Presentation is loading. Please wait.

Presentation is loading. Please wait.

ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ

Similar presentations


Presentation on theme: "ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ"— Presentation transcript:

1 ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ  0  អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៦ ឧទ្ទេសនាមដោយ​៖ លោក ឈៀង គីមសាយ ​​​ ប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃនាយក ដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ 1

2 មាតិកា ១- គោលបំណង នៃពន្ធដារ ២- ពន្ធផ្ទាល់ និងពន្ធប្រយោល
៣- ប្រព័ន្ធពន្ធដារកម្ពុជា ៤- ប្រភេទពន្ធ និងអត្រា ៥-​ កាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធ 2

3 ១- គោលបំណង នៃពន្ធដារ រដ្ឋាភិបាលប្រើប្រាស់ចំណូលពន្ធដើម្បីទូទាត់ចំណាយផ្សេងៗ ទូទាត់បំណុល លើកទឹកចិត្ត និងទប់ស្កាត់ឥរិយាបទ ឬ សកម្មភាពផ្សេងៗ និងបែងចែកធនធានឡើងវិញប្រកបដោយសមធម៌

4 ១- គោលបំណង នៃពន្ធដារ

5 ២- ពន្ធផ្ទាល់ និងពន្ធប្រយោល
២.១- ពន្ធផ្ទាល់ ជាពន្ធដែលប្រមូលផ្ទាល់ពីបុគ្គល ឬនីតិបុគ្គល ដោយផ្អែកលើគោលការណ៍សមត្ថភាពក្នុងការបង់ (Ability to Pay Principle) ដូចជា ពន្ធលើប្រាក់ចំណេញ ពន្ធលើអចលនទ្រព្យ ... ២.២- ពន្ធប្រយោល ជាពន្ធលើការប្រើប្រាស់ និយមហៅអាករ (ប្រមូលតាមរយៈបុគ្គល ឬនីតិបុគ្គល) ដោយមិនផ្អែកលើសមត្ថភាព របស់បុគ្គលណាម្នាក់ក្នុងការបង់ពន្ធដូចប្រភេទពន្ធផ្ទាល់នោះទេ (Progressive Tax) ដូចជា អាករលើតម្លៃបន្ថែម អាករ ពិសេស ...

6 ៣- ប្រព័ន្ធពន្ធដារកម្ពុជា
របបពន្ធត្រូវបានធ្វើវិសោធនកម្មដោយច្បាប់ស្តីពីការគ្រប់​គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦ ឲ្យទៅជារបបពិត ឬរបប ស្វ័យប្រកាស បែងចែកជា៣ប្រភេទ៖ ១. អ្នកជាប់ពន្ធតូច ២. អ្នកជាប់ពន្ធមធ្យម ៣. អ្នកជាប់ពន្ធធំ

7 ៣- ប្រព័ន្ធពន្ធដារកម្ពុជា (ត)
នីតិវិធី នៃការកំំណត់ត្រូវផ្អែកលើកម្រិតផលរបរ និងទ្រង់​ទ្រាយ​​គតិយុត្តិ ៣.១. អ្នកជាប់ពន្ធតូច -មានផលរបរប្រចាំឆ្នាំចាប់ពី២៥០លាន រៀល ដល់់៧០០លាន រៀល -មានផលរបរកក្នុងរយៈពេល៣ខែជាប់គ្នា -ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ទំនិញ ឬ ​ សេវា រួមទាំង ភាស៊ី

8 ៣- ប្រព័ន្ធពន្ធដារកម្ពុជា (ត)
៣.២. អ្នកជាប់ពន្ធមធ្យម -មានផលរបរប្រចាំឆ្នាំចាប់ពី៧០០លាន រៀល ដល់់ ២ ០០០លាន រៀល -សហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល -ស្ថាប័នរដ្ឋថ្នាក់ក្រោមជាតិ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

9 ៣- ប្រព័ន្ធពន្ធដារកម្ពុជា (ត)
៣.៣. អ្នកជាប់ពន្ធធំ -មានផលរបរប្រចាំឆ្នាំលើសពី ២ ០០០លាន រៀល -សាខាក្រុមហ៊ុនបរទេស -សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមាន លក្ខណៈសម្បតិ្តគ្រប់គ្រាន់ (គ.ល.គ) (QIP) -ស្ថាប័នរដ្ឋ បេសកម្មទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និង ទីភាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា

10 ៤- ប្រភេទពន្ធ និងអត្រា ប្រភេទពន្ធក្នុងប្រទេសយើងមាន៖
១-ពន្ធលើឈ្នួលផ្ទះ និងដី អត្រា១០% ២-ពន្ធប្រថាប់ត្រា (លើការផ្ទេរអចលនៈទ្រព្យ យាន្តជំនិះ)៤% ៣-ពន្ធប្រថាប់ត្រាលើការផ្ទេរចំណែកណាមួយ ឬទាំងស្រុង នៃភាគហ៊ុនរបស់ក្រុមហ៊ុន ០.១% ៤-ពន្ធប្រថាប់ត្រា លើកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬ សេវាដែលប្រើបា្រស់ថវិការដ្ឋ ០.១% ៥- ពន្ធលើអចលនៈទ្រព្យ ០.១% ៦- ពន្ធលើដីធ្លីមិនប្រើប្រាស់ ២% ៧- ​ពន្ធតែមប្រិ៍ (១០០ , ២០០, ៥០០, ១០០០, ២០០០ រៀល) ៨- ពន្ធលើសត្វឃាត (គោ ក្របី ជ្រូក) ៣ % ៩- ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ១០- អាករលើផលរបរ ២%

11 ៤- ប្រភេទពន្ធ និងអត្រា (ត)
១១-ពន្ធប៉ាតង់ ១២-ពន្ធកាត់ទុកទូទៅ ៤% ៦% ១០% ១៤% ១៥% ១៣-អាករសម្រាប់បំភ្លឺសាធារណៈ ៣% ១៣- អាករលើតម្លៃបន្ថែម ១០% ១៤- អាករពិសេសលើលើទំនិញនិងសេវាមួយចំនួន ៣% ១០% ២០% ៣០% ៣៥% ១៥- អាករស្នាក់នៅ ២% ១៦- ពន្ធលើប្រាក់បៀវត្ស ៥% ១០%​ ១៥% ២០% ១៧- ពន្ធលើប្រាក់ចំណេញ ២០% ១៨- ពន្ធលើប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ១% ១៩- ពន្ធអប្បមារ ១%

12 ៤- ប្រភេទពន្ធ និងអត្រា (ត)
ដកស្រង់ប្រភេទពន្ធសំខាន់ៗនៅកម្ពុជា ក. អាករលើតម្លៃបន្ថែម ​ ការផ្គត់ផ្គង់ជាប់អាករ និងកាតព្វកិច្ចចុះបញ្ជី អតប៖ អ្នកជាប់ពន្ធក្នុងប្រព័ន្ធរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជី អតប ក្រុមហ៊ុននីតិបុគ្គលគ្រប់ប្រភេទ អ្នកនាំចូល អ្នកនាំចេញ និងសហគ្រាសវិនិយោគ សហគ្រាសផ្សេងទៀត ដែលមានផលរបររយៈពេលបីខែ ប្រិតទិនជាប់គ្នាចាប់ពី៖ ១២៥ លានរៀលចំពោះការផ្គត់ផ្គង់ទំនិញ ៦០ លានរៀលចំពោះការផ្គត់ផ្គង់សេវា និង ៣០ លានរៀនចំពោះការចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល

13 ៤- ប្រភេទពន្ធ និងអត្រា (ត) ក. អាករលើតម្លៃបន្ថែម (អតប)
អត្រាអាករ អត្រាអាករ ១០%​ សម្រាប់ការផ្គត់ផ្គង់ជាប់អាករ ដែលរួមមានការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល អត្រា០% សម្រាប់ការនាំចេញទំនិញ និងការដឹកជញ្ជូនអន្តរជាតិ ។ លក្ខខ័ណ្ឌស្នើសុំ​ឥណទានអាករលើធាតុចូល (ចសព​ មាត្រា ៦៨) អនុញ្ញ្ញាតឲ្យតែអាករដែលបានបង់លើការទិញទំនិញ ឬសេវាសម្រាប់​​​​​ ប្រើប្រាស់ឲ្យការផ្គត់ផ្គង់ជាប់អាករតែប៉ុណ្ណោះ និងមានវិក្កយ​បត្រអាករត្រឹមត្រូវ ចំពោះទំនិញនាំចូល ត្រូវមានប្រតិវេទន៏គយ និងបង្កាន់ដៃបង់ពន្ធចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

14 ៤- ប្រភេទពន្ធ និងអត្រា (ត)
ខ. អាករពិសេសលើទំនិញ និងសេវាមួយចំនួន ទំនិញនិងសេវាជាប់អាករពិសេសក្នុងស្រុក ៖ ផលិតស្រា ៣៥% ផលិតស្រាបៀរ ៣០ % ផលិតបារីគ្រប់ប្រភេទ ២០% ផលិតភេសជ្ជៈគ្រប់ប្រភេទ ១០% ថ្លៃលក់សំបុត្រដឹកជញ្ជូនអ្នកដំណើរតាមយន្តហោះ ១០% សេវាទូរ​ស័ព្ទ ៣% សណ្ឋាគារ និងសេវាលំហែកំសាន្តផ្សេងៗ ១០%

15 ៤- ប្រភេទពន្ធ និងអត្រា (ត)
គ. ប្រាក់បៀវត្សជាប់ពន្ធ ពាក្យ “និយោជក” រួមមានស្ថាប័នរដ្ឋនីតិបុគ្គលនិវាសនជន ក្រុមអាជីវកម្មនិវាសនជន គ្រឹះស្ថានអចិន្រ្តៃយ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គការមិនស្វែងរកប្រាក់ចំណេញ ឬរូបវន្តបុគ្គលនិវាសនជន ដែលប្រកបអាជីវកម្ម។ ពាក្យ “និយោជិត” សំដៅដល់រូបវន្តបុគ្គលដែលទទួលបានប្រាក់បៀវត្សអំពីសកម្មភាពបម្រើការងាររបស់ខ្លួន រួមបញ្ចូលទាំងអ្នកទទួលខុសត្រូវ ឬអភិបាលរបស់សហគ្រាស មន្រ្តីរាជការ មន្រ្តីជ្រើសតាំងដោយការបោះឆ្នោត លើកលែងតែសមាជិករដ្ឋសភា និងព្រឹទ្ធសភា។ ប្រាក់បៀវត្ស សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៏​បន្ថែមដែលបានទូទាត់ឲ្យដល់និយោជិត ឬដែល បាន​​ទូទាត់ដើម្បីជាប្រយោជន៏ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្ម​ភាព​​បំរើការងារ។

16 ៤- ប្រភេទពន្ធ និងអត្រា (ត)
អត្រាពន្ធ ១- បៀវត្សប្រចាំខែត្រូវជាប់ពន្ធរបស់និវាសជន អត្រា ដកលម្អៀង ពី 0 R ដល់ 800,000 R 0 % 800,001 R 1,250,000 R 5 % 40,000 R 1,250,001 R 8,500,000 R 10 % 102,500 R 8,500,001 R 12,500,000 R 15 % 527,500 R លើសពី 20 % 1,152,500 R ២- បៀវត្សប្រចាំខែរបស់អនិវាសជនត្រូវជាប់ពន្ធតាមអត្រាថេរ 20% ៣- ​អត្ថប្រយោជន៏បន្ថែមជាទំនិញ សេវា សាច់ប្រាក់...ត្រូវជាប់ពន្ធតាមអត្រា 20%

17 ៤- ប្រភេទពន្ធ និងអត្រា (ត)
ឃ.ពន្ធលើប្រាក់ចំណេញ កម្មវត្ថុនៃពន្ធលើប្រាក់ចំណេញ ជាបំណុលរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និង ប្រភពបរទេស ជាបំណុលរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា ។

18 ៤- ប្រភេទពន្ធ និងអត្រា (ត)
ប្រាក់ចំណេញជាប់ពន្ធ (មាត្រា៧ ចសព/ ផ្នែកទី២.២ TOP) ជាប្រាក់ចំណេញសុទ្ធបានពីលទ្ធផលទាំងអស់នៃប្រតិបត្តិការគ្រប់ប្រភេទ រួមទាំងតំលៃលើសបានពីការលក់ចំណែកនានានៃទ្រព្យ សកម្មក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ព្រមទាំងប្រាក់ចំណូលពីកិច្ចប្រតិបតិ្តការហិរញ្ញវត្ថុ ឬវិនិយោគ​ ការ ប្រាក់ ថ្លៃឈ្នួល និងសួយសារផង ប្រាក់ចំណេញជាប់ពន្ធកើតចេញពីការកាត់កងគ្នារវាងចំណូលដុល និងបន្ទុកទាំងអស់ពីប្រតិបតិ្តការគ្រប់ប្រភេទក្នុងពេលកំពុងដំណើរ ការ ឬនៅពេលបញ្ចប់អាជីវកម្ម។

19 ៤- ប្រភេទពន្ធ និងអត្រា (ត)
ចំណាយអនុញ្ញាតឲ្យកាត់កង រួមមាន ៖ បន្ទុកដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ ថ្លៃឈ្នូល ការប្រាក់ ការប៉ះប៉ូវ ការទូទាត់ ឬកម្រៃនានាដែលបានបើក ត្រូវ អនុវត្តចំពោះ​ការបំពេញសេវាជាក់ស្តែង ហើយក្នុងកម្រិតមួយសមហេតុផល ដើម្បី​អាជីវកម្ម ចំណាយបានកើតឡើងនិងចំនួនទឹកប្រាក់ជាបន្ទុកអាចបង្ហាញច្បាស់លាស់

20 ៤- ប្រភេទពន្ធ និងអត្រា (ត)
២០% -ប្រាក់ចំណេញរបស់នីតិបុគ្គល។ ៣០%​-ប្រាក់ចំណេញក្រោមកិច្ចសន្យាបែងចែងផលលិតផលធន​ធាន​ធម្មជាតិរួមទាំងព្រៃឈើ រ៉ែមាស ឬត្បូងថ្មមានតម្លៃនានា។ ០%​-ប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ស្ថិតក្នុងរយៈពេលលើកលែងពន្ធ។

21 ៤- ប្រភេទពន្ធ និងអត្រា (ត)
អត្រាពន្ធ (ត) ប្រាក់ចំណេញរបស់រូបវន្តបុគ្គល និងចំណែកត្រូវបែងចែកឲ្យសមាជិកម្នាក់ៗរបស់ក្រុមអាជីវកម្ម ៖ ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំត្រូវជាប់ពន្ធ អត្រាពន្ធ 0` ដល់ 6,000,000 ` 0% ពី ,000,000 ` ដល់ 15,000,000 ` 5% ពី 15,000,000 ` ដល់ 102,000,000 ` 10% ពី 102,000,000 ` ដល់ 150,000,000 ` 15% លើសពី ,000,000 ` 20%

22 ៤- ប្រភេទពន្ធ និងអត្រា (ត)
រំដោះពន្ធលើប្រាក់ចំណេញ (រដពច) អ្នកជាប់ពន្ធតាមរបបពិត ត្រូវបង់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែ ១% លើផលរបរ ផលរបរ គឺជាចំណូលដែលទទួលបានពីការផ្គត់ផ្គង់ទំនិញ និងសេវា មិនរួមបញ្ចូល អតប រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែបូកបង្គរ យកទៅកាត់កងជាមួយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ។

23 ៥-កាតព្វកិច្ចនិងសិទ្ធិរបស់អ្នកជាប់ពន្ធ
អ្នកជាប់ពន្ធមានកាតព្វកិច្ច ដូចតទៅ ៖ ចុះឈ្មោះក្នុងបព្ជីារបស់រដ្ឋបាលសារពើពន្ធ ដាក់លិខិតប្រកាសពន្ធ និងផ្ដល់ពត៌មានតាមការតម្រូវនៃច្បាប់ពន្ធដារ បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗ តាមកាលបរិច្ឆេទ ដូចមានចែងនៅក្នុងបទប្បញ្ញត្ដិស្ដីពីពន្ធដារ ឬរដ្ឋបាលសារពើពន្ធកំណត់ កាន់កាប់ ថែរក្សា បង្ហាញបព្ជីាកាគណនេយ្យដល់រដ្ឋបាលសារពើពន្ធ បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទជូនដំណឹង ត្រូវមានភាពស្មោះត្រង់ក្នុងការងារបំពេញកាតព្វកិច្ចសារពើពន្ធ សហប្រតិបត្ដិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញភារកិច្ចពន្ធ។ fix amount period of 3 months, 6 months 23

24 ៥-កាតព្វកិច្ចនិងសិទ្ធិរបស់អ្នកជាប់ពន្ធ (ត)
កាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ ៖ ដាក់លិខិតប្រកាសនិងបង់ VAT យ៉ាងយឺតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ​ដាក់ប្រកាសនិងបង់ពន្ធផ្សេងៗក្រៅពី VAT ដែលជាកាតព្វកិច្ចអ្នកជាប់ពន្ធរបបស្វ័យប្រកាស ឲ្យបានមុនថ្ងៃទី១៥ នៃខែបន្ទាប់ ដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នំា ក្នុងរយៈ​ពេល៣ខែ ក្រោយពីដំណាច់​ឆ្នាំសារ​ពើពន្ធ ដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធប៉ាតង់ឲ្យបានមុនថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់។ fix amount period of 3 months, 6 months 24

25 ៥-កាតព្វកិច្ចនិងសិទ្ធិរបស់អ្នកជាប់ពន្ធ (ត)
អ្នកជាប់ពន្ធមានសិទ្ធិដូចតទៅ ៖ ត្រូវបានទុកជាការសម្ងាត់​នូវពត៌មាន ប្រើប្រាស់តែក្នុងគោលដៅពន្ធដារ ទទួលព័ត៌មានបច្ចុប្បន្នភាពកិច្ចដំណើរការនៃប្រព័ន្ធពន្ធដារនិងនីតិវិធីនៃការកំណត់ពន្ធ ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈពីរដ្ឋបាលសារពើពន្ធ ទទួលព័ត៌មានអំពីសិទ្ធិរបស់ខ្លួនរួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ា ប្តឹងតវ៉ាដូចមានចែងក្នុង ចសព រាល់សេចក្តីសម្រេច​របស់រដ្ឋបាលសារពើពន្ធ បង់ពន្ធមិនអោយលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់ អនុវត្តដោយតម្លាភាព និងមិនលម្អៀងពីសំណាក់រដ្ឋបាលសារពើពន្ធ ទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វ​​កិច្ច​​សារពើពន្ធ រកតំណាងតាមរយៈការផ្ទេរសិទ្ធិជាលាយលក្ខណ៏អក្សរ។ fix amount period of 3 months, 6 months 25

26 សូមអរគុណ fix amount period of 3 months, 6 months 26


Download ppt "ប្រព័ន្ធពន្ធដារកម្ពុជា និងវប្បធម៌នៃការបង់ពន្ធ"

Similar presentations


Ads by Google