វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer

Slides:



Advertisements
Similar presentations
Ten Principles of Economics
Advertisements

The economic problem The 10 principles of economics
10/22/20141 Ten Principles of Economics Chapter 1.
Class One Economics July.
Ten Principles of Economics
comes from a Greek word for “One who manages a household.”
A Lecture Presentation in PowerPoint to Accompany
1 INTRODUCTION. Copyright © 2004 South-Western/Thomson Learning كفاءة مساواة تكلفة نفع بدائل تكلفة الفرصة البديلة بواعث، حوافز توزيع التغير الحدي قوى.
1 INTRODUCTION.
1 INTRODUCTION. Copyright © 2004 South-Western/Thomson Learning 1 Ten Principles of Economics.
Copyright © 2004 South-Western/Thomson Learning 1 Ten Principles of Economics.
Ten Principles of Economics
Copyright © 2004 South-Western/Thomson Learning Principles 6 – 10.
Economics PRINCIPLES OF By N. Gregory Mankiw Principles of Economics
Economics PRINCIPLES OF By N. Gregory Mankiw Principles of Economics
Ten Principles of Economics
Ten Principles of Economics
Principles of Economics, Third Edition
PowerPoint Slides prepared by: Andreea CHIRITESCU Eastern Illinois University 1 © 2011 Cengage Learning. All Rights Reserved. May not be copied, scanned,
PowerPoint Slides prepared by: Andreea CHIRITESCU Eastern Illinois University Ten Principles of Economics 1 © 2011 Cengage Learning. All Rights Reserved.
Chapter 1: Ten Principles of Economics. What is Economics? Study of how society manages its scarce resources Therefore, basic economic concept is Scarcity.
PowerPoint® Lecture Presentation to accompany Principles of Economics, Third Edition N. Gregory Mankiw Prepared by Mark P. Karscig, Central Missouri State.
Ten Principles of Economics. ... The word economy comes from a Greek word for “one who manages a household.” Economy...
Ten Principles of Economics Chapter 1 Copyright © 2001 by Harcourt, Inc. All rights reserved. Requests for permission to make copies of any part of the.
Ten Principles of Economics Chapter 1. Terminology Economy Economy Households Households Society Society Scarcity Scarcity Economics Economics “How society.
Principle #1: People Face Tradeoffs Principle #2: The Cost of Something Is What You Give Up to Get It.
TEN PRINCIPLES OF ECONOMICS. ECON202, Maclachlan2 1. People face trade-offs.
Copyright © 2004 South-Western/Thomson Learning Economy The word economy comes from a Greek word for “one who manages a household.”
Ten Principles of Economics 1. Economy – “oikonomos” (Greek) –“One who manages a household” Household - many decisions –Allocate scarce resources Ability,
Principles of Economics, Third Edition
Economics PRINCIPLES OF By N. Gregory Mankiw Principles of Economics
Principles of Economics, Fourth Edition
Ten Principles of Economics
Principles of Economics, Third Edition
Ten Principles of Economics
TEN PRINCIPLES OF ECONOMICS
Principles of Economics, Third Edition
Ten Principles of Economics
TEN PRINCIPLES OF ECONOMICS
10 Principles of Economics
1 What is Economics? For use with Mankiw and Taylor, Economics 4th edition © Cengage EMEA 2017.
What Economics Is All About
A Lecture Presentation in PowerPoint to Accompany
Principles of Economics
AP Macro/Micro Economics
Principles of Economics, Third Edition
© 2007 Thomson South-Western
PowerPoint Slides prepared by: Andreea CHIRITESCU
Principles of Economics, Third Edition
Principles of Economics, Third Edition
Ten Principles of Economics
Principles of Economics, Fourth Edition
Principles of Economics, Third Edition
Ten Principles of Economics
10 Principles of Economics
Principles of Economics, Third Edition
Principles of Economics, Third Edition
Principles of Economics, Third Edition
PowerPoint Slides prepared by: Andreea CHIRITESCU
Economics PRINCIPLES OF By N. Gregory Mankiw Principles of Economics
Principles of Economics
Principles of Economics
Principles of Economics, Third Edition
Principles of Economics
Principles of Economics, Third Edition
Principles of Economics, Third Edition
Ten Principles of Economics
Principles of Economics, Fourth Edition
PowerPoint Slides prepared by: Andreea CHIRITESCU
Principles of Economics, Third Edition
Presentation transcript:

វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer លំនាំដើមនៃសេដ្ឋកិច្ច Introduction to Economic ឆ្នាំសិក្សាមូលដ្ខាន ឆ្នាំទី១ ឆមាសទី​២ Professor: Nouv Brosh H/P: 093/092 640 486, 0975 640 486 E-mail: broshnouv@gmail.com Website: www.nouvbroshlesson.jimdo.com

វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer មេរៀនទី២ គោលការណ៍សេដ្ឋកិច្ច

គោលបំណងនៃមេរៀន៖ ដឹង​ថាសេដ្ឋកិច្ច​គឺនិយាយអំពីការលៃលក​ធនធានកម្រ​ ត្រួតពិនិត្យ​មើល​ពីការលះបង់មួយដែលមនុស្ស​បាន​ជួប​ប្រទះ យល់ពីអត្ថន័យនៃ​ថ្លៃឱកាស យល់អំពីរបៀបប្រើប្រាស់ហេតុផលម៉ាជីននៅពេលធ្វើ​សេចក្ដី​សំរេចចិត្ត ពិភាក្សាអំពីរបៀបដែលការ​លើក​ទឹក​ចិត្ត​មាន​ឥទ្ធិពល​លើ​ឥរិយាបថមនុស្ស​ ពិចារណាអំពីមូលហេតុ​ដែល​ថា​ពាណិជ្ចកម្ម​រវាងមនុស្ស​ ឬប្រជាជាតិ​ទាំងឡាយ​អាចទទួល​ផល​ល្អ​សម្រាប់ទាំងអស់គ្នា​ ពិចារណាអំពីមូលហេតុ​ដែល​ទី​ផ្សារ​ជាមធ្យោបាយ​ដ៏ល្អ​ (ប៉ុន្តែ​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ) នៅក្នុងការលៃ​លក​ធនធាន​ សិក្សា​អំពីអ្វី​ដែល​កំណត់និន្នាការ​មួយចំនួនក្នុងសេដ្ឋកិច្ច​ទាំង​មូល

១. សេចក្ដី​ផ្ដើម (Introduction) “សេដ្ឋកិច្ច” មានប្រភពមកពីភាសាក្រិច​មានន័យថា “​ការ​គ្រប់​គ្រង​ផ្ទះ​សម្បែង”​។ “សេដ្ឋកិច្ច” ​គឺ​ជាការ​សិក្សា​អំពីរបៀប​ដែល​ផលិតកម្ម​ត្រូវបាន​រៀប​ចំ​ដើម្បី​បំពេញ​តម្រូវការ​ និង​ការ​ចង់​បាន​របស់​មនុស្ស” សមាជិកម្នាក់ៗ​ក្នុង​ក្រុម​គ្រួសារ​ប្រឈម​មុខ​នឹង​ការ​ធ្វើការ​សេចក្ដី​សម្រេច​ចិត្ត។ សមាជិកទាំងនោះត្រូវ​សម្រេច​ថា​តើ​ខ្លួន​ត្រូវ​ធ្វើ​អ្វី? (What) និង​ធ្វើ​ដោយ​របៀបណា ​(How) ហើយ​សមាជិកម្នាក់ៗ​នឹងទទួលបានអ្វី​ត្រឡប់​មកវិញ។ ឧទាហរណ៍ៈ នរណាចំអិនអាហារ? ជារួមសមាជិកម្នាក់ៗ​នៅក្នុងក្រុមគ្រួសារនិមួយៗត្រូវតែលៃលកពីធនធានកម្រ​របស់​ខ្លួន​ឯង​ក្នុង​ចំណោ​មសមាជិកផ្សេងៗ​ទៀត​ដោយ​ត្រូវគិត​ពី សមត្ថភាព លទ្ធភាព និងបំណងប្រាថ្នា។​

១. សេចក្ដីផ្ដើម (Introduction) (ត) សង្គមមួយក៏ត្រូវ​ប្រឈមនឹង​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដូចគ្នា​ទៅ​នឹង​សមាជិក​គ្រួសារដែរ។ ដូចច្នេះ​គេត្រូវ​សួរថា៖ តើត្រូវផលិតទំនិញអ្វី? (What) តើត្រូវផលិតវាយ៉ាងដូចម្ដេច? (How) តើត្រូវផលិតសម្រាប់នរណា? (Who) តើផលិតវានៅពេលណា? (When) តើត្រូវផលិតវានៅកន្លែងណា? (Where) ភាពកម្រ (Scarcity): មានន័យថា​សង្គមមានធនធាន​ដែល​ត្រូវ​ផ្ដល់ឲ្យ​តិច​ជាងអ្វី​ដែល​មនុស្ស​ត្រូវការ​ ឬ​ប៉ងប្រាថ្នា។

១. សេចក្ដីផ្ដើម (Introduction) (ត) តើសេដ្ឋកិច្ចគឺជាអ្វី? ( What is Economic) “សេដ្ឋកិច្ច” គឺជាការសិក្សាពីរបៀប​ដែល​សង្គម​គ្រប់គ្រង​ធនធាន​កម្រ​របស់​ខ្លួន។ “សេដ្ឋវិទូ”​ (Economist)៖ សិក្សា​អំពីរបៀប​ដែល​មនុស្ស​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ ថាតើពួកគេ​ត្រូវ​ធ្វើ​ការ​ប៉ុណ្ណា​? អ្វីដែលពួកគេត្រូវ​ទិញ? តើពួកគេត្រូវសន្សំលុយ​ប៉ុន្មាន? និងយកប្រាក់សន្សំ​ទៅ​វិនិយោគ​យ៉ាង​ដូច​ម្ដេច? “សេដ្ឋវិទូ” (Economist)៖ សិក្សា​ពី​របៀប​ដែល​មនុស្ស​មាន​អន្តរកម្ម​ទៅ​លើ​មនុស្ស​ផ្សេងទៀត​។ ឧទាហរណ៍៖ ការពិនិត្យ​មើល​របៀប​ដែល​អ្នក​លក់​ និង​អ្នក​ទិញ​រួមគ្នា​កំណត់​ថ្លៃ​​ក្នុង​កម្រិតមួយ​ដែល​ត្រូវបានលក់ និងបរិមាណ​ដែល​បាន​លក់​។

១. សេចក្ដីផ្ដើម (Introduction) (ត) “សេដ្ឋកិច្ច” គឺ​ជាការសិក្សា​របៀបដែល​បុគ្គល​ ក្រុមគ្រួសារ​ សហគ្រាស សង្គមនានា ចេះលៃលក​ប្រើប្រាស់​ នូវធនធាន​កម្រ​ក្នុងការ​ផលិត​នូវ​ផលិតផល​ ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ឥត​ព្រំដែន​របស់​មនុស្ស។​ គោលការណ៍​សេដ្ឋកិច្ច ១០ យ៉ាង៖ ១. មនុស្ស​ប្រឈមុខ​នឹការលៈបង់ ២. ការចំណាយលើអ្វីមួយ នោះ​គឺជាអ្វីដែលអ្នកត្រូវលះបង់​ដើម្បី​បានវា ៣. មនុស្ស​សមហេតុផលគិតអំពីម៉ាជីន (ការប្រើប្រាស់)​ ៤. មនុស្ស​ឆ្លើយ​តប​ទៅ​នឹងការលើក​ទឹកចិត្ត​ ៥. ពាណិជ្ជ​កម្ម​អាច​ធ្វើ​ឲ្យ​គ្រប់គ្នា​ទទួលបាន​ផលចំណេញ​ ៦. ទីផ្សារគឺជា​មធ្យបាយ​ដ៏ប្រសើរ​ក្នុងការរៀបចំ​សកម្ម​ភាព​សេដ្ឋកិច្ច​

គោលការណ៍​សេដ្ឋកិច្ច ១០ យ៉ាង៖ ៧. ពេលខ្លះរដ្ឋាភិបាល​អាចធ្វើឲ្យប្រសើរឡើង​ដល់​លទ្ធផល​​ទីផ្សារ​ ៨.បទដ្ឋាន​រស់នៅ​របស់​ប្រទេស​មួយ​អាស្រ័យ​លើ​សមត្ថភាព​​របស់​ខ្លួន​ក្នុងការ​ផលិត​ទំនិញ និងសេវាកម្ម ៩. ថ្លៃ​កើនឡើង​ពេល​រដ្ឋា​ភិបាល​បោះ​ពុម្ភលុយ​ច្រើន​​ជ្រុល​ ១០.សង្គ្រាម​ប្រឈមមុខ​នឹងការលះបង់​រយៈពេល​ខ្លី​រវាងអតិផរណា (ការបង្កើនលុយ, ការបំប៉ោង) និង និកម្មភាព​ (ភាពនៃការអត់ការងារធ្វើ)

របៀបដែលមនុស្សធ្វើសេចក្ដីសម្រេចចិត្ត គ្មានអាថ៌កំបាំងអ្វី​ឡើយសម្រាប់សេដ្ឋកិច្ច។ ថាតើ​យើង​កំពុងពិភាក្សាអំពីសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា​ ឬពិភពលោក។ សេដ្ឋកិច្ចនិយាយអំពីក្រុម​មនុស្ស​ដែល​ធ្វើ​អន្តរ​កម្ម​រវាង​គ្នា​ ខណៈដែល​ពួកគាត់​បានគិតអំពីការរស់នៅ​របស់​ខ្លួន​។ សេដ្ឋកិច្ច​ឆ្លុះ​បញ្ចាំង​អំពីឥរិយាបថរបស់​បុគ្គល​ម្នាក់​ដែល​ជាអ្នក​បង្កើត​សេដ្ឋកិច្ច។ ??

គោលការណ៍១៖ មនុស្សប្រឈមមុខនឹងការលះបង់ គោលការណ៍១​ គឺបង្ហាញ​អំពីការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​​របស់​មនុស្ស​នៅ​ក្នុង​ការ​ជ្រើស​រើស​របស់​ខ្លួន​។ ពោល​គឺអ្វីៗទាំង​ឡាយដែល​យើង​មាន​គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ការ​ជ្រើសរើស​ដេល​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ ការលះ​បង់​របស់​អ្វី​មួយ​ ដើម្បីទទួល​បាន​អ្វី​មួយ​ផ្សេងទៀត។ ឧទាហរណ៍៖ ឪពុកម្ដាយ​របស់អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ឬ​លៃលក​ក្នុងការប្រើ​ប្រាស់​ចំណូល​ក្នុង​គ្រួសារ​។ គាត់អាច​សម្រេច​ចិត្ត​ទិញ​អាហារ​ ឬសម្លៀកបំពាក់សម្រាប់កូន​ ការ​សិក្សា​របស់កូន ឬសន្សំមួយចំណែកខ្លះនៃ​ចំណូល​នេះ​សម្រាប់​ចូល​និវត្តន៍។ លក្ខខណ្ឌច្បាប់ទាក់ទងទៅនឹង​បរិស្ថាន​

គោលការណ៍១៖ មនុស្សប្រឈមមុខនឹងការលះបង់ (ត) គោលការណ៍១៖ មនុស្សប្រឈមមុខនឹងការលះបង់ (ត) ការលះបង់ផ្សេងទៀត​ដែល​សង្គម​ប្រឈមមុខគឺ​ សមធម៌ (Equity) និង ប្រសិទ្ធភាព (Efficiency) ឧទាហរណ៍៖ គោល​នយោបាយ​របស់​​រដ្ឋាភិបាល​ចង់​សម្រេច​ឲ្យបាននូវ​ការបែង​ចែក​ប្រកប​ដោយ​សមធម៌នូវសុខុមាលភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធផ្សេងៗ និងពន្ធលើប្រាក់ចំណូល​ជាដើម។

គោលការណ៍២៖ ថ្លៃឱកាស (Opportunity Cost) តើ​ថ្លៃឱកាសជាអ្វី? គឺជាអ្វីដែលអ្នកត្រូវលះបង់​ដើម្បីទទួល​បាន​អ្វី​មួយ​ផ្សេង​ទៀត មនុស្ស​ប្រឈមមុខ​នឹងការលះបង់​ ដូច្នេះ​ការ​សម្រេច​ចិត្ត​តម្រូវ​ឲ្យមាន​ការ​ប្រៀប​ធៀបរវាង​ ការចំណាយ និងអត្ថប្រយោជន៍​នៅ​ក្នុងការ​ជ្រើស​រើស​របស់​ខ្លួន ឧទាហរណ៍៖ ការសម្រេចចិត្ត​ថាតើ​គួរចូល​រៀន​មហា​វិទ្យាល័យ​ ឬយ៉ាងណា? បញ្ហាទី១៖ ការចំណាយលើការសិក្សា​ និងការចំណាយ​ផ្សេងៗ​ដូចជាការស្នាក់នៅ​ និងអាហារ។ ប្រសិនបើអ្នក​ឈប់​រៀន​ ឬចាកចេញពីមហាវិទ្យាល័យ​ អ្នកនឹងនៅ​តែ​ត្រូវការ​កន្លែង​ស្នាក់នៅ​ និងអាហារដើម្បី​បរិភោគ​ផងដែរ​។ ឈ្នួលផ្ទះ​ និងម្ហូអាហារ​ពេលវេលាគឺជាថ្លៃឱកាស។

គោលការណ៍២៖ ថ្លៃឱកាស (Opportunity Cost) បញ្ហាទី២៖ នៅពេល​អ្នក​ចំណាយ​ពេលវេលាមួយឆ្នាំ​ដើម្បី​សិក្សា​ ស្ដាប់គ្រូពន្យល់​ និងធ្វើកិច្ចការសាលា​ អ្នក​នឹង​មិន​អាច​ចំណាយ​ពេលវេលា​ដដែលនេះ​​ដើម្បីធ្វើការបានឡើយ។​​

គោលការណ៍៣៖ មនុស្សសមហេតុផល​គិតអំពីម៉ាជីន​ (Rational People Think at the Margin) ការសម្រេចចិត្តជាច្រើន​ទាក់ទងទៅ​នឹង​តម្រូវការ​បន្ថែម​។ សេដ្ឋ​វិទូបានហៅ​ថាតម្រូវការនេះ​ជាបម្រែបម្រួលម៉ាជីន (Marginal Changes)។ មនុស្ស​នឹង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ដ៏ប្រសើ​បំផុត​តាម​រយៈការ​គិត​អំពី​ម៉ាជីននេះ។ ឧទាហរណ៍៖ និស្សិតចង់បន្តការសិក្សា​ថ្នាក់​បណ្ឌិត​ មុននឹងគាត់​ធ្វើ​សេចក្ដី​សម្រេចចិត្ត។ គាត់ត្រូវការដឹងពីអត្ថប្រយោជន៍​ដែល​គាត់នឹងទទួលបានពី​ការសិក្សា (Marginal Benefits) ការចំណាយ​បន្ថែម​ដែល​គាត់​នឹងត្រូវប្រឈម​ (Marginal Costs) ។ គាត់អាចវាយតម្លៃ​ថាតើគាត់គួរបន្តការសិក្សា​ដែរឬទេ ហើយគាត់ត្រូវបន្ត​ការសិក្សា​រយៈពេលប៉ុន្មានឆ្នាំ?

គោលការណ៍៣៖ មនុស្សសមហេតុផល​គិតអំពីម៉ាជីន​ (Rational People Think at the Margin) ឧទាហរណ៍៖យន្តហោះ​អាច​ផ្ទុក​អ្នកដំណើរបានចំនួន​ 200នាក់ ដែលត្រូវធ្វើដំណើរឆ្លងកាត់​ប្រទេស​មួយ​ហើយ​​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវចំណាយអស់ថ្លៃ​ដើម​ 100,000$ តើថ្លៃដើមមធ្យម​សម្រាប់លក់​សំបុត្រ​មួយកៅ​អី​ថ្លៃ​ប៉ុន្មាន? ក្រុមហ៊ុនអាកាសចរណ៍​អាចបង្កើននូវប្រាក់ចំណេញ​របស់​ខ្លួន​ដោយ​គិត​ទៅ​លើ​ម៉ាជីន​។ ឧទាហរណ៍៖ យន្តហោះ​ប្រហែល​ជា​នឹង​ចេញ​ដំណើរ​ដោយ​មាន​កៅ​អី​ 10នាក់​ ទំនេរ ។ អ្នកដំណើរដែលរងចាំនៅមាត់ទ្វារ​ប្រាកដ​ជាមាន​ឆន្ទៈ ក្នុង​ការ​ចំណាយ​ប្រាក់​ 300$ សម្រាប់​កៅអីមួយ​កន្លែង​។ តើ​ក្រុមហ៊ុនអាកាសចរណ៍​នឹង​លក់​កៅ​អី​ឲ្យ​គាត់ឬទេ?

ថ្លៃដើម​ម៉ាជីន និងអត្ថប្រយោជន៍ម៉ាជីន​ Marginal Cost & Marginal Benefit “ថ្លៃដើមម៉ាជីន” Maginal Cost: គឺជាថ្លៃឱកាស​នៃ​ផលិតផល​ច្រើន​ជាង​មួយ​ឯកត្តា​របស់​ទំនិញ ឬក៏សេវាកម្មមួយ (is the opportunity cost of producing one more unit of a goods or service). “​អត្ថប្រយោជន៍ម៉ាជីន” Maginal Benefit: គឺជាអត្ថប្រយោជន៍ដែលមនុស្សម្នាក់ទទួលបាន​ពីការប្រើប្រាស់ច្រើនជាងមួយឯកត្តារបស់ទំនិញ​ ឬសេវាកម្មមួយ (is the benefit that a person recieves from consumming one more unit of a goods or service). “​អត្ថប្រយោជន៍ម៉ាជីន” មកពីទំនិញ ឬសេវាកម្មមួយ​ ដែលចំនួននៃមនុស្សភាកច្រើន​សុខចិត្ត​ចំណាយច្រើន​ជាង​មួយឯកត្តា​នៃវា (Maginal benefit from a goods or service is measured as the maximum amount that a person is willing to pay for one more unit of it).

គោលការណ៍៤៖ មនុស្សឆ្លើយតប​នឹងការ​លើក​ទឹក​ចិត្ត​​ People Respond to incentives មនុស្ស​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ថ្លៃ​ដើម​ ឬ​ចំណាយ​ទៅ​នឹង​អត្ថ​ប្រយោជន៍​ ឥរិយាបថរបស់មនុស្សមានការផ្លាស់​ប្ដូរ​នៅ​ពេល​ថ្លៃ​ដើម​ឬអត្ថប្រយោជន៍​មានការប្រែប្រួល​ ពោលគឺមនុស្ស​ឆ្លើយ​តប​​ទៅ​នឹងការលើកទឹកចិត្ត។ ឧទាហរណ៍៖ នៅពេលសាច់មាន់ឡើងថ្លៃ​ មនុស្ស​សម្រេច​ចិត្ត​ញ៉ាំសាច់ជ្រូក​ច្រើនជាងមុន​ ឬសាច់មាន់តិចជាង​មុន ដោយសារតែការចំណាយ​ក្នុងការទិញសាច់​មាន់​ខ្ពស់​ជាងមុន​នាំឲ្យ​កសិដ្ឋាន​ចិញ្ចឹមមាន់​ជ្រើស​រើស​កម្មករ​បន្ថែម​ដើម្បី​បង្កើនការ​ចិញ្ចឹមមាន់។ នេះ​គឺជាច្បាប់តម្រូវការ​ និងការផ្គត់ផ្គង់​ (Law of Demand and Supply)

គោលការណ៍៤៖ មនុស្សឆ្លើយតប​នឹងការ​លើក​ទឹក​ចិត្ត​​ (ត) People Respond to incentives គោលនយោបាយសាធារណៈ (Public Policy) ធ្វើឲ្យ​ថ្លៃ​ដើម​ប្រែ​ប្រួល ឬ​ផលប្រយៅជន៍​នៃ​សកម្មភាព​ឯកជន។ ឧទាហរណ៍៖ ច្បាប់តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិតរថយន្ត​បង្កើត​សុវត្ថិភាព​សម្រាប់​រថ​យន្ត​ ដូចជាខ្សែ​សុវត្ថិភាព និង​ឧបករណ៍​បំពាក់​ការពារ​សុវត្ថិភាព​។ របៀបដែល​មនុស្ស​ធ្វើ​ទំនាក់ទំនង​ How to interact ការសម្រេចចិត្ត​មិនត្រឹមត្រូវមានឥទ្ធីពល​ទៅលើ​ខ្លួន​យើង​ផ្ទាល់​តែ​​ ថែមទាំងមានឥទ្ធិពល​លើអ្នកដ៏ទៃ​ផងដែរ។

គោលការណ៍៥៖ ពាណិជ្ជកម្ម​អាចធ្វើ​ឲ្យ​គ្រប់​គ្នា​ទទួល​ផល​ចំណេញ​​ (Trade can make everyone better off) ពាណិជ្ចកម្មគឺជាអ្វី? What is trade? ពាណិជ្ជកម្មអន្តរជាតិ​ International Trade ពាណិជ្ជកម្មរវាងប្រទេសពីរ​អាចធ្វើ​ឲ្យ​ប្រទេសនីមួយៗ​មាន​ភាព​ល្អ​ប្រសើរ​ទាំងអស់គ្នា​ ប្រទេសទាំងពីរ​អាចធ្វើ​ឲ្យ​ប្រទេស​នីមួយ​ៗ​ទទួល​ផល​ចំណេញ​ដូចគ្នា​។ ពាណិជ្ជកម្មអាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​ឯកទេស​នីយ​កម្ម​យ៉ាង​ប្រសើរបំផុត​ទៅ​តាម​សកម្មភាព​ដែល​ខ្លួន​ត្រូវ​សម្ដែង​ឡើង​។ មនុស្ស​អាចទិញ​ទំនិញ​ និងសេវាកម្មផ្សេង​ៗបានយ៉ាងលឿន​ដោយ​ចំណាយថ្លៃដើមទាប​បំផុត។

Mr. Adam Smith បាននិយាយថា​ទីផ្សារគឺជា “ដៃអរូបី” Invisible hand។​ គោលការណ៍៦៖ ទីផ្សារគឺជាមធ្យោបាយ​ដ៏ប្រសើក្នុងការរៀបចំ​សកម្មភាពសេដ្ឋកិច្ច​​ (Markets are usually a good way to organize economic activity) ផែនការកណ្ដាល (Central Planners)គឺជាផែនការមួយ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​កុម្មុយនីស​មួយចំនួន​ក្នុងបញ្ចូលផែនការទាំង​នេះ​នៅក្នុង​រដ្ឋាភិបាល​ ហើយ​វាជាមុខ​ដំណែង​មួយ​ដ៏​ប្រសើរ​បំផុត​ក្នុងការដឹកនាំ​សកម្មភាព​សេដ្ឋកិច្ច។ សកម្មភាប​សេដ្ឋកិច្ច (Economics Activities) គឺជាសកម្មភាព​មួយដែល​មាន​តែ​រដ្ឋាភិបាល​ទេ​ជាអ្នករៀបចំ ណិង​ចាត់ចែង ហើយ​វាជាវិធីមួយ​ដែល​លើក​ស្ទួយដល់​សុខុមាលភាព​សេដ្ឋកិច្ច។ បុគ្គលម្នាក់ៗ Individuals គ្រួសារ Households សហគ្រាស Firm/Enterprise ក្រុមពាក់ព័ន្ធ​ផ្សេងទៀត (Other stakeholders) Interaction each other in the market creating as purchasing power by their demand. Mr. Adam Smith បាននិយាយថា​ទីផ្សារគឺជា “ដៃអរូបី” Invisible hand។​ គឺជាឧបករណ៍មួយ​ដែល​ក្នុងនោះ​ដៃ​អរូបី​ដឹកនាំ​សកម្ម​ភាព​សេដ្ឋកិច្ច។ ថ្លៃ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​តម្លៃ​នៃ​ទំនិញ​ចំពោះ​សង្គម​និង​ថ្លៃ​ដើម​ចំពោះ​សង្គម​នៃ​ការ​ផលិត​ទំនិញ។​​

គោលការណ៍៦៖ ទីផ្សារគឺជាមធ្យោបាយ​ដ៏ប្រសើក្នុងការរៀបចំ​សកម្មភាព​សេដ្ឋកិច្ច​ (ត) (Markets are usually a good way to organize economic activity) បុគ្គល សមាជិកគ្រួសារ​ និងសហគ្រាសពិនិត្យ​មើល​ទៅ​លើ​តម្លៃ​ពេល​សម្រេចចិត្ត​ “ថាអ្វី​ត្រូវទិញ​និង​ លក់” នោះ​គេបានពិចារណាដោយ​ពុំបាន​ដឹង​ខ្លួន​ទៅ​លើ​អត្ថ​ប្រ​យោជន៍​ និងថ្លៃ​ដើម​សង្គម​នៃ​សកម្មភាព​របស់​ពួកគេ។ ដូចនេះ​ថ្លៃ​ដឹកនាំអ្នក​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជាលក្ខលៈ​បុគ្គល​ទាំងអស់​ ដើម្បីឈាន​ទៅ​​ដល់​លទ្ធ​ផល​មួយ​ ដែល​ជាទូទៅ​បាន​បង្កើត​ឲ្យាមាន​​អតិបរមា​ដល់សុខុមាលភាព​សង្គម​ទំាងមូល។ នៅ​ពេល​​ដែល​គ្មាន​ថ្លៃ​ដើម​ខាង​ក្រៅ នោះ​ថ្លៃ​ដើម​ម៉ាជីន​របស់​សហគ្រាស​មួយ​ស្មើ​នឹង​ថ្លៃ​ដើម​​ម៉ាជីនសង្គម។ នៅ​ពេល​ដែល​គ្មាន​អត្ថ​ប្រយោជន៍​ម៉ាជីនខាង​ក្រៅ​ដែល​ចំណាយ​ដោយ​គ្រួសារ​ នោះ​គេ​ហៅ​ថាអត្ថប្រយោជន៍​ម៉ាជីន​សង្គម​។

គោលការណ៍៦៖ ទីផ្សារគឺជាមធ្យោបាយ​ដ៏ប្រសើក្នុងការរៀបចំ​សកម្មភាព​សេដ្ឋកិច្ច​ (ត) (Markets are usually a good way to organize economic activity) អនុសាធ្យដ៏សំខាន់ (Important Corollary) មានន័យថា​ “ បទ​ជ្រែក​ចូល​ហេតុ​ផល​ធម្មតា) វាជាលក្ខ​ណៈ​ធម្មជាតិត​ចំ​ពោះ​ការ​ផ្គត់​ផ្គង់​ និង​តម្រូវការ​ដែល​រដ្ឋាភិបាល​បាន​ការ​ពារ​ថ្លៃ​​ចេញ​ពីការ​កែ​តម្រូវ​ ហើយ​​ការ​នេះ​និង​បង្អាក់​ដល់​សមត្ថភាព​របស់​ដៃ​អរូបិយ​នៅ ក្នុង​ការ​សម្រប​សម្រួល​​ដល់​សហគ្រាស​ ព្រមទាំងសមា​ជិក​គ្រួសារ​រាប់លាន​នាក់​ដែល​ជាអ្នក​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​នោះ។ អនុសាធ្យ​នេះ​បាន​ពន្យល់​អំពីមូលហេតុថា​ ពន្ធ​បាន​ជះ​ឥត្ធីពល​ច្រាស​ទៅ​លើ​ការ​បែង​ចែក​ធនធាន​ ពោល​គឺថា​ពន្ធ​បាន​បង្ករឲ្យ​មានការ​រាំងខ្ទប់​យ៉ាងធំបំផុត​ដែល​បង្ករ​ឡើង​ដោយ​គោល​នយោបាយ​ដែល​ត្រួត​ត្រា​ដោយ​ផ្ទាល់​ទៅ​លើ​ថ្លៃ​ ដូចជាការត្រួតត្រាលើការជួលជាដើម។

គោលការណ៍៧៖ ពេលខ្លះ​រដ្ឋាភិបាល​អាចធ្វើ​ឲ្យ​ប្រសើ​រ​ឡើង​ដល់លទ្ធផលទីផ្សារ​ (Governments can sometime improve market outcome) ហេតុផលចំបងពីររបស់រដ្ឋាភិបាល​ចំពោះ​អន្តរាគមន៍​ចូល​ទៅ​ក្នុង​កិច្ច​ការ​សេដ្ឋ​កិច្ច​ ការលូកដៃ​ចូល​របស់​រដ្ឋា​ភិបាល​ពេល​នេះ​ គឺចង់ធ្វើឲ្យ​ប្រសើរ​​ឡើង​ដល់​ប្រសិទ្ធ​ភាព​ និងសីលធម៌​ ពោលគឺចង់ឲ្យ​ផាយ​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង​ព្រមទាំង​ផ្លាស់ប្ដូររបៀប​ដែល​ផាយនេះ​ត្រូវ​បែងចែក។​ ដៃ​អរូបី​ដឹកនាំទីផ្សារ​ឲ្យ​ធ្វើ​ការ​ប្រើ​ប្រាស់​ ឬលៃលក​ធន​ធាន​ប្រកប​​ដោយ​ប្រសិទ្ធភាព​។ ការបរាជ័យទីផ្សារ (Market Failure) ទីផ្សារបរាជ័យ​ក្នុង​ការ​លៃ​លក​ប្រើ​ប្រាស់​ធន​ធាន​ឲ្យមាន​ប្រសិទ្ធភាព​។ ផលប៉ះពាល់មកពី​ខាងក្រៅ​ (Externality) គឺជាមូល​ហេតុ​សំខាន់​ដែល​រដ្ឋាភិបាល​អន្តរាគមន៍​នៅ​ក្នុងទីផ្សារ​។​ អំណាចទីផ្សារ (Market Power) ឯកាធិភាព​ ( Monopoly) គឺជាការខ្វះនូវការប្រកួតប្រជែង ភាពគ្មានដែគូប្រកួតប្រជែង។ ផ្តាច់មុខគឺអវត្តមាននៃការប្រកួតប្រជែង។ ផ្តាច់មុខអាចការពារប្រសិទ្ធភាពរឹតបន្តឹងទិន្នផលការបែងចែកនៅក្នុងគោលបំណងដើម្បីបង្កើនឬតម្លៃនិងបង្កើនប្រាក់ចំណេញសេដ្ឋកិច្ច។

របៀបសេដ្ឋកិច្ចទាំងមូលដំណើរការ How to Economy as a whole works ពិភាក្សាអំពីរបៀប​ដែល​បុគ្គលម្នាក់ៗ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ របៀបដែល​មនុស្ស​ធ្វើ​ការ​ទំនាក់ទំនងគ្នា​ សេចក្ដី​សម្រេច​ចិត្ត​ និងការធ្វើ​ទំនាក់ទំនង​គ្នា​នាំបាន​បង្កើត​ឲ្យមាន​សេដ្ឋកិច្ច។

បទដ្ឋាន​ក្នុង​ការរស់នៅ​របស់ប្រទេស​និមួយៗ​មានភាពខុសគ្នា គោលការណ៍៨៖ បទដ្ឋានក្នុងការរស់នៅ​របស់ប្រទេសមួយ​អាស្រ័យលើ​សមត្ថភាព​របស់ខ្លួន​ក្នុងការផលិតទំនិញ និងសេវកម្ម A country’s Standard of Living depends on its ability to produce បទដ្ឋាន​ក្នុង​ការរស់នៅ​របស់ប្រទេស​និមួយៗ​មានភាពខុសគ្នា គេអាចវាស់វែងបទដ្ឋាន​ក្នុងការរស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​មួយ​តាម​ចំណូល​មធ្យម​របស់មនុស្ស​ម្នាក់​ (GDP per Capital) ឆ្នាំ​១៩៩៧ ចំណូលមធ្យមរបស់​ប្រជាជន​អូស្រ្តាលី 24,000$ ឆ្នាំ​ ១៩៩៧ ចំណូលមធ្យមរបស់​ប្រជាជន​កូរ៉េ​ 15,000$ ឆ្នាំ​ ១៩៩៧ ចំណូលមធ្យមរបស់​ប្រជាជន​នីសេរីយ៉ា 500$ ឆ្នាំ​ ២០១២ ចំណូលមធ្យមរបស់​ប្រជាជន​កម្ពុជា ៩៨៤$

ឆ្នាំ​ ២០១២ ចំណូលមធ្យមរបស់​ប្រជាជន​កម្ពុជា ៩៨៤$

ភាពខុសគ្នានៃប្រាក់ចំណូល​អាចឆ្លុះបញញចាំងពីគុណភាពនៃជីវិត Quality of Life

ភាពខុសគ្នានៃប្រាក់ចំណូល​អាចឆ្លុះបញញចាំងពីគុណភាពនៃជីវិត Quality of Life ការអប់រំ Education សុខភាព Health ការស្នាក់អាស្រ័យ Accommodation អាហារ Foods ការប្រើប្រាស់ សម្ភារៈបានយូរ Car.... ជិវិតរស់បានយូរ High Expectancy Life

ភាពខុសគ្នានៅក្នុងផលិតភាព (Productivities) ផលិតផល និងសេវាកម្ម​ដែលត្រូវបានផលិតចេញ​ពីម៉ោង​​នី​មួយៗ​នៃពលកម្ម​របស់​កម្មករ​។ បណ្ដា​ប្រទេស​ដែល​កម្មករ​អាច​ផលិត​បាន​នូវ​ទំនិញ​ និងសេវាកម្ម​ដ៏​ច្រើន​ក្នុងមួយ ​ម៉ោង​ពលកម្ម​ជាទូទៅ​ប្រ​ជាជន​នៃ​ប្រជាជន​ភាគ​ច្រើន​នៃ​ប្រទេស​នេះ​សប្បាយ​រីករាយ​ទៅ​នឹង​បទដ្ឋាន​នៃការរស់នៅដ៏​ខ្ពស់។

ការធ្វើឲ្យប្រសើរឡើង​ដល់បទដ្ឋាននៃការរស់នៅ ជម្រុញឲ្យមានកំណើនផលិតភាព ការបណ្ដុះបណ្ដាលកម្មករ​ឲ្យមានជំនាញខ្ពស់ ជម្រុញឲ្យមានការវិនិយោគបន្ថែម​ ការចូលឲ្យដល់នូវបច្ចេកវិទ្យា​ដ៏ប្រសើរបំផុត​ដែល​អាច​រកបាន​

តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្ករ​ឲ្យ​មានអតិផរណា (Inflation) គោលការណ៍៩៖ ថ្លៃកើនឡើង​ពេលរដ្ឋាភិបាល​បោះ​ពុម្ភលុយច្រើនជ្រុល​​ (Price rise when the Government prints to much money) តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្ករ​ឲ្យ​មានអតិផរណា (Inflation) កំណើនបរិមាណរូបិយវត្ថុ ឱនភាពថវិកា អសមតុល្យនៃជញ្ជីងពាណិជ្ជកម្ម (ការនាំចេញ នាំចូល) អស្ថេរភាពនយោបាយ

CPI: Consumer Price Index/សន្ទស្សន៍​តម្លៃ​លក់រាយ​ គោលការណ៍១០៖ សង្គមប្រឈមមុខ និងការលះបង់រយៈពេលខ្លីរវាងអតិផរណា​ និងនិកម្មភាព​​ (Society face at short-term trade off between inflation & unemployment) តើ​អតិផរណា (Inflation) គឺជាអ្វី? អតិផរណា គឺជាការស្ទះបណ្ដាញរូបិយវត្ថុ​ ដោយសារ​ការ​លើស​ចំនួនក្រដាសប្រាក់​ ប្រៀប​ធៀប​ទៅ​នឹង​តម្រូវការ​ចាំ​បាច់ពិត​នៃ​សេដ្ឋកិច្ច​ ដែលរូបិយវត្ថុ​ចុះ​ថោក​ មធ្យោបាយ​ក្នុង​ការបែងចែក​ឡើងវិញ​នូវចំណូល​ជាតិ​ និងធនធានធម្មជាតិ​សង្គម​ជាគុណ​ប្រ​យោជន៍នៃ​រដ្ឋាភិបាល​។ ថ្លៃទំនិញ និងសេវាកម្ម​ ឬថ្លៃមធ្យម​នៃ​ទំនិញ​សព្វសារពើ​ឡើងថ្លៃ (CPI) ចំណូលក្នុងស្រុកសរុបបរិត្តផរណា GDP deflator អតិផរណាមានផលប៉ះពាល់វិជ្ជមាន​ទៅលើអ្នកដែល​មាន​ចំណូល​ទាប​ ចំណូលមធ្យម ចំណូលថេរ។ ឧទាហរណ៍៖ ផលិតករ អាជីវករតូចតាច​ គ្រូបង្រៀន​ មន្ត្រីចូល​សោធនិវត្តន៍ជាដើម។ អតិផរណាជាអំពើបន្ត​មាននូវឱនភាពថវិកា។ CPI: Consumer Price Index/សន្ទស្សន៍​តម្លៃ​លក់រាយ​ ​CPO: Compulsory Purchase Order/ បញ្ជា​ទិញជាកំហិត GDP: Gross Domestic Production / ផលិតផលក្នុងស្រុកសរុប

ថ្លៃ​បង្ករឲ្យមាន​ភាព​អាប់​អួរ​ (Sticky) នៅក្នុងរយៈពេលខ្លី ហេតុអ្វីបានជាគេនិយាយថា​អ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហា​ក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ? ការកាត់បន្ថយអតិផរណា​នាំឲ្យមានការកើនឡើង​ជាបណ្ដោះ​អាសន្ន​នៃ​និកម្មភាព (Unemployment) ដូច្នេះ​ការ​លះ​បង់​នេះ​មានតែ​ក្នុង​រយៈពេលខ្លី​ រវាង​អតិ​ផរណា​ និងនិកម្មភាព​។ ថ្លៃ​ខ្លះ​មាន​ការ​ប្រែ​ប្រួល​ក្នុង​រយៈ​ពេល​ដ៏​យឺត។ ឧទាហរណ៍៖ រដ្ឋាភិបាល​កាត់​បន្ថយ​បរិមាណ​រូបិយវត្ថុនៅ​ក្នុង​សេដ្ឋកិច្ច​។ នៅ​​ក្នុង​ដំណើរការ​វែង​លទ្ធផលបាន​កាត់បន្ថយ​​បរិមាណ​រូបិយវត្ថុ​នៅ ក្នុង​សេដ្ឋកិច្ច​។ ថ្លៃ​បង្ករឲ្យមាន​ភាព​អាប់​អួរ​ (Sticky) នៅក្នុងរយៈពេលខ្លី ថ្លៃ​គឺ​ជាបញ្ហា​ពិបាក​ដោះ​ស្រាយ​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​​មានឥទ្ធិពល​ក្នុង​រយៈ​ពេល​ខ្លី​។ ឧទាហរណ៍៖​ នៅ​ពេល​ដែល​រដ្ឋា​ភិបាល​កាត់​បន្ថយ​បរិមាណ​រូបិយវត្ថុ​ មាន​ន័យ​ថា​រដ្ឋា​ភិបាល​កាត់​បន្ថយ​បរិមាណ​រូបិយវត្ថុ​ដែល​នឹង​ត្រូវ​ចាយ​វាយ។​ ការចាយវាយ​តិច​ ជាមួយនឹងថ្លៃ​ខ្ពស់​បាន​កាត់​បន្ថយ​បរិមាណ​​ ទំនិញ និងសេវាកម្ម​ដែល​សហគ្រាស​ត្រូវ​លក់។ ដូច្នេះ​សហគ្រាស​ត្រូវកាត់បុគ្គលិកដែរ។

ហេតុអ្វីបានជាគេនិយាយថា​អ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហា​ក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ? (ត) អ្នកគោល​នយោបាយ​អាចទាញផលប្រយោជន៍​អំពីការលះបង់​តាម​រយៈ​ឧបករណ៍គោលនយោបាយផ្សេងៗដូចជា៖ ការផ្លាស់ប្ដូរចំនួន​ដែល​រដ្ឋាភិបាល​ចំណាយ ចំនួនដែលរដ្ឋាភិបាលដាក់ពន្ធ ចំនួនរូបិយវត្ថុដែលរដ្ឋាភិបាលបោះ​ពុម្ភ​បន្ថែម​ក្នុង​ដំណើរ​ការ​ខ្លី ការប្រព្រឹត្តទៅនៃ​ម៉ាក្រូ​សេដ្ឋកិច្ច​ស្ដែងឡើង​តាម​រយៈ​ទិន្ន​ន័យ ៣​យ៉ាង​សំខាន់ៗ​ដូចជា៖ អត្រា​អតិផរណា (Inflation Rate) អត្រា​កំណើន​សេដ្ឋកិច្ច (Economy Growth Rate) អត្រា​និកម្មភាព (Unemployment Rate)

តើនិកម្មភាពគឺជាអ្វី? What is Unemployment? និកម្មភាពសំដៅដល់ការ​គ្មានការងារធ្វើ ការបាត់បង់ការងារ បាត់​បង់​វជ្ជាជីវៈ និងភាពឧស្សាហ៍ព្យាយាម​របស់មនុស្ស។ ជាលទ្ធផល​បញ្ហា​សង្គម​នឹង​កើត​មាន​ឡើង​ដូចជា អំពើឆក់ប្លន់ ចោរកម្ម ពេស្យាចារ និងអសីលធម៌​ក្នុង​សង្គម។ ការពិចារណា​ទៅ​និកម្មភាព៖ តើមនុស្ស​មានឆន្ទៈ​ក្នុងការធ្វើការឬទេ? តើមនុស្ស​មាន​សមត្ថភាពក្នុងការ​ធ្វើការឬទេ? តើមនុស្ស​មាន​បាន​ស្វែងរក​ការងារ​ធ្វើ​ឬទេ? តើទទួលបានការងារឬទេ?

សំណួរ???? តើបន្ទាប់ពីបានសិក្សាមេរៀនទី២នេះចប់អ្នក​យល់ថា​​គោលការណ៍សេដ្ឋកិច្ចមានអ្វីខ្លះ? ចូរបកស្រាយ? តើ​កត្តា​អ្វី​ខ្លះ​ដែល​បង្ករ​ឲ្យ​មានអតិផរណា ? ចូរបកស្រាយ? ហេតុអ្វីបានជាគេនិយាយថា​អ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហា​ក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ? តើពេលណាខ្លះ​ដែលរដ្ឋាភិបាល​អាចធ្វើ​ឲ្យ​ប្រសើ​រ​ឡើង​ដល់លទ្ធផលទីផ្សារ​ ?ចូរបកស្រាយ? តើនិកម្មភាពគឺជាអ្វី? What is Unemployment? តើមនុស្សអាឆ្លើយតប​នឹងការ​លើក​ទឹក​ចិត្ត​​ដូចម្ដេចខ្លះ? ចូរបកស្រាយ?

ចម្លើយ!!!!!!! បន្ទាប់ពីបានសិក្សាមេរៀនទី២នេះចប់ខ្ញុំយល់ថា​​គោលការណ៍សេដ្ឋកិច្ចមាន១០ យ៉ាងគឺ៖ ១. មនុស្ស​ប្រឈមុខ​នឹការលៈបង់ ២. ការចំណាយលើអ្វីមួយ នោះ​គឺជាអ្វីដែលអ្នកត្រូវលះបង់​ដើម្បី​បានវា ៣. មនុស្ស​សមហេតុផលគិតអំពីម៉ាជីន (ការប្រើប្រាស់)​ ៤. មនុស្ស​ឆ្លើយ​តប​ទៅ​នឹងការលើក​ទឹកចិត្ត​ ៥. ពាណិជ្ជ​កម្ម​អាច​ធ្វើ​ឲ្យ​គ្រប់គ្នា​ទទួលបាន​ផលចំណេញ​ ៦. ទីផ្សារគឺជា​មធ្យបាយ​ដ៏ប្រសើរ​ក្នុងការរៀបចំ​សកម្ម​ភាព​សេដ្ឋកិច្ច ៧. ពេលខ្លះរដ្ឋាភិបាល​អាចធ្វើឲ្យប្រសើរឡើង​ដល់​លទ្ធផល​​ទីផ្សារ​ ៨.បទដ្ឋាន​រស់នៅ​របស់​ប្រទេស​មួយ​អាស្រ័យ​លើ​សមត្ថភាព​​របស់​ខ្លួន​ក្នុងការ​ផលិត​ទំនិញ និងសេវាកម្ម ៩. ថ្លៃ​កើនឡើង​ពេល​រដ្ឋា​ភិបាល​បោះ​ពុម្ភលុយ​ច្រើន​​ជ្រុល​ ១០.សង្គ្រាម​ប្រឈមមុខ​នឹងការលះបង់​រយៈពេល​ខ្លី​រវាងអតិផរណា និង និកម្មភាព​

ចម្លើយ!!!!!!! B. កត្តា​​ដែល​បង្ករ​ឲ្យ​មានអតិផរណាគឺ កំណើនបរិមាណរូបិយវត្ថុ ឱនភាពថវិកា អសមតុល្យនៃជញ្ជីងពាណិជ្ជកម្ម (ការនាំចេញ នាំចូល) អស្ថេរភាពនយោបាយ

ចម្លើយ!!!!!!! C. បានជាគេនិយាយថា​អ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហា​ក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញព្រោះ៖ ការកាត់បន្ថយអតិផរណា​នាំឲ្យមានការកើនឡើង​ជាបណ្ដោះ​អាសន្ន​នៃ​និកម្មភាព (Unemployment) ដូច្នេះ​ការ​លះ​បង់​នេះ​មានតែ​ក្នុង​រយៈពេលខ្លី​ រវាង​អតិ​ផរណា​ និងនិកម្មភាព​។ ថ្លៃ​ខ្លះ​មាន​ការ​ប្រែ​ប្រួល​ក្នុង​រយៈ​ពេល​ដ៏​យឺត។ ឧទាហរណ៍៖ រដ្ឋាភិបាល​កាត់​បន្ថយ​បរិមាណ​រូបិយវត្ថុនៅ​ក្នុង​សេដ្ឋកិច្ច​។ នៅ​​ក្នុង​ដំណើរការ​វែង​លទ្ធផលបាន​កាត់បន្ថយ​​បរិមាណ​រូបិយវត្ថុ​នៅ ក្នុង​សេដ្ឋកិច្ច​។ ថ្លៃ​បង្ករឲ្យមាន​ភាព​អាប់​អួរ​ (Sticky) នៅក្នុងរយៈពេលខ្លី ថ្លៃ​គឺ​ជាបញ្ហា​ពិបាក​ដោះ​ស្រាយ​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​​មានឥទ្ធិពល​ក្នុង​រយៈ​ពេល​ខ្លី​។ ឧទាហរណ៍៖​ នៅ​ពេល​ដែល​រដ្ឋា​ភិបាល​កាត់​បន្ថយ​បរិមាណ​រូបិយវត្ថុ​ មាន​ន័យ​ថា​រដ្ឋា​ភិបាល​កាត់​បន្ថយ​បរិមាណ​រូបិយវត្ថុ​ដែល​នឹង​ត្រូវ​ចាយ​វាយ។​ ការចាយវាយ​តិច​ ជាមួយនឹងថ្លៃ​ខ្ពស់​បាន​កាត់​បន្ថយ​បរិមាណ​​ ទំនិញ និងសេវាកម្ម​ដែល​សហគ្រាស​ត្រូវ​លក់។ ដូច្នេះ​សហគ្រាស​ត្រូវកាត់បុគ្គលិកដែរ។

ចម្លើយ!!!!!!!(ត) C. បានជាគេនិយាយថា​អ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហា​ក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញព្រោះ៖ អ្នកគោល​នយោបាយ​អាចទាញផលប្រយោជន៍​អំពីការលះបង់​តាម​រយៈ​ឧបករណ៍គោលនយោបាយផ្សេងៗដូចជា៖ ការផ្លាស់ប្ដូរចំនួន​ដែល​រដ្ឋាភិបាល​ចំណាយ ចំនួនដែលរដ្ឋាភិបាលដាក់ពន្ធ ចំនួនរូបិយវត្ថុដែលរដ្ឋាភិបាលបោះ​ពុម្ភ​បន្ថែម​ក្នុង​ដំណើរ​ការ​ខ្លី ការប្រព្រឹត្តទៅនៃ​ម៉ាក្រូ​សេដ្ឋកិច្ច​ស្ដែងឡើង​តាម​រយៈ​ទិន្ន​ន័យ ៣​យ៉ាង​សំខាន់ៗ​ដូចជា៖ អត្រា​អតិផរណា (Inflation Rate) អត្រា​កំណើន​សេដ្ឋកិច្ច (Economy Growth Rate) អត្រា​និកម្មភាព (Unemployment Rate)

ចម្លើយ!!!!!!! D. ពេល​ដែលរដ្ឋាភិបាល​អាចធ្វើ​ឲ្យ​ប្រសើ​រ​ឡើង​ដល់លទ្ធផលទីផ្សារ​គឺ៖ ហេតុផលចំបងពីររបស់រដ្ឋាភិបាល​ចំពោះ​អន្តរាគមន៍​ចូល​ទៅ​ក្នុង​កិច្ច​ការ​សេដ្ឋ​កិច្ច​ ការលូកដៃ​ចូល​របស់​រដ្ឋា​ភិបាល​ពេល​នេះ​ គឺចង់ធ្វើឲ្យ​ប្រសើរ​​ឡើង​ដល់​ប្រសិទ្ធ​ភាព​ និងសីលធម៌​ ពោលគឺចង់ឲ្យ​ផាយ​សេដ្ឋកិច្ច​កាន់តែ​ធំ​ឡើង​ព្រមទាំង​ផ្លាស់ប្ដូររបៀប​ដែល​ផាយនេះ​ត្រូវ​បែងចែក។​ ដៃ​អរូបី​ដឹកនាំទីផ្សារ​ឲ្យ​ធ្វើ​ការ​ប្រើ​ប្រាស់​ ឬលៃលក​ធន​ធាន​ប្រកប​​ដោយ​ប្រសិទ្ធភាព​។ ការបរាជ័យទីផ្សារ (Market Failure) ទីផ្សារបរាជ័យ​ក្នុង​ការ​លៃ​លក​ប្រើ​ប្រាស់​ធន​ធាន​ឲ្យមាន​ប្រសិទ្ធភាព​។ ផលប៉ះពាល់មកពី​ខាងក្រៅ​ (Externality) គឺជាមូល​ហេតុ​សំខាន់​ដែល​រដ្ឋាភិបាល​អន្តរាគមន៍​នៅ​ក្នុងទីផ្សារ​។​ អំណាចទីផ្សារ (Market Power) ឯកាធិភាព​ ( Monopoly) គឺជាការខ្វះនូវការប្រកួតប្រជែង ភាពគ្មានដែគូប្រកួតប្រជែង។ ផ្តាច់មុខគឺអវត្តមាននៃការប្រកួតប្រជែង។ ផ្តាច់មុខអាចការពារប្រសិទ្ធភាពរឹតបន្តឹងទិន្នផលការបែងចែកនៅក្នុងគោលបំណងដើម្បីបង្កើនឬតម្លៃនិងបង្កើនប្រាក់ចំណេញសេដ្ឋកិច្ច។

ចម្លើយ!!!!!!! E. និកម្មភាពជា Unemployment: និកម្មភាពសំដៅដល់ការ​គ្មានការងារធ្វើ ការបាត់បង់ការងារ បាត់​បង់​វជ្ជាជីវៈ និងភាពឧស្សាហ៍ព្យាយាម​របស់មនុស្ស។ ជាលទ្ធផល​បញ្ហា​សង្គម​នឹង​កើត​មាន​ឡើង​ដូចជា អំពើឆក់ប្លន់ ចោរកម្ម ពេស្យាចារ និងអសីលធម៌​ក្នុង​សង្គម។

ចម្លើយ!!!!!!! F. មនុស្សអាឆ្លើយតប​នឹងការ​លើក​ទឹក​ចិត្ត​​ដូចជា៖ មនុស្ស​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ថ្លៃ​ដើម​ ឬ​ចំណាយ​ទៅ​នឹង​អត្ថ​ប្រយោជន៍​ ឥរិយាបថរបស់មនុស្សមានការផ្លាស់​ប្ដូរ​នៅ​ពេល​ថ្លៃ​ដើម​ឬអត្ថប្រយោជន៍​មានការប្រែប្រួល​ ពោលគឺមនុស្ស​ឆ្លើយ​តប​​ទៅ​នឹងការលើកទឹកចិត្ត។ ឧទាហរណ៍៖ នៅពេលសាច់មាន់ឡើងថ្លៃ​ មនុស្ស​សម្រេច​ចិត្ត​ញ៉ាំសាច់ជ្រូក​ច្រើនជាងមុន​ ឬសាច់មាន់តិចជាង​មុន ដោយសារតែការចំណាយ​ក្នុងការទិញសាច់​មាន់​ខ្ពស់​ជាងមុន​នាំឲ្យ​កសិដ្ឋាន​ចិញ្ចឹមមាន់​ជ្រើស​រើស​កម្មករ​បន្ថែម​ដើម្បី​បង្កើនការ​ចិញ្ចឹមមាន់។ នេះ​គឺជាច្បាប់តម្រូវការ​ និងការផ្គត់ផ្គង់​ (Law of Demand and Supply)

ចម្លើយ!!!!!!! F. មនុស្សអាឆ្លើយតប​នឹងការ​លើក​ទឹក​ចិត្ត​​ដូចជា៖ គោលនយោបាយសាធារណៈ (Public Policy) ធ្វើឲ្យ​ថ្លៃ​ដើម​ប្រែ​ប្រួល ឬ​ផលប្រយៅជន៍​នៃ​សកម្មភាព​ឯកជន។ ឧទាហរណ៍៖ ច្បាប់តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផលិតរថយន្ត​បង្កើត​សុវត្ថិភាព​សម្រាប់​រថ​យន្ត​ ដូចជាខ្សែ​សុវត្ថិភាព និង​ឧបករណ៍​បំពាក់​ការពារ​សុវត្ថិភាព​។ របៀបដែល​មនុស្ស​ធ្វើ​ទំនាក់ទំនង​ How to interact ការសម្រេចចិត្ត​មិនត្រឹមត្រូវមានឥទ្ធីពល​ទៅលើ​ខ្លួន​យើង​ផ្ទាល់​តែ​​ ថែមទាំងមានឥទ្ធិពល​លើអ្នកដ៏ទៃ​ផងដែរ។