Download presentation
Presentation is loading. Please wait.
1
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
ការគ្រប់គ្រងទូទៅ Principle to Management ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២ Prepared by: NOUV Brosh H/P: 092/ , Website:
2
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
មេរៀនទី១ លំនាំដើមនៃការគ្រប់គ្រង Introduction to Management ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២ Prepared by: NOUV Brosh H/P: 092/ , Website:
3
I. ការគ្រប់គ្រង និងអ្នកគ្រប់គ្រង
១. អ្វីទៅគឺជាការគ្រប់គ្រង? គឺជាដំណើរការនៃការរៀបចំផែនការ (Planning) ចាត់តាំង (Organizing) ដឹកនាំ (Leading) និងត្រួតពិនិត្យ (Controlling) និងការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅរបស់អង្គភាព។ ប្រសិទ្ធិភាព (Efficiency)៖ គឺជាដំណើរការនៃការកាត់បន្ថយតម្លៃមុខចូល (Input) ដោយព្យាយាមបង្កើនមុខចេញ (Output) មានន័យថាកាត់បន្ថយតម្លៃធនធានដើមឲ្យនៅថ្លៃដើមទាបបំផុតតាមដែលអាចធ្វើទៅបាន។
4
I. ការគ្រប់គ្រង និងអ្នកគ្រប់គ្រង (ត)
ផលសម្រេច (Effectiveness)៖ ការធ្វើរបស់អ្វីៗឲ្យបានត្រឹមត្រូវទៅតាមទិសដៅដែលអង្គភាពបានកំណត់ទុក ឬសម្រេចគោលដៅដែលបានគ្រោងទុក។
5
I. ការគ្រប់គ្រង និងអ្នកគ្រប់គ្រង (ត)
មុខចូល (Input) ធនធានដើម ថវិកា បច្ចេកវិទ្យា ធនធានមនុស្ស មុខចេញ (Output) ទំនិញ សេវាកម្ម គោលដៅ ដំណើការនៃការកែច្នៃ មុខចូលថ្លៃដើមទាប (Efficiency) មុខចេញទិន្នផលខ្ពស់ (Effectiveness)
6
២. ហេតុអ្វីចាំបាច់រៀនការគ្រប់គ្រង?
នៅក្នុងជីវិតរបស់អ្នក អ្នកនឹងគ្រប់គ្រងអ្នកដទៃ ឬត្រូវបានអ្នកដទៃគ្រប់គ្រង។ ជំនាញល្អនៃការគ្រប់គ្រង គឺមានសារសំខាន់ណាស់សម្រាប់អ្នកទាំងឡាយណាដែលស្វែងរកអាជីពមួយ ដែលជោគជ័យនៅក្នុងផ្នែករដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ ការគ្រប់គ្រងគឺមានសារៈសំខាន់ណាស់សម្រាប់សង្គមជាតិយើងព្រោះសង្គមរបស់យើងវាអាស្រ័យទៅលើស្ថាប័នឯកទេស និងអង្គការទាំងឡាយ ហើយអង្គការទាំងនេះត្រូវបានគេតម្រង់ទិស និងដឹកនាំដោយការធ្វើសេចក្ដីសម្រេចចិត្តដោយមនុស្សម្នាក់ ឬច្រើននាក់ដែលត្រូបានគេតែងតាំង (អ្នកគ្រប់គ្រង)។
7
៣. អ្វីទៅជាអ្នកគ្រប់គ្រង?
គឺជាមនុស្សដែលត្រួសត្រាយ ដឹកនាំ លើកទឹកចិត្ត នៅក្នុអង្គភាពហើទទួលខុសត្រូវលើការប្រតិបត្តិការអនុវត្តសេវាកម្មការងាររបស់មនុស្សម្នាក់ ឬច្រើននាក់។ អ្នកគ្រប់គ្រងជោគជ័យ គឺជាអ្នកដែលមានសមត្ថភាពពិតប្រាកដក្នុងការអនុវត្តនូវជំនាញរបស់ខ្លួន រួមផ្សំនិងការងារគ្រប់គ្រងដ៏ប៉ិនប្រសប់ដោយមិនគិតពីអាយុ ភេទ ទំហំអង្គភាពឡើយ។
8
អ្នកគ្រប់គ្រងគួរមានគុណសម្បត្តិដើម្បីគ្រប់គ្រងអង្គភាពបានជោគជ័យមួយចំនួនដូចខាងក្រោម៖
ស្គាល់ទិសដៅនៃការអនុវត្តច្បាស់លាស់ ចាត់តាំងមនុស្សឲ្យត្រូវជំនាញ មានទំនាក់ទំនង និងអភិបាលកិច្ចល្អ (ក្នុង និងក្រៅ) ចេះលើកទឹកចិត្ត និងផ្ដល់នូវបរិយាកាសគាំទ្រ យល់ដឹងពីរបៀបនៃការធ្វើសេចក្ដីសម្រេចចិត្ត ស្គាលភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង មានគំនិតច្នៃប្រឌិតខ្ពស់មានគំនិតថ្មី និងការអភិវឌ្ឍន៍ខ្លួនឯង មានសុចរិតភាពចំពោះនិយោជិក និងដៃគូអាជីពវកម្ម យកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទៅលើផែនការដែលបានដាក់ចុះ មាសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ អាកប្បកិរិយាមាយាទល្អ ។
9
អ្វីទៅហៅថាអង្គភាព? អង្គភាព (What is Organization) គឺជារចនាសម្ព័ន្ធការងារតូច ឬធំមួយដែលកើតឡើងដោយការប្រមលផ្ដុំមនុស្សធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលបំណងរួមតូចមួយ។ ឧទាហរណ៍៖ CYVO, BBU, INK, GOVERMENT, UNICEF, UNISCO, OXFARM, UNDP,………. កម្មករ (Operation Employee) គឺជាអ្នកដែលធ្វើការដោយផ្ទាល់ទៅនឹងកិច្ចការរបស់ខ្លួនហើយគ្មានតួនាទីក្នុងការត្រួតពិនិត្យការប្រតិបត្តិការងាររបស់អ្នកដទៃ។ ឧទាហរណ៍៖ អ្នកចាក់សាំង អ្នកសំអាត អ្នកថែសួន ចុងភៅ អ្នកយាមឡាន សន្តិសុខ......។
10
៤. កម្រិតនៃការគ្រប់គ្រង Levels of Management
11
ក.អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ Top Manager
គឺជាអ្នកទទួលខុសត្រូវថ្នាក់កំពូលក្នុងការគ្រប់គ្រងរបស់អង្គភាពទាំងមូល និងដាក់ចុះនូវគោលដៅប្រតិបត្តិសំខាន់ រៀបចំផែនការជាយុទ្ធសាស្ត្រ សម្រាប់ដំណើរការអង្គភាពទាំងមូល និងធ្វើសេចក្ដីសម្រេចចិត្តខ្ពស់ និងយកចិត្តទុកដាក់ជាពិសេសទៅលើបរិយាកាសខាងក្រៅ ដើម្បីពង្រឹងការរៀបចំផែនការ ការចាត់តាំង ដឹកនាំ និងត្រួតពិនិត្យនូវយុទ្ធសាស្ត្ររបស់ខ្លួនឲ្យកាន់តែប្រសើរ។ ឧ. ប្រធាន អនុប្រធាន ប្រធានប្រតិបត្តិ អ្នកគ្រប់គ្រងទូទៅ......។
12
ខ.អ្នកគ្រប់គ្រងថ្នាក់កណ្ដាល Middle Manager
គឺជាអ្នកទទួលខុសត្រូវលើប្រតិបត្តិរបស់ក្រុមការងារផ្នែកទាបហើយគាត់ជាអ្នកដែលមានជំនាញ ឬឯកទេសទៅតាមផ្នែកការងាររបស់គាត់។ ជាអ្នកអនុវត្តនូវផែនការគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អង្គភាព និងរាយការទៅឲ្យអ្នកគ្រប់គ្រងថ្នាកខ្ពស់ និងបង្កើតផែនការការប្រតិបត្តិគោលដៅប្រសើររបស់ខ្លួន។ ឧ. អ្នកគ្រប់គ្រងធនធានមនុស្ស អ្នកគ្រប់គ្រងទីផ្សារ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកគ្រប់គ្រងផលិតកម្ម ។
13
គ.អ្នកគ្រប់គ្រងថ្នាក់ទាប First-line Manager
គឺជាអ្នកទទួលខុសត្រូវលើការងារជាមូលដ្ឋានគ្រឹះរបស់អង្គភាពមានតួនាទីជាអ្នកលើកទឹកចិត្តទំនាក់ទំនងបុគ្គលិក និយោជិតសម្រាប់គោលបំណងប្រតិបត្តិផែនការរយៈពេលខ្លីហើយនិងដឹកនាំកម្មករដោយផ្ទាល់នូវការប្រតិបត្តិជាប្រចាំ ហើយនិងជាអ្នករាយការណ៍ ឲ្យអ្នកគ្រប់គ្រងថ្នាកគណ្ដាលនូវសកម្មភាពការងាររបស់ខ្លួន។ ជាពិសេសជាអ្នកចូលរួមដោះស្រាយជម្លោះវិវាទរបស់និយោជិកនៅពេលដែលកំពុងការងារ ផលិតកម្ម ឬសេវាកម្មផងដែរ។ ឧ. ប្រធានក្រុមការងារ ប្រធានផ្នែកសង្វាក់ផលិតកម្ម ប្រធានផ្នែកលក់ ប្រធានការិយាល័យ មេការ......។
14
៥. អ្នកគ្រប់គ្រងតាមមុខងារ Functional Manager
អ្នកគ្រប់គ្រងទីផ្សារ (ម៉ាឃិតធីង) Marketing Manager: គឺជាអ្នកទទួលខុសត្រូវក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ផលិតផល ក៏ដូចជាការសិក្សាលើតម្លៃផលិតផល ការវិភាគទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងយុទ្ធសាស្ត្របែងចែក និងសេវាកម្មសម្រាប់អង្គភាព។
15
៥. អ្នកគ្រប់គ្រងតាមមុខងារ Functional Manager (ត)
អ្នកគ្រប់គ្រងផលិតកម្ម Production Manager គឺជាអ្នកទទួលខុត្រូវសម្រាប់សកម្មភាពទាំងឡាយណាដែលទាក់ទងទៅនឹងការផលិតផលិតផល លើការគ្រប់គ្រងសន្និធិ ការគ្រប់គ្រងគម្រោង ការរចនាផលិតផល ការត្រួតពិនិត្យផលិតកម្ម បរិមាណនិងគុណភាពនៃផលិតផលដើម្បីធានាឲ្យបាននូវបទដ្ឋានអង្គភាពដែលបានកំណត់ទុក។
16
៥. អ្នកគ្រប់គ្រងតាមមុខងារ Functional Manager (ត)
អ្នកគ្រប់គ្រងហិរញ្ញវត្ថុ Financial Manager: គឺជាអ្នកទទួលខុត្រូវក្នុងការរៀបចំហិរញ្ញវត្ថុ របស់អង្គភាពទាំងមូល ដើម្បីឲ្យដឹងពីទ្រព្យសម្បត្តិរបស់អង្គភាពទាំងមូល។ អ្នកគ្រប់គ្រងងដែលស្ថិតនៅក្នុងផ្នែកនេះទទួលខុសត្រូវលើគណនេយ្យ ការវិនិយោគ គម្រោងថវិកា និងការត្រួតពិនិត្យការចាយវាយផ្សេងៗ។
17
៥. អ្នកគ្រប់គ្រងតាមមុខងារ Functional Manager (ត)
អ្នកគ្រប់គ្រងធនធានមនុស្ស Human Resources Manager: គឺជាអ្នកទទួលខុត្រូវជុំវិញសមាសធាតុមនុស្សនៅក្នុងអង្គភាពទាំងមូល។ ការងារនេះរួមមានការព្យាយករណ៍តម្រូវការធនធានមនុស្ស ការប្រកាសជ្រើសរើស ការចំរាញ់ ការអប់រំ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍន៍ធនធានទាំងនេះ ដោយបង្កើតការវាយតម្លៃប្រតិបត្តិ និងប្រព័ន្ធទូទាត់ដ៏សមរម្យមួយ ដើម្បីដំណើរការធានាឲ្យបាននូវការរក្សាធនធានដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធចំពោះការងារឲ្យគេស្ថិតស្ថេរបានយូអង្វែង។
18
II. ដំណើរការនៃការគ្រប់គ្រង The Management Process
មុខងារគ្រឹះបួននៃការគ្រប់គ្រងដែលមិនអាចញែកដាច់ពីគ្នាបានគឺ៖ ១. ការធ្វើផែនការ និងការធ្វើសេចក្ដីសម្រេចចិត្ត Planning and Decision Market ២. ការចាត់តាំង និងការប្រាស័យទាក់ទង Organizing and Communicating ៣. ការដឹកនាំ និងការជម្រុញលើកទឹកចិត្ត Leading and Motivation ៤. ការត្រួតពិនិត្យ Controlling
19
១. មុខងារនៃការគ្រប់គ្រង Management Functions
ផែនការ កំណត់គោលបណង កំណត់ផ្លូវដើម្បីសម្រេច គោលពំណងនេះ ត្រួតពិនិត្យ ស្ទង់ និងវិភាគប្រតិបត្តិ ការជាក់ស្ដែងប្រៀបធៀប ទៅនឹងស្តង់ដារ ចាត់តាំង បែកចែកការងារ រៀបចំបុគ្គលិក មុខងារនៃការគ្រប់ គ្រងទាំងបួន ដឹកនាំ បង្កើតភាពជាអ្នកដឹកនាំ ជម្រុញទឹកចិត្ត
20
ក. ផែនការ Planning គឺជាដំណើរការនៃការដាក់ចុះគោលដៅប្រតិបត្តិ និងសម្រេចចិត្ត ថាតើត្រូវសំរេចបែបណាឲ្យបានប្រសើរបំផុតដើម្បីឈានទៅដល់ការសម្រេចគោលដៅរបស់អង្គភាពឲ្យមានប្រសិទ្ធិភាព។ អ្នកគ្រប់គ្រងទាំងអស់ត្រូវតែចូលរួមនៅក្នុងសកម្មភាពធ្វើផែនការជាចាំបាច់។
21
ខ. ការចាត់តាំង Organizing
គឺជាមុខងារសំខាន់ទី២ បន្ទាប់ពីមុខងារគ្រប់គ្រង វាជាដំណើរការនៃការការជ្រើសរើស និងការរៀបចំធនមនុស្ស និងធនធានផ្សេងៗទៀតឲ្យត្រូវតាមជំនាញ ដើម្បីអនុវត្តផែនការ និងសម្រេចគោលបំណងរបស់គ្រុមហ៊ុន ឬស្ថាប័ន។ មានន័យថាតើត្រូវធ្វើអ្វី? (What) ធ្វើដោយរបៀបណា? (How) តើនរណាត្រូវធ្វើអ្វី? (Who) ធ្វើនៅពេលណា? (When) ធ្វើនៅឯណា? (Where)
22
គ. ការដឹកនំា Leading គឺជាមុខងារសំខាន់ទី៣ វាជាដំណើរការនៃការលើកទឹកចិត្តមនុស្សឲ្យព្យាយាមធ្វើការងារ ដើម្បីសម្រេចការប្រតិបត្តិឲ្យបានប្រសើរ។ ក្រៅពីនេះវាបង្ហាញពីការទំនាក់ទំនងសមត្ថភាពក្នុងការដោះស្រាយបញ្ហាការទាក់ទាញឲ្យនិយោជិតពេញចិត្តនិងការងារ ធ្វើឲ្យពួកគេមានសីលធម៌ និងវិន័យល្អ។ ការដឹកនាំ គឺជាភាពប៉ិនប្រសព្វរបស់មនុស្ស ឬក៏ជាសិល្បៈក្នុងការប្រើប្រាស់ធនធានមនុស្ស ដើម្បីសម្រេចបាននូវផលិតផលផ្សេងៗ។
23
ឃ. ការត្រួតពិនត្យ Controlling
គឺជាមុខងារសំខាន់ទី៤ ហើយនិងចុងក្រោយនៃដំណើរការវាជាសកម្មភាពត្រួតពិនិត្យ ដែលមានទំនាក់ទំនងទៅនឹងគោលដៅរបស់អង្គភាពដែលបានដាក់ចុះ។ វាជាការវាស់វែងនូវការប្រតិបត្តិជាក់ស្ដែងជាមួយបទដ្ឋាន (Standard) ដែលបានកំណត់ដោយអង្គភាពដូចជាបិមាណ គុណភាព ពេលវេលា ថ្លៃដើម ការចែកចាយ ការក្សា..។
24
ការគ្រប់គ្រងថ្នាក់ខ្ពស់ Top Manager
ផែនការ៖ រៀបចំផែនការរយៈពេលវែងត្រូវការពេលវេលា និងការវិភាគ យ៉ាងល្អិតល្អន់ពីផលប៉ះពាល់ទាំងឡាយណាដែលកើតចេញពីការធ្វើសេចក្ដី សម្រេចចិត្តនេះ។ ចាត់តាំង៖ ចាត់តាំងរចនាសម្ព័ន្ធអង្គភាពទាំងមូល ជ្រើសរើសនិយោជិត ដែលមានតំណែងខ្ពស់។ ដឹកនាំ៖ ដាក់ចុះនូវផែនការអនុវត្តលើកទឹកចិត្ត តាមការដាក់ចុះនូវគោល នយោបាយផ្សេងៗរបស់អង្គភាពដែលកំណត់ និងដាក់ចុះ ក្នុងការជម្រុញ សកម្មភាពការងារឲ្យបានឆាប់រហ័ស។ ត្រួតពិនិត្យ៖ ការដាក់ចុះនូវប្រព័ន្ធគ្រប់គ្រង និងបទដ្ឋានទាំងមូលឲ្យ
25
ការគ្រប់គ្រងថ្នាក់កណ្ដាល Middle Manager
ផែនការ៖ ជាអ្នកដែលធ្វើផែនការរយៈពេលវែង និងរយៈពេលខ្លី ចាត់តាំង៖ ជាអ្នកអនុវត្តការចាត់តាំងម្នាក់ៗ ក្នុងការប្រតិបត្តិ ការងារ។ ដឹកនាំ៖ ជាអ្នកអនុវត្តនូវកម្មវិធីលើកទឹកចិត្ត ដែលបានដាក់ចុះដោយថ្នាក់ គ្រប់គ្រងជាន់ខ្ពស់។ ត្រួតពិនិត្យ៖ អ្នកគ្រប់គ្រងថ្នាក់កណ្ដាលដាក់ចុះនូវគោលដៅជាក់លាក់ ទទួលយកនូវប្រតិកម្មឆ្លើយតប និងដោះស្រាយនូវបញ្ហាដែលកើតមាន ឡើងពេលប្រតិបត្តិការងារ។
26
ការគ្រប់គ្រងថ្នាក់ទាប First-Line Manager
ផែនការ៖ ភាគច្រើនជាអ្នកធ្វើផែនការរយៈពេលវែង និងរយៈពេលខ្លីសម្រាប់ អនុវត្តនៅពេលប្រតិបត្តិការងារ ដើម្បី ឆ្លើយតបទៅនឹងគោលដៅដែល បានដាក់ចុះឲ្យអ្នកគ្រប់គ្រងថ្នាក់កណ្ដាល។ ចាត់តាំង៖ បណ្ដុះបណ្ដាលនិយោជិកថ្មីឲ្យទៅតាមជំនាញ របស់ខ្លួន វាយតម្លៃដំណើរការប្រតិបត្តិរបស់និយោជិក។ ដឹកនាំ៖ ទាក់ទងទៅនឹងការលើកទឹកចិត្តប្រចាំថ្ងៃដល់និយោជិត ឲ្យគេព្យាយាម ក្នុងការបំពេញការងាររបស់គេឲ្យបានប្រសើរ និងជៀសផុតពីជម្លោះផ្សេងៗ។ ត្រួតពិនិត្យ៖ រាយការណ៍ និងដោះស្រាយសកម្មភាពជាប្រចាំ និងពិនិត្យ តាមដានការប្រតិបត្តិនិយោជិតដើម្បីធានាឲ្យបាន នូវការបែរឆ្ពោះទៅរកគោល ដៅរបស់អ្គភាពដែលបានកំណត់ទុក។
27
. ប្រសិទ្ធិភាពនូវការអនុវត្តន៍ការងារចំពោះអ្នកគ្រប់គ្រងទាំងបីកម្រិត
កម្រិតនៃការគ្រប់គ្រង Management Levels មុខងារនៃការគ្រប់គ្រង Management Functions ជាភាគរយ Percentages ផែនការ Planning ចាត់តាំង Organizing ដឹកនាំ Leading ត្រួតពិនិត្យ Controlling (%) អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ Top Manager 28 36 22 14 100% អ្នកគ្រប់គ្រងថ្នាក់កណ្ដាល Middle Manager 18 33 13 អ្នកគ្រប់គ្រងថ្នាក់ទាប First-Line Manager 15 24 51 10
28
២. តួនាទីនៃការគ្រប់គ្រង Managerial Roles
តួនាទីទាំងបីប្រភេទនោះគឺ៖ ១. តួនាទីអន្តរបុគ្គល (Interpersonal Roles) ២. តួនាទីអ្នកគ្រប់គ្រងព័ត៌មាន (Information Roles) ៣. តួនាទីអ្នកធ្វើការសម្រេចចិត្ត (Decision Roles)
29
២. តួនាទីនៃការគ្រប់គ្រង Managerial Roles (ត)
១. តួនាទីអន្តរបុគ្គល (Interpersonal Roles) តួនាទីអ្នកតំណាង (Figurehead) តួនាទីអ្នកដឹកនាំ (Leader) តួនាទីទំនាក់ទំនង (Liaison) ២. តួនាទីអ្នកគ្រប់គ្រងព័ត៌មាន (Information Roles) តួនាទីអ្នកត្រួតពិនិត្យ (Monitor): តួនាទីអ្នកបែងចែក (Disseminator): តួនាទីអ្នកនាំពាក្យ(Spokesperson):
30
២. តួនាទីនៃការគ្រប់គ្រង Managerial Roles (ត)
៣. តួនាទីអ្នកធ្វើការសម្រេចចិត្ត (Decision Roles) តួនាទីសហគ្រិន (Entrepreneur) តួនាទីអ្នកដោះស្រាយបញ្ហា(Disturbance Handler) តួនាទីអ្នកបែងចែកធនធាន (Resource Allocator) តួនាទីអ្នកចរចារ (Negotiator)
31
៣. ជំនាញនៃការគ្រប់គ្រង Management Skills (ត)
អ្នកប្រាជ្ញមួយចំនួនបានឲ្យនិយមន័យខុសៗគ្នាជាច្រើនទៅលើពាក្យថាជំនាញដោយអ្នកខ្លះថា៖ ជំនាញជាសមត្ថភាព ឬភាពប៉ិនប្រសប់ក្នុងការប្រតិបត្តិការងារណាមួយ។ ជំនាញគឺជាសមត្ថភាព ក្នុងការបំលែងចំណេះដឹងឲ្យទៅជាសកម្មភាព ដែលជាល្ធផលនៃការប្រតិបត្តិចង់បាន។ ១. ជំនាញបច្ចេកទេស (Technical Skills) ២. ជំនាញមនុស្ស (People Skills) ៣. ជំនាញបញ្ញា ( Conceptual Skills)
32
៣. ជំនាញនៃការគ្រប់គ្រង Management Skills (ត)
Levels of Managers Basic Skills % Total of % Top Manager Technical Skills 10 100% Human Skills 40 Conceptual Skills 50 Middle Manager 30 First-Line Manager
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.