វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer

Slides:



Advertisements
Similar presentations
Quantitative Techniques An Introduction
Advertisements

Planning and Strategic Management
HSA 171 CAR. 1436/4/  Planning Process.  Elements of Planning.  Steps in Operating Planning Process. 5.
Marketing Plan Overview Plans vary widely 151 Series or HRCC.
Understanding the Marketing Mix and Marketing Plan.
Planning, Organizing, and Managing a Small Business.
Simple, Effective, Transparent Regulation: Best Practices in OECD countries Cesar Cordova-Novion Deputy Head of Programme Regulatory Reform, OECD.
Strategic Plan Template.
Chapter 1 Marketing Strategy Chapter 1 Strategic Market Planning.
Strategic Planning: Making Choices in a Dynamic Environment
1 ECGD3110 Systems Engineering & Economy. 2 Lecture 1 Introduction to Engineering Economics.
Marketing Management Marketing Plan Prepared by Kathleen Porter.
Introduction to Strategic Management
Prepared by Pheng Khna, Siv VutthyBuild Bright University 1 Planning I-foundation of planning 1-What is Planning?  Planning: “Thinking before Doing” 
Communication mix or promotion mix
McGraw-Hill/Irwin Copyright © 2013 by The McGraw-Hill Companies, Inc. All rights reserved. Chapter 11 Business/IT Strategies for Development.
MARKETING PLAN 1)Executive summary 2)Current Marketing situation
PLANNING How To Best Meet Your Mission We must plan for the future, because people who stay in the present will remain in the past. Abraham Lincoln.
Marketing Process Understand the marketplace and customer needs Design a customer driven marketing strategy Develop an integrated marketing mix program.
Managerial Marketing MAR 331 Principles and Concepts of Mktg Case Method Group and Individual Cases.
Chapter 8 The Marketing Plan McGraw-Hill/Irwin
Marketing Principles Marketing Plan Prepared by Kathleen Porter.
1 Role of Human Resources in Strategic Planning and Organizational Change Chapter 11.
1-1 Chapter II – Planning Objectives: I.Definition of Planning II.What plans do III.Types of Planning IV.Planning Devices V.Strategic Planning Process.
Marketing Plan.
© 2007 Pearson Education, Upper Saddle River, NJ All Rights Reserved. Walker: Introduction to Hospitality Management, 2 nd edition Chapter 15 Planning.
ORIENTATION TO SCHOOL NUTRITION MANAGEMENT. Describe the importance of marketing in school nutrition programs.
Date : 21/07/09. Group Members VIRAJ CHAVAN C-09 RITESH INGLE C-14 SATISH RAJPAL C-30 SIDDHESH SHETYE C-33 VAIBHAV TONDE C-39.
Sales planning and budgeting. Why Plan? Provides direction Improves morale Cooperation and coordination Flexibility Individual and collective standards.
ENTREPRENEURSHIP SABIR MALIK LECTURE 07. The Marketing Plan.
LESSON 2 GENERAL FRAMEWORK FOR PLANNING
Marketing Research.
Leaders Facilitate the Planning Process
Analysis (SWOT Analysis + Competitors Analysis)
Cesar Cordova-Novion Deputy Head of Programme Regulatory Reform, OECD
Area of Expertise Marketing` Sales Branding Supply Chain Management Maintenance Quality control Health and safety Production Planning Store Human.
The Logical Framework Approach
Planning Sreekanth N V.
Chapter 1 Introduction and Early Phases of Market Research
Developing a Business Plan for your Agricultural Operation
C H A P T E R C H A P T E R Planning 15.
Self evaluation.
Marketing co-op and non-coop
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
بازاريابي اجتماعي در حوزه سلامت
التخطيط الإستراتيجي والتميز الإدارى للقيادات الجامعية
الفصل السادس التخطيط الاستراتيجي الأنشطة التسويقية
Chapter One Introduction to Marketing Research
Planning, Strategy, and Competitive Advantage
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
التخطيط الاستراتيجي الأنشطة التسويقية
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
Marketing plan project
إدارة التسويق 11 إعداد د. محمود صالح.
6 Elements of a Marketing Plan
Understanding the Marketing Mix and Marketing Plan
Planning & Strategic Management
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
An Overview of Strategic Marketing
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
CHAPTER 7 PLANNING.
Principles of Marketing
Principles of Marketing
CHPTER 6 The Marketing Plan
Chapter 8 The Marketing Plan
The Planning and Decision making
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
CONTIGENCY FRAMEWORK FOR STRATEGIC SPORTS MARKETING
Understanding the Marketing Mix and Marketing Plan 3.01 Apparel 2
Common strategy development process I
Presentation transcript:

វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer ការគ្រប់គ្រងទូទៅ Principle to Management ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២ Prepared by: NOUV Brosh H/P: 092/093640486, 0975640486 E-mail: broshnouv@gmail.com Website: www.nouvbroshlesson.jimdo.com

វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer មេរៀនទី២ ការធ្វើផែនការ Planning ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២

I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ ១. អ្វីទៅជាផែនការ? ផែនការគឺជាផែនទីបង្ហាញផ្លូវ​សម្រាបើការប្រតិបត្តិការងារ​ឲ្យបាន​សម្រេច​គោលដៅ​ និងគោលបំណង។ ផែនការគឺជាដំណើរការ​នៃការដាក់ចេញ​គោលបំណង​ ការប្រមាណ​ពីអនាគតកាល និងបង្កើត​លំដាប់នៃ​វិធាន​ការ​សម្រាប់​សម្រេច​គោល​បំណង​ដែល​បាន​កំណត់។

I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត) ផែនការ ផ្លូវការ (Formal Planning) ដាក់ចុះគោលដៅជាក់លាក់ (Set Specific goal) មានការកំណត់ពេលវេលា​ត្រឹមត្រូវ​ (Timing) ជាលាយល័ក្ខអក្សរ (Written Down) និងបែងចែកគោលបំណងទៅកាន់សមាជិករបស់អង្គភាព (Sharing to the subordinates) ផែនការក្រៅ​ផ្លូវការ (Informal Planning) គ្មានជាលាយល័ក្ខអក្សរ ( Not Written Down) គ្មានកំណតើពេលវេលាច្បាស់លាស់ (No Timing) មិនមានការកំណត់ពេវេលា​ត្រឹមត្រូវ (No Timing) មិនបានបែងចែកគោលបំណង​ទៅ​ឲ្យអ្នកដទៃ​នៅ​ក្នុង​អង្គភាព ( Not sharing to the subordinate in the organization)

I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ​ (ត) ២. គោលបំណងនៃផែនការ ផ្ដល់ទិសដៅ (អ្នកដឹកនាំបែងចែកការងារ ដើម្បីសម្រេចគោលដៅ) កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការ​ផ្លសា់​ប្ដូរ (អាចរៀបចំ​ក្នុង​ការ​ដោះ​ស្រាយ​នៃ​ការ​ផ្លាស់ប្ដូរ) កាត់បន្ថយភាពខ្ជះខ្ជាយ​ (ទទួលបាន​ប្រសិទ្ធិភាព​​ដោយ​អនុវត្ត​តាម​បទដ្ឋាន) ទទួលបានបទដ្ឋាន​ក្នុងការចូលរួមត្រួតពិនិត្យ​ (ងាយស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​)

I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត) ៣. ប្រភេទនៃផែនការ ក. ផ្នែកទំហំនៃសកម្មភាព ផែនការយុទ្ធសាស្រ្ត ផែនការយុទ្ធវិធី ផែនការប្រតិបត្តិ ខ. ផ្នែកទំហំនៃពេលវេលា​ ផែនការរយៈពេលវែង ផែនការរយៈពេល​ខ្លី ផែនការរយៈពេល​មធ្យម គ. ផ្នែកជាក់លាក់ ផែនការជាក់លាក់ ផែនការតម្រង់ទិស

I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ​ (ត) ៤. ការឈានទៅដល់​នៃផែនការ ផែនការពីលើចុះក្រោម ផែនការពីក្រោមឡើងលើ ផែនការពីក្នុងទៅក្រៅ ផែនការពិក្រៅចូលក្នុង

II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ ថវិកា​ (Budget)៖ គឺជាផែនការចំនួនលេខ​ដែល​លៃ​លក​ធនធាន​កម្រ​ក្នុង​ចំណោម​ការ​ប្រើ​ប្រាស់​ប្រកួត ប្រការធ្វើផែនការ​​ពឹង​ផ្អែក​សំខាន់​បំផុតគឺថវិកា ព្រោះ​ថវិកា​ហិរញ្ញវត្ថុ​វាជួយ​អ្នក​គ្រប់​គ្រងក្នុងការឈានទៅដល់​គោលដៅ​ហើយ​ក្នុង​ការ​កំណត់​ថា​ទៅ​ដល់នោះ​វដូច​ម្ដេច? ថវិកាហិរញ្ញវត្ថុដូចជាថវិការលក់ និងថវិកាផ្សព្វផ្សាយ​ ត្រូវបានគេវាយ​តម្លៃ​យ៉ាងពិសេស​នៅ​ក្នុង​ផែនការ​​ដើម្បី​សម្រេចគោល​ដៅ​រយៈពេល​ខ្លី។

II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត) កាលវិភាគ (Schedule)៖ គឺជាតារាងនូវសកម្មភាពអ្វីដែល​ត្រូវធ្វើ​ លំដាប់លំដោយ​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ នរណាត្រូវធ្វើ​ក្នុងពេលនីមួយៗ​ក្នុងការសម្រេចចិត្តការងារ?។ បន្ទាប់ពីថវិកា​តរាងពេលវេលា​ក៏ជាផ្នែកមួយយ៉ាងសំខាន់​នៃ​ផែនការ​សម្រាប់​ប្រើ​ប្រាស់​ឲ្យមានប្រសិទ្ធិភាពបំផុត​ នៃពេលវេលាមួយ​គឺជាផែនការពេលវេលា​សម្រាប់គោលដៅមួយ។ តារាងពេលវាបញ្ជាក់ការងារ​ ដែល​ត្រូវបានបំពេញដោយផ្នែកមួយ​ ឬដោយ​ម្នាក់​អាចធ្វើ​តារាងពេលវេលា​ ដើម្បី​ធ្វើផែនការ​លើការងារ​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​និយោជិតម្នាក់ៗ​សម្រាប់មួយថ្ងៃ​ ឬមួយសប្ដាហ៍។

II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត) បទដ្ឋាន (Standard)៖ ជាលក្ខណៈវិនិឆ្ឆ័យ​ដែល​ត្រូវបានគេបង្កើតឡើង​ ដើម្បីប្រៀបធៀប​ជាមួយលទ្ធផលជាក់​ស្ដែង​ដែល​អាចវាស់វែងបាន។ ឧ. បរិមាណផលិតផល ឯកតានៃសេវាកម្ម...។ គោលនយោបាយ (Policy)៖ គឺជាលំនាំទូទៅ​នៃ​ការ​ប្រតិបត្តិ ការធ្វើសេចក្ដីសម្រេចចិត្ត​ដែល​សមាជិកនៅ​ក្នុង​អង្គភាព​ត្រូវតែ​អនុវត្តតាម។ ឧ. គោលនយោបាយម៉ាឃីតធិង គោលនយោបាយទិញ។ ទម្រង់បែប​បទ (Procedure)៖ គឺជាផែនការអចន្រ្តៃយ៍​ដែលសរសេរនូវសកម្មភាព​អ្វីដែលត្រូវធ្វើ​ ដើម្បី​ទ្រទ្រង់គោល​នយោបាយ។ ឧ. ទម្រង់បែបបទនៃការដឹកជញ្ជូនគឺកុម៉ង់ឲ្យបានរហ័ស។

II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត) ១. អ្វីទៅដែលហៅថាផែនការយុទ្ធសាស្ត្រ? យុទ្ធសាស្រ្តគឺផែនការទូលាយ​នៃ​ការ​ប្រតិបត្តិ​នូវអ្វី​ដែល​ចង់បាន​ ហើយ​នឹង​សម្រេច​នូវ​គោល​បំណង​របស់អង្គភាព​ ហើយនិងបំពេញ​នូវ​គោលបំណងរបស់វា។ បុរាណកាល៖ យុទ្ធសាស្រ្តត្រូវបានគេ​បង្កើត​ និងរៀបចំដោយ​អ្នក​គ្រប់គ្រងជាន់ខ្ពស់​នៃ​អង្គភាព។ ទំនើបកាល៖ ការបង្កើតយុទ្ធសាស្រ្ត​មិនមែន​សម្រាប់តែ​អ្នក​គ្រប់​គ្រង​ជាន់ខ្ពស់ទេ​ យុទ្ធសាស្រ្ត និងការគ្រប់គ្រង​ក៏មានសារៈ​សំខាន់​ចំពោះ​និយោជិត។ ផែនការយុទ្ធសាស្រ្ត​គឺជាដំណើរ​ការ​នៃការត្រួតពិនិត្យ​បរិយ​កាស​ អង្គភាពបង្កើត​គោល​បំណង​ដាក់ចុះនូវគោលដៅ​ដែលចង់បានហើយនិងគោលដៅ និងបង្កើតផែនការប្រតិបត្តិ។

II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត) ១. អ្វីទៅដែលហៅថាផែនការយុទ្ធសាស្ត្រ? ផែនការ​យុទ្ធ​សា​ស្រ្ត​គឺ​ជា​ឧបករណ៍​គ្រប់គ្រង​មួយ​ដែល​អាច​ជួយ​ដល់​អង្គការ​មួយ​ផ្តោ​ត​ថាមពល​របស់​ខ្លួន​ដើម្បី​ធានា​ថា​សមាជិក​នៃ​អង្គការ​កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដូច​គ្នា​នេះ​ដែរ​ដើម្បី​វាយ​តម្លៃ​និង​ការ​លៃ​តម្រូវ​ទិសដៅ​របស់​អង្គការ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូ​រ​បរិយាកាស​។ សហ​គ្រាសតួយ៉ាងគួរតែសួរខ្លួនឯងថា៖ តើយើងចង់ក្លាយទៅជាអ្វីនៅពេលអនាគត? ឬ តើយើងត្រូវធ្វើអ្វីនាពេលនេះ ដើម្បីឲ្យធានាបានថា​អនាគតដែលយើងចង់បាន​ត្រូវបាន​សម្រេច?

II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត) ២. យុទ្ធសាស្ត្រផែនការអាជីវកម្ម៖ គឺជាឯកសារដែលត្រូវបាន​រៀបចំឡើង​ដោយប្រុងប្រយ័ត្ន​ដែល​រួមមាន​ចំណុចសំខាន់ៗបួនជំហាន៖ ការវិភាគខាងក្នុង​ (ភាពខ្លាំង និងភាពខ្សោយ) បង្កើត Vision, mission, objective/goal ការវិភាគ​ SWOT និងការបង្កើត យុទ្ធសាស្រ្ត ការប្រតិបត្តិ យុទ្ធិវិធី ការវិភាគខាងក្រៅ (ឱកាស និងការ គំរាមគំហែង) លទ្ធផលនៃការ វាយតម្លៃ

២. យុទ្ធសាស្ត្រផែនការអាជីវកម្ម៖ ក. ទស្សនៈវិស័យ (Vision): វាផ្ដោតទៅលើអនាគតដែលក្រុមហ៊ុនត្រូវបានដឹកនាំ និងអ្វីដែល​ក្រុមហ៊ុន​នឹង​ប្រែក្លាយ​នាពេល​ខាង​មុខ ឬអង្គភាព​នឹងក្លាយជាអ្វីនៅពេល​៥ ឬ១០ឆ្នាំក្រោយ។ វាទាក់ទងនឹងសំនួរថា តើក្រុមហ៊ុនប្រភេទណាដែលយើងចង់បង្កើត?។ ទស្សនៈ​វិស័យ​: គឺអ្វី​ដែល​យើង​ឃើញ​ដែល​អាច​ធ្វើ​បាន​ដូច​ជា​សម្រាប់​ខ្លួន​យើង​សម្រាប់​​អ្នក​ផ្សេង​ទៀត​សម្រាប់ក្រុមហ៊ុននិង​សម្រាប់​អង្គភាព​។ ឧ. ទស្សនៈវិស័យរបស់សាកលវិទ្យាល័យបៀលប្រាយគឺ “​ ផ្តល់សេវាកម្មសម្របសម្រួលដើម្បីជួយអោយនិស្សិតទាំងអស់អាចសម្រេចបាននូវ គោលដៅនៃការសិក្សាស្រាវជ្រាវ និងអាជីពការងាររបស់ពួកគេក្រោយពេលបញ្ចប់ ការសិក្សានៅសាកលវិទ្យាល័យ ។ ​

២. យុទ្ធសាស្ត្រផែនការអាជីវកម្ម (ត) ២. យុទ្ធសាស្ត្រផែនការអាជីវកម្ម (ត) ខ. គោលបំណង (Purpose): គោលបំណងគឺបង្ហាញនូវគោលបំណងរបស់អង្គភាព​ដែលវាផ្ដល់នូវចម្លើយ​ចំពោះ​សំណួរជាមូលដ្ឋានគឺ៖ យើងជានរណា? យើងធ្វើអ្វី? យើងធ្វើឲ្យនរណា? របាយការណ៍គោលបំណង៖ បង្ហាញនូវហេតុផលរបស់អង្គាភាពចំពោះវត្តមាន ផ្ដល់នូវចំណុចផ្ដើមក្នុងការកំណត់គោលដៅ​របស់អង្គភាព ផ្ដល់នូវការទំនាក់ទំនង​ដែល​តភ្ជាប់រវាង​និយោជិតទាំងអស់របស់អង្គភាព​ ផ្ដល់មធ្យោបាយដែល​អ្នកគ្រប់គ្រងអាចវាយតម្លៃការប្រឹងប្រែងរបស់គេ​បែរ​ទៅ​រក​គោល​ដៅ​របស់អង្គាភាព។

ខ. គោលបំណង (Purpose) ឧ. គោលបំណង​​ប៊ែល​ធី ទំ​នាក់​ទំនង​អន្តរ​ជាតិ​គឺ “គឺ​ជា​ផ្នែក​មួយ​នៃ​ប៊ែល​ធី​គ្រុប ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​  ក៏​ដូច​ជា​ចូល​រួម​បង្កើន​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន ​ជាប្រមុខ​។​ គោល​បំណង​ទី​២​ គឺ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្ត​ការ​ជា​មួយ​បណ្តា​សាលា​ និង​សាកល​វិទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​ ចក្រ​ភព​-អង់​គ្លេស​ សហ​រដ្ឋ​អា​មេ​រិច​ ​អូ​ស្ត្រា​លី​ ​ញូវ​សា​ឡែន​ ​ម៉ា​ឡេ​ស៊ី​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​លើ​សកល​លោក​ដើម្បី​ ស្វែង​រក​គ្រឹះ​ស្ថាន​អប់​រំ​ល្អ​ៗ​ដែល​មាន​គុណ​ភាព​អប់​រំ​ខ្ពស់​  ដើម្បី​បញ្ជូន​សិស្ស​ -​ និស្សិត​កម្ពុជា​យើង​អោយ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ទី​នោះ​។​

ខ. គោលបំណង (Purpose) (ត) ​គោល​បំណង​ទី៣​ ​គឺ​ផ្តល់​នូវ​ព័ត៌​មាន​លំ​អិត​ច្បាស់​លាស់​ដែល​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​សិក្សា​ ​ទី​តាំង​គ្រឹះ​ស្ថាន​សិក្សា​  កន្លែង​ស្នាក់​នៅ​របស់​សិស្ស​-​និស្សិត​ ​បរិយា​កាស​ជុំវិញ​កន្លែង​រស់​នៅ​ ​ដើម្បី​ជម្រាប​ជូន​អាណា​ព្យា​បាល​សិស្ស​ -​ និស្សិត​ទាំង​អស់​ដែល​មាន​បំណង​ចង់​បញ្ជូន​ បុត្រ​ធីតា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​  ធ្វើ​ការ​ត្រិះ​រិះ​ពិចារ​ណា​មុន​នឹង​សម្រេច​ចិត្ត​បញ្ជូន​ពួក​គេ​អោយ​ទៅ​ បន្ត​ការ​សិក្សា​នៅ​ទី​នោះ​។​ តាម​រយៈ​ប៊ែល​ធី​ ​ទំនាក់​ទំនង​អន្តរ​ជាតិ​ ​សិស្ស​-​និស្សិត​កម្ពុជា​នឹង​ ទទួល​បាន​ការ​អប់រំ​ស្រប​តាម​ស្តង់​ដា​ អន្តរ​ជាតិ​ ព្រម​ទាំង​មាន​ឱកាស​បាន​សិក្សា​ស្វែង​យល់​អំពី​ការ​រស់​នៅ ​ទំនៀម​ទំលាប់​ ប្រពៃ​ណី​ ​ និង​វប្បធម៌​នៅ​ឯ​ក្រៅ​ប្រទេស​។​  នៅ​ពេល​បញ្ចប់​ការ​សិក្សា​  ពួក​គេ​ទាំង​អស់​ នឹង​ក្លាយ​ជា​ពល​រដ្ឋ​ដ៏​ល្អ​ពោរ​ពេញ​ទៅ​ដោយ​សមត្ថ​ភាព​ទាំង​ផ្នែក​ភាសា​ ​ បច្ចេក​ទេស​ ​ជំនាញ​ ​និង​ធ្វើ​ជា​ទំពាំង​ស្នង​ឬស្សី​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

គោលបំណង -គោលដៅ ​គោល​បំណង៖ ទូលំទូលាយ ការសម្រេចរយៈពេលវែង​ដែល​អង្គភាពប្រាថ្នាចង់សម្រេចនៅពេលអនាគត។ គោលដៅ៖ ជាក់លាក់ ការងាររយៈពេលខ្លីដែលត្រូវសម្រេចឲ្យបាន​ដើម្បី​សម្រេចគោលដៅ​របស់អង្គភាព។ ឧ. គោលដៅ និង គោលបំណងសាកលវិទ្យាល័យបាត់ដំបងមានគោលដៅ និងគោលបំណង៣សំខាន់ៗ៖ ១. អប់រំ និង បណ្តុះបណ្តាលនិសិ្សត​គ្រប់កម្រត់ និង គ្រប់ប្រភេទប្រកបដោយគុណភាពលើជំនាញ ភាសាវប្បធម៌វិទ្យាសាស្រ្តនិងបចេ្ចកវិទ្យស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសជាពិសេសនៅភូមិភាគពាយ័ព្យ។ ២. សិក្សាស្រាវជ្រាវ អភិវឌ្ឍ និង ផ្សព្វផ្សាយ វប្បធម៌ វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យាសំដៅចូលរួមចំណែកដោះស្រាយបញ្ហាសង្គម បចេ្ចកវិទ្យា និង វិទ្យាសាស្រ្តនៅកម្ពុជា។ ៣. ចូលរួមចំណែកអភិវឌ្ឍសង្គមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាច​មូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្កការក្រៅរដ្ឋាភិបាល និង សាកលវិទ្យាល័យ​ជាមិត្តនៅលើសាកលលោក។

៣. ការវិភាគស្ថានការ ១. កត្តាខាងក្រៅ៖ សេដ្ឋកិច្ច៖ កត្តាសេដ្ឋកិច្ចដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើក្រុមហ៊ុន​ និងអង្គភាពភាគច្រើន​ដែល​មាន​អតិផរណា បរិត្តផរណា ឧច្ចាវចភាព ក្នុង​អត្រា​នៃ​ការ​ប្ដូរ​រូបិយវត្ថុ អត្រាការប្រាក់ ទីផ្សារហិរញ្ញវត្ថុ វដ្ដជីវិត និងអាជីវកម្ម.....។ សង្គម-វប្បធម៌៖ ក្រុមហ៊ុនត្រូវទទួលរងឥទ្ធិពល​ដោយតម្រូវការសង្គម​នៅ​ពេល​ដែល​សង្គមមាន​ការប្រែប្រួល​ ក្រុមហ៊ុនជាធម្មតាទទួលរងនូវការជះ​ឥទ្ធិពលផងដែរ។ បច្ចេកវិទ្យា៖ ផ្នែកនេះទាក់ទងទៅនឹងដំណើរការ​បច្ចេកវិទ្យា​ពិភពលោកទាំងមូល​ដូចជាផ្នែកកុំព្យូរទ័រ និងការទំនាក់ទំនង។

១. កត្តាខាងក្រៅ៖ ​(ត) ការប្រកួតប្រជែង៖ ក្រុមហ៊ុនទាំងអស់គឺត្រូវទទួលរងឥទ្ធិពលផ្ទាល់​ដោយ​សកម្មភាពនៃអ្នក​ប្រកួតប្រជែង​របស់គេ​ដែល​ប្រជែងរកអតិថិជន​ និងទីផ្សារដូចគ្នា។ អតិថិជន៖ អតិថិជនមានផលប៉ះពាល់ដោយផ្ទាល់ទៅលើក្រុមហ៊ុន​ ដែល​អាស្រ័យទៅលើចំណង់ចំណូលចិត្ត រសជាតិ តម្រូវការ ហើយនិងការរំពឹងទុក។ អំណាចនៃការចរចារនៃអតិថិជនក៏ជាកត្តាដែលមានសារៈសំខាន់ណាស់ផងដែរ។​ ការផ្ដល់កម្លាំងពលកម្ម៖ ផ្នែកនេះទាក់ទងទៅនឹងសមត្ថភាពក្នុងការលើកទឹកចិត្ត​ និងថែរក្សា​ធនធានមនុស្ស​ដែលសំខាន់​សម្រាប់អង្គាភាព​ក្នុងការ​បំពេញតួនាទីដែលមានលក្ខណៈប្រកួតប្រជែង។

២. កត្តាខាងក្នុង៖ ធនធានមនុស្ស ផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុ សម្ភារបច្ចេកវិទ្យា គោលនយោបាយ វប្បធម៌របស់អង្គភាព

ផែនការយុទ្ធវិធី/ផែនការប្រតិបត្តិការ ឋានានុក្រមនៃផែនការ គោលបំណង ​ ផែនការយុទ្ធសាស្ត្រ ផែនការយុទ្ធវិធី/ផែនការប្រតិបត្តិការ ផែនការប្រើតែម្ដង ផែនការអចិន្រ្តៃ កម្មវិធី គោលនយោបាយ គម្រោង ទម្រង់ការ គម្រោងថវិកា ក្បួនវិន័យ

ឋានានុក្រមនៃផែនការ (ត) ឋានានុក្រមនៃផែនការ (ត) ផែនការប្រើប្រាស់តែម្ដង៖ កម្មវិធី៖ ក្នុងបរិបទនេះគឺជាផែនការប្រើប្រាស់តែម្ដងទំហំធំដែលមានសកម្មភាព​ទាក់ទងគ្នាជាច្រើន។ គម្រោង៖ គឺជាផែនការប្រើតែម្ដងដែលជាផ្នែកមួយ ឬសមភាគមួយនៃកម្មវិធី ឬក៏មានទំហំតូចជាងកម្មវិធី។ ឧ. កម្មវិធីស្ថាបនាផ្លូវក្រោមសមុទ្រ។ គម្រោងថវិកា៖ គឺជាផែនការហិរញ្ញវត្ថុវាបង្ហាញយ៉ាងលំអិតនូវធនធាន ឬបេឡាដែលបែងចែកសម្រាប់ កម្មវិធី គម្រោង ផលិត​ផល ឬផ្នែកណាមួយជាក់លាក់។

ឋានានុក្រមនៃផែនការ (ត) ផែនការអចិន្ត្រៃ៖ គឺជាផែនការដែលបង្កើតឡើងសម្រាប់ស្ថានភាព​ដដែលៗ​(កើតម្ដងហើយម្ដងទៀត)។ ឧ. រដ្ឍធម្មនុញ្ញនៃ​សហរដ្ឋអាមេរិក មានអាយុកាលជង ២០០ឆ្នាំមកហើយ។ គោលនយោបាយ៖ គឺជាគោលការណែនាំទូទៅសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត។ គោលនយោបាយធនធានមនុស្ស​ អាចសង្កត់ទៅលើការលើកទឹកចិត្ត​ចំពោះបុគ្គលិកខាងក្នុងក្រុមហ៊ុន គោលនយោបាយនៃថ្លៃទំនិញ អាចជាការហាមឃាត់មិនឲ្យយកអំណោយពីអ្នកផ្គត់ផ្គង់។ ទម្រង់ការ៖ គឺជាការណែនាំផ្លូវ (មគ្គុទ្ទេស៍) ដែលបង្ហាញពីព័ត៌មានលំអិត​នៃរបៀបអនុវត្តសកម្មភាព។ ឧ. អ្នកគ្រប់គ្រងម្នាក់​ធ្វើការដំណាង​ឲ្យសមាគមន៍មួយបានបង្កើតគោលនយោបាយលើការយឺតយ៉ាវ និងអវត្តមានរបស់បុគ្គលិក។ ក្បួនវិន័យ៖ គឺជាផែនការអចិន្ត្រៃយ៍វាជាសេចក្ដីថ្លែងការនៃអំពើ ឬសកម្មភាព​ផ្សេងៗ​ដែលត្រូវប្រព្រឹត្ត ឬមិនត្រូវធ្វើនៅក្នុងជាក់លាក់មួយ។

ការវិភាគ SWOT ការវិភាគ SWOT ការវយតម្លៃផ្នែកខាងក្នុង របស់អង្គភាព អ្វីទៅជាភាពខ្លាំងរបស់យើង? ប្រសិទ្ធិភាពនៃការផលិត ធនធានជំនាញ ចំណែកទីផ្សារលក់ ខ្លាំងខាងហិរញ្ញវត្ថុ កេរ្តិ៍ឈ្មោះល្អ អ្វីទៅជាភាពខ្សោយរបស់យើង? អស់ឱកាស ខ្វះការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាហួសសម័យ ខ្សោយការគ្រប់គ្រង បរាជ័យពីអតីត ការវិភាគ SWOT អ្វីទៅជាឱកាសរបស់យើង​? អាចរកទីផ្សារថ្មី សេដ្ឋកិច្ចខ្លាំង ដៃគូរប្រជែងខ្សោយ ការលេចចេញនូវបច្ចេកវិទ្យាថ្មីៗ ទីផ្សារចាស់មានការីកចំរើន អ្វីទៅជាការគម្រាមកំហែង? ការប្រកួតប្រជែងថ្មី បទបញ្ជាថ្មីៗ ការផ្លាស់ប្ដូររសជាតិទីផ្សារ ផលិតផលជំនួស ខ្វះខាតធនធាន ការវាយតម្លៃផ្នែកខាង ក្រៅរបស់អង្គភាព

Smart S: Specific (ជាក់លាក់) : គោលបំណងរបស់ការងារ​ ត្រូវតាមច្បាប់ ខ្លី ងាយស្រួលយល់។ M: Measurable (អាចវាស់វែងបាន) : គោលបំណងត្រូវតែអាចវាស់វែងបាន និងអាចកំណត់ចំនួនបាន ដែលអាចធ្វើទៅបាន។ A: Attainable (អាចសម្រេចបាន): គោលបំណងគួរបង្ហាញ និងអាចធ្វើទៅបានជាមួយនឹងសមត្ថភាពរបស់និយោជិក។ R: Result (លទ្ធផល): គោលបំណងគួរតែផ្ដោតទៅលើលទ្ធផលដែលត្រូវសម្រេច។ T: Time (ពេលវេលា): គោលបំណងគួរតែកំណត់ពេល និងអាចលៃពេលបាន។

Smart

៤. ការបង្កើតយុទ្ធសាស្ត្រ​ ១. យុទ្ធសាស្ត្រម៉ាខិតធិង (Marketing Strategy): បង្កើតគោលបំណងទីផ្សារ (អាស្រ័យទៅលើការវិភាគស្ថានភាព) អនុវត្តនូវការកាត់ចំណែកទីផ្សារ ជ្រើសរើសទីផ្សារគោលដៅ និងវាស់វែងតម្រូវការទីផ្សារ បង្កើតយុទ្ធសាស្ត្រម៉ាខិតធិងម៉ិច (Marketing Mix) “P” Strategy : Product, Price, Promotion & Distribution “4P” Strategy: Product, Price, Promotion & Place ការកំណត់ការព្យាករណ៍លក់

៤. ការបង្កើតយុទ្ធសាស្ត្រ (ត)​ ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): ក. ជ្រើសរើសទីតាំង៖ អាចឲ្យយានយន្តចេញចូលបាន ស្ថិតជិតទិផ្សារ ងាយរកកម្លាំងពលកម្ម ឬវត្ថុធាតុដើម កត្តាផ្សេងៗ (ដី អាគារ សម្ភារៈ កម្លាំងពលកម្ម...) គុណសម្បត្តិនៃសេវាកម្មក្នុងតំបន់ (គោលនយោបាយ ធនាគារ ការធានារ៉ាប់រង...) ច្បាប់ក្នុងតំបន់ សម្ភារប្រើប្រាស់ផ្សេងៗ (ការផ្គត់ផ្គង់ទឹក អគ្គីសនី បំពង់បង្ហូរទឹក.....)

២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត) ខ. ការរៀបចំពង្រៀង៖ ទាក់ទងទៅហ្នឹងរូបសណ្ឋាននៃអាគារ កន្លែងធ្វើការ និង​សម្ភារៈ​ ការផ្ដោត​ទៅលើចរន្តការងារតាមរយៈប្រព័ន្ធដែលធ្វើឲ្យ​អង្គភាពអាចដំណើរការឲ្យមានភាពរលូន និងប្រសិទ្ធិភាពខ្ពស់។

២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត) គ. ការរចនាផលិតកម្ម ដំណើរការប្រតិបត្តិ៖ ដំណើរការផលិតកម្ម - ប្រតិបត្តិគឺជាដំណើរការលូននៃផលិតកម្ម ឬសេវាកម្ម ដោយមានការកំណត់នូវបទដ្ឋានច្បាស់លាស់មួយសម្រាប់អង្គភាពក្នុងការប្រតិបត្តិ​នៅក្នុងការផលិត នូវផលិតផលរបស់ខ្លួន។ ឧទាហរណ៍៖ មុខចូល មុខចេញ ធនធាន ​ ផលិតផល កម្លាំងពលកម្ម សេវាកម្ ផ្សេងៗ ធនធាន ពលកម្ម ស្ថានីយ៍ ការងារ 1 ស្ថានីយ៍ ការងារ 2 ស្ថានីយ៍ ការងារ 3 ស្ថានីយ៍ ការងារ 4

២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត) ឧទាហរណ៍៖ A B E F G H C D ស្ថានីយ៍ការងារ 1(៣ នាទី) ស្ថានីយ៍ការងារ 2 (៤ នាទី) ស្ថានីយ៍ការងារ 3 (១ នាទី) ស្ថានីយ៍ការងារ 4 (២ នាទី) ពេលប្រតិបត្តិ (៨ម៉x៦០នាទី) =៤៨០ នាទី សមត្ថភាពផលិត=_____________________________ =៤៨ ឯកត្តា/ថ្ងៃ វដ្ដពេលវេលា (៣+៤+១+២ )

២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត) ឃ. ផែនការសន្និធិ៖ គោលបំណងនៃផែនការសន្និធិ គឺដើម្បីឲ្យ​មានទំនិញត្រឹមត្រូវ បរិមាណ​ត្រឹម​ត្រូវ ពេលវេលា និងទីកន្លែង​ត្រឹមត្រូវ។ ឧទាហរណ៍៖ វិធីសាស្ត្រសន្និធិទាន់ពេល​ (The just in time method-JIT) សំដៅទៅលើទំនិញថ្មីត្រូវបានទទួល​ដោយ​សន្មតិថានៅពេលដែលទំនិញ​ចុងក្រោយនៃ​សន្និធិដើមគ្រា​ត្រូវបានដាក់ចូល​ទៅក្នុងសេវាកម្ម។ សន្និធិដើមគ្រាគឺជាការចំណាយកត់ត្រាសន្និធិនៃការងារនៅក្នុងក្រុមហ៊ុនដែលបានកត់ត្រាគណនេយ្យនៅពេលចាប់ផ្តើមនៃរយៈពេល គណនេយ្យមួយ។ សន្និធិដើមគ្រានេះគឺជាការចំណាយកត់ត្រានៃសន្និធិនៅចុងបញ្ចប់នៃរយៈពេលគណនេយ្យមុនភ្លាម, ដែលបន្ទាប់មកអនុវត្តទៅមុខចូលទៅក្នុងការចាប់ផ្តើមនៃ​រយៈពេលគណនេយ្យបន្ទាប់។

២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត) ង. ការគ្រប់គ្រងគុណភាព៖ ការគ្រប់គ្រងគុណ​ភាពទាក់ទងទៅនឹងដំណើរការនៃការត្រួតពិនិត្យ ផលិតផល និងសេវាកម្ម ដើម្បីឲ្យដឹងថាពួកគេឆ្លើយតប​ទៅនឹងបទដ្ឋានពិតប្រាកដ។ ច. ការព្យាករណ៍ការផលិត៖ គឺជាដំណើរការនៃការប្រើប្រាស់ព័ត៌មានពីអតីត និងបច្ចុប្បន្ន​ ដើម្បីព្យាករណ៍​ការផលិតនាពេលអនាគត។ តម្រូវកាផលិត= គម្រោងលក់ + (សន្និធិចុងក្រោយ - សន្និធិដើមគ្រា) Production Requirement = Project Sale + (Desire Ending Inventory – Beginning Inventory)

២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត) ឆ. យុទ្ធសាស្រ្តអង្គភាព ការធ្វើសេចក្ដីសម្រេចចិត្ត​ត្រូវបានគេធ្វើឡើង​ជារចនាសម្ព័ន្ធស្របច្បាប់​នៃអាជីវកម្ម។ ទម្រង់នៃអាជីកម្មមានបីគឺ៖ ក្រុមហ៊ុនឯកកម្មសិទ្ធិ៖គឺជាអាជីវកម្មដែលកាន់កាប់ និងប្រតិបត្តិ​ដោយ​មនុស្ស​ម្នាក់ (បំណុលគ្មានកំណត់)។ ក្រុមហ៊ុនសមូហនាម៖ គឺជាអាជីវកម្មដែលកាន់កាប់ និងប្រតិបត្តិ​ដោយ​មនុស្ស​ពីរ ឬច្រើនជាង។ ហើយវាចែកចេញជាពីរ​ប្រភេទគឺក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ និងក្រុមហ៊ុនឯកកម្មសិទ្ធិ​ទទួលខុស​ត្រូវមានក្រិត។ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុន​សារជីវកម្ម ឬក្រុមហ៊ុនអនាមិក៖ អាជីកម្មគ្រប់គ្រង និងប្រតិបត្តិដោយម្ចាស់ភាគ​ហ៊ុន​ ហើយបំណុលមានកំណត់ចំពោះ

២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត) ជ. គម្រោងហិរញ្ញវត្ថុ ព្យាករណ៍របាយការចំណូល៖ គឺជាគម្រោងនៃការប្រមើលមើលនៃការលក់ ចំណាយ និងចំណូលរបស់អង្គភាព។ ព្យាករណ៍តារាងតុល្យកា៖ គឺជាគម្រោងនៃទ្រព្យសម្បត្តិ បំណុល និងកម្រិត​ទ្រព្យសម្បត្តិ​របស់ម្ចាស់នាពេលអនាគត។ គម្រោងថវិកា៖ គឺជាលំដាប់នៃថវិកាប្រចាំខែ ប្រចាំត្រីមាស ដែលបង្ហាញនូវ​បង្កាន់ដៃ​ប្រាក់​ និងតម្រូវការនៃការខ្ចី ដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការ​​ហិរញ្ញ​វត្ថុ។ ចំណុចស្រង់ដើម៖ គឺជាកម្លាំងលក់ ដែលចំណូល​ស្មើ​នឹងថ្លៃដើម ដែលជាហេតុនាំឲ្យ​មិនចំណេញ មិនខាត។

III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making): ១. អ្វីទៅដែលហៅថាការធ្វើសេចក្ដីសម្រេចចិត្ត? ការធ្វើសេចក្ដីសម្រេចចិត្ត គឺជាដំណើរនៃការកំណត់បញ្ហា និងឱកាស ដើម្បីដោះស្រាយ។ ការសម្រេចចិត្តគឺជាការពិពណ៌នា ពីដំណាក់កាលជ្រើសរើសនៃមធ្យោបាយផ្សេងៗជាច្រើន ដើម្បីដាក់ចេញនូវកម្មវិធីប្រតិបត្តិ ឬកម្មវិធីសកម្មភាពរបស់និយោជិកទាំងអស់ក្នុងដំណើរការអាជីវកម្ម។ អ្នកគ្រប់គ្រងទាំងអស់ត្រូវមានភាពឈ្លាសវៃក្នុងការធ្វើការ​សម្រេចចិត្ត​ព្រោះការដាក់ចេញនូវការសម្រេចិត្តរបស់អ្នគ្រប់គ្រងនីមួយៗ​ជាការកំណត់ភាពជោគជ័យ ឬបរាជ័យរបស់ក្រុមហ៊ុន។

III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត) ២. ប្រភេទនៃការគ្រប់គ្រងសេចក្ដីសម្រេចចិត្ត៖ ក. កាសម្រេចចិត្តបែប Programmed Vs Non-Programmed Decision making៖ Programmed Decision៖ គឺជាសេចក្ដី​សម្រេចចិត្ត​ ដែល​ធ្វើ​ឡើង​ជាការរំពឹងទុកនៃការផ្លាស់ប្ដូរ​ខាងក្រៅ។ Non-Programmed Decision៖ ជាដំណើរការនៃការកំណត់​ និងដោះ​ស្រាយ​បញ្ហា​នៅ​ពេលដែល​បញ្ហា​មានតែមួយ ហើយវាគ្មានទម្រង់បែបបទដែល​បាន​បង្កើត​ដដែលៗ កាលពីមុនដែលត្រូវបានគេប្រើជាតំរុយ។

III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត) ខ. កាសម្រេចចិត្តបែប Proactive Vs Reactive Decision Making៖ Proactive Decision៖ គឺជាសេចក្ដី​សម្រេចចិត្ត​ ដែល​ធ្វើ​ឡើង​ជាការរំពឹងទុកនៃការផ្លាស់ប្ដូរ​ខាងក្រៅ ឬលក្ខខណ្ឌផ្សេងៗ​។ Reactive decision៖​គឺជាសេចក្ដី​សម្រេចចិត្ត​ ដែល ធ្វើ​ឡើង​ក្នុងការឆ្លើយតប​ទៅ​លើការ​ផ្លាស់ប្ដូរខាងក្រៅ​។

III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត) គ. កាសម្រេចចិត្តបែប Intuitive Vs Systematic Decision Making៖ Intuitive Decision៖ គឺជាដំណើរការ​នៃការប៉ាន់ស្មាន​ ទស្សន៍ទាយ ដើម្បីធ្វើ​សេចក្ដី​សម្រេចចិត្ត​ក្នុងចំណោម​ដំណោះ​ស្រាយ​ផ្សេងៗ ។ Systematic decision៖ គឺជាការរៀបចំភាពពិត ប្រមូលព័ត៌មាន​ ដំណើរការវិភាគទិន្នន័យ​សម្រាប់​ការជ្រើស​រើស​ក្នុងចំណោម​ដំណោះ​ស្រាយ​ផ្សេងៗ​។

III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត) ៣. ដំណើរការ​នៃការធ្វើ​សេចក្ដីសម្រេចចិត្ត៖ Step 1 Step 2 Step 3 Step 4 Find & Defined the Source of problem Generate & valuate Alternative solution Select Preferred solution Implement The Solution & monitoring Recycle process as necessary

III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត) ៤. កាសម្រេចចិត្តជាក្រុម និងបុគ្គល ១. ការធ្វើសេចក្ដីសម្រេចចិត្ត​ជាបុគ្គល​ ​គឺជាប្រធានបទ​ដែលជាកត្តាឥរិយាបថ​ដែលទាក់ទងទៅនឹងតម្លៃ​របស់​បុគ្គល​ បុគ្គលិក​លក្ខណៈ​ ឧប្បនិស្ស័យ​នៃ​ភាព​ប្រថុយ​ប្រថាន​ និងសក្ដានុពលនៃការខ្វះការពិភាក្សា។ បច្ច័យមិនល្អ​ដែលបណ្ដាល​មកពី​ការធ្វើសេចក្ដី​សម្រេចចិត្ត​មានដូចជា៖ ព័ត៌មានដែលមាន​តិចតួច​​ ដែលធ្វើការសម្រេចចិត្តនេះ​មានការខុសឆ្គង​ មានគំនិតមិនទូលំទូលាយ ធ្វើឲ្យអ្នកក្រោយបង្គាប់មិនសូវយល់​ និងចូលរួម​អនុវត្តន៍​មិន​បាន​សស្រាក់​សស្រាំ។

៤. កាសម្រេចចិត្តជាក្រុម និងបុគ្គល (ត) ២. ការធ្វើសេចក្ដីសម្រេចចិត្ត​ជាក្រុម ​ គឺជាធម្មតាស៊ីពេលច្រើន​ ជាងការធ្វើ​សេចក្ដី​សម្រេចចិត្តជាបុគ្គល​ ដើម្បីឈានដល់​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត។ ការស្រាវជ្រាវបានបង្ហាញថា​ ការសម្រេចចិត្តដោយមតិទូទៅ​ដែលមាន​អ្នកចូលរួម​ ប្រាំ ឬច្រើន​ជាងប្រាំ​ ជាទូទៅ​ឧត្តុងឧដ្តម​ជាងការធ្វើសេចក្ដីសម្រេចចិត្តជាបុគ្គល។