Download presentation
Presentation is loading. Please wait.
Published byNathan Brooks Modified over 6 years ago
1
វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២
2
វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 3 : ការវាស់វែងផលិតផលជាតិ និងចំណូលជាតិតThe Measurement National Output and National Income បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២
3
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
គោលបំណងនៃមេរៀន៖ កំណត់និយមន័យផលិតផលក្នុងស្រុកសរុប កំណត់អត្ថន័យនៃតម្លៃបន្ថែម ទំនិញអន្តរការី ទំនិញ ប្រើប្រាស់ចុងក្រោយ និងគណនតម្លៃបន្ថែម បង្ហាញអំពីទំនិញសេវាកម្មទាំងឡាយដែលគេមិនរាប់ បញ្ចូលក្នុង DGP បង្ហាញពីវិធីសាស្ត្រក្នុងការគណនាផលិតផលក្នុងស្រុក សរុប ប្រើប្រាស់គណនីចំណូលជាតិក្នុងការបកស្រាយសេដ្ឋកិច្ច
4
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
I. សេចក្ដីផ្ដើម៖ រង្វាស់ជាផ្លូវការពីរប្រភេទនៃផលិតផលជាតិគឺ៖ ផលិតផលក្នុងស្រុកសរុប (GDP: Gross Domestic Product), ផលិតផលជាតិសរុប (GNP: Gross National Product) ផលិតផលក្នុងស្រុកសរុបសុទ្ធសាធ (NDP: Net Domestic Product), ផលិតផលជាតិសុទ្ធ (NNP: Net National Product)
5
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product): ដើម្បីវាស់នូវផលិតផលជាតិអ្នកសេដ្ខកិច្ចត្រូវបានប្រើប្រាស់នូវរង្វាស់មួយគឺ ផលិតផលក្នុងស្រុកសរុប (Gross Domestic Product)។ ផលិតផលក្នុងស្រុកសរុប គឺជារង្វាស់រូបិយវត្ថុនៃទីផ្សារសរុបទំនិញ និងសេវាកម្មចុងក្រោយដែលបានផលិតនៅក្នុងព្រំដែននៃប្រទេស ដោយមិនគិតពីសញ្ជាតិនៃអ្នកផលិតដែលជាទូទៅគេគិតក្នុងរយៈពេលមួយឆ្នាំ។ ផលិតក្នុងស្រុកសរុបគឺរង្វាស់មួយដ៏សំខាន់ និងទូលំទូលាយដែលអ្នកស្ថិតិបានយកមកអនុវត្តន៍នៅក្នុងសេដ្ឋកិច្ច។
6
II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product):
កត្តាដែលមានឥទ្ធិពលទៅលើផលិតផលក្នុងសរុបរបស់សេដ្ឋកិច្ចគឺមានបី៖ - ទី១ គឺបរិមាណនៃធនធានដែលយកមកប្រើប្រាស់ក្នុងដំណើរការផលិតកម្ម។ - ទី២ គឺគុណភាពនៃធនធានទាំងនោះ ឧ. សេដ្ឋកិច្ចត្រូវមានការផ្គត់ផ្គង់នៃធនធានធម្មជាតិ និងទំនិញមូលធនគ្រប់គ្រាន់ដើម្បីឲ្យមានផលិតភាពខ្ពស់។ - ទី៣ គឺប្រសិទ្ធិភាពក្នុងការប្រើប្រាស់ធនធានទាំងនោះ។ ប្រសិនបើពួកគេចេះប្រើប្រាស់ធនធានទាំងនោះក្នុងដំណើរការផលិតកម្មបានល្អប្រសើរ នោះផលិតក្នុងស្រុកសរុបនឹងកើនឡើង។
7
II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product):
បញ្ហាមួយដែលចោទសម្រាប់អ្នកសេដ្ឋកិច្ចនោះគឺ ត្រូវវាស់ និងគណនាផលិតផលក្នុងស្រុកតាមរបៀបណា? ពីព្រោះថាផលិតផលសម្រេចរបស់ក្រុមហ៊ុនមួយវានឹងក្លាយទៅជាវត្ថុធាតុដើមរបស់ក្រុមហ៊ុនមួយទៀត។ បើសិនជាយើងបូកបញ្ចូលតម្លៃផលិតផលក្រុមហ៊ុនទាំងអស់ នោះយើងនឹងទទួលបានចំនួនសរុបដែលលើសលុបពីផលិតផលសរុបជាក់ស្ដែងរបស់ខឿនសេដ្ឋកិច្ច។
8
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុកសរុប៖ ១. ខ្នាតរូបិយវត្ថុ៖ ផលិតផលជាតិសរុបត្រូវបានគណនាដោយផ្អែកលើរូបិយវត្ថុ ហើយឯកតាគិតរបស់វាជារូបិយវត្ថុជាតិ។ តម្លៃទីផ្សារ (Market Value): គឺជារង្វាស់នៃតម្លៃផលិតកម្មនៅក្នុងសេដ្ឋកិច្ចដែលវាជាផលិតផលក្នុងស្រុកសរុបជាក់លាក់ស្ថិតក្នុងរយៈពេលខ្លី ហើយឯកតាគិតរបស់វាជារូបិយវត្ថុជាតិរបស់ប្រទេសនិមួយចំពោះប្រទេសកម្ពុជាគឺរៀល(៛) ជួនកាលធៀបទៅនឹងរូបិយប័ណ្ណបរទេសដូចជាដុល្លា ($) ជាដើម។
9
ខ្នាតរូបិយវត្ថុជាតិ (៛)
10
រូបិយប័ណ្ណបរទេស($)
11
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុកសរុប៖ ២. ទំនិញប្រើប្រាស់ចុងក្រោយ (Final Goods)៖ តម្លៃទំនិញ និងសេវាកម្មចុងក្រោយ (Final Goods & Service): ផលិតផលក្នុងសរុបក៏បានរាប់បញ្ចូលផងដែរនូវទំនិញ និងសេវាកម្មចុងក្រោយ។ ទំនិញ និងសេវាកម្មចុងក្រោយគឺជាទំនិញដែលបានទិញសម្រាប់ប្រើប្រាស់ចុងក្រោយហើយមិនធ្វើការបម្លែងដើម្បីលក់ឡើងវិញទេ។ កំហុសដែលនឹងកើតឡើងនៅក្នុងការគណនាផលិតផលក្នុងស្រុកសរុបគឺការរាប់ពីរដង (Double Counting) ចំពោះបញ្ហារាប់ទ្វេរដងគេអាចដោះស្រាយបាន ដោយញែកផលិតផលជាពីរប្រភេទគឺ ផលិតផលសម្រេច និងផលិតផលអន្តរការី។ ផលិតផលអន្តរការី (Intermediate Goods) គឺជាទំនិញដែលគេយកទៅបម្លែងជាទំនិញមួយផ្សេងទៀត ដើម្បីលក់ឡើងវិញឲ្យអ្នកប្រើប្រាស់ចុងក្រោយ (Final Consumer)។
12
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុកសរុប៖ ២. ទំនិញប្រើប្រាស់ចុងក្រោយ (Final Goods)៖ តម្លៃបន្ថែម (Value Added): គឺជាការកើនឡើងនៃតម្លៃរបស់ទំនិញនីមួយៗ ក្នុងដំណាក់កាលនីមួយៗនៃដំណើរការផលិតកម្ម ឬជាតម្លៃសុទ្ធសាធនៃផលិតផលរបស់ក្រុមហ៊ុនមួយដែលជាការរួមវិភាគទានពិតប្រាកដចំពោះផលិតផលជាតិសរុប។
13
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ឧ. ដំណាក់កាលវត្ថុធាតុដើមរហូតដល់ការលក់សៀវភៅ ឆ្លងកាត់ដំណាក់កាលជាច្រើនដូចបរិយាយក្នុងតារាងខាង ក្រោម៖ ដំណាក់កាលអន្តរការី Intermediate Stage ចំនួនទឹកប្រាក់នៃការប្រតិបត្តិ Amount of Transaction តម្លៃទំនិញអន្តរការី Cost of Intermediate Goods តម្លៃបន្ថែម Value Added Tree sold to pulp company $0.05 $0.00 Pulp sold to wholesaler $0.60 $0.55 Paper sold to bookstore $0.75 $0.15 Paper sold to student $1.00 $0.25 Total $2.40 $1.40
14
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
- ដំណាក់កាលទី១៖ រោងចក្រក្រដាសទិញដើមឈើ ដើមឬស្សីពីព្រៃគប់ ឬពីប្រជាជនដើម្បីផលិតក្រដាស។ - ដំណាក់កាលទី២៖ អ្នកលក់ ឬរោងចក្រផលិតសៀវភៅ ទិញក្រដាសពីរោងចក្រក្រដាសដើម្បីផលិតសៀវភៅ។ - ដំណាក់កាលទី៣៖ អ្នកលក់សៀវភៅ ឬបណ្ណាគារទិញសៀវភៅពីអ្នកលក់ដុំ ឬរោងចក្រផលិតសៀវភៅ។ - ដំណាក់កាលទី៤៖ សិស្សានុសិស្ស និស្សិត ឬអ្នកប្រើប្រាស់ចុងក្រោយទិញសៀវភៅពីបណ្ណាគារ ឬអ្នកលក់រាយយកទៅប្រើប្រាស់ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួន។
15
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
តម្លៃទំនិញនីមួយៗកើនឡើងនៅក្នុងដំណាក់កាលនីមួយៗ នៅពេលដែលវាបំលែងរូបជាទំនិញមួយប្រភេទផ្សេងទៀតដើម្បីផ្ដល់នូវការពេញចិត្តដល់អ្នកប្រើប្រាស់។ តម្លៃនេះហៅថាតម្លៃបន្ថែមនៃដំណើរការផលិតកម្ម។ ក្នុងដំណើរការខាងលើមានដំណាក់កាលផលិតកម្មចំនួន៤ ដូច្នេះវាក៏មានតម្លៃចំនួន៤កើតឡើងផងដែរ។ ផលបូកសរុបនៃតម្លៃបន្ថែមនៃ៤ដំណាក់កាលផលិតកម្ម គឺស្មើរនឹង១ដុល្លារតម្លៃនេះបង្ហាញថាតម្លៃសរុបរបស់សៀវភៅមួយក្បាល គឺ១ដុល្លារ។ ដូច្នេះយើងអាចនិយាយបានថា តម្លៃទីផ្សាររបស់ទំនិញ និងសេវាកម្មគឺជាតម្លៃចុងក្រោយ ឬជាតម្លៃបន្ថែមនៃដំណាក់កាលនៃផលិតកម្មនីមួយៗ។
16
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុកសរុប៖ ៣. ផលិតកម្មថ្មីៗ៖ ផលិតផលក្នុងស្រុកសរុប GDP ក៏បានរាប់បញ្ចូលផងដែរនូវផលិតកម្មថ្មីៗ ដែលបានបង្ហាញនូវតម្លៃមិនប្រែប្រួលនៃទំនិញ និងសេវាកម្មចុងក្រោយទាំងអស់នៅក្នុងទីផ្សារដែលផ្ដល់ក្នុងរយៈពេលមួយ។ ចំពោះផលិតផលដែលសេសសល់ពីឆ្នាំចាស់មិនអាចចាត់ចូលជាផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំថ្មីបានទេ។ ឧ. ប្រសិនបើរថយន្តចំនួន១០ ដែលបានទីញក្នុងខែកម្ភៈ ឆ្នាំ២០១២ តម្លៃរបស់រថយន្តនេះមិនអាចរាប់ចូលក្នុងផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១២បានទេប្រសិនបើរថយន្តនោះផលិតក្នុងឆ្នាំ២០១១។ ប៉ុន្តែតម្លៃរបស់វាត្រូវបានរាប់បញ្ចូលក្នុងឆ្នាំដែលបានផលិតរួចមកហើយ(ឆ្នាំ២០១១)។ គួរគត់សំគាល់ថាប្រសិនបើទំនិញមួយមិនមែនជាផលិតកម្មថ្មីៗ ហើយត្រូវបានគេរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប ពេលនោះការគណនាផលិតផលក្នុងស្រុកសរុបនិងរាប់២ដង។
17
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះដែលគេមិនបានរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប? មានដំណាក់កាលនៃទីផ្សារជាច្រើនដែលសេដ្ឋកិច្ចវិទូពុំបានបញ្ចូលវាទៅក្នុងការគណនាផលិតផលក្នុងស្រុកសរុប ដូចដែលយើងបានដឹងរួចជាស្រេចទៅហើយការគណនាផលិតផលក្នុងស្រុកសរុបគឺផ្អែកលើមូលដ្ឋានតម្លៃទំនិញ និងសេវាកម្មចុងក្រោយ។ ដ្យាក្រាមខាងក្រោមបង្ហាញពីផ្នែកនៃដំណាក់កាលទីផ្សារដែលមិនបានរាប់បញ្ចូលនៅក្នុងផលិតផលក្នុងស្រុកសរុប និងផ្នែកដែលត្រូវគេរាប់បញ្ចូលទៅក្នុងផលិតផលជាតិសរុប។ ដ្យាក្រាមនេះបែងចែកជា៥ ចំណែក A,B,C,D,E ផ្នែកទាំងបីខាងដើមពុំបានគណនាក្នុងផលិតផលក្នុងស្រុកសរុបទេ។
18
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះដែលគេមិនបានរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប? A គឺជាដំណាក់កាលនៃទីផ្សារ ដែលមិនបានគណនាចូលទៅក្នុងផលិតផលក្នុងស្រុកសរុបទេដូចជាទំនិញអន្តរការី សន្និធិជាដើម។ B គឺដំណាក់កាលនៃទីផ្សារ និងផលិតកម្មសេដ្ឋកិច្ចដែលមិនបានរាប់បញ្ចូលទៅក្នុងផលិតផលក្នុងស្រុកសរុបដែរ ដូចជាៈ ការលក់ថ្នាំខុសច្បាប់ ការលក់ទំនិញខុសច្បាប់ ការលក់គ្រឿងញៀន ល្បែងស៊ីសង និងពេស្យាកម្មជាដើម។ ចំពោះការប្រព្រឹត្តិខុសច្បាប់ទាំងនេះអ្នកលក់មិនដែលធ្វើរបាយការណ៍ឲ្យរដ្ឋាភិបាលបានច្បាសើលាស់ទេ។ ផ្ទុយទៅវិញបើគេបានរាយការណ៍ទៅឲ្យរដ្ឋាភិបាលបានច្បាស់លាស់នោះ គេនឹងអាចគណនាផលិតផលជាតិសរុបបានសុក្រិតតួរលេខ និងពិបាកទទួលបានប្រសិនបើអ្នកលក់ជាអ្នករត់ពន្ធអាភៀន កញ្ឆា ឬទំនិញល្មើសច្បាប់។
19
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះដែលគេមិនបានរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប? C គឺជាដំណាក់កាលនៃទីផ្សារទំនិញ និងសេវាកម្មចុងក្រោយដែលយើងមិនបានរាប់បញ្ចូលក្នុងការគណនាផលិតផលជាតិសរុបដែរ ដូចជា ការងារមេផ្ទះ បាផ្ទះជាដើម។ D គឺដំណាក់កាលនៃទីផ្សារគ្រប់គ្រាន់ដែលមានទំនាក់ទំនងនឹងទំនិញ និងសេវាកម្មចុងក្រោយ។ ជាទូទៅផ្នែកនេះមានទំហំធំជាងគេ ហើយបើភាគរយផ្នែកនេះកាន់តែធំមានន័យថាសេដ្ឋកិច្ចមានភាពល្អប្រសើរ។ E គឺជាដំណាក់កាលនៃផលិតកម្មសេដ្ឋកិច្ចមួយដែរ ដែលត្រូវរាប់បញ្ចូលទៅក្នុងផលិតផលក្នុងស្រុកសរុបទោះជាវាមិនជាប់ទាក់ទងទៅនឹង ដំណាក់កាលនៃទីផ្សារក៏ដោយ។
20
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះដែលគេមិនបានរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប? ឧទាហរណ៍ដែលបញ្ជាក់ពីដំណាក់កាលនោះគឺ៖ ចំណាយជាទំនិញ និងសេវាកម្មផ្ទៃក្នុង (Payment-in-kind) រួមមានការជំណាយនៃកត្តាផលិតកម្មផ្ទៃក្នុងទម្រង់ជាទំនិញ ឬសម្ភារ ដូចជា ស្បៀងដែលប្រើប្រាស់ដោយកសិករនៅពេលដែលធ្វើកសិកម្ម ផ្ទះឬលំនៅដ្ឋានសម្រាប់អ្នកចាត់ចែងក្រុមហ៊ុនរបស់ប្រើប្រាស់របស់ម្ចាស់ក្រុមហ៊ុន។ ផលិតកម្មសេវាកម្មរបស់ម្ចាស់ផលិតផ្ទាល់ (Owner-occupied house) រួមមានការសាងសង់ថ្មីរបស់ម្ចាស់ផលិតផ្ទាល់ ដូចជារោងចក្រថ្មី សំណង់អាគារ មូតែល សណ្ឋាគារ មន្ទីរពេទ្យ គិលានុបដ្ឋានត្រូវបញ្ចូលក្នុងតម្លៃក្នុងផលិតផលក្នុងស្រុកសរុបប
21
III. អ្វីខ្លះដែលគេមិនបានរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប?
មិនបានរាប់បញ្ចូលពីផលិតផលក្នុងស្រុកសរុប Excluded From GDP C B A E D ប្រតិបត្តិការទីផ្សារMarket Transactions ផលិតកម្សេដ្ឋកិច្ច Economic Production
22
III. អ្វីខ្លះដែលគេមិនបានរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប?
Excluded Market Transaction: - Used Assets - Intermediate Goods - Stocks and Bonds B. Excluded Market Transactions and Economic production: - Illegal Dugs - Gambling - Prostitution A B
23
III. អ្វីខ្លះដែលគេមិនបានរាប់បញ្ចូលក្នុងផលិតផលក្នុងស្រុកសរុប?
C. Excluded Economic Production: - Home Repairs - House Works D. Excluded Market Transactions and Economic production: - Manufactured Goods E. Included: Economic production: - Payment-in-kind Rent on owner-occupied housing C D E
24
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
IV. ការគណនាផលិតផលក្នុងស្រុកសរុប គេមានវិធីសាស្ត្របីក្នុងការគណនាផលិតផលក្នុងស្រុកសរុបគឺ វីធីសាស្ត្រចំណាយ (Expenditure Approach) វីធីសាស្ត្រចំណូល ( Income Approach) និងវិសាស្ត្រផលិតកម្ម ( Production Approach)។ ១. វិធីសាស្រ្តចំណាយ៖ វីធីសាស្ត្រចំណាយគឺជាវិធីសាស្ត្រមួយដែលត្រូវបានគេប្រើប្រាស់សម្រាប់គណនា GDP ដែលក្នុងនោះត្រូ។បានគេវាស់វែងចំនួនទឹកប្រាក់ដែលបានចំណាយទៅលើទំនិញចុងក្រោយនៅក្នុងការិយបរិច្ឆេទមួយ។ យើងអាចដឹងហើយថាភ្នាក់ងារសេដ្ឋកិច្ចមានចំនួន៤ធំៗគឺ គ្រួសារ សហគ្រាស រដ្ឋាភិបាល និងបរទេស ហើយភ្នាក់ងារទាំងអស់នេះក៏មាន៤ប្រភេទនៃការចំណាយផ្សេងៗគ្នាផងដែរ។
25
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
IV. ការគណនាផលិតផលក្នុងស្រុកសរុប ១.១.ចំណាយទៅលើការប្រើប្រាស់របស់គ្រួសារ៖ (C: Consumption Expenditure) គ្រួសារបានចំណាយទៅលើទំនិញប្រើប្រាស់បានយូរ (Durable Goods) ដូចជា ទូរទស្សន៍ ម៉ាញ៉េ ម៉ាស៊ីនត្រជាក់ ទូទឹកកក គ្រឿងសង្ហារឹម រថយន្ត។ រីឯទំនិញដែលប្រើប្រាស់មិនបានយូរ (Non-Durable Goods) មានដូចជាបន្លែ ផ្លែឈើ ចំណីអាហារមួយចំនួនដែលរក្សាទុកមិនបានយូរ និងចំណាយលើសេវាកម្ម (Service) ដូចជាការថែទំាសុខភាព សម្ភស្ស មេធាវី និងការកំសាន្តជាដើម។
26
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
IV. ការគណនាផលិតផលក្នុងស្រុកសរុប ១.២.ចំណាយទៅលើការវិនិយោគ៖ (I: Investment) ការវិនិយោគត្រូវបានគេប្រើនៅក្នុងសេដ្ឋកិច្ច ដោយយោងទៅលើការទិញនៃមូលធនថ្មីៗដូចជា ផ្ទះសម្បែង រោងចក្រ ឧបករណ៍ ព្រមទាំងសន្និធិ។ នៅក្នុងសេដ្ឋកិច្ចគេប្រើប្រាស់នូវពាក្យនេះដែលផ្ទុយពីការប្រើប្រាស់ជារៀងរាល់ថ្ងៃ ដែលថាការវិនិយោគសំដៅទៅលើ ការទិញនូវប័ណ្ណភាគហ៊ុន ឬសញ្ញាប័ណ្ណ។ ការវិនិយោគសរុបនៅក្នុងមូលធនដោយវិស័យឯកជនត្រូវបានគេហៅថាការវិនិយដុល ( Gross Investment: I)។
27
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការវិនិយោគ៖ (I: Investment) រោងចក្រ និងឧបករណ៍ប្រើប្រាស់ (Plant and Equipment): ការផលិតទំនិញ និងសេវាកម្មប្រើប្រាស់នូវមូលធនដែលត្រូវបានគេប្រើដើម្បីជំនួយឲ្យលផិតកម្ម មានដូចជាគ្រឿង ម៉ាស៊ីន ឧបករណ៍ រោងចក្រជាដើម។ ចំនួនទំនិញមូលធនសរុបរបស់ខឿនសេដ្ឋកិច្ចត្រូវបានគេហៅថា ស្តុកមូលធន (Capital Stock)។ ការបង្កើតទំនិញមូលធនថ្មីគឺជាសកម្មភាពមួយនៃការវិនិយោគ ហើយត្រូវបានគេហៅថាការវិនិយោគថេរ (Fixed Investment)។
28
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការវិនិយោគ៖ (I: Investment) វិនិយោគកន្លែងស្នាក់នៅ (Residential Investment) អាគារផ្ទហល្វែងឬផ្ទះ គឺជាទ្រព្យសកម្មដែលផ្ដល់ផលរយៈពេលវែង។ ដោយសារទ្រព្យសកម្មបែបនេះត្រូវគ្នានឹងនោយមន័យវិនិយោគ ដែលបានលើកឡើងពីខាងដើមស្ដីសំណង់ កន្លែងស្នាក់នៅ នាំឲ្យអាគារផ្ទះថ្មីត្រូវបានគេចាត់ទុក្ខថាជាចំណាយវិនិយោគ ជាជាងចំណាយលើការប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលបុគ្គលម្នាក់ៗទិញផ្ទះមួយល្វែងពីអ្នកសង់ ឬបុគ្គលម្នាក់ផ្សេងទៀត នោះទ្រព្យសកម្មដែលមានត្រូវបានគេផ្ទេរដោយស្រួល ប៉ុន្តែការផ្ទេរនេះមិនមែនជាផ្នែកមួយនៃចំណូលជាតិទេ លុះត្រាតែផ្ទះនោះត្រូវបានគេសង់ទើបចាត់ទុកថាជាការវិនិយោគកន្លែងស្នាកនៅ នៅក្នុងគណនីជាតិ។
29
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការវិនិយោគ៖ (I: Investment) សន្និធិ (Inventoriess) សហគ្រាសស្ទើរតែទាំងអស់កាន់កាប់ស្តុកនៃមុខចូល និងទិន្និផលរបស់ពួកគេ។ ទំនិញទាំងនោះត្រូវបានគេហៅសន្និធិ។ សន្និធិនៃមុខចូល និងសម្ភារមិនទាន់សម្រេចអនុញ្ញាតឲ្យសហគ្រាសរក្សាទុក នៅពេលដំណើរការផលិតកម្ម កំពុងមមាញឹកទប់ស្កាត់ការប្រែប្រួលនៅក្នុងរយៈពេលខ្លី នៅក្នុងការទទួលមុខចូលដែលទិញពីសហគ្រាសផ្សេងៗ សន្និធិនៃទិន្នផលអនុញ្ញាតឲ្យសគ្រាសទប់ស្កាត់ នូវការប្រែប្រួលជាបណ្ដោះអាសន្ននៅផលិតកម្ម ឬការលក់។ ការបង្កើននូវសន្និធិ ចាត់ទុកថាជាការវិនិយោគនាពេលបច្ចុប្បន្នពីព្រោះវាតំណាងឲ្យទំនិញដែលបានផលិត ប៉ុន្តែមិនបានប្រើប្រាស់សម្រាប់ការប្រើប្រាស់នាពេលបច្ចុប្បន្នទេ។
30
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការវិនិយោគ៖ (I: Investment) ទំនិញទាំងនេះត្រូវបានគេបញ្ចូលទៅក្នុងគណនីចំណូលជាតិនូវតម្លៃទីផ្សារ ដែលរួមមានប្រាក់ខែ និងចំណាយផ្សេងៗទៀតដែលសហគ្រាសបានបង្កើតនៅក្នុងការផលិតវា និងប្រាក់ចំណេញដែលសហគ្រាសទទួលបាននៅពេលដែលទំនិញត្រូវបានលក់។ ដូច្នេះនៅក្នុងករណីសន្និធិនៃទីន្នផលផ្ទាល់របស់សហគ្រាស បំណកស្រាយតាមចំណាយវាស់នូវអ្វីនឹងត្រូវបានចំណាយដើម្បីទិញសន្និធិនោះនៅពេលពួកគេបានលក់ ជាជាងអ្វីដែលបានចំណាយយូរហើយដើម្បីផលិតវា។
31
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការវិនិយោគ៖ (I: Investment) ការវិនិយោគដុល និងការវិនិយោគសុទ្ធ (Gross Investment Vs Net Investment) ការវិនិយោគសរុបដែលកើតឡើងនៅក្នុងខឿនសេដ្ឋកិច្ចជាតិត្រូវបានគេហៅថា ការវិនិយោគដុល (Gross Investment) វិនិយោគដុលត្រុវបានគេចែកចេញជាពីរគឺ _ វិនិយោគជំនួស (Replacement Investment) គឺជាការវិនិយោគដើម្បីរក្សាកម្រិតនៃស្តុកមូលធនដែលមានឲ្យនៅដដែល។ វាត្រូវបានគេហៅផងដែរថាការបន្ថែមការប្រើប្រាស់មូលធន (Capital Consumption Allowance) ឬរំលោះ (Depreciation)។ - និងវិនិយោគសុទ្ធ (Net Investment) គឺជាការវិនិយោគដែលបង្កើននូវស្តុកមូលធន។
32
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) នៅពេលដែលរដ្ឋាភិបាលផ្ដល់ទំនិញ និងសេវាកម្ម ដែលក្រុមគ្រួសារចង់បាន ដូចជា ផ្លូវថ្នល់ និងការត្រួតពិនិត្យចរាចរណ៍យន្តហោះ វាច្បាស់ណាស់ថាកំពង់តែបន្ថែមទៅនឹងចំនួនសរុបដែលផលិតផលដែលអាចវាយតម្លៃបានដូចជា សហគ្រាសឯកជន ដែលផលិតរថយន្ត និងយន្តហោះដែលប្រាស់ថ្នល់ជាតិ និងផ្លូវអាកាស។ ជាមួយនឹងសកម្មភាពផ្សេងៗទៀតរបស់រដ្ឋាភិបាលហាក់បីដូចជាមិនច្បាស់លាស់ទេ។ តើចំណាយរបស់រដ្ឋាផិបាលដើម្បីបញ្ជូនអ្នកថែរក្សាសន្តិភាពទៅបរទេស ឬដើម្បីទូទាត់ឲ្យមន្ត្រី ស៊ីវិលត្រូវបានគេចាត់ទុកថាជាការរួមវិភាគទានទៅលើចំណូលជាតិ។
33
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) អ្នកស្ថិតិចំណូលជាតិមិនគិតពីបញ្ហាដូចនោះទេ។ គេដាក់បញ្ចូលនូវការទិញទំនិញ និងសេវាកម្មទាំងអស់របស់រដ្ឋាភិបាលជាផ្នែកមួយនៃចំណូលជតិ (ចំណាយរបស់រដ្ឋាភិបាលលើទំនិញវិនិយោគ ត្រូវបានគេចាត់ចូលក្នុងការទិញទំនិញរបស់រដ្ឋាភិបាលជាជាងចំណាយវិនិយោគ។ ការទិញទំនិញ និងសេវាកម្មរបស់រដ្ឋាភិបាលជាក់ស្ដែងត្រូវបានគេតាងដោយអក្សរ G ។ យើងទទួលស្គាល់ថាមានតែការទិញទំនិញ និងសេវាកម្ម ដែលផលិតនាពេលបច្ចុប្បន្នដោយរដ្ឋាភិបាលទេ ដែលត្រូវបានគេបញ្ចូលជាផ្នែកមួយនៃ GDP ។
34
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) ឧទាហរណ៍៖ នៅពេលដែលរដ្ឋាភិបាលធ្វើការទូទាត់ទៅឲ្យអ្នកចូលនិវត្តន៍តាមរយៈនិរភ័យសង្គម (សង្គមឥតភ័យខ្លាច)។ វាមិនមែនជាជាការទិញទំនិញ និងសេវាកម្មដែលផលិតនាពេលប្ចុប្បន្ន ដោយអ្នកចូលនិវត្តន៍ទេ។ ការទូទាត់នេះ មិនបន្ថែមទៅលើផលិតផលសរុបទេ។ ដូចគ្នានេះដែរចំពោះការទូទាត់សម្រាប់ធានារ៉ាប់រង និកម្មភាព សុខុមាលភាព និងអត្រាការប្រាក់លើបំណុលជាតិ (ដែលបង្វែរចំណូលពីអ្នកបង់ពន្ធទៅអ្នកកាន់កាប់សញ្ញាប័ណ្ណរបស់រដ្ឋាភិបាល) ។ ទាំងនេះគឺជាការឧទាហរណ៍ចំណាយផ្ទេរ ( Transfer Payments) ដែលជាចំណាយរបស់រដ្ឋាភិបាលមិនត្រូវបានផ្ដល់មកវិញនូវទំនិញ និងសេវាកម្មដែលនបានផលិតនៅពេលបច្ចុប្បន្នទេ។
35
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) សមាសធាតុទាំងអស់នេះវាមិនមែនជាផ្នែកមួយនៃចំណាយលើផលិតផលសរុបរបស់ជាតិទេ ដូច្នេះមិនត្រូវបានគេដាក់បញ្ចូលនៅក្នុង GDP ទេ។ ការពិតណាស់អ្នកទទួលបាននូវចំណាយផ្ទេរ ជានិច្ចកាលចំណាយលើការប្រើប្រាស់របស់ពួកគេ។ ចំណាយបែបនេះត្រូវបានចាត់ទុកជាចំណាយប្រើប្រាស់ផ្សេងទៀតដែរ។ ដូច្នេះនៅពេលដែលសំដៅទៅលើការទិញរបស់រដ្ឋាភិបាលជាផ្នែកមួយនៃចំណូលជាតិតាងដោយ G យើងដាក់បញ្ចូលការទិញទំនិញ និងសេវាកម្មដែលបានផលិតបច្ចុប្បន្នរបស់រដ្ឋាភិបាលទាំងអស់ ដកចេញនូវចំណាយផ្ទេររបស់រដ្ឋាភិបាលទាំងអស់ចេញ។
36
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៤. ការនាំចេញសុទ្ធ៖ (Net Exports) សមាសធាតុទី៤នៃចំណាយសរុបកើតឡើងពីពាណិជ្ជកម្មអន្តរជាតិ។ តើការនាំចេញ និងការនាំចូលជៈឥទ្ធិពលយ៉ាងដូចម្ដេចលើចំណូលជាតិ? ការនាំចូលជាចំណាយរបស់អ្នកនៅក្នុងស្រុកទៅលើផលិតផលរបស់បរទេស រីឯការនាំចេញគឺជាចំណាយរបស់បរទេសមកលើផលិតផលដែលបានផលិតដោយអ្នកនៅក្នុងស្រុក។ ការនាំចូល (Imports) ចំណូលជាតិរបស់ប្រទេសមួយគឺជាតម្លៃនៃផលិតផលចុងក្រោយសរុបនៅក្នុងប្រទេសនោះ។ ប្រសិនបើអ្នកទិញម៉ូតូមួយគ្រឿងដែលផលិតនៅប្រទេសថៃមានតែម្នាក់តូចនៃតម្លៃនោះតែបុណ្ណោះ ដែលនឹងតំណាងឲ្យចំណាយលើផលិតកម្មកម្ពុជា។
37
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចូល (Imports) មួយផ្នែកនៃចំណាយនេះតំណាងឲ្យការទូទាត់សម្រាប់សេវាកម្មរបស់ឈ្មួយកម្ពុជា និងសម្រាប់ការដឹកជញ្ជូនដែលនៅសេសសល់ប៉ុន្មានគឺជាផលិតផលដោយសហគ្រាសថៃ និងចណាយលើផលិតផលរបស់ថៃ។ ប្រសិនបើអ្នកទៅកំសាន្តនៅប្រទេសវៀតណាមភាគច្រើននៃការចំណាយរបស់អ្នក និងចំណាយទៅលើទំនិញ និងសេវាកម្មដែលផលិតក្នុងប្រទេសវៀតណាម ដូច្នេះវានឹងរួមចំណែកនៅក្នុង GDP របស់វៀតណាមជាជាងរបស់កម្ពុជា។ ដូចគ្នានេះដែរនៅពេលដែលសហគ្រាសរបស់ប្រទេសកម្ពុជាចំពាយវិនិយោគលើម៉ាស៊ីនមួយគ្រឿងដែលធ្វើឡើងមួយផ្នែកដែលជាវត្ថុធាតុដើមនាំចូលមានតែមួយផ្នែកប៉ុណ្ណោះចំណាយលើផលិតកម្ពុជាដោយប្រទេសដែលផ្គតផ្គង់វត្ថុធាតុដើមនោះ។
38
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចូល (Imports) ដូចគ្នានេះដែរចំពោះការចំណាយរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ ស្ពានជាដើម មួយផ្នែកធំនៃការចំណាយនេះគឺសម្រាប់សម្ភារនាំចូល មានតែមួយផ្នែកប៉ុណ្ណោះសម្រាប់ទំនិញ និងសេវាកម្មដែលផលិតក្នុងស្រុក។ ចំណាយប្រើប្រាស់ ចំណាយវិនិយោគ និងចំណាយរបស់រដ្ឋាភិបាលទាំងអស់នេះមានលាយនូវការនាំចូល ដើម្បីឈានដល់ចំណាយសរុបលើផលិតផលរបស់កម្ពុជាយើចាំបចា់ត្រូវដកចំណាយលើការនាំចូលមួយចំនួនពីចំណាយរបស់កម្ពុជាសរុបដែលតាងដោយអក្សរ “M”។
39
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចេញ (Exports) បើសិនជាសហគ្រាសរបស់កម្ពុជាលក់ទំនិញទៅឲ្យក្រុមគ្រួសាររបស់ប្រទេសថៃ ទំនិញទាំងនោះជាផ្នែកមួយនៃចំណាយលើការប្រើប្រាស់របស់ថៃ ប៉ុន្តែក៏ចូលចំណាយលើផលិតផលរបស់កម្ពុជាផងដែរ។ ការនាំចេញត្រូវបានគេតាងដោយអក្សរ “X” ការដកចេញនូវការនាំចូល “X-M” ដែលគេតាងដោយ “NX” ចំណូលសរុប=ចណាយសរុប GDP=C+I+G+(X-M)
40
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
. ផលិតផលក្នុងស្រុកសរុបដែលអាចវាស់វែងពីផ្នែកចំណាយស្មើនឹងផលបូកសមាសធាតុចំណាយទាំង ៤ ដែលបានពិភាក្សាខាងលើដូច្នេះអាចសរសេរបានដូចខាងក្រោម៖ GDP(Y)=C+I+G+(X-M)មានន័យថា GDP ដែល គណនាពីផ្នែកចំណាយ គឺជាផលបូកទៅលើចំណាយនៃការប្រើប្រាស់ ចណាយវិនិយោគ ចំណាយលើការទិញរបស់រដ្ឋាភិបាល និងចំណាយលើការនាំចេញសិទ្ធសាធ
41
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចេញ (Exports) GDP(Y) : ចំណូលសរុប ឬផលិតផលជាតិសរុប C: ចំណាយរបស់គ្រួសារ I: ចំណាយរបស់សហគ្រាស (ចំណាយវិនិយោគ) G: ចំណាយរបស់រដ្ឋាភិបាល (X-M): ការនាំចេញសុទ្ធ (ចំណាយរបស់ពិភពខាងក្រៅ)
42
Table 1 GDP and Its Components
Copyright©2004 South-Western
43
វីធីសាស្ត្រទាំងបី Three Approaches
National Expenditure =National Output = National Income 1. វីធីសាស្ត្រចំណាយ Expenditure approach 2. វីធីសាស្ត្រចំណូល Income approach 3. វិសាស្ត្រផលិតកម្ម Production Approach
44
វិធីសាស្រ្តចំណាយ/Expenditure Approach
GDP = C + I + G + (X- M) C = Private consumption expenditure I = Investment Expenditure G = Government Consumption Expenditure X = Value of Exports M = Value of Imports
45
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ផលិផលក្នុងស្រុកសរុបតាមវិធីសាស្ត្រចំណាយ (ពាន់លាន) ឆ្នាំ 2005 2006 2007 ការប្រើប្រាស់ចុងក្រោយ 23,500 25,268 28,829 ការបង្កើតមូលធនអចលនវត្ថុដុល 4,864 6,161 6,796 បម្រែបម្រួលនៃសារពើភណ្ឌ -109 -110 -111 ការនាំចេញ 16,505 19,461 21,693 ការនាំចូល 18,736 21,720 24,246 កំហុសស្ថិតិ 26 1,000 2,229 លិតផលក្នុងស្រុកសរុប 26,050 30,060 35,190 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន
46
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
GDP 2005= 23,500+4,864+16, (109+18,736)=26,050 DGP2006= 25,268+6,161+19,461+1,000-(110+21,720)=30,060 GDP2007= បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន
47
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
សន្ទស្សន៍បរិត្តផរណានៃផលិតផលជាតិសរុប៖ សន្ទសន្សន៍បរិត្តផរណាផសស(ឬសន្ទស្សន៍ថ្លៃផសស) = ផសស ចារឹក ផសស ពិត សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី១) = ផសស ចារឹក ផសស ពិត = X 100= 100 សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី២) = ផសស ចារឹក ផសស ពិត = X 100=103.5 សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី៣)= ផសស ចារឹក ផសស ពិត = X 100=108.6 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន
48
ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការប្រែប្រួលគិតជាភាគរយនៃសន្ទស្សន៍បរិត្តផរណា គឺជាអត្រាអតិផរណា៖ អត្រាអតិផរណាសម្រាបឆ្នាំទី២= សន្ទស្សន៍ឆ្នាំទី២ −សន្ទស្សន៍ឆ្នាំទី១ X100 អត្រាអតិផរណាសម្រាបឆ្នាំទី៣= សន្ទស្សន៍ឆ្នាំទី៣ −សន្ទស្សន៍ឆ្នាំទី២ X100 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.