វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer

Slides:



Advertisements
Similar presentations
Economics: Notes for Teachers
Advertisements

9 The Economy and Business Activity 9 The Economy and Business Activity.
The Circular Flow of Income. The circular flow of income The interdependence of goods markets and factor markets.
1 Private Sector Circular Flow. 2 Private and Public Sectors Private sector: households, businesses, & the international sector. Household spending 
 Product Market: This market consists of households/individuals/ consumers  Resource/Factor Market: consists of businesses/firms who produce goods and.
Resource or Factor Market Markets that exchange the services of the four factors of production--labor, capital, land, and entrepreneurship. The buyer of.
The Simple Circular Flow Model
Circular Flow Model The Circular Flow Model describes and captures how the economy interacts with one another!!!
Circular Flow of Income AS Economics. The circular flow (simple)
Objectives Analyze a circular flow model of a pure market economy.
Aim: How can analysis of circular flow and expenditure approach provide insight into interdependency between economic variable? Do Now: Formulate a question.
Circular Flow Diagrams
Circular Flow Model Business Government Individuals Investors Government Consumer Product Markets Resource Markets Financial Marginal- additional, MB=
Circular Flow in Economics
Modeling the Economy. Actors: 1. Consumers 2. Financial Institutions 3. Businesses 4. The Government 5. The Foreign Sector.
Unit 1: Basic Economic Concepts 1 Copyright ACDC Leadership 2015.
Circular Flow of Income
1 © ©1999 South-Western College Publishing PowerPoint Slides prepared by Ken Long Principles of Economics 2nd edition by Fred M Gottheil.
ECO 285 The Circular Flow Model
Understanding the circular flow of income. HOUSEHOLDS RESOURCE OWNERS Business firms Money payments Income payments Wages, Rent, Interest, Profits Consumer.
Unit 1-5: Basic Economic Concepts 1. The Circular Flow Model The Product Market- The “place” where goods and services produced by businesses are sold.
AP Macroeconomics The Circular Flow of Economic Activity
Macro-Economics The Big Picture. Macroeconomics is the study of the large economy as a whole. It is the study of the big picture. Macroeconomics is the.
The Circular Flow Households. The Circular Flow Households Land, Labor, Capital.
AS Economics Ch 12: The Circular Flow of Income Model AS Economics Ch 12: The Circular Flow of Income Model.
Circular Flow Chart of a Pure Market Economy ©2012, TESCCC.
WELCOME TO MACROECONOMICS! Unit 2.1: The Level of Overall Economic Activity Section 1: The Circular Flow Model.
How does this model allow us to measure GDP?. 4 GROUPS WHO SPEND: 1. HOUSEHOLDS 2. FIRMS 3. GOVERNMENT 4. THE REST OF THE WORLD  What we already know…
Business Cycle & Circular Flow Diagram
The Circular Flow Model
Circular Flow Diagrams
Circular Flow Model Resource Markets Business Government Individuals
Circular Flow Model & Business Cycle Model ***Back to Macro!***
Unit 1: Basic Economic Concepts
Circular Flow Model.
Circular Flow of the Economy
Unit 1: Basic Economic Concepts 1.5 Circular Flow Diagram
1. Which statement is true about the circular flow diagram?
The Circular Flow of Income
Circular Flow Model Model that shows how goods and services, resources and dollar payments flow between the sectors of the economy.
Unit 1: Basic Economic Concepts
HOUSEHOLDS, FIRMS, AND MARKETS
Professor Lowenberg Office: JH 4238 Phone: anton
Unit 1: Basic Economic Concepts
Mr. Mayer AP Macroeconomics The Circular Flow of Economic Activity
ECO 285 The Circular Flow Model
Unit 1: Basic Economic Concepts
Circular Flow.
2.1 The Level of Overall Economic Activity
6.1 – Circular Flow of Income
The Circular Flow of Income
Unit 1: Basic Economic Concepts
The Circular Flow Model
The Circular Flow The circular flow of economic activity shows how firms and households interact in input and output markets.
Unit 3: Supply, Demand, and Consumer Choice
Circular Flow Of Income Two Sector Model
Unit 1: Basic Economic Concepts
The Circular Flow Model
The Circular Flow of Income
Unit 1: Basic Economic Concepts
Analysis of the Financial System and the Economy
Unit 2: Microeconomics Supply and Demand
Unit 1: Basic Economic Concepts
Unit 1: Basic Economic Concepts
Unit 1: Basic Economic Concepts
The Two-sector Model of the Economy (Households and Firms)
The Circular Flow of Income
The Role of Households & Businesses The Matrix
Unit 1: Basic Economic Concepts
Unit 1: Basic Economic Concepts
Presentation transcript:

វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 2 : លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច Circular Flow of Economic Activities បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

Chapter 2 : លំហូរវិលនៃសកម្មភាសេដ្ឋកិច្ច Circular Floe of Economic Activities

Chapter 2 : លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច Circular Floe of Economic Activities គោលបំណងនៃមេរៀន៖ បន្ទាប់ពីសិក្សាមេរៀននេះចប់អ្នកនិងមានសមត្ថភាព៖ បង្ហាញពីភ្នាក់ងារសេដ្ឋកិច្ច និងទីផ្សារចំនួន៤ ពន្យល់អំពីអន្តរទំនាក់ទំនងរវាងគ្រួសារ និងសហគ្រាស ពន្យល់អំពីអន្តរទំនាក់ទំនងរវាងគ្រួសារ សហគ្រាសជាមួយនឹងទី ផ្សារហិរញ្ញវត្ថុ បង្ហាញពីលំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចដែលមានបីភ្នាក់ងារ សេដ្ឋកិច្ច បង្ហាញអំពីលំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងម៉ូដែលសេដ្ឋ កិច្ចបើកចំហ។

ជំពូកទី២៖ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច ១. សេចក្ដីផ្ដើម៖ លំហូរវិលពិពណ៌នាពីការហូរនៃសេវាកម្មនៃកត្តាផលិតកម្មពី​ផ្នែកគ្រួសារទៅផ្នែកអាជិវកម្មដោយឆ្លងកាត់ទីផ្សាកត្តាផលិតកម្ម និងបង្ហាញពីការហូរទំនិញ និងសេវាកម្ម ដែលផលិតបានដោយការ​ប្រើប្រាស់កត្តាផលិតកម្ម ហូរចេញពីផ្នែកអាជីវកម្មឆ្ពោះទៅគ្រួសារ​តាម​រយៈទីផ្សារផលិតផល។ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចបានបង្ហាញឲ្យយើងឃើញនូវផ្នែក​សំខាន់នៃភ្នាក់ងារសេដ្ឋកិច្ចទាំង៤ (ផ្នែកគ្រួសារ ផ្នែកអាជីវកម្ម ផ្នែករដ្ឋាភិបាល និងផ្នែកបរទេស) ដែលបានចូលរួមនៅក្នុងដំណើរការប្រតិបត្តិ​នៃ​ម៉ាក្រូសេដ្ឋកិច្ច។ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចមានភ្នាក់ងារពីរគឺ (ផ្នែកគ្រួសារ និងអាជីវកម្ម) និងទីផ្សារពីរប្រភេទ (ទីផ្សារផលិតផល និងទីផ្សារកត្តាផលិតកម្ម)។

ជំពូកទី២៖ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច ២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ចលនាវិលគឺជាចលនាកើតឡើងបន្តបន្ទាប់ និងកើតមាន​ដែដែលៗនៃទំនិញ និងសេវាកម្មចុងក្រោយ និងកត្តាផលិតកម្មដើម្បី​ធ្វើ​ការ​ដោះ​ដូរ និងទូទាត់ទៅលើទំនិញ​ សេវាកម្ម និងកត្តាផលិតកម្ម​ទាំងនោះ។ ចំណុចដែលធ្វើអោយយើងមានចំណាប់អារម្មណ៍​នៅ​ក្នុង​លំ​ហូរ​វិល​នេះ​ គឺថាមានលំហូរវិលពីរ​ធ្វើចលនា​ផ្ទុយគ្នា។ លំហូរ​វិលមួយ​បង្ហាញ​ពីការ​ហូរនៃទំនិញសេវាកម្ម​ និងកត្តា​ផលិតកម្ម​ហើយ​លំហូរវិល​មួយ​ទៀត​បង្ហាញ​ពីការ​ហូរ​នៃ​សាច់ប្រាក់​សម្រាប់​ទូរទាត់​របស់​ប្រើ​ប្រាស់​ទាំងឡាយនោះ។

២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ២.១. រចនាសម្ព័ន្ធនៃ​លំហូរវិលធម្មតា (The Structure of Simple Circular Flow)៖ រចនាសម្ព័ន្ធនៃលំហូរវិលធម្មតា​ចែកចេញជាពីរភ្នាក់ងារ​សំខាន់ៗ​គឺ៖ ១. ផ្នែកគ្រួសារ (Household Sector) ២. ផ្នែកអាជីវកម្ម (Business Sector)

២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ២.១.១. ផ្នែកគ្រួសារ (Household Sector): ផ្នែកគ្រួសារ គឺសំដៅទៅលើគ្រួសារទាំងឡាយនៅក្នុងសេដ្ ខកិច្ច​ ដែលលក់សេវារបស់ខ្លួន​ទៅឲ្យផ្នែកអាជីវកម្មតាមរយៈ​ ទីផ្សារ​កត្តា​ផលិតកម្ម និងជាអ្នកប្រើប្រាស់ទំនិញ និងសេវា កម្ម​នៅ​ក្នុង​សេដ្ឋកិច្ច ហើយផ្នែកនេះ​មិនត្រូវការប្រាក់ចំណែ ញទេ។

២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ២.១.២. ផ្នែកអាជិវកម្ម (Business Sector): ផ្នែកអាជីវកម្ម គឺជាផ្នែកដែលធ្វើការផលិតទំនិញ​ និងសេវា កម្ម​នៅ ក្នុង​សេដ្ឋកិច្ច​ដែលរួមមានក្រុមហ៊ុន​ឯកកម្ម​សិទ្ធិ​ ក្រុម ហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុន​សាជីវកម្ម។ ផ្នែកអាជីវកម្ម​ផលិ តទំនិញ​ និងសេវាកម្ម​ដើម្បីផ្គត់ផ្គង់ទៅឲ្យគ្រួសារដោយឆ្លងកាត់ ដំ​ណាក់កាល​ទីផ្សារ​មួយប្រភេទ​ដែល​គេឲ្យ​ឈ្មោះ​ថា ទីផ្សាផលិតផ ល។ ផ្នែកអាជីវកម្ម​ត្រូវការកត្តា៤យ៉ាងនៃកត្តា​ផលិតកម្ម​ដើម្បីផ លិតទំនិញ និងសេវាកម្ម ដែលកត្តាទាំងនោះ​រួមមាន៖ . ដី (Land) . មូលធន (Capital) . កម្លាំងពលកម្ម (Labor) . សហគ្រិនភាព (Entrepreneurship)

២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ២.២. លំហូររូប (Physical Flow): ចលនា ឬលំហូរច្រាសទ្រនិចនាឡិកាដើរក្នុងដ្យាក្រាម២- ១ បានពិពណ៌នាអំពីលំហូររូបនៃ​ទំនិញ និងសេខវាកម្មនៅ ក្នុងសេដ្ឋកិច្ច។ នៅពាក់កណ្ដាលនៃដ្យាក្រាម២-១ យើង សង្កេតឃើញលំហូរនៃ​ទំនិញ និងសេវាកម្មចុងក្រោយ (ផលិតផលសម្រេច) ហូរចេញពីផ្នែកអាជីវកម្មឆ្ពោះ​ទៅកាន់ គ្រួសារ​ដោយ​ឆ្លងកាត់ទីផ្សារ​ផលិតផល។ ចូរកត់សំគាល់ថា​ នៅ ក្នុងទីផ្សារ​ផលិតផល អ្នកប្រើ​ប្រាស់​ដែល​ស្ថិតនៅក្នុងទី ផ្សារផលិតផល អ្នកប្រើប្រាស់​ដែល​ស្ថិត​នៅក្នុងផ្នែកគ្រួសារ​គឺ ជាអ្នកដែលមានតម្រូវការ (Demanders)​ ហើយ​ក្នុងខណៈ នោះ​ចំពោះក្រុមហ៊ុនដែលស្ថិតនៅ​ក្នុងផ្នែក​អាជីវ​កម្ម​គឺជា អ្នក​ផ្គត់ផ្គង់ (Suppliers)។

២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ២.២. លំហូររូប (Physical Flow): នៅពាក់កណ្ដាលនៃដ្យាក្រាម ២-១ ចលនាច្រាសទ្រនិច នាឡិការដើរបាន​ពិពណ៌នាពីលំហូរនៃ​កត្តាផលិតកម្ម។ ដូច្នេះ​នៅ ក្នុងទីផ្សារ​ផលិតកម្ម ក្រុមហ៊ុនដែល​ស្ថិតនៅក្នុង​ ផ្នែកអាជីវកម្មគឺជា អ្នកតម្រូវការ (Demanders) ហើយក្នុងខនៈ នោះចំពោះ​អ្នក​ប្រើ​ប្រាស់​ដែល​ស្ថិត​នៅក្នុង ផ្នែក​គ្រួសារ គឺ អ្នកផ្គត់ផ្គង់ (Suppliers)។

២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ២.៣. លំហូរនៃការចំណាយ (Flow of Expenditures): លំហូរវិលនៃការចំណាយមានបួនចំណែកដែលយើងនិង លើកយកមកពិភាក្សាដោយឡែកៗពីគ្នាគឺចំណាយលើការ ប្រើប្រាស់​ ផលិតផលជាតិ ចំណាយលើកត្តាផលិតកម្ម និង ចំណូលជាតិ។ .​ នៅខាងឆ្វេងនៃជ្រុងខាងលើដ្យាក្រាមបានបង្ហាញពី លំហូរនៃ​ការចំណាយលើការប្រើប្រាស់រវាងផ្នែកគ្រួសារ និងទីផ្សារផលិតកម្ម។ “ចំណាយលើការប្រើប្រាស់គឺជា ចំណាយដែល​ធ្វើឡើងដោយផ្នែកគ្រួសារដើម្បីទិញទំនិញ និងសេវាកម្ម ពីទីផ្សារផលិតផលសម្រាប់យកមកប្រើ​ ប្រាស់​ផ្ទាល់​ខ្លួន ឬជាលក្ខណៈគ្រួសារ” ។

២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ២.៣. លំហូរនៃការចំណាយ (Flow of Expenditures): .​ចំណូលដែលទទួលបានដោយក្រុមហ៊ុនអាជីវកម្ម​ក្នុងការ​លក់​ ទំនិញ​ និងសេវាកម្មគឺវាបាន​បង្ហាញ​ពីតម្លៃ​នៃផលិតផល​ជាតិ ដែល​លក់​បាន​នៅ ក្នុង​សេដ្ឋកិច្ច​។ “ផលិតផលជាតិ គឺជាតម្លៃ សរុប​នៃទំនិញ​ និងសេវាកម្មចុងក្រោយ (ផលិតផលសម្រេច) ដែលផលិតបាន​នៅក្នុងសេដ្ឋកិច្ច ហើយដាក់លក់​នៅ លើ​ទីផ្សារ ផលិតផល” ។ . ការចំណាយដែលធ្វើឡើងដោយផ្នែកអាជីវកម្ម​ដូចជា ការ ចំណាយ​នៅក្នុងការជួលសេវានៃកត្តាផលិតកម្មត្រូវបានគេ​ហៅ ថា “កត្តាចំណាយ (Factor Payments)”។ “កត្តា​ចំណាយ គឺជា ចំណាយដែលធ្វើឡើង​ដោយក្រុមហ៊ុនអាជីវកម្ម​សម្រាប់​ទូទាត់​ ក្នុង​ការប្រើ​ប្រាស់សេវាកត្តា​ផលិតកម្ម”។ ចំណូលដែលរកបាន តាម​រយៈ ការដោះដូរកត្តាផលិតកម្ម ត្រូវបានគេហៅថា “ចំណូល ជាតិ (National Income) “។

៣. លំហូរវិលជាមួយនឹងទីផ្សារហិរញ្ញវត្ថុ (The Circular Flow with financial Market)៖

៣. លំហូរវិលជាមួយនឹងទីផ្សារហិរញ្ញវត្ថុ (The Circular Flow with financial Market)៖ . ទីផ្សារហិរញ្ញវត្ថុ គឺជាទីផ្សារដែលគេប្រើប្រាស់​សម្រាប់ការដោះ​ដូរ​មូលធនហិរញ្ញវត្ថុ។ .​ប្រាក់សន្សំគឺផ្នែកមួយនៃចំណូលរបស់គ្រួសារ​ដែលមិនបានយកទៅ​ប្រើ​សម្រាប់ ចំណាយលើការប្រើ​ប្រាស់ មានមធ្យោចាយ​ជាច្រើន​ដែល​គ្រួសារ​សន្សំចំណូល​របស់ពួកគេ​ ដោយអ្នកខ្លះ​យកទៅ​សន្សំនៅធនាគារ (Bank) ឬស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត។ . មុខងារដំខាន់នៃទីផ្សារហិរញ្ញវត្ថុគឺប្រមូលប្រាក់សន្សំ ដែលសល់ពីការប្រើប្រាស់របស់ផ្នែកគ្រួសារ ហើយបង្វែរទៅឲ្យ​ផ្នែកអាជីវកម្មជំនួសវិញ ដើម្បីពង្រីមុខរបរអាជីវកម្មរបស់ពួកគេ ផ្នែកអាជីវកម្មបានខ្ចីពីទីផ្សារហិរញ្ញវត្ថុ ដើម្បីចំណាយ​ទិញសម្ភារៈ អាគារ រោងចក្រ ម៉ាស៊ីនជាដើម ទំនិញទាំងអស់នេះគេហៅ​ថាទំនិញ​មូលធនដែលមានលក់នៅទីផ្សារ​ផលិតផល។

៤. លំហូរវិលជាមួយរដ្ឋាភិបាល (The Circular Flow with Government)៖ . ឧទាហរណ៍រដ្ឋាភិបាលបានទិញសម្ភារយទ្ធភ័ណ្ឌ ទិញសម្ភារ​សាងសង់ផ្លូវ សង់សាលារៀន និងសង់ស្ពានជាដើម ការចំណាយទាំងអស់នេះ​ហៅថាចំណាយរបស់រដ្ឋាភិបាល (Government Purchase)។ . រដ្ឋាភិបាលមាបប្រភពចំណូលពីរសម្រាប់ទ្រទ្រង់ថវិការរបស់រដ្ឋ​ដូចមានបង្ហាញនៅក្នុងដ្យាក្រាម​ខាងក្រោម៖ ចំណូលរកបានតាមរយៈការទារពន្ធដារ ចំណូលបានមកពីការខ្ចីពីទីផ្សារហិរញ្ញវត្ថុ

៤. លំហូរវិលជាមួយរដ្ឋាភិបាល (The Circular Flow with Government)៖

៤. លំហូរវិលជាមួយផ្នែកបរទេស (The Circular Flow with Foreign)៖ . ផ្នែកបរទេសរួមមានផ្នែកគ្រួសារ ផ្នែកអាជីវកម្ម និងផ្នែករដ្ឋាភិបាល​ដែលមានតាំងទីលំនៅក្នុងប្រទេសមួយផ្សេងទៀត។ ផ្នែកបរទេសដើរតួនាទិជាអ្នកមានតម្រូវការ និងជាអ្នក​ផ្គត់ផ្គង់​ផលិត​ផល​នៅក្នុងទីផ្សារផលិតផល នៅពេលដែលបរទេស​ផ្គត់ផ្គង់​ផលិត​ផល​ទៅឲ្យផ្នែកណា​មួយនៅក្នុងស្រុក​ត្រូវបានគេហៅថា “ការរនាំចូល ឬអាហរ័ណ (Imports)”។ “ការនាំចូល” គឺជាទំនិញដែលបានមកពីបណ្ដា​ប្រទេសដទៃ​ដោយភ្នាក់ងារសេដ្ឋកិច្ច​ក្នុងស្រុក។ ឧទាហរណ៍ “រថយន្ត ទោចក្រយានយន្ត ប្រេងសាំង ទឹកអប់ ស្បែកជើង កុំព្យូទ័រ សម្លៀកបំពាក់ ទំនិញទាំងអស់នេះ​ត្រូវបាន​នាំចូលមក​ក្នុងប្រទេស​កម្ពុជាពីបណ្ដា​ប្រទេសដទៃទៀត។ . ប្រសិនបើផ្នែកបរទេសត្រូវការផលិតផល​ដែលផលិត​ដោយ​ផ្នែកអាជីវ​កម្ម​ក្នុងស្រុក​ព្រឹត្តិការបែបនេះហៅថា “ការនាំចេញ ឬនីហរ័ណ (Exports)។ “ការនាំចេញ” គឺជាទំនិញដែលផលិតបាននៅក្នុងស្រុក​ហើយត្រូវបានគេទិញ​ដោយ​ប្រទេស​ដទៃទៀត” ឧទាហរណ៍៖ ប្រទេសកម្ពុជាបាននាំចេញនូវសម្លៀកបំពាក់ទៅកាន់សហរដ្ឋ​អាមេរិក និងនាំស្រាបៀរអង្គរទៅជប៉ុន។ល។

៤. លំហូរវិលជាមួយផ្នែកបរទេស (The Circular Flow with Foreign)៖ . ផលិតផលជាតិមានចំនួនកើនឡើង​កត្តាទាំងអស់នៅក្នុងលំហូរវិល​ ដែលរួមមានការចំណាយទៅលើ កត្តាផលិតកម្ម ចំណូលជាតិ ចំណាយលើការប្រើសប្រាស់ ការសន្សំ និងពន្ធដារ ព្រមទាំងកត្តា​សេដ្ឋកិច្ច​ផ្សេងៗទៀតក៏មានការកើនឡើងដែរ នោះមានន័យថា​សេដ្ឋកិច្ច​មានការរីកចំរើន។ . “នីហរ័ណពិត” គឺជាការចំណាយដែលធ្វើឡើង​ដោយផ្នែក​បរទេសទៅលើផលិតផល​ដែលផលិតក្នុងស្រុក​ដកចេញការ​ចំណាយ ដែលធ្វើឡើងដោយ​ផ្នែក​ក្នុងស្រុក​ទាំងបី​ទៅលើផលិតផល​ដែល​ផលិត​នៅបរទេស ឬមានន័យថា គឺជាផលដក​រវាង​ និហរ័ណ និងអាហរ័ណ។ នីហរ័ណពិត =នីហរ័ណ - អាហរ័ណ Net Export = Export(Ex) – Import(M) ប្រសិនបើ Ex >M នាំឲ្យ Net Ex (+) ប្រសិនបើ Ex< M នាំឲ្យ Net Ex (-)

សំណួរកិច្ចការផ្ទះ (Home Works)៖ . តើភ្នាក់ងារលំហូរវិលនៃ​សេដ្ឋកិច្ចមានប៉ុន្មាន?អ្វីខ្ល? ចូររៀបរាប់។ . តើគ្រួសារនៅក្នុងម៉ាក្រូសេដ្ឋកិច្ចមានតួនាទីអ្វីខ្លះ?ចូរពន្យល់។ . តើសហគ្រាសនៅក្នុសេដ្ឋកិច្ច​គេសំដៅទៅលើអ្វី? ហើយមានតួនាទីអ្វីខ្លះចូរពន្យល់។ . នៅក្នុងម៉ាក្រូសេដ្ឋកិច្ចទីផ្សារមានចំនួនប៉ុន្មាន?អ្វីខ្លះ? . ចូរពន្យល់ពីលំហូរវិលសេដ្ឋកចិចសាមញ្ញ​ដែលមានតែ​គ្រួសារ និងសហគ្រាស? . ចូរពន្យល់ពីលំហូរវិលជាមួយនឹងទីផ្សារហិរញ្ញវត្ថុ? . ចូរពន្យល់អំពីលំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចដែលមានបីភ្នាក់ងារសេដ្ឋកិច្ចគ្មានបរទេស? . ចូរពន្យល់ពីលំហូរវិលនៃសកម្មភាពសរដ្ឋកិច្ចដែលស្ថិតនៅក្នុងសេដ្ឋកិច្ច​បើកចំហរ?