Download presentation
Presentation is loading. Please wait.
1
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
លំនាំដើមនៃសេដ្ឋកិច្ច Introduction to Economic ឆ្នាំសិក្សាមូលដ្ខាន ឆ្នាំទី១ ឆមាសទី២ Professor: Nouv Brosh H/P: 093/ , Website:
2
វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
មេរៀនទី២ គោលការណ៍សេដ្ឋកិច្ច
3
គោលបំណងនៃមេរៀន៖ ដឹងថាសេដ្ឋកិច្ចគឺនិយាយអំពីការលៃលកធនធានកម្រ
ត្រួតពិនិត្យមើលពីការលះបង់មួយដែលមនុស្សបានជួបប្រទះ យល់ពីអត្ថន័យនៃថ្លៃឱកាស យល់អំពីរបៀបប្រើប្រាស់ហេតុផលម៉ាជីននៅពេលធ្វើសេចក្ដីសំរេចចិត្ត ពិភាក្សាអំពីរបៀបដែលការលើកទឹកចិត្តមានឥទ្ធិពលលើឥរិយាបថមនុស្ស ពិចារណាអំពីមូលហេតុដែលថាពាណិជ្ចកម្មរវាងមនុស្ស ឬប្រជាជាតិទាំងឡាយអាចទទួលផលល្អសម្រាប់ទាំងអស់គ្នា ពិចារណាអំពីមូលហេតុដែលទីផ្សារជាមធ្យោបាយដ៏ល្អ (ប៉ុន្តែមិនល្អឥតខ្ចោះនោះឡើយ) នៅក្នុងការលៃលកធនធាន សិក្សាអំពីអ្វីដែលកំណត់និន្នាការមួយចំនួនក្នុងសេដ្ឋកិច្ចទាំងមូល
4
១. សេចក្ដីផ្ដើម (Introduction)
“សេដ្ឋកិច្ច” មានប្រភពមកពីភាសាក្រិចមានន័យថា “ការគ្រប់គ្រងផ្ទះសម្បែង”។ “សេដ្ឋកិច្ច” គឺជាការសិក្សាអំពីរបៀបដែលផលិតកម្មត្រូវបានរៀបចំដើម្បីបំពេញតម្រូវការ និងការចង់បានរបស់មនុស្ស” សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារប្រឈមមុខនឹងការធ្វើការសេចក្ដីសម្រេចចិត្ត។ សមាជិកទាំងនោះត្រូវសម្រេចថាតើខ្លួនត្រូវធ្វើអ្វី? (What) និងធ្វើដោយរបៀបណា (How) ហើយសមាជិកម្នាក់ៗនឹងទទួលបានអ្វីត្រឡប់មកវិញ។ ឧទាហរណ៍ៈ នរណាចំអិនអាហារ? ជារួមសមាជិកម្នាក់ៗនៅក្នុងក្រុមគ្រួសារនិមួយៗត្រូវតែលៃលកពីធនធានកម្ររបស់ខ្លួនឯងក្នុងចំណោមសមាជិកផ្សេងៗទៀតដោយត្រូវគិតពី សមត្ថភាព លទ្ធភាព និងបំណងប្រាថ្នា។
5
១. សេចក្ដីផ្ដើម (Introduction) (ត)
សង្គមមួយក៏ត្រូវប្រឈមនឹងការធ្វើសេចក្ដីសម្រេចចិត្តដូចគ្នាទៅនឹងសមាជិកគ្រួសារដែរ។ ដូចច្នេះគេត្រូវសួរថា៖ តើត្រូវផលិតទំនិញអ្វី? (What) តើត្រូវផលិតវាយ៉ាងដូចម្ដេច? (How) តើត្រូវផលិតសម្រាប់នរណា? (Who) តើផលិតវានៅពេលណា? (When) តើត្រូវផលិតវានៅកន្លែងណា? (Where) ភាពកម្រ (Scarcity): មានន័យថាសង្គមមានធនធានដែលត្រូវផ្ដល់ឲ្យតិចជាងអ្វីដែលមនុស្សត្រូវការ ឬប៉ងប្រាថ្នា។
6
១. សេចក្ដីផ្ដើម (Introduction) (ត)
តើសេដ្ឋកិច្ចគឺជាអ្វី? ( What is Economic) “សេដ្ឋកិច្ច” គឺជាការសិក្សាពីរបៀបដែលសង្គមគ្រប់គ្រងធនធានកម្ររបស់ខ្លួន។ “សេដ្ឋវិទូ” (Economist)៖ សិក្សាអំពីរបៀបដែលមនុស្សធ្វើសេចក្ដីសម្រេចចិត្ត ថាតើពួកគេត្រូវធ្វើការប៉ុណ្ណា? អ្វីដែលពួកគេត្រូវទិញ? តើពួកគេត្រូវសន្សំលុយប៉ុន្មាន? និងយកប្រាក់សន្សំទៅវិនិយោគយ៉ាងដូចម្ដេច? “សេដ្ឋវិទូ” (Economist)៖ សិក្សាពីរបៀបដែលមនុស្សមានអន្តរកម្មទៅលើមនុស្សផ្សេងទៀត។ ឧទាហរណ៍៖ ការពិនិត្យមើលរបៀបដែលអ្នកលក់ និងអ្នកទិញរួមគ្នាកំណត់ថ្លៃក្នុងកម្រិតមួយដែលត្រូវបានលក់ និងបរិមាណដែលបានលក់។
7
១. សេចក្ដីផ្ដើម (Introduction) (ត)
“សេដ្ឋកិច្ច” គឺជាការសិក្សារបៀបដែលបុគ្គល ក្រុមគ្រួសារ សហគ្រាស សង្គមនានា ចេះលៃលកប្រើប្រាស់ នូវធនធានកម្រក្នុងការផលិតនូវផលិតផល ដើម្បីបំពេញនូវសេចក្ដីត្រូវការឥតព្រំដែនរបស់មនុស្ស។ គោលការណ៍សេដ្ឋកិច្ច ១០ យ៉ាង៖ ១. មនុស្សប្រឈមុខនឹការលៈបង់ ២. ការចំណាយលើអ្វីមួយ នោះគឺជាអ្វីដែលអ្នកត្រូវលះបង់ដើម្បីបានវា ៣. មនុស្សសមហេតុផលគិតអំពីម៉ាជីន (ការប្រើប្រាស់) ៤. មនុស្សឆ្លើយតបទៅនឹងការលើកទឹកចិត្ត ៥. ពាណិជ្ជកម្មអាចធ្វើឲ្យគ្រប់គ្នាទទួលបានផលចំណេញ ៦. ទីផ្សារគឺជាមធ្យបាយដ៏ប្រសើរក្នុងការរៀបចំសកម្មភាពសេដ្ឋកិច្ច
8
គោលការណ៍សេដ្ឋកិច្ច ១០ យ៉ាង៖
៧. ពេលខ្លះរដ្ឋាភិបាលអាចធ្វើឲ្យប្រសើរឡើងដល់លទ្ធផលទីផ្សារ ៨.បទដ្ឋានរស់នៅរបស់ប្រទេសមួយអាស្រ័យលើសមត្ថភាពរបស់ខ្លួនក្នុងការផលិតទំនិញ និងសេវាកម្ម ៩. ថ្លៃកើនឡើងពេលរដ្ឋាភិបាលបោះពុម្ភលុយច្រើនជ្រុល ១០.សង្គ្រាមប្រឈមមុខនឹងការលះបង់រយៈពេលខ្លីរវាងអតិផរណា (ការបង្កើនលុយ, ការបំប៉ោង) និង និកម្មភាព (ភាពនៃការអត់ការងារធ្វើ)
9
របៀបដែលមនុស្សធ្វើសេចក្ដីសម្រេចចិត្ត
គ្មានអាថ៌កំបាំងអ្វីឡើយសម្រាប់សេដ្ឋកិច្ច។ ថាតើយើងកំពុងពិភាក្សាអំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឬពិភពលោក។ សេដ្ឋកិច្ចនិយាយអំពីក្រុមមនុស្សដែលធ្វើអន្តរកម្មរវាងគ្នា ខណៈដែលពួកគាត់បានគិតអំពីការរស់នៅរបស់ខ្លួន។ សេដ្ឋកិច្ចឆ្លុះបញ្ចាំងអំពីឥរិយាបថរបស់បុគ្គលម្នាក់ដែលជាអ្នកបង្កើតសេដ្ឋកិច្ច។ ??
10
គោលការណ៍១៖ មនុស្សប្រឈមមុខនឹងការលះបង់
គោលការណ៍១ គឺបង្ហាញអំពីការធ្វើសេចក្ដីសម្រេចចិត្តរបស់មនុស្សនៅក្នុងការជ្រើសរើសរបស់ខ្លួន។ ពោលគឺអ្វីៗទាំងឡាយដែលយើងមានគឺសុទ្ធតែស្ថិតនៅក្នុងការជ្រើសរើសដេលយើងទាំងអស់គ្នាត្រូវធ្វើ ការលះបង់របស់អ្វីមួយ ដើម្បីទទួលបានអ្វីមួយផ្សេងទៀត។ ឧទាហរណ៍៖ ឪពុកម្ដាយរបស់អ្នកធ្វើសេចក្ដីសម្រេចចិត្ត ឬលៃលកក្នុងការប្រើប្រាស់ចំណូលក្នុងគ្រួសារ។ គាត់អាចសម្រេចចិត្តទិញអាហារ ឬសម្លៀកបំពាក់សម្រាប់កូន ការសិក្សារបស់កូន ឬសន្សំមួយចំណែកខ្លះនៃចំណូលនេះសម្រាប់ចូលនិវត្តន៍។ លក្ខខណ្ឌច្បាប់ទាក់ទងទៅនឹងបរិស្ថាន
11
គោលការណ៍១៖ មនុស្សប្រឈមមុខនឹងការលះបង់ (ត)
គោលការណ៍១៖ មនុស្សប្រឈមមុខនឹងការលះបង់ (ត) ការលះបង់ផ្សេងទៀតដែលសង្គមប្រឈមមុខគឺ សមធម៌ (Equity) និង ប្រសិទ្ធភាព (Efficiency) ឧទាហរណ៍៖ គោលនយោបាយរបស់រដ្ឋាភិបាលចង់សម្រេចឲ្យបាននូវការបែងចែកប្រកបដោយសមធម៌នូវសុខុមាលភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធផ្សេងៗ និងពន្ធលើប្រាក់ចំណូលជាដើម។
12
គោលការណ៍២៖ ថ្លៃឱកាស (Opportunity Cost)
តើថ្លៃឱកាសជាអ្វី? គឺជាអ្វីដែលអ្នកត្រូវលះបង់ដើម្បីទទួលបានអ្វីមួយផ្សេងទៀត មនុស្សប្រឈមមុខនឹងការលះបង់ ដូច្នេះការសម្រេចចិត្តតម្រូវឲ្យមានការប្រៀបធៀបរវាង ការចំណាយ និងអត្ថប្រយោជន៍នៅក្នុងការជ្រើសរើសរបស់ខ្លួន ឧទាហរណ៍៖ ការសម្រេចចិត្តថាតើគួរចូលរៀនមហាវិទ្យាល័យ ឬយ៉ាងណា? បញ្ហាទី១៖ ការចំណាយលើការសិក្សា និងការចំណាយផ្សេងៗដូចជាការស្នាក់នៅ និងអាហារ។ ប្រសិនបើអ្នកឈប់រៀន ឬចាកចេញពីមហាវិទ្យាល័យ អ្នកនឹងនៅតែត្រូវការកន្លែងស្នាក់នៅ និងអាហារដើម្បីបរិភោគផងដែរ។ ឈ្នួលផ្ទះ និងម្ហូអាហារពេលវេលាគឺជាថ្លៃឱកាស។
13
គោលការណ៍២៖ ថ្លៃឱកាស (Opportunity Cost)
បញ្ហាទី២៖ នៅពេលអ្នកចំណាយពេលវេលាមួយឆ្នាំដើម្បីសិក្សា ស្ដាប់គ្រូពន្យល់ និងធ្វើកិច្ចការសាលា អ្នកនឹងមិនអាចចំណាយពេលវេលាដដែលនេះដើម្បីធ្វើការបានឡើយ។
14
គោលការណ៍៣៖ មនុស្សសមហេតុផលគិតអំពីម៉ាជីន (Rational People Think at the Margin)
ការសម្រេចចិត្តជាច្រើនទាក់ទងទៅនឹងតម្រូវការបន្ថែម។ សេដ្ឋវិទូបានហៅថាតម្រូវការនេះជាបម្រែបម្រួលម៉ាជីន (Marginal Changes)។ មនុស្សនឹងធ្វើសេចក្ដីសម្រេចចិត្តដ៏ប្រសើបំផុតតាមរយៈការគិតអំពីម៉ាជីននេះ។ ឧទាហរណ៍៖ និស្សិតចង់បន្តការសិក្សាថ្នាក់បណ្ឌិត មុននឹងគាត់ធ្វើសេចក្ដីសម្រេចចិត្ត។ គាត់ត្រូវការដឹងពីអត្ថប្រយោជន៍ដែលគាត់នឹងទទួលបានពីការសិក្សា (Marginal Benefits) ការចំណាយបន្ថែមដែលគាត់នឹងត្រូវប្រឈម (Marginal Costs) ។ គាត់អាចវាយតម្លៃថាតើគាត់គួរបន្តការសិក្សាដែរឬទេ ហើយគាត់ត្រូវបន្តការសិក្សារយៈពេលប៉ុន្មានឆ្នាំ?
15
គោលការណ៍៣៖ មនុស្សសមហេតុផលគិតអំពីម៉ាជីន (Rational People Think at the Margin)
ឧទាហរណ៍៖យន្តហោះអាចផ្ទុកអ្នកដំណើរបានចំនួន 200នាក់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសមួយហើយតម្រូវឲ្យក្រុមហ៊ុនត្រូវចំណាយអស់ថ្លៃដើម 100,000$ តើថ្លៃដើមមធ្យមសម្រាប់លក់សំបុត្រមួយកៅអីថ្លៃប៉ុន្មាន? ក្រុមហ៊ុនអាកាសចរណ៍អាចបង្កើននូវប្រាក់ចំណេញរបស់ខ្លួនដោយគិតទៅលើម៉ាជីន។ ឧទាហរណ៍៖ យន្តហោះប្រហែលជានឹងចេញដំណើរដោយមានកៅអី 10នាក់ ទំនេរ ។ អ្នកដំណើរដែលរងចាំនៅមាត់ទ្វារប្រាកដជាមានឆន្ទៈ ក្នុងការចំណាយប្រាក់ 300$ សម្រាប់កៅអីមួយកន្លែង។ តើក្រុមហ៊ុនអាកាសចរណ៍នឹងលក់កៅអីឲ្យគាត់ឬទេ?
16
ថ្លៃដើមម៉ាជីន និងអត្ថប្រយោជន៍ម៉ាជីន Marginal Cost & Marginal Benefit
“ថ្លៃដើមម៉ាជីន” Maginal Cost: គឺជាថ្លៃឱកាសនៃផលិតផលច្រើនជាងមួយឯកត្តារបស់ទំនិញ ឬក៏សេវាកម្មមួយ (is the opportunity cost of producing one more unit of a goods or service). “អត្ថប្រយោជន៍ម៉ាជីន” Maginal Benefit: គឺជាអត្ថប្រយោជន៍ដែលមនុស្សម្នាក់ទទួលបានពីការប្រើប្រាស់ច្រើនជាងមួយឯកត្តារបស់ទំនិញ ឬសេវាកម្មមួយ (is the benefit that a person recieves from consumming one more unit of a goods or service). “អត្ថប្រយោជន៍ម៉ាជីន” មកពីទំនិញ ឬសេវាកម្មមួយ ដែលចំនួននៃមនុស្សភាកច្រើនសុខចិត្តចំណាយច្រើនជាងមួយឯកត្តានៃវា (Maginal benefit from a goods or service is measured as the maximum amount that a person is willing to pay for one more unit of it).
17
គោលការណ៍៤៖ មនុស្សឆ្លើយតបនឹងការលើកទឹកចិត្ត People Respond to incentives
មនុស្សធ្វើសេចក្ដីសម្រេចចិត្តដោយធ្វើការប្រៀបធៀបថ្លៃដើម ឬចំណាយទៅនឹងអត្ថប្រយោជន៍ ឥរិយាបថរបស់មនុស្សមានការផ្លាស់ប្ដូរនៅពេលថ្លៃដើមឬអត្ថប្រយោជន៍មានការប្រែប្រួល ពោលគឺមនុស្សឆ្លើយតបទៅនឹងការលើកទឹកចិត្ត។ ឧទាហរណ៍៖ នៅពេលសាច់មាន់ឡើងថ្លៃ មនុស្សសម្រេចចិត្តញ៉ាំសាច់ជ្រូកច្រើនជាងមុន ឬសាច់មាន់តិចជាងមុន ដោយសារតែការចំណាយក្នុងការទិញសាច់មាន់ខ្ពស់ជាងមុននាំឲ្យកសិដ្ឋានចិញ្ចឹមមាន់ជ្រើសរើសកម្មករបន្ថែមដើម្បីបង្កើនការចិញ្ចឹមមាន់។ នេះគឺជាច្បាប់តម្រូវការ និងការផ្គត់ផ្គង់ (Law of Demand and Supply)
18
គោលការណ៍៤៖ មនុស្សឆ្លើយតបនឹងការលើកទឹកចិត្ត (ត) People Respond to incentives
គោលនយោបាយសាធារណៈ (Public Policy) ធ្វើឲ្យថ្លៃដើមប្រែប្រួល ឬផលប្រយៅជន៍នៃសកម្មភាពឯកជន។ ឧទាហរណ៍៖ ច្បាប់តម្រូវឲ្យក្រុមហ៊ុនផលិតរថយន្តបង្កើតសុវត្ថិភាពសម្រាប់រថយន្ត ដូចជាខ្សែសុវត្ថិភាព និងឧបករណ៍បំពាក់ការពារសុវត្ថិភាព។ របៀបដែលមនុស្សធ្វើទំនាក់ទំនង How to interact ការសម្រេចចិត្តមិនត្រឹមត្រូវមានឥទ្ធីពលទៅលើខ្លួនយើងផ្ទាល់តែ ថែមទាំងមានឥទ្ធិពលលើអ្នកដ៏ទៃផងដែរ។
19
គោលការណ៍៥៖ ពាណិជ្ជកម្មអាចធ្វើឲ្យគ្រប់គ្នាទទួលផលចំណេញ (Trade can make everyone better off)
ពាណិជ្ចកម្មគឺជាអ្វី? What is trade? ពាណិជ្ជកម្មអន្តរជាតិ International Trade ពាណិជ្ជកម្មរវាងប្រទេសពីរអាចធ្វើឲ្យប្រទេសនីមួយៗមានភាពល្អប្រសើរទាំងអស់គ្នា ប្រទេសទាំងពីរអាចធ្វើឲ្យប្រទេសនីមួយៗទទួលផលចំណេញដូចគ្នា។ ពាណិជ្ជកម្មអាចធ្វើឲ្យមនុស្សម្នាក់មានឯកទេសនីយកម្មយ៉ាងប្រសើរបំផុតទៅតាមសកម្មភាពដែលខ្លួនត្រូវសម្ដែងឡើង។ មនុស្សអាចទិញទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងលឿនដោយចំណាយថ្លៃដើមទាបបំផុត។
20
Mr. Adam Smith បាននិយាយថាទីផ្សារគឺជា “ដៃអរូបី” Invisible hand។
គោលការណ៍៦៖ ទីផ្សារគឺជាមធ្យោបាយដ៏ប្រសើក្នុងការរៀបចំសកម្មភាពសេដ្ឋកិច្ច (Markets are usually a good way to organize economic activity) ផែនការកណ្ដាល (Central Planners)គឺជាផែនការមួយដែលបង្កើតឡើងដោយប្រទេសកុម្មុយនីសមួយចំនួនក្នុងបញ្ចូលផែនការទាំងនេះនៅក្នុងរដ្ឋាភិបាល ហើយវាជាមុខដំណែងមួយដ៏ប្រសើរបំផុតក្នុងការដឹកនាំសកម្មភាពសេដ្ឋកិច្ច។ សកម្មភាបសេដ្ឋកិច្ច (Economics Activities) គឺជាសកម្មភាពមួយដែលមានតែរដ្ឋាភិបាលទេជាអ្នករៀបចំ ណិងចាត់ចែង ហើយវាជាវិធីមួយដែលលើកស្ទួយដល់សុខុមាលភាពសេដ្ឋកិច្ច។ បុគ្គលម្នាក់ៗ Individuals គ្រួសារ Households សហគ្រាស Firm/Enterprise ក្រុមពាក់ព័ន្ធផ្សេងទៀត (Other stakeholders) Interaction each other in the market creating as purchasing power by their demand. Mr. Adam Smith បាននិយាយថាទីផ្សារគឺជា “ដៃអរូបី” Invisible hand។ គឺជាឧបករណ៍មួយដែលក្នុងនោះដៃអរូបីដឹកនាំសកម្មភាពសេដ្ឋកិច្ច។ ថ្លៃបានឆ្លុះបញ្ចាំងឲ្យឃើញអំពីតម្លៃនៃទំនិញចំពោះសង្គមនិងថ្លៃដើមចំពោះសង្គមនៃការផលិតទំនិញ។
21
គោលការណ៍៦៖ ទីផ្សារគឺជាមធ្យោបាយដ៏ប្រសើក្នុងការរៀបចំសកម្មភាពសេដ្ឋកិច្ច (ត) (Markets are usually a good way to organize economic activity) បុគ្គល សមាជិកគ្រួសារ និងសហគ្រាសពិនិត្យមើលទៅលើតម្លៃពេលសម្រេចចិត្ត “ថាអ្វីត្រូវទិញនិង លក់” នោះគេបានពិចារណាដោយពុំបានដឹងខ្លួនទៅលើអត្ថប្រយោជន៍ និងថ្លៃដើមសង្គមនៃសកម្មភាពរបស់ពួកគេ។ ដូចនេះថ្លៃដឹកនាំអ្នកឲ្យធ្វើសេចក្ដីសម្រេចចិត្តជាលក្ខលៈបុគ្គលទាំងអស់ ដើម្បីឈានទៅដល់លទ្ធផលមួយ ដែលជាទូទៅបានបង្កើតឲ្យាមានអតិបរមាដល់សុខុមាលភាពសង្គមទំាងមូល។ នៅពេលដែលគ្មានថ្លៃដើមខាងក្រៅ នោះថ្លៃដើមម៉ាជីនរបស់សហគ្រាសមួយស្មើនឹងថ្លៃដើមម៉ាជីនសង្គម។ នៅពេលដែលគ្មានអត្ថប្រយោជន៍ម៉ាជីនខាងក្រៅដែលចំណាយដោយគ្រួសារ នោះគេហៅថាអត្ថប្រយោជន៍ម៉ាជីនសង្គម។
22
គោលការណ៍៦៖ ទីផ្សារគឺជាមធ្យោបាយដ៏ប្រសើក្នុងការរៀបចំសកម្មភាពសេដ្ឋកិច្ច (ត) (Markets are usually a good way to organize economic activity) អនុសាធ្យដ៏សំខាន់ (Important Corollary) មានន័យថា “ បទជ្រែកចូលហេតុផលធម្មតា) វាជាលក្ខណៈធម្មជាតិតចំពោះការផ្គត់ផ្គង់ និងតម្រូវការដែលរដ្ឋាភិបាលបានការពារថ្លៃចេញពីការកែតម្រូវ ហើយការនេះនិងបង្អាក់ដល់សមត្ថភាពរបស់ដៃអរូបិយនៅ ក្នុងការសម្របសម្រួលដល់សហគ្រាស ព្រមទាំងសមាជិកគ្រួសាររាប់លាននាក់ដែលជាអ្នកបង្កើតសកម្មភាពសេដ្ឋកិច្ចនោះ។ អនុសាធ្យនេះបានពន្យល់អំពីមូលហេតុថា ពន្ធបានជះឥត្ធីពលច្រាសទៅលើការបែងចែកធនធាន ពោលគឺថាពន្ធបានបង្ករឲ្យមានការរាំងខ្ទប់យ៉ាងធំបំផុតដែលបង្ករឡើងដោយគោលនយោបាយដែលត្រួតត្រាដោយផ្ទាល់ទៅលើថ្លៃ ដូចជាការត្រួតត្រាលើការជួលជាដើម។
23
គោលការណ៍៧៖ ពេលខ្លះរដ្ឋាភិបាលអាចធ្វើឲ្យប្រសើរឡើងដល់លទ្ធផលទីផ្សារ (Governments can sometime improve market outcome) ហេតុផលចំបងពីររបស់រដ្ឋាភិបាលចំពោះអន្តរាគមន៍ចូលទៅក្នុងកិច្ចការសេដ្ឋកិច្ច ការលូកដៃចូលរបស់រដ្ឋាភិបាលពេលនេះ គឺចង់ធ្វើឲ្យប្រសើរឡើងដល់ប្រសិទ្ធភាព និងសីលធម៌ ពោលគឺចង់ឲ្យផាយសេដ្ឋកិច្ចកាន់តែធំឡើងព្រមទាំងផ្លាស់ប្ដូររបៀបដែលផាយនេះត្រូវបែងចែក។ ដៃអរូបីដឹកនាំទីផ្សារឲ្យធ្វើការប្រើប្រាស់ ឬលៃលកធនធានប្រកបដោយប្រសិទ្ធភាព។ ការបរាជ័យទីផ្សារ (Market Failure) ទីផ្សារបរាជ័យក្នុងការលៃលកប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព។ ផលប៉ះពាល់មកពីខាងក្រៅ (Externality) គឺជាមូលហេតុសំខាន់ដែលរដ្ឋាភិបាលអន្តរាគមន៍នៅក្នុងទីផ្សារ។ អំណាចទីផ្សារ (Market Power) ឯកាធិភាព ( Monopoly) គឺជាការខ្វះនូវការប្រកួតប្រជែង ភាពគ្មានដែគូប្រកួតប្រជែង។ ផ្តាច់មុខគឺអវត្តមាននៃការប្រកួតប្រជែង។ ផ្តាច់មុខអាចការពារប្រសិទ្ធភាពរឹតបន្តឹងទិន្នផលការបែងចែកនៅក្នុងគោលបំណងដើម្បីបង្កើនឬតម្លៃនិងបង្កើនប្រាក់ចំណេញសេដ្ឋកិច្ច។
24
របៀបសេដ្ឋកិច្ចទាំងមូលដំណើរការ How to Economy as a whole works
ពិភាក្សាអំពីរបៀបដែលបុគ្គលម្នាក់ៗធ្វើសេចក្ដីសម្រេចចិត្ត របៀបដែលមនុស្សធ្វើការទំនាក់ទំនងគ្នា សេចក្ដីសម្រេចចិត្ត និងការធ្វើទំនាក់ទំនងគ្នានាំបានបង្កើតឲ្យមានសេដ្ឋកិច្ច។
25
បទដ្ឋានក្នុងការរស់នៅរបស់ប្រទេសនិមួយៗមានភាពខុសគ្នា
គោលការណ៍៨៖ បទដ្ឋានក្នុងការរស់នៅរបស់ប្រទេសមួយអាស្រ័យលើសមត្ថភាពរបស់ខ្លួនក្នុងការផលិតទំនិញ និងសេវកម្ម A country’s Standard of Living depends on its ability to produce បទដ្ឋានក្នុងការរស់នៅរបស់ប្រទេសនិមួយៗមានភាពខុសគ្នា គេអាចវាស់វែងបទដ្ឋានក្នុងការរស់នៅរបស់ប្រជាជននៃប្រទេសមួយតាមចំណូលមធ្យមរបស់មនុស្សម្នាក់ (GDP per Capital) ឆ្នាំ១៩៩៧ ចំណូលមធ្យមរបស់ប្រជាជនអូស្រ្តាលី 24,000$ ឆ្នាំ ១៩៩៧ ចំណូលមធ្យមរបស់ប្រជាជនកូរ៉េ 15,000$ ឆ្នាំ ១៩៩៧ ចំណូលមធ្យមរបស់ប្រជាជននីសេរីយ៉ា 500$ ឆ្នាំ ២០១២ ចំណូលមធ្យមរបស់ប្រជាជនកម្ពុជា ៩៨៤$
26
ឆ្នាំ ២០១២ ចំណូលមធ្យមរបស់ប្រជាជនកម្ពុជា ៩៨៤$
27
ភាពខុសគ្នានៃប្រាក់ចំណូលអាចឆ្លុះបញញចាំងពីគុណភាពនៃជីវិត Quality of Life
28
ភាពខុសគ្នានៃប្រាក់ចំណូលអាចឆ្លុះបញញចាំងពីគុណភាពនៃជីវិត Quality of Life
ការអប់រំ Education សុខភាព Health ការស្នាក់អាស្រ័យ Accommodation អាហារ Foods ការប្រើប្រាស់ សម្ភារៈបានយូរ Car.... ជិវិតរស់បានយូរ High Expectancy Life
29
ភាពខុសគ្នានៅក្នុងផលិតភាព (Productivities)
ផលិតផល និងសេវាកម្មដែលត្រូវបានផលិតចេញពីម៉ោងនីមួយៗនៃពលកម្មរបស់កម្មករ។ បណ្ដាប្រទេសដែលកម្មករអាចផលិតបាននូវទំនិញ និងសេវាកម្មដ៏ច្រើនក្នុងមួយ ម៉ោងពលកម្មជាទូទៅប្រជាជននៃប្រជាជនភាគច្រើននៃប្រទេសនេះសប្បាយរីករាយទៅនឹងបទដ្ឋាននៃការរស់នៅដ៏ខ្ពស់។
30
ការធ្វើឲ្យប្រសើរឡើងដល់បទដ្ឋាននៃការរស់នៅ
ជម្រុញឲ្យមានកំណើនផលិតភាព ការបណ្ដុះបណ្ដាលកម្មករឲ្យមានជំនាញខ្ពស់ ជម្រុញឲ្យមានការវិនិយោគបន្ថែម ការចូលឲ្យដល់នូវបច្ចេកវិទ្យាដ៏ប្រសើរបំផុតដែលអាចរកបាន
31
តើកត្តាអ្វីខ្លះដែលបង្ករឲ្យមានអតិផរណា (Inflation)
គោលការណ៍៩៖ ថ្លៃកើនឡើងពេលរដ្ឋាភិបាលបោះពុម្ភលុយច្រើនជ្រុល (Price rise when the Government prints to much money) តើកត្តាអ្វីខ្លះដែលបង្ករឲ្យមានអតិផរណា (Inflation) កំណើនបរិមាណរូបិយវត្ថុ ឱនភាពថវិកា អសមតុល្យនៃជញ្ជីងពាណិជ្ជកម្ម (ការនាំចេញ នាំចូល) អស្ថេរភាពនយោបាយ
32
CPI: Consumer Price Index/សន្ទស្សន៍តម្លៃលក់រាយ
គោលការណ៍១០៖ សង្គមប្រឈមមុខ និងការលះបង់រយៈពេលខ្លីរវាងអតិផរណា និងនិកម្មភាព (Society face at short-term trade off between inflation & unemployment) តើអតិផរណា (Inflation) គឺជាអ្វី? អតិផរណា គឺជាការស្ទះបណ្ដាញរូបិយវត្ថុ ដោយសារការលើសចំនួនក្រដាសប្រាក់ ប្រៀបធៀបទៅនឹងតម្រូវការចាំបាច់ពិតនៃសេដ្ឋកិច្ច ដែលរូបិយវត្ថុចុះថោក មធ្យោបាយក្នុងការបែងចែកឡើងវិញនូវចំណូលជាតិ និងធនធានធម្មជាតិសង្គមជាគុណប្រយោជន៍នៃរដ្ឋាភិបាល។ ថ្លៃទំនិញ និងសេវាកម្ម ឬថ្លៃមធ្យមនៃទំនិញសព្វសារពើឡើងថ្លៃ (CPI) ចំណូលក្នុងស្រុកសរុបបរិត្តផរណា GDP deflator អតិផរណាមានផលប៉ះពាល់វិជ្ជមានទៅលើអ្នកដែលមានចំណូលទាប ចំណូលមធ្យម ចំណូលថេរ។ ឧទាហរណ៍៖ ផលិតករ អាជីវករតូចតាច គ្រូបង្រៀន មន្ត្រីចូលសោធនិវត្តន៍ជាដើម។ អតិផរណាជាអំពើបន្តមាននូវឱនភាពថវិកា។ CPI: Consumer Price Index/សន្ទស្សន៍តម្លៃលក់រាយ CPO: Compulsory Purchase Order/ បញ្ជាទិញជាកំហិត GDP: Gross Domestic Production / ផលិតផលក្នុងស្រុកសរុប
33
ថ្លៃបង្ករឲ្យមានភាពអាប់អួរ (Sticky) នៅក្នុងរយៈពេលខ្លី
ហេតុអ្វីបានជាគេនិយាយថាអ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហាក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ? ការកាត់បន្ថយអតិផរណានាំឲ្យមានការកើនឡើងជាបណ្ដោះអាសន្ននៃនិកម្មភាព (Unemployment) ដូច្នេះការលះបង់នេះមានតែក្នុងរយៈពេលខ្លី រវាងអតិផរណា និងនិកម្មភាព។ ថ្លៃខ្លះមានការប្រែប្រួលក្នុងរយៈពេលដ៏យឺត។ ឧទាហរណ៍៖ រដ្ឋាភិបាលកាត់បន្ថយបរិមាណរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច។ នៅក្នុងដំណើរការវែងលទ្ធផលបានកាត់បន្ថយបរិមាណរូបិយវត្ថុនៅ ក្នុងសេដ្ឋកិច្ច។ ថ្លៃបង្ករឲ្យមានភាពអាប់អួរ (Sticky) នៅក្នុងរយៈពេលខ្លី ថ្លៃគឺជាបញ្ហាពិបាកដោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាលមានឥទ្ធិពលក្នុងរយៈពេលខ្លី។ ឧទាហរណ៍៖ នៅពេលដែលរដ្ឋាភិបាលកាត់បន្ថយបរិមាណរូបិយវត្ថុ មានន័យថារដ្ឋាភិបាលកាត់បន្ថយបរិមាណរូបិយវត្ថុដែលនឹងត្រូវចាយវាយ។ ការចាយវាយតិច ជាមួយនឹងថ្លៃខ្ពស់បានកាត់បន្ថយបរិមាណ ទំនិញ និងសេវាកម្មដែលសហគ្រាសត្រូវលក់។ ដូច្នេះសហគ្រាសត្រូវកាត់បុគ្គលិកដែរ។
34
ហេតុអ្វីបានជាគេនិយាយថាអ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហាក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ? (ត) អ្នកគោលនយោបាយអាចទាញផលប្រយោជន៍អំពីការលះបង់តាមរយៈឧបករណ៍គោលនយោបាយផ្សេងៗដូចជា៖ ការផ្លាស់ប្ដូរចំនួនដែលរដ្ឋាភិបាលចំណាយ ចំនួនដែលរដ្ឋាភិបាលដាក់ពន្ធ ចំនួនរូបិយវត្ថុដែលរដ្ឋាភិបាលបោះពុម្ភបន្ថែមក្នុងដំណើរការខ្លី ការប្រព្រឹត្តទៅនៃម៉ាក្រូសេដ្ឋកិច្ចស្ដែងឡើងតាមរយៈទិន្នន័យ ៣យ៉ាងសំខាន់ៗដូចជា៖ អត្រាអតិផរណា (Inflation Rate) អត្រាកំណើនសេដ្ឋកិច្ច (Economy Growth Rate) អត្រានិកម្មភាព (Unemployment Rate)
35
តើនិកម្មភាពគឺជាអ្វី? What is Unemployment?
និកម្មភាពសំដៅដល់ការគ្មានការងារធ្វើ ការបាត់បង់ការងារ បាត់បង់វជ្ជាជីវៈ និងភាពឧស្សាហ៍ព្យាយាមរបស់មនុស្ស។ ជាលទ្ធផលបញ្ហាសង្គមនឹងកើតមានឡើងដូចជា អំពើឆក់ប្លន់ ចោរកម្ម ពេស្យាចារ និងអសីលធម៌ក្នុងសង្គម។ ការពិចារណាទៅនិកម្មភាព៖ តើមនុស្សមានឆន្ទៈក្នុងការធ្វើការឬទេ? តើមនុស្សមានសមត្ថភាពក្នុងការធ្វើការឬទេ? តើមនុស្សមានបានស្វែងរកការងារធ្វើឬទេ? តើទទួលបានការងារឬទេ?
37
សំណួរ???? តើបន្ទាប់ពីបានសិក្សាមេរៀនទី២នេះចប់អ្នកយល់ថាគោលការណ៍សេដ្ឋកិច្ចមានអ្វីខ្លះ? ចូរបកស្រាយ? តើកត្តាអ្វីខ្លះដែលបង្ករឲ្យមានអតិផរណា ? ចូរបកស្រាយ? ហេតុអ្វីបានជាគេនិយាយថាអ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហាក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញ? តើពេលណាខ្លះដែលរដ្ឋាភិបាលអាចធ្វើឲ្យប្រសើរឡើងដល់លទ្ធផលទីផ្សារ ?ចូរបកស្រាយ? តើនិកម្មភាពគឺជាអ្វី? What is Unemployment? តើមនុស្សអាឆ្លើយតបនឹងការលើកទឹកចិត្តដូចម្ដេចខ្លះ? ចូរបកស្រាយ?
38
ចម្លើយ!!!!!!! បន្ទាប់ពីបានសិក្សាមេរៀនទី២នេះចប់ខ្ញុំយល់ថាគោលការណ៍សេដ្ឋកិច្ចមាន១០ យ៉ាងគឺ៖ ១. មនុស្សប្រឈមុខនឹការលៈបង់ ២. ការចំណាយលើអ្វីមួយ នោះគឺជាអ្វីដែលអ្នកត្រូវលះបង់ដើម្បីបានវា ៣. មនុស្សសមហេតុផលគិតអំពីម៉ាជីន (ការប្រើប្រាស់) ៤. មនុស្សឆ្លើយតបទៅនឹងការលើកទឹកចិត្ត ៥. ពាណិជ្ជកម្មអាចធ្វើឲ្យគ្រប់គ្នាទទួលបានផលចំណេញ ៦. ទីផ្សារគឺជាមធ្យបាយដ៏ប្រសើរក្នុងការរៀបចំសកម្មភាពសេដ្ឋកិច្ច ៧. ពេលខ្លះរដ្ឋាភិបាលអាចធ្វើឲ្យប្រសើរឡើងដល់លទ្ធផលទីផ្សារ ៨.បទដ្ឋានរស់នៅរបស់ប្រទេសមួយអាស្រ័យលើសមត្ថភាពរបស់ខ្លួនក្នុងការផលិតទំនិញ និងសេវាកម្ម ៩. ថ្លៃកើនឡើងពេលរដ្ឋាភិបាលបោះពុម្ភលុយច្រើនជ្រុល ១០.សង្គ្រាមប្រឈមមុខនឹងការលះបង់រយៈពេលខ្លីរវាងអតិផរណា និង និកម្មភាព
39
ចម្លើយ!!!!!!! B. កត្តាដែលបង្ករឲ្យមានអតិផរណាគឺ
កំណើនបរិមាណរូបិយវត្ថុ ឱនភាពថវិកា អសមតុល្យនៃជញ្ជីងពាណិជ្ជកម្ម (ការនាំចេញ នាំចូល) អស្ថេរភាពនយោបាយ
40
ចម្លើយ!!!!!!! C. បានជាគេនិយាយថាអ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហាក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញព្រោះ៖ ការកាត់បន្ថយអតិផរណានាំឲ្យមានការកើនឡើងជាបណ្ដោះអាសន្ននៃនិកម្មភាព (Unemployment) ដូច្នេះការលះបង់នេះមានតែក្នុងរយៈពេលខ្លី រវាងអតិផរណា និងនិកម្មភាព។ ថ្លៃខ្លះមានការប្រែប្រួលក្នុងរយៈពេលដ៏យឺត។ ឧទាហរណ៍៖ រដ្ឋាភិបាលកាត់បន្ថយបរិមាណរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច។ នៅក្នុងដំណើរការវែងលទ្ធផលបានកាត់បន្ថយបរិមាណរូបិយវត្ថុនៅ ក្នុងសេដ្ឋកិច្ច។ ថ្លៃបង្ករឲ្យមានភាពអាប់អួរ (Sticky) នៅក្នុងរយៈពេលខ្លី ថ្លៃគឺជាបញ្ហាពិបាកដោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាលមានឥទ្ធិពលក្នុងរយៈពេលខ្លី។ ឧទាហរណ៍៖ នៅពេលដែលរដ្ឋាភិបាលកាត់បន្ថយបរិមាណរូបិយវត្ថុ មានន័យថារដ្ឋាភិបាលកាត់បន្ថយបរិមាណរូបិយវត្ថុដែលនឹងត្រូវចាយវាយ។ ការចាយវាយតិច ជាមួយនឹងថ្លៃខ្ពស់បានកាត់បន្ថយបរិមាណ ទំនិញ និងសេវាកម្មដែលសហគ្រាសត្រូវលក់។ ដូច្នេះសហគ្រាសត្រូវកាត់បុគ្គលិកដែរ។
41
ចម្លើយ!!!!!!!(ត) C. បានជាគេនិយាយថាអ្នកគោលនយោបាយត្រូវប្រឈមមុខនឹងបញ្ហាក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅវិញព្រោះ៖ អ្នកគោលនយោបាយអាចទាញផលប្រយោជន៍អំពីការលះបង់តាមរយៈឧបករណ៍គោលនយោបាយផ្សេងៗដូចជា៖ ការផ្លាស់ប្ដូរចំនួនដែលរដ្ឋាភិបាលចំណាយ ចំនួនដែលរដ្ឋាភិបាលដាក់ពន្ធ ចំនួនរូបិយវត្ថុដែលរដ្ឋាភិបាលបោះពុម្ភបន្ថែមក្នុងដំណើរការខ្លី ការប្រព្រឹត្តទៅនៃម៉ាក្រូសេដ្ឋកិច្ចស្ដែងឡើងតាមរយៈទិន្នន័យ ៣យ៉ាងសំខាន់ៗដូចជា៖ អត្រាអតិផរណា (Inflation Rate) អត្រាកំណើនសេដ្ឋកិច្ច (Economy Growth Rate) អត្រានិកម្មភាព (Unemployment Rate)
42
ចម្លើយ!!!!!!! D. ពេលដែលរដ្ឋាភិបាលអាចធ្វើឲ្យប្រសើរឡើងដល់លទ្ធផលទីផ្សារគឺ៖ ហេតុផលចំបងពីររបស់រដ្ឋាភិបាលចំពោះអន្តរាគមន៍ចូលទៅក្នុងកិច្ចការសេដ្ឋកិច្ច ការលូកដៃចូលរបស់រដ្ឋាភិបាលពេលនេះ គឺចង់ធ្វើឲ្យប្រសើរឡើងដល់ប្រសិទ្ធភាព និងសីលធម៌ ពោលគឺចង់ឲ្យផាយសេដ្ឋកិច្ចកាន់តែធំឡើងព្រមទាំងផ្លាស់ប្ដូររបៀបដែលផាយនេះត្រូវបែងចែក។ ដៃអរូបីដឹកនាំទីផ្សារឲ្យធ្វើការប្រើប្រាស់ ឬលៃលកធនធានប្រកបដោយប្រសិទ្ធភាព។ ការបរាជ័យទីផ្សារ (Market Failure) ទីផ្សារបរាជ័យក្នុងការលៃលកប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព។ ផលប៉ះពាល់មកពីខាងក្រៅ (Externality) គឺជាមូលហេតុសំខាន់ដែលរដ្ឋាភិបាលអន្តរាគមន៍នៅក្នុងទីផ្សារ។ អំណាចទីផ្សារ (Market Power) ឯកាធិភាព ( Monopoly) គឺជាការខ្វះនូវការប្រកួតប្រជែង ភាពគ្មានដែគូប្រកួតប្រជែង។ ផ្តាច់មុខគឺអវត្តមាននៃការប្រកួតប្រជែង។ ផ្តាច់មុខអាចការពារប្រសិទ្ធភាពរឹតបន្តឹងទិន្នផលការបែងចែកនៅក្នុងគោលបំណងដើម្បីបង្កើនឬតម្លៃនិងបង្កើនប្រាក់ចំណេញសេដ្ឋកិច្ច។
43
ចម្លើយ!!!!!!! E. និកម្មភាពជា Unemployment:
និកម្មភាពសំដៅដល់ការគ្មានការងារធ្វើ ការបាត់បង់ការងារ បាត់បង់វជ្ជាជីវៈ និងភាពឧស្សាហ៍ព្យាយាមរបស់មនុស្ស។ ជាលទ្ធផលបញ្ហាសង្គមនឹងកើតមានឡើងដូចជា អំពើឆក់ប្លន់ ចោរកម្ម ពេស្យាចារ និងអសីលធម៌ក្នុងសង្គម។
44
ចម្លើយ!!!!!!! F. មនុស្សអាឆ្លើយតបនឹងការលើកទឹកចិត្តដូចជា៖
មនុស្សធ្វើសេចក្ដីសម្រេចចិត្តដោយធ្វើការប្រៀបធៀបថ្លៃដើម ឬចំណាយទៅនឹងអត្ថប្រយោជន៍ ឥរិយាបថរបស់មនុស្សមានការផ្លាស់ប្ដូរនៅពេលថ្លៃដើមឬអត្ថប្រយោជន៍មានការប្រែប្រួល ពោលគឺមនុស្សឆ្លើយតបទៅនឹងការលើកទឹកចិត្ត។ ឧទាហរណ៍៖ នៅពេលសាច់មាន់ឡើងថ្លៃ មនុស្សសម្រេចចិត្តញ៉ាំសាច់ជ្រូកច្រើនជាងមុន ឬសាច់មាន់តិចជាងមុន ដោយសារតែការចំណាយក្នុងការទិញសាច់មាន់ខ្ពស់ជាងមុននាំឲ្យកសិដ្ឋានចិញ្ចឹមមាន់ជ្រើសរើសកម្មករបន្ថែមដើម្បីបង្កើនការចិញ្ចឹមមាន់។ នេះគឺជាច្បាប់តម្រូវការ និងការផ្គត់ផ្គង់ (Law of Demand and Supply)
45
ចម្លើយ!!!!!!! F. មនុស្សអាឆ្លើយតបនឹងការលើកទឹកចិត្តដូចជា៖
គោលនយោបាយសាធារណៈ (Public Policy) ធ្វើឲ្យថ្លៃដើមប្រែប្រួល ឬផលប្រយៅជន៍នៃសកម្មភាពឯកជន។ ឧទាហរណ៍៖ ច្បាប់តម្រូវឲ្យក្រុមហ៊ុនផលិតរថយន្តបង្កើតសុវត្ថិភាពសម្រាប់រថយន្ត ដូចជាខ្សែសុវត្ថិភាព និងឧបករណ៍បំពាក់ការពារសុវត្ថិភាព។ របៀបដែលមនុស្សធ្វើទំនាក់ទំនង How to interact ការសម្រេចចិត្តមិនត្រឹមត្រូវមានឥទ្ធីពលទៅលើខ្លួនយើងផ្ទាល់តែ ថែមទាំងមានឥទ្ធិពលលើអ្នកដ៏ទៃផងដែរ។
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.