Presentation is loading. Please wait.

Presentation is loading. Please wait.

វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer

Similar presentations


Presentation on theme: "វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer"— Presentation transcript:

1 វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

2 វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 2 : លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច Circular Flow of Economic Activities បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

3 Chapter 2 : លំហូរវិលនៃសកម្មភាសេដ្ឋកិច្ច Circular Floe of Economic Activities

4 Chapter 2 : លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច Circular Floe of Economic Activities
គោលបំណងនៃមេរៀន៖ បន្ទាប់ពីសិក្សាមេរៀននេះចប់អ្នកនិងមានសមត្ថភាព៖ បង្ហាញពីភ្នាក់ងារសេដ្ឋកិច្ច និងទីផ្សារចំនួន៤ ពន្យល់អំពីអន្តរទំនាក់ទំនងរវាងគ្រួសារ និងសហគ្រាស ពន្យល់អំពីអន្តរទំនាក់ទំនងរវាងគ្រួសារ សហគ្រាសជាមួយនឹងទី ផ្សារហិរញ្ញវត្ថុ បង្ហាញពីលំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចដែលមានបីភ្នាក់ងារ សេដ្ឋកិច្ច បង្ហាញអំពីលំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងម៉ូដែលសេដ្ឋ កិច្ចបើកចំហ។

5 ជំពូកទី២៖ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច
១. សេចក្ដីផ្ដើម៖ លំហូរវិលពិពណ៌នាពីការហូរនៃសេវាកម្មនៃកត្តាផលិតកម្មពី​ផ្នែកគ្រួសារទៅផ្នែកអាជិវកម្មដោយឆ្លងកាត់ទីផ្សាកត្តាផលិតកម្ម និងបង្ហាញពីការហូរទំនិញ និងសេវាកម្ម ដែលផលិតបានដោយការ​ប្រើប្រាស់កត្តាផលិតកម្ម ហូរចេញពីផ្នែកអាជីវកម្មឆ្ពោះទៅគ្រួសារ​តាម​រយៈទីផ្សារផលិតផល។ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចបានបង្ហាញឲ្យយើងឃើញនូវផ្នែក​សំខាន់នៃភ្នាក់ងារសេដ្ឋកិច្ចទាំង៤ (ផ្នែកគ្រួសារ ផ្នែកអាជីវកម្ម ផ្នែករដ្ឋាភិបាល និងផ្នែកបរទេស) ដែលបានចូលរួមនៅក្នុងដំណើរការប្រតិបត្តិ​នៃ​ម៉ាក្រូសេដ្ឋកិច្ច។ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចមានភ្នាក់ងារពីរគឺ (ផ្នែកគ្រួសារ និងអាជីវកម្ម) និងទីផ្សារពីរប្រភេទ (ទីផ្សារផលិតផល និងទីផ្សារកត្តាផលិតកម្ម)។

6 ជំពូកទី២៖ លំហូរវិលនៃសកម្មភាពសេដ្ឋកិច្ច
២. លំហូរវិលធម្មតា (The Simple Circular Flow)៖ ចលនាវិលគឺជាចលនាកើតឡើងបន្តបន្ទាប់ និងកើតមាន​ដែដែលៗនៃទំនិញ និងសេវាកម្មចុងក្រោយ និងកត្តាផលិតកម្មដើម្បី​ធ្វើ​ការ​ដោះ​ដូរ និងទូទាត់ទៅលើទំនិញ​ សេវាកម្ម និងកត្តាផលិតកម្ម​ទាំងនោះ។ ចំណុចដែលធ្វើអោយយើងមានចំណាប់អារម្មណ៍​នៅ​ក្នុង​លំ​ហូរ​វិល​នេះ​ គឺថាមានលំហូរវិលពីរ​ធ្វើចលនា​ផ្ទុយគ្នា។ លំហូរ​វិលមួយ​បង្ហាញ​ពីការ​ហូរនៃទំនិញសេវាកម្ម​ និងកត្តា​ផលិតកម្ម​ហើយ​លំហូរវិល​មួយ​ទៀត​បង្ហាញ​ពីការ​ហូរ​នៃ​សាច់ប្រាក់​សម្រាប់​ទូរទាត់​របស់​ប្រើ​ប្រាស់​ទាំងឡាយនោះ។

7 ២. លំហូរវិលធម្មតា (The Simple Circular Flow)៖
២.១. រចនាសម្ព័ន្ធនៃ​លំហូរវិលធម្មតា (The Structure of Simple Circular Flow)៖ រចនាសម្ព័ន្ធនៃលំហូរវិលធម្មតា​ចែកចេញជាពីរភ្នាក់ងារ​សំខាន់ៗ​គឺ៖ ១. ផ្នែកគ្រួសារ (Household Sector) ២. ផ្នែកអាជីវកម្ម (Business Sector)

8 ២. លំហូរវិលធម្មតា (The Simple Circular Flow)៖
២.១.១. ផ្នែកគ្រួសារ (Household Sector): ផ្នែកគ្រួសារ គឺសំដៅទៅលើគ្រួសារទាំងឡាយនៅក្នុងសេដ្ ខកិច្ច​ ដែលលក់សេវារបស់ខ្លួន​ទៅឲ្យផ្នែកអាជីវកម្មតាមរយៈ​ ទីផ្សារ​កត្តា​ផលិតកម្ម និងជាអ្នកប្រើប្រាស់ទំនិញ និងសេវា កម្ម​នៅ​ក្នុង​សេដ្ឋកិច្ច ហើយផ្នែកនេះ​មិនត្រូវការប្រាក់ចំណែ ញទេ។

9 ២. លំហូរវិលធម្មតា (The Simple Circular Flow)៖
២.១.២. ផ្នែកអាជិវកម្ម (Business Sector): ផ្នែកអាជីវកម្ម គឺជាផ្នែកដែលធ្វើការផលិតទំនិញ​ និងសេវា កម្ម​នៅ ក្នុង​សេដ្ឋកិច្ច​ដែលរួមមានក្រុមហ៊ុន​ឯកកម្ម​សិទ្ធិ​ ក្រុម ហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុន​សាជីវកម្ម។ ផ្នែកអាជីវកម្ម​ផលិ តទំនិញ​ និងសេវាកម្ម​ដើម្បីផ្គត់ផ្គង់ទៅឲ្យគ្រួសារដោយឆ្លងកាត់ ដំ​ណាក់កាល​ទីផ្សារ​មួយប្រភេទ​ដែល​គេឲ្យ​ឈ្មោះ​ថា ទីផ្សាផលិតផ ល។ ផ្នែកអាជីវកម្ម​ត្រូវការកត្តា៤យ៉ាងនៃកត្តា​ផលិតកម្ម​ដើម្បីផ លិតទំនិញ និងសេវាកម្ម ដែលកត្តាទាំងនោះ​រួមមាន៖ . ដី (Land) . មូលធន (Capital) . កម្លាំងពលកម្ម (Labor) . សហគ្រិនភាព (Entrepreneurship)

10

11 ២. លំហូរវិលធម្មតា (The Simple Circular Flow)៖
២.២. លំហូររូប (Physical Flow): ចលនា ឬលំហូរច្រាសទ្រនិចនាឡិកាដើរក្នុងដ្យាក្រាម២- ១ បានពិពណ៌នាអំពីលំហូររូបនៃ​ទំនិញ និងសេខវាកម្មនៅ ក្នុងសេដ្ឋកិច្ច។ នៅពាក់កណ្ដាលនៃដ្យាក្រាម២-១ យើង សង្កេតឃើញលំហូរនៃ​ទំនិញ និងសេវាកម្មចុងក្រោយ (ផលិតផលសម្រេច) ហូរចេញពីផ្នែកអាជីវកម្មឆ្ពោះ​ទៅកាន់ គ្រួសារ​ដោយ​ឆ្លងកាត់ទីផ្សារ​ផលិតផល។ ចូរកត់សំគាល់ថា​ នៅ ក្នុងទីផ្សារ​ផលិតផល អ្នកប្រើ​ប្រាស់​ដែល​ស្ថិតនៅក្នុងទី ផ្សារផលិតផល អ្នកប្រើប្រាស់​ដែល​ស្ថិត​នៅក្នុងផ្នែកគ្រួសារ​គឺ ជាអ្នកដែលមានតម្រូវការ (Demanders)​ ហើយ​ក្នុងខណៈ នោះ​ចំពោះក្រុមហ៊ុនដែលស្ថិតនៅ​ក្នុងផ្នែក​អាជីវ​កម្ម​គឺជា អ្នក​ផ្គត់ផ្គង់ (Suppliers)។

12 ២. លំហូរវិលធម្មតា (The Simple Circular Flow)៖
២.២. លំហូររូប (Physical Flow): នៅពាក់កណ្ដាលនៃដ្យាក្រាម ២-១ ចលនាច្រាសទ្រនិច នាឡិការដើរបាន​ពិពណ៌នាពីលំហូរនៃ​កត្តាផលិតកម្ម។ ដូច្នេះ​នៅ ក្នុងទីផ្សារ​ផលិតកម្ម ក្រុមហ៊ុនដែល​ស្ថិតនៅក្នុង​ ផ្នែកអាជីវកម្មគឺជា អ្នកតម្រូវការ (Demanders) ហើយក្នុងខនៈ នោះចំពោះ​អ្នក​ប្រើ​ប្រាស់​ដែល​ស្ថិត​នៅក្នុង ផ្នែក​គ្រួសារ គឺ អ្នកផ្គត់ផ្គង់ (Suppliers)។

13

14 ២. លំហូរវិលធម្មតា (The Simple Circular Flow)៖
២.៣. លំហូរនៃការចំណាយ (Flow of Expenditures): លំហូរវិលនៃការចំណាយមានបួនចំណែកដែលយើងនិង លើកយកមកពិភាក្សាដោយឡែកៗពីគ្នាគឺចំណាយលើការ ប្រើប្រាស់​ ផលិតផលជាតិ ចំណាយលើកត្តាផលិតកម្ម និង ចំណូលជាតិ។ .​ នៅខាងឆ្វេងនៃជ្រុងខាងលើដ្យាក្រាមបានបង្ហាញពី លំហូរនៃ​ការចំណាយលើការប្រើប្រាស់រវាងផ្នែកគ្រួសារ និងទីផ្សារផលិតកម្ម។ “ចំណាយលើការប្រើប្រាស់គឺជា ចំណាយដែល​ធ្វើឡើងដោយផ្នែកគ្រួសារដើម្បីទិញទំនិញ និងសេវាកម្ម ពីទីផ្សារផលិតផលសម្រាប់យកមកប្រើ​ ប្រាស់​ផ្ទាល់​ខ្លួន ឬជាលក្ខណៈគ្រួសារ” ។

15 ២. លំហូរវិលធម្មតា (The Simple Circular Flow)៖
២.៣. លំហូរនៃការចំណាយ (Flow of Expenditures): .​ចំណូលដែលទទួលបានដោយក្រុមហ៊ុនអាជីវកម្ម​ក្នុងការ​លក់​ ទំនិញ​ និងសេវាកម្មគឺវាបាន​បង្ហាញ​ពីតម្លៃ​នៃផលិតផល​ជាតិ ដែល​លក់​បាន​នៅ ក្នុង​សេដ្ឋកិច្ច​។ “ផលិតផលជាតិ គឺជាតម្លៃ សរុប​នៃទំនិញ​ និងសេវាកម្មចុងក្រោយ (ផលិតផលសម្រេច) ដែលផលិតបាន​នៅក្នុងសេដ្ឋកិច្ច ហើយដាក់លក់​នៅ លើ​ទីផ្សារ ផលិតផល” ។ . ការចំណាយដែលធ្វើឡើងដោយផ្នែកអាជីវកម្ម​ដូចជា ការ ចំណាយ​នៅក្នុងការជួលសេវានៃកត្តាផលិតកម្មត្រូវបានគេ​ហៅ ថា “កត្តាចំណាយ (Factor Payments)”។ “កត្តា​ចំណាយ គឺជា ចំណាយដែលធ្វើឡើង​ដោយក្រុមហ៊ុនអាជីវកម្ម​សម្រាប់​ទូទាត់​ ក្នុង​ការប្រើ​ប្រាស់សេវាកត្តា​ផលិតកម្ម”។ ចំណូលដែលរកបាន តាម​រយៈ ការដោះដូរកត្តាផលិតកម្ម ត្រូវបានគេហៅថា “ចំណូល ជាតិ (National Income) “។

16 ៣. លំហូរវិលជាមួយនឹងទីផ្សារហិរញ្ញវត្ថុ (The Circular Flow with financial Market)៖

17 ៣. លំហូរវិលជាមួយនឹងទីផ្សារហិរញ្ញវត្ថុ (The Circular Flow with financial Market)៖
. ទីផ្សារហិរញ្ញវត្ថុ គឺជាទីផ្សារដែលគេប្រើប្រាស់​សម្រាប់ការដោះ​ដូរ​មូលធនហិរញ្ញវត្ថុ។ .​ប្រាក់សន្សំគឺផ្នែកមួយនៃចំណូលរបស់គ្រួសារ​ដែលមិនបានយកទៅ​ប្រើ​សម្រាប់ ចំណាយលើការប្រើ​ប្រាស់ មានមធ្យោចាយ​ជាច្រើន​ដែល​គ្រួសារ​សន្សំចំណូល​របស់ពួកគេ​ ដោយអ្នកខ្លះ​យកទៅ​សន្សំនៅធនាគារ (Bank) ឬស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត។ . មុខងារដំខាន់នៃទីផ្សារហិរញ្ញវត្ថុគឺប្រមូលប្រាក់សន្សំ ដែលសល់ពីការប្រើប្រាស់របស់ផ្នែកគ្រួសារ ហើយបង្វែរទៅឲ្យ​ផ្នែកអាជីវកម្មជំនួសវិញ ដើម្បីពង្រីមុខរបរអាជីវកម្មរបស់ពួកគេ ផ្នែកអាជីវកម្មបានខ្ចីពីទីផ្សារហិរញ្ញវត្ថុ ដើម្បីចំណាយ​ទិញសម្ភារៈ អាគារ រោងចក្រ ម៉ាស៊ីនជាដើម ទំនិញទាំងអស់នេះគេហៅ​ថាទំនិញ​មូលធនដែលមានលក់នៅទីផ្សារ​ផលិតផល។

18 ៤. លំហូរវិលជាមួយរដ្ឋាភិបាល (The Circular Flow with Government)៖
. ឧទាហរណ៍រដ្ឋាភិបាលបានទិញសម្ភារយទ្ធភ័ណ្ឌ ទិញសម្ភារ​សាងសង់ផ្លូវ សង់សាលារៀន និងសង់ស្ពានជាដើម ការចំណាយទាំងអស់នេះ​ហៅថាចំណាយរបស់រដ្ឋាភិបាល (Government Purchase)។ . រដ្ឋាភិបាលមាបប្រភពចំណូលពីរសម្រាប់ទ្រទ្រង់ថវិការរបស់រដ្ឋ​ដូចមានបង្ហាញនៅក្នុងដ្យាក្រាម​ខាងក្រោម៖ ចំណូលរកបានតាមរយៈការទារពន្ធដារ ចំណូលបានមកពីការខ្ចីពីទីផ្សារហិរញ្ញវត្ថុ

19 ៤. លំហូរវិលជាមួយរដ្ឋាភិបាល (The Circular Flow with Government)៖

20 ៤. លំហូរវិលជាមួយផ្នែកបរទេស (The Circular Flow with Foreign)៖
. ផ្នែកបរទេសរួមមានផ្នែកគ្រួសារ ផ្នែកអាជីវកម្ម និងផ្នែករដ្ឋាភិបាល​ដែលមានតាំងទីលំនៅក្នុងប្រទេសមួយផ្សេងទៀត។ ផ្នែកបរទេសដើរតួនាទិជាអ្នកមានតម្រូវការ និងជាអ្នក​ផ្គត់ផ្គង់​ផលិត​ផល​នៅក្នុងទីផ្សារផលិតផល នៅពេលដែលបរទេស​ផ្គត់ផ្គង់​ផលិត​ផល​ទៅឲ្យផ្នែកណា​មួយនៅក្នុងស្រុក​ត្រូវបានគេហៅថា “ការរនាំចូល ឬអាហរ័ណ (Imports)”។ “ការនាំចូល” គឺជាទំនិញដែលបានមកពីបណ្ដា​ប្រទេសដទៃ​ដោយភ្នាក់ងារសេដ្ឋកិច្ច​ក្នុងស្រុក។ ឧទាហរណ៍ “រថយន្ត ទោចក្រយានយន្ត ប្រេងសាំង ទឹកអប់ ស្បែកជើង កុំព្យូទ័រ សម្លៀកបំពាក់ ទំនិញទាំងអស់នេះ​ត្រូវបាន​នាំចូលមក​ក្នុងប្រទេស​កម្ពុជាពីបណ្ដា​ប្រទេសដទៃទៀត។ . ប្រសិនបើផ្នែកបរទេសត្រូវការផលិតផល​ដែលផលិត​ដោយ​ផ្នែកអាជីវ​កម្ម​ក្នុងស្រុក​ព្រឹត្តិការបែបនេះហៅថា “ការនាំចេញ ឬនីហរ័ណ (Exports)។ “ការនាំចេញ” គឺជាទំនិញដែលផលិតបាននៅក្នុងស្រុក​ហើយត្រូវបានគេទិញ​ដោយ​ប្រទេស​ដទៃទៀត” ឧទាហរណ៍៖ ប្រទេសកម្ពុជាបាននាំចេញនូវសម្លៀកបំពាក់ទៅកាន់សហរដ្ឋ​អាមេរិក និងនាំស្រាបៀរអង្គរទៅជប៉ុន។ល។

21 ៤. លំហូរវិលជាមួយផ្នែកបរទេស (The Circular Flow with Foreign)៖
. ផលិតផលជាតិមានចំនួនកើនឡើង​កត្តាទាំងអស់នៅក្នុងលំហូរវិល​ ដែលរួមមានការចំណាយទៅលើ កត្តាផលិតកម្ម ចំណូលជាតិ ចំណាយលើការប្រើសប្រាស់ ការសន្សំ និងពន្ធដារ ព្រមទាំងកត្តា​សេដ្ឋកិច្ច​ផ្សេងៗទៀតក៏មានការកើនឡើងដែរ នោះមានន័យថា​សេដ្ឋកិច្ច​មានការរីកចំរើន។ . “នីហរ័ណពិត” គឺជាការចំណាយដែលធ្វើឡើង​ដោយផ្នែក​បរទេសទៅលើផលិតផល​ដែលផលិតក្នុងស្រុក​ដកចេញការ​ចំណាយ ដែលធ្វើឡើងដោយ​ផ្នែក​ក្នុងស្រុក​ទាំងបី​ទៅលើផលិតផល​ដែល​ផលិត​នៅបរទេស ឬមានន័យថា គឺជាផលដក​រវាង​ និហរ័ណ និងអាហរ័ណ។ នីហរ័ណពិត =នីហរ័ណ - អាហរ័ណ Net Export = Export(Ex) – Import(M) ប្រសិនបើ Ex >M នាំឲ្យ Net Ex (+) ប្រសិនបើ Ex< M នាំឲ្យ Net Ex (-)

22

23 សំណួរកិច្ចការផ្ទះ (Home Works)៖
. តើភ្នាក់ងារលំហូរវិលនៃ​សេដ្ឋកិច្ចមានប៉ុន្មាន?អ្វីខ្ល? ចូររៀបរាប់។ . តើគ្រួសារនៅក្នុងម៉ាក្រូសេដ្ឋកិច្ចមានតួនាទីអ្វីខ្លះ?ចូរពន្យល់។ . តើសហគ្រាសនៅក្នុសេដ្ឋកិច្ច​គេសំដៅទៅលើអ្វី? ហើយមានតួនាទីអ្វីខ្លះចូរពន្យល់។ . នៅក្នុងម៉ាក្រូសេដ្ឋកិច្ចទីផ្សារមានចំនួនប៉ុន្មាន?អ្វីខ្លះ? . ចូរពន្យល់ពីលំហូរវិលសេដ្ឋកចិចសាមញ្ញ​ដែលមានតែ​គ្រួសារ និងសហគ្រាស? . ចូរពន្យល់ពីលំហូរវិលជាមួយនឹងទីផ្សារហិរញ្ញវត្ថុ? . ចូរពន្យល់អំពីលំហូរវិលនៃសកម្មភាពសេដ្ឋកិច្ចដែលមានបីភ្នាក់ងារសេដ្ឋកិច្ចគ្មានបរទេស? . ចូរពន្យល់ពីលំហូរវិលនៃសកម្មភាពសរដ្ឋកិច្ចដែលស្ថិតនៅក្នុងសេដ្ឋកិច្ច​បើកចំហរ?

24

25


Download ppt "វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer"

Similar presentations


Ads by Google