Presentation is loading. Please wait.

Presentation is loading. Please wait.

វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer

Similar presentations


Presentation on theme: "វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer"— Presentation transcript:

1 វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

2 វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 1 : លំនាំដើមនៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

3 Chapter 1 : លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macroeconomics
គោលបំណងនៃមេរៀន៖ កំណត់និយមន័យសេដ្ឋកិច្ច ពន្យល់អំពីកត្តាផលិតកម្ម បញ្ហាសេដ្ឋកិច្ច និងប្រព័ន្ធសេដ្ឋកិច្ច បង្ហាញអំពីមុខងារសន្មតិរបស់សេដ្ឋកិច្ច បង្ហាញពីភាពខុសគ្នារវាងពុំនោលវិជ្ជមាន និងពុំនោលបទដ្ឋាន បកស្រាយអំពីបុព្វហេតុនៃមហាវិបត្តិសេដ្ខកិច្ច កំណត់អំពីភាពខុសគ្នារវាងមីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច ពន្យល់អំពីមូលហេតុដែលនាំឲ្យមានការចាប់ផ្ដើមបដិសន្ធិនៃម៉ាក្រូសេដ្ឋ កិច្ច បង្ហាញអំពីអថេរសំខាន់ៗដែលម៉ាក្រូសេដ្ឋកិច្ចត្រូវធ្វើការសិក្សា និង ពិភាក្សា ពន្យល់ពីហេតុផលក្នុងការសិក្សាមុខវិជ្ជាម៉ាក្រូសេដ្ឋកិច្ច

4 Chapter 1 : លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
១. សេចក្ដីផ្ដើម៖ នៅក្នុងអតីតកាល អ្នកម៉ាក្រូសេដ្ឋកិច្ច​មិនព្យាយាមកែ តម្រូវ​ការ​វិភាគ​របស់​ពួកគេ​ជាមួយនិងការសន្មតិ​ និងការ សន្និដ្ឋាន​​នៅ​ក្នុង​ទ្រឹស្ដី​មីក្រូ​សេដ្ឋកិច្ច​ឡើយ។ អ្វីដែលកើត ឡើង​នៅក្នុងម៉ាក្រូសេដ្ឋកិច្ច​ជាលទ្ធផល​នៃ​ការធ្វើ​សេចក្ដី​ សម្រេចចិត្ត​ជាលក្ខណៈ​បុគ្គល​ ដែល​ជាការវិភាគ​នៅ​ក្នុង​មី ក្រូសេដ្ឋកិច្ច។

5 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
២. អ្វីទៅដែលហៅថាម៉ាក្រូសេដ្ឋកិច្ច?៖ ម៉ាក្រូសេដ្ឋកិច្ច​ គឺជាផ្នែកមួយដែលសិក្សា​អំពីដំណើរការ​ប្រព្រឹត្តិ​របស់ខឿន​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្រង់ទ្រាយទូលំទូលាយ​ដូចជា៖ ការកើន​ឡើង​នូវផលិត​ផល​ជាតិ ចំណូលជាតិ ការប្រើប្រាស់សរុប និកម្មភាពទូទៅ​នៃថ្លៃ ចំណាយ​របស់រដ្ឋាភិបាល ការវិនិយោគ​សរុប និងចរន្តពាណិជ្ជកម្មក្រៅ​ប្រទេស (ការនាំចូល នាំចេញ) ដែល​ទាំងអស់នេះ​ជាលទ្ធផល​កើតចេញពីសកម្មភាព​ទាំងឡាយ​ដែល​កើត​មាន​នៅ ក្នុងទីផ្សារផ្សេងៗគ្នាជាច្រើន និងបាន​មកពីដំណើរ​ប្រព្រឹត្ត​នៃអ្នកធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ផ្សេងៗគ្នា​ នៅក្នុង​គ្រួសារ​ រដ្ឋាភិបាល​ និងផ្នែក​អាជីវកម្ម។​

6 ៣. ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖
Chapter 1 :​ លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៣. ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖ ៣.១. មហាវិបត្តិសេដ្ឋកិច្ច៖ ព្រិត្តិការណ៍​សេដ្ឋកិច្ច​ នៅ​ក្នុង​អំឡុងទស្សវត្តន៍​ឆ្នាំ​១៩៣០ គឺជា​ទស្សវត្ត​ន៍នៃការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ដែលជាមូលហេតុនៃ​ការ​ចាប់​ផ្ដើមការ​​គិតទៅដល់​បញ្ហា​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច។ វាបានកើតឡើង​ចាប់តាំងពី​ទស្សវត្តន៍​ឆ្នាំ​១៩២០ នៅ​បណ្ដា​ប្រទេស​ឧស្សាហកម្ម​មួយចំនួន​ ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក អត្រានិកម្ម​ភាព​បានកើនឡើង​​ពី ៣.១% នៅ​ឆ្នាំ​១៩២៩ ដល់ ២៣.៥% នៅ​ឆ្នាំ​១៩៣២ ដែល​ចំណូលធ្លាក់ចុះ៣០% បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​១៩២៩។​

7 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៣.ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖ ៣.១. មហាវិបត្តិសេដ្ឋកិច្ច៖ បណ្ដាប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចបានធ្លាក់ចុះទៅតាម​សហរដ្ឋ​អា​មេរិកដែរ ជាពិសេស​អាល្លឺម៉ង់ និងចក្រភពអងគ្លេស​អត្រា​និកម្ម​ភាព​បាន​កើន​ឡើង​ពី​៥.៩% និង​៧.២% នៅ​ក្នុង​ឆ្នាំ​១៩២៩ និង​១៧.២% និង១៥.៣% នៅឆ្នាំ១៩៣២ នៅ​ក្នុងអំឡុងពេល​ជាមួយគ្នានេះ​ប្រទេសបារាំង​ចំណូល​បាន​ធ្លាក់ចុះ​ចំនួន​១៥% និងបណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ដូច​ច្នោះ​ដែរ។

8 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៣.ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖ ៣.២. ម៉ូដែល​ទ្រឹស្ដី​ក្លាស៊ិក​៖ មុនពេលដែល​កើតមាននូវមហា​វិបត្តិ​សេដ្ឋកិច្ច​ សេដ្ឋវិទូបាន​ប្រើ​ប្រាស់នូវ​ម៉ូដែ​ល​មីក្រូ​សេដ្ឋកិច្ច​ ពេល​ខ្លះ​ដោ​យផ្អែក​លើ​ម៉ូដែល​ក្លាស៊ិក​​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​កើត​មានឡើង​។ ម៉ាក្រូសេដ្ឋកិច្ច​អនុវត្ត​រហូតមានដល់​ក្រោយសង្គ្រាម​លោក​លើកទី២។ ឧ. ការវិភាគ​តម្រូវការ និងផ្គតផ្គង់ ក្នុងទ្រឹស្ដី​ក្លាស៊ិក​គឺ​សន្មតថា​រំលើស​នៃ​ការផ្គត់ផ្គង់​ពលកម្ម​នាំ​ឲ្យ​ថ្លៃ​ឈ្នួល​ពលកម្ម​ថយចុះ​ ហើយជាលទ្ធផល​ និងនាំ​ទៅ​ដល់ចំណុចសមតា​ជាថ្មី ហើយនិកម្មភាព​នឹងមិនអាចកើតមានទេ​។

9 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៣.ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖ ៣.២. ម៉ូដែល​ទ្រឹស្ដី​ក្លាស៊ិក​៖ ម្យ៉ាងវិញទៀតសេដ្ឋវិទូក្លាស៊ិក​ជឿជាក់ថា​ ការធ្លាក់ចុះគឺមានការ​កែ​តម្រូវ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​ផលិតកម្ម​ធ្លាក់ចុះ​ តម្រូវការ​សម្រាប់ពលកម្ម និងរំកិលទៅ​ឆ្វេង ហើយ​នឹងនាំ​ឲ្យ​អត្រា​ប្រាក់​ឈ្នួលធ្លាក់ ហើយនៅ​ពេល​នោះ​​នឹងមានតម្រូវការពលកម្ម​កើន​ឡើង​ដោយ​សហគ្រាស​ដែល​មានបំណងជួល​នៅក្នុង​អត្រា​ប្រាក់ឈ្នួលដែល​ទាបជាងមុន។

10 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៣.ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖ ៣.២. ម៉ូដែល​ទ្រឹស្ដី​ក្លាស៊ិក​៖ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការធ្លាក់ចុះ​នូវសកម្មភាពលផលិត​ កម្រិត​​​នៃ​និកម្មភាព​នៅបណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ តែខ្ពស់​សម្រាប់​រយៈ​ពេល​ជាង​១០ឆ្នាំ​។ រង្វាស់​ដ៏​ធំនេះគឺជាបរាជ័យ​របស់​ម៉ូដែល​នៃ​ទ្រឹស្ដី​ក្លាស៊ិក​ក្នុងការពន្យល់​អំពីនិកម្មភាព​ដែលមានកម្រិត​ខ្ពស់និង​កើតឡើង​ក្នុង​រយៈពេលវែង​ ដែលបានជម្រុញ​ក្នុងការ​បង្កើតនូវ​ម៉ាក្រូ​សេដ្ឋកិច្ច​។ វាមិនជាការ​គួរឲ្យភ្ញាក់​ផ្អើល​ទេថា ម៉ាក្រូសេដ្ឋកិច្ច​បាន​ចាប់​កំណើត​នៅ​អំឡុងទស្សវត្តន៍​ឆ្នាំ១៩៣០នោះ។

11 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៣.ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖ ៣.៣. បដិវត្ត​របស់ Keynes ​៖ គឺជាសៀវភៅមួយ​ដែល​មាន​សារៈសំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិ​សេដ្ឋកិច្ច​ ស្ដីពី​សទ្រឹស្ដីទូទៅនៃ​អនិកម្មភាព ការប្រាក់ និងរូបិយវត្ថុ ( The General Theory of Employment, Interest and Money) ដែល​បាន​បង្កើតឡើង​ដោយ​សេដ្ឋវិទូ​ជនជាតិ​អង់គ្លេស​ឈ្មោះ John Maynard Keynes ហើយ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ ក្នុង​ឆ្នាំ​១៩៣៦។ ម៉ាក្រូសេដ្ឋកិច្ច​ភាគច្រើន​នាពេល​ប្បច្ចុប្បន្ន​មាន​ប្ញសគល់​ចេញ​ពីការងារ​របស់ Keynes។​ ដោយយោងទៅលើ​ Keynes វាមិនមែនថ្លៃ និង​ប្រាក់​ឈ្នួលទេ ដែលកំណត់កម្រិតនៃភាព​មានការ​ងារ​ធ្វើនោះ ដូច​ដែល​ទ្រឹស្ដីក្លាស៊ីក​បាន​ស្នើឡើងនោះទេ ប៉ុន្តែ​កម្រិតនៃ​ត្រូវការ​រួមទៅលើទំនិញ និងសេវាកម្មទៅវិញទេ។

12 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៣.ប្ញ​សគល់នៃ​ម៉ាក្រូសេដ្ឋកិច្ច៖ ៣.៣. បដិវត្ត​របស់ Keynes ​៖ ហើយ Keynes ជឿជាក់ថា​រដ្ឋាភិបាលគួរតែ​​ធ្វើ​អន្តរគមន៍នៅ​ក្នុង​សេដ្ឋកិច្ច​ និងមានឥទ្ធិពលទៅលើ​កម្រិត​នៃ​ Output និងភាពមានការងារធ្វើ​។ តួនាទីរបស់រដ្ឋាភិបាល​នៅក្នុងអំឡុងពេលដែល​​តម្រូវការ​ឯកជនមានកម្រិត​ទាប Keynes យល់ឃើញយ៉ាងដូច្នេះ គឺដើម្បីជម្រុញតម្រូវការរួម និងដើម្បីនាំសេដ្ឋកិច្ច​ឲ្យចាកផុតពីមហាវិបត្តិសេដ្ឋកិច្ច។

13 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.១. លំហូរវិលនៃ​សកម្មភាព​សេដ្ឋកិច្ច​​៖ នៅក្នុងមេរៀននេះយើងបានឃើញ​ពីផ្នែកធំៗទាំងបួន​នៃ​ភ្នាក់ងារ​សេដ្ឋកិច្ច​រួមមាន៖​ ផ្នែកគ្រួសារ (Household Sector) ផ្នែកអាជីវកម្ម (Business Sector) ផ្នែក​រដ្ឋាភិបាល ( Government Sector ) និងផ្នែកបរទេស ( Foreign Sector) ដែលធ្វើ​ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ច​តាមរយៈទីផ្សារផលិតផល (Product Market) និងទីផ្សារប្ដូរ​ប្រាក់​អន្តរជាតិ​ (Foreign Exchange Market) ជាមួយគ្នានេះដែរ​យើង​ក៏បាន​បង្ហាញ​ពីការ​ហូរ​នៃ​ទំនិញ​ និងសេវាកម្ម​ ដែលហូរចេញ​ពីផ្នែក​សហគ្រាស​ឆ្ពោះ​ទៅផ្នែក​គ្រួសារ​ដោយ​ឆ្លង​កាត់​ទីផ្សារ​ផលិតផល និងបង្ហាញ​ពីការហូរ​នៃ​កត្តា​ផលិតកម្ម​ ដែល​ហូរ​ពីផ្នែក​គ្រួសារ​ឆ្ពោះ​ទៅ​ផ្នែក​សហគ្រាស​កាត់តាម​ទីផ្សារផលិតកម្ម​ និងក៏បាន​បង្ហាញ​ពីសំហូរ​នៃ​ការទូទាត់ផងដែរ។​

14

15 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.២. ផលិតផលជាតិ (National Product/ Output)​​៖ ផលិតផលជាតិ គឺជាពាក្យមួយនៅ​ក្នុង​សេដ្ឋកិច្ច​ដែល​គេ​ប្រើស​ប្រាស់​ ដើម្បីពិពណ៌នា​ពីតម្លៃ​ទីផ្សារ​សរុប​នៃ​ទំនិញ និងសេវាកម្ម​ដែល​ផលិតផល​នៅ ក្នុង​សេដ្ឋកិច្ច​មួយ​ ក្នុ​ងរយៈពេលមួយជា​ទូទៅ​រយៈពេល​មួយឆ្នាំ។ នៅ​ក្នុង​មេរៀន​នេះ​យើង​នឹងសិក្សា​ពីរង្វាស់​ជា​ផ្លូវការពីរប្រភេទ​នៃផលិតផលជាតិ​ គឺ​ផលិតផល​ជាតិសរុប និងផលិតផល​ជាតិ​សុទ្ធ។ ផលិតផល​ជាតិសរុប គឺត្រូវបានគេវាស់វែង​ដោយ​ការបូកសរុប​ ការចំណាយ​របស់​រដ្ឋាភិបាល​ ការវិនិយោគទុន និងបុគ្គលម្នាក់ៗ ដែលបានចំណាយដោយ​សេដ្ឋកិច្ច​ជាតិ​មួយ​ទាំងក្នុងស្រុក និងក្រៅ​ប្រទេស។

16 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.២. ផលិតផលជាតិ (National Product/ Output)​​៖ ផលិតផល​ជាតិសរុប គឺជាតម្លៃទីផ្សារនៃទំនិញ​ និងសេវាកម្ម​ដែលផលិត​បាន​​នៅ​ក្នុង​ព្រំដែន​នៃ​ប្រទេសមួយ​ក្នុង​រយៈ​ពេល​មួយកំណត់ជាទូទៅ​មាន​​រយៈ​​ពេល​មួយ​ឆ្នាំ​ដោយ​ដោយ​មិន​ចាំបាច់គិត​ពីសញ្ជាតិនៃ​អ្នក​ផលិត​ឡើយ​។ ផលិតផលជាតិសុទ្ធ​ គឺជាតម្លៃ​ទីផ្សារសរុប​​នៃ​ផលិតផល​សម្រេច​ និងសេវាកម្ម​ ដែល​បាន​ផលិត​​ក្នុងកាលបរិច្ឆេទមួយ​ ដែលមិនរាប់​បញ្ចូល​នូវតម្លៃ​នៃ​ការ​រំលោះ​មូល​ធន។

17 Cambodia GDP

18 Chapter 1 : លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.៣. ចំណូលជាតិ (National Income)៖ ចំណូលជាតិ​គឺជាចំណូលរុប​ដែល​រកបា​ន​ដោយប្រជាពលរដ្ឋ​នៃ​ប្រទេស​មួយ​ដែល​បាន​ចូលរួមនៅ​ក្នុង​ដំណើរការផលិតនូវផលិតផល​ជាតិ​ ឬនិយាយ​ម្យ៉ាងទៀតថា​៖ ចំណូល​ជាតិ​ គឺជាចំណូល​ទាំងឡាយ​ដែល​រកបាន​តាម​រយៈកត្តា​ផលិតកម្ម​រួមមានដូចជា ថ្លៃ​ឈ្នួលដី ការប្រាក់មូលធន ប្រាក់​កម្រៃពលកម្ម​ និងប្រាក់​ចំណេញ​ក្នុងនាម​ជាម្ចាស់​សហគ្រាស​ ឬអ្នកគ្រប់គ្រង។ ចំណូលបុគ្គល (Personal Income) ចំណូលបុគ្គលក្រោយការបង់ពន្ធ ( Disposable Income)

19 Chapter 1 : លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.៤. និកម្មភាព (Unemployment)៖ និកម្មភាព​គឺជាលក្ខខណ្ឌ​នៃ​សេដ្ឋកិច្ច​ដែល​នៅ​ក្នុង​នោះ ធនធាន​មួយ​ចំនួន មិនត្រូវបានគេយកទៅ​​ប្រើ​ប្រាស់​ដើម្បី​ផលិត​ទំនិញ និងសេវាកម្ម។ នៅ​ក្នុង​មេរៀន​នេះ​យើង​និងសិក្សា​ពីការប្រើ​ប្រាស់ និង​គ្មាន​ការ​ប្រើប្រាស់​នៃ​ធនធាន​ពលកម្ម​ ហើយពិភាគ្សា​ពីប្រភេទ​ផ្សេងៗ​នៃ​និកម្មភាព​ ដែល​រួមមាន​និកម្មភាពរួម និកម្មភាពរដូវ និកម្ម​ភាព​ប៉ះ​ទង្គិច និងនិកម្មភាព​រចនាសម្ព័ន្ធ ហើយ​យើង​ក៏​បាន​​មើល​ឃើញ​​ផងដែរពីអត្រានិកម្មភាពដែលគេបានប្រើ​ប្រាស់ជារង្វាស់​ផ្លូវការ នៃនិកម្មភាព​នៅក្នុង​សេដ្ឋកិច្ច​ ហើយ​នៅ​ផ្នែក​ខាងចុង​នៃ​មេរៀន​នេះ​នឹងពិភាគ្សា​អំពីថ្លៃ​ដើម​នៃ​និកម្មភាព។

20

21

22

23

24 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.៥. អតិផរណា (Inflation)៖ អតិផរណាគឺជាកើនឡើង​នៃ​កម្រិត​ថ្លៃ​មធ្យមរបស់​ថ្លៃ​ទំនិញ​ទាំងឡាយ​នៅ​ក្នុង​សេដ្ឋកិច្ច​។ ពាក្យថាអតិផរណា​គឺវាផ្ទុយ​ពីពាក្យ​ថា អប្ប​ផរណា​ដែល​មាន​ន័យថា​ការ​ធ្លាក់ចុះ​មកវិញ​នូវ​កម្រិត​ថ្លៃ​មធ្យម​របស់​ទំនិញ​ទាំងឡាយ​នៅ​ក្នុង​សេដ្ឋកិច្ច​នោះ​។ នៅ​ពេល​ដែល​វាគ្មាន​ការប្រែ​ប្រួល​នៃ​ថ្លៃ​ គេឲ្យឈ្មោះ​ថា​ស្ថេរភាព​នៃ​ថ្លៃ​។ រង្វាស់​ធម្មតាបី​នៃ​កម្រិតថ្លៃ​រួមមាន៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Price Index) ផលិតផលក្នុងស្រុកសរុបនៃបរិត្ត​ផរណា (GDP Price Deflator) សន្ទស្សន៍តម្លៃផលិត (Producer Price Index) និងរបៀប​នៃ​ការ​គណនា​អត្រា​អតិផរណា។

25

26

27 One business Cycles Time
Chapter 1 : លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics ៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.៦. ខួបអាជីវកម្ម ( Business Cycle)៖ (a) វដ្តអាជីវកម្មតាមសម្មតិកម្ម Hypothetical business cycles Peak Peak Growth Trend Line Real GDP Per Year Real GDP Trough Recovery Recession One business Cycles Time

28 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.៦. ខួបអាជីវកម្ម ( Business Cycle)៖ ខួបអាជិវកម្ម​គឺជាដំណើរ​ឆ្លាស់​គ្នា​រវាង​ការ​កើន​ឡើង​ និង​ការ​ធ្លាក់​ចុះ​ នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​ដែល​ជា​ទូទៅ​គឺកើតឡើង​ជុំ​វិញ​និន្នាការ​រយៈពេលវែ ង។ ខួបអាជីវកម្ម​តិច​ ឬច្រើន​ដើរតាម​លំអាន​ការងើប​ឡើង​វិញ​ (Recovery) និងការធ្លាក់ចុះ​ (Recession) នៃ​សកម្មភាពសេដ្ឋកិច្ច​ជុំវិញ​ បន្ទាត់និន្នាការ​កំណើន។ ពាក្យថា Peak មានន័យថា​កំណើន​សេដ្ឋកិច្ច​ដល់​ កម្រិត​កំពូល​។ ចំណែកពាក្យថា Trough មានន័យ​ថា​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​ដល់​ បាត​ និង Trend មានន័យ​ថា​សេដ្ឋកិច្ច​មាន​និន្នា​ការ​ងើប​ឡើង​វិញ​ ឬ​ធ្លាក់​ ចុះ​។ វដ្ដ​អា​ជីវកម្ម​មិន​ទៀង​ទាត់​តាម​ពេល​វេលា​ឬទំហំទេ​ហើយកម្រិត​ កំណើន​ក៏​មិន​ថេរ​ដែរ​ វា​ប្រែ​ប្រួល​តាម​បច្ចេកទេស​ និង​កំណើន​ផ្គត់​ផ្គង់​នៃ​ កត្តា​ផលិតកម្ម​។

29

30 Chapter 1 : លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.៧. ប្រព័ន្ធ​សេដ្ឋ​កិច្ច​ ( Economy Systems)៖ ប្រព័ន្ធ​សដ្ឋកិច្ច​​គឺ​ជា​ការ​សិក្សា​ទៅ​របប​សដ្ឋកិច្ច​ផ្សេងៗ​ ដែល​ប្រទេស​ទាំង​ឡាយ​នៅ​លើ​ពិភពលោក​យក​មក​អនុវត្ត​ដែល​រួម​មាន​ប្រព័ន្ធ​បី​គឺ៖ ប្រព័ន្ធ​សេដ្ឋកិ្ច​ផែនការ ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ប្រព័ន្ធ​សេដ្ឋកិច្ច​ចម្រុះ​ដែល​ប្រព័ន្ធ​សេដ្ឋកិច្ច​និមួយៗសុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ។

31

32 Chapter 1 :លំនាំដើម​នៃម៉ាក្រូសេដ្ឋកិច្ច Introduction to Macro-Economics
៤.ចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ច៖ ៤.៨. រូបិយ​វត្ថុ​ និង​សេដ្ឋ​កិច្ច​ ( Money and Economy)៖ ដំណើរការ​ប្រព្រឹត្តិទៅ​នៃ​ការ​ដោះ​ដូរ បាន​កើនឡើង​តាំងពីរនៅ​បែប​ផែន​នៃ​ការ​ប្ដូរ​ពីផលិតផល​មួយទៅ​ផលិតផលមួយ​ទៀត​ដោយ​ពុំមាន​រូបិយវត្ថុ​ជា​អន្តរការី​ឡើយ។ ការលំបាក​កើត​មាន​ចំពោះ​សេដ្ឋកិច្ច​ Barter នេះ​តម្រូវ​ឲ្យ​មាន​ការ​ស្វែង​រក​នូវអ្វីៗ​ថ្មី​ដើម្បី​សម្រួល​ដល់​ការ​ដោះ​ដូរ។ គេ​សង្កេត​ឃើញ​មាន​ការ​ប្រើ​ប្រាស់​ទម្រង់​រូបិយ​វត្ថុ​ច្រើន​បែប​ច្រើន​យ៉ាង​ជា​វត្ថុ​អន្តរ​ការី​បម្រើ​ការ​ទូទាត់់​​។​ ក្នុង​នោះ​ការ​ប្រើ​ប្រាស់​មុនគេ​គឺ​ការយកទំនិញ​មួយ​ចំនួនជាខ្នាត​វាស់​តម្លៃ​ និងជាមធ្យោ​​បាយទូទាត់ (រូបិយវត្ថុទំនិញ) មានដូចជា៖ ដុំតែ គោ ក្របី មាន់ ទា មាស ប្រាក់ លោហៈធាតុមាន​តម្លៃផ្សេងទៀត។ ការវិវត្ត​នៃ​ទម្រង់​រូបិយវត្ថុ​ មានជាបន្តបន្ទាប់​រហូត​ដល់​ការ​កើតមាន​នូវ​រូបិយវត្ថុ​ ក្រដាស​ប្រាក់​ និងរូបិយ​វត្ថុធនាគារ ឬតួរលេខ​អាស្រ័យតាម​ការ​ចម្រើន​ផ្នែក​ប្រព័ន្ធ​ធនាគារ។​

33

34

35

36 សំណួរ/ Questions ១.​ ដូចម្ដេចដែលហៅថាសេដ្ឋកិច្ច? ២. ដូចម្ដេចដែល​ហៅ​ថា​ម៉ាក្រូសេដ្ឋកិច្ច? ៣. តើ​ម៉ាក្រូសេដ្ឋកិច្ច​កើត​មាន​ពីត្រឹមណាមក? ៤.ដូចម្ដេច​ដែល​ហៅ​ថា​ផលិតផល​ជាតិ? ៥. ដូចម្ដេចដែល​ហៅ​ថា​ចំណូល​ជាតិ? ៦.ដូចម្ដេច​ដែល​ហៅ​ថា​អតិផរណា? ៧.ដូចម្ដេច​ដែលថា​និកម្មភាព? ៨.ដូចម្ដេច​ដែល​ហៅ​ថា​ខួប​អាជីវកម្ម? ៩. តើចំណុចសំខាន់ៗនៃ​ការសិក្សា​ម៉ាក្រូសេដ្ឋកិច្ចមានអ្វី​ខ្លះ?

37

38

39


Download ppt "វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer"

Similar presentations


Ads by Google