Download presentation
Presentation is loading. Please wait.
Published byYohanes Sanjaya Modified over 5 years ago
1
ប្រព័ន្ធព័ត៌មានគណនេយ្យ ACCOUNTING INFORMATION SYSTEM
មេរៀនទី១ ប្រព័ន្ធព័ត៌មានគណនេយ្យ ACCOUNTING INFORMATION SYSTEM ក្រោយពីបញ្ចប់មេរៀននេះ និសិ្សតមានសមត្ថភាពៈ 1.កំនត់បានពី អ្វីទៅជានិយមន័យរបស់គណនេយ្យ? 2. អធិប្បាយបានពីផលប្រយោជន៍គណនេយ្យ
2
3. ភាពខុសគ្នារវាងអ្នកចុះបញ្ជីគណនេយ្យ និងគណនេយ្យករ
4. អធិប្បាយពីអាជីពរបស់គណនេយ្យ 5. កំនត់បានប្រភេទអង្គភាពអាជីវកម្ម 6.កំនត់បាន ប្រភេទសកម្មភាពរបស់អង្គភាពអាជីវកម្ម 7.ពន្យល់បានពីសមីការគណនេយ្យ 8. រៀបរាប់បានពីរបាយការណ៍ហិរញ្ញវត្ថុ
3
I.និយមន័យគណនេយ្យ ( Accounting Defined)
គណនេយ្យ គឺជាដំណើរការនៃការកំណត់ ការវាស់វែង ការកត់ត្រា ការបញ្ជូន និង ការបកស្រាយ នូវរាល់ប្រតិបត្តិការសេដ្ឋកិច្ចដែលទាក់ទងទៅដល់ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មមួយ។
4
II.ផលប្រយោជន៍គណនេយ្យ(The Advantages of Accounting)
គណនេយ្យ គឺជាមូលដ្ឋានគ្រឺះមួយដ៏សំខាន់ និងមានប្រយោជន៍យ៉ាងខ្លាំងក្នុងការចាត់ចែងគ្រប់គ្រងអាជីវកម្ម ពីព្រោះ៖ បង្ហាញពីស្ថានភាពចំនូលចំណាយដែលបានកើតឡើងក្នុងដំណើរការអាជីវកម្ម។ ដើម្បីវិភាគ និង គណនាថ្លៃដើមនៃតម្លៃ។ បង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្ម ដែលងាយស្រួលដល់អ្នកគ្រប់គ្រងក្នុងការរៀបចំយុទ្ធសាស្ត្រ ដើម្បីឲទទួលបានជោគជ័យ។
5
III.ភាពខុសគ្នារវាងអ្នកចុះបញ្ជីគណនេយ្យ និងគណនេយ្យករ
បង្ហាញពីលទ្ធផលនៃការធ្វើជំនួញ ថាតើចំណេញ ឬខាត។ ជួយសំរួលក្នុងការរៀបចំបញ្ជីរបស់អង្គភាពអាជីវកម្ម ឲមានរបៀបរៀបរយ។ អាចកាត់បន្ថយនូវការកេងប្រវ័ញ្ចបាន។ III.ភាពខុសគ្នារវាងអ្នកចុះបញ្ជីគណនេយ្យ និងគណនេយ្យករ (Difference between Bookkeeper and Accountant) ក.អ្នកចុះបញ្ជីគណនេយ្យ(Bookkeeper) អ្នកចុះបញ្ជីគណនេយ្យ ជាការងារទូទៅ ដែលរួមទំាងការប្រមូលផ្តុំនិងការវិភាគនូវពត័មានគណនេយ្យ។ហើយអ្នកបញ្ជីគណនេយ្យ ទទួលខុសត្រូវចំពោះការកត់ត្រាប្រតិបត្តិការអាជីវកម្ម។
6
IV.អាជីពគណនេយ្យ (Accounting Career)
ខ. គណនេយ្យករ(Accountant) គណនេយ្យករ គឺជាអ្នករៀបចំផែនការ និង ធ្វើការគណនេយ្យផ្សេងៗទៀត ហើយនិងជាអ្នកធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្ម។លើសពីនេះទៅទៀត ជាអ្នកផ្តល់ពត័មាន ឬយោបល់ដល់អ្នកគ្រប់គ្រងក្នុងការធ្វើសេចក្តីសំរេចចិត្តផ្នែកហិរញ្ញវត្ថុ និងជាអ្នកត្រួតពិនិត្យមើលកិច្ចការអ្នកចុះបញ្ជីគណនេយ្យ។ IV.អាជីពគណនេយ្យ (Accounting Career)
7
ក្នុងវិជ្ជាជីវៈគណនេយ្យគេអាចបែងចែកជា ៣ធំៗគឺៈ
1 គណនេយ្យសាធារណៈ (Public Accounting) 2 គណនេយ្យឯកជន (Private Accounting) . 3 . គណនេយ្យរដ្ឋាភិបាល(Government Accounting)
8
1.គណនេយ្យសាធារណៈ(Public Accounting)
ក្រុមហ៊ុនគណនេយ្យសាធារណៈ គឺជាក្រុមហ៊ុនដែលបំរើសេវាផ្នែកគណនេយ្យដល់ក្រុមហ៊ុនទូទៅ ក្នុងគោលបំណងទទួលបានប្រាក់ឈ្នួល។បុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនគណនេយ្យសាធារណៈ ភាគច្រើនជាគណនេយ្យករបញ្ជាក់សញ្ញាប័ត្រពីCPA។សញ្ញាប័ត្រ CPA គឺជាវិញ្ញាបនប័ត្រមួយដែលរដ្ឋបានចេញឲដោយមានគោលការណ៍ពិនិត្យ និង បទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តន៍។ គណនេយ្យករ CPA ត្រូវបានគេទទួលស្គាល់ពីវិទ្យាស្ថានគណនេយ្យករសាធារណៈរបស់អាមេរិក(AICPA)។
9
សេវាសំខាន់ៗរបស់ CPAគឺៈ ក
សេវាសំខាន់ៗរបស់ CPAគឺៈ ក.សវនកម្ម (Auditing) ជាការងារមួយត្រូវបានអនុវត្តដោយបុគ្គលឯករាជ ដែលគេហៅថា សវនករ ឯករាជ ដែលទាមទារនូវការត្រួតពិនិត្យ និង ចេញជាសេចក្តីប្រកាសស្តីពីភាពត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍គណនេយ្យដែលទទួលស្គាល់ជាទូទៅ។ ខ.សេវានៃផ្នែកពន្ធ( Tax Service) ជាសេវាដែលមានគោលបំណងប្រើប្រាស់នូវមធ្យោបាយស្របច្បាប់ណាមួយដើម្បីកាត់បន្ថយចំនួនទឹកប្រាក់ពន្ធដែលបង់របស់ក្រុមហ៊ុនមួយចំនួន។
10
គ.សេវាក្នុងការផ្តល់យោបល់លើការគ្រប់គ្រង(Management Advisory Service) ជាសេវាផ្តល់យោបល់លើការចាត់ចែងដូចជា ការតំឡើងប្រព័ន្ធគណនេយ្យដោយកុំព្យូទ័រ ការរៀបចំគំរោងថវិកា ការរៀបចំផែនការហិរញ្ញវត្ថុ 2. គណនេយ្យឯកជន (Private Accounting) ក្រុមហ៊ុនខ្លះប្រើប្រាស់គណនេយ្យករគ្រប់គ្រងតែម្នាក់ ហើយខ្លះទៀតប្រើប្រាស់គណនេយ្យករគ្រប់គ្រងច្រើន។
11
រៀបចំប្រព័ន្ធព័ត៌មានគណនេយ្យ
កិច្ចការរបស់ គណនេយ្យ 1 4 2 3 5 គណនេយ្យពន្ធ គណនេយ្យចាត់ចែង គណនេយ្យថ្លៃដើម រៀបចំប្រព័ន្ធព័ត៌មានគណនេយ្យ រៀបចំគំរោងថវិកា
12
V.ប្រភេទអង្គភាពអាជីវកម្ម
3. គណនេយ្យរដ្ឋាភិបាល (Government Accounting) មិនមែនមានតែក្រុមហ៊ុនឯកជនទេដែលត្រូវការគណនេយ្យសូម្បីតែរដ្ឋាភិបាលក៏ត្រូវការគណនេយ្យករដើម្បីកត់ត្រា និងរបាយការណ៍ស្តីមូលនិធិ ដែលទទួល និងចំណាយ។ V.ប្រភេទអង្គភាពអាជីវកម្ម ១.សហគ្រាសឯកម្មសិទ្ធិ(Sole Proprietorship) សហគ្រាសឯកកម្មសិទ្ធិ ជាអាជីវកម្មដែលជាកម្មសិទ្ធិរបស់បុគ្គលតែមួយនាក់។ហើយទទួលបានទំាងអស់នូវប្រាក់ចំណេញ និងការខាតបង់របស់អង្គភាពអាជីវកម្ម ព្រមក៏ត្រូវទទួលខុសត្រូវទំាងអស់នូវបំណុលអាជីវកម្មរបស់ខ្លួន។
13
VI.ប្រភេទសកម្មភាពរបស់អង្គភាពអាជីវកម្ម
២.ក្រុមហ៊ុនសហកម្មសិទ្ធិ(Partnership) ក្រុមហ៊ុនសហកម្មសិទ្ធិ គឺជាក្រុមហ៊ុនដែលមានការដាក់ដើមទុនបញ្ជូលគ្នារវាងបុគ្គលពីរនាក់ទ្បើងទៅក្នុងគោលបំណងរកប្រាក់ចំនេញមកចែកគ្នាតាមរយៈការធ្វើសកម្មភាពអាជីវកម្ម។ ៣.ក្រុមហ៊ុនសាជីវកម្ម (Corporation) សាជីវកម្ម ជាក្រុមហ៊ុនមួយត្រូវរៀបចំឡើងអង្គភាពដោយឡែកស្របច្បាប់មួយដែលស្ថិតនៅក្រោមច្បាប់សាជីវកម្មហើយដែលមានម្ចាស់កម្មសិទ្ធិបែងចែកទៅជាភាគហ៊ុនដែលអាចផេ្ទរបាន។ VI.ប្រភេទសកម្មភាពរបស់អង្គភាពអាជីវកម្ម (Types Activities of Business Organization) ា
14
1.សេវាកម្ម (Service) ក្រុមហ៊ុនសេវាកម្មបំរើសេវាដល់អតិថិជនក្នុងគោលបំណងទទួលបានថ្លៃឈ្នួលដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនផ្នែកច្បាប់។ 2.ពាណិជ្ជកម្ម (Merchandising) ក្រុមហ៊ុនទិញលក់ទំនិញ គឺជាក្រុមហ៊ុនដែលទិញទំនិញដើម្បីនឹងលក់បន្តដោយមិនមានធ្វើការកែច្នៃឡើយ ដូចជាហាងលក់សំលៀកបំពាក់ កាត់ទិញក្រណាត់មកលក់។ ក្រុមហ៊ុនពាណិជ្ជកម្ម អ្នកផលិត Manufacturer អ្នកលក់ដុំ Wholesalers អ្នកលក់រាយ Retailers អតិថិជន Customer
15
VII.សមីការគណនេយ្យ(Accounting Equation)
3.ផលិតកម្ម (Manufacturing ) ក្រុមហ៊ុនផលិតកម្ម ជាក្រុមហ៊ុនដែលបានផលិតក្រោយពេលបំលែងវត្តុធាតុដើម មានដូចជា រោងចក្រផលិតរថយន្ត និង ដែក។ VII.សមីការគណនេយ្យ(Accounting Equation) ទ្រព្យ = បំណុល មូលធនរបស់ម្ចាស់ Assets = Liabilities Owner‘ Equity 1.ទ្រព្យ (Assets) ទ្រព្យ គឺជាធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធិរបស់អង្គភាពមួយ។
16
ទ្រព្យត្រូវបានបែងចែកជាពីរប្រភេទគឺ
សកម្មចល័ត(Current Assets) -សាច់ប្រាក់ (cash) -គណនីត្រូវទារ (Account Receivable) -ប័ណ្ណត្រូវទារ (Note Receivable) -ស្តុកឃ្លាំង (Inventories) 2. អចលកម្ម (Non-Current Assets) -ដី (Land) -អាគារ (Building) -កុំព្យូទ័រ (Computer) -ឧបករណ៍ (Equipment)
17
2.បំណុល (Liabilities) គឺជាបំណុលទាំងឡាយណាដែលក្រុមហ៊ុនបានជំពាក់អ្នកដទៃ ហើយជាទូទៅក្រុមហ៊ុនត្រូវតែទូទាត់បំណុលទាំងនោះនៅពេលជាក់លាក់ណាមួយ។ បំណុលត្រូវបានគេបែងចែកជាពីរគឺៈ បំណុលរយៈពេលខ្លី (Current Liabilities) -គណនីអ្នកផ្គត់ផ្គង់ (Account payable) -ថ្លៃឈ្នួលត្រូវចំណាយ (Wage Payable) -ការប្រាក់ត្រូវបង់ (Interest Payable) 2) បំណុលរយៈវែង (Long-Term Liabilities) -ប័ណ្ណត្រូវទារ (Bond Payable) -និក្ខេបបំណុល (Mortgage Payable)
18
3.មូលធនម្ចាស់ (Owner’s Equity) គឺជាតម្លៃដែលនៅសល់របស់ទ្រព្យបន្ទាប់ពីដកបំណុល ត្រូវសងចេញ។ Increase(កើន) Decrease(ថយ) មូលធនម្ចាស់ Owner’s Equity ការដាក់ដើមទុន Investments Text ការដកដើមទុន Withdrawals ចំណូល Revenues ចំណាយ Expenses
19
VIII.របាយការណ៍ហិរញ្ញវត្ថុ (Financial statement)
របាយការណ៍ហិរញ្ញវត្ថុ មាន៤ គឺ របាយការណ៍លទ្ធផល (Income statement) របាយការណ៍មូលធនម្ចាស់ (statement of Owner’s Equity) តារាងតុល្យការ (Balance sheet) របាយការណ៍ចរន្តសាច់ប្រាក់ (statement of Cash Flows). របាយការណ៍លទ្ធផល (Income statement) គឺជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនមួយ តាមរយៈការប្រមូលផ្តុំចំណូល(Revenues) និងចំនាយ(Expenses) នៅក្នុងគ្រាមួយ។ ចំណូល(Revenues) គឺជាការហូរចូលនៃទ្រព្យសម្បត្តិ ដែលបានមកពីការលក់ផលិតផល ឬការផ្តល់សេវាកម្មទៅអោយអតិថិជន។ ចំណាយ គឺជាការចាយវាយដែលបានមកលះបង់ ឬក៏ប្រើប្រាស់នៅក្នុងការបំរើអតិថិជនជាច្រើន។ វកម្មររ
20
ទំរង់របាយការណ៍លទ្ធផល(Form of Income statement)
ប្រាក់ចំនេញសុទ្ធ = ផលចំណូល - បន្ទុកចំណាយ Net Income(Net loss) = Revenues Expenses COMPANY’S NAME Income Statement Date Revenues: Service Revenues…………………………………………………….....XXX Interest revenues……………………………………………………….XXX Total Revenues ………………………………………………………………XXX Expenses: Salaries expenses………………………………………………………..XXX Rent expenses……………………………………………………………..XXX Total expenses……………………………………………………………… (XXX) Net Income……………………………………………………………………………………XXX
21
2.របាយការណ៍មូលធនម្ចាស់ (statement of Owner’s Equity)
ជារបាយការណ៍មួយ ដែលបង្ហាញពីភាពប្រែប្រួលរបស់មូលធនម្ចាស់របស់ក្រុមហ៊ុននៅក្នុងកាលកំនត់ជាក់លាក់មួយ។ ទំរង់របាយការណ៍មូលធនម្ចាស់(Form of Owner’s Equity) COMPAND’S NAME Statement of Owner’s Equity Date Beginning Capital…………………………………… XXX Add : Additional investment………………………...XXX Net income (Net loss)…………………………XXX Less : Owner’s withdrawals………………………...XXX Increase in Owner’s Equity………………………… XXX Ending Capital……………………………………… XXX ារ
22
3. តារាងតុល្យការ (Balance sheet) គឺជារបាយការណ៍ដែលបានបង្ហាញពីស្ថានភាពហិរញ្ញវត្តុរបស់ក្រុមហ៊ុនក្នុងកាលកំនត់ជាក់លាក់មួយ។ ទំរង់តារាងតុល្យការ (From of Balance sheet) COMPANY NAEM Balance sheet Assets Date Cash………………………………………………………..XXX Account receivable………………………………………..XXX Land………………………………………………………...XXX Total Assets………………………………….XXX Liabilities and Owner’s Equity Liabilities Account payable…………………………………….XXX Notes payable……………………………………….XXX Total liabilities XXX Owner’s Equity Capital………………………………………………..XXX Total Owner’s Equity…………………………….XXX Total liabilities and Owner’s Equity………………………XXX Company Name
23
4.របាយការណ៍ចរន្តសាច់ប្រាក់ (statement of Cash Flows)
គឺជារបាយការណ៍មួយ ដែលបង្ហាញពីលំហូរចូលសាច់ប្រាក់ និង លំហូរចេញសាច់ប្រាក់ ក្នុងថេរវេលាណាជាក់លាក់ របស់ក្រុមហ៊ុន។សកម្មភាពដែលមានឥទ្ធិពលទៅលើរបាយការណ៍ចរន្តសាច់ប្រាក់គឺ៖ សកម្មភាពប្រតិបត្តិការ (Operating Activity) សកម្មភាពវិនិយោគ (Investing Activity) សកម្មភាពហិរញ្ញប្បទាន (Finance Activity)
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.