Download presentation
Presentation is loading. Please wait.
1
ជំពូក ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ
ជំពូក ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ III.វីរុស
2
វីរុស ឬ វីសាណូ(Virus)
វីរុសជាសរីរាង្គដ៏តូចបំផុតមិនអាចមើលឃើញដោយមីក្រូទស្ស៍នធម្មតាបាន វីរុសត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៨៩២ ដោយអ្នកប្រាជ្ញរុស្សីឈ្មោះ D.I. Ivanoveky លើដំណាំថ្នាំជក់ ដែលអោយឈ្មោះថា មូសាអ៊ិចថ្នាំជក់ (Tobacco mosaic) វីរុសគ្មានទំរង់កោសិកាទេ វាមានទំហំ និងរូបរាងខុសៗគ្នាទៅតាមប្រភេទ ដែលមានប្រវែងពី ១០-២០០ មីលីមីក្រុង
3
វីរុសផ្សំឡើងដោយ DNA និងមានភ្នាសប្រូតេអ៊ីនយ៉ាងស្តើងព័ទ្ធជុំវិញ។
ភ្នាសនេះមានតួនាទីកាពារទប់ទល់នឹងធម្មជាតិ និងចូលរួមគ្រប់សកម្មភាពគីមី ជីវៈទាំងអស់។ ការបំផ្លាញរបស់វីរុសអាចកើតមានលើ រុក្ខជាតិ សត្វ និងបាក់តេរី ចំពោះមនុស្សវាបង្កជំងឺ ស្រឡើទែន អុតធំ អុតស្វាយ កញ្រ្ជឹល មហារីក ផ្តាសាយជាដើម។
4
១. ការបន្តពូជរបស់វីរុស វីរុសមិនអាចធ្វើសកម្មភាពក្រៅសរីរាង្គបានទេ
ប៉ុន្តែនៅក្នុងសរីរាង្គវិញ វាធ្វើសកម្មភាពគីមីជីវៈខ្លាំងហើយបំផ្លាញកោសិកា និងបង្កើត DNA ឬ RNA និងប្រូតេអ៊ីនរួចបង្កើតវីរុសថ្មីជាច្រើន ការបន្តពូជរបស់វីរុសហៅថាដំណើរបាក់ទែរីយ៉ូផាស
5
២. អាការៈ និងការខូចខាតបង្កដោយវីរុស
រោគសញ្ញានៃជំងឺរុក្ខជាតិដែលបង្កដោយវីរុសៈ -ការបាត់បង់ព៌ណនៃស្លឹករុក្ខជាតិ e.g. Tobacco mosaic -ភាពរមូរ ឬរួញនៃស្លឹក e.g. Ragged stunt -ស្លឹកឡើងក្រាស់ e.g. Grassy stunt -ភាពតឿ ឬដុះរេញៗ e.g. Yellow dwarf disease -ការខូចខាតផ្លែដោយមានស្នាម និងដំបៅពក -ភាពស្វិតស្រពោន និងស្នាមជាំនៅលើស្លឹក
6
៣. ការចំលងរោគ ការចំលងវីរុសពីរុក្ខជាតិមូយទៅរុក្ខជាតិមួយកើតឡើងដោយសារសត្វល្អិតដែលមានម្ជុលទិចជញ្ជក់យករុក្ខរស ដែលប្រភេទដូចខាងក្រោមៈ -ចៃ (Aphids) -មមាច(Leaf hopper and plant hopper) -ណេម៉ាតូដ (Nematode) -Psylla -Thrips
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.