Presentation is loading. Please wait.

Presentation is loading. Please wait.

វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer

Similar presentations


Presentation on theme: "វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer"— Presentation transcript:

1 វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
មីក្រូសេដ្ឋកិច្ច Micro-Economics Professor: NOUV Brosh H/P: 093/ , Website: ឆ្នាំទី២ ឆមាសទី​២ Prepared by Lecturer: NOUV Brosh

2 វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
មេរៀនទី១៖ សញ្ញាណ​ទូទៅ​នៃ​សេដ្ឋកិច្ច Basic Economics Concepts Prepared by Lecturer: NOUV Brosh

3 Prepared by Lecturer: NOUV Brosh
មាតិការ Contents ១. លំនាំដើមនៃសេដ្ឋកិច្ច (Introduction of Economics) ១.១. សេដ្ឋកិច្ចជាអ្វី? What is Economics?) ១.២. មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច (Micro –Economic s & Macro- Economic) ១.៣. ហេតុអ្វីបានជាសិក្សាមីក្រូសេដ្ឋកិច្ច? (Why Study Micro-Economic?) ១.៤. វិធីសាស្ត្រ​សិក្សា​សេដ្ឋកិច្ច​ (Economic Study Method) ២.​ បញ្ហាសេដ្ឋកិច្ចនៃភាពកម្រ (The Economics Problems of Scarcity) ២.១. ព្រំដែនធនធាន និងទំនិញ (Limited Resources & Goods) ២.២. ធនធានកម្រ និងធនធានសេរី (Scarce Resources &Free Resources) ក. ធនធានកម្រ (Scarce Resources) ខ. ធនធានសេរី (Free Resources) គ. កត្តាផលិតកម្ម (Production Factors) Prepared by Lecturer: NOUV Brosh

4 Prepared by Lecturer: NOUV Brosh
មាតិការ Contents ៣. ប្រព័ន្ធ​សេដ្ឋកិច្ចចម្រុះ​ (The Mixed Economics Systems) ៣.១. វិធីសាស្ត្រ​ក្នុងការបែងចែកធនធាន​ ( The Method of Resources Allocation) ក. ទីផ្សារ (Markets) ខ. រដ្ឋាភិបាល (Government) ៣.២. កម្រិតនៃការបែឆ្ពោះ​ទៅរក​ទីផ្សារ​របស់​រដ្ឋាភិបាល​ (The Range of Government Market Orientation) ៣.៣. គោលដៅ​ក្នុងការឈានទោរកសេដ្ឋកិច្ចទីផ្សារ​ (Goals of Market Oriented Economy) ក. ម៉ាក្រូសេដ្ឋកិច្ច​ (Macro-Economics) ខ. មីក្រូសេដ្ឋកិច្ច (Micro-Economics) Prepared by Lecturer: NOUV Brosh

5 សញ្ញាណទូទៅនៃសេដ្ឋកិច្ច​
១. លំនាំដើមនៃសេដ្ឋកិច្ច (Introduction of Economics) ១.១. សេដ្ឋកិច្ចជាអ្វី? What is Economics? សេដ្ឋកិច្ច​គឺជាវិទ្យាសាស្រ្ត​សង្គម​ ដែលសិក្សាពីការបែងចែក​នូវរាល់ធនធាន​ទាំង​អស់​ដើម្បីផលិត​ទំនិញ ឬសេវាកម្ម​សម្រាប់បំពេញ​សេចក្ដី​ត្រូវការគ្មាន​ព្រំដែន​របស់អ្នក​ប្រើប្រា​ស់។ ការបែងចែក (Allocation) គឺជាដំណើរការនៃការ​បែងចែកធនធាន​សម្រាប់ផលិតកម្មទំនិញ​ ឬសេវាកម្មហើយចែកចាយឲ្យដល់អតិថិជន​អ្នកប្រើប្រាស់ចុងក្រោយ។ ១.២. មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច (Micro–Economics &Macro- Economic) មីក្រូសេដ្ឋកិច្ច គឺជាផ្នែកមួយនៃសេដ្ឋកិច្ច​ដែល​សិក្សា​រាល់ផ្នែក​ទាំងឡាយ​នៃ​ខឿនសេដ្ឋកិច្ច​ ដូចជាសិក្សាអំពី​ថ្លៃ​ទំនិញ​ ចំនួនផលតផលលើស​ និងចំណូល-ចំណាយរបស់គ្រួសារ​លើ​ផលិតផល​ប្រើប្រាស់​មួយ​នៅ​លើ​ទីផ្សារ​។ Prepared by Lecturer: NOUV Brosh

6 ១. លំនាំដើមនៃសេដ្ឋកិច្ច (Introduction of Economics)
ម៉ា​ក្រូសេដ្ឋកិច្ច គឺជាផ្នែកមួយនៃសេដ្ឋកិច្ច​ដែល​សិក្សា​រាល់ផ្នែក​ទាំងឡាយ​នៃ​ខឿនសេដ្ឋកិច្ច​ ។ ការ​សិក្សានៅក្នុងខឿនសេដ្ឋកិច្ចទាំងមូល​ រួមមានការសិក្សាអំពីផលិតផល​ក្នុងស្រុក​សរុប (GDP) ឬផលិត​ផល​ជាតិ​សរុប (GNP) អតិផរណា (Inflation) និកម្មភាព​ (Unemployment) ចំណូលរបស់​រដ្ឋាភិបាល ​(Government Revenue) និងចំណាយរបស់​រដ្ឋាភិបាល​(Government Expenditure) ១.៣. ហេតុអ្វីបានជាសិក្សាមីក្រូសេដ្ឋកិច្ច? (Why Study Micro-Economic?) គោល​បំណង​សំខាន់​ក្នុងការសិក្សា​មីក្រូសេដ្ឋកិច្ច​ គឺចង់បង្ហាញអំពីការប្រើ​ប្រាស់​គោលការណ៍​មីក្រូសេដ្ឋកិច្ច​ ដើម្បី​បង្ហាញអំពីការសម្រេច​ចិត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ចំពោះ​បញ្ហា​នៃ​ការប្រកប​អាជីវកម្ម​។ វាត្រូវបានយក​មកប្រើ​ក្នុងការជម្រុ​ញ​លើកទឹកចិត្ត​បន្ថែម​ដល់អ្នក​កំពុង​ប្រកបអាជីវកម្ម​ ឲ្យសម្រេច​នូវ​គោល​ដៅ​អាជីវកម្ម​របស់​ពួកគេ។ Prepared by Lecturer: NOUV Brosh

7 ១. លំនាំដើមនៃសេដ្ឋកិច្ច (Introduction of Economics)
១.៤. វិធីសាស្ត្រ​សិក្សា​សេដ្ឋកិច្ច​ (Economic Study Method) ទ្រឹស្ដី (Theory) គឺជាការដាក់ចេញនូវគោលការណ៍ទូទៅដែល​ប្រើ​ប្រាស់​សម្រាប់​ពន្យល់​សកម្មភាព​ទាំងឡាយ​ក្នុងពិភពលោក​។ សម្មតិកម្ម (Hypothesis) គឺជាការព្យាករណ៍មួយ​ដែលទាញ​បាន​ដោយ​ផ្ទាល់​ពីទ្រឹស្ដីដែលបានពីការ​ប្រៀបធៀប​ក្នុងពិភពពិត។ ឬអាចនិយាយបានថា សម្មតិកម្មគឺជាការទាញចេញ​ពីគោលការណ៍​សេដ្ឋកិច្ច​ដែល​បង្កើត​ជាទ្រឹស្ដីសេដ្ឋកិច្ច​។ ជាធម្មតា​សេដ្ឋកិច្ច​មានទម្រង់ជា “ បើកត្តា​មួយប្រែប្រួល អាចឲ្យកត្តា​មួយ​ផ្សេងទៀត​មាន​ការ​ប្រែប្រួលដែរ ប៉ុន្តែ​គ្រាន់តែការប្រែប្រួល​នោះ​អាចមានទម្រង់​ខុសៗគ្នា​ គឺ​អាច​កើន​ ឬអាចថយ”។ Prepared by Lecturer: NOUV Brosh

8 ១. លំនាំដើមនៃសេដ្ឋកិច្ច (Introduction of Economics)
សេដ្ឋកិច្ច​ជាវិជ្ជមាន (Positive Economics) គឺជាផ្នែកមួយ​នៃសេដ្ឋកិច្ច​ដែល​ព្យាយាមពន្យល់​នូវ​វិធីដែលខឿនសេដ្ឋកិច្ច​ប្រតិបត្តិការជាក់ស្ដែង។ ប៉ុន្តែវិធីនេះ​ត្រូវ​ចំណាយពេលវេលាចាំយូរ​ក្នុងការសាកល្បង​ ព្រោះ​ជាវិធីមួយ​ព្យាករណ៍អំពី​បញ្ហា​ដែល​ធ្លាប់​កើត​នៅអតីតកាល យកទៅព្យរាករណ៍​នៅ​ពេល​អនាគត។ បទបញ្ញត្តិសេដ្ឋកិច្ច​ (Normative Economics) ជាវិធីនៃសេដ្ឋកិច្ច​ដែល​បញ្ជាក់​ពី​អ្វី​ដែល​ខឿន​សេដ្ឋកិច្ច​ត្រូវប្រតិបត្តិ។ មានន័យថាចំណុចសំខាន់របស់​វា​ ស្ថិតនៅ​លើ​មូល​ដ្ឋាន​នៃ​តម្លៃ​ជាក់លាក់​ ឬការជឿ​របស់​មនុស្ស​ដែលព្យាយាម​ធ្វើ​ឲ្យ​ពិភពលោក​រីកចំរើន។ Prepared by Lecturer: NOUV Brosh

9 ២.​ បញ្ហាសេដ្ឋកិច្ចនៃភាពកម្រ (The Economics Problems of Scarcity)
ភាពកម្រ (Scarcity) គឺជាលក្ខខណ្ឌអា​ទ្ធិភាព​នៅពេល​ដែល​បរិមាណធន​ធាន​សម្រាប់​ផលិតទំនិញ ឬសេវាកម្ម​ទាំង​អស់ មិនគ្រប់គ្រាន់ដើម្បី​បំពេញ​តាមតម្រូវការរបស់​មនុស្ស​។ ពាក្យថាភាពកម្រនេះ​ ពុំមានន័យថា​គ្មាន​នរណាម្នាក់​ពុំមានអ្វីគ្រប់​គ្រាន់​សម្រាប់​គេនោះ​ទេ។ នេះ​កើតឡើងដោយសារ​ ការ​ផ្សំគ្នា​រវាងធនធានមនកំណត់​ (Limited Resources) និងចំណង់ប្រាថ្នា​គ្មាន​ព្រំដែន​របស់​មនុស្ស (Unlimited You Wants) ។ ដែល​យើង​អាចសរសេរបានដូចខាងក្រោម៖ Scarcity= Limited Resources + Unlimited You Wants Prepared by Lecturer: NOUV Brosh

10 ២.​ បញ្ហាសេដ្ឋកិច្ចនៃភាពកម្រ (The Economics Problems of Scarcity)
២.១. ព្រំដែនធនធាន និងទំនិញ (Limited Resources & Goods) ធនធាន (Resources) គឺជាសម្ភារដែលមាននៅក្នុងខឿនសេដ្ឋកិច្ច​ដែល​ប្រើ​សម្រាប់​ផលិតកម្ម​ទំនិញ​ និងសេវាកម្ម។ ព្រំដែនធនធាន (Limited Resources) គឺជាធនធាន ឬទ្រព្យ​ដែល​មាន​បរិមាណកំណត់មួយ។ យើងអាចនិយាយបានថា រាល់សម្ភារទាំងអស់ដែល​មាននៅ​លើ​ផែនដី​យើង​នេះ​សុទ្ធ​សឹង​តែជា​ព្រំដែនធនធាន ដូចជា ទឹក ដែក អាលុយមីញ៉ូម អុកស៊ីសែន និងព្រៃឈើ....។ល។ ទំនាក់ទំនងរវាងធនធាន និងទំនិញឬសេវាកម្ម (Relationship Between Goods &Service) គឺជាអ្វីដែលមនុស្ស​ប្រើប្រាស់​សម្រាប់​បំពេញ​តម្រូវការ​ផ្ទាល់​របស់​ពួកគេ​។ ធនធានគឺជាអ្វីៗដែលគេប្រើ​សម្រាប់ផលិតចេញជាទំនិញ​ ឬសេវាកម្មទាំងអស់​។ ទំនិញឬសេវាកម្ម​ដែល​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ធនធាន​ដែល​មាន។ Prepared by Lecturer: NOUV Brosh

11 ២.​ បញ្ហាសេដ្ឋកិច្ចនៃភាពកម្រ (The Economics Problems of Scarcity)
២.២. ធនធានកម្រ និងធនធានសេរី (Scarce Resources &Free Resources) ក. ធនធានកម្រ (Scarce Resources) ធនធានកម្រគឺជាធនធានដែល​បរិមាណ​របស់​វា​មាន​ចំនួន​តិចជាង​ការប្រាថ្នា​ចង់បាន​ប្រើ​ប្រាស់​របស់មនុស្ស។ ឧទាហរណ៍៖ “ ឧបមាថាចំនួសិស្ស​ដែល​ចង់​ចូល​រៀន​ថ្នាក់កុំព្យូរទ័រ​មួយលើស​ពីលទ្ធភាព​ថ្នាក់​ដែល​ឲ្យចូល​រៀនបាន​ក្នុងករណីនេះ​ ចំនួនកៅអី​អង្គុយ​ក្នុង​ថ្នាក់រៀន​ គឺជាធនធានកម្រ​ ព្រោះ​ចំនួនកៅអីនោះ​វាមិនគ្រប់គ្រាន់​សម្រាប់គេម្នាក់ៗ​ដែលចង់ចូលរៀន​កុំព្យូទ័រ។ ខ. ធនធានសេរី (Free Resources) ធនធានសេរី គឺជាធនធានដែលបរិមាណរបស់រវា​មានចំនួនលើសពី​សេចក្ដី​ប្រាថ្នា​ចង់បាន​របស់​មនុស្ស។ ឧទាហរណ៍៖ ខ្យល់ដកដង្ហើម។ Prepared by Lecturer: NOUV Brosh

12 ២.២. ធនធានកម្រ និងធនធានសេរី (Scarce Resources &Free Resources)
គ. កត្តាផលិតកម្ម (Production Factors) កត្តាផលតិកម្មផ្សំឡើងដោយធនធាន ៤ប្រភេទ សំខាន់ៗ​សម្រាប់ផលិតទំនិញ​ ឬសេវាកម្ម​ក្នុង​ខឿនសេដ្ឋ​កិច្ច​រួមមាន​ ដី (Land) ពលកម្ម (Labor) មូលធន (Capital) និងសហគ្រិនភាព (Entrepreneurship) ។ ដី (Land)៖ គឺជាធនធានធម្មជាតិដែលមាន​នៅលើ​ដីក្ដី​ ក្រោមដីក្ដី អាចប្រើប្រាស់សម្រាប់ផលិតទំនិញ​ ឬសេវាកម្ម។ ដែលធនធានទាំងនោះ​រួមមាន​ រ៉ែ ទឹក ព្រៃឈើ រុក្ខជាតិ....។ល។ ពលកម្ម (Labor) ៖ គឺជាធនធានមនុស្ស​ដែល​ប្រើ​សម្រាប់​ទំនិញ ឬសេវាកម្ម​។ នៅ​ក្នុង​ផលិតកម្ម​មួយ​ ពលកម្ម​មិនមែន​កំណត់​ត្រឹម​កម្មករ ឬអ្នកបច្ចេកទេស​ទេ តែវាកំណត់ទៅ​លើ​ធនធាន​មនុស្ស​ទាំងអស់ដែលមាន​នៅ​ក្នុង​អង្គភាព ដូចជាអ្នកគ្រប់គ្រង គណនេយ្យករ លេខាធិការ ទីប្រឹក្សា និងកម្មករសន្តិសុខ​គ្រប់លំដាក់ថ្នក់ដែល​មាន​។ Prepared by Lecturer: NOUV Brosh

13 ២.២. ធនធានកម្រ និងធនធានសេរី (Scarce Resources &Free Resources)
មូលធន (Capital) ៖ គឺជាធនធានសំយោគ (​Synthetic Resources) ដែលប្រើ​ដើម្បី​ផលិតទំនិញ​ ឬសេវាកម្ម។ មូលធនជាទូទៅ​ចែក​ចេញ​ជាបី​ប្រភេទគឺ មូលធនរូប (Physical Capital) មូលធនហិរញ្ញវត្ថុ (Financial Capital) និងមូលធនមនុស្ស (Human Capital)។ មូលធនរូប (Physical Capital)​៖ ជាមូលធនសំយោគដែលប្រើក្នុងផលិតទំនិញ ឬសេវាកម្ម។ មូលធនហិរញ្ញវត្ថុ (Financial Capital)៖ សំដៅទៅលើទ្រព្យសកម្ម​ជាសាច់ប្រាក់​ ឬជាទ្រព្យសកម្ម​ដែលអាចងាយបំលែង​ជាសាច់ដូចជា Bond (បុង) និង Stock។ មូលធនមនុស្ស (Human Capital)៖ គឺសំដៅទៅលើចំណេះដឹង​ ជំនាញ និងបទពិសោធន៍​ការងាររបស់មនុស្ស។​ ភាពជាសហគ្រិនភាព (Entrepreneurship) គឺជាមនុស្សដែលស្ម័គ្រ​ចិត្ត​ហ៊ានទទួលយកនូវការប្រថុយ​ប្រថាន​គ្រោះ​ថ្នាក់នៃ​ហានិភ័យ (Risk)ខ្ពស់ក្នុងការផ្សំកត្តាផលិតកម្ម​ទាំងបីខាងលើ​ដើម្បី​ផលិតទំនិញ ឬសេវាកម្ម។ Prepared by Lecturer: NOUV Brosh

14 ៣. ប្រព័ន្ធ​សេដ្ឋកិច្ចចម្រុះ​ (The Mixed Economics Systems)
៣.១. វិធីសាស្ត្រ​ក្នុងការបែងចែកធនធាន​ (The Method of Resources Allocation) ក. ទីផ្សារ (Markets) ទីផ្សារគឺជាអង្គភាពដោះដូរ​ទំនិញ ឬសេវាកម្ម​ រវាងអ្នកលក់​ និងអ្នកទិញ។ ឬយើង​អាច​និយាយ​បាន​ថា​ គឺជាកន្លែងជួបគ្នា​រវាងអ្នកលក់​ និងអ្នកទិញ​ដើម្បី​ដោះ​ដូរ​ទំនិញ​ ឬសេវាកម្ម​។ ការបែងចែក​ធនធាន​តាមរយៈ​ទីផ្សារ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​បុគ្គល​ អ្នក​ទិញ​ និងអ្នក​លក់។ Prepared by Lecturer: NOUV Brosh

15 Prepared by Lecturer: NOUV Brosh
៣.១. វិធីសាស្ត្រ​ក្នុងការបែងចែកធនធាន​ (The Method of Resources Allocation) ខ. រដ្ឋាភិបាល (Government) រដ្ឋាភិបាលមានការពាក់ព័ន្ធ​ទៅនឹង​ការបែងចែក​ទៅ​តាម​ទិស​ដៅ​បីយ៉ាងគឺ៖ រដ្ឋាភិបាលអាចជាម្ចាស់ និងត្រួតពិនិត្យ​លើធនធាន​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​ដូចជា កន្លែងចតរថយន្តទីសាធារណៈជាដើម។ រដ្ឋាភិបាល​អាចមានឥទ្ធិពលទៅលើទីផ្សារ​ឯកជន​តាមរយៈ​ ការដាក់ច្បាប់ និងបទបញ្ញតិ​ផ្សេងៗ​ ដូចជា​ការហាមឃាត់ការ​ផលិត ការដោះ​ដូរ​ចំពោះ​ផលិត​ផល​ថ្នាំពុល ថ្នាំញៀន និងអាវុធ​ឆ្លងកាត់ទីផ្សារ។ រដ្ឋាភិបាល​អាចជៈឥទ្ធិពល​ទៅ​លើ​ការបែង​ចែក​ធនធាន​តាម​រយៈ​ឥទ្ធិពលពន្ធ​ និងការចំណាយ​របស់​ខ្លួន​។ នៅពេល​ដែឡ​រដ្ឋាភិបាលកំណត់​ទៅ​លើ​​ពន្ធ​ចំណូល (Tax Revenue) វាអាចមានឥទ្ធីពល​ទៅ​លើ​ការបែង​ចែក​ធនធាន​ ដោយ​ធ្វើ​​ឲ្យមាន​ការ​ថយចុះ​នូវ​ការទិញ​របស់​បុគ្គល​ម្នាក់ៗ។ Prepared by Lecturer: NOUV Brosh

16 Prepared by Lecturer: NOUV Brosh
៣.២. កម្រិតនៃការបែឆ្ពោះ​ទៅរក​ទីផ្សារ​របស់​រដ្ឋាភិបាល​ (The Range of Government Market Orientation) សេដ្ឋកិច្ច​ទីផ្សារសុទ្ធ ឬសេដ្ឋកិច្ច​ទីផ្សារសេរី (Pure Market Economy) ជាខឿន​សេដ្ឋកិច្ច​ដែលផ្អែកទាំងស្រុង​ ទៅលើទីផ្សារដើម្បីធ្វើការបែងចែកធន​ធាន​។ ទីនោះ​គ្មាន​រដ្ឋា​ភិបាល​​ធ្វើ​ការ​បង្ខិត​បង្ខំ​រវាង​អ្នកលក់ និងអ្នកទិញ​ទេ។ សេដ្ឋកិច្ច​បញ្ជារ​សុទ្ធសាធ ឬសេដ្ឋកិច្ចបែបផែនការ (Planning Economy) ជាសេដ្ឋកិច្ច​ដែល​រាល់ការបែងចែក​ធនធាន​ គឺជាផ្នែកលើរដ្ឋាភិបាល​ជាអ្នកកំណត់។ សេដ្ឋកិច្ច​ចម្រុះ (Mixed Economy) គឺជាខឿនសេដ្ឋកិច្ច​ដែល​រាល់ការបែងចែក​ធន​ធាន​គឺ​អាស្រ័យ​ដោយ​វិស័យ​ឯកជន និងមានការលូកដៃ​ពីវិស័យ​រដ្ឋាភិបាលផង។ Prepared by Lecturer: NOUV Brosh

17 Prepared by Lecturer: NOUV Brosh
៣.៣. គោលដៅ​ក្នុងការឈានទោរកសេដ្ឋកិច្ចទីផ្សារ​ (Goals of Market Oriented Economy) ទិសដៅ​ឆ្ពោះ​ទៅរក​ខឿន​​សេដ្ឋកិច្ច​ទីផ្សារមានគោល​ដៅ​សំខាន់ៗ​ប្រាំយ៉ាងគឺ៖ ក. ម៉ាក្រូសេដ្ឋកិច្ច​ (Macro-Economics) ១. ការប្រើប្រាស់ពេញលេញ (Full Employment) គឺជាលក្ខ​ខណ្ឌនៃខឿនសេដ្ឋកិច្ច​មួយ​ដែល​ក្នុង​នោះ​ធនធាន​ដែល​មាន​ទាំងអស់​ត្រូវបានគេប្រើ​ប្រាស់​ក្នុង​ការ​ផលិតទំនិញ​ ឬសេវាកម្ម។ ២. ស្ថេ​រភាពថ្លៃ (Price Stability) ជាលក្ខខណ្ឌមួយដែលក្នុងនោះ​កម្រិតថ្លៃ​មធ្យម​នៅ​ក្នុង​ខឿន​សេដ្ឋ​កិច្ច​មិនប្រែប្រួល​​ក្នុង​កម្រិតមួយ​យ៉ាងទាបបំផុត។ ៣. ការលូតលាស់នៃសេដ្ឋកិច្ច (Economic Growth) គឺជាដំណើរការកើនឡើង​នូវ​លទ្ធភាព​របស់​ខឿន​សេដ្ឋកិច្ច​ដើម្បីផលិតទំនិញ ឬសេវាកម្ម។ ខ. មីក្រូសេដ្ឋកិច្ច (Micro-Economics) ៤. ប្រសិទ្ធិភាព (Efficiency) ពាក្យថាប្រសិទ្ធិភាពមានន័យថា​ ការទទួលបាននូវការ​បំពេញ​នូវ​តម្រូវការ​ខ្ពស់បំផុត​ របស់​អ្នក​ប្រើប្រាស់​ពីធនធាន​ដែលមាន។ Prepared by Lecturer: NOUV Brosh

18 Prepared by Lecturer: NOUV Brosh
៣.៣. គោលដៅ​ក្នុងការឈានទោរកសេដ្ឋកិច្ចទីផ្សារ​ (Goals of Market Oriented Economy) ខឿនសេដ្ឋកិច្ច​ឆ្ពោះ​ទៅកាន់ទីផ្សារ​អាចរាំងស្ទះ​គោល​ដៅ​ប្រសិទ្ធិភាព​នេះ​ដោយ​ចំណុច​មួយក្នុង​ចំណោម​ចំណុច​ទាំងបីខាងក្រោម៖ ទ្រព្យ​សាធារណៈ (Public Goods) គឺ​ជាទ្រព្យដែលគ្មាន​គូរបដិបក្ស​ក្នុងការប្រើប្រាស់​ ហើយ​អ្នកមិនចំណាយ​មិនត្រូវបានបដិសេធ​ពីការប្រើសប្រាស់ទេ​។ កត្តាខាងក្រៅ (Externalities Factor/Externalities Environment) គឺជាការ​ចំណាយ​ឬផលប្រយោជន៍ ដែលមានឥទ្ធិពល​ទៅលើអ្នកណាម្នាក់​ដែលមានការទាក់ទងមិនផ្ទាល់​នៅ​ក្នុង​ផលិតកម្ម​ ឬការដោះ​ដូរ​ទ្រព្យដែលមិនបានទូទាត់​ជាមួយគ្នា​។ ឧទាហរណ៍៖ ភាពក្រខ្វក់ជាទ្រព្យ​នៃ​កត្តាខាងក្រៅ​។ ទឹក​ក្រខ្វក់​ត្រូវបាន​បង្កើត​ឡើង​នៅ​ពេល​គេ​ផលិតចេញ​នូវ​ផលិតផល​ក្រដាស​ និងលក់ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ទិញក្រដាសនោះ​យកមកប្រើប្រាស់​វិញ​ គឺជាធម្មតា​គ្មាននរណាម្នាក់ទទួល​ផលអាក្រក់​ពីភាព​ក្រខ្វក់នោះទេ​។ អ្នកដែល​ទទួលរងនូវភាព​ក្រខ្វក់នោះ​ គឺជាអ្នកដែលរស់នៅ​ជិតរោងចក្រ​ផលិតក្រដាសនោះ​ ដែល​ទទួល​រងផល​ប៉ះពាល់​សុខភាព តែ​មិនត្រូវបានទទួលសំណង​មកវិញទេ​។ Prepared by Lecturer: NOUV Brosh

19 Prepared by Lecturer: NOUV Brosh
៣.៣. គោលដៅ​ក្នុងការឈានទៅរកសេដ្ឋកិច្ចទីផ្សារ​ (Goals of Market Oriented Economy) អំណាចទីផ្សារ​ (Market Power) គឺ​ជាភាព​ប៉ុនប្រសព្វ​របស់អ្នកលក់​ក្នុង​ការត្រួតត្រា​ ទៅ​លើ​ថ្លៃ​ និងបរិមាណ​ដោះដូរនៅក្នុងទីផ្សារ​។ ឧទាហរណ៍៖ ផ្ដាច់មុខ គឺជាទីផ្សារមួយដែលមានស្ថាប័ន​តែមួយគត់ផ្គត់ផ្គង់​ផលិតផល​នៅ​លើ​ទីផ្សារ។ ដោយសារមាន​ក្រុមហ៊ុនតែមួយ​ក្នុងទីផ្សារ​ដូច​ច្នេះ​អ្នក​ទិញ​អាចចំណាយថ្លៃ​ខ្ពស់នៅពេលទិញ។ ៥. សមធម៌ (Equity) គឺជាសមភាពនៃចំណូល​ ឬសុខុមាលភាព​ត្រូវបែងចែកក្នុង​ក្របខណ្ឌ​មួយ។ -ចប់មេរៀនទី១- Prepared by Lecturer: NOUV Brosh

20 Prepared by Lecturer: Nouv Brosh (Professor in INK)

21 សំណួរកិច្ចការផ្ទះ​ (Home Works)
១. ដូចម្ដេចដែលហៅថាសេដ្ឋកិច្ច (Economics)? ២. ដូចម្ដេចដែលហៅថាមីក្រូសេដ្ឋកិច្ច (Micro) និងម៉ាក្រូសេដ្ឋកិច្ច (Macro)? ៣. ហេតុអ្វីចាំបាច់សិក្សាមីក្រសេដ្ឋកិច្ច​ (Why Study Micro-Economics)? ៤. ដូចម្ដេចដែលហៅថាធនធាន (Resources) ? ធនធានកម្រ (Scarce)? ធនធានមានកម្រិត (Limited Resources)? និងធនធានសេរី (Free Resources)? ៥. តើធាតុផ្សំនៃកត្តាផលិតកម្មរួមមានអ្វីខ្លះ? ចូរពន្យល់ដោយសង្ខេប? ៦. ប្រសិណបើប្រទេសមួយអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចម្រុះ តើរដ្ឋាភិបាល​មានតួនាទីអ្វីខ្លះ ក្នុងការបែងចែកធនធាន​ដែលមាន​​នៅ​ក្នុងប្រទេសនោះ? ចូរពន្យល់ដោយសង្ខេប។​ ៧.ចូរបង្ហាញពីគោលបំណង​ដែល​នាំឲ្យប្រទេសមួយឈានចូលទៅក្នុងប្រព័ន្ធ​បែបសេដ្ឋកិច្ច​ទីផ្សារ? ៨. ប្រសិនបើប្រទេសមួយមិនមានធនធាន​គ្រប់គ្រាន់​សម្រាប់​ផលិតនូវទំនិញ​ ឬសេវាកម្មទេ តើមានផលប៉ះពាល់អ្វីខ្លះ​ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច​ប្រទេស​នោះ? ចូរពន្យល់​ដោយ​សង្ខេប? Prepared by Lecturer: NOUV Brosh

22 ចម្លើយកិច្ចការផ្ទះ​ (Home Works)
១. ដូចម្ដេចដែលហៅថាសេដ្ឋកិច្ច (Economics)? សេដ្ឋកិច្ច​គឺជាវិទ្យាសាស្រ្ត​សង្គម​ ដែលសិក្សាពីការបែងចែក​នូវរាល់ធនធាន​ទាំអងស់​ដើម្បីផលិត​ទំនិញ ឬសេវាកម្ម​សម្រាប់បំពេញ​សេចក្ដី​ត្រូវការគ្មាន​ព្រំដែន​របស់អ្នក​ប្រើប្រា​ឲ្យស់។ ការបែងចែក (Allocation) គឺជាដំណើរការនៃការ​បែងចែកធនធាន​សម្រាប់ផលិតកម្មទំនិញ​ ឬសេវាកម្មហើយចែកចាយឲ្យដល់អតិថិជន​អ្នកប្រើប្រាស់ចុងក្រោយ។ ២. ដូចម្ដេចដែលហៅថាមីក្រូសេដ្ឋកិច្ច (Micro-Economic) និងម៉ាក្រូសេដ្ឋកិច្ច (Macro-Economic)? មីក្រូសេដ្ឋកិច្ច គឺជាផ្នែកមួយនៃសេដ្ឋកិច្ច​ដែល​សិក្សា​រាល់ផ្នែក​ទាំងឡាយ​នៃ​ខឿនសេដ្ឋកិច្ច​ ដូចជាសិក្សាអំពី​ថ្លៃ​ទំនិញ​ ចំនួនផលតផលលើស​ និងចំណូល-ចំណាយរបស់គ្រួសារ​លើ​ផលិតផល​ប្រើប្រាស់​មួយ​នៅ​លើ​ទីផ្សារ​។ ម៉ា​ក្រូសេដ្ឋកិច្ច គឺជាផ្នែកមួយនៃសេដ្ឋកិច្ច​ដែល​សិក្សា​រាល់ផ្នែក​ទាំងឡាយ​នៃ​ខឿនសេដ្ឋកិច្ច​ ។ ការ​សិក្សានៅក្នុងខឿនសេដ្ឋកិច្ចទាំងមូល​ រួមមានការសិក្សាអំពីផលិតផល​ក្នុងស្រុក​សរុប (GDP) ឬផលិត​ផល​ជាតិ​សរុប​(GNP) អតិផរណា(Inflation) និកម្មភាព​(Unemployment) ចំណូលរបស់​រដ្ឋាភិបាល​(Government Revenue) និងចំណាយរបស់​រដ្ឋាភិបាល​(Government Expenditure) Prepared by Lecturer: NOUV Brosh

23 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៣. ហេតុអ្វីចាំបាច់សិក្សាមីក្រសេដ្ឋកិច្ច​? គោល​បំណង​សំខាន់​ក្នុងការសិក្សា​មីក្រូសេដ្ឋកិច្ច​ គឺចង់បង្ហាញអំពីការប្រើ​ប្រាស់​គោលការណ៍​មីក្រូសេដ្ឋកិច្ច​ ដើម្បី​បង្ហាញអំពីការសម្រេច​ចិត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ចំពោះ​បញ្ហា​នៃ​ការប្រកប​អាជីវកម្ម​។ វាត្រូវបានយក​មកប្រើ​ក្នុងការជម្រុ​ញ​លើកទឹកចិត្ត​បន្ថែម​ដល់អ្នក​កំពុង​ប្រកបអាជីវកម្ម​ ឲ្យសម្រេច​នូវ​គោល​ដៅ​អាជីវកម្ម​របស់​ពួកគេ។ Prepared by Lecturer: NOUV Brosh

24 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៤. ដូចម្ដេចដែលហៅថាធនធាន (Resources) ? ធនធានកម្រ (Scarce)? ធនធានមានកម្រិត (Limited Resources)? និងធនធានសេរី (Free Resources)? ធនធាន (Resources) គឺជាសម្ភារដែលមាននៅក្នុងខឿនសេដ្ឋកិច្ច​ដែល​ប្រើ​សម្រាប់​ផលិតកម្ម​ទំនិញ​ និងសេវាកម្ម។ ធនធានកម្រគឺជាធនធានដែល​បរិមាណ​របស់​វា​មាន​ចំនួន​តិចជាង​ការប្រាថ្នា​ចង់បាន​ប្រើ​ប្រាស់ ​របស់មនុស្ស។ ឧទាហរណ៍៖ “ ឧបមាថាចំនួសិស្ស​ដែល​ចង់​ចូល​រៀន​ថ្នាក់កុំព្យូរទ័រ​មួយលើស​ពីលទ្ធភាព​ថ្នាក់​ដែល​ឲ្យចូល​រៀនបាន​ក្នុងករណីនេះ​ ចំនួនកៅអី​អង្គុយ​ក្នុង​ថ្នាក់រៀន​ គឺជាធនធានកម្រ​ ព្រោះ​ចំនួនកៅអីនោះ​វាមិនគ្រប់គ្រាន់​សម្រាប់គេម្នាក់ៗ​ដែឡចង់ចូលរៀន​កុំព្យូទ័រ។ ធនធានសេរី គឺជាធនធានដែលបរិមាណរបស់រវា​មានចំនួនលើសពី​សេចក្ដី​ប្រាថ្នា​ចង់បាន​របស់​មនុស្ស។ ឧទាហរណ៍៖ ខ្យល់ដកដង្ហើម។ Prepared by Lecturer: NOUV Brosh

25 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៥. តើធាតុផ្សំនៃកត្តាផលិតកម្មរួមមានអ្វីខ្លះ? ចូរពន្យល់ដោយសង្ខេប? កត្តាផលតិកម្មផ្សំឡើងដោយធនធាន ៤ប្រភេទ សំខាន់ៗ​សម្រាប់ផលិតទំនិញ​ ឬសេវាកម្ម​ក្នុង​ខឿនសេដ្ខកិច្ច​រួមមាន​ ដី (Land) ពលកម្ម (Labor) មូលធន (Capital) និងភាពជាសហគ្រិនភាព (Entrepreneurship) ។ ដី (Land)៖ គឺជាធនធានធម្មជាតិដែលមាន​នៅលើ​ដីក្ដី​ ក្រោមដីក្ដី អាចប្រើប្រាស់សម្រាប់ផលិតទំនិញ​ ឬសេវាកម្ម។ ដែលធនធានទាំងនោះ​រួមមាន​ រ៉ែ ទឹក ព្រៃឈើ រុក្ខជាតិ....។ល។ ពលកម្ម (Labor) ៖ គឺជាធនធានមនុស្ស​ដែល​ប្រើ​សម្រាប់​ទំនិញ ឬសេវាកម្ម​។ នៅ​ក្នុង​ផលិតកម្ម​មួយ​ ពលកម្ម​មិនមែន​កំណត់​ត្រឹម​កម្មករ ឬអ្នកបច្ចេកទេស​ទេ តែវាកំណត់ទៅ​លើ​ធនធាន​មនុស្ស​ទាំងអស់ដែលមាន​នៅ​ក្នុង​អង្គភាព ដូចជាអ្នកគ្រប់គ្រង គណនេយ្យករ លេខាធិការ ទីប្រឹក្សា និងកម្មករសន្តិសុខ​គ្រប់លំដាក់ថ្នក់ដែល​មាន​។ Prepared by Lecturer: NOUV Brosh

26 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
មូលធន (Capital) ៖ គឺជាធនធានសំយោគ (​Synthetic Resources) ដែលប្រើ​ដើម្បី​ផលិតទំនិញ​ ឬសេវាកម្ម។ មូលធនជាទូទៅ​ចែក​ចេញ​ជាបី​ប្រភេទគឺ មូលធនរូប (Physical Capital) មូលធនហិរញ្ញវត្ថុ (Financial Capital) និងមូលធនមនុស្ស (Human Capital)។ ភាពជាសហគ្រិនភាព (Entrepreneurship) គឺជាមនុស្សដែលស្ម័គ្រ​ចិត្ត​ហ៊ានទទួលយកនូវការប្រថុយ​ប្រថាន​គ្រោះ​ថ្នាក់នៃ​ហានិភ័យ (Risk)ខ្ពស់ក្នុងការផ្សំកត្តាផលិតកម្ម​ទាំងបីខាងលើ​ដើម្បី​ផលិតទំនិញ ឬសេវាកម្ម។ Prepared by Lecturer: NOUV Brosh

27 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៦. ប្រសិនបើប្រទេសមួយអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចម្រុះ តើរដ្ឋាភិបាល​មានតួនាទីអ្វីខ្លះ ក្នុងការបែងចែកធនធាន​ដែលមាន​​នៅ​ក្នុងប្រទេសនោះ? ចូរពន្យល់ដោយសង្ខេប។​ រដ្ឋាភិបាលមានការពាក់ព័ន្ធ​ទៅនឹង​ការបែងចែក​ទៅ​តាម​ទិស​ដៅ​បីយ៉ាងគឺ៖ រដ្ឋាភិបាលអាចជាម្ចាស់ និងត្រួតពិនិត្យ​លើធនធាន​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​ដូចជា កន្លែងចតរថយន្តទីសាធារណៈជាដើម។ រដ្ឋាភិបាល​អាចមានឥទ្ធិពលទៅលើទីផ្សារ​ឯកជន​តាមរយៈ​ ការដាក់ច្បាប់ និងបទបញ្ញតិ​ផ្សេងៗ​ ដូចជា​ការហាមឃាត់ផលិត ការដោះ​ដូរ​ចំពោះ​ផលិតផល​ថ្នាំពុល ថ្នាំញៀន និងអាវុធ​ឆ្លងកាត់ទីផ្សារ។ រដ្ឋាភិបាល​អាចជៈឥទ្ធិពល​ទៅ​លើ​ការបែង​ចែក​ធនធាន​តាម​រយៈ​ឥទ្ធិពលពន្ធ​ និងការចំណាយ​របស់​ខ្លួន​។ នៅពេល​ដែឡ​រដ្ឋាភិបាលកំណត់​ទៅ​លើ​ពន្ធ​ពន្ធ​ចំណូល (Tax Revenue) វាអាចមានឥទ្ធីពល​ទៅ​លើ​ការបែង​ចែក​ធនធាន​ ដោយ​ធ្វើ​ឲ្យមាន​ការ​ថយចុះ​នូវ​ការទិញ​របស់​បុគ្គល​ម្នាក់ៗ។ Prepared by Lecturer: NOUV Brosh

28 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៧. ចូរបង្ហាញពីគោលបំណង​ដែល​នាំឲ្យប្រទេសមួយឈានចូលទៅក្នុងប្រព័ន្ធ​បែបសេដ្ឋកិច្ច​ទីផ្សារ? ក. ម៉ាក្រូសេដ្ឋកិច្ច​ (Macro-Economics) ១. ការប្រើប្រាស់ពេញលេញ (Full Employment) គឺជាលកខណ្ឌនៃខឿនសេដ្ឋកិច្ច​មួយ​ដែល​ក្នុង​នោះ​ធនធាន​ដែល​មាន​ទាំងអស់​ត្រូវបានគេប្រើ​ប្រាស់​ក្នុង​ការ​ផលិតទំនិញ​ ឬសេវាកម្ម។ ២. ស្ថេ​រភាពថ្លៃ (Price Stability) ជាលក្ខខណ្ឌមួយដែលក្នុងនោះ​ក្រិតថ្លៃ​មធ្យម​នៅ​ក្នុង​ខឿន​សេដ្ឋ​កិច្ច​មិនប្រែប្រួល​ក៏​ក្នុង​កម្រិតមួយ​យ៉ាងទាបបំផុត។ ៣. ការលូតលាស់នៃសេដ្ឋកិច្ច (Economic Growth) គឺជាដំណើរការកើនឡើង​នូវ​លទ្ធភាព​របស់​ខឿន​សេដ្ឋកិច្ច​ដើម្បីផលិតទំនិញ ឬសេវាកម្ម។ Prepared by Lecturer: NOUV Brosh

29 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៧. ខ. មីក្រូសេដ្ឋកិច្ច (Micro-Economics) ៤. ប្រសិទ្ធិភាព (Efficiency ) ពាក្យថាប្រសិទ្ធិភាពមានន័យថា​ ការទទួលបាននូវការ​បំពេញ​នូវ​តម្រូវការ​ខ្ពស់បំផុត​ របស់​អ្នក​ប្រើប្រាស់​ពីធនធាន​ដែលមាន។ ខឿនសេដ្ឋកិច្ច​ឆ្ពោះ​ទៅកាន់ទីផ្សារ​អាចរាំងស្ទះ​គោល​ដៅ​ប្រសិទ្ធិភាព​នេះ​ដោយ​ចំណុច​មួយក្នុង​ចំណោម​ចំណុច​ទាំងបីខាងក្រោម៖ ទ្រព្យ​សាធារណៈ (Public Goods) គឺ​ជាទ្រព្យដែលគ្មាន​គូរបដិបក្ស​ក្នុងការប្រើប្រាស់​ ហើយ​អ្នកមិនចំណាយ​មិនត្រូវបានបដិសេដ្ឋ​ពីការប្រើសប្រាស់ទេ​។ កត្តាខាងក្រៅ (Externalities Factor/Externalities Environment) គឺជាការ​ចំណាយ​ឬផលប្រយោជន៍ ដែឡមានឥទ្ធិពល​ទៅលើអ្នកណាម្នាក់​ដែលមានការទាក់ទងមិនផ្ទាល់​នៅ​ក្នុង​ផលិតកម្ម​ ឬការដោះ​ដូរ​ទ្រព្យដែលមិនបានទូទាត់​ជាមួយគ្នា​។ Prepared by Lecturer: NOUV Brosh

30 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៧. ឧទាហរណ៍៖ ភាពក្រខ្វក់ជាទ្រព្យ​នៃ​កត្តាខាងក្រៅ​។ ទឹក​ក្រខ្វក់​ត្រូវបាន​បង្កើត​ឡើង​នៅ​ពេល​គេ​ផលិតចេញ​នូវ​ផលិតផល​ក្រដាស​ និងលក់ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ទិញក្រដាសនោះ​យកមកប្រើប្រាស់​វិញ​ គឺជាធម្មតា​គ្មាននរណាម្នាក់ទទួល​ផលអាក្រក់​ពីភាព​ក្រខ្វក់នោះទេ​។ អ្នកដែល​ទទយលរងនូវភាព​ក្រខ្វក់នោះ​ គឺជាអ្នកដែលរស់នៅ​ជិតរោថចក្រ​ផលិតក្រដាសនោះ​ ដែឡ​ទទួល​រងផល​ប៉ះពាល់​សុខភាព តែ​មិនត្រូវបានទទួលសំណង​មកវិញទេ​។ អំណាចទីផ្សារ​ (Market Power) គឺ​ជាភាព​ប៉ុនប្រសព្វ​របស់អ្នកលក់​ក្នុង​ការត្រួតត្រា​ ទៅ​លើ​ថ្លៃ​ និងបរិមាណ​ដោះដូរនៅក្នុងទីផ្សារ​។ ឧទាហរណ៍៖ ផ្ដាច់មុខ គឺជាទីផ្សារមួយដែលមានស្ថាប័ន​តែមួយគត់ផ្គត់ផ្គង់​ផលិតផល​នៅ​លើ​ទីផ្សារ។ ដោយសារមាន​ក្រុមហ៊ុនតែមួយ​ក្នុងទិផ្សារ​ដូច​ច្នេះ​ធ្នកទិញ​អាចចំណាយថ្លៃ​ខ្ពស់នៅពេលទិញ។ ៥. សមធម៌ (Equity) គឺជាសមភាពនៃចំណូល​ ឬសុខុមាលភាព​ត្រូវបែងចែកក្នុង​ក្របខណ្ឌ​មួយ។ Prepared by Lecturer: NOUV Brosh

31 ចម្លើយ​កិច្ចការផ្ទះ​ (Home Works Answers)
៨.ប្រសិនបើប្រទេសមួយមិនមានធនធាន​គ្រប់គ្រាន់​សម្រាប់​ផលិតនូវទំនិញ​ ឬសេវាកម្មទេ តើមានផលប៉ះពាល់អ្វីខ្លះ​ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច​ប្រទេស​នោះ? ចូរពន្យល់​ដោយ​សង្ខេប? Prepared by Lecturer: NOUV Brosh

32 Prepared by Lecturer: Nouv Brosh (Professor in INK)


Download ppt "វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer"

Similar presentations


Ads by Google