Download presentation
Presentation is loading. Please wait.
1
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
ការគ្រប់គ្រងទូទៅ Principle to Management ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២ Prepared by: NOUV Brosh H/P: 092/ , Website:
2
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
មេរៀនទី២ ការធ្វើផែនការ Planning ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២
3
I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ
១. អ្វីទៅជាផែនការ? ផែនការគឺជាផែនទីបង្ហាញផ្លូវសម្រាបើការប្រតិបត្តិការងារឲ្យបានសម្រេចគោលដៅ និងគោលបំណង។ ផែនការគឺជាដំណើរការនៃការដាក់ចេញគោលបំណង ការប្រមាណពីអនាគតកាល និងបង្កើតលំដាប់នៃវិធានការសម្រាប់សម្រេចគោលបំណងដែលបានកំណត់។
4
I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត)
ផែនការ ផ្លូវការ (Formal Planning) ដាក់ចុះគោលដៅជាក់លាក់ (Set Specific goal) មានការកំណត់ពេលវេលាត្រឹមត្រូវ (Timing) ជាលាយល័ក្ខអក្សរ (Written Down) និងបែងចែកគោលបំណងទៅកាន់សមាជិករបស់អង្គភាព (Sharing to the subordinates) ផែនការក្រៅផ្លូវការ (Informal Planning) គ្មានជាលាយល័ក្ខអក្សរ ( Not Written Down) គ្មានកំណតើពេលវេលាច្បាស់លាស់ (No Timing) មិនមានការកំណត់ពេវេលាត្រឹមត្រូវ (No Timing) មិនបានបែងចែកគោលបំណងទៅឲ្យអ្នកដទៃនៅក្នុងអង្គភាព ( Not sharing to the subordinate in the organization)
5
I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត)
២. គោលបំណងនៃផែនការ ផ្ដល់ទិសដៅ (អ្នកដឹកនាំបែងចែកការងារ ដើម្បីសម្រេចគោលដៅ) កាត់បន្ថយផលប៉ះពាល់នៃការផ្លសា់ប្ដូរ (អាចរៀបចំក្នុងការដោះស្រាយនៃការផ្លាស់ប្ដូរ) កាត់បន្ថយភាពខ្ជះខ្ជាយ (ទទួលបានប្រសិទ្ធិភាពដោយអនុវត្តតាមបទដ្ឋាន) ទទួលបានបទដ្ឋានក្នុងការចូលរួមត្រួតពិនិត្យ (ងាយស្រួលក្នុងការត្រួតពិនិត្យ)
6
I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត)
៣. ប្រភេទនៃផែនការ ក. ផ្នែកទំហំនៃសកម្មភាព ផែនការយុទ្ធសាស្រ្ត ផែនការយុទ្ធវិធី ផែនការប្រតិបត្តិ ខ. ផ្នែកទំហំនៃពេលវេលា ផែនការរយៈពេលវែង ផែនការរយៈពេលខ្លី ផែនការរយៈពេលមធ្យម គ. ផ្នែកជាក់លាក់ ផែនការជាក់លាក់ ផែនការតម្រង់ទិស
7
I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត)
៤. ការឈានទៅដល់នៃផែនការ ផែនការពីលើចុះក្រោម ផែនការពីក្រោមឡើងលើ ផែនការពីក្នុងទៅក្រៅ ផែនការពិក្រៅចូលក្នុង
8
II. មធ្យោបាយសំខាន់ក្នុងការធ្វើផែនការ
ថវិកា (Budget)៖ គឺជាផែនការចំនួនលេខដែលលៃលកធនធានកម្រក្នុងចំណោមការប្រើប្រាស់ប្រកួត ប្រការធ្វើផែនការពឹងផ្អែកសំខាន់បំផុតគឺថវិកា ព្រោះថវិកាហិរញ្ញវត្ថុវាជួយអ្នកគ្រប់គ្រងក្នុងការឈានទៅដល់គោលដៅហើយក្នុងការកំណត់ថាទៅដល់នោះវដូចម្ដេច? ថវិកាហិរញ្ញវត្ថុដូចជាថវិការលក់ និងថវិកាផ្សព្វផ្សាយ ត្រូវបានគេវាយតម្លៃយ៉ាងពិសេសនៅក្នុងផែនការដើម្បីសម្រេចគោលដៅរយៈពេលខ្លី។
9
II. មធ្យោបាយសំខាន់ក្នុងការធ្វើផែនការ (ត)
កាលវិភាគ (Schedule)៖ គឺជាតារាងនូវសកម្មភាពអ្វីដែលត្រូវធ្វើ លំដាប់លំដោយនៃអ្វីដែលត្រូវធ្វើ នរណាត្រូវធ្វើក្នុងពេលនីមួយៗក្នុងការសម្រេចចិត្តការងារ?។ បន្ទាប់ពីថវិកាតរាងពេលវេលាក៏ជាផ្នែកមួយយ៉ាងសំខាន់នៃផែនការសម្រាប់ប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត នៃពេលវេលាមួយគឺជាផែនការពេលវេលាសម្រាប់គោលដៅមួយ។ តារាងពេលវាបញ្ជាក់ការងារ ដែលត្រូវបានបំពេញដោយផ្នែកមួយ ឬដោយម្នាក់អាចធ្វើតារាងពេលវេលា ដើម្បីធ្វើផែនការលើការងារដែលនឹងត្រូវបានធ្វើឡើងដោយនិយោជិតម្នាក់ៗសម្រាប់មួយថ្ងៃ ឬមួយសប្ដាហ៍។
10
II. មធ្យោបាយសំខាន់ក្នុងការធ្វើផែនការ (ត)
បទដ្ឋាន (Standard)៖ ជាលក្ខណៈវិនិឆ្ឆ័យដែលត្រូវបានគេបង្កើតឡើង ដើម្បីប្រៀបធៀបជាមួយលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាន។ ឧ. បរិមាណផលិតផល ឯកតានៃសេវាកម្ម...។ គោលនយោបាយ (Policy)៖ គឺជាលំនាំទូទៅនៃការប្រតិបត្តិ ការធ្វើសេចក្ដីសម្រេចចិត្តដែលសមាជិកនៅក្នុងអង្គភាពត្រូវតែអនុវត្តតាម។ ឧ. គោលនយោបាយម៉ាឃីតធិង គោលនយោបាយទិញ។ ទម្រង់បែបបទ (Procedure)៖ គឺជាផែនការអចន្រ្តៃយ៍ដែលសរសេរនូវសកម្មភាពអ្វីដែលត្រូវធ្វើ ដើម្បីទ្រទ្រង់គោលនយោបាយ។ ឧ. ទម្រង់បែបបទនៃការដឹកជញ្ជូនគឺកុម៉ង់ឲ្យបានរហ័ស។
11
II. មធ្យោបាយសំខាន់ក្នុងការធ្វើផែនការ (ត)
១. អ្វីទៅដែលហៅថាផែនការយុទ្ធសាស្ត្រ? យុទ្ធសាស្រ្តគឺផែនការទូលាយនៃការប្រតិបត្តិនូវអ្វីដែលចង់បាន ហើយនឹងសម្រេចនូវគោលបំណងរបស់អង្គភាព ហើយនិងបំពេញនូវគោលបំណងរបស់វា។ បុរាណកាល៖ យុទ្ធសាស្រ្តត្រូវបានគេបង្កើត និងរៀបចំដោយអ្នកគ្រប់គ្រងជាន់ខ្ពស់នៃអង្គភាព។ ទំនើបកាល៖ ការបង្កើតយុទ្ធសាស្រ្តមិនមែនសម្រាប់តែអ្នកគ្រប់គ្រងជាន់ខ្ពស់ទេ យុទ្ធសាស្រ្ត និងការគ្រប់គ្រងក៏មានសារៈសំខាន់ចំពោះនិយោជិត។ ផែនការយុទ្ធសាស្រ្តគឺជាដំណើរការនៃការត្រួតពិនិត្យបរិយកាស អង្គភាពបង្កើតគោលបំណងដាក់ចុះនូវគោលដៅដែលចង់បានហើយនិងគោលដៅ និងបង្កើតផែនការប្រតិបត្តិ។
12
II. មធ្យោបាយសំខាន់ក្នុងការធ្វើផែនការ (ត)
១. អ្វីទៅដែលហៅថាផែនការយុទ្ធសាស្ត្រ? ផែនការយុទ្ធសាស្រ្តគឺជាឧបករណ៍គ្រប់គ្រងមួយដែលអាចជួយដល់អង្គការមួយផ្តោតថាមពលរបស់ខ្លួនដើម្បីធានាថាសមាជិកនៃអង្គការកំពុងធ្វើការឆ្ពោះទៅរកគោលដៅដូចគ្នានេះដែរដើម្បីវាយតម្លៃនិងការលៃតម្រូវទិសដៅរបស់អង្គការនៅក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាស។ សហគ្រាសតួយ៉ាងគួរតែសួរខ្លួនឯងថា៖ តើយើងចង់ក្លាយទៅជាអ្វីនៅពេលអនាគត? ឬ តើយើងត្រូវធ្វើអ្វីនាពេលនេះ ដើម្បីឲ្យធានាបានថាអនាគតដែលយើងចង់បានត្រូវបានសម្រេច?
13
II. មធ្យោបាយសំខាន់ក្នុងការធ្វើផែនការ (ត)
២. យុទ្ធសាស្ត្រផែនការអាជីវកម្ម៖ គឺជាឯកសារដែលត្រូវបានរៀបចំឡើងដោយប្រុងប្រយ័ត្នដែលរួមមានចំណុចសំខាន់ៗបួនជំហាន៖ ការវិភាគខាងក្នុង (ភាពខ្លាំង និងភាពខ្សោយ) បង្កើត Vision, mission, objective/goal ការវិភាគ SWOT និងការបង្កើត យុទ្ធសាស្រ្ត ការប្រតិបត្តិ យុទ្ធិវិធី ការវិភាគខាងក្រៅ (ឱកាស និងការ គំរាមគំហែង) លទ្ធផលនៃការ វាយតម្លៃ
14
២. យុទ្ធសាស្ត្រផែនការអាជីវកម្ម៖
ក. ទស្សនៈវិស័យ (Vision): វាផ្ដោតទៅលើអនាគតដែលក្រុមហ៊ុនត្រូវបានដឹកនាំ និងអ្វីដែលក្រុមហ៊ុននឹងប្រែក្លាយនាពេលខាងមុខ ឬអង្គភាពនឹងក្លាយជាអ្វីនៅពេល៥ ឬ១០ឆ្នាំក្រោយ។ វាទាក់ទងនឹងសំនួរថា តើក្រុមហ៊ុនប្រភេទណាដែលយើងចង់បង្កើត?។ ទស្សនៈវិស័យ: គឺអ្វីដែលយើងឃើញដែលអាចធ្វើបានដូចជាសម្រាប់ខ្លួនយើងសម្រាប់អ្នកផ្សេងទៀតសម្រាប់ក្រុមហ៊ុននិងសម្រាប់អង្គភាព។ ឧ. ទស្សនៈវិស័យរបស់សាកលវិទ្យាល័យបៀលប្រាយគឺ “ ផ្តល់សេវាកម្មសម្របសម្រួលដើម្បីជួយអោយនិស្សិតទាំងអស់អាចសម្រេចបាននូវ គោលដៅនៃការសិក្សាស្រាវជ្រាវ និងអាជីពការងាររបស់ពួកគេក្រោយពេលបញ្ចប់ ការសិក្សានៅសាកលវិទ្យាល័យ ។
15
២. យុទ្ធសាស្ត្រផែនការអាជីវកម្ម (ត)
២. យុទ្ធសាស្ត្រផែនការអាជីវកម្ម (ត) ខ. គោលបំណង (Purpose): គោលបំណងគឺបង្ហាញនូវគោលបំណងរបស់អង្គភាពដែលវាផ្ដល់នូវចម្លើយចំពោះសំណួរជាមូលដ្ឋានគឺ៖ យើងជានរណា? យើងធ្វើអ្វី? យើងធ្វើឲ្យនរណា? របាយការណ៍គោលបំណង៖ បង្ហាញនូវហេតុផលរបស់អង្គាភាពចំពោះវត្តមាន ផ្ដល់នូវចំណុចផ្ដើមក្នុងការកំណត់គោលដៅរបស់អង្គភាព ផ្ដល់នូវការទំនាក់ទំនងដែលតភ្ជាប់រវាងនិយោជិតទាំងអស់របស់អង្គភាព ផ្ដល់មធ្យោបាយដែលអ្នកគ្រប់គ្រងអាចវាយតម្លៃការប្រឹងប្រែងរបស់គេបែរទៅរកគោលដៅរបស់អង្គាភាព។
16
ខ. គោលបំណង (Purpose) ឧ. គោលបំណងប៊ែលធី ទំនាក់ទំនងអន្តរជាតិគឺ “គឺជាផ្នែកមួយនៃប៊ែលធីគ្រុប ត្រូវបានបង្កើតឡើងដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាចូលរួមបង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ គោលបំណងទី២ គឺធ្វើកិច្ចសហប្រតិបត្តការជាមួយបណ្តាសាលា និងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ដូចជា ចក្រភព-អង់គ្លេស សហរដ្ឋអាមេរិច អូស្ត្រាលី ញូវសាឡែន ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតលើសកលលោកដើម្បី ស្វែងរកគ្រឹះស្ថានអប់រំល្អៗដែលមានគុណភាពអប់រំខ្ពស់ ដើម្បីបញ្ជូនសិស្ស - និស្សិតកម្ពុជាយើងអោយបានទៅបន្តការសិក្សានៅទីនោះ។
17
ខ. គោលបំណង (Purpose) (ត)
គោលបំណងទី៣ គឺផ្តល់នូវព័ត៌មានលំអិតច្បាស់លាស់ដែលពាក់ព័ន្ធនឹងកម្មវិធីសិក្សា ទីតាំងគ្រឹះស្ថានសិក្សា កន្លែងស្នាក់នៅរបស់សិស្ស-និស្សិត បរិយាកាសជុំវិញកន្លែងរស់នៅ ដើម្បីជម្រាបជូនអាណាព្យាបាលសិស្ស - និស្សិតទាំងអស់ដែលមានបំណងចង់បញ្ជូន បុត្រធីតាទៅសិក្សានៅក្រៅប្រទេស ធ្វើការត្រិះរិះពិចារណាមុននឹងសម្រេចចិត្តបញ្ជូនពួកគេអោយទៅ បន្តការសិក្សានៅទីនោះ។ តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ សិស្ស-និស្សិតកម្ពុជានឹង ទទួលបានការអប់រំស្របតាមស្តង់ដា អន្តរជាតិ ព្រមទាំងមានឱកាសបានសិក្សាស្វែងយល់អំពីការរស់នៅ ទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌នៅឯក្រៅប្រទេស។ នៅពេលបញ្ចប់ការសិក្សា ពួកគេទាំងអស់ នឹងក្លាយជាពលរដ្ឋដ៏ល្អពោរពេញទៅដោយសមត្ថភាពទាំងផ្នែកភាសា បច្ចេកទេស ជំនាញ និងធ្វើជាទំពាំងស្នងឬស្សី ក្នុងការអភិវឌ្ឍប្រទេសជាតិ។
18
គោលបំណង -គោលដៅ គោលបំណង៖ ទូលំទូលាយ ការសម្រេចរយៈពេលវែងដែលអង្គភាពប្រាថ្នាចង់សម្រេចនៅពេលអនាគត។ គោលដៅ៖ ជាក់លាក់ ការងាររយៈពេលខ្លីដែលត្រូវសម្រេចឲ្យបានដើម្បីសម្រេចគោលដៅរបស់អង្គភាព។ ឧ. គោលដៅ និង គោលបំណងសាកលវិទ្យាល័យបាត់ដំបងមានគោលដៅ និងគោលបំណង៣សំខាន់ៗ៖ ១. អប់រំ និង បណ្តុះបណ្តាលនិសិ្សតគ្រប់កម្រត់ និង គ្រប់ប្រភេទប្រកបដោយគុណភាពលើជំនាញ ភាសាវប្បធម៌វិទ្យាសាស្រ្តនិងបចេ្ចកវិទ្យស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសជាពិសេសនៅភូមិភាគពាយ័ព្យ។ ២. សិក្សាស្រាវជ្រាវ អភិវឌ្ឍ និង ផ្សព្វផ្សាយ វប្បធម៌ វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យាសំដៅចូលរួមចំណែកដោះស្រាយបញ្ហាសង្គម បចេ្ចកវិទ្យា និង វិទ្យាសាស្រ្តនៅកម្ពុជា។ ៣. ចូលរួមចំណែកអភិវឌ្ឍសង្គមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាចមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្កការក្រៅរដ្ឋាភិបាល និង សាកលវិទ្យាល័យជាមិត្តនៅលើសាកលលោក។
19
៣. ការវិភាគស្ថានការ ១. កត្តាខាងក្រៅ៖
សេដ្ឋកិច្ច៖ កត្តាសេដ្ឋកិច្ចដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើក្រុមហ៊ុន និងអង្គភាពភាគច្រើនដែលមានអតិផរណា បរិត្តផរណា ឧច្ចាវចភាព ក្នុងអត្រានៃការប្ដូររូបិយវត្ថុ អត្រាការប្រាក់ ទីផ្សារហិរញ្ញវត្ថុ វដ្ដជីវិត និងអាជីវកម្ម.....។ សង្គម-វប្បធម៌៖ ក្រុមហ៊ុនត្រូវទទួលរងឥទ្ធិពលដោយតម្រូវការសង្គមនៅពេលដែលសង្គមមានការប្រែប្រួល ក្រុមហ៊ុនជាធម្មតាទទួលរងនូវការជះឥទ្ធិពលផងដែរ។ បច្ចេកវិទ្យា៖ ផ្នែកនេះទាក់ទងទៅនឹងដំណើរការបច្ចេកវិទ្យាពិភពលោកទាំងមូលដូចជាផ្នែកកុំព្យូរទ័រ និងការទំនាក់ទំនង។
20
១. កត្តាខាងក្រៅ៖ (ត) ការប្រកួតប្រជែង៖ ក្រុមហ៊ុនទាំងអស់គឺត្រូវទទួលរងឥទ្ធិពលផ្ទាល់ដោយសកម្មភាពនៃអ្នកប្រកួតប្រជែងរបស់គេដែលប្រជែងរកអតិថិជន និងទីផ្សារដូចគ្នា។ អតិថិជន៖ អតិថិជនមានផលប៉ះពាល់ដោយផ្ទាល់ទៅលើក្រុមហ៊ុន ដែលអាស្រ័យទៅលើចំណង់ចំណូលចិត្ត រសជាតិ តម្រូវការ ហើយនិងការរំពឹងទុក។ អំណាចនៃការចរចារនៃអតិថិជនក៏ជាកត្តាដែលមានសារៈសំខាន់ណាស់ផងដែរ។ ការផ្ដល់កម្លាំងពលកម្ម៖ ផ្នែកនេះទាក់ទងទៅនឹងសមត្ថភាពក្នុងការលើកទឹកចិត្ត និងថែរក្សាធនធានមនុស្សដែលសំខាន់សម្រាប់អង្គាភាពក្នុងការបំពេញតួនាទីដែលមានលក្ខណៈប្រកួតប្រជែង។
21
២. កត្តាខាងក្នុង៖ ធនធានមនុស្ស ផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុ សម្ភារបច្ចេកវិទ្យា គោលនយោបាយ វប្បធម៌របស់អង្គភាព
22
ផែនការយុទ្ធវិធី/ផែនការប្រតិបត្តិការ
ឋានានុក្រមនៃផែនការ គោលបំណង ផែនការយុទ្ធសាស្ត្រ ផែនការយុទ្ធវិធី/ផែនការប្រតិបត្តិការ ផែនការប្រើតែម្ដង ផែនការអចិន្រ្តៃ កម្មវិធី គោលនយោបាយ គម្រោង ទម្រង់ការ គម្រោងថវិកា ក្បួនវិន័យ
23
ឋានានុក្រមនៃផែនការ (ត)
ឋានានុក្រមនៃផែនការ (ត) ផែនការប្រើប្រាស់តែម្ដង៖ កម្មវិធី៖ ក្នុងបរិបទនេះគឺជាផែនការប្រើប្រាស់តែម្ដងទំហំធំដែលមានសកម្មភាពទាក់ទងគ្នាជាច្រើន។ គម្រោង៖ គឺជាផែនការប្រើតែម្ដងដែលជាផ្នែកមួយ ឬសមភាគមួយនៃកម្មវិធី ឬក៏មានទំហំតូចជាងកម្មវិធី។ ឧ. កម្មវិធីស្ថាបនាផ្លូវក្រោមសមុទ្រ។ គម្រោងថវិកា៖ គឺជាផែនការហិរញ្ញវត្ថុវាបង្ហាញយ៉ាងលំអិតនូវធនធាន ឬបេឡាដែលបែងចែកសម្រាប់ កម្មវិធី គម្រោង ផលិតផល ឬផ្នែកណាមួយជាក់លាក់។
24
ឋានានុក្រមនៃផែនការ (ត)
ផែនការអចិន្ត្រៃ៖ គឺជាផែនការដែលបង្កើតឡើងសម្រាប់ស្ថានភាពដដែលៗ(កើតម្ដងហើយម្ដងទៀត)។ ឧ. រដ្ឍធម្មនុញ្ញនៃសហរដ្ឋអាមេរិក មានអាយុកាលជង ២០០ឆ្នាំមកហើយ។ គោលនយោបាយ៖ គឺជាគោលការណែនាំទូទៅសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត។ គោលនយោបាយធនធានមនុស្ស អាចសង្កត់ទៅលើការលើកទឹកចិត្តចំពោះបុគ្គលិកខាងក្នុងក្រុមហ៊ុន គោលនយោបាយនៃថ្លៃទំនិញ អាចជាការហាមឃាត់មិនឲ្យយកអំណោយពីអ្នកផ្គត់ផ្គង់។ ទម្រង់ការ៖ គឺជាការណែនាំផ្លូវ (មគ្គុទ្ទេស៍) ដែលបង្ហាញពីព័ត៌មានលំអិតនៃរបៀបអនុវត្តសកម្មភាព។ ឧ. អ្នកគ្រប់គ្រងម្នាក់ធ្វើការដំណាងឲ្យសមាគមន៍មួយបានបង្កើតគោលនយោបាយលើការយឺតយ៉ាវ និងអវត្តមានរបស់បុគ្គលិក។ ក្បួនវិន័យ៖ គឺជាផែនការអចិន្ត្រៃយ៍វាជាសេចក្ដីថ្លែងការនៃអំពើ ឬសកម្មភាពផ្សេងៗដែលត្រូវប្រព្រឹត្ត ឬមិនត្រូវធ្វើនៅក្នុងជាក់លាក់មួយ។
25
ការវិភាគ SWOT ការវិភាគ SWOT ការវយតម្លៃផ្នែកខាងក្នុង របស់អង្គភាព
អ្វីទៅជាភាពខ្លាំងរបស់យើង? ប្រសិទ្ធិភាពនៃការផលិត ធនធានជំនាញ ចំណែកទីផ្សារលក់ ខ្លាំងខាងហិរញ្ញវត្ថុ កេរ្តិ៍ឈ្មោះល្អ អ្វីទៅជាភាពខ្សោយរបស់យើង? អស់ឱកាស ខ្វះការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាហួសសម័យ ខ្សោយការគ្រប់គ្រង បរាជ័យពីអតីត ការវិភាគ SWOT អ្វីទៅជាឱកាសរបស់យើង? អាចរកទីផ្សារថ្មី សេដ្ឋកិច្ចខ្លាំង ដៃគូរប្រជែងខ្សោយ ការលេចចេញនូវបច្ចេកវិទ្យាថ្មីៗ ទីផ្សារចាស់មានការីកចំរើន អ្វីទៅជាការគម្រាមកំហែង? ការប្រកួតប្រជែងថ្មី បទបញ្ជាថ្មីៗ ការផ្លាស់ប្ដូររសជាតិទីផ្សារ ផលិតផលជំនួស ខ្វះខាតធនធាន ការវាយតម្លៃផ្នែកខាង ក្រៅរបស់អង្គភាព
26
Smart S: Specific (ជាក់លាក់) : គោលបំណងរបស់ការងារ ត្រូវតាមច្បាប់ ខ្លី ងាយស្រួលយល់។ M: Measurable (អាចវាស់វែងបាន) : គោលបំណងត្រូវតែអាចវាស់វែងបាន និងអាចកំណត់ចំនួនបាន ដែលអាចធ្វើទៅបាន។ A: Attainable (អាចសម្រេចបាន): គោលបំណងគួរបង្ហាញ និងអាចធ្វើទៅបានជាមួយនឹងសមត្ថភាពរបស់និយោជិក។ R: Result (លទ្ធផល): គោលបំណងគួរតែផ្ដោតទៅលើលទ្ធផលដែលត្រូវសម្រេច។ T: Time (ពេលវេលា): គោលបំណងគួរតែកំណត់ពេល និងអាចលៃពេលបាន។
27
Smart
28
៤. ការបង្កើតយុទ្ធសាស្ត្រ
១. យុទ្ធសាស្ត្រម៉ាខិតធិង (Marketing Strategy): បង្កើតគោលបំណងទីផ្សារ (អាស្រ័យទៅលើការវិភាគស្ថានភាព) អនុវត្តនូវការកាត់ចំណែកទីផ្សារ ជ្រើសរើសទីផ្សារគោលដៅ និងវាស់វែងតម្រូវការទីផ្សារ បង្កើតយុទ្ធសាស្ត្រម៉ាខិតធិងម៉ិច (Marketing Mix) “P” Strategy : Product, Price, Promotion & Distribution “4P” Strategy: Product, Price, Promotion & Place ការកំណត់ការព្យាករណ៍លក់
29
៤. ការបង្កើតយុទ្ធសាស្ត្រ (ត)
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): ក. ជ្រើសរើសទីតាំង៖ អាចឲ្យយានយន្តចេញចូលបាន ស្ថិតជិតទិផ្សារ ងាយរកកម្លាំងពលកម្ម ឬវត្ថុធាតុដើម កត្តាផ្សេងៗ (ដី អាគារ សម្ភារៈ កម្លាំងពលកម្ម...) គុណសម្បត្តិនៃសេវាកម្មក្នុងតំបន់ (គោលនយោបាយ ធនាគារ ការធានារ៉ាប់រង...) ច្បាប់ក្នុងតំបន់ សម្ភារប្រើប្រាស់ផ្សេងៗ (ការផ្គត់ផ្គង់ទឹក អគ្គីសនី បំពង់បង្ហូរទឹក.....)
30
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ខ. ការរៀបចំពង្រៀង៖ ទាក់ទងទៅហ្នឹងរូបសណ្ឋាននៃអាគារ កន្លែងធ្វើការ និងសម្ភារៈ ការផ្ដោតទៅលើចរន្តការងារតាមរយៈប្រព័ន្ធដែលធ្វើឲ្យអង្គភាពអាចដំណើរការឲ្យមានភាពរលូន និងប្រសិទ្ធិភាពខ្ពស់។
31
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
គ. ការរចនាផលិតកម្ម ដំណើរការប្រតិបត្តិ៖ ដំណើរការផលិតកម្ម - ប្រតិបត្តិគឺជាដំណើរការលូននៃផលិតកម្ម ឬសេវាកម្ម ដោយមានការកំណត់នូវបទដ្ឋានច្បាស់លាស់មួយសម្រាប់អង្គភាពក្នុងការប្រតិបត្តិនៅក្នុងការផលិត នូវផលិតផលរបស់ខ្លួន។ ឧទាហរណ៍៖ មុខចូល មុខចេញ ធនធាន ផលិតផល កម្លាំងពលកម្ម សេវាកម្ ផ្សេងៗ ធនធាន ពលកម្ម ស្ថានីយ៍ ការងារ 1 ស្ថានីយ៍ ការងារ 2 ស្ថានីយ៍ ការងារ 3 ស្ថានីយ៍ ការងារ 4
32
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ឧទាហរណ៍៖ A B E F G H C D ស្ថានីយ៍ការងារ 1(៣ នាទី) ស្ថានីយ៍ការងារ 2 (៤ នាទី) ស្ថានីយ៍ការងារ 3 (១ នាទី) ស្ថានីយ៍ការងារ 4 (២ នាទី) ពេលប្រតិបត្តិ (៨ម៉x៦០នាទី) =៤៨០ នាទី សមត្ថភាពផលិត=_____________________________ =៤៨ ឯកត្តា/ថ្ងៃ វដ្ដពេលវេលា (៣+៤+១+២ )
33
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ឃ. ផែនការសន្និធិ៖ គោលបំណងនៃផែនការសន្និធិ គឺដើម្បីឲ្យមានទំនិញត្រឹមត្រូវ បរិមាណត្រឹមត្រូវ ពេលវេលា និងទីកន្លែងត្រឹមត្រូវ។ ឧទាហរណ៍៖ វិធីសាស្ត្រសន្និធិទាន់ពេល (The just in time method-JIT) សំដៅទៅលើទំនិញថ្មីត្រូវបានទទួលដោយសន្មតិថានៅពេលដែលទំនិញចុងក្រោយនៃសន្និធិដើមគ្រាត្រូវបានដាក់ចូលទៅក្នុងសេវាកម្ម។ សន្និធិដើមគ្រាគឺជាការចំណាយកត់ត្រាសន្និធិនៃការងារនៅក្នុងក្រុមហ៊ុនដែលបានកត់ត្រាគណនេយ្យនៅពេលចាប់ផ្តើមនៃរយៈពេល គណនេយ្យមួយ។ សន្និធិដើមគ្រានេះគឺជាការចំណាយកត់ត្រានៃសន្និធិនៅចុងបញ្ចប់នៃរយៈពេលគណនេយ្យមុនភ្លាម, ដែលបន្ទាប់មកអនុវត្តទៅមុខចូលទៅក្នុងការចាប់ផ្តើមនៃរយៈពេលគណនេយ្យបន្ទាប់។
34
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ង. ការគ្រប់គ្រងគុណភាព៖ ការគ្រប់គ្រងគុណភាពទាក់ទងទៅនឹងដំណើរការនៃការត្រួតពិនិត្យ ផលិតផល និងសេវាកម្ម ដើម្បីឲ្យដឹងថាពួកគេឆ្លើយតបទៅនឹងបទដ្ឋានពិតប្រាកដ។ ច. ការព្យាករណ៍ការផលិត៖ គឺជាដំណើរការនៃការប្រើប្រាស់ព័ត៌មានពីអតីត និងបច្ចុប្បន្ន ដើម្បីព្យាករណ៍ការផលិតនាពេលអនាគត។ តម្រូវកាផលិត= គម្រោងលក់ + (សន្និធិចុងក្រោយ - សន្និធិដើមគ្រា) Production Requirement = Project Sale + (Desire Ending Inventory – Beginning Inventory)
35
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ឆ. យុទ្ធសាស្រ្តអង្គភាព ការធ្វើសេចក្ដីសម្រេចចិត្តត្រូវបានគេធ្វើឡើងជារចនាសម្ព័ន្ធស្របច្បាប់នៃអាជីវកម្ម។ ទម្រង់នៃអាជីកម្មមានបីគឺ៖ ក្រុមហ៊ុនឯកកម្មសិទ្ធិ៖គឺជាអាជីវកម្មដែលកាន់កាប់ និងប្រតិបត្តិដោយមនុស្សម្នាក់ (បំណុលគ្មានកំណត់)។ ក្រុមហ៊ុនសមូហនាម៖ គឺជាអាជីវកម្មដែលកាន់កាប់ និងប្រតិបត្តិដោយមនុស្សពីរ ឬច្រើនជាង។ ហើយវាចែកចេញជាពីរប្រភេទគឺក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានក្រិត។ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសារជីវកម្ម ឬក្រុមហ៊ុនអនាមិក៖ អាជីកម្មគ្រប់គ្រង និងប្រតិបត្តិដោយម្ចាស់ភាគហ៊ុន ហើយបំណុលមានកំណត់ចំពោះ
36
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ជ. គម្រោងហិរញ្ញវត្ថុ ព្យាករណ៍របាយការចំណូល៖ គឺជាគម្រោងនៃការប្រមើលមើលនៃការលក់ ចំណាយ និងចំណូលរបស់អង្គភាព។ ព្យាករណ៍តារាងតុល្យកា៖ គឺជាគម្រោងនៃទ្រព្យសម្បត្តិ បំណុល និងកម្រិតទ្រព្យសម្បត្តិរបស់ម្ចាស់នាពេលអនាគត។ គម្រោងថវិកា៖ គឺជាលំដាប់នៃថវិកាប្រចាំខែ ប្រចាំត្រីមាស ដែលបង្ហាញនូវបង្កាន់ដៃប្រាក់ និងតម្រូវការនៃការខ្ចី ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ។ ចំណុចស្រង់ដើម៖ គឺជាកម្លាំងលក់ ដែលចំណូលស្មើនឹងថ្លៃដើម ដែលជាហេតុនាំឲ្យមិនចំណេញ មិនខាត។
37
III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making):
១. អ្វីទៅដែលហៅថាការធ្វើសេចក្ដីសម្រេចចិត្ត? ការធ្វើសេចក្ដីសម្រេចចិត្ត គឺជាដំណើរនៃការកំណត់បញ្ហា និងឱកាស ដើម្បីដោះស្រាយ។ ការសម្រេចចិត្តគឺជាការពិពណ៌នា ពីដំណាក់កាលជ្រើសរើសនៃមធ្យោបាយផ្សេងៗជាច្រើន ដើម្បីដាក់ចេញនូវកម្មវិធីប្រតិបត្តិ ឬកម្មវិធីសកម្មភាពរបស់និយោជិកទាំងអស់ក្នុងដំណើរការអាជីវកម្ម។ អ្នកគ្រប់គ្រងទាំងអស់ត្រូវមានភាពឈ្លាសវៃក្នុងការធ្វើការសម្រេចចិត្តព្រោះការដាក់ចេញនូវការសម្រេចិត្តរបស់អ្នគ្រប់គ្រងនីមួយៗជាការកំណត់ភាពជោគជ័យ ឬបរាជ័យរបស់ក្រុមហ៊ុន។
38
III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
២. ប្រភេទនៃការគ្រប់គ្រងសេចក្ដីសម្រេចចិត្ត៖ ក. កាសម្រេចចិត្តបែប Programmed Vs Non-Programmed Decision making៖ Programmed Decision៖ គឺជាសេចក្ដីសម្រេចចិត្ត ដែលធ្វើឡើងជាការរំពឹងទុកនៃការផ្លាស់ប្ដូរខាងក្រៅ។ Non-Programmed Decision៖ ជាដំណើរការនៃការកំណត់ និងដោះស្រាយបញ្ហានៅពេលដែលបញ្ហាមានតែមួយ ហើយវាគ្មានទម្រង់បែបបទដែលបានបង្កើតដដែលៗ កាលពីមុនដែលត្រូវបានគេប្រើជាតំរុយ។
39
III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
ខ. កាសម្រេចចិត្តបែប Proactive Vs Reactive Decision Making៖ Proactive Decision៖ គឺជាសេចក្ដីសម្រេចចិត្ត ដែលធ្វើឡើងជាការរំពឹងទុកនៃការផ្លាស់ប្ដូរខាងក្រៅ ឬលក្ខខណ្ឌផ្សេងៗ។ Reactive decision៖គឺជាសេចក្ដីសម្រេចចិត្ត ដែល ធ្វើឡើងក្នុងការឆ្លើយតបទៅលើការផ្លាស់ប្ដូរខាងក្រៅ។
40
III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
គ. កាសម្រេចចិត្តបែប Intuitive Vs Systematic Decision Making៖ Intuitive Decision៖ គឺជាដំណើរការនៃការប៉ាន់ស្មាន ទស្សន៍ទាយ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តក្នុងចំណោមដំណោះស្រាយផ្សេងៗ ។ Systematic decision៖ គឺជាការរៀបចំភាពពិត ប្រមូលព័ត៌មាន ដំណើរការវិភាគទិន្នន័យសម្រាប់ការជ្រើសរើសក្នុងចំណោមដំណោះស្រាយផ្សេងៗ។
41
III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
៣. ដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត៖ Step 1 Step 2 Step 3 Step 4 Find & Defined the Source of problem Generate & valuate Alternative solution Select Preferred solution Implement The Solution & monitoring Recycle process as necessary
42
III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
៤. កាសម្រេចចិត្តជាក្រុម និងបុគ្គល ១. ការធ្វើសេចក្ដីសម្រេចចិត្តជាបុគ្គល គឺជាប្រធានបទដែលជាកត្តាឥរិយាបថដែលទាក់ទងទៅនឹងតម្លៃរបស់បុគ្គល បុគ្គលិកលក្ខណៈ ឧប្បនិស្ស័យនៃភាពប្រថុយប្រថាន និងសក្ដានុពលនៃការខ្វះការពិភាក្សា។ បច្ច័យមិនល្អដែលបណ្ដាលមកពីការធ្វើសេចក្ដីសម្រេចចិត្តមានដូចជា៖ ព័ត៌មានដែលមានតិចតួច ដែលធ្វើការសម្រេចចិត្តនេះមានការខុសឆ្គង មានគំនិតមិនទូលំទូលាយ ធ្វើឲ្យអ្នកក្រោយបង្គាប់មិនសូវយល់ និងចូលរួមអនុវត្តន៍មិនបានសស្រាក់សស្រាំ។
43
៤. កាសម្រេចចិត្តជាក្រុម និងបុគ្គល (ត)
២. ការធ្វើសេចក្ដីសម្រេចចិត្តជាក្រុម គឺជាធម្មតាស៊ីពេលច្រើន ជាងការធ្វើសេចក្ដីសម្រេចចិត្តជាបុគ្គល ដើម្បីឈានដល់ការធ្វើសេចក្ដីសម្រេចចិត្ត។ ការស្រាវជ្រាវបានបង្ហាញថា ការសម្រេចចិត្តដោយមតិទូទៅដែលមានអ្នកចូលរួម ប្រាំ ឬច្រើនជាងប្រាំ ជាទូទៅឧត្តុងឧដ្តមជាងការធ្វើសេចក្ដីសម្រេចចិត្តជាបុគ្គល។
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.