Download presentation
Presentation is loading. Please wait.
Published byMaurice Thornton Modified over 6 years ago
1
ការងារសង្គមកិច្ចក្នុងប្រទេសកម្ពុជា៖ សម្លឹងឆ្ពោះទៅមុខ ដោយសាស្ត្រាចារ្យបណ្ឌិត Vimla V. Nadkarni ប្រធានសមាគមសាលារៀនសង្គមកិច្ចអន្តរជាតិ (IASSW) សុន្ទរកថាគន្លឹះ នៅក្នុងសិក្ខាសាលាអន្តរជាតិស្ដីពី “វិជ្ជាជីវៈសង្គមកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖ ការអប់រំ និងគុណវុឌ្ឍិ” រៀបចំដោយ ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា (ថ្ងៃទី ២១-២២ ខែកក្កដា ឆ្នាំ ២០១៥) 1/11/2019
2
ខ្ញុំសូមអបអរសាទរចំពោះដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា ដែលបានសហការរៀបចំសន្និសីទស្ដីពី “វិជ្ជាជីវៈសង្គមកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖ ការអប់រំ និងគុណវុឌ្ឍិ” នេះឡើង ក្នុងកិច្ចសហការភាពជាដៃគូផ្នែកសង្គមកិច្ច រវាងសាកលវិទ្យាល័យវ៉ាស៊ីនតោន - សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះសហប្រធានសន្និសីទ គឺអ្នកនាង Kimkanika Ung និងលោក Ratana Sann ព្រមទាំងប្រធានកម្មវិធីគឺលោក Saveun Nhim ដែលបានអញ្ជើញ រូបខ្ញុំឲ្យមកថ្លែងសុន្ទរកថាគន្លឹះនាពេលនេះ។ ទាំងសាកលវិទ្យាល័យវ៉ាស៊ីនតោន នៅរដ្ឋ ស៊ីអាថល សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ EWHA នៅប្រទេសកូរ៉េខាងត្បូង បាន ចូលរួមវិភាគទានក្នុងការអភិវឌ្ឍការអប់រំសង្គមកិច្ចវិទ្យានៅក្នុងប្រទេសកម្ពុជា។ 1/11/2019
3
បរិបទ និងហេតុផលសម្រាប់សង្គមកិច្ចវិទ្យាក្នុងប្រទេសកម្ពុជា
អត្ថបទមានចំណងជើងថា “Rebuilding Post-Conflict Cambodia By Educating Tomorrow’s Social Workers (កសាងប្រទេសកម្ពុជាឡើងវិញក្រោយកលិយុគ ដោយការបណ្តុះបណ្ដាលអ្នកសង្គមកិច្ចនាពេលអនាគត)” និពន្ធរួមគ្នាដោយ Tracy W. Harachi មកពីសាលាសង្គមកិច្ចនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន Mara Schneiders ជាអ្នកសង្គមកិច្ច និង Dalin Meng មកពីដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០១០ គឺជាអត្ថបទដែលបានបំភ្លឺភ្នែករបស់ខ្ញុំ ព្រោះអត្ថបទនេះបានបង្ហាញយ៉ាងស៊ីជម្រៅអំពីអ្វីដែលប្រជាជនកម្ពុជាកំពុងជួបប្រទះ ជាពិសេសគឺប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ។ នេះជាបញ្ហាប្រឈមដ៏ធំសម្រាប់រដ្ឋាភិបាល និងប្រជាជន ក្នុងការធ្វើឲ្យរស់រានឡើងវិញនូវភាពថ្លៃថ្នូរ និងការគោរពចំពោះប្រទេស និងប្រជាជនរបស់ខ្លួន និងឈានទៅមុខឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្រោយពីប្រវត្តិសាស្ត្រនៃការជិះជាន់ដ៏សែនអាក្រក់។ ប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ទាំងជីវិតប្រៀបដូចនៅឋានសួគ៌ និងនៅឋាននរកដែលកើតមានលើផែនដីនេះ៖ ជីវិតប្រៀបដូចនៅឋានសួគ៌កើតមាននៅពេលដែលអាណាចក្រខ្មែរបានឈានដល់យុគសម័យដ៏រុងរឿងរបស់ខ្លួនក្នុងសតវត្សទី ៩ ដល់ទី ១៣។ ចំណែកជីវិតដូចនៅឋាននរកវិញ គឺនៅពេលដែលសង្គ្រាមវៀតណាមបានជ្រៀតចូលមកដល់ប្រទេសកម្ពុជា ធ្វើឲ្យខ្មែរក្រហមបានកើតមានឡើង ហើយចូលមកគ្រប់គ្រងក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥ និងបានអនុវត្តយុទ្ធនាការសម្លាប់រង្គាល។ តាមអ្វីដែលត្រូវបានស្រាវជ្រាវ និងរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងឯកសារបោះពុម្ពនានាបានបញ្ជាក់ថា ប្រជាជនចាស់ៗ ដែលធ្លាប់បានជួបការសម្លាប់រង្គាល នៅតែទទួលអារម្មណ៍ប៉ះពាល់ ហើយពួកគាត់ត្រូវការការគាំទ្រផ្នែកសង្គម និងចិត្តសាស្ត្រ។ 1/11/2019
4
អ្នកយាមម្នាក់នៅខាងក្រៅសារៈមន្ទីរសង្គ្រាមបាននិយាយប្រាប់ប្ដីរបស់ខ្ញុំឈ្មោះ Vithal C. Nadkarni ដែលជាអ្នកកាសែត និងអ្នកនិពន្ធម្នាក់ នៅពេលដែលគាត់ទៅលេងអង្គរវត្តក្នុងឆ្នាំ ២០០៧ ថា គាត់បាត់បង់ដៃម្ខាងរបស់គាត់ ពេលគាត់ប្រយុទ្ធជាមួយពួកឃាតករខ្មែរក្រហម។ គ្រួសាររបស់គាត់ទាំងមូលបានស្លាប់ នៅក្នុងរលកនៃក្ដីភ័យខ្លាចដ៏ធំធេង ដែលសមមិត្ត ប៉ុល ពត បានសាបព្រោះមកលើដែនដីដ៏ស្រស់ត្រកាលមួយនេះ។ គាត់បាននិយាយរឿងទាំងនេះដោយមិនបានបង្ហាញក្ដីក្ដុកក្ដួលអ្វីទាំងអស់ ហាក់បីដូចជាគាត់បាត់បង់អារម្មណ៍គ្រប់យ៉ាងអស់ទៅហើយ... កូនៗរបស់គាត់ បានស្លាប់នៅក្នុងការបង្ហូរឈាមនោះ។ “តើហេតុអ្វី? តើក្មេងៗទាំងនេះបានធ្វើអ្វីខុស បានជាពួកគេមានវាសនាបែបនេះ?” ពុំមានចម្លើយណាមួយអាចនឹងជូតជម្រះក្ដីឈឺចាប់របស់គាត់បានឡើយ។ អ្នកប្រហែលជាធ្លាប់បានធ្វើការជាមួយបុគ្គលប្រភេទនេះជាច្រើន ដែលបានរំឭកឡើងវិញនូវបទពិសោធន៍របស់ខ្លួន រាល់ពេលដែលយើងនិយាយជាមួយពួកគេ ឬសួរសំណួរពួកគេ ហើយយើងគ្រាន់តែសង្ឃឹមថា តាមរយៈការស្ដាប់សំដីពួកគេ ពួកគេនឹងបានធូរស្បើយខ្លះ ប៉ុន្តែ ពុំមានដំណោះស្រាយអ្វីនោះឡើយ។ 1/11/2019
5
ហេតុនេះ កម្ពុជាត្រូវការអ្នកមានវិជ្ជាជីវៈជាច្រើនដើម្បីមកជួយប្រទេសនេះ ហើយក្នុងនោះ កម្ពុជាក៏ត្រូវការអ្នកសង្គមកិច្ច ដែលអាចចូលរួមវិភាគទានទៅក្នុងការផ្លាស់ប្ដូរសង្គម និងការស្ថាបនាសហគមន៍ដែលប្រជាជនត្រូវការការគាំទ្រគ្រប់ប្រភេទទាំងអស់ មិនថាជាការគាំទ្រផ្នែកផ្លូវចិត្ត ផ្នែកសម្ភារៈ ផ្នែកការអប់រំ ផ្នែករាងកាយ ផ្នែកសង្គម ផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច។ អ្នកសង្គមកិច្ចអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយប្រជាជន ដើម្បីឲ្យ ពួកគេអាចដឹកនាំជីវិតរបស់ខ្លួន ឈានទៅសម្រេចបានសក្តានុពលពេញលេញរបស់ ខ្លួន ដោយមានភាពតានតឹងផ្លូវចិត្តកាន់តែតិច និងមានសន្តិភាពកាន់តែច្រើន ឡើង។ ទោះជាយ៉ាងនេះក្ដី អ្នកសង្គមកិច្ចអាចធ្វើការងារនេះបានតែក្នុងភាពជាដៃ គូជាមួយប្រជាជនផ្ទាល់ ព្រមទាំងស្ថាប័ននយោបាយ អង្គការផ្នែកសង្គម និងអ្នក មានវិជ្ជាជីវៈដទៃទៀតប៉ុណ្ណោះ។ 1/11/2019
6
ការចាប់ផ្ដើមការបណ្ដុះបណ្ដាលផ្នែកសង្គមកិច្ច
ការចាប់ផ្ដើមការបណ្ដុះបណ្ដាលផ្នែកសង្គមកិច្ច គឺមិនខុសគ្នាប៉ុន្មានពីអ្វីដែលយើងបានឃើញនៅក្នុងបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកនោះឡើយ។ ឧទាហរណ៍ ក្នុងប្រទេសឥណ្ឌា បេសកជនសាសនាជាជនជាតិអាមេរិចម្នាក់ បាននាំយកមកនូវវិជ្ជាជីវៈសង្គមកិច្ច និងបានបង្កើតការបង្រៀនថ្នាក់សង្គមកិច្ចក្រោយឧត្តមសិក្សា នៅឆ្នាំ ១៩៣៦។ សិស្សបានទទួលឌីប្លូម៉ាផ្នែករដ្ឋបាលសេវាសង្គម វគ្គសិក្សាមានលក្ខណៈទូទៅ។ រយៈពេលបីទសវត្សរ៍ក្រោយមក មានការពង្រីកបន្ថែម ហើយសាលានោះបានក្លាយជាវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម Tata (Tata Institute of Social Sciences) និងត្រូវបានទទួលស្គាល់ដូចជាសាកលវិទ្យាល័យ* ដែលផ្ដល់ការអប់រំកម្រិតអនុបណ្ឌិតផ្នែកសង្គមកិច្ចវិទ្យា (Master of Arts degrees in Social Work)។ ថ្វីបើវគ្គសិក្សានោះបានចាប់ផ្ដើមឡើងពីបទពិសោធន៍ និងចំណេះដឹងរបស់ប្រជាជនក្នុងស្រុកក្ដី ប៉ុន្តែក្រោយសម័យឯករាជ្យ ការសិក្សានោះបានទទួលឥទ្ធិពលយ៉ាងសម្បើមពីការអប់រំសង្គមកិច្ចវិទ្យាអាមេរិច ដោយសារតែសាស្ត្រាចារ្យបង្រៀននៅទីនោះ ត្រូវបានបញ្ជូនទៅសិក្សានៅសហរដ្ឋអាមេរិច ដើម្បីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន នៅក្នុងវិស័យជំនាញផ្សេងៗគ្នា ហើយពួកគេបានត្រលប់មកវិញធ្វើការជាប្រធានដេប៉ាតឺម៉ង់នានា ក្រោមមុខជំនាញផ្សេងៗ។ (*ដូចជាសាកលវិទ្យាល័យ (Deemed University) គឺជាឋានៈដែលត្រូវបានប្រគល់ទៅឲ្យវិទ្យាស្ថាន និងដេប៉ាតេម៉ង់ ដែលមានលទ្ធផលការងារខ្ពស់ នៅក្នុងសាកលវិទ្យាល័យនានាជាច្រើន ដែលត្រូវបានអនុញ្ញាតឲ្យមានស្វ័យភាពពេញលេញ ក្នុងការកំណត់មុខវិជ្ជាសិក្សា និងកម្មវិធីសិក្សា ព្រមទាំងគោលការណ៍ណែនាំផ្សេងៗដោយខ្លួនឯងផ្ទាល់ សម្រាប់ការទទួលសិស្សឲ្យចូលរៀន និងថ្លៃសិក្សា។) 1/11/2019
7
អត្ថបទរបស់ Tracy, Mara និង Deng ពិពណ៌នាអំពីរបៀបដែលការបណ្ដុះបណ្ដាលផ្នែកសង្គមកិច្ចវិទ្យាត្រូវបានផ្ដួចផ្ដើមឡើងនៅសាកលវិទ្យាល័យភ្នំពេញ។ Tracy និងក្រុមការងាររបស់គាត់ បានប្រឆាំងនឹងគំនិតក្នុងការនាំយកសាស្ត្រាចារ្យពីបរទេសមកឲ្យបង្រៀន។ ពួកគេបានចាប់ផ្ដើមការងារដោយបានជ្រើសរើសអ្នកបម្រើការងារនៅកម្រិតមូលដ្ឋាន ហើយផ្ដល់អាហាររូបករណ៍ដល់អ្នកទាំងនោះ ឲ្យទៅបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិតនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ក្នុងរដ្ឋ ស៊ីអាថល។ 1/11/2019
8
សេវាសង្គមកិច្ចកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ គឺជាអង្គការដំបូងគេដែលបានចាប់ផ្ដើមការបណ្ដុះបណ្ដាលពាក់កណ្ដាលវិជ្ជាជីវៈ ផ្នែកសេវាសង្គម ក្នុងឆ្នាំ ១៩៩២ ដោយជាមូលដ្ឋានគឺដើម្បីដាក់បញ្ចូលនូវជំនាញកម្រិតមីក្រូ ដល់អ្នកស្ម័គ្រចិត្តកម្រិតភូមិ ឲ្យធ្វើការជាមួយប្រជាជន និងផ្ដោតការយកចិត្តទុកដាក់លើការប្រឹក្សាយោបល់ និងអន្តរាគមន៍កម្រិតមីក្រូស្ដីពីការរំលោភបំពានផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ការងារជាមួយកុមារកំព្រា និងមនុស្សចាស់។ 1/11/2019
9
មានអង្គការអន្តរជាតិជាច្រើនទៀត ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលលើប្រធានបទជាក់លាក់ សម្រាប់ការងារផ្ដោតលើជំនាញជាក់លាក់។ ចំណុចទាំងនេះត្រូវបានពិពណ៌នាលំអិតសមល្មម នៅក្នុងអត្ថបទដែលបង្ហាញឲ្យឃើញថា ស្របពេលដែលអាចមានការចូលរួមវិភាគទានពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលធ្វើការលើការងារសុខុមាលភាពសង្គម មានកង្វះខាតផ្នែកធនធានពីថ្នាក់កណ្ដាលពីរដ្ឋាភិបាល ដើម្បីរក្សានិរន្តរភាពសកម្មភាពនេះ។ ហេតុនេះ មានបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏មានឱកាស និងសុទិដ្ឋិនិយមសម្រាប់ការអភិវឌ្ឍ SWE ក្នុងប្រទេសកម្ពុជាផងដែរ។ បញ្ហាប្រឈមមួយចំនួន ដែលអត្ថបទនេះបានលើកឡើង ចាំបាច់ត្រូវការការឆ្លើយតបពីរដ្ឋាភិបាល ប្រព័ន្ធសាកលវិទ្យាល័យ មហាវិទ្យាល័យ និងភាគីពាក់ព័ន្ធដទៃទៀត។ 1/11/2019
10
បញ្ហាប្រឈមមួយចំនួន ការទទួលស្គាល់វិជ្ជាជីវៈ
ប្រទេសកម្ពុជាមានប្រវត្តិការងារសង្គមកិច្ច ក្នុងទម្រង់ជាសប្បុរសធម៌ និងសេវាសង្គម។ អ្នកប្រកបការងារពាក់កណ្ដាលវិជ្ជាជីវៈ និងអ្នកស្ម័គ្រចិត្ត ធ្វើការនៅក្នុងសហគមន៍របស់ខ្លួនផ្ទាល់ដើម្បីដោះស្រាយបញ្ហា។ មានអ្នកដឹកនាំសាសនា និងចាស់ព្រឹទ្ធចារ្យ ដែលផ្ដល់ការប្រឹក្សាយោបល់ ហើយក៏មានតុលាការក្នុងមូលដ្ឋាន ដើម្បីដោះស្រាយសំណុំរឿងផ្សេងៗផងដែរ។ ទស្សនទានអំពីការងារសង្គមកិច្ច ត្រូវបានគេមើលឃើញថាជាការងារសប្បុរសធម៌ និងសេវាសង្គម ហើយពុំតម្រូវឲ្យមានគុណវុឌ្ឍិណាមួយ នៅក្នុងសង្គមរបស់យើងជាច្រើន។ 1/11/2019
11
នៅក្នុងអត្ថបទពិនិត្យឡើងវិញទៅលើការប្រកបវិជ្ជាជីវៈសង្គមកិច្ចក្នុងប្រទេសកម្ពុជា Harachi (2014: vii) បានសង្កេតឃើញថា “មនុស្សភាគច្រើននៅក្នុងប្រទេសកម្ពុជាមិនស្គាល់ពាក្យអ្នកសង្គមកិច្ចអាជីពទេ ដោយជារឿយៗពាក្យនេះសំដៅទៅលើអ្នកផ្ដល់សេវាសង្គមដោយផ្ទាល់ ដែលជាទូទៅគឺជាអ្នកធ្វើការងារពាក់កណ្ដាលអាជីព។ មានការយល់ដឹងតិចតួចថា នៅទូទាំងសាកលលោក អ្នកសង្គមកិច្ចអាជីព មានការបណ្ដុះបណ្ដាលអប់រំជាក់លាក់ ដែលប្រើប្រាស់ព័ត៌មានបែបទ្រឹស្ដី និងពិសោធន៍ ដើម្បីដោះស្រាយបញ្ហាមនុស្ស និងបញ្ហាសង្គម។” ចំណុចនេះត្រូវបានគេមើលឃើញជាទូទៅ នៅក្នុងបណ្ដាប្រទេសអាស៊ីជាច្រើន ដែលសង្គមកិច្ចមិនត្រូវបានគេទទួលស្គាល់ជាអាជីពមួយ និងមិនមានក្រុមប្រឹក្សាសង្គមកិច្ច ដើម្បីគ្រប់គ្រងលើការអប់រំ និងការប្រកបអាជីពនេះឡើយ។ 1/11/2019
12
ការបង្កើតច)។ ឡើងនូវ សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា(Association of Professional Social Workers in Cambodia) នាពេលថ្មីៗនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ភាពស្របច្បាប់ដល់វិជ្ជាជីវៈនេះ និងជួយបង្កើតស្តង់ដារអប្បបរមា ដើម្បីប្រតិបត្តិការជាអ្នកសង្គមកិច្ច។ សមាគមនេះត្រូវការពង្រីកបន្ថែមទៀត ដើម្បីគ្របដណ្ដប់លើការអប់រំផ្នែកសង្គមកិច្ច ហើយក្រសួងអាចផ្ដល់ភាពស្របច្បាប់ដល់សមាគមដើម្បីគ្រប់គ្រងលើការបើកដេប៉ាតឺម៉ងថ្មីៗ ដោយមានស្ដង់ដារអប្បបរមាចែងនៅក្នុងឯកសារស្ដង់ដារសាកល របស់ IASSW ដូចក្រុមប្រឹក្សាសម្រាប់ការអប់រំផ្នែកសង្គមកិច្ច (អង្គការក្រៅរដ្ឋាភិបាលមួយ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ដើម្បីគ្រប់គ្រងលើការអប់រំផ្នែកសង្គមកិច្ចក្នុងសហរដ្ឋអាមេរិច)។ 1/11/2019
13
បញ្ហាផ្នែកភាសា និងវប្បធម៌
បញ្ហាប្រឈមចំបងដើមម្បីអាចចាប់ផ្ដើមការអប់រំអាជីពសង្គមកិច្ចគឺ កង្វះការយល់ច្បាស់អំពីទស្សនទានជាភាសាអង់គ្លេស ព្រោះពុំមានស័ព្ទមានន័យស្មើគ្នាក្នុងភាសាខ្មែរ។ នេះជាបញ្ហាមួយ នៅក្នុងប្រទេសនានាភាគច្រើន ដែលភាសាអង់គ្លេសពុំមែនជាភាសាទីមួយ ហើយអ្នកស្រាវជ្រាវជាច្រើនបានរិះគន់លើការគ្របដណ្ដប់នៅក្នុងការអប់រំមុខវិជ្ជាសង្គមកិច្ចពីពិភពលោកខាងលិច ថាជាកេរ្ដ៍ដំណែលអាណានិគមនិយម។ ប៉ុន្តែ តថភាពជាក់ស្ដែងគឺ ការអប់រំផ្នែកសង្គមកិច្ចក្នុងប្រទេសភាគច្រើននៅតំបន់អាស៊ី បានទទួលរងការជះឥទ្ធិពលពីសហរដ្ឋអាមេរិច ឬ ចក្រភពអង់គ្លេស ឬ ប្រទេសអូស្ត្រាលី ឬផ្នែកមួយចំនួននៃទ្វីបអឺរ៉ុប។ ផ្លូវនៅចំពោះមុខយើង គឺត្រូវទទួលយកតថភាពមួយនេះ និងស្ថាបនាចំណេះដឹងប្រជាជនក្នុងស្រុក ដោយផ្អែកលើបរិបទក្នុងប្រទេសជាក់លាក់។ ម្យ៉ាងទៀត ការបង្រៀនសង្គមកិច្ចជាភាសាក្នុងស្រុក ដោយផ្អែកលើសម្ភារៈរបស់ប្រជាជនក្នុងស្រុក នេះគឺជាដំណើរការរយៈពេលវែង ហើយត្រូវការការប្ដេជ្ញាចិត្ត និងធនធានដ៏ធំធេង។ រដ្ឋាភិបាលដូចជានៅប្រទេសឥណ្ឌាជាដើម បានផ្ដល់ធនធានដល់សាកលវិទ្យាល័យនានា ដើម្បីអភិវឌ្ឍ និងបកប្រែសៀវភៅផ្នែកទ្រឹស្ដី និងផ្នែកវិទ្យាសាស្ត្រ ទៅជាភាសាក្នុងស្រុក។ ប៉ុន្តែ នៅពេលដែលមានការបើកព្រំដែនអាស៊ាន (ក្នុងពេលឆាប់ៗនេះ) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យដទៃទៀតនៅក្នុងតំបន់ នឹងបែរទៅប្រតិបត្តិការសាកលវិទ្យាល័យរបស់ខ្លួនជាភាសាអង់គ្លេស ដើម្បីបម្រើឲ្យនិស្សិតមកពីបណ្ដាប្រទេសអាស៊ានដទៃទៀត។ 1/11/2019
14
ទណ្ឌកម្មផ្នែកច្បាប់ នយោបាយ និងសង្គម
ត្រង់នេះជាកន្លែងដែលការទទួលស្គាល់ផ្នែកនយោបាយ និងផ្នែកច្បាប់មកលើការងារសង្គមកិច្ចជាអាជីព និងមុខវិជ្ជាមួយ មានភាពចាំបាច់ ដោយហេតុថា សម្ភារៈអាចនឹងត្រូវអភិវឌ្ឍឡើងបាន តែនៅពេលដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែលូកដៃចូលជាបន្ទាន់ ដើម្បីផ្ដល់ការគាំទ្រ។ យោងតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) និងអង្គការយូនីសែហ្វ បានបញ្ជាក់ថា មានអ្នកសង្គមកិច្ចតែពីរនាក់ប៉ុណ្ណោះ (ពុំមែនជាអ្នកសង្គមកិច្ចអាជីព៖ ស័ព្ទនេះត្រូវបានប្រើប្រាស់ជាលក្ខណៈក្រៅផ្លូវការសម្រាប់បុគ្គលិក MoSVY) សម្រាប់ប្រជាជនចំនួន ២៥.០០០ នាក់ក្នុងមួយស្រុក។ ប៉ុន្តែមានកំណត់សម្គាល់ប្រកបដោយសុទិដ្ឋិនិយមដោយឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួង MoSVY ដែលបានទទួលស្គាល់រួចមកហើយនូវសារៈសំខាន់នៃការបណ្ដុះបណ្ដាលផ្នែកសង្គមកិច្ច ហើយបានបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការក្នុងការពង្រីកការងារសង្គមកិច្ចទៅដល់វិស័យសង្គម និងក្រសួងដទៃទៀត រួមទាំងក្រសួងសុខាភិបាល អប់រំ យុត្តិធម៌ និងមហាផ្ទៃ (Harachi ឆ្នាំ ២០១៤)។ 1/11/2019
15
កំណត់និយមន័យសង្គមកិច្ច
ការយល់ថាតើសង្គមកិច្ចជាអ្វី គឺមានសារៈសំខាន់ណាស់ នៅក្នុងដំណើរការនេះ។ ការយល់ដឹងនេះ ត្រូវបានសម្របសម្រួលដោយនិយមន័យអន្តរជាតិស្ដីពីសង្គមកិច្ច ដែលត្រូវបានទទួលយកជាឯកឆ័ន្ទនៅក្នុងសន្និសីទរួមពិភលោកស្ដីពីសង្គមកិច្ច ការអប់រំ និងការអភិវឌ្ឍសង្គម នៅក្រុងមែលប៊ន ក្នុងឆ្នាំ ២០១៤ (IASSW/ IFSW 2014; យោងតាមនិយមន័យជាសាកលស្ដីពីអាជីពសង្គមកិច្ចបានកំណត់ថា៖ “សង្គមកិច្ចគឺជាវិជ្ជាជីវៈមួយ ដែលផ្អែកលើការអនុវត្តជាក់ស្ដែង និងជាមុខវិជ្ជាសិក្សាមួយ ដែលលើកកម្ពស់ការផ្លាស់ប្ដូរសង្គម និងការអភិវឌ្ឍសាមគ្គីភាពក្នុងសង្គម និងការផ្ដល់ភាពអង់អាច និងសេរីភាពដល់ ប្រជាជន។ គោលការណ៍យុត្តិធម៌សង្គម សិទ្ធិមនុស្ស ការទទួលខុសត្រូវជាសមូហភាព និងការគោរពភាពខុសប្លែកគ្នាក្នុងសង្គម គឺជាស្នូលនៅក្នុងការងារសង្គមកិច្ច។ ដោយឈរលើមូលដ្ឋានទ្រឹស្ដីសង្គមកិច្ច វិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រ និងចំណេះដឹងរបស់ប្រជាជនក្នុងស្រុក ការងារសង្គមកិច្ចធ្វើឲ្យមានការចូលរួមពីប្រជាជន និងរៀបចំរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបបញ្ហាប្រឈមក្នុងជីវិត និងជួយពង្រឹងសុខុមាលភាព។” ជាមួយគ្នានេះផងដែរ បម្រែបម្រួលដ៏ធំមួយនៅក្នុងនិយមន័យនេះ គឺបណ្ដាប្រទេស និងតំបន់ទាំងឡាយ អាចបន្ថែមទៅលើនិយមន័យនេះ ដោយផ្អែកលើបរិបទរបស់ខ្លួនផ្ទាល់ផងដែរ។ 1/11/2019
16
ភាពខុសប្លែកគ្នាធំមួយនៅក្នុងនិយមន័យនេះ បើប្រៀបធៀបទៅនឹងនិយមន័យដែលមានពីមុនមក (IFSW/IASSW 2000) គឺថា សង្គមកិច្ចត្រូវបានគេមើលឃើញថាជាអាជីពមួយ និងជាមុខវិជ្ជាសិក្សាមួយផងដែរ។ អ្នកសង្គមកិច្ចគឺជាភ្នាក់ងារនៃការផ្លាស់ប្ដូរ និងជាអ្នកប្រកបវិជ្ជាជីវៈការអភិវឌ្ឍ ដែលលើកកម្ពស់ការផ្លាស់ប្ដូរសង្គម ការអភិវឌ្ឍ សាមគ្គីភាពសង្គម ផ្ដល់ភាពអង់អាចដល់ប្រជាជន និងផ្ដល់សេរីភាពឲ្យពួកគេរួចផុតពីការជិះជាន់។ អ្នកសង្គមកិច្ចធ្វើការជាមួយមនុស្សផង និងជាមួយរចនាសម្ព័ន្ធផង ហើយការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកសង្គមកិច្ច គឺមិនត្រឹមតែផ្អែកលើទ្រឹស្ដីសង្គមកិច្ច វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែ ចំណេះដឹងសំខាន់គឺបានមកពីប្រជាជនក្នុងស្រុក។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍការប្រកបវិជ្ជាជីវៈសង្គមកិច្ច ដែលមានការយកចិត្តទុកដាក់ និងឆ្លើយតបចំពោះតម្រូវការខុសៗគ្នា នៅក្នុងប្រទេសមួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត។ យើងទទួលស្គាល់ថា ប្រជាជនក្នុងប្រទេសមួយ មានចំណេះដឹងស្ដីពីបរិដ្ឋានរបស់ពួកគេ អំពីទំនាក់ទំនងនៅក្នុងគ្រួសារ និងសហគមន៍ អំពីការដោះស្រាយបញ្ហា និងការទប់ទល់ជាមួយបញ្ហា ដែលយើងត្រូវតែគោរព និងឲ្យតម្លៃ ព្រមទាំងយកមកប្រើប្រាស់នៅក្នុងការបង្រៀន និងការប្រកបការងាររបស់យើង។ 1/11/2019
17
បង្កើនល្បឿនការពង្រីក SWE នៅក្នុងប្រទេសកម្ពុជា៖ វិធីសាស្ត្របែបចូលរួម និងផ្អែកលើប្រជាជនមូលដ្ឋាន (grassroots and participatory approach) អាជីពសង្គមកិច្ច គឺជាអាជីពដ៏ក្មេងខ្ចីមួយនៅក្នុងប្រទេសកម្ពុជា ហេតុនេះ អាជីពនេះក៏ជាអាជីពមួយដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ព្រោះវាបើកទូលាយសម្រាប់គំនិតបង្កើតថ្មី។ កម្ពុជាគួរពន្លឿនការបង្កើតដេប៉ាតឺម៉ង់ ឬសាលាសង្គមកិច្ចវិទ្យាថ្មីៗថែមទៀត ដើម្បីបណ្ដុះបណ្ដាលអ្នកសង្គមកិច្ចក្នុងចំនួនដ៏ច្រើន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនយ៉ាងហោចណាស់ ១៩,៨% ដែលជាជនក្រីក្រ និងដែលភាគច្រើនរស់នៅតំបន់ជនបទ ( ជាការល្អបំផុត ការប្រើវិធីសាស្ត្របែបចូលរួម សម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សាក្នុងការអប់រំសង្គមកិច្ច ពោលគឺ៖ 1/11/2019
18
អ្នកសង្គមកិច្ច ព្រមជាមួយអ្នកបម្រើការងារ ឬអ្នកប្រកបវិជ្ជាជីវៈនៅតាមសហគមន៍មូលដ្ឋាន ធ្វើការវាយតម្លៃសហគមន៍អំពីបញ្ហានៅក្នុងមូលដ្ឋាន និងបញ្ហាសង្គម ហើយព្រមជាមួយគ្នានោះផងដែរ ក៏ចងក្រងជាឯកសារនូវទម្រង់នៃការដោះស្រាយបញ្ហារបស់ប្រជាជនមូលដ្ឋាន ភាពធន់ទ្រាំរបស់ពួកគេតាមរយៈការអនុវត្តបែបវប្បធម៌របស់ពួកគេ ដើម្បីដោះស្រាយនៅក្នុងជីវិត និងសុខុមាលភាពរបស់ពួកគេ ស្ថាប័នសហគមន៍របស់ពួកគេ (ស្ថាប័នសេដ្ឋកិច្ច សង្គម វប្បធម៌) ដែលផ្ដល់ការចិញ្ចឹមបីបាច់ដល់ពួកគេ។ បន្ទាប់ពីបានស្រាវជ្រាវរួចហើយ ការរកឃើញពីការស្រាវជ្រាវទាំងនោះនឹងត្រូវយកទៅប្រាប់ដល់សហគមន៍វិញ ហើយនឹងធ្វើផែនការកម្មវិធីសិក្សាផ្នែកសង្គមកិច្ចដោយប្រើប្រាស់វិធីសាស្ត្របែបចូលរួម។ 1/11/2019
19
យើងបានសាកល្បងវិធីនេះ នៅប្រទេសឥណ្ឌា មុនពេលអភិវឌ្ឍមណ្ឌលជនបទនៃវិទ្យាស្ថាន Tata សម្រាប់ការសិក្សាវិទ្យាសាស្ត្រសង្គម នៅ Tuljapur ក្នុងជនបទនៃ Maharashtra ដែលមានរយៈចម្ងាយជិះរថភ្លើងមួយយប់ពីក្រុងម៉ុមបៃ។ អ្នកសង្គមកិច្ច ត្រូវបានចាត់តាំងឲ្យធ្វើការនៅក្នុងភូមិនានា ជុំវិញតំបន់ដែលជាអនាគតមណ្ឌលនោះ។ រយៈពេលជាងដប់ឆ្នាំ ក្រោយពេលការវាយតម្លៃតម្រូវការសហ គមន៍ និងទទួលបានការទទួលយកពីប្រជាជនមូលដ្ឋាន និង ធ្វើផែនការអន្តរាគមន៍ដោយផ្អែកលើតម្រូវការមក យើងបាន អភិវឌ្ឍឲ្យមានកម្មវិធីបរិញ្ញាប័ត្រផ្នែកសង្គមកិច្ច។ ដីដែលរដ្ឋាភិបាលបានផ្ដល់ឲ្យជាដីសម្បូរថ្ម ស្ងួត ហើយគ្មានទឹ ក។ ដីនោះចាំបាច់ត្រូវស្ដារឲ្យមានជីជាតិឡើងវិញ ដោយមាន ការជួយជ្រោមជ្រែងពីប្រជាជនមូលដ្ឋាន និងអ្នកជំនាញដូច ជាអ្នករុក្ខសាស្ត្រ និង វិស្វករជាដើម ដែលបានខំប្រឹងធ្វើការ យ៉ាងខ្លាំងដើម្បីបង្កើតប្រភពទឹក និងជីកកាត់ថ្មដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធ។ ការងារនេះ ត្រូវចំណាយពេលយ៉ាងតិចដប់ ឆ្នាំ មុនពេលកម្មវិធីបង្រៀនថ្នាក់បរិញ្ញាប័ត្រអាចចាប់ផ្ដើមបា ន។ អ្នកសង្គមកិច្ចជាច្រើននាក់ បានក្លាយជាសមាជិកសាស្ត្រា ចារ្យ នៅក្នុងវិទ្យាស្ថាននោះ។ 1/11/2019
20
1/11/2019
21
នៅក្នុងឆ្នាំដំបូងៗ កូនកសិករនៅក្នុងភូមិក្បែរៗនោះ ត្រូវបានទទួលឲ្យចូលរៀន ហើយតាមពិតកៅអីភាគច្រើនត្រូវបានបម្រុងទុកសម្រាប់ពួកគេ។ ពួកគេភាគច្រើនមកពីសហគមន៍ដែលមានសេដ្ឋកិច្ចអន់ថយ ដែលមានន័យថា វិទ្យាស្ថានត្រូវរៀបចំអាហារូបករណ៍សម្រាប់ពួកគេជាច្រើននាក់ ដើម្បីអាចរក្សាពួកគេឲ្យបន្តនៅរហូតចប់ឆ្នាំសិក្សាទាំងបីឆ្នាំរបស់កម្មវិធី។ ការអភិវឌ្ឍដ៏សំខាន់មួយទៀត ដើម្បីលើកទឹកចិត្តឲ្យមានស្ត្រីវ័យក្មេងចូលរួមកាន់តែច្រើនថែមទៀតនោះគឺត្រូវឲ្យមានកន្លែងស្នាក់នៅ ដែលមានវិធានការសុវត្ថិភាពនៅខាងក្នុងនោះស្រាប់ ដើម្បីឲ្យគ្រួសារកសិករដែលមិនផ្ដល់សេរីភាពដល់កូនស្រីរបស់ខ្លួនទៅសិក្សានៅកម្រិតខ្ពស់ អាចមានអារម្មណ៍ទុកចិត្ត និងបញ្ជូនស្រ្តីទាំងនោះឲ្យចូលរៀននៅក្នុងកម្មវិធីសង្គមកិច្ច។ ក្រោយមករដ្ឋាភិបាលបានផ្ដល់អាហារូបករណ៍ដើម្បីលើកទឹកចិត្តអ្នកដែលបានបញ្ចប់ការសិក្សាឲ្យចាប់យកការងារសង្គមកិច្ចជនបទរយៈពេលយ៉ាងតិចពីរឆ្នាំ។ ជាការគួរឲ្យចាប់អារម្មណ៍ណាស់ដែលពួកគេជាច្រើន បានប្រជែងគ្នាដណ្ដើមយកឱកាសសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសង្គមកិច្ច នៅក្នុងមណ្ឌលក្នុងក្រុងម៉ុមបៃ ដែលជាក្រុងធំមួយ។ ពេលនេះ ពួកគេមានជម្រើសកាន់តែច្រើន ជាមួយនឹងមណ្ឌលសិក្សាទាំងប្រាំកន្លែងរបស់យើង។ យុទ្ធសាស្ត្រប្រភេទនេះ មានន័យថា ដំណើរការក៏មានសារៈសំខាន់ស្មើគ្នានឹងលទ្ធផលដែរ។ 1/11/2019
22
“សម្ភោធន៍” មុនកម្មវិធី BSW ត្រូវបានធ្វើឡើងដោយ DSW នៃ RUPP។
នេះជាដំណើរការមួយដែលយឺត ប៉ុន្តែអាចនឹងនាំឲ្យមានការវិភាគដ៏កាន់តែពិតប្រាកដថែមទៀតអំពីស្ថានភាពសង្គម និងល័ក្ខខ័ណ្ឌសង្គមសេដ្ឋកិច្ចរបស់ប្រជាជន។ ខ្ញុំយល់ថា វិធីសាស្ត្របែបចូលរួមដែលមានការចូលរួម ពីភាគីពាក់ព័ន្ធនានាក្នុងកិច្ចប្រជុំមួយនៅក្នុងកម្មវិធី “សម្ភោធន៍” មុនកម្មវិធី BSW ត្រូវបានធ្វើឡើងដោយ DSW នៃ RUPP។ 1/11/2019
23
ការនាំចូលពីប្រទេសអភិវឌ្ឍន៍
ទោះយ៉ាងណាក្ដី នៅក្នុងសេណារីយ៉ូពេលបច្ចុប្បន្ននេះ ក្នុងសម័យសាកលភាវូបនីយកម្ម ឯកជននីយកម្ម និងពាណិជ្ជូបនីយកម្ម នៃវិស័យសង្គម និងសំពាធលើធនធានរបស់ពិភពលោក ដែលមានទំនាស់កើនឡើងនៅក្នុងប្រទេសនីមួយៗ និងពីប្រទេសមួយទៅប្រទេសមួយទៀត ដែលមានការបែងចែកកាន់តែធំឡើងៗ រវាងអ្នកមាន និងអ្នកក្រ បញ្ហានិងវិបត្តិសង្គម បានកើនឡើងយ៉ាងគំហុក ដោយមានផលប៉ះពាល់មកលើប្រជាជន។ មានការទាមទារកាន់តែច្រើនឡើងៗ ឲ្យមានអ្នកសង្គមកិច្ចដែលមានការបណ្ដុះបណ្ដាល និងមានវិជ្ជាជីវៈ។ យើងមិនអាចរងចាំតទៅទៀតបានទេ។ ហេតុនេះ យើងដាក់បញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង លើមូលដ្ឋានផ្នែកទ្រឹស្ដី ការស្រាវជ្រាវ និងការអប់រំបែបការអនុវត្តនៅតាមមូលដ្ឋាន ពីសាលាដទៃទៀត ជាពិសេសគឺពីបណ្ដាប្រទេសអភិវឌ្ឍន៍ និងយកមកកែសម្រួលឲ្យស៊ីគ្នានឹងបរិបទរបស់យើង។ នេះជាបញ្ហាប្រឈមមួយ នៅក្នុងការធ្វើឲ្យកម្មវិធីសិក្សាមានលក្ខណៈក្នុងស្រុក ស្របទៅតាមបរិបទរបស់ប្រទេស ... 1/11/2019
24
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់យើង ក្នុងការស្ថាបនាចំណេះដឹង និងអភិវឌ្ឍទ្រឹស្ដីរបស់យើងពីកម្រិតប្រជាជនមូលដ្ឋាន គឺជាពេលដែលយើងត្រូវការអ្នកស្រាវជ្រាវផ្នែកសង្គមកិច្ច ដែលនឹងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រសង្គមដទៃទៀត ដើម្បីស្រាវជ្រាវនៅក្នុងភាសាក្នុងមូលដ្ឋាន ព្រមទាំងរៀបចំឲ្យមានសម្ភារៈសម្រាប់ការបង្រៀនក្នុងភាសាដដែលនោះ។ សម្រាប់ចំណុចនេះ សមាជិកសាស្ត្រាចារ្យ ប្រហែលជាចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់លើការចូលរៀនថ្នាក់បណ្ឌិត ដែលនឹងផ្ដល់ឲ្យពួកគាត់នូវជំនាញស្រាវជ្រាវបានល្អ។ 1/11/2019
25
ការអប់រំផ្នែកសង្គមកិច្ចនៅប្រទេសមីយ៉ាន់ម៉ា
ខ្ញុំលើកឧទាហរណ៍ពីប្រទេសមីយ៉ាន់ម៉ាឬភូមា ព្រោះមានភាពប្រហាក់ប្រហែលជាមួយចំនួន ដោយប្រទេសទាំងពីរសុទ្ធតែធ្លាប់រងគ្រោះពីរបបព្រៃផ្សៃ និងជិះជាន់។ ប្រទេសទាំងពីរប្រឈមនឹងបញ្ហាប្រហាក់ប្រហែលគ្នា នៅក្នុងដំណើរការស្ថាបនាប្រជាធិបតេយ្យនៅក្នុងអភិបាលកិច្ច ដោយមានអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជួយជ្រោមជ្រែងដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យរស់រានឡើងវិញនូវកម្មវិធីសុខាភិបាល និងអប់រំមួយចំនួន។ ការអប់រំផ្នែកសង្គមកិច្ចក្នុងប្រទេសភូមា បានចាប់ផ្ដើមនៅសាកលវិទ្យាល័យយ៉ាងហ្គូន ក្នុងឆ្នាំ ១៩៦២ ដោយមានការជួយជ្រោមជ្រែងពីសាស្ត្រាចារ្យអាមេរិច។ ប៉ុន្តែ របបយោធាជិះជាន់និយម បានចូលមកគ្រប់គ្រងប្រទេស ហើយដោយមានការងើបឡើងរបស់ចលនានិស្សិតនៅឆ្នាំ ១៩៨៨ ធ្វើឲ្យសាលានេះត្រូវបានបញ្ឈប់។ រូបថត៖ Gemunu Amarasinghe/AP 1/11/2019
26
នៅឆ្នាំ ២០០៦ ដោយមានការគាំទ្រពីផ្នែកការពារកុមាររបស់អង្គការយូនីសេហ្វ សញ្ញាប័ត្រឌីប្លូម៉ាក្រោយឧត្តមសិក្សាផ្នែកសង្គមកិច្ច លើកដំបូងបំផុតត្រូវបានចាប់ផ្ដើមឡើងនៅដេប៉ាតឺម៉ង់ចិត្តវិទ្យា របស់សាកលវិទ្យាល័យយ៉ាងហ្គូន ដោយមានការជួយជ្រោមជ្រែងពីសាស្ត្រាចារ្យអូស្ត្រាលី។ កម្មវិធីសិក្សាត្រូវបានបង្កើតឡើងដោយផ្អែកលើកម្មវិធីសិក្សាដែលខ្ចីពី TISS និងវិទ្យាស្ថានភូមិន្ទបច្ចេកវិទ្យាមែលប៊ន (Royal Melbourne Institute of Technology) ប្រទេសអូស្ត្រាលី។ កម្មវិធីឌីប្លូម៉ានេះ ត្រូវបានបង្រៀនជាដំបូងដោយនាយករងផ្នែកសុខុមាលភាពសង្គមជនជាតិភូមា និង U Taik Aung ហើយអ្នកទាំងពីរនេះសុទ្ធតែបានបញ្ចប់ការសិក្សាផ្នែកសង្គមកិច្ចរយៈពេលពីរឆ្នាំ នៅវិទ្យាស្ថាន Tata ផ្នែកវិទ្យាសាស្ត្រសង្គម ក្នុងប្រទេសឥណ្ឌា។ (Costello and Aung ឆ្នាំ ២០១៥)។ 1/11/2019
27
ការចែករំលែកឧទាហរណ៍អំពីការអភិវឌ្ឍ SWE នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំណោមបណ្ដាប្រទេសដែលប្រឈមនឹងបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា គឺមានសារៈសំខាន់ណាស់ ហើយចាំបាច់ត្រូវលើកទឹកចិត្តឲ្យធ្វើផងដែរ។ IASSW សង្ឃឹមថានឹងឃើញមានចំណងទាក់ទងកាន់តែធំធេង និងការផ្លាស់ប្ដូរបទពិសោធន៍គ្នាថែមទៀត រវាងសាលានានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានចំណងទាក់ទងកាន់តែច្រើនឡើងថែមទៀតជាមួយសមាគមន៍អាស៊ីប៉ាស៊ីហ្វិចសម្រាប់ការអប់រំផ្នែកសង្គមកិច្ច (Asian Pacific Association of Social Work Education) ជាមួយនឹង IASSW។ 1/11/2019
28
តួនាទីរបស់អង្គការសង្គមកិច្ចអន្តរជាតិ
យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងបរិបទសាកលមួយ ដែលអាជីពសង្គមកិច្ចមានលក្ខណៈរៀបចំកាន់តែខ្ពស់ជាងមុន តាមរយៈការបង្កើតឡើងនូវអង្គការអន្តរជាតិនានា។ បណ្ដាប្រទេសនានា ដែលជាប្រទេសថ្មីថ្មោងសម្រាប់ការងារសង្គមកិច្ច ច្បាស់ជាត្រូវការការគាំទ្រពីសមាគមអន្តរជាតិ ដូចជា IASSW (International Association of Schools of Social Work) ជាដើម។ សមាគមអន្តរជាតិនៃសាលារៀនផ្នែកសង្គមកិច្ច (IASSW) គឺជាអង្គការមួយដែលមានសាលាផ្នែកសង្គមកិច្ច សមាគមថ្នាក់តំបន់នៃការអប់រំផ្នែកសង្គមកិច្ច និងអង្គការជាសម្ព័ន្ធមិត្តដែលធ្វើការឆ្ពោះទៅពង្រឹងការអប់រំផ្នែកសង្គមកិច្ច ជាងប្រាំរយនៅទូទាំងសាកលលោក ជាសមាជិក។ IASSW ព្រមជាមួយសមាគមដៃគូររបស់ខ្លួន (IFSW និង ICSW) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៨។ សមាគមនេះផ្ដល់នូវវេទិកាផ្សេងៗជាច្រើនសម្រាប់ការធ្វើអន្តរទំនាក់ទំនង និងការកសាងសមត្ថភាពផ្នែកការអប់រំសង្គមកិច្ចនៅទូទាំងប្រទេស និងទ្វីបជាច្រើន តាមរយៈសន្និសីទពិភពលោកជារៀងរាល់ពីរឆ្នាំម្ដង ទស្សនាវដ្ដីកិច្ចពិភាក្សាសង្គមតាមអ៊ីនធឺណិត ការផ្ដល់មូលនិធិសម្រាប់គម្រោងអន្តរជាតិ ការកសាងសមត្ថភាពសមាជិកសាស្ត្រាចារ្យ និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអន្តរទំនាក់ទំនងខ្ពស់ ( 1/11/2019
29
សហព័ន្ធអន្តរជាតិនៃអ្នកសង្គមកិច្ច (IFSW, International Federation of Social Workers) មានអ្នកសង្គមកិច្ចរាប់ពាន់នាក់ជាសមាជិករបស់ខ្លួន ហើយការផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងការប្រកបវិជ្ជាជីវៈសង្គមកិច្ច។ ក្រុមប្រឹក្សាអន្តរជាតិនៃសុខុមាលភាពសង្គម (ICSW, International Council of Social Welfare) ដែលកាលពីទសវត្សរ៍ដំបូងៗ ជាសមាគមអ្នកសង្គមកិច្ចធ្វើការនៅក្នុងផ្នែកសុខុមាលភាពសង្គម និងការអភិវឌ្ឍសង្គម បច្ចុប្បន្ន គឺជាមានសមាជិកមកពីអង្គការគ្រប់ប្រភេទទាំងអស់ ក្នុងវិស័យសុខុមាលភាព និងការអភិវឌ្ឍ។ ការចូលរួមវិភាគទានសំខាន់ៗរបស់ IASSW និង IFSW គឺការអភិវឌ្ឍនិយមន័យសាកល និងសីលធម៌លើផ្នែកសង្គមកិច្ច សេចក្ដីថ្លែងអំពីគោលការណ៍ ( ក៏ដូចជាស្ដង់ដារសាកលសម្រាប់ការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកសង្គមកិច្ច។ ព្រមជាមួយ ICSW អង្គការនានាក៏បានអភិវឌ្ឍរបៀបវារៈសាកលសម្រាប់ការងារសង្គមកិច្ច និងការអភិវឌ្ឍសង្គម ដែលផ្ដោតបំណងលើការអភិវឌ្ឍទស្សនវិស័យសង្គមកិច្ច លើមូលបទទាំងបួនខាងក្រោម រួមមាន ការលើកកម្ពស់សមភាពសង្គម និងសេដ្ឋកិច្ច ការលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្ស ការលើកកម្ពស់និរន្តរភាពបរិដ្ឋាន និងសហគមន៍ និងទំនាក់ទំនងមនុស្ស។ 1/11/2019
30
ស្ដង់ដារសាកលសម្រាប់ការអប់រំ និងការបណ្ដុះបណ្ដាលសង្គមកិច្ច
ការចូលរួមវិភាគទានដ៏សំខាន់មួយរបស់ IASSW និង IFSW គឺការអភិវឌ្ឍស្ដង់ដារគុណភាពអប្បបរមា នៅក្នុងឯកសារដែលមានចំណងជើងថា “ស្តង់ដារសាកលសម្រាប់ការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកសង្គមកិច្ច”។ ឯកសារនេះ ផ្ដល់គោលការណ៍ណែនាំដល់វិទ្យាស្ថានអប់រំសង្គមកិច្ច ដើម្បីធានាគុណភាពអប់រំ។ នេះជាអាណ្ណត្តិរបស់ IASSW ក្នុងការអភិវឌ្ឍស្ដង់ដារទាំងអស់នេះ ជាផ្នែកមួយនៃចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន។ ឯកសារនេះគ្របដណ្ដប់លើសមាសធាតុទាំងអស់នៃការអប់រំផ្នែកសង្គមកិច្ច។ 1/11/2019
31
ឯកសារនេះផ្ដល់គោលការណ៍ណែនាំសម្រាប់ការបង្កើតកម្មវិធីអប់រំសង្គមកិច្ច ដោយផ្តោតការយកចិត្តទុកដាក់លើរាល់សមាសធាតុទាំងអស់របស់វា។ វាឆ្លុះបញ្ចាំងថាតើកម្រិតអប្បបរមាណាដែលជាការតម្រូវ ដើម្បីបង្កើតការអប់រំសង្គមកិច្ចមានគុណភាពល្អនៅក្នុងប្រទេស។ ជាការល្អបំផុត គួរពុំឲ្យមានការបន្ធូរបន្ថយណាមួយ ក្នុងការសម្រេចឲ្យបាននូវការអប់រំសង្គមកិច្ចដែលមានគុណភាពខ្ពស់នោះឡើយ។ ទោះយ៉ាងណាក្ដី មានការមើលឃើញថា ការអភិវឌ្ឍនេះ ប្រហែលជាពុំអាចកើតមានក្នុងពេលដ៏ឆាប់មួយនោះឡើយ ហើយបើគ្មានការគាំទ្រពីរដ្ឋាភិបាល ការងារនេះ នឹងពុំអាចកើតចេញជារូបរាងបានឡើយ។ ហេតុនេះ ល័ក្ខខ័ណ្ឌដំបូងបំផុត គឺចាំបាច់ត្រូវឲ្យមានការដាក់ទណ្ឌកម្មផ្នែកនយោបាយ សង្គម និងផ្លូវច្បាប់ និងការទទួលស្គាល់ថាសង្គមកិច្ចគឺជាអាជីព និងជាមុខវិជ្ជាសិក្សាមួយ។ 1/11/2019
32
ឆ្លងតាមអត្ថបទរួមគ្នា ដែលបានបញ្ជាក់ខាងលើ ខ្ញុំមើលឃើញថា ដេប៉ាតឺម៉ង់សង្គមកិច្ចបានដឹងអំពីស្ដង់ដារសាកល ហើយសមាជិកសាស្ត្រាចារ្យបានព្យាយាមអនុវត្តយ៉ាងហោចណាស់ក៏ទិដ្ឋភាពមួយចំនួន នៅពេលដែលបង្កើតកម្មវិធីអប់រំផ្នែកសង្គមកិច្ចវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំរីករាយដែលបានដឹងថា DSW គឺជាដេប៉ាតឺម៉ង់មួយ ក្នុងចំណោមដេប៉ាតឺម៉ង់ដំបូងៗ ដែលបានឆ្លងកាត់ការពិនិត្យឡើងវិញស្វ័យវាយតម្លៃក្រៅផ្លូវការ ពីបណ្ដាញសាកលវិទ្យាល័យអាស៊ាន ក្នុងឆ្នាំ ២០១៣ ហើយពេលនេះ ដេប៉ាតឺម៉ង់គឺជាបេក្ខភាពមួយសម្រាប់ការទទួលស្គាល់គុណភាពជាផ្លូវការដោយសមាគមន៍ទទួលស្គាល់គុណភាពហ្វីលីពីន សម្រាប់សាលា មហាវិទ្យាល័យ និងសាកលវិទ្យាល័យ។ សម្រាប់អ្នកដែលមិនសូវស្គាល់អំពីឯកសារស្តង់ដារផ្លូវការ ខ្ញុំសូមគូសបញ្ជាក់ជូននូវចំណុចសំខាន់ៗមួយចំនួន នៅក្នុងវិស័យនីមួយៗ ហើយលោកអ្នកអាចអានឯកសារនេះលម្អិតដោយខ្លួនឯង ដោយអ្នកអាចបើកមើលបាននៅក្នុងគេហទំព័រ៖ និង 1/11/2019
33
ស្ដង់ដារទាក់ទងនឹងគោលបំណងស្នូលរបស់សាលា ឬសេចក្ដីថ្លែងអំពីបេសកកម្ម
សាលាទាំងអស់ដែលមានបំណងឆ្ពោះទៅអភិវឌ្ឍន៍សេចក្ដីថ្លែងអំពីគោលបំណង ឬសេចក្ដីថ្លែងអំពីបេសកកម្ម ដែលច្បាស់លាស់ សម្រាប់អ្នកដែលពាក់ព័ន្ធ ឬអ្នកដែលត្រូវទទួលខុសត្រូវនៅក្នុងសាលា។ សេចក្ដីថ្លែងនេះ ឆ្លុះបញ្ចាំងនូវគុណតម្លៃ និងគោលការណ៍សីលធម៌របស់សង្គមកិច្ច។ Harachi, Mara និង Dalin បានផ្ដល់នូវគំនិតស៊ីជម្រៅអំពីថាតើបេសកកម្មរបស់យើងដើម្បីការពារសិទ្ធិរបស់បុគ្គល អាចនឹងប្រឆាំងជាមួយនឹងការគោរពឋានៈនៅក្នុងបរិបទជនបទក្នុងប្រទសកម្ពុជាដោយរបៀបណា។ តើនេះមានន័យថាយើងនឹងលុបចំណុចនេះចេញពីសេចក្ដីថ្លែងអំពីបេសកកម្មរបស់យើង ឬយ៉ាងណា? ពុំចាំបាច់នោះឡើយ ព្រោះថា សេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្សក៏បានទទួលស្គាល់នូវសិទ្ធិសមូហភាពថាមានតម្លៃខ្ពស់ជាងសិទ្ធិបុគ្គល លើកលែងតែក្នុងករណីដែលសិទ្ធិនេះ រំលោភបំពានលើសិទ្ធិក្នុងការមានជីវិត និងសុខុមាលភាពប៉ុណ្ណោះ។ ឧទាហរណ៍ នៅក្នុងប្រទេសឥណ្ឌា មានក្រុមចាស់ព្រឹទ្ធាចារ្យក្នុងមូលដ្ឋានមួយក្រុម ដែលមិនអនុញ្ញាតឲ្យមានការរៀបការមនុស្សវ័យក្មេងដែលមកពីភូមិជាមួយគ្នាឡើយ។ បើពួកគេរៀបការនឹងអ្នកភូមិជាមួយគ្នានោះ នឹងត្រូវមានទោសដល់ស្លាប់ដោយកិត្តិយស។ តើយើងដែលជាបងប្អូនអ្នកសង្គមកិច្ច គាំទ្រការសម្រេចចិត្តដែលប្រឆាំងសេរីភាព និងសិទ្ធិក្នុងការរស់រានមានជីវិតរបស់គូស្វាមីភរិយាប្រភេទនេះ ឬទេ? 1/11/2019
34
ក. ស្ដង់ដារអំពីវត្ថុបំណង និងលទ្ធផលរបស់កម្មវិធី
សាលាបញ្ជាក់អំពីវត្ថុបំណងរបស់កម្មវិធី និងលទ្ធផលការអប់រំកម្រិតខ្ពស់ដែលត្រូវបានរំពឹងទុក។ លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងនូវគុណតម្លៃ និងគោលការណ៍សីលធម៌របស់វិជ្ជាជីវៈ នៅក្នុងការតាក់តែង និងអនុវត្តកម្មវិធីរបស់ខ្លួន។ ពួកគេក៏កំណត់នូវវិស័យស្នូលនៃចំណេះដឹង ដំណើរការ គុណតម្លៃ និងជំនាញនៅក្នុងតថភាពក្នុងបរិបទជាក់លាក់ និងវិធីសាស្ត្របង្រៀនដើម្បីជម្រុញសិស្ស/និស្សិតឲ្យសម្រេចបាននូវការអភិវឌ្ឍផ្នែកបញ្ញា មនោសញ្ចេតនា និងសង្គមកម្រិតខ្ពស់បំផុត។ ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដាក់ចេញនូវចក្ខុវិស័យ បេសកកម្ម និងគោលបំណង/វត្ថុបំណងរបស់ខ្លួន។ 1/11/2019
35
ខ. ស្ដង់ដារទាក់ទងនឹងកម្មវិធីសិក្សារបស់កម្មវិធី រួមទាំងកម្មសិក្សាជាក់ស្ដែង
កម្មវិធីសិក្សារួមទាំងកម្មសិក្សាជាក់ស្ដែង គឺអនុលោមតាមចក្ខុវិស័យ បេសកកម្ម និងវត្ថុបំណងរបស់កម្មវិធី។ មានផែនការច្បាស់លាស់សម្រាប់ការរៀបចំ ការអនុវត្ត និងការវាយតម្លៃទ្រឹស្ដី និងសមាសធាតុនៃកម្មសិក្សាជាក់ស្ដែងរបស់កម្មវិធី។ កម្មវិធីសិក្សាជួយសិស្សសង្គមកិច្ចវិទ្យា ឲ្យអភិវឌ្ឍជំនាញការគិតពិចារណាស៊ីជម្រៅ និងឥរិយាបថជាអ្នកសិក្សារៀនសូត្រទាក់ទងនឹងការផ្ដល់ហេតុផល ការបើកទូលាយចំពោះបទពិសោធន៍ និងរបត់គំនិតថ្មីៗ និងការប្ដេជ្ញាចិត្តចំពោះការរៀនសូត្រពេញមួយជីវិត។ មានចំណងទាក់ទងដែលត្រូវបានគ្រោងទុក និងភាពជាដៃគូររវាងសាលារៀន និងទីភ្នាក់ងារ ឬបរិយាកាសដែលទទួលកម្មសិក្សាការីឲ្យចុះទៅសិក្សា ក៏ដូចជាអ្នកប្រើប្រាស់សេវា។ ស្របពេលដែល DSW មានគ្រូបង្ហាត់ ដែលមិនត្រឹមតែមានកម្រិតការអប់រំសមស្របប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបទពិសោធន៍ដែលពាក់ព័ន្ធផងដែរ។ ខ្ញុំសូមជម្រុញឲ្យក្រសួង និងសមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជាឲ្យយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ចំពោះការជ្រើសរើសសមាជិកសាស្ត្រាចារ្យ និងគ្រូបង្វឹកកម្មសិក្សា ដែលមានគុណវុឌ្ឍិការអប់រំសមស្រប និងបទពិសោធន៍ការងារជាក់ស្ដែង។ ការធ្វើបែបនេះ នឹងជួយធានាបានថា កម្មវិធីទាំងនេះ នឹងផលិតបាននូវអ្នកសង្គមកិច្ចដ៏មានសមត្ថភាពសម្រាប់ប្រទេស។ 1/11/2019
36
២. ស្តង់ដារទាក់ទងនឹងកម្មវិធីសិក្សាស្នូល
កម្មវិធីសិក្សាគឺផ្អែកលើតម្រូវការ និងអាទិភាពក្នុងមូលដ្ឋាន ថ្នាក់ជាតិ និង/ឬថ្នាក់តំបន់/អន្តរជាតិ។ មានសមាសធាតុដែលអាចអនុវត្តបានជាសាកល ដែលគ្របដណ្ដប់លើអាជីព លើអ្នកសង្គមកិច្ចអាជីព លើសិស្ស និងលើការធ្វើកម្មសិក្សា។ វិស័យនៃចំណេះដឹងគឺមានចាប់ពីបញ្ហាទាក់ទងនឹងសង្គម រហូតទៅដល់អាកប្បកិរិយាមនុស្ស និងការអភិវឌ្ឍ ដើមកំណើតនិងគោលបំណងនៃសង្គមកិច្ច គោលនយោបាយសុខុមាលភាពសង្គម និងច្បាប់ ត្រូវបានផ្ដល់ឲ្យក្នុងលក្ខណៈលម្អិតមួយកម្រិតថែមទៀតនៅក្នុងឯកសារ។ ការបង្រៀនអំពីវិធីនៃការអនុវត្តសង្គមកិច្ច រួមទាំងជំនាញអនុវត្ត និងចំណេះដឹង ការវាយតម្លៃ ការកសាងទំនាក់ទំនង និងដំណើរការក្នុងការជួយ ការអនុវត្តគុណតម្លៃសង្គមកិច្ច គោលការណ៍សីលធម៌ ចំណេះដឹង និងជំនាញក្នុងការប្រឈមជាមួយវិសមភាព អយុត្តិធម៌សង្គម នយោបាយ និងសេដ្ឋកិច្ច និងលើកកម្ពស់ការយកចិត្តទុកដាក់ ការគោរពគ្នាទៅវិញទៅមក និងការទទួលខុសត្រូវទៅវិញទៅមកក្នុងចំណោមសមាជិកក្នុងសង្គម។ ចំណេះដឹង និងជំនាញក្នុងការស្រាវជ្រាវផ្នែកសង្គមកិច្ច និងសីលធម៌ក្នុងការស្រាវជ្រាវ ក៏ដូចជាសារៈសំខាន់នៃការតស៊ូមតិ និងបម្លាស់ប្ដូរសង្គម ក៏ត្រូវបានដាក់បញ្ចូលផងដែរ។ 1/11/2019
37
ឯកសារបានស្នើឡើងថា កម្មវិធីសិក្សាគួរបញ្ជាក់ប្រាប់នូវទស្សនវិស័យទូទៅនៃ
ការអប់រំសង្គមកិច្ច និងការអនុវត្ត ដល់សិស្ស មិនថាជាផ្នែកសុខុមាលភាព ឬផ្នែកដែលមានទិសដៅទៅរកការអនុវត្ត សិទ្ធិមនុស្ស ឬយុទ្ធសាស្ត្ររួមបញ្ចូលពីប្រភពជាច្រើននោះឡើយ។ គោលការណ៍ណែនាំទាក់ទងនឹងបុគ្គលិកបង្រៀន រួមទាំងចំណុចទាមទារឲ្យពួកគេមានយ៉ាងតិចសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសង្គមកិច្ច ព្រមទាំងបទពិសោធន៍ការងារជាក់ស្ដែងមួយចំនួន។ សាលាធានាឲ្យបាននូវសមមាត្រចំនួនបុគ្គលិក ធៀបនឹងចំនួនសិស្ស ការអភិវឌ្ឍបុគ្គលិកជាបន្តបន្ទាប់ និងការចូលរួមនៅក្នុងការអភិវឌ្ឍកម្មវិធីសិក្សា។ ការអនុវត្តសមភាព និងនានាភាពនៅក្នុងការជ្រើសរើស និងការចាត់តាំងគោលនយោបាយរបស់សាលារៀន ត្រូវបានចែងយ៉ាងច្បាស់លាស់។ បុគ្គលិកចូលរួមនៅក្នុងការស្រាវជ្រាវ ការបោះពុម្ពផ្សាយ ការបង្កើតគោលនយោបាយ និងការផ្តួចផ្ដើមគំនិតចុះធ្វើការងារមូលដ្ឋាន។ 1/11/2019
38
៣. ស្តង់ដារទាក់ទងនឹងនិស្សិតសង្គមកិច្ច
មានគោលនយោបាយ និងនីតិវិធីចែងយ៉ាងច្បាស់លាស់សម្រាប់ការជ្រើសរើស ការទទួលយក និងការរក្សាទុកនិស្សិត ដោយមានការចូលរួមពីអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រើប្រាស់សេវា។ ការទទួលស្គាល់យ៉ាងត្រឹមត្រូវ ត្រូវបានផ្ដល់ទៅឲ្យក្រុមភាគតិច ដែលមានអ្នកតំណាងតិច និង/ឬ បានទទួលការបម្រើមិនគ្រប់តាមតម្រូវការ។ មានបទបញ្ញតិសម្រាប់ការធ្វើអភិបាលនិស្សិត និងការវាយតម្លៃជាប្រចាំលើលទ្ធផលការងាររបស់និស្សិត។ គោលនយោបាយទាក់ទងនឹងការមិនរើសអើងប្រឆាំងនិស្សិតណាម្នាក់ដោយឈរលើមូលដ្ឋាននៃ “ជាតិសាសន៍” ពណ៌សម្បុរ យេនឌ័រ និន្នាការភេទ អាយុ ស្ថានភាពគ្រួសារ ស្ថានភាពផ្នែករាងកាយ និងឋានៈសង្គម-សេដ្ឋកិច្ច ត្រូវបានចែងយ៉ាងច្បាស់ រួមជាមួយនិស្សិតមានលទ្ធភាពទទួលបាននីតិវិធីសារទុក្ខ និងឧទ្ធរណ៍។ 1/11/2019
39
កម្មវិធីបរិញ្ញាប័ត្រផ្នែកសង្គមកិច្ចវិទ្យារបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានផ្ដល់ជូនតែចំពោះនិស្សិតណាដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តាមកម្រិតពិន្ទុដែលតម្រូវ ហើយត្រូវបានផ្ដល់ជូននូវឱកាសសិក្សាឥតបង់ថ្លៃពីរដ្ឋាភិបាល។ ក្នុងបរិបទកម្ពុជាគេហៅនិស្សិតទាំងនេះថាជានិស្សិត “អាហារូបករណ៍”។ ប៉ុន្តែ ជាការសំខាន់ណាស់ដែល DSW ត្រូវចូលរួមនៅក្នុងដំណើរការនៃការជ្រើសរើស ព្រោះថាសមាជិកសាស្ត្រាចារ្យអាជីព នឹងមានសមត្ថភាពកាន់តែប្រសើរក្នុងការជ្រើសរើសបេក្ខជនដែលត្រឹមត្រូវសម្រាប់កម្មវិធីសញ្ញាប័ត្រសង្គមកិច្ចអាជីព។ ចំណុចនេះក៏មិនខុសគ្នាពីប្រទេសឥណ្ឌាដែលមានការផ្ដល់ជូនឥតបង់ថ្លៃបែបនេះ សម្រាប់និស្សិតមកពីវណ្ណៈ និងកុលសម្ព័ន្ធ ដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយមហាវិទ្យាល័យ និងដេប៉ាតឺម៉ង់សង្គមកិច្ចជ្រើសរើសបេក្ខជន ដែលបានទទួលការបញ្ជាក់ពីរដ្ឋាភិបាលឲ្យទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល។ ទឹកប្រាក់នេះ នឹងត្រូវបើកសងទៅសាកលវិទ្យាល័យ/ដេប៉ាតឺម៉ង់/មហាវិទ្យាល័យវិញ ដោយរដ្ឋាភិបាលសាមីតាមការគួរ។ ជាការសំខាន់ដែលត្រូវកត់សម្គាល់ថា DSW មានសមត្ថភាពអាចចុះឈ្មោះនិស្សិតស្រី និងប្រុសក្នុងចំនួនស្មើគ្នា ដែលមានសាវតារផ្សេងៗគ្នា បុគ្គលដែលមកពីតាមបណ្ដាខេត្ត និងដែលជាអ្នកជួបការលំបាកឲ្យចូលរៀន ។ 1/11/2019
40
៤. ស្ដង់ដារទាក់ទងនឹងរចនាសម្ព័ន្ធ រដ្ឋបាល អភិបាលកិច្ច និងធនធាន
កម្មវិធីសង្គមកិច្ចត្រូវបានអនុវត្តតាមរយៈផ្នែកដាច់ដោយឡែកមួយ ដែលគេហៅថាមហាវិទ្យាល័យ សាលា ដេប៉ាតឺម៉ង់ មជ្ឈមណ្ឌល ឬអង្គភាព ដែលមានអត្តសញ្ញាណច្បាស់លាស់នៅក្នុងស្ថាប័នអប់រំ។ សាលាបានចាត់តាំងឲ្យមានប្រធាន ឬនាយកម្នាក់ ដែលបានបង្ហាញសមត្ថភាពផ្នែករដ្ឋបាល សិក្សាស្រាវជ្រាវ និងវិជ្ជាជីវៈ ហើយយកល្អគួរតែនៅក្នុងវិជ្ជាជីវៈសង្គមកិច្ច។ ប្រធាន ឬនាយក មានការទទួលខុសត្រូវចម្បងក្នុងការសម្របសម្រួល និងភាពជាអ្នកដឹកនាំដែលមានវិជ្ជាជីវៈនៅក្នុងសាលារៀន ដោយមានពេលវេលា និងធនធានគ្រប់គ្រាន់ ដើម្បីបំពេញការទទួលខុសត្រូវនេះ។ ការចាត់ថវិកាគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវគោលបំណងស្នូល ឬបេសកកម្មរបស់ខ្លួន និងវត្ថុបំណងរបស់កម្មវិធី។ កញ្ចប់ថវិកានោះមានស្ថិរភាព ដើម្បីអនុញ្ញាតឲ្យអាចធ្វើផែនការកម្មវិធី និងនិរន្តរភាព។ 1/11/2019
41
មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់សម្រាប់បង្រៀន សម្រាប់ការប្រជុំបុគ្គលិកវិជ្ជាជីវៈ និងបុគ្គលិករដ្ឋបាល ដោយមានឧបករណ៍ចាំបាច់ផ្សេងៗ។ ត្រូវឲ្យមានបណ្ណាល័យ ហើយប្រសិនបើអាច ត្រូវមានធនធានអ៊ីនធឺណិត ដែលចាំបាច់ដើម្បីសម្រេចបាននូវវត្ថុបំណងរបស់កម្មវិធី។ សាលា/កម្មវិធី ឬសាកលវិទ្យាល័យ ត្រូវដើរតួនាទីយ៉ាងសំខាន់ទាក់ទងនឹងការជ្រើសរើស ការតែងតាំង និងការដំឡើងឋានៈបុគ្គលិក និងព្យាយាមសម្រេចឲ្យបាននូវសមភាពយេនឌ័រ នានាភាព និងការចូលរួមនៅក្នុងគ្រប់គោលនយោបាយ និងការអនុវត្តទាំងអស់របស់ខ្លួន។ សាលាត្រូវលើកកម្ពស់ការអភិវឌ្ឍបរិដ្ឋានការងារដែលមានលក្ខណៈសហការ គាំទ្រ និងមានផលិតភាពខ្ពស់ ដើម្បីជួយសម្រួលដល់ការសម្រេចបាននូវវត្ថុបំណងរបស់កម្មវិធី។ សាលាត្រូវបង្កើត និងរក្សាបាននូវចំណងតភ្ជាប់ក្នុងស្ថាប័ន ជាមួយអង្គការខាងក្រៅ និងជាមួយអ្នកប្រើប្រាស់សេវា ដែលពាក់ព័ន្ធនឹងគោលបំណងស្នូល បេសកកម្ម និងវត្ថុបំណងរបស់ខ្លួន។ 1/11/2019
42
៥. ស្តង់ដារទាក់ទងនឹងនានាភាពផ្នែកវប្បធម៌ ជនជាតិ និងការរួមបញ្ចូលផ្នែកយេនឌ័រ
សាលាត្រូវប្រឹងប្រែងយ៉ាងខ្លាំង និងជាបន្តបន្ទាប់ ដើម្បីធានានូវភាពសម្បូរបែបនៃបទពិសោធន៍ការអប់រំ តាមរយៈការឆ្លុះបញ្ចាំងនានាភាពផ្នែកវប្បធម៌ ជាតិសាសន៍ និងការវិភាគផ្នែកយេនឌ័រនៅក្នុងកម្មវិធីរបស់ខ្លួន មិនថាតាមរយៈការបញ្ជ្រាបចូលទៅក្នុងគ្រប់មុខវិជ្ជា/មេរៀន និង/ឬតាមរយៈមុខវិជ្ជា/មេរៀនដាច់ដោយឡែក ក៏ដូចជានៅក្នុងសមាសធាតុនៃការចុះកម្មសិក្សាផងដែរ។ សាលាត្រូវផ្ដល់ឱកាសរៀនសូត្រ និងអនុវត្តដល់សិស្សរបស់ខ្លួន ដើម្បីអភិវឌ្ឍស្វ័យយល់ដឹង និងធ្វើការជាមួយក្រុមមនុស្សផ្សេងៗនៅក្នុងក្របខ័ណ្ឌការងារសិទ្ធិមនុស្ស និងក្រមសីលធម៌សង្គមកិច្ច។ សាលាត្រូវយកចិត្តទុកដាក់ និងបង្កើនចំណេះដឹងអំពីនានាភាពផ្នែកវប្បធម៌ និងជាតិពន្ធុ ការវិភាគយេនឌ័រ កាត់បន្ថយផ្នត់គំនិតចាស់គំរិល និងបុរេនិច្ឆ័យរបស់ក្រុមផ្សេងៗ និងធានាឲ្យបានថាអាកប្បកិរិយា គោលនយោបាយ និងរចនាសម្ពន្ធប្រកាន់ជាតិសាសន៍ មិនត្រូវបានបង្កើតឡើងវិញតាមរយៈការអនុវត្តការងារសង្គមកិច្ច។ 1/11/2019
43
៦. ស្ដង់ដារទាក់ទងនឹងគុណតម្លៃ និងក្រមសីលធម៌របស់អាជីពសង្គមកិច្ច
សាលាព្យាយាមយ៉ាងស៊ីសង្វាក់ដើម្បីឈានឆ្ពោះទៅ៖ យកចិត្តទុកដាក់ខ្ពស់ និងយ៉ាងប្រុងប្រយ័ត្ន ចំពោះគុណតម្លៃ និងក្រមសីលធម៌សង្គមកិច្ច នៅក្នុងការតាក់តែងកម្មវិធីសិក្សា និងការអនុវត្ត។ ចុះបញ្ជីបុគ្គលិកអាជីព និងនិស្សិតសង្គមកិច្ចទៅក្នុងបទប្បញ្ញត្តិជាតិ និង/ឬតំបន់ (មិនថាជាអង្គភាពច្បាប់ ឬមិនមែនអង្គភាពច្បាប់) ដោយមានក្រមសីលធម៌ដែលបានកំណត់ច្បាស់លាស់។ ចាត់វិធានការសមស្របទាក់ទងនឹងសិស្សសង្គមកិច្ច និងបុគ្គលិកអាជីពទាំងឡាយណា ដែលខកខានក្នុងការអនុវត្តតាមក្រមសីលធម៌ មិនថាតាមរយៈ ស្ថាប័នច្បាប់ផ្នែកសង្គមកិច្ចដែលមានជាធរមាន នីតិវិធីជាធរមានរបស់ស្ថាប័នសិក្សា និង/ឬតាមរយៈយន្តការផ្នែកច្បាប់នោះឡើយ។ 1/11/2019
44
តម្រូវការយន្តការដើម្បីគ្រប់គ្រងគុណភាព
នៅតាមបណ្ដាប្រទេសនានាដែលមានប្រវត្តិការអប់រំ និងការអនុវត្តវិជ្ជាជីវៈសង្គមកិច្ចយូរមកហើយ សមាគមជាតិនៃសាលាសង្គមកិច្ច ឬការអប់រំសង្គមកិច្ច ត្រូវបានបង្កើតឡើង ហើយស្ថាប័នទាំងនោះកំណត់ស្តង់ដារដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ដើម្បីគ្រប់គ្រងលើគុណភាពនៃកម្មវិធីអប់រំសង្គមកិច្ច ដែលបានចុះបញ្ជីជាមួយពួកគេ។ ទាក់ទងនឹងចំណុចនេះ ឯកសារស្តង់ដារសាកល អាចដើរតួជាឯកសារពិគ្រោះដ៏ល្អមួយ។ 1/11/2019
45
ឧទាហរណ៍ នៅសហរដ្ឋអាមេរិច ក្រុមប្រឹក្សាការអប់រំផ្នែកសង្គមកិច្ច (CSWE,
Council on Social Work Education) គឺជាសមាគមជាតិមិនរកប្រាក់កម្រៃមួយ តំណាងឲ្យសមាជិកជាបុគ្គលជាង ២៥០០នាក់ ក៏ដូចជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងបរិញ្ញាប័ត្រការអប់រំវិជ្ជាជីវៈសង្គមកិច្ច។ ក្រោយពីបានបង្កើតឡើងនៅឆ្នាំ ១៩៥២ មក ភាពជាដៃគូផ្នែកការអប់រំ និងវិជ្ជាជីវៈ ទីភ្នាក់ងារសុខុមាលភាពសង្គម និងពលរដ្ឋឯកជនទាំងឡាយ ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតខ្ពស់ (Council for Higher Education Accreditation) ថាជាទីភ្នាក់ងារទទួលស្គាល់គុណភាពតែមួយគត់សម្រាប់ការអប់រំសង្គមកិច្ចនៅក្នុងប្រទេសនេះ ( សមាគមអ្នកសង្គមកិច្ចអូស្ត្រាលី (AASW, Australian Association of Social Workers) ផ្ដល់ការទទួលស្គាល់គុណភាពសម្រាប់វគ្គសិក្សាសង្គមកិច្ចអាជីព ដោយឈរលើមូលដ្ឋាននៃស្ដង់ដារការអប់រំសង្គមកិច្ច និងការទទួលស្គាល់គុណភាពអូស្ត្រាលី ឆ្នាំ ២០១២ (ASWEAS, Australian Social Work Education and Accreditation Standards) ( accessed on ) ។ AASW គឺជាសមាជិកមួយរបស់សមាគមអ្នកអប់រំផ្នែកសង្គមកិច្ចវិទ្យានៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APASWE)។ 1/11/2019
46
ថ្វីបើបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន មានប្រវត្តិការអប់រំសង្គមកិច្ចដ៏យូរមកហើយក្ដី ប៉ុន្តែ ប្រទេសមួយចំនួននៅតែទៅរក IASSW និង APASWE ដើម្បីសុំការគាំទ្រក្នុងការបង្កើតសមាគមនៅក្នុងប្រទេសរបស់ខ្លួន ដែលនឹងធ្វើការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលរបស់ពួកគេ ដើម្បីទទួលស្គាល់ និងគ្រប់គ្រងលើការអប់រំផ្នែកសង្គមកិច្ច។ 1/11/2019
47
សន្និដ្ឋាន ខ្ញុំសូមបញ្ចប់ព្រមជាមួយកំណត់សំគាល់ប្រកបដោយសុទិដ្ឋិនិយមថា IASSW និង APASWE រំពឹងថានឹងឃើញការអភិវឌ្ឍជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។ សំដីរបស់ មហាត្មះ គន្ធី មួយឃ្លាបានពោលថា “ចូរធ្វើខ្លួនអ្នកជាការផ្លាស់ប្ដូរ ដែលអ្នកចង់ឃើញកើតមាននៅក្នុងលោកនេះ”។ ប្រសិនបើយើងចង់ឃើញអ្វីម្យ៉ាងផ្លាស់ប្ដូរនៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះ យើងចាំបាច់ត្រូវចាប់ផ្ដើមចេញពីខ្លួនយើងទៅ។ នោះការផ្លាស់ប្ដូរនឹងកើតមាន។ សូមអរគុណ។ 1/11/2019
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.