Download presentation
Presentation is loading. Please wait.
1
មេរៀនទី៥ ការជ្រើសរើសប៉ាន់គំរូ
មេរៀនទី៥ ការជ្រើសរើសប៉ាន់គំរូ គោលបំណងនៃមេរៀន គឺចង់អោយនិស្សិត៖ យល់បានច្បាស់ពីអត្ថន័យនៃប៉ាន់គំរូ(សំណាក) ការជ្រើសរើសប៉ាន់គំរូ វិធីសាស្រ្ដក្នុងការជ្រើសរើស ប៉ាន់គំរូ ព្រមទាំងមានសមត្ថភាព ក្នុងការអនុវត្ថជាក់ ស្ដែងលើការជ្រើសរើសប្រមូលព៌តមាន បានសុក្រិត ដើម្បីរៀបចំយុទ្ធសាស្រ្ដអាជីវកម្មមានការរីកចំរើន។
2
១. និយមន័យ ការជ្រើសរើសប៉ាន់គំរូ គឺជាដំណើរប្រព្រឹត្តទៅ នៃ ការប្រើប្រាស់មនុស្ស (ប្រជាជន) មួយចំនួនតូច ដើម្បីទាញចេញជាការ សន្និដ្ឋាន ឆ្ពោះទៅរកចំនួន មនុស្ស (ប្រជាជន) ទាំងមូល។ ឧទាហរណ៏៖ យើងចង់ដឹងភាគរយ នៃចំនួនមនុស្ស ដែលចូលចិត្ត Coca-Cola និង Pepsi ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល។ ដូចនេះយើងមិនអាចសួរ មនុស្សទាងអស់បានទេ។
3
ប៉ាន់គំរូក្នុងការស្រាវជ្រាវមួយ គឺសំដៅដល់ក្រុមមនុស្សមួយចំនួន ដែលនឹងត្រូវប្រមូលព៌តមាន។
ក្រុមមនុស្សដែលគេអនុវត្តន៍ក្នុងការស្រាវជ្រាវហៅថា ប្រជាជនគោលដៅ។ ប្រជាជនគោលដៅ គឺជាផ្នែកមួយនៃចំនួនប្រជាជន ដែលការសិក្សាសំដៅទៅរក។ ការស្វែងរក (ជ្រើសរើស) ប៉ាន់គំរូតំណាង គឺមានការលំបាកដែលទាមទារ នូវវិធីសាស្រ្តសំខាន់ៗ មួយចំនួន។
4
២. វិធីសាស្រ្តជ្រើសរើសប៉ាន់គំរូ
មានវិធីសាស្រ្តពីរក្នុងការជ្រើសរើប៉ាន់គំរូៈ ២.១ វីធីសាស្រ្តជ្រើសរើសប៉ាន់គំរូតាមបែបប្រូបាប៊ីលីតេ ក. ការជ្រើសរើសប៉ាន់គំរូងាយ (Convenience Sampling ) នោះគឺជាការជ្រើសរើស អ្នកដែលនៅជិតបំផុត ដែលអាចទំនាក់ទំនង បាន ធ្វើជាប៉ាន់គំរូ ។ ` ខ. ការជ្រើសរើសប៉ាន់គំរូបែបជាគោលដៅ (Purposive Sampling) នោះគឺជាការជ្រើសរើសអ្នកដែលស្គាល់ ឬត្រូវបានវិនិឆ្ឆ័យថា ជាប្រភពផ្ដល់ពត៌មាន ច្បាស់លាស់ធ្វើជាប៉ាន់គំរូនៃការស្រាវជ្រាវ ។
5
គ. ការជ្រើសរើសប៉ាន់គំរូបែបជា កូតា (Quota Sampling )
ប៉ាន់គំរូដែលជ្រើសរើសក្នុងការសិក្សា ត្រូវបានកំណត់ទៅតាមភេទ និងអាយុ។ ប៉ាន់គំរូត្រូវមានលក្ខណៈដោយឡែកៗពីគ្នា ដូចជា ក្មេងភេទស្រី, ក្មេងភេទ ប្រុស, ចាស់ភេទស្រី, ចាស់ភេទប្រុស ។ ល។ ភាគរយនៃប៉ាន់គំរូទាំងនោះដែលមាននៅក្នុងប្រជាជនសរុប ត្រូវបានកំណត់ ដូច ជា ៖ ៣៥% ជាក្មេងភេទស្រី . ២៥% ជាក្មេងភេទប្រុស . ៣០% ជាចាស់ភេទ ស្រី និង ១០% ជាចាស់ភេទប្រុស ។ ទំហំនៃប៉ាន់គំរូត្រូវបានកំណត់ជាស្រេច ដូចជា n=២០០ ។ កូតា ត្រូវបានគណនា (ក្មេងភេទស្រី ៣៥% នៃ 2០០ = 7០ នាក់ . ក្មេងភេទ ប្រុស25% នៃ 2០០= 5០នាក់ . ចាស់ភេទស្រី 3០%នៃ 2០០=6០នាក់ . ចាស់ ភេទប្រុស 1០% នៃ2០០=2០នាក់ ) ។
6
ឃ. ការជ្រើសរើសប៉ាន់គំរូបែប Snowball (Snowball Sampling )
អ្នកចូលរួមមួយចំនួនត្រូវបានកំណត់ នៅក្នុងចំនួនប្រជាជនដែល ពេញចិត្ដ ។ ទិន្នន័យត្រូវប្រមូលពីអ្នកចូលរួមទាំងនោះ ហើយពួកគេត្រូវបានផ្ដល់ សិទ្ធិអោយជ្រើសរើសអ្នកផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល និង ពួកគេ ។ ដំណើរនេះត្រូវបានអនុវត្ដជាបន្ដបន្ទាប់ រហូតប៉ាន់គំរូដែលត្រូវការត្រូវបាន ប្រមូលទិន្នន័យគ្រប់ចំនួន ។
7
២.២ វិធីសាស្រ្តជ្រើសរើសប៉ាន់គំរូបែប ប្រូបាប៊ីលីតេ
ក. វិធីសាស្រ្តតែមួយដំណាក់កាល ការជ្រើសរើសប៉ាន់គំរូចៃដន្យតាមបែបសាមញ្ញ ឧទាហរណ៍ ៖ ប្រជាជនមានចំនួន ៥០០នាក់ ហើយការជ្រើស រើសប៉ាន់គំរូអនុវត្ដ តាមកត្ដា ១/៥ ៖ ការជ្រើសរើសចៃដន្យ Population ( N ) = ប៉ាន់គំរូ N = គឺ 2០% នៃ Populationn = 100
8
ការជ្រើសរើសប៉ាន់គំរូចៃដន្យបែបប្រព័ន្ធ ៖
(Systematic Random Sampling) ឧទាហរណ៍ ៖ ប្រជាជនមានចំនួន 5០០ នាក់ និង ចន្លោះជ្រើសរើស ប៉ាន់គំរូគឺ 5 ការជ្រើសរើសប៉ាន់គំរូរាល់ Population ប៉ាន់គំរូ N= មនុស្សទី n = 100នាក់ ការជ្រើសរើសប៉ាន់គំរូបែបជា ជាន់ថ្នាក់ ៖ (Stratified Random Sampling ) ឧទាហរណ៍ ៖ ប្រជាជនមានចំនួន 5០០ នាក់ ក្នុងនោះពលករ ទូទៅ 45០ នាក់ និង មេ ការ 5០ នាក់ ។ កត្ដាជ្រើសរើសប៉ាន់គំរួ គឺ មួយភាគប្រាំ (1/5 )ទៅតាមតួនាទី ៖
9
N2=50 ខ. វិធីសាស្ដ្រច្រើនដំណាក់កាល (Multi Stage Method) ការជ្រើសរើសប៉ាន់គំរូបែប បណ្ដុំ (Cluster Sampling) ឧបមាថាការជ្រើសរើសមាន បី ដំណាក់កាល ៖
10
ការជ្រើសរើសដោយចៃដន្យ
ដំណាក់កាលទី១៖ ការជ្រើសរើសដោយចៃដន្យ ប្លុកនៃការរស់នៅ ប្លុកក្នុងការប៉ាន់គំរូ N1=300 គឺ ១៧% នៃប្លុក n1= 51 ដំណាក់កាលទី២៖ បញ្ជីគ្រួសារក្នុងប្លុកដែលជ្រើសរើ គ្រួរសារក្នុងប៉ាន់គំរូ N2= 200 គឺ 20% នៃគ្រួសារ n2= 400 ដំណាក់កាលទី៣៖
11
ការជ្រើសរើសដោយចៃដន្យ
បញ្ជីគ្រួសារបុគ្គលិករដ្ឋក្នុងគ្រួសារ គ្រួសារក្នុងប៉ាន់គំរូ N3= 100 គឺ 25% នៃគ្រួសារបុគ្គលិករដ្ឋ n3= 25 ការប្រើប្រាស់តារាងលេខដោយចៃដន្យ សំរាប់ការជ្រើសរើសប៉ាន់គំរូដោយចៃដន្យ តារាងលេខចៃដន្យគឺជា បញ្ជីមួយនៃលេខដែលគ្មានព្រំដែន យើងនឹងប្រើតារាង (បញ្ជី) លេខមួយដែលមានលេខចៃដន្យពីរ ខ្ទង់តែយើងអាចមានតារាងលេខ ១ខ្ទង់ ២ខ្ទង់ ៣ខ្ទង់ ៤ខ្ទង់...។ តាមគំនិតទូទៅ គឺត្រូវយកបញ្ជីឈ្មោះសរុបដែលត្រូវជ្រើស រើសប៉ាន់គំរូ។ បន្ទាប់មកពិនិត្យមើលជួរ ឬ កូឡោនខ្លះរបស់តា រាងលេខណាមួយរួចផ្ទៀងផ្ទាត់លេខនោះ ក្នុងបញ្ជីឈ្មោះដែលត្រូវជ្រើសរើស ជាប៉ាន់គំរូរបស់។
12
ឧទាហរណ៍ ៖ យើងអាចជ្រើសរើសកូឡោន ទី២ របស់តារាងលេខហើយ
លេខទី១ គឺ ០៩។ បន្ទាប់មកយើងទៅមើលឈ្មោះទី ៩ ក្នុងបញ្ជីឈ្មោះរបស់ យើងគឺលោក ឬ លោកស្រី ឈ្មោះ ដែលក្លាយជាអ្នកទី ១ ក្នុងប៉ាន់ គំរូរបស់យើង ។ យើងអាចអនុវត្ដវិធីសាស្ដ្រនេះបាន តែក្នុងករណី ដែលយើងត្រូវការ ប៉ាន់គំរូ មួយក្នុងចំនួន ១០០ នាក់ ប៉ុណោ្ណះ ។ ក្នុងករណីដែលយើងមានមនុស្សតែចំនួន ៣០ នាក់នោះ តើយើង អាចរៀបចំ លេខចៃដន្យដូចជា ៥៤ យ៉ាងដូចម្ដេច ?
13
ចំលើយ ៖ គឺយើងត្រូវបន្ថែមបណ្ដាតួលេខចៃដន្យ ទៅជាតួលេខចៃដន្យថ្មីដែលមាន ត្រឹមតែពី ១ទៅ ៣០ ប៉ុណ្ណោះ។ យើងអាចគុណលេខចៃដន្យនីមួយៗនឹង ៣០/១០០ នៅពេលនោះរាល់បណ្ដាលេខចៃដន្យទាំងនោះនឹងមានតំលៃទាបជាង ៣០ ។ ប៉ុន្ដែនៅតែមានបញ្ហាថា តើចំលើយ នឹងស្មើប៉ុន្មាន បើលេខចៃដន្យរបស់យើង ស្មើ ០០នោះ ។ ដោយគុណ ០០ នឹង ៣០/១០០ នោះចំលើយនៅតែស្មើនឹង សូន្យ ហើយ វាគ្មានឈ្មោះទី សូន្យ នៅក្នុងបញ្ជីឈ្មោះរបស់យើងទេ ។ វាក៏មានបញ្ហាផងដែរ ប្រសិនបើលេខចៃដន្យខ្ពស់បំផុតគឺ ៩៩ ហើយគុណ លេខ ៩៩ នឹង ៣០/១០០ យើងបាន ២៨.៧ ។ ប៉ុន្ដែវាគ្មានមធ្យោបាយ ដែលអាចអោយ យើងជ្រើសរើសយក ឈ្មោះទី ៣០ នៅក្នុងតារាងរបស់យើង ។ មធ្យោបាយសំរាប់ដោះស្រាយបញ្ហានេះគឺត្រូវបន្ថែមចំនួន ១ លើលេខ ចៃដន្យដើមរបស់យើង ហើយបន្ទាប់មកត្រូវគណនា តំលៃប្រហែលលើស ចំពោះលេខណាដែលមានក្បៀស ។
14
ខាងក្រោមនេះ គឺជាឧទាហរណ៍បញ្ជាក់ពីករណីនេះ ៖
លេខចៃដន្យ បន្ថែម ១ គុណនឹង ៣០/១០០ ចំនួនប្រហែល (លើស ) ២៥ ២០ ១៩ ០០ ៩៩ ២៦ ២១ ០១ ១០០ ៧.៨ ៦.៣ ៦.០ ០.៣ ៣០ ៨ ៧ ៦ ១ រាល់ការជ្រើសរើសប៉ាន់គំរូ នោះយើងត្រូវបញ្ជាក់អោយបានច្បាស់នូវ លក្ខណៈ ៤ ៖ ផ្នែកចំបាច់ ៖ (Element ) ចំណែកនៃចំនួនមនុស្ស ដែលយើងប៉ងសិក្សា ។
15
ឯកតាប៉ាន់គំរូ ៖ (Sampling Unit )
ប្រភេទមនុស្ស រឺ (របស់ ) ក្នុងប៉ាន់គំរូរបស់យើង ។ ទីកន្លែង ៖ (Extent ) កន្លែងដែលយើងធ្វើការសិក្សា ជាមួយប៉ាន់គំរូ ។ ពេលវេលា ៖ ( Time ) ការកំណត់ពេលវេលាដែលត្រូវសិក្សា ។ ឧទាហរណ៍ ៖ ការជ្រើសរើសប៉ាន់គំរូក្នុងការស្ទង់មតិលើ Hamburgers អាចកំណត់ ដោយ ៖ Element៖ អ្នកបរិភោគ Hamburgers Sampling Unit៖ មនុស្សទាំងអស់ដែលមានអាយុ ១៨ និង លើស Extent ៖ ទីក្រុងភ្នំពេញ (ពេល) Time៖ ពីថ្ងៃទី ១៥ - ៣០ កក្កដា ២០១០ ឧទាហរណ៍ ៖ ការជ្រើសរើសប៉ាន់គំរូ ក្នុងការស្រាវជ្រាវពី ថ្លៃភេសជ្ជះត្រូវបានកំណត់ ដោយ ៖
16
Element ៖ ថ្លៃនៃគ្រប់ផ្លាកសញ្ញាគូប្រកួតប្រជែង
Sampling Unit ៖ ភេសជ្ជះ ទាំងអស់ Extent ៖ តាមទីផ្សារទំនើបក្នុងក្រុងភ្នំពេញ (ពេល) Time ៖ ពីថ្ងៃទី ១ - ៣០ កក្កដា ២០១០ តើប៉ាន់គំរូត្រូវមានទំហំប៉ុន្មាន ? ៖ ( How many will be Sampling ) ការសំរេចចិត្ដអំពីថាតើត្រូវជ្រើសរើសប៉ាន់គំរូទំហំប៉ុន្មាននោះ គឺអាចស្មុគ្រស្មាញ ណាស់ ? ទោះជាយ៉ាងណាក៏ដោយសំរាប់អ្នកអនុវត្ដ ការស្រាវជ្រាវ M.K.T ត្រូវមានការ ថ្លឹងថ្លែងចំនុច ៤ ជាសំខាន់ គឺ ៖ ភាពត្រឹមត្រូវនៃស្ថិតិ ភាពគួរជឿជាក់ គោលនយោបាយរបស់ក្រុមហ៊ុន និង ភាពមានកំណត់នៃហិរញ្ញវត្ថុ
17
សំណួរ ៖ ១. ដូចម្ដេចដែលហៅថាការជ្រើសរើសប៉ាន់គំរូ វាផ្ដល់ប្រយោជន៍អ្វីខ្លះ ? ២. វិធីសាស្ដ្រជ្រើសរើសប៉ាន់គំរូមានប៉ុន្មាន អ្វីខ្លះ ? លើកឧទាហរណ៍ (ខុសពីក្នុង មេរៀន ) ទៅតាមវិធីសាស្ដ្រទាំងនោះ ?
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.