មេរៀនទី៣ ការរៀបចំសំណុំសំនួរ(Question Design)

Slides:



Advertisements
Similar presentations
Schutzvermerk nach DIN 34 beachten EPAM: Graphics and radio button.
Advertisements

1-1 I Am So Glad 511I Am So Glad. 1-2 I Am So Glad 511I Am So Glad.
Be With Me An Invitation! Questions for Open Discussion.
Logic Line-up. T HE C HARACTERS Cat Horton Grinch Sam, I Am.
COMPOSITE VIDEO SIGNAL PARTS EXPLAINING BASICS VIDEO SIGNAL By. Sarbini, S.Pd (SMK Muh 3 Yogyakarta)
Invisible Man By: Joseph Wolf. COLGATE Hello, my name is Joe, I have the super power of invisibility.
I am the light (I am the light)
PART 12 Fuzzy Decision Making 1. Individual decision making 2. Multiperson decision making 3. Multicriteria decision making 4. Multistage decision making.
Binary Decision Diagrams1 BINARY DECISION DIAGRAMS.
MEASURE Evaluation MEASURE Evaluation’s Monitoring and Evaluation Workshop for Tuberculosis Programs.
Decision Matrix. Develop Decision Matrix Identify the criteria Identify additional types of criteria Create a grading scale.
1 Spreadsheets SELECTION. 2 Aims  Understand the principles of selection in Excel  Examine the basic IF statement format  Look into Nested IF statements.
Problem (Question) (Difficulty). Decisions Problem (Question) (Difficulty) Decisions Research.
Kawthar Moutaz H
Section 29.1 Marketing Research Chapter 29 conducting marketing research Section 29.2 The Marketing Survey.
AM & FM Modulation Bellevue Community College Bob Young, Instructor.
About the Presentations The presentations cover the objectives found in the opening of each chapter. All chapter objectives are listed in the beginning.
1.01 Understand interests, attitudes, and values.1 Exploring Career Decisions Unit A: Who Am I and What Can I Become? Objective 1.01 Understand interests,
Would you rather have $0.10 each day for 10 days or would you rather receive a penny on the first day and double that amount everyday for 10 days? Think.
BISD GATE Gifted and Talented Education Identification.
© 2015 Progress Software Corporation. All rights reserved. 2 Not a Powerpoint presentation !
Lesson aims Develop skills in analysing questionnaire results. Lesson aims Develop skills in analysing questionnaire results. By the end of the lesson.
Economic Benefits Of Adopting Toyota Avalon in Burma Presentation by: Your Name.
Oral Reasons Brian Bolt Clemson University Animal & Veterinary Sciences.
DEAR LORD FORGIVE E F#m If I have wounded any soul today B7 E If I have caused one foot to go astray E7 A Am If I have walked in my own willful way E B7.
Transition Initially, I took several tests through the class that looked at what I like, what I am good at, and even who I am. The tests then compared.
1-1 Principles of Management Bill Klinger ●Introductions –Me –You ●Syllabus ●Class procedures ●Class expectations ●Daily –Listen to 1130 AM –Watch CNBC.
Related Sample t-test A related sample t-test is used when participants in the two groups are not independent of participants in the other groups. – Repeated.
GOD WITH US C He walked where I walked Am He stood where I stand C He felt what I feel G He understands Intro: C.
Radio Station A - FM network using a radio wave of MHz (93
Smoothies Questionnaire Product Wars Section 1 – Buying smoothies There are 4 questions to answer in this section, each question needs an answer on a.
Recruiting and managing highly skilled talents
PESS Pupil Questionnaire
CONSUMER BEHAVIOUR TOWARDS oral care segment– A STUDY ON COLGATE
Brian Bolt Clemson University Animal & Veterinary Sciences
New Year Celebration with Independent Chennai Escorts
Crime Scene Investigation
,..,_ -, =.. t :: ;... t---aM 0 d -...c­ " ss ''- !j!j ! )
Digital Modulation oleh Risanuri Hidayat.
Principles of Management Bill Klinger
Presentation Skills مهارات التقديم أو العرض
Approaches in Studying Personality
مدیریت استراتژیک منابع انسانی پیشرفته
جامعة الكويت كلية الآداب- قسم الإعلام مدخل الى علم الإعلام
Middle Technical University - Iraq
איכות ואקרדיטציה ד"ר בשארה בשאראת מנהל בית חולים נצרת,
Online Peer Support for Parents of Burn-Injured Children
Chapter 36—Optical Instruments
Variables and Patterns
The Asset Reinvestment Logic Diagram
Exploring Career Decisions
Exploring Career Decisions
Visual Basic – Decision Statements
Approaches in Studying Personality
ELA Gr.12 Provincial English Exam: Marking Rubric
Find the best Escorts Service in KolkataEscorts Service in Kolkata
Интерпретация және зерттеу нәтижесін өңдеу
Байгууллагын хөгжил, соёл Г.Ганчимэг, PhD, MPH
Ուսումնական պլան Հայոց լեզվի, գրականության դասավանդող՝ Լիլիթ Մադոյան
Left Column Knobs - 7/8” Right Column Knobs - 7/8”
Copyright © 2011 by Darrell Causey, Jr.
College I am thinking of and applying to
1.10 Report Findings to Communicate Research Information to Others
Design Situation Design Brief.
Flight Instruments / Comm / Nav / FMS
Digital Modulation oleh Warsun Najib.
Choosing to Purchase or Upgrade to an R-2000 Home
Arithmatic Logic Unit (ALU). ALU Input Data :  A0-A3  B0-B3 Output Data :  F0 – F3.
Presentation transcript:

មេរៀនទី៣ ការរៀបចំសំណុំសំនួរ(Question Design) គោលបំណងមេរៀនៈ ការសិក្សាមេរៀននេះគឺចង់អោយនិស្សិតៈ ​ យល់បានច្បាស់ថាអ្វីទៅហៅថាសំណុំសំនួរ ជំហ៊ានក្នុងការរៀបចំសំណុំសំនួរ មានសមត្ថភាពក្នុងការបង្កើតបញ្ជីសំណួដែល មានទំនាក់ទំនងទៅនឹងបញ្ហាដែលត្រូវស្រាវជ្រាវ ព្រមទាំងអនុវត្តន៍ជាក់ស្ដែងថែមទៀតផង។ គោលដៅនៃការរៀបចំសំណុំសំនួរ គឺបំលែងគោលបំណងនៃការស្រាវជ្រាវទៅជាសំណួរ មួយចំនួន ហើយជ្រើសរើសយកព៌តមានដែលត្រូវការ។ u

១.​ ការសំរេចចិត្តសំខាន់ៗក្នុងការរៀបចំសំណុំសំណួរ​ (The Major Decision in Questionnaire Design) ដើម្បីសំរេចចិត្ត ក្នុងការរៀបចំសំណុំសំណួរនោះអ្នកស្រាវជ្រាវត្រូវមានផែនការនិងការធ្វើសេចក្ដីសំរេចចិត្តជាជំហ៊ានមួយចំនួនដូចខាងក្រោម៖ ជំហ៊ានទី១៖ កំណត់ថាតើព៌តមានអ្វីខ្លះដែលត្រូវស្វែងរក ជំហានទី២ ៖ កំណត់ទំរង់នៃការឆ្លើយតបចំពោះសំណួរ នីមួយៗ ជំហ៊ានទី៣ ៖ កំណត់ពាក្យពេចន៍នៃសំណួរ នីមួយៗ ជំហ៊ានទី៤ ៖ កំណត់លំដាប់លំដោយនៃសំណួរ

ជំហ៊ានទី៥ ៖ កំណត់លក្ខណៈរូបសាស្រ្ត និង សំណួរ ជំហានទី៦ ៖ ការសាកល្បងនៃសំណុំសំ ណួរ និង សំរួលឡើងវិញប្រសិនបើចាំបាច់ចំពោះអ្នកស្រាវជ្រាវមានបទពិសោធន៍ រៀបចំសំណុំសំណួរតាមលំនាំ របស់គេតែជំហ៊ាននី មួយៗត្រូវស្របជាមួយជំហ៊ានខាងលើ។

១.១ ព៌តមានដែលត្រូវស្វែងរក តើព៌តមានអ្វីខ្លះដែលត្រូវការ? ការសំរេចគោលបំណង នៃការស្រាវជ្រាវនោះ ទាមទារនូវការកំណត់យ៉ាងច្បាស់ ពីព៌តមានដែលត្រូវប្រមូល។ ឧទាហរណ៍ៈ ពិចារណារលើគោលបំណងនៃ ការវាស់វែងការយល់ដឹងរបស់ អតិថិជនអំពីសញ្ញានា នានៃផលិតផលមួយ។ វាគឺជាការងារមួយរបស់អ្នកស្រាវជ្រាវ ដែលត្រូវសំរេច ចិត្តលើការវាស់វែងអោយបានសមស្របនូវការយល់ដឹង ចំពោះអតិថិជនតាមរយះការសាកសួរឬសំភាសន៍អាស្រ័យ ទៅតាម គោលបំណងនៃការស្រាវជ្រាវ។

២. ទំរងសំណួរ ចំលើយ តើពួកគេគួររៀបចំឃ្លាសំណួរយ៉ាងដូចម្ដេច? សំណួរត្រូវបានចាត់ថ្នាក់ជាពីរប្រភេទ ហើយចំ លើយវាអាស្រ័យទៅលើ ទំហំនៃសេរីភាពរបស់អ្នក ឆ្លើយ៖ ក. ការឆ្លើយសំណួរ​ “បើក-បញ្ចប់” ជាសំណួរដែលចោតនូវបញ្ហាមួយចំនួន ហើយសួរ ទៅអ្នកឆ្លើយ អោយឆ្លើយតបតាមពាក្យពេចន៍ផ្ទាល់ របស់គេ។

បើសិនសំណួរជាការសំភាសន៍ នោះអ្នកសំភាសន៍អាចស្ទង់រកព៌តមានមានច្រើនថែមទៀត។ ឧទាហរណ៍ៈ តើក្នុងវិធីណា បើសិនជាផលិតផលនេះ អាចធ្វើការផ្លាស់ប្ដូរ ឬ កែលំអ? ចូរអ្នកប្រាប់ខ្ញុំនូវអ្វីដែលអ្នកបានគិតដល់នោះ? បន្ទាប់ ម អ្នកសំភាសន៍បន្ដសំណួរស៊ីជំរៅមួយចំនួន ដូចជាៈ ​ ហេតុអ្វីបានជាអ្នកចាប់អារម្មណ៍យ៉ាងនេះ? តើអ្នកនិយាយនេះមានន័យយ៉ាងដូចម្ដេច?

ខ. សំណួរជំរើសមានកំណត់ (សំណួរបិទ-បញ្ចប់) ​ សំណួរត្រូវបានផ្ដល់ចំលើយជាក់លាក់ ហើយអ្នក ឆ្លើយជ្រើសរើសយកណាមួយដែលគៀក នឹងទស្សនៈ ផ្ទាល់របស់គេ។ ឧទាហរណ៍ៈ បើប្រៀបធៀបទៅនឹង១០ឆ្នាំមុន តើអ្នក អាចនិយាយថាគុណភាព នៃផលិតផលនៅក្នុង ប្រ ទេសជប៉ុនគឺ មានគុណភាពខ្ពស់ជាង ប្រហែលគ្នា ឬ មិនល្អដូច។ ខ្ពស់ជាង ប្រហែលគ្នា មិនល្អដូចគ្នា

ការចំណាយចំពោះចំលើយសំណួរបើក បញ្ចប់គឺ ខ្ពស់ជាង ចំណាយចំពោះសំណួរជំរើសមានកំណត់ ពីព្រោះការផ្ទៀងផ្ទាត់ និង ការវិភាគទិន្នន័យធំគួរសម។ ម្យ៉ាងទៀតអ្នកឆ្លើយសំណួរនីមួយៗ មានលក្ខណៈ ដោយឡែក មានការលំបាកសង្ខេបចំលើយ។ សំណួរមានជំរើសមានកំណត់តំរូវ អោយអ្នកសំ ភាសន៍មិនចាំបាច់ មានជំនាញច្រើននោះទេ មិនចំ ណាយពេលច្រើន ហើយមានលក្ខណៈងាយស្រួល ចំពោះអ្នកឆ្លើយក្នុងការឆ្លើយសំណួរទៀតផង។

ប្រភេទនៃសំណួរជំរើសមានកំណត់ សំណួរមានជំរើសពីរៈ គឺតំរូវអោយអ្នកឆ្លើយ ជ្រើសរើស នូវចំលើយតែមួយក្នុងជំរើសទាំងពីរ។ ចំ លើយមានលក្ខណៈសាមញ្ញអាចជា “បាទ-ចាស ឬ ទេ” ឬ “នេះ ឬ នោះ”។ ឧទាហរណ៍ៈ កាលពីសប្ដាហ៍មុនតើអ្នកមានទូរស័ព្ទទៅ ឆ្ងាយឬ ទេ? បាទ-ចាស ទេ

 សំណួរជ្រើសៈ គឺតំរូវអោយអ្នកឆ្លើយជ្រើស រើសនូវចំលើយ តែមួយគត់ ពីលទ្ធភាពនៃជំរើសផ្សេងៗជាច្រើន។ ឧទាហរណ៍ៈ សូមផ្ដល់នូវព៌តមានខ្លះអោយ ខ្ញុំបាទដឹង ពីការធ្វើដំណើរ តាមយន្ដហោះរបស់អ្នកថាតើ កន្លែងកៅអ៊ី លំដាប់អ្វីដែលអ្នកអង្គុយ? លំដាប់ដំបូង លំដាប់អាជីវកម្ម ​​ លំដាប់ធម្មតា  សំណួរអំពីភាពញឹកញាប់ ឧទាហរណ៏ៈ តើអ្នកមើលទូរទស្សន៍ជាតិញឹកញាប់ឬទេ?

រាល់ថ្ងៃ មួយដងក្នុងមួយសប្ដាហ៍ ៦ ម៉ោងក្នុងមួយសប្ដាហ៏ តិចជាងម្ដងក្នុងមួយសប្ដាហ៍ ២ទៅ៤ម៉ោងក្នុងមួយសប្ដាហ៍ មិនដែលសោះ

 ការថ្លឹងកំរិតនៃអត្រាអកប្បកិរិយាៈ ជាសំណួរ មានលក្ខណៈជំរើសកំណត់។ ខាងក្រោមនេះ គឺជាការ​ ថ្លឹងកំរិតអកប្បកិរិយាចំនួន ៤ ដែលអាចប្រើដើម្បីវាស់ ទិន្នន័យនៃហាងលក់រាយៈ សេវាអន់ណាស់៖ ១ ២ ៣ ៤ ៥ សេវាល្អណាស់ ពិបាកទិញរាល់ពេល៖ ១ ២ ៣ ៤ ៥ ងាយទិញរាល់ពេល ថ្លៃខ្ពស់ណាស់៖ ១ ២ ៣ ៤ ៥ ថ្លៃទាប ​ទីតាំងអន់ណាស់៖ ១ ២ ៣ ៤ ៥ ទីតាំងល្អណាស់

សំណួរៈ អនុញ្ញត្តិអោយអ្នកឆ្លើយផ្ដល់ចំលើយ ច្រើនទៅលើសំណួរតែមួយ។ អ្នកឆ្លើយអាចគូសនូវចំ ណុច ដែលគេធ្លាប់មានបទពិសោធន៍កន្លងមក។ ឧទាហរណ៍៖ សូមគូសថា តើប្រភពព៌តមានណាខ្លះ ស្ដីពីការវិនិយោគ ដែលអ្នកតែងប្រើបើសិនបើជា មានៈ ការផ្ដល់ដោយផ្ទាល់ពីជើងសាររបស់អ្នក លិខិតព៌តមានរបស់របស់ជើងសារ របាយការណ៍ស្រាវជ្រាវអំពីជើងសារ

សេវាពិគ្រោះយោបល់ខាងការវិនិយោគ ការពិភាក្សាជាមួយអ្នកវិនិយោគផ្សេងៗទៀត ការសិក្សា និង អព្ភន្ដរញាណរបស់អ្នក មិនមែនរាល់ចំណុចខាងលើ ផ្សេងៗ (សូមបញ្ជាក់)  បញ្ហាសំខាន់ក្នុងការបង្កើតសំណួរ ជំរើសតែពីរ ឬ សំណួរពហុជំរើស គឺជាខ័ណ្ឌជំរើសក្នុងការឆ្លើយ ដោយជៀសវាងនូវចំលើយត្រួតស៊ីគ្នា។ តារាងប្រាក់ ចំណូលខាងក្រោមនេះបានបង្ហាញ នូវកំហុសជាទូទៅមួយ៖

ក្រោម ១៥,០០០ ដុល្លារ ពី ១៥,០០០-៣០,០០០ ដុល្លារ ពី ៣០,០០០-៥៥,០០០ ដុល្លារ ពី ៥៥,០០០-៧០,០០០ ដុល្លារ លើសពី ៧០,០០០ ដុល្លារ តើមានក្រុមមនុស្សប៉ុន្មាន អ្នកដែល មានចំណូល ៣០,០០០ ដុល្លា នឹងស្ថិតនៅក្នុងក្រុមទី២ ហើយមាន មនុស្សប៉ន្មានអ្នកទៀតដែលស្ថិតនៅក្រុមទី៣ យើងមិន ដឹងនូវចំលើយពិតប្រាកដ

នៅពេលដែលអ្នកស្រាវជ្រាវ មិនដឹងពីសក្ដានុពលនៃចំលើយ ចំពោះសំណួរណាមួយទេនោះសំណួរជំរើស មានកំណត់អាចមិនគួរប្រើទេ។ ចំពោះឃ្លាសំណួរសំរាប់ការស្ទាប់ស្ទង់មតិ តាមរយះ សំបុត្រ តាមទូរស័ព្ទ នឹង សំភាសន៍ដោយផ្ទាល់៖  ការប្រើទិន្នន័យតាមសំបុត្រ តាមទូរសព្ទ័ និង សំភាសន៍ នឹងមានឥទ្ធិពលដល់ការបង្កើតសំណួរ និង ការ រៀបឃ្លាសំណួរ។ ជាទូទៅសំណួរតាមរយះសំបុត្រ និង តាមទូរសព្ទ័ មិនសូវមានភាពស្មុគស្មាញជាង ការប្រើក្នុងការសំភាសន៍ទេ។​

៣. ការសំរេចទៅលើការរៀបចំពាក្យពេចន៍នៃសំណួរ សំណួរតាមទូរស័ព្ទ និង ការសំភាសន៍ដោយផ្ទាល់ មួយចំនួននឹងត្រូវបានគេរៀបចំ (សរសេរ) ក្នុងលក្ខណៈជាការសន្ទនា។ ៣. ការសំរេចទៅលើការរៀបចំពាក្យពេចន៍នៃសំណួរ ​ សិល្បះនៃការសួរសំណួរ ការបង្កើតសំណុំសំណួរពុំមានក្បួនច្បាប់ជាក់លាក់សំរាប់កំណត់ទេ គឺវាអា ស្រ័យលើបទពិសោធន៍នៃការស្រាវជ្រាវ ដែលទទួល បាននូវលទ្ធផល ហើយវាអាចជួយណែនាំ និង កាត់បន្ថយបាននូវកំហុសភាគច្រើន។ ការណែនាំរួមមាន៖

ក. ជៀសវាងនូវភាពស្មុគស្មាញ (ប្រើភាសាសាមញ្ញ ភាសាសន្ទនា) អ្នកស្រាវជ្រាវតែងមានការលំបាក ក្នុងការប្រើភា សាសន្ទនា ជាមួយមនុស្សដែលមានការសិក្សាទាប។ ឧទាហរណ៍ៈ អ្នកឆ្លើយអាចមានលទ្ធភាពប្រាប់ដល់អ្នកសំភាសន៍ អំពីការរៀបការ នៅលីវ លែងលះគ្នា... ប៉ុន្ដែការផ្ដល់នូវស្ថានភាពផ្ទាល់ខ្លួន របស់គេអាចជាការលំបាក (បញ្ហា)។ ខ. ជៀសវាងនូវសំណួរនាំមុខ និង សំណួរផ្ទុក

សំណួរផ្ទុកៈ (ជាសំណួរសំរាប់ការបង្ហាញភាពវិជ្ជមាន នៃការបញ្ចេញមតិ) ជាសំណួរដែលសំណូមពរអោយ ឆ្លើយមានការទាមទារ ឬ ត្រូវបានអ្នកឆ្លើយធ្វើអោយ មានភាពរំភើប។ ឧទាហរណ៍ៈ យើងរីករាយនៅពេល ដែលអ្នកចូលចិត្ត កម្មវិធីប៉ុស្ដ៍លេខ៧ ហើយមិនពេញចិត្តពេលអ្នកមិនពេញចិត្តពេលអ្នកមិនចូលចិត្តប៉ុស្ដ៍លេខ៧។ សូមសរសេរអោយយើងដឹងផងនូវអ្វីដែលអ្នកបានគិតពីកម្មវិធី របស់យើង។

សំណួរនាំមុខៈ ជាសំណួរដែលមានបញ្ជាក់នូវចំលើយមួយចំនួន។ ឧទាហរណ៍ៈ តើរថយន្ដដូចជា TOYOTA វាស៊ីសាំងតូចជាងរថយន្ដតូចរបស់សហរដ្ឋឬ? គ. ជៀសវាងនូវភាពមិនប្រាកដ ជាទូទៅអ្វីៗ ដែលវាយនៅក្នុងសំណុំសំណួរច្រើនមិនសូវច្បាស់ ព្រោះសំណួរនោះមានលក្ខណៈទូ លាយពេក។

ឧទាហរណ៍ៈ ក្រុមស្រាវជ្រាវរបស់សិស្សមួយក្រុមបាន សួរនូវសំណួរថា៖ មធ្យោបាយផ្សាយព៌តមានអ្វីដែល អ្នកជឿជាក់បំផុតនោះ? ទូរទស្សន៍ វិទ្យុ AM វិទ្យុ FM សារព៌តមាន សំណួរបែបនេះគឺមិនទាន់ច្បាស់លាស់ព្រោះគេ មិនបានសួរអំពីមាតិការនៃព៌តមាន ដែល “ជឿជាក់ខ្លាំង” នូវអ្វីខ្លះ ដំណឹង កីឡា សិល្បះ នាទីកំសាន្ដ....។

ឃ. ជៀសវាងនូវប្រការដែលមានលក្ខណៈទ្វេ សំណួរដែលមានលក្ខណៈទ្វេ គឺជាសំណួរដែលត្រូវ ការចំលើយពីរ ដូចនេះបានបង្កើតឡើង នូវការច្រឡំ ដល់អ្នកឆ្លើយ។ ឧទាហរណ៍ៈ សូមបញ្ជាក់ពីគំនិតរបស់អ្នកទៅនឹងរបាយការណ៏ខាងក្រោម៖ អ្នកលក់ដុំ និង អ្នកលក់រាយ គឺមានការទទួលខុសត្រូវចំពោះថ្លៃសាច់ខ្ពស់។ ១. មិនឯកភាពទាល់តែសោះ ២.មិនឯកភាព ៣.​ មិនច្បាស់ ៤. ឯកភាព ៥.យល់ព្រមទាំងស្រុង

ង. ចៀសវាងសំណួរហួសហេតុ ដែលអាចមានឥទ្ធិពលលើការចងចាំរបស់អ្នកឆ្លើយ ជាធម្មតាមនុស្សយើងច្រើន តែមានការភ្លេចនូវអ្វីដែលកន្លងហួសទៅ។ អ្នកស្រាវជ្រាវ ដែលសរសេរនូវសំណួរពីឥរិយាបទ ព្រឹត្តិការណ៍ពីមុនគួរតែទទួលស្គាល់ថា បញ្ហាភាពស៊ាំ ញ៊ាំលើការចងចាំរបស់អ្នកឆ្លើយ។ ការសរសេរសំណួរ អំពីព្រឹតិ្ដការណ៍កន្លងមក ទាមទារ អោយមានមនសិការកាត់បន្ថយនូវបញ្ហានានា ដែលផ្សារភ្ជាប់ជាមួយការភ្លេច។

ឧទាហរណ៍៖ តើអ្នកចាំថា មានផ្លាកសញ្ញាស្រាបៀរ ណាខ្លះ ដែលគេបានផ្សាយពាណិជ្ជកម្មលើកម្មវិធី នោះ? ខ្ញុំនឹងអានអោយអ្នកស្ដាប់អំពីឈ្មោះ (ផ្លាក សញ្ញា) ស្រាបៀរ តើអ្នកអាចជ្រើសរើសយកឈ្មោះ នៃស្រាបៀរណាមួយ ដែលត្រូវបានគេផ្សាយពា ណិជ្ជកម្មលើកម្មវិធីនោះ?

៤. ការសំរេចលើសំដាប់នៃសំណួរ ក. ប្រើសំណួរដំបូងអោយសាមញ្ញហើយជក់ចិត្ត ការសួរសំណួរបានល្អ លើកដំបូងដល់អ្នកឆ្លើយ គឺ វាសំខាន់ណាស់។ បើសិនអ្នកឆ្លើយពុំអាចឆ្លើយបាន ដោយងាយ ដោយគេមិនជក់ចិត្តមានភាពមន្ទិល សង្ស័យឬ មានការគំរាមកំហែង ក្នុងករណីណាមួយ នោះ គេក៏អាចបដិសេធ ទៅនឹងការបំពេញនូវសំណួរ ដែលនៅសល់។ ដូចនេះចំពោះសំណួរមួយចំនួនដំបូងត្រូវសាមញ្ញ មានការ ចាប់អារម្មណ៍ និង ពុំមានការគំរាមកំហែងចំពោះអ្នកឆ្លើយទេ។

ខ. ប្រើនូវវិធីសាស្រ្តតំរង នោះជាការរៀបចំលំដាប់នៃសំណួរ ដោយចាប់ ផ្ដើមជាមួយសំណួរមានលក្ខណៈធំទូលាយ ហើយ បន្ទាប់មក មានទំរង់កាន់តែតូចទៅៗ។ ឧទាហរណ៍៖ តើអ្នកត្រូវការកែលំអអ្វីខ្លះ នៅក្នុងគោលនយោបាយសេវាកម្មរបស់ក្រុមហ៊ុនខ្ញុំ? ហើយ សួរបន្ដថា តើអ្នកពេញចិត្តគុណភាពសេវារបៀបណា?។ គេគួររៀបចំតាមលំដាប់លំដោយ Logical ចំ ពោះសំណួរនីមួយៗ។

គ. ការរៀបចំសាខាសំណួរ ដោយយកចិត្តទុកដាក់ វាត្រូវបានប្រើសំរាប់ចង្អុល ទៅលើអ្នកឆ្លើយនៅ កន្លែង ខុសៗគ្នា ក្នុងសំណុំសំណួរផ្អែកលើការឆ្លើយសំណួរ ដែលកំពុងដំណើរការ។ វាត្រូវបានគេប្រើ (សំណួរបែបសាខា) ដើម្បីកាត់ បន្ថយនូវជំរើសផ្សេងៗ មួយចំនួនដែលគេត្រូវការក្នុង សំណួរនីមួយៗ ដើម្បីធានាថាព៌តមានដែលត្រូវការ ត្រូវបានធានាថា គេអាចផ្ដល់បាន។

ឧទាហរណ៍ ៖ សំណួរបែបសាខា ៖ Q1: តើអ្នកមានប្រើថ្នាំដុសធ្មេញឬទេ ? -បាទ នោះបន្ដទៅសំណួរទី២ - ទេ នោះបញ្ចប់នូវសំណួរ (ការសំភាសន៍ ) Q2 : តើអ្នកដុសធ្មេញញឹកញាប់ប៉ុណ្ណា ? - កំរណាស់ ប្រចាំសបា្ដហ៍ ២ដងក្នុងមួយសបា្ដហ៍ រាល់ថ្ងៃ លើស មួយដងក្នុងមួយថ្ងៃ ...... Q31 : តើថ្នាំដុសធ្មេញម៉ាកណាមួយដែលអ្នកធ្លាប់ឮ ?

Q32 : បើសិនថ្នាំដុសធ្មេញម៉ាក Aមិនបានបញ្ជាក់ តើអ្នកធ្លាប់ឮថ្នាំដុស - បាទ នោះបន្ដទៅសំណួរទី៤ - ទេ នោះបន្ដទៅសំណួរទី៥ Q4 : ចូរអ្នកចាត់ថ្នាក់ (អត្រា )ថ្នាំដុសធ្មេញម៉ាក Aតាមបែបស៊ិចស៊ី (Sexy)របស់វា ៖ ធម្មតាបំផុត ១ ២ ៣ ៤ ៥ ស៊ីចស៊ីបំផុត ។ Q5 : តើថ្នាំដុសធ្មេញណាដែលអ្នកពេញចិត្ដ? Colgate, Ultra Bright , Close up …? សូមបញ្ជាក់ ។ Q6 : តើអ្នកមានការចាប់អារម្មណ៍ ក្នុងការប្រើប្រាស់ថ្នាំដុសធ្មេញថ្មី ឬទេ ? មិនបានចាប់អារម្មណ៍ ១ ២ ៣ ៤ ៥ ចាប់អារម្មណ៍ខ្លាំង។

ដ្យាក្រាមនៃសំណួរបែបសាខា Q1: តើអ្នកមានប្រើថ្នាំដុសធ្មេញឬទេ ? Q31:តើថ្នាំដុសធ្មេញម៉ាកណាមួយដែលអ្នកធ្លាប់ឮ ? បាទ (បន្ដសំណួរ ) Q2 :ជារឿយៗតើអ្នកដុសធ្មេញញឹកញាប់ឬទេ ? ទេ (នោះត្រូវបញ្ចប់ការសំភាសន៍ ) ថ្នាំដុសធ្មេញ Aមិនបានលើកឡើង ថ្នាំដុសធ្មេញ Aបានលើកឡើង Q32 :តើអ្នកធ្លាប់ឮថ្នាំដុសធ្មេញម៉ាក Aឬទេ ? Q4 :ចូរអ្នកចាត់ថ្នាក់ (អត្រា )លើម៉ាក Q5 :តើថ្នាំដុសធ្មេញណាដែលអ្នកពេញចិត្ដ Q6 :តើអ្នកមានការចាប់អារម្មណ៍ក្នុងការប្រើប្រាស់ថ្នាំដុសធ្មេញថ្មីឬទេ ? ទេ បាទ

ឃ. សួរព៌តមានបែបចាត់ថ្នាក់នៅចុងក្រោយ សំណួររួមមានពីរប្រភេទ៖ ព៌តមានជាមូលដ្ឋាន និងព៌តមានចាត់ថ្នាក់។ ព៌តមានជាមូលដ្ឋានៈ សំដៅដល់ប្រធានបទនៃការ សិក្សា (ឧទាហរណ៍៖ បំណង ឬឥរិយាបថរបស់អ្នកឆ្លើយ)។ ព៌តមានបែបថ្នាក់ៈ សំដៅដល់ទិន្នន័យដែលយើង នឹងប្រមូលយកដើម្បីចាត់ថ្នាក់អ្នកឆ្លើយក្នុងគោលបំណប្រមូល ព៌តមានអោយបានកាន់តែច្រើន។

ង. ដាក់សំណួរលំបាក ឬ សំណួរមានលក្ខណៈភ្ញោចទៅក្រោយ ព៌តមានជាមូលដ្ឋានអាចត្រូវបានបង្ហាញ នូវបញ្ហាជា បន្ដបន្ទាប់មួយចំនួន។ នៅក្នុងសំណួរខ្លះអាចមានភាព ភ្ញោច ខ្លាំង។ ប្រសិនបើអ្នកឆ្លើយមានអារម្មណ៍ ត្រូវគំរាមកំហែងនោះ គេឈប់ឆ្លើយនឹងសំណុំសំណួរ។ ដូចនេះសំណួរមានលក្ខណៈ ភ្ញោចត្រូវបានគេរៀបចំ អោយនូវកណ្ដាលហើយត្រូវបានបញ្ចូលគ្នា និង ត្រូវបានបង្កប់នៅក្នុងសំណួរមិនសូវភ្ញោច។

នៅពេលអ្នកឆ្លើយមានការពាក់ពន្ធ័ទៅនឹងការសិក្សា នេះគេហាក់ដូចជា មិនសូវមានប្រតិកម្មអវិជ្ជមាន ឬ ក៏ ត្រូវឈប់ទាំងស្រុង នៅពេលសំណួរពិបាកត្រូវបានគេ ដាក់សួរ។ ឧទាហរណ៍៖ តើមានចំណេះដឹងកំរិតណា (បឋម, មធ្យម....) ៥. កំណត់នូវលក្ខណៈរូបសាស្រ្ត អ្វីដែលជាការគ្រោងរៀបចំដ៏ប្រសើរ?

លក្ខណៈរូបសាស្រ្តនៃសំណួរអាចមានឥទ្ធិពល ថា អ្នកឆ្លើយមានប្រតិកម្មចំពោះសំណួរ និង​ភាពងាយ ស្រួលចំពោះអ្នកឆ្លើយនឹងសំណួរនោះ មានដំណើរ ការរបៀបណា? ក្នុងការកំណត់ទំរង់រូបសាស្រ្តនៃសំណួរ អ្នកស្រាវ ជ្រាវចង់ (ជួយ) អោយអ្នកឆ្លើយទទួលយកនូវសំណួរ ហើយបង្កលក្ខណៈងាយស្រួល ដល់ការដោះស្រាយ នូវបញ្ហានិង ធ្វើការត្រួតពិនិត្យដោយអ្នកស្រាវជ្រាវ។ តើអ្នកសាកល្បងជាមុន និង ការសំរួលកំរិតណា ដែលចាំបាច់?

អ្នកស្រាវជ្រាវត្រូវធ្វើការសរសេរ (ឡើងវិញ) កែសំរួលហើយសរសេរឡើងវិញជាថ្មីនូវជំពូកវាក្យខណ្ឌ័ ឬ ឃ្លាមួយចំនួន។ គេកំរសរសេរពង្រាងដំបូង នៃបញ្ហាចំ ពោះសំណុំសំណួរតែម្ដងគត់នោះទេ។ ដំណើរការសាកល្បងដំបូង ធ្វើអោយអ្នកស្រាវជ្រាវ កំណត់ថា បើអ្នកឆ្លើយមានការលំបាកក្នុងការយល់ដឹង មិនប្រាកដណាមួយ ឬ បើមាននូវសំណួរមាន លក្ខណៈលំ អៀងទេ?

សំណួរ ៖ ១. ដើម្បីរៀបចំសំណុំសំណួរអោយបានត្រឹមត្រូវតើគេត្រូវអនុវត្ដ យ៉ាងដូចម្ដេច ? ២. ដូចម្ដេចហៅថាសំណួរ បើក-បញ្ចប់ និងសំណួរបិទ-បញ្ចប់ ចូរលើក ឧទាហរណ៍បញ្ជាក់ ? ៣. ដូចម្ដេចហៅថាសំណួរបែបសាខា ចូរលើកឧទាហរណ៍ បញ្ជាក់ ដែលខុសពី មេរៀន? សូមសំណាងល្អក្នុងការសិក្សា !