មេរៀនទី៥ ការជ្រើសរើសប៉ាន់គំរូ មេរៀនទី៥ ការជ្រើសរើសប៉ាន់គំរូ គោលបំណងនៃមេរៀន គឺចង់អោយនិស្សិត៖ យល់បានច្បាស់ពីអត្ថន័យនៃប៉ាន់គំរូ(សំណាក) ការជ្រើសរើសប៉ាន់គំរូ វិធីសាស្រ្ដក្នុងការជ្រើសរើស ប៉ាន់គំរូ ព្រមទាំងមានសមត្ថភាព ក្នុងការអនុវត្ថជាក់ ស្ដែងលើការជ្រើសរើសប្រមូលព៌តមាន បានសុក្រិត ដើម្បីរៀបចំយុទ្ធសាស្រ្ដអាជីវកម្មមានការរីកចំរើន។
១. និយមន័យ ការជ្រើសរើសប៉ាន់គំរូ គឺជាដំណើរប្រព្រឹត្តទៅ នៃ ការប្រើប្រាស់មនុស្ស (ប្រជាជន) មួយចំនួនតូច ដើម្បីទាញចេញជាការ សន្និដ្ឋាន ឆ្ពោះទៅរកចំនួន មនុស្ស (ប្រជាជន) ទាំងមូល។ ឧទាហរណ៏៖ យើងចង់ដឹងភាគរយ នៃចំនួនមនុស្ស ដែលចូលចិត្ត Coca-Cola និង Pepsi ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល។ ដូចនេះយើងមិនអាចសួរ មនុស្សទាងអស់បានទេ។
ប៉ាន់គំរូក្នុងការស្រាវជ្រាវមួយ គឺសំដៅដល់ក្រុមមនុស្សមួយចំនួន ដែលនឹងត្រូវប្រមូលព៌តមាន។ ក្រុមមនុស្សដែលគេអនុវត្តន៍ក្នុងការស្រាវជ្រាវហៅថា ប្រជាជនគោលដៅ។ ប្រជាជនគោលដៅ គឺជាផ្នែកមួយនៃចំនួនប្រជាជន ដែលការសិក្សាសំដៅទៅរក។ ការស្វែងរក (ជ្រើសរើស) ប៉ាន់គំរូតំណាង គឺមានការលំបាកដែលទាមទារ នូវវិធីសាស្រ្តសំខាន់ៗ មួយចំនួន។
២. វិធីសាស្រ្តជ្រើសរើសប៉ាន់គំរូ មានវិធីសាស្រ្តពីរក្នុងការជ្រើសរើប៉ាន់គំរូៈ ២.១ វីធីសាស្រ្តជ្រើសរើសប៉ាន់គំរូតាមបែបប្រូបាប៊ីលីតេ ក. ការជ្រើសរើសប៉ាន់គំរូងាយ (Convenience Sampling ) នោះគឺជាការជ្រើសរើស អ្នកដែលនៅជិតបំផុត ដែលអាចទំនាក់ទំនង បាន ធ្វើជាប៉ាន់គំរូ ។ ` ខ. ការជ្រើសរើសប៉ាន់គំរូបែបជាគោលដៅ (Purposive Sampling) នោះគឺជាការជ្រើសរើសអ្នកដែលស្គាល់ ឬត្រូវបានវិនិឆ្ឆ័យថា ជាប្រភពផ្ដល់ពត៌មាន ច្បាស់លាស់ធ្វើជាប៉ាន់គំរូនៃការស្រាវជ្រាវ ។
គ. ការជ្រើសរើសប៉ាន់គំរូបែបជា កូតា (Quota Sampling ) ប៉ាន់គំរូដែលជ្រើសរើសក្នុងការសិក្សា ត្រូវបានកំណត់ទៅតាមភេទ និងអាយុ។ ប៉ាន់គំរូត្រូវមានលក្ខណៈដោយឡែកៗពីគ្នា ដូចជា ក្មេងភេទស្រី, ក្មេងភេទ ប្រុស, ចាស់ភេទស្រី, ចាស់ភេទប្រុស ។ ល។ ភាគរយនៃប៉ាន់គំរូទាំងនោះដែលមាននៅក្នុងប្រជាជនសរុប ត្រូវបានកំណត់ ដូច ជា ៖ ៣៥% ជាក្មេងភេទស្រី . ២៥% ជាក្មេងភេទប្រុស . ៣០% ជាចាស់ភេទ ស្រី និង ១០% ជាចាស់ភេទប្រុស ។ ទំហំនៃប៉ាន់គំរូត្រូវបានកំណត់ជាស្រេច ដូចជា n=២០០ ។ កូតា ត្រូវបានគណនា (ក្មេងភេទស្រី ៣៥% នៃ 2០០ = 7០ នាក់ . ក្មេងភេទ ប្រុស25% នៃ 2០០= 5០នាក់ . ចាស់ភេទស្រី 3០%នៃ 2០០=6០នាក់ . ចាស់ ភេទប្រុស 1០% នៃ2០០=2០នាក់ ) ។
ឃ. ការជ្រើសរើសប៉ាន់គំរូបែប Snowball (Snowball Sampling ) អ្នកចូលរួមមួយចំនួនត្រូវបានកំណត់ នៅក្នុងចំនួនប្រជាជនដែល ពេញចិត្ដ ។ ទិន្នន័យត្រូវប្រមូលពីអ្នកចូលរួមទាំងនោះ ហើយពួកគេត្រូវបានផ្ដល់ សិទ្ធិអោយជ្រើសរើសអ្នកផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល និង ពួកគេ ។ ដំណើរនេះត្រូវបានអនុវត្ដជាបន្ដបន្ទាប់ រហូតប៉ាន់គំរូដែលត្រូវការត្រូវបាន ប្រមូលទិន្នន័យគ្រប់ចំនួន ។
២.២ វិធីសាស្រ្តជ្រើសរើសប៉ាន់គំរូបែប ប្រូបាប៊ីលីតេ ក. វិធីសាស្រ្តតែមួយដំណាក់កាល ការជ្រើសរើសប៉ាន់គំរូចៃដន្យតាមបែបសាមញ្ញ ឧទាហរណ៍ ៖ ប្រជាជនមានចំនួន ៥០០នាក់ ហើយការជ្រើស រើសប៉ាន់គំរូអនុវត្ដ តាមកត្ដា ១/៥ ៖ ការជ្រើសរើសចៃដន្យ Population ( N ) = 500 ប៉ាន់គំរូ N = 500 គឺ 2០% នៃ Populationn = 100
ការជ្រើសរើសប៉ាន់គំរូចៃដន្យបែបប្រព័ន្ធ ៖ (Systematic Random Sampling) ឧទាហរណ៍ ៖ ប្រជាជនមានចំនួន 5០០ នាក់ និង ចន្លោះជ្រើសរើស ប៉ាន់គំរូគឺ 5 ការជ្រើសរើសប៉ាន់គំរូរាល់ Population ប៉ាន់គំរូ N= 500 មនុស្សទី 5 n = 100នាក់ ការជ្រើសរើសប៉ាន់គំរូបែបជា ជាន់ថ្នាក់ ៖ (Stratified Random Sampling ) ឧទាហរណ៍ ៖ ប្រជាជនមានចំនួន 5០០ នាក់ ក្នុងនោះពលករ ទូទៅ 45០ នាក់ និង មេ ការ 5០ នាក់ ។ កត្ដាជ្រើសរើសប៉ាន់គំរួ គឺ មួយភាគប្រាំ (1/5 )ទៅតាមតួនាទី ៖
N2=50 ខ. វិធីសាស្ដ្រច្រើនដំណាក់កាល (Multi Stage Method) ការជ្រើសរើសប៉ាន់គំរូបែប បណ្ដុំ (Cluster Sampling) ឧបមាថាការជ្រើសរើសមាន បី ដំណាក់កាល ៖
ការជ្រើសរើសដោយចៃដន្យ ដំណាក់កាលទី១៖ ការជ្រើសរើសដោយចៃដន្យ ប្លុកនៃការរស់នៅ ប្លុកក្នុងការប៉ាន់គំរូ N1=300 គឺ ១៧% នៃប្លុក n1= 51 ដំណាក់កាលទី២៖ បញ្ជីគ្រួសារក្នុងប្លុកដែលជ្រើសរើ គ្រួរសារក្នុងប៉ាន់គំរូ N2= 200 គឺ 20% នៃគ្រួសារ n2= 400 ដំណាក់កាលទី៣៖
ការជ្រើសរើសដោយចៃដន្យ បញ្ជីគ្រួសារបុគ្គលិករដ្ឋក្នុងគ្រួសារ គ្រួសារក្នុងប៉ាន់គំរូ N3= 100 គឺ 25% នៃគ្រួសារបុគ្គលិករដ្ឋ n3= 25 ការប្រើប្រាស់តារាងលេខដោយចៃដន្យ សំរាប់ការជ្រើសរើសប៉ាន់គំរូដោយចៃដន្យ តារាងលេខចៃដន្យគឺជា បញ្ជីមួយនៃលេខដែលគ្មានព្រំដែន យើងនឹងប្រើតារាង (បញ្ជី) លេខមួយដែលមានលេខចៃដន្យពីរ ខ្ទង់តែយើងអាចមានតារាងលេខ ១ខ្ទង់ ២ខ្ទង់ ៣ខ្ទង់ ៤ខ្ទង់...។ តាមគំនិតទូទៅ គឺត្រូវយកបញ្ជីឈ្មោះសរុបដែលត្រូវជ្រើស រើសប៉ាន់គំរូ។ បន្ទាប់មកពិនិត្យមើលជួរ ឬ កូឡោនខ្លះរបស់តា រាងលេខណាមួយរួចផ្ទៀងផ្ទាត់លេខនោះ ក្នុងបញ្ជីឈ្មោះដែលត្រូវជ្រើសរើស ជាប៉ាន់គំរូរបស់។
ឧទាហរណ៍ ៖ យើងអាចជ្រើសរើសកូឡោន ទី២ របស់តារាងលេខហើយ លេខទី១ គឺ ០៩។ បន្ទាប់មកយើងទៅមើលឈ្មោះទី ៩ ក្នុងបញ្ជីឈ្មោះរបស់ យើងគឺលោក ឬ លោកស្រី ឈ្មោះ .............ដែលក្លាយជាអ្នកទី ១ ក្នុងប៉ាន់ គំរូរបស់យើង ។ យើងអាចអនុវត្ដវិធីសាស្ដ្រនេះបាន តែក្នុងករណី ដែលយើងត្រូវការ ប៉ាន់គំរូ មួយក្នុងចំនួន ១០០ នាក់ ប៉ុណោ្ណះ ។ ក្នុងករណីដែលយើងមានមនុស្សតែចំនួន ៣០ នាក់នោះ តើយើង អាចរៀបចំ លេខចៃដន្យដូចជា ៥៤ យ៉ាងដូចម្ដេច ?
ចំលើយ ៖ គឺយើងត្រូវបន្ថែមបណ្ដាតួលេខចៃដន្យ ទៅជាតួលេខចៃដន្យថ្មីដែលមាន ត្រឹមតែពី ១ទៅ ៣០ ប៉ុណ្ណោះ។ យើងអាចគុណលេខចៃដន្យនីមួយៗនឹង ៣០/១០០ នៅពេលនោះរាល់បណ្ដាលេខចៃដន្យទាំងនោះនឹងមានតំលៃទាបជាង ៣០ ។ ប៉ុន្ដែនៅតែមានបញ្ហាថា តើចំលើយ នឹងស្មើប៉ុន្មាន បើលេខចៃដន្យរបស់យើង ស្មើ ០០នោះ ។ ដោយគុណ ០០ នឹង ៣០/១០០ នោះចំលើយនៅតែស្មើនឹង សូន្យ ហើយ វាគ្មានឈ្មោះទី សូន្យ នៅក្នុងបញ្ជីឈ្មោះរបស់យើងទេ ។ វាក៏មានបញ្ហាផងដែរ ប្រសិនបើលេខចៃដន្យខ្ពស់បំផុតគឺ ៩៩ ហើយគុណ លេខ ៩៩ នឹង ៣០/១០០ យើងបាន ២៨.៧ ។ ប៉ុន្ដែវាគ្មានមធ្យោបាយ ដែលអាចអោយ យើងជ្រើសរើសយក ឈ្មោះទី ៣០ នៅក្នុងតារាងរបស់យើង ។ មធ្យោបាយសំរាប់ដោះស្រាយបញ្ហានេះគឺត្រូវបន្ថែមចំនួន ១ លើលេខ ចៃដន្យដើមរបស់យើង ហើយបន្ទាប់មកត្រូវគណនា តំលៃប្រហែលលើស ចំពោះលេខណាដែលមានក្បៀស ។
ខាងក្រោមនេះ គឺជាឧទាហរណ៍បញ្ជាក់ពីករណីនេះ ៖ លេខចៃដន្យ បន្ថែម ១ គុណនឹង ៣០/១០០ ចំនួនប្រហែល (លើស ) ២៥ ២០ ១៩ ០០ ៩៩ ២៦ ២១ ០១ ១០០ ៧.៨ ៦.៣ ៦.០ ០.៣ ៣០ ៨ ៧ ៦ ១ រាល់ការជ្រើសរើសប៉ាន់គំរូ នោះយើងត្រូវបញ្ជាក់អោយបានច្បាស់នូវ លក្ខណៈ ៤ ៖ ផ្នែកចំបាច់ ៖ (Element ) ចំណែកនៃចំនួនមនុស្ស ដែលយើងប៉ងសិក្សា ។
ឯកតាប៉ាន់គំរូ ៖ (Sampling Unit ) ប្រភេទមនុស្ស រឺ (របស់ ) ក្នុងប៉ាន់គំរូរបស់យើង ។ ទីកន្លែង ៖ (Extent ) កន្លែងដែលយើងធ្វើការសិក្សា ជាមួយប៉ាន់គំរូ ។ ពេលវេលា ៖ ( Time ) ការកំណត់ពេលវេលាដែលត្រូវសិក្សា ។ ឧទាហរណ៍ ៖ ការជ្រើសរើសប៉ាន់គំរូក្នុងការស្ទង់មតិលើ Hamburgers អាចកំណត់ ដោយ ៖ Element៖ អ្នកបរិភោគ Hamburgers Sampling Unit៖ មនុស្សទាំងអស់ដែលមានអាយុ ១៨ និង លើស Extent ៖ ទីក្រុងភ្នំពេញ (ពេល) Time៖ ពីថ្ងៃទី ១៥ - ៣០ កក្កដា ២០១០ ឧទាហរណ៍ ៖ ការជ្រើសរើសប៉ាន់គំរូ ក្នុងការស្រាវជ្រាវពី ថ្លៃភេសជ្ជះត្រូវបានកំណត់ ដោយ ៖
Element ៖ ថ្លៃនៃគ្រប់ផ្លាកសញ្ញាគូប្រកួតប្រជែង Sampling Unit ៖ ភេសជ្ជះ ទាំងអស់ Extent ៖ តាមទីផ្សារទំនើបក្នុងក្រុងភ្នំពេញ (ពេល) Time ៖ ពីថ្ងៃទី ១ - ៣០ កក្កដា ២០១០ តើប៉ាន់គំរូត្រូវមានទំហំប៉ុន្មាន ? ៖ ( How many will be Sampling ) ការសំរេចចិត្ដអំពីថាតើត្រូវជ្រើសរើសប៉ាន់គំរូទំហំប៉ុន្មាននោះ គឺអាចស្មុគ្រស្មាញ ណាស់ ? ទោះជាយ៉ាងណាក៏ដោយសំរាប់អ្នកអនុវត្ដ ការស្រាវជ្រាវ M.K.T ត្រូវមានការ ថ្លឹងថ្លែងចំនុច ៤ ជាសំខាន់ គឺ ៖ ភាពត្រឹមត្រូវនៃស្ថិតិ ភាពគួរជឿជាក់ គោលនយោបាយរបស់ក្រុមហ៊ុន និង ភាពមានកំណត់នៃហិរញ្ញវត្ថុ
សំណួរ ៖ ១. ដូចម្ដេចដែលហៅថាការជ្រើសរើសប៉ាន់គំរូ វាផ្ដល់ប្រយោជន៍អ្វីខ្លះ ? ២. វិធីសាស្ដ្រជ្រើសរើសប៉ាន់គំរូមានប៉ុន្មាន អ្វីខ្លះ ? លើកឧទាហរណ៍ (ខុសពីក្នុង មេរៀន ) ទៅតាមវិធីសាស្ដ្រទាំងនោះ ?