Download presentation
Presentation is loading. Please wait.
1
ទទួលបានវិញ្ញាបនបត័្រ
ទម្រង់បែបបទដើម្បី ទទួលបានវិញ្ញាបនបត័្រ រៀបចំដោយៈ លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ Tel: ;
2
សវនកម្ម និងទំរង់នៃការផ្តល់វិញ្ញាបនបត្រ
ការធ្វើសវនកម្ម ជានីតិវិធីធ្វើឡើងជាប្រព័ន្ធមានលក្ខណៈឯករាជ្យ និងមានការចងក្រងទុកជាឯកសារ ភស្តុតាងសវនកម្ម និងការវាយតម្លៃច្បាស់លាស់ ដើម្បីកំណត់ទំហំសវន កម្មដែលត្រូវបានបំពេញ។ សវនកម្មត្រូវបានធ្វើឡើងដោយសវនករដែលមានជំនាញច្បាស់លាស់ ដើម្បីកំណត់ឱ្យបានច្បាស់ លាស់ថានីតិវិធី និងតម្រូវការ ចាំបាច់នានា និងលទ្ធផលពាក់ព័ន្ធអនុឡោមតាមការរៀបចំដែលបានគ្រោងទុក និងដើម្បីឱ្យដឹងថាតើការគ្រោងទុកទាំងនោះត្រូវបានអនុវត្តដោយប្រសិទ្ធភាព ទៅតាមលក្ខខណ្ឌតម្រូវនៃគំរោង CAS។ លក្ខណៈវិនិច្ឆ័យសវនកម្ម ជាសំណុំគោលនយោបាយ នីតិវិធី ឬលក្ខខណ្ឌតម្រូវទាំងឡាយណាដែលគេប្រើជាឯកសារយោងនៅក្នុងអំឡុងពេលធ្វើសវនកម្មដើម្បីឱ្យដឹងថាបានអនុវត្ត តាមប្រព័ន្ធត្រឹមត្រូវ។ លក្ខណៈវិនិច្ឆ័យជាផ្នែកមួយនៃតារាងត្រួតពិនិត្យដែលត្រូវបានប្រើប្រាស់ដោយសវនករដើម្បីធ្វើសវនកម្មកសិដ្ឋានដោយផ្អែកលើភស្តុតា ង។
3
ភស្តុតាងសវនកម្ម ការកត់ត្រា របាយការណ៍នៃការពិត ឬព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យសវនកម្ម (ភស្តុតាងសវនកម្មអាចជាការបរិយាយឬការ បង្ហាញចំនួន)។ សវនករ ជាបុគ្គលមានការបណ្តុះបណ្តាល និងមានសមត្ថកិច្ចតាមលក្ខណៈបច្ចេកទេសដែលមានលក្ខណៈសម្បត្តិក្នុងការធ្វើសវនកម្ម និងជាអ្នកទទួលបានការ តែងតាំងដោយគណៈកម្មាធិការគ្រប់គ្រងរបស់គំរោង CAS។ សវនករអាចជាគ្រូឧទ្ទេស ប៉ុន្តែគាត់មិនអាចធ្វើសវនកម្មលើកសិដ្ឋានដែលគាត់ទទួលខុស ត្រូវធ្វើការបណ្តុះ បណ្តាល ឬអនុវត្តសកម្មភាព GAP នោះឡើយ។
4
សវនកម្មតាមដានត្រួតពិនិត្យ
សវនកម្មប្រើប្របាស់ដើម្បីបញ្ជាក់ឱ្យច្បាស់ថាសកម្មភាពត្រូវកែតម្រូវដែលបានលើកឡើងនៅក្នុងសវនកម្មខាងដើម ត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយ។ សវនកម្មពេញលេញ សវនកម្មដែលសហគ្រាសត្រូវបានវាយតម្លៃលើការប្រតិបត្តិតាមចំណុចទាំងអស់នៃ ម៉ូឌីលមេរៀនមួយ ឬច្រើនរបស់គំរោង CAS។ សវនកម្មពេញលេញ ត្រូវបានធ្វើឡើងនៅពេលសគ្រាស មិនទាន់ទទួលបានការបញ្ជាក់គុណភាពពីគំរោង CAS ឬនៅពេលដែលម៉ូឌីលមេរៀន ត្រូវបានដាក់បន្ថែមចំពោះ វិសាលភាពសុំវិញ្ញាបនបត្រ័របស់សហគ្រាស ឬពេលដែលវិញ្ញាបនបត្រ័បញ្ជាក់ត្រូវបានច្រានចោល ឬដកចេញ ហើយសហគ្រាសកំពុងតែសុំរកការធ្វើសេចក្តី បញ្ជាក់ឡើងវិញ។
5
គណៈកម្មាធិការ គណៈកម្មាធិការគ្រប់គ្រងគំរោង CAS ត្រូវបានតែងតាំងដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ គណៈកម្មាធិការ ទទួលខុសត្រូវធ្វើការត្រួតពិនិត្យនិន្នាការអន្តរជាតិ និងថ្នាក់តំបន់នៅក្នុងផ្នែកកម្មវិធីផ្តល់វិញ្ញាបនបត្រ័លើកាអនុវត្តកសិកម្មល្អ និងផ្តល់ការអនុម័តលើការផ្លាស់ប្តូរ គោលនយោបាយ និងការអនុវត្តនានាដែលមាននៅក្នុងគំរោង CAS។ លើសពីនេះគណៈកម្មាធិការគ្រប់គ្រងលើកម្មវិធីបណ្តុះបណ្តាលគំរោងCAS និង គ្រូឧទ្ទេសព្រមទាំងការបណ្តុះបណ្តាលសវនករ និងដំណើរការធ្វើសវនកម្ម។ គណៈកម្មាធិការក៏ត្រូវធ្វើការគ្រប់គ្រងលើការចុះបញ្ជីសុំវិញ្ញាបនបត្រ័ចំពោះសហ គ្រាសដែលស្នើសុំការបញ្ជាក់ពីគំរោង CAS ផងដែរ។
6
នីតិវិធីសុំវិញ្ញាបនបត្រ័ -មុនពេល សវនកម្ម
ជំំហាន នីតិវិធី ឯកសារយោង សហគ្រាសដាក់ព្យាសុំទៅGDA តាមរយៈការិយា ល័យស្រុកដោយបង្ហាញ ជូននូវ ចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងគំរោង CAS សហគ្រាសទាក់ទងទៅការិយា ល័យស្រុក ដែលបញ្ជូនឯកសារ លំអិតនៃសហគ្រាស ទៅគណៈ កម្មាធិការគ្រប់គ្រងគំរោង CAS ពាក្យសុំបញ្ជាក់ CAS គ្រូឧទ្ទេសគំរោង CAS ជួយសហគ្រាសរៀបចំ និង កែតម្រូវនីតិវិធីពីកសិដ្ឋាន និងរោងវេចខ្ចប់ ដើម្បីឱ្យបំពេញទៅតាមតម្រូវការ គ្រូឧទ្ទេសគំរោង CAS និងបុគ្គលិក DGA ផ្តល់ការគាំទ្រទៅដល់ សហគ្រាស និងផ្នែកផ្សេងៗតាម តម្រូវការ បទដ្ឋាន GAP កម្ពុជា -ផលិតកម្មផ្លែឈើ និងបន្លែ ម៉ូឌីល ASEAN GAP សហគ្រាសដាក់ពាក្យទៅ គណៈកម្មាធិការ CAS MC ដើម្បីសុំធ្វើសវនកម្ម នៅពេលនីតិវិធី និងប្រព័ន្ធនានា បំពេញទៅតាមបទដ្ឋាន CAS គ្រូឧទ្ទេសទាក់ ទងទៅ CAS management committee (CAS MC) ដើម្បីសម្រួលដល់ការធ្វើសវនកម្ម សំណើរសុំធ្វើ សវនកម្ម CAS
7
នីតិវិធីសុំវិញ្ញាបនប័ត្រ - សវនកម្ម និងការទទួលស្គាល់
ការរៀបចំគំរោងពេល វេលានៃការធ្វើសវនកម្ម ឯករាជ្យ សវនករដែលមានភារកិច្ច ទាក់ទង ទៅសហគ្រាស និងរៀបចំតារាង ពេលវេលា និងទំហំនៃការធ្វើសវនកម្ម។ វិសាលភាពសវនកម្ម កំណត់ថាតើផ្នែកណាមួយត្រូវធ្វើ សវនកម្ម (សុវត្ថិភាពអាហារ) ប្រភេទដំណាំ ទំហំប្រតិបត្តិការ វិធីផលិត និងទីតាំង កសិដ្ឋាន។ ការរៀបចំទាំងនេះត្រូវបាន បញ្ជាក់ជាលាយលក្ខណ៍ អក្សរ។ សេចក្តីបញ្ជាក់ពីការធ្វើ សវនកម្មពីគំរោងCAS សវនកម្មឯករាជ ត្រូវបានធ្វើឡើង (មើល ផ្នែកទី៤) រាល់សកម្មភាពត្រូវកែលំអដែល ត្រូវធ្វើសវនកម្មតាមដាន និង យុទ្ធសាស្ត្រកែតម្រូវដែលបានឯកភាព ត្រូវបានចងក្រងជាឯកសារ របាយការណ៍ធ្វើសវនកម្ម CAS សវនកម្មតាមដានត្រូវបានធ្វើឡើង (បើចាំបាច់) សកម្មភាពកែតំរូវត្រូវបានផ្ទៀងផ្ទាត់ដោយសវនករគំរោង CAS ការទទួលស្គាល់ត្រូវបានផ្តល់ឱ្យ ជោគជ័យនៅក្នុងការធ្វើសវនកម្ម បង្កឱ្យមានការផ្តល់ឱ្យនូវការទទួល ស្គាល់អំពីការអនុវត្តកសិកម្មល្អ ផ្នែកសុវត្ថិភាពអាហារពីគំរោង CAS របាយការណ៍សវនកម្មត្រូវបាន បញ្ជូនទៅឱ្យ CAS MC ដើម្បីផ្តល់ជូនវិញ្ញាបនបត្រ័ ។ វិញ្ញាបនបត្រ័មានដាក់បញ្ចូល លេខចុះបញ្ជីគំរោង CAS ។ វិញ្ញាបនបត្រ័ទទួលស្គាល់ សហគ្រាសពីគំរោង CAS បញ្ជីសហគ្រាសដែលមានការទទួលស្គាល់ ការរក្សាបាននូវការទទួល ស្គាល់ពីគំរោង CAS ការផ្តល់ការទទួលស្គាល់ត្រូវបាន បន្តផ្តល់ឲ្យ តាមរយៈស្វ័យវាយតម្លៃ (ធ្វើឡើងដោយសហគ្រាស) និងដោយសវនកម្មថែទាំធ្វើ ឡើងដោយសវនករគំរោង CAS (ជំហាន ៥ដល់៨)។ បញ្ជីសហគ្រាសដែលមាន ការទទួលស្គាល់
8
Draft form GAP application
9
Draft GAP Certificate
10
CamGAP Logo
11
Thank you
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.