Presentation is loading. Please wait.

Presentation is loading. Please wait.

វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer

Similar presentations


Presentation on theme: "វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer"— Presentation transcript:

1 វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
លំនាំដើមនៃសេដ្ឋកិច្ចIntroduction to Economic Professor: Nouv Brosh H/P: 093/ , Website: ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី​២ Prepared by Lecturer: Nouv Brosh (Professor in INK)

2 វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
មេរៀនទី១៖ សេដ្ឋកិច្ចគឺជាអ្វី? What Is Economic? Prepared by Lecturer: Nouv Brosh (Professor in INK)

3 Prepared by Lecturer: Nouv Brosh (Professor in INK)
គោលបំណងនៃមេរៀន៖ ពណ៌នាការវិវត្តន៍របស់សេដ្ឋកិច្ច និងប្រវត្តិសេដ្ឋកិច្ច បង្ហាញពីការសិក្សារបស់ប្រវត្តិគំនិតសេដ្ឋកិច្ច ពន្យល់ពីការជាប់ទាក់ទងនៃទស្សនាទានរបស់មុខវិជ្ជាផ្សេងៗនៅក្នុងគំនិត​សេដ្ឋកិច្ច កំណត់និយមន័យសេដ្ឋកិច្ច មូលហេតុនៃការកំណត់និយមន័យសេដ្ឋកិច្ចទាក់ទងទៅនឹងធនធានកម្រ​ មូលហេតុនៃ​ការសម្លឹងមើល​អតីតកាលតាមរយៈ​មសូរបច្ចុប្បន្នកាល មូលហេតុនៃការសិក្សាមុខវិជ្ជាសេដ្ឋកិច្ច Prepared by Lecturer: Nouv Brosh (Professor in INK)

4 Prepared by Lecturer: Nouv Brosh (Professor in INK)
១. សេចក្ដីផ្ដើម៖ ដំណើរការប្រែប្រួលនៃសេដ្ឋកិច្ចនៅក្នុងពិភពលោកបាន​ធ្វើ​ឲ្យមុខវិជ្ជាសេដ្ឋកិច្ច​កាន់​តែ​មាន​ភាព​ពេញ​និយឡើង នៅក្នុងចំណោម​មុខ​វិជ្ជាសំខាន់ៗទាំង​ឡាយ​ ជាពិសេស​ចាប់តាំង​ពី​សតវត្សន៍​ទី ១៨ មកម្ល៉េះ។ ដោយសារតែកំណើន​របស់មនុស្ស​​ និងតម្រូវការរបស់​មនុស្ស​គ្មាន​ព្រំដែន​ដែលផ្ទុយ​ពី​ធនធានដែលអាចរកបាន​នៅ​លើ​ផែន​ដី​ កត្តានេះ​បានជម្រុញឲ្យ​មុខវិជ្ជាសេដ្ឋកិច្ច​កាន់តែមាន​សារៈសំខាន់ឡើង នៅ​ក្នុង​ការ​ពិចាររណារបស់មនុស្ស​ពីជំនាន់មួយទៅជំនាន់មួយទៀត។ Prepared by Lecturer: Nouv Brosh (Professor in INK)

5 ២. ការវិវត្តិន៍នៃទស្សនាទានសេដ្ឋកិច្ច
២.១.ប្រវត្តិគំនិតសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះនៃការសិក្សាបាតុ​ភូតសេដ្ឋកិច្ច៖ ហ្វ្រង់ ហ្គេសណេ​ (Francois Quesnay) សេដ្ឋ​វិទូ​ជាតិ​បារាំង ធម្មជាតាធិបតេយ្យ​និយម​ ជាអ្នក​បង្កើត​នូវ​តារាងសេដ្ខកិច្ចដូចជា៖ ​មនុស្សធ្វើការផលិត ការប្រើប្រាស់​មួយ​​ចំនួន​ ការ​សន្សំទុក​ ប្រើប្រាស់​អ្វី​ដែល​បាន​សន្សំ ហើយ​ធ្វើ ​ការ​ផលិតឡើង​វិញ​ ការពង្រីកអាជីវកម្មកាន់តែ​ធំ​ឡើង​ចំណេញ​កាន់​តែ​ច្រើនឡើង។ Prepared by Lecturer: Nouv Brosh (Professor in INK)

6 Prepared by Lecturer: Nouv Brosh (Professor in INK)
២.១.ប្រវត្តិគំនិតសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះនៃការសិក្សាបាតុ​ភូតសេដ្ឋកិច្ច៖ ភ្យែរ សាមុយអ៊ែល ឌុយប៉ុង ឌើមួរស៍​ (Pierre Samuel du Pont de Nemours) ជាសេដ្ឋ​វិទូ​ជាតិ​បារាំង បានទទួលការអប់រំពីម្ដាយ ជាអ្នកដើរតាមគំនិត​របស់​ លោក​​ ហ្វ្រង់ ហ្គេសណេ ជាមន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង​ Prepared by Lecturer: Nouv Brosh (Professor in INK)

7 Prepared by Lecturer: Nouv Brosh (Professor in INK)
២.១.ប្រវត្តិគំនិតសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះនៃការសិក្សាបាតុ​ភូតសេដ្ឋកិច្ច៖ លោក អាដាម ស្មីត កើតនៅទីក្រុង Kircaldy ប្រទេស(Scotland)​ ឪពុកបានស្លាប់មុនពេលដែលគាត់កើត ម្ដាយរបស់គាត់បានរស់នៅជាមួយគាត់ត្រឹមតែអាយុ៩០​ឆ្នាំប៉ុណ្ណោះ​ ជាសេដ្ឋ​វិទូ​ដែលបង្កើត​ទ្រឹស្ដី Classical Economic ទ្រឹស្ដីនៃ​តម្លៃការងារ (​ថ្លៃឈ្នួល​ពលកម្ម និងប្រាក់បៀវត្សជាដើម Adam Smith Prepared by Lecturer: Nouv Brosh (Professor in INK)

8 លោក អាដាម ស្មីត (Adam Smith) 1723- 1790 (ត)
ឯកទេស​នីយ​កម្ម (ចង់ឲ្យម៊​ធ្វើ​ផលិត​តាម​ជំនាញ​ឯក​ទេស​​ដែល​ខ្លួន​មាន ព្រោះការផលិតនេះ​​នាំឲ្យ​បង្កើន​នូវ​ផលិត​ផល​ច្រើន​ជាង​មុន)។ ឧត្ដមភាពដាច់ខាត គឺសំដៅ​ទៅលើប្រទេសមួយ​ដែល​មាន​លក្ខណៈ​អំ ណោយផល​និង​ការ​ផលិត​អ្វី​មួយ​ដែល​ចំណាយ​ថ្លៃ​ដើម​ទាប​ជាងគេបំផុត​ដែល​ប្រទេស​ដទៃ​មិន​អាច​ផលិតបាន។​ ដៃ​អរូបិយ ជាយន្តការដែល​ជម្រុញ​ឆ្ពោះ​ទៅ​រក​លទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​។ ទីផ្សារ​ប្រកួត​ប្រជែង​ពិត​ជាកំលាំង​ជម្រុញ​ដំណើរការទីផ្សារ​។ តម្លៃ​ខាង​ប្រើ​ប្រាស់​ និង​តម្លៃ​ដោះ​ដូរ​ ​ការធ្វើ​ពារណិជ្ជ​កម្ម​ តួនាទី​របស់​រដ្ឋា​ភិបាល​នៅក្នុងវស័យសេដ្ឋកិច្ច។ Prepared by Lecturer: Nouv Brosh (Professor in INK)

9 លោក កាល់ ម៉ាក្ស​ (Karl Marx) 1818- 1883
គឺជាអ្នក​ទ្រឹស្ដី​ផ្នែក​សង្គម​និយម ​ជាអ្នក​រៀបចំនិងចាត់ចែងដ៏ល្អ ជាអ្នក​ជំនាញឯកទេស​ផ្នែក​ប្រវត្តិ​សេដ្ឋកិច្ច ទស្សនវិជ្ជា ជាអ្នកព្យាការីសង្គម​ដ៏​អស្ចារ្រ​ផងដែរ។ Prepared by Lecturer: Nouv Brosh (Professor in INK)

10 ចន មេណាដ កេនស៍ ( John Maynard Keynes)
កើតនៅទីក្រុង Cambridge, Cambridge shire, ប្រទេស​ England​ គាត់គឺជាកូនប្រុស​នៃ​សាស្រ្តាចារ្យ ​​​ សេដ្ឋកិច្ច​ម្នាក់​ដែល​មាន​ឈ្មោះ John Neville Keynes, ហើយលោកបាន សិក្សា​នៅ​សាកលវិទ្យាល័យ Cambridge មនុស្ស​សំខាន់ៗ មួយចំនួនទៀតដែលពុំសូវជាល្បីឈ្មោះ បានយល់ជ្រួតជ្រាប និងបានវិភាគ​អំពីពិភពសេដ្ឋកិច្ច។ Prepared by Lecturer: Nouv Brosh (Professor in INK)

11 ២.២. ដំណាក់កាលនៃការបម្រែបម្រួលទស្សនាទានសេដ្ឋកិច្ច
២. ២.​១ ចេញពីសម័យបុព្វកាលមកទល់នឹងមជ្ឈឹមសម័យ៖ មនុស្ស​មាន​ដើម​កំណើត​នៅ​លើ​ផែនដី​អស់​រយៈពេល​ជាង​១០០០ ស.វ ប៉ុន្តែ​ប្រហែល​ជា​ ៥០ ស.វ ប៉ុណ្ណោះ​ដែល​ “អរិយធម៌” បានលេចជារូបរាង​ឡើង​។ ប្រវត្តិវិទូ​បាន​បក​ស្រាយ​និងវិភាគវែកញែកអំពី “អណ្ដូងអារ្យ​ធម៌បូរាណ​” នៅ​មេសូប៉ូ​តាមី បាប៊ីឡូន និងជ្រលងទន្លេនីល​។​ ជាពិសេស​គឺ​នៅ​អាស៊ី​ ក៏​ជា​ប្រភពនៃ​អរិយធម៌​ដំបូង​ផង​ដែរ​ ហើយពេល​ខ្លះ​គេ​សង្គេត​ឃើញ​ថា​អរិយធម៌​បុរាណ​អាច​មាន​ភាព​រុង​រឿង​ជា​អរិយធម៌​នា​មជ្ឈឹម​សម័យ។ Prepared by Lecturer: Nouv Brosh (Professor in INK)

12 Prepared by Lecturer: Nouv Brosh (Professor in INK)
២.២.២ មជ្ឈឹមសម័យ ​ស.វ​ទី៥ គ.ស យក្សក្សត្រ​បូរី​រ៉ូម​បាន​ឈាន​ដល់​ទី​បញ្ចប់ ការគ្រប់គ្រង ការទំនាក់ទំនង និង​ការ​ត្រួតត្រា​ដែល​បាន​គ្រប​ដណ្ដប់​ទៅ​លើ​ក្រុម​ទាំង​អស់​ដែល​ស្ថិត​នៅ​តំបន់​ឆ្ងាយ​ៗ​របស់​ចក្រ​ភពនេះ​បានចុះ​ខ្សោយ​ និងបាន​រលាយ​បាត់​ស្រ​មោល​ទាំង​ស្រុង​ គឺ​ដោយ​សារ​សង្គ្រាម​ផ្ទៃ​ក្នុង​ ការរ​រើ​បម្រាស់​របស់​ទាសករ​ប្រឆាំងទៅ​នឹង​ការ​ជិះ​ជាន់ និង​ជម្លោះ​ដណ្ដើម​ឥទ្ធិពល ឬអំណាចគ្នា​។​ តំបន់នីមួយៗត្រូវបានទុកអោយមាន​សេរីភាព ដោយ​តម្រូវ​ឲ្យដើរទៅតាម​វិធី​របស់ខ្លួន​។ ការត្រួតត្រា​(ការត្រួតពីនិត្យ) ច្បាប់​ និងសកម្មភាពផលិតកម្ម​ដែល​ត្រូវបានដឹក​នាំ (បញ្ហា) ដោយពួករ៉ូមនោះ​តំបន់នីមួយៗបានងាក​មក​រក​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រពៃណីវិញ។ Prepared by Lecturer: Nouv Brosh (Professor in INK)

13 Prepared by Lecturer: Nouv Brosh (Professor in INK)
កំណើត​សក្តិភូមិ៖ សក្តិភូមិ​បាន​កើត​ឡើង​បន្ទាប់​ពី​ចក្រ​ភព​រ៉ូម ឬ​យក្សក្សត្រ​បូរីបានដួល​រលំ​ និង​ប្រជាជន​តាមតំបន់​មួយចំនួន​បាន​ពឹង​អាស្រ័យ​ដោយ​ពួកគេ​បានស្វែងរកមធ្យោ​​បាយ​ខ្លួនឯង​ និង​ពុំមាន​ច្បាប់​សម្រាប់​គ្រប់​គ្រង​​​ទេ។ ដូច​នេះ​ពាណិជ្ជកម្មឬជំនួញ​ ជួញដូរ​ស្ទើរមិនមាន​សកម្មភាព​សោះ ទោះ​បី​ជា​យ៉ាងណាក៏​ដោយ​ ស្ទើរ​តែពាសពេញ​មួយអ៊ឺរ៉ុបខាងលិច បាន​បង្កើត​ឲ្យ​មាន​ការ​រៀប​ចំ​សេដ្ឋកិច្ច​ សង្គម ​ នយោបាយ ដែល​បាន​ស្គាល់ថាជា “សក្តិភូមិនិយម”។ ម្ចាស់ដី (អ្នកមានទ្រព្យសម្បត្តិ​ស្ដុកស្ដម) មានតួនាទីហាម​ឃាត់​ប្រជាជន​មិន​ឲ្យ​ធ្វើ​ដំណើរ​ត្រាច់​ចរ​ដោយគ្មានគោលដៅ ឬបង្កើតជាក្រុមឆក់​ប្លន់ជាដើម។ Prepared by Lecturer: Nouv Brosh (Professor in INK)

14 Prepared by Lecturer: Nouv Brosh (Professor in INK)
កំណើត​សក្តិភូមិ៖ (ត) សេវកា​ (ទាសករ ឬ​អ្នកបម្រើដាច់ថ្លៃ)៖ ពួកគេមិនមែនជា​ទាសករ​ពិតប្រាកដ​នោះ​ឡើយ ព្រោះ​ពួក​គេ​មិន​មាន​សេរីភាព​​និង​ចា​កចេញ ហើយ​ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ងារទៅ​តាម​ការ​បង្គាប់​បញ្ជារបស់ម្ចាស់ដី​។ ទំនៀមទំលាប់​និង​ប្រពៃណី​បានដាក់កម្រិតមួយ​ចំនួន​ទៅ​លើ​អំណាច​របស់​ម្ចាស់​ដី​ក្នុង​ការ​គ្រប់​គ្រង​ ឬការ​ត្រួត​ត្រា​​ដល់​សេវកា​របស់​ខ្លួន។ ឧទាហរណ៍៖ សេវកាជាធម្មតា​មិន​ត្រូវបានទិញ ឬលក់នោះ​ឡើយ​ ហើយជាធម្មតា​ពួកគេ​ត្រូវបានអនុញ្ញាតឲ្យ​មានដីកម្ម​សិទ្ធិ​ និងមានឱកាសខ្លះ​ក្នុងការផលិតនូវ​របស់​មួយ​ចំនួន​សម្រាប់​ផ្ទាល់​ខ្លួន​។ Prepared by Lecturer: Nouv Brosh (Professor in INK)

15 ២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖​
​ ពាណិជ្ជកម្ម​វិស័យ​និយម៖ គឺជាប្រព័ន្ធសេដ្ឋកិច្ច​មួយដែល​អនុវត្តដោយ​ប្រទេស​ អង់គ្លេស បារាំង និងបណ្ដា​ប្រទេស​ពាណិជ្ជកម្ម​សំខាន់ៗ​ដទៃទៀត ជាពិសេស​បណ្ដា​ប្រទេស​នៅ​អ៊ឺរ៉ុប ចាប់​តាំងពី ស.វ ទី១៥ រហូត​ដល់​ចុង​ស.វ ទី១៧។ Prepared by Lecturer: Nouv Brosh (Professor in INK)

16 ២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖​ (ត)
២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖​ (ត) ​ធម្មជាតាធិបតេយ្យ​និយម៖ គឺជាក្រុមសេដ្ឋវិទូបារាំងក្នុងអំ​ឡុង​ពាក់កណ្ដាល​ ស.វ ទី១៧។ Prepared by Lecturer: Nouv Brosh (Professor in INK)

17 ២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖​ (ត)
​ ហ្រ្វង់ស្វា ហ្គេសណេ ( Francois Quesnay) ជាអ្នកដឹកនាំ​ និងជាអ្នកវិភាគ​ដ៏​សំខាន់បំផុត​របស់​ក្រុម​ធម្ជាតាធិបតេយ្យ និងជាអ្នក​ច្នៃ​ប្រឌិតនូវ​ Tableau Economique ដែលជាតារាងសេដ្ឋកិច្ចមួយ ក្នុងគោលដៅ​បង្ហាញអំពីសេដ្ឋកិច្ច​របស់​ជាតិមួយដែលលំដាប់​អន្តរទំនាក់ទំនង​របស់​ស្ថា​ប័ន​ទាំងឡាយ​ដែល​តាម​រយៈ​តារាងនេះ​ផលទុនមាន​ចលនាវិល​នៅ​ក្នុង​ខួបមួយជាបន្ត​បន្តទាប់។ Prepared by Lecturer: Nouv Brosh (Professor in INK)

18 ២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖ (ត)
សេដ្ឋកិច្ចក្លាស៊ីក​ ( Classic Economic) ៖ នៅ​ក្នុងសាលា​ក្លាស៊ីក​ ក្រៅពី លោក អាដាម ស្មីត (Adam Smith) ១៧២៣-១៧៩០ រួមមាន​សេដ្ឋវីទូល្បីៗចំនួនបួនរូបទៀតគឺ៖ លោក ថូម៉ាស់ រ៉ប៊ីតម៉ាល់ទូស (Thomas Robert Malthus) ។ លោក ដាវីត រីកាដូ ( David Ricardo) 17 72–1823 លោក ហ្សង់ បាប់ទីស្តសេយ (Jean Baptiste Say) លោក ចន ស្តតមីល (John Stuart Mill) Prepared by Lecturer: Nouv Brosh (Professor in INK)

19 Prepared by Lecturer: Nouv Brosh (Professor in INK)
សេដ្ឋកិច្ចក្លាស៊ីក​ ( Classic Economic) ៖ ទីផ្សារគឺជាភាពល្អឥតខ្ចោះនិងនិរន្តរភាពដោយខ្លួនឯង ទីផ្សារលៃតម្រូវទៅជា "ការរីកចំរើន" និងការធ្លាក់​​ចុះដោយស្វ័យប្រវត្តិ អន្តរាគមន៍របស់រដ្ឋាភិបាលអាចត្រូវបានបង្ខូចដល់សេដ្ឋកិច្ចតែមួយគត់។ តម្រូវការ = ការផ្គត់ផ្គង់ ​​ Supply = Demand ទស្សនៈប្រវត្តិសាស្រ្ត: សេដ្ឋកិច្ចបុរាណបានក្លាយ​មក ដែលមានអាយុកាល​ក្នុងអំឡុងពេល និងបន្ទាប់ពីឧស្សាហូបនីយកម្ម ច្បាប់និយាយថា: ការផ្គត់ផ្គង់បង្កើតតម្រូវការរបស់ខ្លួន។ សេដ្ឋកិច្ចត្រូវបានជំរុញនៅពេលដែលទំនិញកាន់តែច្រើនត្រូវបានផលិត។ Prepared by Lecturer: Nouv Brosh (Professor in INK)

20 ២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖ (ត)
២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖ (ត) នៅពេលដែល​និយាយ​អំពីសេដ្ឋកិច្ច​ក្លាស៊ីក គេតែង​នឹកដល់​សាលាគំនិតសេដ្ឋកិច្ច​អង់គ្លេស​ ដែល​ចាប់កំណើត​ក្នុង​អំឡុង​ចុង ស.វ​ទី ១៨។ ទ្រ្ទឹស្ដីរបស់សាលាក្លាស៊ីក​បាន​គ្រប់​ដណ្ដប់​លើ​គំនិតសេដ្ឋកិច្ច​ចក្រភពអង់គ្លេស​រហូត​មក​ដល់​ប្រ​ហែល​ជាឆ្នាំ ១៨៧០ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ “កំណើនសេដ្ឋកិច្ច និងសេរីភាពសេដ្ឋកិច្ច” ដោយ​សង្កត់​ធ្ងន់​លើ​គំនិត​សេដ្ឋកិច្ច​ “ទីផ្សារសេរី” និង “ការប្រកួត​ប្រជែង​សេរី” ។ ​សេដ្ឋកិច្ចក្លាស៊ីកមានចំណាត់ថ្នាក់សង្គមទាំងបីរបស់​ ដាវីត រីកាដូ គឺ៖ ប្រាក់បៀវត្សរ៍សម្រាប់កម្មករ ប្រាក់ចំណេញសម្រាប់ម្ចាស់មូលធន ថ្លៃឈ្នួលសម្រាប់ម្ចាស់ដី Prepared by Lecturer: Nouv Brosh (Professor in INK)

21 ២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖​ (ត)
សង្គមនិយមយូថូបភីអា ( The Utopian Socialism)៖ មិនបានដឹងច្រើនអំពីច្បាប់ធម្មជាតិ​នៃ​សេដ្ឋកិច្ច​វិជ្ជមាន មិនបានទទួលឥទ្ធិពល​នៃច្បាប់របស់សេដ្ឋកិច្ច​វិជ្ជមាន គឺជាមនុស្សដែលបាន​មើលពិភពលោក និងមិនបានចូល​ចិត្ត​អ្វី​ដែលពួកគេបានឃើញនោះឡើយ​ ហើយពួកគេ​បាន​កំណត់ពីកត្វកិច្ច​នៅ​ក្នុង​ការ​ព្យាយាមផ្លាស់​ប្ដូរ​វា​ទាំងនោះ។ គឺជាមនុស្ស​ដែលមានការ​ជឿជាក់​ជ្រុលហួសនិស្ស័យ​ ដោយសារតែពួកគេបានព្យាយាម​ធ្វើ​ការ​រៀប​ចំ​សង្គម​ឡើង​វិញដើម្បីលុបបំបាត់​នូវ​ភាព​ទុក្ខសោក ការឈឺចាប់ ទុគ៌ត​ភាព និងភាព​ព្រៃ​ផ្សាយជាដើមនោះ។ ពួកគេបានព្យាយាមសាងលិទ្ធិមួយដែលដឹកនាំសង្គម មានក្ដីស្រឡាញ់ ការរាប់អានគ្នា ការចេះចែករំលែកគ្នា និងការជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ។ Prepared by Lecturer: Nouv Brosh (Professor in INK)

22 ២.២.៣ ពាណិជ្ជ​កម្ម​វិស័យ​និយម​មកទល់​នឹង​បដិវត្តិ​ឧស្សាហកម្ម៖ (ត)
ហ្រ្វីឌ្រិច អង់ហ្គែល និងកាល់ ម៉ាក្ស៖ ចក្ខុវិស័យរបស់ កាល ម៉ាក្សមានសៀវភៅចំនួន ២​គឺ៖ ១. ការពីពណ៌នាជាលក្ខណៈប្រព័ន្ធ​នៃគោលការណ៍កុម្មុយ នីស្ត (ដែលក្រោយមកទៀតត្រូវបានគេស្គាល់ថា​” ម៉ាក្សនិយម” ។ ២. ការរៀបចំនៃចលនាកុម្មុយនីស្តអន្តរជាតិ។ Prepared by Lecturer: Nouv Brosh (Professor in INK)

23 ៣. ការកំណត់និយមន័យសេដ្ឋកិច្ច
Prepared by Lecturer: Nouv Brosh (Professor in INK)

24 ៣. ការកំណត់និយមន័យសេដ្ឋកិច្ច
“សេដ្ឋកិច្ច” មានប្រភពមកពីភាសាក្រិច​មានន័យថា “​ការ​គ្រប់​គ្រង​ផ្ទះ​សម្បែង”​។ “សេដ្ឋកិច្ច”​ គឺ​ជាការ​សិក្សា​អំពីរបៀប​ដែល​ផលិតកម្ម​ត្រូវបាន​រៀប​ចំ​ដើម្បី​បំពេញ​តម្រូវការ​ និង​ការ​ចង់​បាន​របស់​មនុស្ស” សមាជិកម្នាក់ៗ​ក្នុង​ក្រុម​គ្រួសារ​ប្រឈម​មុខ​នឹង​ការ​ធ្វើការ​សេចក្ដី​សម្រេច​ចិត្ត។ សមាជិកទាំងនោះត្រូវ​សម្រេច​ថា​តើ​ខ្លួន​ត្រូវ​ធ្វើ​អ្វី? (What) និង​ធ្វើ​​ដោយ​របៀបណា​​ (How) ហើយ​សមាជិកម្នាក់ៗ​នឹងទទយលបានអ្វី​ត្រឡប់​មកវិញ។ Prepared by Lecturer: Nouv Brosh (Professor in INK)

25 ៣. ការកំណត់និយមន័យសេដ្ឋកិច្ច (ត)
៣. ការកំណត់និយមន័យសេដ្ឋកិច្ច (ត) (លោក លីណូណែល រូប៊ីន) “សេដ្ឋកិច្ច” គឺជាវិទ្យាសាស្រ្ត​ដែល​សិក្សា​អំពីឥរិយាបថរបស់មនុស្ស​ ដែលជាប់ទាក់ទងទៅនឹងធនធានដែល​មនុស្សបានប្រើ​ក្នុង​វិធីផ្សេងៗ។(បាតុភូតសេដ្ឋកិច្ចមាន៖ ថ្លៃ លុយ ផលិតកម្ម និងទីផ្សារ) (អាល់ហ្វ្រេត ម៉ាហ្សាល) “សេដ្ឋកិច្ច” ជាការសិក្សារបស់មនុស្ស​នៅក្នុង​អាជីវកម្ម​ធម្មតានៃជីវិតរស់នៅ។ “សេដ្ឋកិច្ច​ទាក់ទងទៅនឹងផលិតកម្ម (Production) ការបែង​ចែក ​(Distribution) និងការប្រើប្រាស់ទ្រព្យសម្បត្តិ (Consumption of Wealth)​។ “សេដ្ឋកិច្ច” គឺការសិកសាពីរបៀប​ដែល​ផលិតកម្ម​ត្រូវបាន​រៀប​ចំ​ដើម្បី​បំពេញ​តម្រូវ​ការ ណិងការចង់បានរបស់មនុស្ស។ “សេដ្ឋកិច្ច” គឺ​ជាតក្កភាព​នៃ​ការជ្រើស​រើស​ ឬជាការសិក្សាអំពីទីផ្សារ។ Prepared by Lecturer: Nouv Brosh (Professor in INK)

26 ៣. ការកំណត់និយមន័យសេដ្ឋកិច្ច​ (ត)
៣. ការកំណត់និយមន័យសេដ្ឋកិច្ច​ (ត) សង្គមមួយក៏ត្រូវ​ប្រឈមនឹង​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដូចគ្នា​ទៅ​នឹង​សមាជិក​គ្រួសារដែរ។ ដូចច្នេះ​គេត្រូវ​សួរថា៖ តើត្រូវផលិតទំនិញអ្វី? (What) តើត្រូវផលិតវាយ៉ាងដូចម្ដេច? (How) តើត្រូវផលិតសម្រាប់នរណា? (Who) តើផលិតវានៅពេលណា? (When) តើត្រូវផលិតវានៅកន្លែងណា? (Where) ភាពកម្រ (Scarcity): មានន័យថា​សង្គមមានធនធាន​ដែល​ត្រូវ​ផ្ដល់ឲ្យ​តិច​ជាងអ្វី​ដែល​មនុស្ស​ត្រូវការ​ ឬ​ប៉ងប្រាថ្នា។ Prepared by Lecturer: Nouv Brosh (Professor in INK)

27 Prepared by Lecturer: Nouv Brosh (Professor in INK)
៤. ការសម្លឹងមើលអតីតកាលតាមរយៈកញ្ចក់បច្ចុប្បន្នកាល . មធ្យោបាយ​មួយ​ចំនួន​ដុចដែលបានបង្ហាញ​នៅ​ខាងលើ​ដែល​មានគោល​ដៅ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ត្រូវបាន​គំណត់​ថា “ បុត្តភាពនៃគំនិតសេដ្ឋកិច្ច” (Filiation of Economic Idea) គឺមិនទាន់មានភាព​ត្រឹមត្រូវ​សមរម្យ និងមានលក្ខណៈបុរាណ​សម្រាប់​បច្ចុបន្បន្នកាល។ . នៅ​ក្នុង​ពិភព​បច្ចានភាព (Postmodern World) របៀ​បថ្មី​ដែល​កំពង់​ពេញ​និយម​ គឺត្រូវ​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ទាក់ទង​ជា​ប្រវត្តិសាស្រ្ត​នៃ​គំនិតទាំងឡាយ​ និងត្រូវរិះគន់​ ការប៉នន់ប៉ងណាមួយ​ក្នុងការ​ត្រួត​ពិនិត្យ​មើល​លើ​គំនិត​អតិតកាល​ ដោយមិនចេញ​ពីទស្សនទាន​បច្ចុប្បន្ន​ភាព។ . ដើម្បីមាន​លក្ខណៈងាយស្រួល​នៅ​ក្នុង​ផ្ដោត​ទៅ​លើ​គំនិត​សេដ្ឋ​កិច្ច​ យើង​ត្រូវ​ជ្រើស​រើស​គំនិតពីមុន​ដោយ​យើង​យោង​ទៅ​លើ​ប្រ​ភេទនវភាព (Modern Category) ។​ Prepared by Lecturer: Nouv Brosh (Professor in INK)

28 Prepared by Lecturer: Nouv Brosh (Professor in INK)
៤. ការសម្លឹងមើលអតីតកាលតាមរយៈកញ្ចក់បច្ចុប្បន្នកាល . ការ​វិលទៅ​រក​អតិតកាល​ដោយ​ចេញ​ពីទស្សនទាន​បច្ចុប្បន្ន​កាល​អាចនាំ​ឲ្យមាន​រឿង​ ដេលបង្កើត​ឲ្យ​មាន​ប្រវត្តិ​សាស្រ្ត​ដែល​មិនគួរ​ឲ្យ​ជឿ​ទុក្ខ​ចិត្ត។ នៅ​ពេល​រឿង​រ៉ាវជាច្រើន​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ នោះ​គឺជាដំណើរ​ការ​ដ៏ល្អមួយ​ដែល​ចេញ​ពីការ​ចាប់​ផ្ដើម​ដ៏​គ្រោត​គ្រាត​ ឆ្ពោះ​ទៅ​រក​ការពិត ដែល​ត្រូវបាន​អនុវត្ត​យ៉ាងទូលំទូលាយ​ដោយ​ប្រវត្តិ​វិទូ, សហកាលជន​, និងវរជនដទៃទៀត។ . ការ​ក្រឡេកមើល​អតិតកាល​ដើម្បី​ស្វែង​យល់​អំពី​បច្ចុប្បន្ន​កាល​ មិនមែន​មាន​ន័យ​ថា​ជាការ​ប្រាប់​រឿង​ប្រវត្តិ​សាស្ត្រ​មិនគួរ​ឲ្យជឿ​នោះ​ឡើយ​។ ហេតុផលគឺថា​គំនិត​សេដ្ឋ​កិច្ច​មាន​ការ​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ជាច្រើន​ និងដែល​អាច​រួម​បញ្ចូល​ទាំង​ឧបទ្ទវហេតុ​ជាប្រវត្តិសាស្ត្រ​, គំនិតចាប់យកឱកាស, ការយល់ខុស, ការប្រកាន់ពូជន៍សាសន៍ និងកំហុស​នានា​ទៀត​ផង។ Prepared by Lecturer: Nouv Brosh (Professor in INK)

29 Prepared by Lecturer: Nouv Brosh (Professor in INK)
៥. ហេតុអ្វីបានជាយើងត្រូវសិក្សាមុខវិជ្ជា​សេដ្ឋកិច្ច? ទី១៖ ចំណេះ​ដឹងទូទៅ (General Knowledge) ទី២៖ ផលប្រយោជន៍ផ្ទាល់ខ្លួន​ ( Self-Interest) ទី៣៖ ទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋ​ ( Civic Responsibility) Prepared by Lecturer: Nouv Brosh (Professor in INK)

30 Prepared by Lecturer: Nouv Brosh (Professor in INK)

31 Prepared by Lecturer: Nouv Brosh (Professor in INK)
សំណួរ???? ១.តើបន្ទាប់ពីបានសិក្សាមេរៀនទី១នេះចប់អ្នក​យល់ដូចម្ដេច​ចំពោះ និយមន័យនៃ​សេដ្ឋកិច្ច? ២.និយមន័យសេដ្ឋកិច្ច​ក្នុងសម័យទំនើប​ និងសុក្រឹតភាព​មានន័យដូចម្ដេច? ៣.ហេតុអ្វីបានជាគេពោលថា​សេដ្ឋកិច្ច​គឺជា​មុខ​វិជ្ជា​មួយ​សំខាន់​ និងគួរឲ្យ​ចង់សិក្សា? ៤.តើនិយមន័យ​សេដ្ខកិច្ច​តាមទស្សនៈ​លោក អាដាម ស្មីត​ មាន​ន័យដូចម្ដេច? ៥.គេ​អាច​វិនិឆ្ឆ័យ​ និងវាស់​វែង​សេដ្ឋកិច្ច​របស់ប្រទេស​ជាតិ​មួយ​លើ​លក្ខខ័ណ្ឌអ្វីខ្លះ? Prepared by Lecturer: Nouv Brosh (Professor in INK)

32 Prepared by Lecturer: Nouv Brosh (Professor in INK)
ចម្លើយ!!!! ១.បន្ទាប់ពីបានសិក្សាមេរៀនទី១នេះចប់ខ្ញុំ​យល់និយមន័យនៃ​សេដ្ឋកិច្ច៖ “សេដ្ឋកិច្ច” មានប្រភពមកពីភាសាក្រិច​មានន័យថា “​ការ​គ្រប់​គ្រង​ផ្ទះ​សម្បែង”​។ “ សេដ្ឋកិច្ច”​ គឺ​ជាការ​សិក្សា​អំពីរបៀប​ដែល​ផលិតកម្ម​ត្រូវបាន​រៀប​ចំ​ដើម្បី​បំពេញ​តម្រូវការ​ និង​ការ​ចង់​បាន​របស់​មនុស្ស” សមាជិកម្នាក់ៗ​ក្នុង​ក្រុម​គ្រួសារ​ប្រឈម​មុខ​នឹង​ការ​ធ្វើការ​សេចក្ដី​សម្រេច​ចិត្ត។ សមាជិកទាំងនោះត្រូវ​សម្រេច​ថា​តើ​ខ្លួន​ត្រូវ​ធ្វើ​អ្វី? (What) និង​ធ្វើ​​ដោយ​របៀបណា​​ (How) ហើយ​សមាជិកម្នាក់ៗ​នឹងទទយលបានអ្វី​ត្រឡប់​មកវិញ។ (លោក លីណូណែល រូប៊ីន) “ សេដ្ឋកិច្ច” គឺជាវិទ្យាសាស្រ្ត​ដែល​សិក្សា​អំពីឥរិយាបថរបស់មនុស្ស​ ដែលជាប់ទាក់ទងទៅនឹងធនធានដែល​មនុស្សបានប្រើ​ក្នុង​វិធីផ្សេងៗ។ (បាតុភូតសេដ្ឋកិច្ចមាន៖ ថ្លៃ លុយ ផលិតកម្ម និងទីផ្សារ ) (អាល់ហ្វ្រេត ម៉ាហ្សាល) “សេដ្ឋកិច្ច” ជាការសិក្សារបស់មនុស្ស​នៅក្នុង​អាជីវកម្ម​ធម្មតានៃជីវិតរស់នៅ។ “សេដ្ឋកិច្ច​ទាក់ទងទៅនឹងផលិតកម្ម (Production) ការបែង​ចែក ​(Distribution) និងការប្រើប្រាស់ទ្រព្យសម្បត្តិ (Consumption of Wealth)​។ “សេដ្ឋកិច្ច” គឺការសិកសាពីរបៀប​ដែល​ផលិតកម្ម​ត្រូវបាន​រៀប​ចំ​ដើម្បី​បំពេញ​តម្រូវ​ការ ណិងការចង់បានរបស់មនុស្ស។ “សេដ្ឋកិច្ច” គឺ​ជាតក្កភាព​នៃ​ការជ្រើស​រើស​ ឬជាការសិក្សាអំពីទីផ្សារ។ Prepared by Lecturer: Nouv Brosh (Professor in INK)

33 Prepared by Lecturer: Nouv Brosh (Professor in INK)
ចម្លើយ!!!! ២. និយមន័យសេដ្ឋកិច្ច​ក្នុងសម័យទំនើប​ និងសុក្រឹតភាព​មានន័យដូចជា៖ វាក្សសព្ទបច្ចេកទេស​សេដ្ឋកិច្ចមានអត្ថន័យ៣យ៉ាងគឺ៖ ១. សេដ្ឋកិច្ច គឺជាសំណុំទំនាក់ទំនងផលិតកម្ម​សង្គម​ និងជាខឿននៃ​សេដ្ឋកិច្ច​ជាតិ។ ឧ. សេដ្ឋកិច្ចទីផ្សារ គឺសេដ្ឋកិច្ចជាតិ រចនាសម្ព័ន្ធសេដ្ឋកិច្ចជាដើម។ ២. សេដ្ឋកិច្ចក្នុងន័យជាវិស័យ​ផ្នែក ឬទំហំនៃសេដ្ឋកិច្ចមួយ​ដូចជាសេដ្ឋកិច្ច​ឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចជាក្នុងតបន់អន្តរជាតិ។ ៣. សេដ្ឋកិច្ចក្នុងន័យកម្មវត្ថុសិក្សា​ ឬជាវិទ្យាសាស្រ្ត​ដូចជា​ សេដ្ឋកិច្ន​នយោបាយ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និងទ្រឹស្ដីសេដ្ឋកិច្ច។ សុក្រឹតភាពគឺជាភាពដែលល្អឥតខ្ចោះ​។ Prepared by Lecturer: Nouv Brosh (Professor in INK)

34 Prepared by Lecturer: Nouv Brosh (Professor in INK)
ចម្លើយ!!!! ៣. បានជាគេពោលថា​សេដ្ឋកិច្ច​គឺជា​មុខ​វិជ្ជា​មួយ​សំខាន់​ និងគួរឲ្យ​ចង់សិក្សា ព្រោះ​វាមាន​ចំណុចសំខា៣គឺ៖ ១. សេដ្ឋកិច្ចបានក្លាយជាចំណេះដឹងទូទៅ ២. ការចាប់យកឱកាសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ៣. ទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋ ៤.និយមន័យ​សេដ្ខកិច្ច​តាមទស្សនៈ​លោក អាដាម ស្មីត​ មាន​ន័យថា “សេដ្ឋកិច្ច” គឺទាក់ទងទៅនឹងការវិភាគ​ទៅ​លើ​ឥរិយា​បថ​របស់មនុស្ស​ និងមធ្យោបាយដែល​មនុស្ស​មាន​ប្រតិសកម្ម​តាម​រយៈ​ទីផ្សារ​ និងឆ្លើយ​តម​ទៅ​នឹង​បម្រែ​បម្រួល​នៅ​ក្នុង​បរិយាកាស​សេដ្ឋ​កិច្ច​របស់​ពួក​គេ។ Prepared by Lecturer: Nouv Brosh (Professor in INK)

35 Prepared by Lecturer: Nouv Brosh (Professor in INK)
ចម្លើយ!!!! ៥.គេ​អាច​វិនិឆ្ឆ័យ​ និងវាស់​វែង​សេដ្ឋកិច្ច​របស់ប្រទេស​ជាតិ​មួយ​លើ​លក្ខខ័ណ្ឌ៧ចំណុច៖ ១. យន្តការ​និង​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី ២. ប្រព័ន្ធ​សេដ្ឋកិច្ចទីផ្សារសេរី ៣. ការបង្កើតរូបិយវត្ថុ និងអតិផរណា ៤. សេដ្ឋកិច្ចទីផ្សារសេរីមូលដ្ឋាន ៥. ប្រព័ន្ធសេដ្ឋកិច្ចចំរុះ ៦. ប្រព័ន្ធសេដ្ឋកិច្ចផែនការ ៧. សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍។ Prepared by Lecturer: Nouv Brosh (Professor in INK)

36 Prepared by Lecturer: Nouv Brosh (Professor in INK)

37 Prepared by Lecturer: Nouv Brosh (Professor in INK)


Download ppt "វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer"

Similar presentations


Ads by Google