Download presentation
Presentation is loading. Please wait.
1
“សម្ភារឧបទេស និងវិធីសាស្រ្តប្រើប្រាស់”
ក្រសូងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ NATIONAL TECHNICAL TRAINING INSTITUTE វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NATIONAL TECHNICAL TRAINING INSTITUTE ដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ “សម្ភារឧបទេស និងវិធីសាស្រ្តប្រើប្រាស់” Teaching Aids
2
ជំពូកទី១ សេចក្តីផ្តើម៖ គោលបំណងនៃមេរៀន៖ - និយមន័យនៃពាក្យសម្ភារឧបទេស
- ក្រិតក្រមនៃការប្រើប្រាស់សម្ភារឧបទេស - កំណត់ប្រភេទនៃសម្ភារឧបទេស - អភិវឌ្ឍន៍សម្ភារឧបទេសប្រកបដោយអានុភាព
3
អត្ថន័យការបណ្តុះបណ្តាលបញ្ជាក់លក្ខណៈ៖
-សិស្សមជ្ឈមណ្ឌល (Trainee Center) -និងទាមទារស្របតាមនិន្នាការកំពុងរីកចម្រើន។
4
១. តើអ្វីជាសម្ភារឧបទេស? សម្ភារឧបទេស គឺជាឧបករណ៏សម្រាប់ជំនួយក្នុងការបង្រៀន និងរៀនអោយមានប្រសិទ្ធភាព។ សម្ភារឧបទេស ទាំងនោះមានដូចជា៖ សៀវភៅ, ក្រដាស, ក្តារខៀន, រូបសំណាក, វត្ថុពិត, ឧបករណ៏បញ្ចាំងរូប, សោតទស្សន៏ (វិទ្យុ, ទូរទស្សន៏, ខ្សែភាពយន្ត...)។
5
ការបង្រៀនវាមានការលំបាកណាស់ក្នុងការពន្យល់មេរៀនដោយប្រើតែពាក្យសំដីមួយមុខ ដើម្បីអោយមនុស្សយល់
សូម្បីតែអ្នកនោះជាអ្នកជំនាញខាងនិយាយក៍ដោយ
6
ការនិយាយដោយមាត់ វាមានក្រិត្យក្រម
ចំណេះវិជ្ជា និងការស្ទាត់ជំនាញអាចចេះចាំបានយូរប្រសិន បើការសិក្សាបានឆ្លងកាត់ + ការស្តាប់ + ការឃើញ
7
កាលណាយើងប្រើប្រាស់សម្ភារឧបទេសដូចជា សោតទស្សន៍ គឺយើងបន្ថែមការចាប់អារម្មណ៍មួយទៀត ទៅលើមេរៀននេះគឺអោយមានភាពងាយស្រួលក្នុងការស្តាប់ និងការចងចាំ។
8
តើការបង្រៀនឲ្យមានប្រសិទ្ធភាព គួរឆ្លងកាត់អ្វីខ្លះ?
ភាព គួរឆ្លងកាត់ការស្តាប់ និងការឃើញ។
9
ផ្អែកលើការស្រាវជ្រាវដែលគេបានរកឃើញថាមនុស្សយើងអាចផ្តោតអារម្មណ៍មួយលើកៗ ទៅលើអ្វីមួយបានតែ ២៥ នាទីប៉ុណ្ណោះ។ តែប្រសិនបើមិនដូច្នោះ យើងក៏អាចបញ្ជូលគំនិតអ្វីមួយដែលជួយពញ្ញាក់ស្នារតីផងដែរ។
10
២. ក្រិត្យក្រមនៃការប្រើប្រាស់ សម្ភារឧបទេស
២. ក្រិត្យក្រមនៃការប្រើប្រាស់ សម្ភារឧបទេស ក. សម្ភារឧបទេសក៏មានភាព វិជ្ជមាន និងអវិជ្ជមាន ឧៈ ថ្នាំពេទ្យក៏អាចក្លាយជាថ្នាំពុល ប្រសិនបើយើងប្រើវាខុស ខ. ការប្រើប្រាស់សម្ភារៈឧទេសមាន ៣ ក្រុមគឺ៖ ១. សម្ភារឧបទេស បង្កើតអោយមានការចាប់អារម្មណ៍ ២. សម្ភារៈឧទេស អាចពញ្ញាក់អារម្មរណ៍ ៣. សម្ភារៈឧទេស អាចដកស្រង់យកភាពស្មុគស្មាញ
11
១. សម្ភារឧបទេស បង្កើតអោយមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកសិក្សា ដោយជំរុញអោយសិស្សអាចប្រើវិញ្ញាណបាន ២ ឬ ៣ ដូចជាការមើលឃើញ, ការស្តាប់លឺ, ការប៉ះផ្ទាល់។ ២. សម្ភារៈឧទេស អាចពញ្ញាក់អារម្មរណ៍របស់សិស្ស អោយចង់ដឹងតទៅទៀត។ ៣. សម្ភារៈឧទេស អាចដកស្រង់យកភាពស្មុគស្មាញក្នុងមេរៀន មកពន្យល់ក្នុងអត្ថន័យសាមញ្ញ បានក្បោះក្បាយ។
12
គ. សម្ភារឧបទេស មិនអាចធ្វើអោយការសិក្សាមានប្រសិទ្ធភាពដោយស្វ័យប្រវត្ថិទេ។
- គេត្រូវធ្វើគម្រោងដោយប្រុងប្រយ័ត្ន ដើម្បីជំនួយទៅលើមេរៀនអោយមានការងាយស្រួល ហើយសមស្របទៅនឹងសភាពការណ៍នៃអ្នកសិក្សា។ - ត្រៀមគម្រោងការបង្រៀន ត្រូវការចាំបាច់គឺពេលវេលា និងការប៉ាន់ប្រមាណនៃការប្រើប្រាស់សម្ភារឧបទេសសម្រាប់មេរៀននីមួយៗ។
13
គ្រូដែលរៀបចំសម្ភារឧបទេស ត្រូវតែគិតគួរពិចារណាទៅលើ៖
- ការជ្រើសរើសចំណុចសំខាន់ៗ ដែលត្រូវយកបញ្ជាក់។ - ការបកស្រាយមេរៀនអោយមានភាពងាយស្រួល។ - ធ្វើគំនូសព្រាង (គំនូរអាចលប់ភ្លាមៗ បាន) និងធ្វើការជ្រើសរើសពណ៌។ - វាយតម្លៃលើលទ្ធផលដែលទទួលបាន និងពិនិត្យឡើងវិញដើម្បីត្រៀម ប្រើនៅពេលអនាគត។
14
៣. កម្រិតនៃការប្រើប្រាស់សម្ភារឧបទេស
ដើម្បីឲ្យការសិក្សាបានដល់គោលដៅ គ្រូមិនត្រូវពឹងផ្អែកទៅលើសម្ភារឧបទេសទាំងស្រុងនោះទេ សម្ភារៈទាំងនោះគ្រាន់តែជាជំនួយបន្ថែម ដើម្បីអោយការសិក្សាបានដល់គោលដៅតែប៉ុណ្ណោះ។ សារៈសំខាន់ដែលអាចសម្រេចគោលដៅមេរៀនគឺ គម្រោងតែងការ បង្រៀន។ ហើយគ្រូគ្រប់ៗរូប ត្រូវតែចាំអោយច្បាស់ថា សម្ភារឧបទេសវាមានកម្រិតរបស់វា។ វាជាការងារមួយសំខាន់ណាស់ ដែលគ្រូត្រូវតែពិចារណានូវសំណួរខាងក្រោម មុននឹងសម្រេចប្រើប្រាស់សម្ភារឧបទេសមួយក្នុងគម្រោង បង្រៀនៈ
15
តើសម្ភារឧបទេសនេះមានសារៈសំខាន់ដល់ការសិក្សាដែរ ឬទេ?
តើអត្ថបទសិក្សា មានការផ្លាស់ប្តូរសម្ភារឧបទេសដែរ ឬទេ? តើមានរៀបចំគម្រោងសម្ភារឧបទេសដែលសំខាន់ៗ សម្រាប់កម្មវិធីសិក្សាហើយ ឬនៅ?
16
ក. ការប្រើប្រាស់សម្ភារឧបទេស ដែលសមស្របគឺចាំបាច់ ត្រូវពិចារណាទៅលើការចំណាយពេលវេលា និងការរិះគិត។
គ្រូណាក៏ដោយ ក័ត្រូវការចាំបាច់ ដើម្បីហ្វឹកហាត់ខ្លួនឯងសិន មុននឹងប្រើប្រាស់ សម្ភារឧបទេសអ្វីមួយអោយបានត្រឹមត្រូវនោះ។ ខ. មុននឹងជ្រើសរើសសម្ភារឧបទេសដែលចាំបាច់ ហើយច្បាស់លាស់យកទៅបង្រៀនគឺត្រូវពិចារណាលើៈ - តើគ្រូបច្ចេកទេសជ្រើសរើសសម្ភារឧបទេសសម្រាប់បង្រៀនយ៉ាងដូចម្តេច?
17
ការជ្រើសរើសសម្ភារឧបទេសៈ
សម្រាប់ប្រើប្រាស់ក្នុងមេរៀន យោងទៅតាមមុខវិជ្ជា, អត្ថន័យនៃមេរៀន, ហើយនិងគោលដៅនៃមេរៀន។ គ្រូត្រូវអភិវឌ្ឍន៍នូវយុទ្ធសាស្រ្ត ដែលជំរុញឲ្យសម្រេច បាននូវគោលដៅនៃមេរៀន។ យុទ្ធសាស្រ្តនោះ ត្រូវបានបង្កើតអោយចេញជារូបរាងឡើង ដោយផ្អែកទៅលើវិធីសាស្រ្ត និងសម្ភារឧបទេស សម្រាប់ផ្តល់ពត៌មាន។
18
គ្រូត្រូវធ្វើការសម្រេចថា តើវិធីសាស្ត្រណាដែលធ្វើអោយសិស្សឆាប់ចេះ និងយល់ ទោះបីជាវិធីបង្ហាញដោយសារគ្រូ ឬវិធីឲ្យសិស្សអនុវត្តន៍ដោយផ្ទាល់ក៏ដោយ។ សម្រាប់បង្រៀន គ្រូអាចប្រើប្រាស់សម្ភារឧបទេសបានគ្រប់ប្រភេទ។ សម្ភារឧបទេសដែលផលិតដោយខ្លួនឯង គឺវាមានអត្ថប្រយោជន៍ណាស់ ដោយសារវាតម្រូវទៅ តាមទិសដៅ និងគោលដៅនៃមេរៀន ហើយម្យ៉ាងទៀត វាតម្រូវទៅតាមកម្រិតចំណេះដឹងរបស់សិស្ស ក្រៅពីនោះទៀតយើងអាចប្រើប្រាស់វាបានគ្រប់ពេលវេលា។
19
“សម្រាប់មនុស្សម្នាក់ ឬមនុស្សមួយថ្នាក់”
សភាពការណ៍ៈ តើរៀបចំការបង្រៀនដើម្បីអោយអ្នកណាខ្លះរៀនសូត្រ? “សម្រាប់មនុស្សម្នាក់ ឬមនុស្សមួយថ្នាក់” តើត្រូវបង្រៀននៅកន្លែងណា? សំណួរទាំងពីរនេះ នឹងកំណត់យកនូវទំហំនៃការសិក្សាបាន។
20
តើសម្ភារឧបទេសសម្រាប់ប្រើប្រាស់ម្តង ឬច្រើនដង
តើសម្ភារឧបទេសសម្រាប់ប្រើប្រាស់ម្តង ឬច្រើនដង? ប្រសិនបើប្រើប្រាស់វាតែម្តង តើត្រូវចំណាយប្រាក់អស់ប៉ុន្មាន? ហើយនិងត្រូវចំណាយពេលវេលាអស់ ប៉ុន្មានដើម្បីរៀបចំវា? តើមានសម្ភារឧបទេសផ្សេងៗទៀត អាចមានលទ្ធភាពនឹងប្រើប្រាស់ប្រព័ន្ធអគ្គិសនីក្នុងបន្ទប់ដែលយើងបង្រៀន ឬទេ? តើគ្រូមានបទពិសោធន៏ ក្នុងការប្រើប្រាស់សម្ភារឧបទេសហើយ ឬនៅ? តើគាត់ប្រើប្រាស់សម្ភារឧបទេសទាំងនោះ មានភាពងាយស្រួលដែរ ឬទេ?
21
៤. ការពិចារណា និងគោលការណ៍ជាមូលដ្ឋាន
យើងត្រូវបញ្ជាក់ថា ដំណើរការល្អនៃចំនេះដឹង មិនមែនគ្រាន់តែចាំបាច់សម្រាប់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលនោះទេ ប៉ុន្តែវាក៍មានប្រយោជន៍ចំពោះសមត្ថភាពរៀបចំគម្រោង, អភិវឌ្ឍន៍ និងការប្រើប្រាស់សម្ភារឧបទេសអោយមានប្រសិទ្ធភាពផងដែរ។ សម្ភារឧបទេសក្នុងម៉ូឌុលនេះ ត្រូវបានយោងទៅលើធនធានសម្រាប់បង្រៀន (Teachware) ផងដែរ។
22
៤. ការពិចារណា និងគោលការណ៍ជាមូលដ្ឋាន (ត)
វាជាធនធានណាមួយ (មនុស្ស, វត្ថុ, បទពិសោធន៍, គំនិត) ដែលជួយសម្រួលដល់ការសិក្សាហើយវាក៏ជាស្ពានតភ្ជាប់រវាងប្រភពពត៌មាន (គ្រូ) និងអ្នកទទួល (សិស្ស) ដើម្បីលើកកម្ពស់ការបង្រៀន និងធ្វើអោយការសិក្សាបានល្អប្រសើរ។
23
៥. គោលការណ៍រៀបចំគម្រោងសម្ភារឧបទេស
ដើម្បីអោយប្រាកដទៅលើផលប្រយោជន៍ ដែលបានមកពីការវិនិយោគ លើវិស័យអភិវឌ្ឍន៍សម្ភារឧបទេស យើងបានទទួលការណែនាំអោយបង្កើតជាគោលការណ៍ដួចខាងក្រោម៖ ក- តើវាមានលក្ខណៈសិស្សជាមជ្ឍមណ្ឌលឬទេ? គិតដល់ទំហំប៉ុនណា ដែលត្រូវគិតពិចារណាពីប្រភេទនៃសិស្ស និងគ្រូ, សមត្ថភាព និងកម្រិតចំណាប់អារម្មណ៍, ការតម្រង់ទិស និងបទពិសោធន៍របស់ពួកគេ។
24
៥. គោលការណ៍រៀបចំគម្រោងសម្ភារឧបទេស (ត)
ខ- តើវាមានការផ្ចង់គំនិតឬទេ? គិតដល់ទំហំប៉ុនណា ដែលវាមានលក្ខណៈរស់រវើក, ធ្វើ អោយរំភើបចិត្ត, ភ្ញោចចិត្ត... ទាំងអស់នេះវាពិតជាដឹកនាំសិស្សទៅរកទម្រង់ណាមួយនៃអាកប្បកិរិយាដែលបានស្តែងចេញមកក្រៅ ឬអាកប្បកិរិយាដែលបានកំណត់។
25
គ- តើវាមានតុល្យភាពឬទេ?
គិតដល់ទំហំប៉ុនណា ដែលវាមានការរលាយបញ្ចូលគ្នាយ៉ាងសមរម្យ នៃអរូបីយកម្ម (ការមើលមិនឃើញ) និង រូបីយកម្ម (ការមើលឃើញ)។ ឃ- តើវាមានលក្ខណៈចូលគ្នាជាធ្លុងមួយ ឬទេ? គិតដល់ទំហំប៉ុនណា ដែលត្រូវគិតពីតម្លៃ, ធនធានដែលមានស្រាប់, ពេលវេលា និងទីកន្លែងនៃការប្រើប្រាស់ក៍ដូចជាវិវត្តន៍បច្ចុប្បន្ន ដែលត្រូវគ្នានឹងគោលដៅនៃការប្រើប្រាស់សម្ភារឧបទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃមេរៀន និងបំពេញចរិកលក្ខណៈទូទៅរបស់សិស្ស។
26
៦. ប្រភេទនៃសម្ភារឧបទេស សម្ភារឧបទេសទាំងអស់គេចែកចេញជាពីរផ្នែកធំៗ គឺៈ
- សម្ភារឧបទេសមិនប្រើការបញ្ជាំង - សម្ភារឧបទេសប្រើការបញ្ជាំង ក- សម្ភារឧបទេសមិនប្រើការបញ្ជាំង មានសម្ភារឧបទេសច្រើនប្រភេទណាស់ ដែលអាចប្រើប្រាស់បានដោយពុំចាំបាច់ត្រូវការឧបករណ៍បញ្ចាំងនឹងអគ្គិសនី, សម្ភារៈឧបករណ៍ទាំងអស់នោះមាន៖ ក្តារខៀន សន្លឹកពត៌មាន ឬ កិច្ចការ គំនូរព្យួរបញ្ជាំង (Wall Chart) វត្ថុពិត វត្ថុសំណាក
28
ខ- សម្ភារឧបទេសប្រើការបញ្ជាំង
ចំពោះផ្នែកនេះ មានសម្ភារឧបទេសច្រើនប្រភេទត្រូវការប្រព័ន្ធអគ្គិសនីដើម្បីបញ្ជាំងរូបភាពទៅលើផ្ទាំងក្រណាត់ស “អេក្រង់” ឬបញ្ជាំងក្នុងទូរទស្សន៍តែម្តង។ សម្ភារៈឧបករណ៍ទាំងអស់នោះមាន៖ ត្រង់ស្ប៉ារ៉ង់ និង ឧបករណ៍បញ្ជាំង ស្លាយ (Slide) វីដេអូ “ សោតទស្សន៍” កុំព្យូទ័រ (Power Point)
29
៧. គោលការណ៏នៃការទស្សនាផ្ទាល់
បទពិសោធន៏ពីមុន ផ្សារភា្ជប់ និងបង្កើតនូវបទពិសោធន៍ថ្មី បង្កើតនូវរូបភាពពិតប្រាកដ ស្គាល់នូវទំនាក់ទំនង ទទួលបាននូវបទពិសោធន៍ និងចំណេះដឹង ការមើលដោយផ្ទាល់ ការសញ្ជឹងគិត ការសិក្សា
30
គ្រូបច្ចេកទេស សម្ថភាពជាមូលដ្ឋាន = គន្លឹះនៃកម្រិតជំនាញ
សម្ថភាពជំនាញផ្នែកបច្ចេកទេស សម្ថភាពជំនាញផ្នែកគរុកោសល្យ សម្ថភាពជំនាញផ្នែកសង្គម - ការធ្វើផែនការ - ចាត់ចែងរៀបចំ - ផ្នែករដ្ឋបាល
32
៨. ជោគជ័យនៃការសិក្សា ការសរសេរ 9% ការនិយាយ 30% ការស្ដាប់ 45% ការអាន 16%
តើការសិក្សាប្រភេទណាមួយដែលមានប្រសិទ្ធភាពបំផុត? ចូរអ្នកធ្វើការស្មានប្រមាណទៅលើលទ្ធផល ប្រភេទនៃការសិក្សាខុសៗគ្នា។ ការសរសេរ 9% ការអាន 16% ការនិយាយ 30% ការស្ដាប់ 45%
34
៩. វិធីប្រាំជំហាន វិធីប្រាំជំហាន ជាផ្លូវសម្រាប់ធ្វើអោយមេរៀនរបស់អ្នកមានរចនាសម្ព័ន្ធ និងមូលដ្ឋាននៃការជ្រើសរើសវិធីបង្រៀនដែលនឹងសម្រេចបានល្អបំផុត នូវគោលដៅមេរៀន ហើយនិងជាមូលដ្ឋាននៃការជ្រើសរើសសម្ភារឧបទេសដែលត្រូវប្រើ។ ជំហានទី១៖ ការជំរុញលើកទឹកចិត្ត (Motivation) ចាប់ផ្តើមមេរៀន ដោយជំរុញលើកទឹកចិត្តសិស្សុ។ គោលបំណងនៃជំហានទី១ គឺត្រូវរៀបចំសិស្សអោយគ្នាប្រុងប្រៀប ព្រមទាំងចង់រៀន។
35
ជំហានទី២៖ ថ្លែងប្រាប់ពីគោលដៅ (State Objective)
ប្រកាសប្រាប់ពីគោលដៅនៃមេរៀន។ ត្រូវអោយច្បាស់ហើយប្រើតែពាក្យណាអោយសមស្របនឹងកម្រិតសិស្ស។ ពន្យល់ថា ហេតុអ្វីបានជាសិស្សទាំងអស់ត្រូវធ្វើអោយសម្រេចគោលដៅនេះ។ ក្តារខៀន ឬសម្ភារឧបទេសដ៏ទៃទៀត ក៏អាចត្រូវបានប្រើ ដើម្បីធ្វើអោយសិស្សស្រម័យទៅដល់គោលដៅ។
36
ជំហានទី៣៖ ការអភិវឌ្ឍន៍ (Development)
ពេលនេះផ្សព្វផ្សាយដល់សិស្សនូវទស្សនៈ និងជំនាញថ្មី ដោយធ្វើអោយទាក់ទងទៅនឹងចំណេះដឹង និងបទពិសោធន៍ពីមុន បកស្រាយ, ពន្យល់, បង្ហាញ, ធ្វើបទពិសោធន៍, ធ្វើអោយសិស្សស្រម័យ, ចោទសំណួរ។ គួរតែខ្លី និងងាយ, បញ្ជាក់ពីចំណុចសំខាន់ៗ។
37
ជំហានទី៤៖ ការពង្រឹង(Consolidation)
ជួយសិស្សយ៉ាងហោចណាស់អោយទៅដល់កម្រិត “តម្រូវការអប្បបរមា” ដែលកំណត់គោលដៅ។ ចោទសំណួរ, ឆ្លើយសំណួរ, អោយ ឬសុំឧទាហរណ៍, អោយសិស្សពិភាក្សា ឬធ្វើការលើប្រធានបទ, អោយសិស្សសាកល្បង និងអនុវត្តន៍ចំណេះដឹង និងចំណេះធ្វើដែលទទួលបានថ្មីៗ។
38
ជំហានទី៥៖ ការត្រួតពិនិត្យ (Control)
ធ្វើតេស្តសិស្សលើ “កម្រិតបំពេញកិច្ចការ” ប្រើវិធីសមស្រប (កុំធ្វើតេស្តអនុវត្តន៍ដោយប្រើសំណួរ)។ អោយសិស្សដឹងអោយបានឆាប់តាមដែលអាចធ្វើទៅបាន ថាតើគេបំពេញកិច្ចការយ៉ាងដូចម្តេច (ប្រតិបត្តិសកម្មភាពលើកិច្ចការដែលបានធ្វើ Performance <Feedback>)។ ធ្វើផែនការសម្រាប់មេរៀនបន្ទាប់ ដោយផ្អែកលើកម្រិតបំពេញកិច្ចការដែលត្រូវពិនិត្យរួច។
39
សន្លឹកត្រង់ស្ប៉ារ៉ង់សម្រាប់ប្រើក្នុងការបង្រៀន អាចចែកចេញជា ៣ ប្រភេទគឺៈ
១០. ការអភិវឌ្ឍន៍សន្លឹកត្រង់ស្ប៉ារ៉ង់សម្រាប់ បញ្ចាំងម៉ាស៊ីន (Overhead Transparency Development) សន្លឹកត្រង់ស្ប៉ារ៉ង់សម្រាប់ប្រើក្នុងការបង្រៀន អាចចែកចេញជា ៣ ប្រភេទគឺៈ ត្រង់ស្ប៉ារ៉ង់តែមួយ : វាមានរូបភាពនៅក្នុងត្រង់ស្ប៉ារ៉ង់ ហើយសមរម្យ សម្រាប់ធ្វើការអធិប្បាយ (Lecture) ឬប្រហែលជាសម្រាប់ការចោទសំណួរដោយបិទផ្នែកខ្លះនៃរូបភាព ដោយសន្លឹកក្រដាស។
40
B. វិធីត្រួតពិនិត្យត្រង់ស្ប៉ារ៉ង់ (Overlay): វាត្រូវបានគ្រោងរៀបចំ ដោយអោយរូបភាពមួយចំនួនអាចត្រួតលើគ្នាបាននៅពេលប្រើប្រាស់។ លក្ខណៈនេះធ្វើអោយការអភិវឌ្ឍន៍ពត៌មានប្រព្រឹត្តទៅបានជាជំហានៗ ហើយវាសមស្របទៅនឹងវិធីអធិប្បាយ និងវិធីចោទសួរ។ ទោះជារបៀបផលិតយ៉ាងម៉េចក៏ដោយ ការរៀបចំត្រង់ស្ប៉ារ៉ង់យើងត្រូវនឹកទៅដល់លំណែនាំ ដែលផ្អែកលើការស្រាវជាវ និងពិសោធន៏។
41
ទំរង់បន្ទាត់ផ្តេកនាំអោយមើលឃើញអក្សរបញ្ចាំងល្អ បំផុត។
ទស្សនៈតែមួយ គួរតែសំដែងចេញអោយបានងាយ, មិននាំអោយមើលឃើញរាយប៉ាយ ពាក្យពេចន៍អប្បរមា គួរតែមាននៅលើត្រង់ស្ប៉ារ៉ង់។ ជាទូទៅមិនអោយលើសពី ៦ពាក្យក្នុងមួយបន្ទាត់។ មាន ៦បន្ទាត់ក្នងសន្លឹកត្រង់ស្ប៉ារ៉ង់មួយ។
42
ពាក្យគន្លឹះ ជួយយើងអោយចងចាំចំណុចសំខាន់ៗ។ ជាទូទៅពាក្យគន្លឹះទាំងនេះ មានប្រសិទ្ធភាពបំផុតដូចជាចំណងជើង។
គំនិតកើតពីការមើលឃើញតាមគំនូសព្រួញ និងក្រាភិច គួរតែត្រូវបានប្រើ។ ភាពអានដាច់ត្រូវតែត្រួតពិនិត្យដើម្បីអាចអានបាន។
43
គំនិតកើតពីការមើលឃើញតាមគំនូសព្រួញ និងក្រាភិច គួរតែត្រូវបានប្រើ។
ភាពអានដាច់ត្រូវតែត្រួតពិនិត្យដើម្បីអាចអានបាន។ ប្រើ Font អក្សរដែលងាយអានដូចជា Ghothic, Helvetica ឬ Time New Roman។ អក្សរល្អគឺជាអក្សរងាយ, ច្បាស់ និងមិនផ្លាស់ប្តូរ ប្រើពណ៌ដើម្បីបង្កើតចំណាប់អារម្មណ៍។ ជាទូទៅពណ៌បីក្នុងត្រង់ស្ប៉ារ៉ង់មួយ គឺគ្រប់គ្រាន់។
44
ទុកគំលាតគ្រប់គ្រាន់ពីគែមនីមួយៗ នៃសន្លឹកត្រង់ស្ប៉ារ៉ង់។ ជាទូទៅគំលាត ១ Inch (25,4mm) ជុំវិញគឺគ្រប់គ្រាន់។ គ្រោងរៀបចំលើក្រដាសលាត មុននឹងធ្វើសន្លឹកត្រង់ស្ប៉ា រ៉ង់។ ជាទូទៅក្រដាសនេះត្រូវបានប្រើជាក្រដាសដើមសម្រាប់សរសេរ/ គូរលើសន្លឹកត្រង់ស្ប៉ារ៉ង់។ ការត្រួតត្រង់ស្ប៉ារ៉ង់ ជួយក្នុងការពន្យល់គំនិតពិបាកស្មុគស្មាញ ដោយបន្ថែមពីលើសន្លឹកត្រង់ស្ប៉ារ៉ង់ក្រោម។ ជាទូទៅសន្លឹកត្រង់ស្ប៉ារ៉ង់អតិបរមា ៥ ស្រទាប់អាចប្រើបាន។
45
C. បច្ចេកទេសត្រួតពិនិត្យសន្លឹកត្រង់ស្ប៉ារ៉ង់ (Overlay Techniques):
ដូចបានបញ្ជាក់ពីមុន វិធីត្រួតពិនិត្យសន្លឹកត្រង់ស្ប៉ារ៉ង់ជួយយើងអោយបកស្រាយមេរៀនដែលស្មុគស្មាញ ដោយត្រួតតាមលំដាប់ត្រង់ស្ប៉ារ៉ង់ ៣-៥ ទៅលើត្រង់ស្ប៉ារ៉ង់ក្រោមបំផុត។ វិធីនេះមានប្រយោជន៍ជាពិសេសសម្រាប់ក្នុងការបកស្រាយពី Process Flow (គំរូប្រាស្រ័យទាក់ទងរបស់ Shannon) ការធំធាត់ និងការអភិវឌ្ឍន៍ (ដំណាក់កាលអភិវឌ្ឍន៍ជំនាញក្នុងជិវិត) ការផ្លាស់ប្តូររូបរាងរបស់សត្វ (Metamorphosis) វដ្តនៃជិវិតរបស់មេអំបៅ និងការវិវត្តន៍នៃរចនាសម្ព័ន្ធ (សំណង់អគារ)។
46
Base Transparency ត្រង់ស្ប៉ារ៉ង់ទី១ ឬក្រោមជាចំណងជើង និងរូបភាពដំបូងសម្រាប់បញ្ចាំង។
Card Frame ជាស៊ុមក្រដាសមួយ។ Overlays ជាត្រង់ស្ប៉ារ៉ង់អាចបត់ចុះឡើងបាននៅចំហៀង។ 1 3 2
47
១១. ការផលិតសន្លឹកត្រង់ស្ប៉ារ៉ង់
គេអាចបង្កើតរូបភាពនៅលើសន្លឹកត្រង់ស្ប៉ារ៉ង់បានដោយប្រើវិធីច្រើនយ៉ាងៈ ១. វិធីផ្តិតហ្វីល ២. វិធីអូសស្រ្គីន ៣. វិធីព្រីនចេញពីកុំព្យូទ័រ ៤. វិធីថតចំលង ៥. វិធីគូរនឹងដៃ
49
វិធីធ្វើត្រង់ស្ប៉ារ៉ង់ដោយដៃ
ក្នុងការគូរដោយដៃដំបូងយើងត្រូវ៖ គូររូបនៅលើក្រដាសអោយបានល្អ រួចយកសន្លឹកត្រង់ស្ប៉ារ៉ង់ដាក់ពីលើហើយកៀបអោយជាប់ ផ្តាមអក្សរ ឬរូបភាព ដោយប្រើហ្វឺតអចិន្ត្រៃយ៍។ បើត្រូវការលុប សំអាតវិញគេប្រើ អាល់កុល និងសំឡីជូតពីលើកន្លែងដែលត្រូវលុបនោះ។
50
ភាពវិជ្ជមាននៃការធ្វើរូបភាពនៅលើសន្លឹកត្រង់ស្ប៉ារ៉ង់ដោយដៃៈ
មិនតម្រូវឲ្យមានម៉ាស៊ីនពិសេសណាមួយសម្រាប់ការផលិត។ ការផលិតមានតម្លៃថោក ហើយអាចប្រើសម្ភារៈដែលមានបម្រុងស្រាប់។ ងាយស្រួលក្នុងការកែលំអឡើងវិញ។ នរណាក៏អាចធ្វើបាននូវរូបណាដែលសាមញ្ញ។
51
ភាពអវិជ្ជមាននៃការធ្វើរូបនៅលើសន្លឹកត្រង់ស្ប៉ារ៉ង់ដោយដៃៈ
ប្រើពេលវេលាច្រើន មិនបានដូចការផលិតដោយម៉ាស៊ីន ធ្វើបានតែមួយៗ ទាមទានូវអ្នកមានជំនាញខ្ពស់ក្នុងការផលិត
52
សង្ខេបមេរៀន សម្ភារឧបទេស គឺជាឧបករណ៏សម្រាប់ជំនួយក្នុងការបង្រៀន និងរៀនអោយមានប្រសិទ្ធភាព។ មានដូចជា៖ សៀវភៅ, ក្រដាស, ក្តារខៀន, រូបសំណាក, វត្ថុពិត, ឧបករណ៏បញ្ចាំងរូប, សោតទស្សន៏ (វិទ្យុ, ទូរទស្សន៏, ខ្សែភាពយន្ត...)។ ក្រិត្យក្រមនៃការប្រើប្រាស់សម្ភារឧបទេសគោលការណ៍នៃការរៀបចំ ក. សម្ភារឧបទេសក៏មានភាព វិជ្ជមាន និងអវិជ្ជមាន ខ. ការប្រើប្រាស់សម្ភារៈឧទេសមាន: បង្កើតអោយមានការចាប់អារម្មណ៍, អាចពញ្ញាក់អារម្មរណ៍, អាចដកស្រង់យកភាពស្មុគស្មាញ។ គ. សម្ភារឧបទេស មិនអាចធ្វើអោយការសិក្សាមានប្រសិទ្ធភាពដោយស្វ័យប្រវត្ថិ វិធីប្រាំជំហានមាន: ការជំរុញលើកទឹកចិត្ត, ថ្លែងប្រាប់ពីគោលដៅ, ការអភិវឌ្ឍន៍, ការពង្រឹង, ការត្រួតពិនិត្យ ។
53
សំនួរត្រួតពិនិត្យ តើសម្ភារឧបទេសមានសារៈសំខាន់ដល់ការសិក្សាដែរឬទេ? ចូរពន្យល់?
54
Thank for your attention!
សូមអរគុណ Thank for your attention!
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.