Presentation is loading. Please wait.

Presentation is loading. Please wait.

Cambodian University for specialties

Similar presentations


Presentation on theme: "Cambodian University for specialties"— Presentation transcript:

1 Cambodian University for specialties
សាកលវិទ្យាល័យ ឯកទេស​​​ នៃកម្ពុជា Cambodian University for specialties Basic of Computer រៀបចំបង្រៀនដោយ ធឹម មុនីវុឌ្ឍី Tel: /

2 មេរៀនទី១ មូលដ្ឋានគ្រឹះ និងទំនាក់ទំនងកុំព្យូទ័រ
សិក្សាពីមូលដ្ឋានគ្រឹះរបស់កុំព្យូទ័រ ដើម្បីឲ្យដឹងពីការករកើតឡើងរបស់កុំព្យូទ័រ ពីជំនាន់មួយទៅជំនាន់មួយ និង សិក្សាឲ្យដឹងប្រភពរបស់កុំព្យូទ័រ ព្រមទាំងពីធាតុផ្សំផ្សេងៗទៀតរបស់កុំព្យូទ័រ។ Content ១- សេចក្តីផ្តើម ២-និមយន័យ ៣-ប្រភេទកុំព្យូទ័រ (Kind of Computer) ៤-ប្រវត្តិកុំព្យូទ័រ (History of Computer) ៥-តើកុំព្យូទ័រដំណើរការបែបណា(How does Computer Work) រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

3 ១- សេចក្តីផ្តើម ភាពរីកចំរើនរបស់ពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើឲ្យមនុស្សទាំងអស់ នៅលើលោកយើងនេះមានការចង់ចេះចង់ដឹងកាន់តែខ្លាំងរហូតឈានដល់ការបង្កើតជាបច្ចេកវិទ្យាទំនើបៗ សម្រាប់ធ្វើការ សិក្សាស្រាវជ្រាវ នូវអ្វីដែលពួកគេគិតថាជាអាថ៌កំបាំងរបស់ពួកគេ។ បើយើងនិយាយអំពីបច្ចេកវិទ្យានេះ លោកអ្នកប្រាកដបានស្គាល់ជាក់ច្បាស់ជាពុំខានឡើយ នូវពាក្យថា “Computer” ជាការពិតណាស់យើងតែងតែ ឮគេនិយាយថា សម័យនេះគឺជាសម័យកុំព្យូទ័រ ប៉ុន្តែលោកអ្នកដឹងទេថាពាក្យថា “កុំព្យូទ័រ” មានប្រភពមកពីពាក្យអ្វី? ពាក្យថា “កុំព្យូទ័រ” មកពីពាក្យថា “Compute” ដែលយើងអាចនិយាយបានថាការគណនា “Calculate” ។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

4 ២-និយមន័យ កុំព្យូទ័រ (Computer) គឺជាប្រភេទម៉ាស៊ីនអេឡិចត្រូនិចដែលអាចធ្វើការគណនា Process និង Storage ទិន្នន័យបាននៅពេលដែល User បញ្ចូលទិន្នន័យតាម រយៈ Keyboard។ ហើយវានឹងបញ្ចេញលទ្ធផលមកឲ្យ User វិញដោយបង្ហាញនៅលើ Screen ។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

5 ៣-ប្រភេទកុំព្យូទ័រ (Kind of Computer)
កុំព្យូទ័រត្រូវបានបែងចែកជា ៤ ប្រភេទគឺ៖ ១- Super Computer: ប្រភេទកុំព្យូទ័រដែលមានថាមពលខ្ពស់ ទំហំធំ ល្បឿនលឿន ធ្វើការជាមួយនឹងមនុស្សរាប់ពាន់អ្នក។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

6 ៣-ប្រភេទកុំព្យូទ័រ (Kind of Computer)(ត)
២- Main Frame: គឺជាប្រភេទកុំព្យូទ័រដែលមានថាមពលខ្ពស់, ទំហំធំ, ល្បឿនលឿន អាចធ្វើការជាមួយមនុស្ស រាប់ ពាន់នាក់។ Computer ប្រភេទនេះ គេច្រើនប្រើប្រាស់នៅតាមស្ថាប័នធំៗ, សហគ្រាស, រោងចក្រធំៗ និង មន្ទីរ ពិសោធន៍។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

7 ៣-ប្រភេទកុំព្យូទ័រ (Kind of Computer) (ត)
៣- Mini Computer: គឺជាប្រភេទកុំព្យូទ័រដែលមាន ទំហំតូចជាង Mainframe មានល្បឿនលឿន។ Computer ប្រភេទនេះ គេច្រើនប្រើគ្រប់គ្រង និង បំរើការចាត់ចែងទិន្នន័យរបស់អង្គភាព ហើយវាផ្តល់សេវារក្សាទុកនូវទិន្នន័យរបស់ Web Page(Web Server) ដើម្បីផ្សព្វផ្សាយតាមរយៈ Internet ជាដើម។ រៀបចំបង្រៀនដោយ ធឹម មុនីវុឌ្ឍី Tel:

8 ៣-ប្រភេទកុំព្យូទ័រ (Kind of Computer) (ត)
៤- Personal Computer(PC) & Micro Computer: សម្រាប់អ្នកប្រើប្រាស់ទូទៅ។ Computer ប្រភេទនេះមានទំហំតូច និងតម្លៃថោក ហើយធ្វើការបានយ៉ាងទូលំទូលាយក្នុងពេលបច្ចុប្បន្ន។ PC គេបែងចែកជាប្រភេទ និងឈ្មោះផ្សេងៗជាច្រើនទៀតដូចជាៈ Desktop Computer: Notebook Computer: Tablet PC: Pocket PC: រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

9 ៤- Personal Computer(PC) & Micro Computer
១- Desktop Computer ជា Computer ដែលមានចំនួនច្រើនជាគេបំផុតនាពេលបច្ចុប្បន្ននេះ វាមានសមត្ថភាពខ្ពស់ និងតំលៃថោក សមរម្យ បើប្រៀបធៀបជាមួយ Computer ផ្សេង ៗ។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

10 ៤- Personal Computer(PC) & Micro Computer
២- Notebook Computer ជា Computer ដែលមានទំហំតូច អាចយកទៅកាន់ទីកន្លែងដទៃបានយ៉ាងងាយស្រួល បច្ចុប្បន្នវាត្រូវបានគេចាប់ផ្តើម និយមប្រើកាន់តែច្រើនឡើងៗ។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

11 ៤- Personal Computer(PC) & Micro Computer
៣- Tablet PC ជា Computer ចេញក្រោយគេបំផុត និងមានបន្ថែមនូវសមត្ថភាពក្នុងការបង្ហាញទិន្នន័យដោយដៃរបស់អ្នកប្រើ (Touch Screen Computer ) និងការប្រើសំលេងបញ្ជា ហើយជាពិសេសទៅទៀត វាក៏អាចធ្វើការងារឆ្លាស់គ្នាជាមួយ Notebook PC បានយ៉ាងរលូនថែមទៀតផង។ រៀបចំបង្រៀនដោយ ធឹម មុនីវុឌ្ឍី Tel:

12 ៤- Personal Computer(PC) & Micro Computer
៤- Pocket PC ជា Computer ដែលមានទំហំតូចប៉ុនបាតដៃរបស់យើង ហើយកំពុង ពេញនិយម ទទួលការពេញនិមយយ៉ាងខ្លាំង ក្នុងសម័យកាលនេះ ព្រោះគេ អាចយកទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួល ព្រមទាំងអាចបង្ហាញ ទិន្នន៧យតាមរយៈដង់ប៉ានកា (Touch Pen) ទៀតផង។ មានអត្ថប្រយោជន៍ ជាច្រើនដូចជា កត់ត្រានូវការណាត់ជួប សរសេរឈ្មោះអ្នកដែលត្រូវទំនាក់ទំនង ឬ អាចទទួល និងបញ្ចូន និងដាក់ផែនការផ្សេងៗ ព្រមទាំងលេងហ្គេម មើលវីដេអូបានទៀតផង។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

13 ៤-ប្រវត្តិកុំព្យូទ័រ (History of Computer)
Computer ដំបូងបំផុត គឺក្បាច់គិតលេខបុរាណរបស់ចិន Abacus ៦០០ឆ្នាំមុនគ្រឹះស្តសករាជ ដែលមានការតាងនូវទីតាំងនៃលេខ និងប្រមាណវិធី បូក ដក បានយ៉ាងរហ័ស និងត្រឹមត្រូវឥតខ្ចោះ។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

14 ៤-ប្រវត្តិកុំព្យូទ័រ (History of Computer) (ត)
ចូលដល់សតវត្សរ៍ទី ១៧ មានការបង្កើតនូវម៉ាស៊ីនគិតលេខមុនដំបូងបំផុតដោយលោក Blais Pascal ( ) ឈ្មោះថា “Pascaline Cacu-lator” ជាជនជាតិបារាំង។ មានតែប្រមាណវិធីបូក​ និង ដកប៉ុណ្ណោះ នៅឆ្នាំ១៦៧៣ មានជនជាតិអាល្លឺម៉ង Gottfried Whihelm Von Leibniz ជាអ្នកបង្កើតនូវ Differential Calculus បានកែប្រែម៉ាស៊ីនរបស់លោក Pascal ដើម្បីឲ្យអាចធ្វើការប្រមាណវិធីគុណ និងវិធីចែកបាន។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

15 ៤-ប្រវត្តិកុំព្យូទ័រ (History of Computer) (ត)
នៅដើមសតវត្សរ៍ទី២០លោក Charles Bab bages មានគំនិតក្នុងការបង្កើតនូវម៉ាស៊ីនដែលអាចមានលទ្ធភាព ដោះស្រាយសមីការ Complex និងបោះចេញនូវលទ្ធផល (Output) មកខាងក្រៅ ប៉ុន្តែគាត់ពុំបានសំរេចក្នុងការបង្កើតនូវម៉ាស៊ីនបែបនេះឡើយ។ គាត់បានត្រឹមតែបង្កើតនូវម៉ាស៊ីនគណនាឈ្មោះថា “Analysis Engines” ដែលអាចគណនាប្រមាណវិធី បូក ដក គុណ និងចែក។ វាមានសមត្ថភាព អាចរក្សាទុកនូវ Instruction មួយចំនួនដែលជាគោលគំនិតមួយសំរាប់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយធ្វើការស្រាវជ្រាវបង្កើតនូវ Computer។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

16 ៤-ប្រវត្តិកុំព្យូទ័រ (History of Computer) (ត)
នៅឆ្នាំ ១៩៣៧ ក្រោមការស្រាវជ្រាវរបស់លោក Jonh V. Atanasoff និង Clifford Berry បានបង្កើតនូវ ម៉ាស៊ីនមួយឈ្មោះថា ABC (Atanasoff-Berry Computer) ដែលមានប្រើ Magnetic drum 2 និង Vacuum Tubs 30 ប្រើប្រាស Central Processing Unit ធ្វើពី Vacuum tubs ចំនួន ២១០។ វាមានសមត្ថភាព ដោះស្រាយសមីការតូចៗ តែវាពុំអាចបញ្ចេញ (Output) មកក្រៅបានទេ។ រៀបចំបង្រៀនដោយ ធឹម មុនីវុឌ្ឍី Tel:

17 ៤-ប្រវត្តិកុំព្យូទ័រ (History of Computer) (ត)
ក្នុងឆ្នាំ ( ) ការបង្កើតនូវម៉ាស៊ីនមួយឈ្មោះថា Mark I Computer ជាប្រភេទម៉ាស៊ីនត្រួត ពិនិត្យស្វ័យប្រវិត្តរៀបចំដោយ Howard Mark H.Ailen សហការជាមួយ IBM Howard Mark I. ម៉ាស៊ីននេះ ប្រើ tap, punch card និង ៤៣០ switch ដើម្បី Input និង Output វាមានបណ្តោយ ប្រហែល៥០ feets ទទឹង 8 feets អាចធ្វើប្រមាណវិធី បូក ដក គុណ ចែក ដែលចំណាយពេល ០.៣ វិនាទី សម្រាប់បូកលេខ២ខ្ទង់ ៤.៥ វិនាទី សម្រាប់គុណចំនួន២ខ្ទង់ ។ រៀបចំបង្រៀនដោយ ធឹម មុនីវុឌ្ឍី Tel:

18 ៥-ការវិវត្តរបស់កុំព្យូទ័រ (ត)
ការវិវត្តជំនាន់របស់កុំព្យូទ័របែងចែកជា ៥ ជំនាន់គឺ៖ ជំនាន់ទី១ (១៩៤២-១៩៥៥): ជាជំនាន់ទី១ ដែល កុំព្យូទ័រប្រើអំពូលឥតខ្យល់ដែលងាយបែកបាក់។ ជំនាន់ទី២ (១៩៥៥-១៩៦៥): ក្នុងដើមទសវត្យទី៦០ គេប្រើTransistor ត្រូវបានគេរកឃើញ និងយកមកប្រើជាគ្រឿង Computer ជំនួស Vacuum tubes។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

19 ៥-ការវិវត្តរបស់កុំព្យូទ័រ​(ត)
ជំនាន់ទី៣ (១៩៦៥-១៩៧៥): ភាពរីកចំរើនខាងផ្នែកឧស្សាហ៍កម្ម ICs (Integrated Circuit ជាបច្ចេកវិជ្ជាដែលអាចបង្រួម Transistors រាប់ពាន់នៅលើ Chip តែមួយ)។ IC បានប្រើក្នុងការបង្កើត CPU ធ្វើឲ្យម៉ាស៊ិន Computer កាន់តែមានសមត្ថភាពខ្ពស់មាន Memory កើនឡើងដល់ច្រើន MB និងល្បឿនពី 104i 107i/1វិនាទី។ វាមានម៉ាស៊ីន Computer អាចសរសេរអត្ថបទនិងគូសក្រាហ្វិកបាន ព្រមទាំងអាចមានសមត្ថភាព Support Multi-Programming (Run Program ជាច្រើនក្នុងពេលតែ១) ។ មានការបង្កើតនូវ Operating System (OS) និង Application Software ផ្សេងៗទៀត។ ជំនាន់ទី៤ (១៩៧៥-Present): ជាជំនាន់ដែលប្រើ Great Integrated Circuit (GIC) និង Super Integrated Circuit (SIC)។ ជំនាន់ទី៥ (បច្ចុប្បន្ន-អនាគត): ជាបច្ចេកវិជ្ជាដែលអ្នកវិទ្យាសាស្ត្រាកំពុងសិក្សាស្រាវជ្រាវរក។ ដែលមានគំរោងនឹងបង្កើតនូវម៉ាស៊ីនដែលអាចនិយាយ អាចអាន និងអាចយល់ពីភាសាធម្មជាតិរបស់មនុស្ស។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

20 ៥-តើកុំព្យូទ័រដំណើរការបែបណា (How does Computer Work)
ដំបូងវាទទួលយកទិន្នន័យ និងធ្វើការបញ្ចេញជាលទ្ធផលមកវិញដែលអ្វីៗដំណើរការនេះគឺដោយសារបញ្ជារបស់ User ធ្វើការបញ្ជាតាមរយៈ Keyboard ឬ Device ផ្សេងៗទៀតរបស់កុំព្យូទ័រដូចជា Mouse, Scanner ជាដើម។ រាល់ការបញ្ជាទាំងនោះត្រូវបានបកប្រែដោយប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីន គឺ (OS)។ ក្រោយមកទៀតពាក្យបញ្ជាទាំងនោះត្រូវបានផ្លាស់ទីទៅកាន់ CPU ដែលជាចំណុចពិសេសរបស់កុំព្យូទ័រ វានឹងដំណើរការទៅតាមសំណើរបស់ User និងធ្វើការបង្ហាញជាលទ្ធផលនោះមក ឱ្យ User វិញ។ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:

21 សូមអរគុណ រៀបចំបង្រៀនដោយ ធឹម មុនីវឌ្ឍី Tel:


Download ppt "Cambodian University for specialties"

Similar presentations


Ads by Google