្តរជាតិ យើង​ទាំងអស់​គ្នា​កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​សាកល​មួយ ដែល​អាជីព​សង្គមកិច្ច​មាន​លក្ខណៈ​រៀបចំ​កាន់តែ​ខ្ពស់​ជាងមុន តាមរយៈ​ការ​បង្កើត​ឡើង​នូវ​អង្គការ​អន្តរជាតិ​នានា។ បណ្ដា​ប្រទេស​នានា ដែល​ជា​ប្រទេស​ថ្មីថ្មោង​សម្រាប់​ការងារ​សង្គមកិច្ច ច្បាស់​ជា​ត្រូវការ​ការ​គាំទ្រ​ពី​សមាគម​អន្តរជាតិ ដូចជា IASSW (International Association of Schools of Social Work) ជាដើម។ សមាគម​អន្តរជាតិ​នៃ​សាលារៀន​ផ្នែក​សង្គមកិច្ច (IASSW) គឺ​ជា​អង្គការ​មួយ​ដែល​មាន​សាលា​ផ្នែក​សង្គមកិច្ច សមាគម​ថ្នាក់​តំបន់​នៃ​ការ​អប់រំ​ផ្នែក​សង្គមកិច្ច និង​​អង្គការ​ជា​សម្ព័ន្ធ​មិត្ត​ដែល​ធ្វើការ​ឆ្ពោះទៅ​ពង្រឹង​ការ​អប់រំ​ផ្នែក​សង្គមកិច្ច​ ​​ជាង​ប្រាំរយនៅ​ទូទាំង​សាកល​លោក ជា​សមាជិក។ IASSW ព្រមជាមួយ​សមាគម​ដៃគូរ​របស់​ខ្លួន (IFSW និង ICSW) ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩២៨។ សមាគម​នេះ​ផ្ដល់​នូវ​វេទិកា​ផ្សេងៗ​ជា​ច្រើន​សម្រាប់​ការ​ធ្វើ​អន្តរទំនាក់ទំនង និង​ការ​កសាង​សមត្ថភាព​ផ្នែក​ការ​អប់រំ​សង្គមកិច្ច​នៅ​ទូទាំង​ប្រទេស និង​ទ្វីបជាច្រើន តាមរយៈ​សន្និសីទ​ពិភពលោក​ជារៀងរាល់​ពីរឆ្នាំ​ម្ដង ទស្សនាវដ្ដី​កិច្ចពិភាក្សាសង្គម​តាម​អ៊ីនធឺណិត ការ​ផ្ដល់​មូលនិធិ​សម្រាប់​គម្រោង​អន្តរជាតិ ការ​កសាង​សមត្ថភាព​សមាជិក​សាស្ត្រាចារ្យ និង​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​អន្តរទំនាក់ទំនង​ខ្ពស់ (http://iassw-aiets.net) 1/11/2019

សហព័ន្ធ​អន្តរជាតិ​នៃ​អ្នក​សង្គមកិច្ច (IFSW, International Federation of Social Workers) មាន​អ្នក​សង្គមកិច្ច​រាប់ពាន់នាក់​ជា​សមាជិក​របស់​ខ្លួន ហើយ​ការ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​ការ​ប្រកប​វិជ្ជាជីវៈ​សង្គមកិច្ច។ ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​សុខុមាលភាព​សង្គម (ICSW, International Council of Social Welfare) ដែល​កាល​ពី​ទសវត្សរ៍​ដំបូងៗ ជា​សមាគម​អ្នក​សង្គមកិច្ច​ធ្វើការ​នៅ​ក្នុង​ផ្នែក​សុខុមាលភាព​សង្គម និង​ការ​អភិវឌ្ឍ​សង្គម បច្ចុប្បន្ន គឺ​ជា​មាន​សមាជិកមកពី​​អង្គការ​គ្រប់ប្រភេទ​ទាំងអស់ ក្នុង​វិស័យ​សុខុមាលភាព និង​ការ​អភិវឌ្ឍ។ ការ​ចូលរួម​វិភាគទាន​សំខាន់ៗ​របស់ IASSW និង IFSW គឺ​​ការ​អភិវឌ្ឍ​​និយមន័យ​សាកល និង​សីលធម៌​លើ​ផ្នែក​សង្គមកិច្ច សេចក្ដី​ថ្លែង​អំពី​គោលការណ៍ (http://www.iassw-aiets.org) ក៏​ដូចជា​ស្ដង់ដារ​សាកល​សម្រាប់​ការ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​ផ្នែកសង្គមកិច្ច។ ព្រមជាមួយ ICSW អង្គការ​នានា​ក៏​បាន​អភិវឌ្ឍ​របៀបវារៈសាកល​សម្រាប់​ការងារ​សង្គមកិច្ច និង​ការ​អភិវឌ្ឍ​សង្គម ដែល​ផ្ដោត​បំណង​លើ​ការ​អភិវឌ្ឍ​ទស្សនវិស័យ​សង្គមកិច្ច លើ​មូលបទ​ទាំងបួន​ខាង​ក្រោម​ រួមមាន ការ​លើកកម្ពស់​សមភាព​សង្គម និង​សេដ្ឋកិច្ច ការ​លើកកម្ពស់​សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​មនុស្ស ការ​លើកកម្ពស់​និរន្តរភាព​បរិដ្ឋាន និង​សហគមន៍ និង​ទំនាក់ទំនង​មនុស្ស។ 1/11/2019

ស្ដង់ដារ​សាកលសម្រាប់​ការ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​សង្គមកិច្ច ការ​ចូលរួម​វិភាគទាន​ដ៏​សំខាន់​មួយ​របស់ IASSW និង IFSW គឺ​ការ​អភិវឌ្ឍ​ស្ដង់ដារ​គុណភាព​អប្បបរមា នៅ​ក្នុង​ឯកសារ​ដែល​មាន​ចំណង​ជើងថា “ស្តង់ដារ​សាកល​សម្រាប់​ការ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​ផ្នែក​សង្គមកិច្ច”។ ឯកសារ​នេះ ផ្ដល់​គោលការណ៍​ណែនាំ​ដល់​វិទ្យាស្ថាន​អប់រំ​សង្គមកិច្ច ដើម្បី​ធានា​គុណភាព​អប់រំ។ នេះ​ជា​អាណ្ណត្តិ​របស់ IASSW ក្នុងការ​អភិវឌ្ឍ​ស្ដង់ដារ​ទាំងអស់នេះ ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ និង​បេសកកម្ម​របស់​ខ្លួន។ ឯកសារ​នេះ​គ្របដណ្ដប់​លើ​សមាសធាតុ​ទាំងអស់​នៃ​ការ​អប់រំ​ផ្នែក​សង្គមកិច្ច។ 1/11/2019

ឯកសារ​នេះ​ផ្ដល់​គោលការណ៍​ណែនាំ​សម្រាប់​ការ​បង្កើត​កម្មវិធី​អប់រំ​សង្គមកិច្ច ដោយ​ផ្តោតការ​យកចិត្តទុកដាក់​លើ​រាល់​សមាសធាតុ​ទាំងអស់​របស់​វា។ វា​ឆ្លុះបញ្ចាំង​ថា​តើ​កម្រិត​អប្បបរមា​ណា​ដែល​ជា​ការ​តម្រូវ ដើម្បី​បង្កើត​ការ​អប់រំ​សង្គមកិច្ច​មាន​គុណភាព​ល្អ​នៅ​ក្នុង​ប្រទេស។ ជា​ការ​ល្អ​បំផុត គួរ​ពុំ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ណាមួយ ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​អប់រំ​សង្គមកិច្ច​ដែល​មាន​គុណភាព​ខ្ពស់​នោះ​ឡើយ។ ទោះ​យ៉ាងណាក្ដី មាន​ការ​មើលឃើញ​ថា ការ​អភិវឌ្ឍ​នេះ ប្រហែល​ជា​ពុំអាច​កើតមាន​ក្នុង​ពេល​ដ៏​ឆាប់​មួយ​នោះ​ឡើយ ហើយ​បើ​គ្មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ការងារ​នេះ នឹង​ពុំអាច​កើត​ចេញ​ជា​រូបរាង​បាន​ឡើយ។ ហេតុនេះ ល័ក្ខខ័ណ្ឌ​ដំបូង​បំផុត គឺ​ចាំបាច់​ត្រូវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​នយោបាយ សង្គម និង​ផ្លូវច្បាប់ និង​ការ​ទទួល​ស្គាល់​ថា​សង្គមកិច្ច​គឺ​ជា​អាជីព និង​ជា​មុខវិជ្ជា​សិក្សា​មួយ។ 1/11/2019

ឆ្លងតាម​អត្ថបទ​រួមគ្នា ដែល​បាន​បញ្ជាក់​ខាងលើ ខ្ញុំ​មើលឃើញ​ថា ដេប៉ាតឺម៉ង់​សង្គមកិច្ច​បាន​ដឹង​អំពី​ស្ដង់ដារ​សាកល ហើយ​សមាជិកសាស្ត្រាចារ្យ​បាន​ព្យាយាម​អនុវត្ត​យ៉ាង​ហោចណាស់​ក៏​ទិដ្ឋភាព​មួយ​ចំនួន នៅ​ពេល​ដែល​បង្កើត​កម្មវិធី​អប់រំ​ផ្នែក​សង្គមកិច្ច​វិទ្យា​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ខ្ញុំ​រីករាយ​ដែល​បាន​ដឹង​ថា DSW គឺ​ជា​ដេប៉ាតឺម៉ង់​មួយ ក្នុង​ចំណោម​ដេប៉ាតឺម៉ង់​ដំបូងៗ ដែល​បាន​ឆ្លងកាត់​ការ​ពិនិត្យ​ឡើងវិញ​ស្វ័យ​វាយតម្លៃ​ក្រៅផ្លូវការ ពី​បណ្ដាញ​សាកលវិទ្យាល័យ​អាស៊ាន ក្នុង​ឆ្នាំ ២០១៣ ហើយ​ពេលនេះ ដេប៉ាតឺម៉ង់​គឺ​ជា​បេក្ខភាព​មួយ​សម្រាប់​ការ​ទទួល​ស្គាល់​គុណភាព​ជា​ផ្លូវការ​ដោយ​សមាគមន៍​ទទួល​ស្គាល់​គុណភាព​ហ្វីលីពីន សម្រាប់​សាលា មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ។ សម្រាប់​អ្នក​ដែល​មិន​សូវ​ស្គាល់​អំពី​ឯកសារ​ស្តង់ដារ​ផ្លូវការ ខ្ញុំ​សូម​គូស​បញ្ជាក់​ជូន​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន នៅ​ក្នុង​វិស័យ​នីមួយៗ ហើយ​លោកអ្នក​អាច​អាន​ឯកសារ​នេះ​លម្អិត​ដោយ​ខ្លួន​ឯង ដោយ​អ្នក​អាច​បើកមើល​បាន​នៅ​ក្នុង​គេហទំព័រ៖ http://www.iassw-aiets.org និង http://www.ifsw.org។ 1/11/2019

ស្ដង់ដារ​ទាក់ទង​នឹង​គោលបំណង​ស្នូល​របស់​សាលា ឬ​សេចក្ដីថ្លែង​អំពី​បេសកកម្ម សាលា​ទាំងអស់​​ដែល​មាន​បំណង​ឆ្ពោះទៅ​អភិវឌ្ឍ​ន៍សេចក្ដី​ថ្លែង​អំពី​គោលបំណង​ ឬ​សេចក្ដី​ថ្លែង​អំពី​បេសកកម្ម ដែល​ច្បាស់លាស់ សម្រាប់​អ្នក​ដែលពាក់ព័ន្ធ ឬ​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ក្នុង​សាលា។​ សេចក្ដី​ថ្លែង​នេះ ឆ្លុះបញ្ចាំង​នូវ​គុណតម្លៃ និង​គោលការណ៍​សីលធម៌​របស់​សង្គមកិច្ច។ ​ Harachi, Mara និង Dalin បាន​ផ្ដល់​នូវ​គំនិត​ស៊ីជម្រៅ​អំពី​ថា​តើ​បេសកកម្ម​របស់​យើង​ដើម្បី​ការពារ​សិទ្ធិ​របស់​បុគ្គល អាច​នឹង​ប្រឆាំង​ជាមួយ​នឹង​ការ​គោរព​ឋានៈ​នៅ​ក្នុង​បរិបទ​ជនបទ​ក្នុង​ប្រទស​កម្ពុជា​ដោយ​របៀបណា។ តើ​នេះ​មាន​ន័យ​ថា​យើង​នឹង​លុបចំណុច​នេះ​ចេញ​ពី​សេចក្ដី​ថ្លែង​អំពី​បេសកកម្ម​របស់​យើង ឬ​យ៉ាងណា? ពុំចាំបាច់​នោះឡើយ ព្រោះ​ថា​ សេចក្ដី​ថ្លែងការណ៍​ជា​សាកលស្ដីពី​សិទ្ធិ​មនុស្ស​ក៏​បាន​ទទួល​ស្គាល់​នូវ​សិទ្ធិ​សមូហភាព​ថា​មាន​តម្លៃ​ខ្ពស់​ជាង​សិទ្ធិ​បុគ្គល លើកលែង​តែ​ក្នុង​ករណី​ដែល​សិទ្ធិ​នេះ រំលោភបំពាន​លើ​សិទ្ធិ​ក្នុង​ការ​មាន​ជីវិត និង​សុខុមាលភាព​ប៉ុណ្ណោះ។ ឧទាហរណ៍ នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ក្រុម​ចាស់ព្រឹទ្ធាចារ្យ​ក្នុងមូលដ្ឋាន​​មួយ​ក្រុម ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបការ​មនុស្ស​វ័យ​ក្មេង​ដែល​មក​ពី​ភូមិ​ជាមួយ​គ្នា​ឡើយ។ បើ​ពួកគេ​រៀបការ​នឹងអ្នក​ភូមិ​ជាមួយ​គ្នា​នោះ នឹង​ត្រូវ​មាន​ទោស​ដល់​ស្លាប់​​ដោយ​កិត្តិយស។ តើ​យើង​ដែល​ជា​បងប្អូន​អ្នក​សង្គមកិច្ច គាំទ្រ​ការ​សម្រេចចិត្តដែល​ប្រឆាំង​សេរីភាព និង​សិទ្ធិ​ក្នុង​ការ​រស់រាន​មានជីវិត​របស់​​គូស្វាមីភរិយាប្រភេទនេះ ឬទេ? 1/11/2019

ក. ស្ដង់ដារ​អំពី​វត្ថុបំណង និង​លទ្ធផល​របស់​កម្មវិធី សាលា​បញ្ជាក់​អំពី​វត្ថុបំណង​របស់​កម្មវិធី និង​លទ្ធផល​ការ​អប់រំ​កម្រិត​ខ្ពស់​ដែល​ត្រូវ​បាន​រំពឹង​ទុក។ លទ្ធផល​ទាំងនេះ ឆ្លុះបញ្ចាំង​នូវ​គុណតម្លៃ និង​គោលការណ៍​សីលធម៌​របស់​វិជ្ជាជីវៈ នៅ​ក្នុង​ការ​តាក់តែង​ និង​អនុវត្ត​កម្មវិធី​របស់​ខ្លួន។ ពួកគេ​ក៏​កំណត់​នូវ​វិស័យ​ស្នូល​នៃ​ចំណេះដឹង ដំណើរការ គុណតម្លៃ និង​ជំនាញ​នៅ​ក្នុង​តថភាព​ក្នុង​បរិបទ​ជាក់លាក់ និង​វិធីសាស្ត្រ​បង្រៀន​ដើម្បី​ជម្រុញ​សិស្ស/និស្សិត​ឲ្យ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ផ្នែក​បញ្ញា មនោសញ្ចេតនា និង​សង្គម​កម្រិត​ខ្ពស់​បំផុត។ ដេប៉ាតឺម៉ង់​សង្គម​កិច្ច​វិទ្យា​​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ បេសកកម្ម និង​គោលបំណង/​វត្ថុបំណង​របស់​ខ្លួន។ 1/11/2019

ខ. ស្ដង់ដារ​ទាក់ទង​នឹង​កម្មវិធី​សិក្សា​របស់​កម្មវិធី រួមទាំង​កម្មសិក្សា​ជាក់ស្ដែង កម្មវិធី​សិក្សា​រួមទាំង​កម្មសិក្សា​ជាក់ស្ដែង​ គឺ​អនុលោម​តាម​ចក្ខុវិស័យ បេសកកម្ម និង​វត្ថុបំណង​របស់​កម្ម​វិធី។ មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ការ​រៀបចំ ការ​អនុវត្ត និង​ការ​វាយតម្លៃ​ទ្រឹស្ដី និង​សមាសធាតុ​នៃ​កម្មសិក្សា​ជាក់ស្ដែងរបស់​កម្មវិធី។ កម្មវិធី​សិក្សា​ជួយ​សិស្ស​សង្គម​កិច្ចវិទ្យា ឲ្យ​អភិវឌ្ឍ​ជំនាញ​ការ​គិត​ពិចារណា​ស៊ីជម្រៅ និង​ឥរិយាបថ​ជា​អ្នក​សិក្សា​រៀនសូត្រ​ទាក់ទង​នឹង​ការ​ផ្ដល់​ហេតុផល ការ​បើក​ទូលាយ​ចំពោះ​បទពិសោធន៍ និង​របត់គំនិត​ថ្មីៗ និង​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត។ មាន​ចំណងទាក់ទង​ដែល​ត្រូវ​បាន​គ្រោងទុក និង​ភាព​ជា​ដៃគូរ​រវាង​សាលារៀន និង​ទីភ្នាក់ងារ​ ឬ​បរិយាកាស​ដែល​ទទួល​កម្មសិក្សា​ការី​ឲ្យ​ចុះទៅ​សិក្សា ក៏​ដូចជាអ្នក​ប្រើប្រាស់​សេវា។ ស្របពេល​ដែល DSW មាន​គ្រូ​បង្ហាត់​ ដែល​មិន​ត្រឹម​តែ​មាន​កម្រិត​ការ​អប់រំ​សមស្រប​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងមាន​បទពិសោធន៍​ដែល​ពាក់ព័ន្ធ​ផងដែរ។ ខ្ញុំ​សូមជម្រុញ​ឲ្យ​ក្រសួង និង​សមាគមអ្នក​វិជ្ជាជីវៈសង្គមកិច្ច​កម្ពុជាឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់គ្រាន់​ចំពោះ​ការ​ជ្រើសរើស​សមាជិក​សាស្ត្រាចារ្យ និង​គ្រូបង្វឹក​​កម្មសិក្សា ដែល​មាន​គុណវុឌ្ឍិ​ការ​អប់រំ​សមស្រប និង​បទពិសោធន៍​ការងារ​ជាក់ស្ដែង។ ការ​ធ្វើ​បែបនេះ នឹង​ជួយ​ធានា​បាន​ថា កម្មវិធី​ទាំងនេះ នឹង​ផលិត​បាន​នូវ​អ្នក​សង្គមកិច្ច​ដ៏​មាន​សមត្ថភាព​សម្រាប់​ប្រទេស។ 1/11/2019

២. ស្តង់ដារ​ទាក់ទង​នឹង​កម្មវិធី​សិក្សា​ស្នូល កម្មវិធី​សិក្សា​គឺ​ផ្អែក​លើ​តម្រូវការ និង​អាទិភាព​ក្នុង​មូលដ្ឋាន ថ្នាក់ជាតិ និង/ឬ​ថ្នាក់​តំបន់/អន្តរជាតិ។ មាន​សមាសធាតុ​ដែល​អាច​អនុវត្ត​បាន​ជា​សាកល ដែល​គ្របដណ្ដប់​លើ​អាជីព លើ​​អ្នក​សង្គមកិច្ច​អាជីព លើសិស្ស និង​លើការធ្វើ​​កម្មសិក្សា។ វិស័យ​នៃ​ចំណេះដឹង​គឺ​មាន​ចាប់​ពី​បញ្ហា​ទាក់ទងនឹងសង្គម រហូត​ទៅ​ដល់​អាកប្បកិរិយា​មនុស្ស និង​ការ​អភិវឌ្ឍ ដើមកំណើតនិង​គោលបំណង​នៃ​សង្គមកិច្ច គោលនយោបាយ​សុខុមាលភាព​សង្គម និង​ច្បាប់ ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្នុង​លក្ខណៈ​លម្អិត​មួយ​កម្រិត​ថែម​ទៀត​នៅ​ក្នុង​ឯកសារ។ ការ​បង្រៀន​អំពី​វិធីនៃ​ការ​អនុវត្ត​សង្គមកិច្ច រួមទាំង​ជំនាញ​អនុវត្ត និង​ចំណេះដឹង ការ​វាយតម្លៃ ការ​កសាង​ទំនាក់ទំនង និង​ដំណើរការ​ក្នុង​ការ​ជួយ ការ​អនុវត្ត​គុណតម្លៃ​សង្គមកិច្ច គោលការណ៍​សីលធម៌ ចំណេះដឹង និង​ជំនាញ​ក្នុង​ការ​ប្រឈម​ជាមួយ​វិសមភាព អយុត្តិធម៌​សង្គម នយោបាយ និង​សេដ្ឋកិច្ច និង​លើកកម្ពស់​ការ​យកចិត្ត​ទុកដាក់ ការ​គោរពគ្នា​ទៅវិញ​ទៅមក និង​ការទទួល​ខុសត្រូវ​ទៅវិញ​ទៅ​មក​ក្នុង​ចំណោម​សមាជិក​ក្នុង​សង្គម។ ចំណេះដឹង និង​ជំនាញ​ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​សង្គមកិច្ច និង​សីលធម៌​ក្នុងការ​ស្រាវជ្រាវ ក៏​ដូចជា​សារៈសំខាន់​នៃ​ការ​តស៊ូមតិ និង​បម្លាស់ប្ដូរ​សង្គម ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផងដែរ។ 1/11/2019

ឯកសារ​បាន​ស្នើ​ឡើង​ថា កម្មវិធី​សិក្សា​គួរ​បញ្ជាក់​ប្រាប់​នូវ​ទស្សនវិស័យទូទៅ​នៃ​ ការ​អប់រំ​សង្គមកិច្ច និង​ការ​អនុវត្ត ដល់​សិស្ស មិន​ថា​ជា​ផ្នែក​សុខុមាលភាព ឬ​ផ្នែក​ដែល​មានទិសដៅ​ទៅ​រក​ការ​អនុវត្ត សិទ្ធិ​មនុស្ស ឬ​យុទ្ធសាស្ត្ររួម​បញ្ចូល​ពី​ប្រភព​ជា​ច្រើន​នោះ​ឡើយ។ គោលការណ៍​ណែនាំ​ទាក់ទង​នឹង​បុគ្គលិក​បង្រៀន រួមទាំង​ចំណុច​ទាមទារ​ឲ្យ​ពួកគេ​មាន​យ៉ាង​តិច​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​សង្គមកិច្ច ព្រមទាំង​បទពិសោធន៍​ការងារ​ជាក់ស្ដែង​មួយ​ចំនួន។ សាលា​ធានា​ឲ្យ​បាន​នូវ​សមមាត្រ​ចំនួន​បុគ្គលិក ធៀប​នឹង​ចំនួន​សិស្ស ការ​អភិវឌ្ឍ​បុគ្គលិក​ជា​បន្តបន្ទាប់ និង​ការ​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា។ ការ​អនុវត្ត​សមភាព និង​នានាភាព​នៅ​ក្នុង​ការ​ជ្រើសរើស និង​ការ​ចាត់តាំង​គោលនយោបាយ​របស់​សាលារៀន ត្រូវ​បាន​ចែង​យ៉ាង​ច្បាស់លាស់។ បុគ្គលិក​ចូលរួម​នៅ​ក្នុង​ការ​ស្រាវជ្រាវ ការ​បោះពុម្ពផ្សាយ ការ​បង្កើត​គោលនយោបាយ និង​ការ​ផ្តួចផ្ដើម​គំនិត​ចុះ​ធ្វើការងារ​មូលដ្ឋាន។ 1/11/2019

៣. ស្តង់ដារ​ទាក់ទង​នឹង​និស្សិត​សង្គមកិច្ច មាន​គោលនយោបាយ និង​នីតិវិធី​ចែង​យ៉ាងច្បាស់លាស់​សម្រាប់​ការ​ជ្រើសរើស ការ​ទទួល​យក និង​ការ​រក្សា​ទុក​និស្សិត ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ប្រកប​វិជ្ជាជីវៈ និង​អ្នក​ប្រើប្រាស់​សេវា។ ការ​ទទួល​ស្គាល់​យ៉ាង​ត្រឹមត្រូវ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ភាគតិច ដែល​មាន​អ្នក​តំណាង​តិច និង/ឬ បាន​ទទួល​ការ​បម្រើ​មិន​គ្រប់តាម​តម្រូវការ។ មាន​បទបញ្ញតិ​សម្រាប់​ការ​ធ្វើ​អភិបាលនិស្សិត និង​ការ​វាយតម្លៃ​ជា​ប្រចាំ​លើ​លទ្ធផល​ការងារ​របស់​និស្សិត។ គោលនយោបាយ​ទាក់ទង​នឹង​ការ​មិនរើសអើង​ប្រឆាំង​និស្សិតណាម្នាក់​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ “ជាតិសាសន៍” ពណ៌សម្បុរ យេនឌ័រ និន្នាការ​ភេទ អាយុ ស្ថានភាព​គ្រួសារ ស្ថានភាព​ផ្នែក​រាងកាយ និង​ឋានៈ​សង្គម​-សេដ្ឋកិច្ច ត្រូវ​បាន​ចែង​យ៉ាង​ច្បាស់ រួមជាមួយ​និស្សិត​មាន​លទ្ធភាព​ទទួល​បាន​នីតិវិធី​សារទុក្ខ និង​ឧទ្ធរណ៍។ 1/11/2019

កម្មវិធី​បរិញ្ញាប័ត្រ​ផ្នែក​សង្គមកិច្ច​​វិទ្យា​របស់​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ត្រូវ​បាន​ផ្ដល់ជូន​តែ​ចំពោះ​និស្សិត​ណា​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​កម្រិត​ពិន្ទុ​ដែល​តម្រូវ ហើយ​ត្រូវ​បាន​ផ្ដល់ជូន​នូវ​​ឱកាស​សិក្សា​ឥតបង់ថ្លៃ​​ពី​រដ្ឋាភិបាល។ ក្នុង​បរិបទ​កម្ពុជា​គេ​ហៅ​និស្សិត​ទាំងនេះ​ថា​ជា​និស្សិត “អាហារូបករណ៍”។ ប៉ុន្តែ ជា​ការ​សំខាន់​ណាស់​ដែល​ DSW ត្រូវ​ចូលរួម​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ជ្រើសរើស​ ព្រោះថា​សមាជិក​សាស្ត្រាចារ្យ​អាជីព នឹង​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ដែល​ត្រឹមត្រូវ​សម្រាប់​កម្មវិធី​​សញ្ញាប័ត្រ​សង្គមកិច្ច​អាជីព។ ចំណុច​នេះ​ក៏​មិន​ខុសគ្នា​ពី​ប្រទេស​ឥណ្ឌា​ដែល​មាន​ការ​ផ្ដល់ជូន​ឥតបង់ថ្លៃ​បែបនេះ សម្រាប់​និស្សិត​មកពី​វណ្ណៈ និង​កុលសម្ព័ន្ធ​ ដែលជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច ដោយ​មហាវិទ្យាល័យ និង​ដេប៉ាតឺម៉ង់សង្គមកិច្ច​ជ្រើសរើស​បេក្ខជន ដែល​បានទទួល​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​ឲ្យ​ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល។ ទឹកប្រាក់​នេះ នឹង​ត្រូវ​បើកសង​ទៅ​សាកលវិទ្យាល័យ​/​ដេប៉ាតឺម៉ង់/​មហាវិទ្យាល័យ​វិញ ដោយ​រដ្ឋាភិបាល​សាមី​តាមការគួរ។ ជាការ​សំខាន់​ដែល​ត្រូវ​កត់សម្គាល់​ថា DSW មាន​សមត្ថភាព​អាច​ចុះឈ្មោះ​​និស្សិត​ស្រី និង​ប្រុស​ក្នុង​ចំនួន​ស្មើគ្នា ដែល​មាន​សាវតារ​ផ្សេងៗគ្នា បុគ្គល​ដែល​មក​ពី​តាម​បណ្ដាខេត្ត និង​ដែល​ជា​អ្នក​ជួប​ការ​លំបាកឲ្យ​ចូលរៀន ។ 1/11/2019

៤. ស្ដង់ដារ​ទាក់ទង​នឹង​រចនាសម្ព័ន្ធ រដ្ឋបាល អភិបាលកិច្ច និង​ធនធាន កម្មវិធី​សង្គមកិច្ច​ត្រូវ​បាន​អនុវត្ត​តាមរយៈ​ផ្នែក​ដាច់ដោយឡែក​មួយ ដែល​គេ​ហៅ​ថា​មហាវិទ្យាល័យ សាលា ដេប៉ាតឺម៉ង់ មជ្ឈមណ្ឌល ឬ​អង្គភាព ដែលមាន​អត្តសញ្ញាណ​ច្បាស់លាស់​នៅ​ក្នុងស្ថាប័ន​អប់រំ។ សាលា​បាន​ចាត់តាំង​ឲ្យ​មាន​ប្រធាន ឬ​នាយក​ម្នាក់ ដែល​បាន​បង្ហាញ​សមត្ថភាព​ផ្នែក​រដ្ឋបាល សិក្សា​ស្រាវជ្រាវ និង​វិជ្ជាជីវៈ ហើយ​យកល្អ​គួរ​តែនៅ​ក្នុង​វិជ្ជាជីវៈ​សង្គមកិច្ច។ ប្រធាន ឬ​នាយក មាន​ការ​ទទួល​ខុសត្រូវ​ចម្បង​ក្នុង​ការ​សម្របសម្រួល និង​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មាន​វិជ្ជាជីវៈ​នៅ​ក្នុង​សាលារៀន ដោយ​មាន​ពេលវេលា​ និង​ធនធាន​គ្រប់គ្រាន់ ដើម្បី​បំពេញ​ការ​ទទួល​ខុសត្រូវ​នេះ។ ការ​ចាត់ថវិកា​គ្រប់គ្រាន់ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ស្នូល ឬ​បេសកកម្ម​របស់​ខ្លួន និង​វត្ថុបំណង​របស់​កម្មវិធី។ កញ្ចប់ថវិកា​នោះ​​មាន​ស្ថិរភាព ដើម្បី​អនុញ្ញាត​ឲ្យ​អាច​​ធ្វើ​ផែនការ​កម្មវិធី និង​និរន្តរភាព។ 1/11/2019

មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គ្រប់គ្រាន់​សម្រាប់​បង្រៀន សម្រាប់​ការ​ប្រជុំ​បុគ្គលិក​វិជ្ជាជីវៈ និង​បុគ្គលិក​រដ្ឋបាល ដោយ​មាន​ឧបករណ៍​ចាំបាច់​ផ្សេងៗ។ ត្រូវ​ឲ្យ​មាន​បណ្ណាល័យ ហើយ​ប្រសិន​បើ​អាច​ ត្រូវ​មាន​ធនធាន​អ៊ីនធឺណិត ដែល​ចាំបាច់​ដើម្បី​សម្រេចបាន​នូវ​​វត្ថុបំណង​របស់​កម្មវិធី។ សាលា/កម្មវិធី ឬ​សាកលវិទ្យាល័យ ត្រូវ​ដើរតួនាទី​យ៉ាង​សំខាន់​ទាក់ទង​នឹង​ការ​ជ្រើសរើស ការ​តែងតាំង និង​ការ​ដំឡើង​ឋានៈ​បុគ្គលិក និង​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ នានាភាព និង​ការ​ចូលរួម​នៅ​ក្នុង​គ្រប់​គោលនយោបាយ និង​ការ​អនុវត្ត​ទាំងអស់​របស់​ខ្លួន។ សាលា​ត្រូវ​លើកកម្ពស់​ការ​អភិវឌ្ឍ​បរិដ្ឋាន​ការងារ​ដែល​មាន​លក្ខណៈ​សហការ គាំទ្រ និង​មាន​ផលិតភាព​ខ្ពស់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​សម្រេចបាន​នូវ​វត្ថុបំណង​របស់​កម្មវិធី។ សាលា​ត្រូវ​បង្កើត និង​រក្សា​បាន​នូវ​ចំណង​តភ្ជាប់​ក្នុង​ស្ថាប័ន ជាមួយ​អង្គការ​ខាងក្រៅ និង​ជាមួយ​អ្នក​ប្រើប្រាស់​សេវា ដែល​ពាក់ព័ន្ធ​នឹង​គោលបំណង​ស្នូល​ បេសកកម្ម និង​វត្ថុបំណង​របស់​ខ្លួន។ 1/11/2019

៥. ស្តង់ដារ​ទាក់ទង​នឹង​នានាភាព​ផ្នែក​វប្បធម៌ ​ជនជាតិ និង​ការ​រួមបញ្ចូល​ផ្នែក​យេនឌ័រ សាលា​ត្រូវប្រឹងប្រែង​យ៉ាងខ្លាំង និង​ជា​បន្តបន្ទាប់ ​ដើម្បីធានា​នូវ​ភាព​សម្បូរបែប​នៃ​បទពិសោធន៍​ការ​អប់រំ តាមរយៈ​ការ​ឆ្លុះបញ្ចាំង​នានាភាព​ផ្នែក​វប្បធម៌ ​ជាតិសាសន៍ និង​ការ​វិភាគ​ផ្នែក​យេនឌ័រ​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន មិន​ថា​តាមរយៈ​ការ​បញ្ជ្រាប​ចូលទៅ​ក្នុង​គ្រប់​មុខវិជ្ជា/មេរៀន និង/ឬ​តាមរយៈ​មុខវិជ្ជា/មេរៀន​ដាច់ដោយឡែក ក៏​ដូចជា​នៅ​ក្នុង​សមាសធាតុ​នៃ​ការ​ចុះ​កម្មសិក្សា​ផងដែរ។ សាលា​ត្រូវផ្ដល់​ឱកាស​រៀនសូត្រ និង​អនុវត្ត​ដល់​សិស្ស​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ​ស្វ័យ​យល់ដឹង និង​ធ្វើការ​ជាមួយ​ក្រុម​មនុស្ស​ផ្សេងៗ​នៅ​ក្នុង​ក្របខ័ណ្ឌ​ការងារ​សិទ្ធិ​មនុស្ស និង​ក្រមសីលធម៌​សង្គមកិច្ច។ ​ សាលា​ត្រូវយកចិត្តទុកដាក់ និង​បង្កើន​ចំណេះដឹង​អំពី​នានាភាព​ផ្នែក​វប្បធម៌ និង​ជាតិពន្ធុ ការ​វិភាគ​យេនឌ័រ កាត់បន្ថយ​ផ្នត់គំនិតចាស់គំរិល​ និង​បុរេនិច្ឆ័យ​របស់​ក្រុម​ផ្សេងៗ និង​ធានា​ឲ្យ​បាន​ថា​អាកប្បកិរិយា គោលនយោបាយ និង​រចនាសម្ពន្ធ​​ប្រកាន់​ជាតិសាសន៍ មិន​ត្រូវ​បាន​បង្កើតឡើងវិញ​តាមរយៈ​ការ​អនុវត្តការងារ​សង្គមកិច្ច។ 1/11/2019

៦. ស្ដង់ដារ​ទាក់ទង​នឹង​គុណតម្លៃ និង​ក្រមសីលធម៌​របស់​អាជីព​សង្គមកិច្ច សាលា​ព្យាយាម​យ៉ាងស៊ីសង្វាក់​ដើម្បី​ឈានឆ្ពោះទៅ៖ យកចិត្តទុកដាក់​ខ្ពស់ និងយ៉ាង​​ប្រុងប្រយ័ត្ន​ ចំពោះ​គុណតម្លៃ និង​ក្រមសីលធម៌​សង្គមកិច្ច នៅ​ក្នុង​ការ​តាក់តែង​កម្មវិធី​សិក្សា និង​ការអនុវត្ត។ ចុះបញ្ជី​បុគ្គលិក​អាជីព និង​និស្សិត​សង្គមកិច្ច​ទៅ​ក្នុង​បទប្បញ្ញត្តិ​ជាតិ និង/ឬ​តំបន់ (មិន​ថា​ជា​អង្គភាព​ច្បាប់ ឬ​មិន​មែន​អង្គភាព​ច្បាប់) ដោយ​មាន​ក្រមសីលធម៌​ដែល​បាន​កំណត់​ច្បាស់លាស់។ ចាត់វិធានការ​សមស្រប​ទាក់ទង​នឹង​សិស្ស​សង្គមកិច្ច និង​បុគ្គលិក​អាជីព​ទាំង​ឡាយណា​ ដែល​ខកខាន​ក្នុង​ការ​អនុវត្ត​តាម​ក្រមសីលធម៌ មិន​ថា​តាមរយៈ​ ស្ថាប័ន​ច្បាប់​ផ្នែក​សង្គមកិច្ច​ដែល​មាន​ជា​ធរមាន នីតិវិធី​ជា​ធរមាន​របស់​ស្ថាប័ន​សិក្សា និង/ឬ​តាមរយៈ​យន្តការ​ផ្នែក​ច្បាប់​នោះ​ឡើយ។ 1/11/2019

តម្រូវការ​យន្តការ​ដើម្បី​គ្រប់គ្រង​គុណភាព នៅ​តាម​បណ្ដា​ប្រទេស​នានា​ដែល​មាន​ប្រវត្តិ​ការ​អប់រំ និង​ការ​អនុវត្ត​វិជ្ជាជីវៈ​សង្គមកិច្ច​យូរ​មក​ហើយ សមាគមជាតិ​នៃ​សាលា​សង្គមកិច្ច ឬ​ការ​អប់រំ​សង្គមកិច្ច ត្រូវ​បាន​បង្កើតឡើង ហើយ​ស្ថាប័ន​ទាំងនោះ​កំណត់​ស្តង់ដារ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​លើ​គុណភាព​នៃ​កម្មវិធី​អប់រំ​សង្គមកិច្ច ដែល​បាន​ចុះបញ្ជី​ជាមួយ​ពួកគេ។ ទាក់ទង​នឹង​ចំណុច​នេះ ឯកសារ​ស្តង់ដារ​សាកល អាច​ដើរតួ​ជា​ឯកសារ​ពិគ្រោះ​ដ៏​ល្អ​មួយ។ 1/11/2019

ឧទាហរណ៍ នៅ​សហរដ្ឋ​អាមេរិច ក្រុមប្រឹក្សា​ការ​អប់រំ​ផ្នែក​សង្គមកិច្ច (CSWE, Council on Social Work Education) គឺជា​សមាគម​ជាតិ​មិន​រក​ប្រាក់​កម្រៃ​មួយ ​តំណាង​ឲ្យ​សមាជិក​ជា​បុគ្គល​ជាង ២៥០០នាក់ ក៏ដូចជា​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រជាន់ខ្ពស់ និង​បរិញ្ញាប័ត្រ​​​ការ​អប់រំ​វិជ្ជាជីវៈ​សង្គមកិច្ច។ ក្រោយពី​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៥២ មក ​ភាព​ជា​ដៃគូ​ផ្នែក​ការ​អប់រំ និង​វិជ្ជាជីវៈ ទីភ្នាក់ងារ​សុខុមាលភាព​សង្គម និង​ពលរដ្ឋ​ឯកជន​ទាំងឡាយ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុមប្រឹក្សា​សម្រាប់​ការ​ទទួល​ស្គាល់​គុណភាព​អប់រំ​កម្រិត​ខ្ពស់ (Council for Higher Education Accreditation) ថា​ជា​ទីភ្នាក់ងារ​ទទួលស្គាល់គុណភាព​តែមួយ​គត់​សម្រាប់​ការ​អប់រំ​សង្គមកិច្ច​នៅ​ក្នុង​ប្រទេស​នេះ (http://www.cswe.org/)។ សមាគម​អ្នក​សង្គមកិច្ច​អូស្ត្រាលី (AASW, Australian Association of Social Workers) ផ្ដល់​ការ​ទទួល​ស្គាល់​គុណភាព​សម្រាប់​វគ្គសិក្សា​សង្គមកិច្ច​អាជីព ដោយ​ឈរ​លើ​មូលដ្ឋាន​នៃស្ដង់ដារ​​ការ​អប់រំសង្គមកិច្ច និងការទទួលស្គាល់គុណភាព​អូស្ត្រាលី ឆ្នាំ ២០១២ (ASWEAS, Australian Social Work Education and Accreditation Standards) (https://www.aasw.asn.au/careers-study/education-standards-accreditation accessed on 07-06-2015) ។ AASW គឺ​ជា​សមាជិក​មួយ​របស់សមាគម​អ្នក​អប់រំ​ផ្នែក​សង្គមកិច្ច​វិទ្យា​នៅ​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក (APASWE)។ 1/11/2019

ថ្វីបើ​បណ្ដាប្រទេស​អាស៊ីអាគ្នេយ៍​ជា​ច្រើន មាន​ប្រវត្តិ​ការ​អប់រំ​សង្គមកិច្ច​ដ៏​យូរ​មក​ហើយ​ក្ដី ប៉ុន្តែ ប្រទេស​មួយ​ចំនួន​នៅ​តែ​ទៅ​រក IASSW និង APASWE ដើម្បី​សុំ​ការ​គាំទ្រ​ក្នុង​​ការ​បង្កើត​សមាគម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​នឹង​ធ្វើការ​យ៉ាងជិតស្និទ្ធិ​ជាមួយ​រដ្ឋាភិបាល​របស់​ពួកគេ ដើម្បី​ទទួលស្គាល់ និង​គ្រប់គ្រង​លើ​ការ​អប់រំ​ផ្នែក​សង្គមកិច្ច។ 1/11/2019

សន្និដ្ឋាន ខ្ញុំ​សូមបញ្ចប់​ព្រមជាមួយ​​កំណត់​សំគាល់​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា IASSW និង APASWE រំពឹង​ថា​នឹង​ឃើញ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សំដីរបស់​​​ មហាត្មះ គន្ធី មួយឃ្លា​​បានពោល​​ថា “ចូរ​ធ្វើ​ខ្លួន​អ្នកជា​ការ​ផ្លាស់ប្ដូរ ដែល​អ្នក​ចង់​ឃើញ​កើតមាន​នៅ​ក្នុង​លោកនេះ”។ ប្រសិន​បើ​យើង​ចង់​ឃើញ​អ្វី​ម្យ៉ាង​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស​ដ៏​ស្រស់ស្អាត​នេះ យើង​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​ចេញ​ពី​ខ្លួន​យើង​ទៅ។ នោះ​ការ​ផ្លាស់ប្ដូរ​នឹង​កើតមាន។ សូមអរគុណ។ (vimla@iassw.net) 1/11/2019