Presentation is loading. Please wait.

Presentation is loading. Please wait.

ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ

Similar presentations


Presentation on theme: "ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ"— Presentation transcript:

1 ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ
ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ IV.ណេម៉ាតូដ

2 ណេម៉ាតូដ (Nematodes) ណេម៉ាតូតជាសត្វថ្នាក់ទាបមួយប្រភេទដែលមានរូបរាងប្រហាក់ប្រហែលនឹងជន្លេន តែវាមានទំហំតូចក្រៃលែង ណេម៉ាតូតមានចំនួនប្រហែល ៥០០,០០០ ប្រភេទដែលរស់នៅក្នុងទឹក ក្នុងដី និងជាបរាសិតលើរុក្ខជាតិ និង សត្វ តាមសមាមាត្រដូចខាងក្រោមៈ 1/4 រស់នៅក្នុងទឹក 1/4 រស់នៅក្នុងដី 1/2 ជាបរាសិតរស់នៅជាមួយសត្វ និងរុក្ខជាតិ

3 ណេម៉ាតូដ (Nematodes) ណេម៉ាតូដធ្វើដំណើរបានតែក្នុងទឹក
ដើម្បីរស់នៅបានយូរនៅក្នុងលក្ខខ័ណ្ឌខ្វះខាតទឹក វាមិនសូវបញ្ចេញសកម្មភាពប៉ុន្មានទេ ណេម៉ាតូដប្រើម្ជុល (stylet) ដើម្បីជញ្ជក់ជរ័ ឬសារធាតុចិញ្ចឹមពីឬសរុក្ខជាតិ ជំងឺវីរុសជាច្រើនត្រូវបានចំលងដោយណេម៉ាតូដ

4 ១. វដ្តជីវិតរបស់ណេម៉ាតូត
វដ្តជីវិតរបស់ណេម៉ាតូដមានលក្ខណៈសាមញ្ញ និងវិវត្តដោយត្រង់តែម្តង សត្វញីពេញវ័យពងនៅក្នុងដី ឬក្នុងឬសរុក្ខជាតិ កូនញាស់ (Lavae)​​ របស់ណេម៉ាតូដ មានរូបរាងដូចសត្វពេញវ័យ ដែរ​ តែត្រូវលូតលាស់ឆ្លងដំណាក់កាលលូតលាស់ ៤​ សិនទើបក្លាយជាសត្វពេញវ័យ ការឆ្លងវគ្គនីមួយៗបំពេញដោយការជំរុះរោម

5 ១. វដ្តជីវិតរបស់ណេម៉ាតូត (ត)
នៅក្នុងលក្ខណៈអាកាសធាតុល្អប្រសើរ ប្រភេទណេម៉ាតូដជាច្រើនបំពេញវដ្តជីវិតក្នុងរយៈពេល ៣ ទៅ ៤​ សប្តាហ៏ ក្រោយបញ្ចប់ដំណាក់កាលលូតលាស់ទី ៤ ណេម៉ាតូដចាប់ផ្តើម​រាតត្បាតលើឬសរុក្ខជាតិ វាជ្រៀតចូលទៅក្នុងឬសដោយផ្ទាល់ ហើយបំផ្លាញជាលិកាឬស (Root cortex) ជាលិកាឬសដែលរងការបំផ្លាញពីណេម៉ាតូដក្លាយទៅជាព៌ណខ្មៅ ហើយបាត់បង់មុខងារ និងសកម្មភាព។

6 ២. របៀបរស់នៅរបស់ណេម៉ាតូត
ណេម៉ាតូដដែលរាតត្បាតលើឬសរុក្ខជាតិមានបែបផែនជីវិតជា Obligate parasite​ ណេម៉ាតូដស្ទើរតែគ្រប់ប្រភេទបំផ្លាញកោសិការុក្ខជាតិដោយប្រើម្ជុលចាក់ទុំលុះភ្នាសកោសិកា ហើយបញ្ចូលអង់ស៊ីមទៅក្នុងកោសិកា រួចស្រូបយកសារធាតុចិញ្ចឹមពីកោសិកាមកវិញ គេចែកណេម៉ាតូដជា២ក្រុមសំខាន់ៗទៅតាមលក្ខណៈបរាសិតរបស់វាគឺៈ ១. បរាសិតខាងក្រៅ (Ectoparasite) បំពេញវដ្តជីវិតនៅក្រៅ រុក្ខជាតិ ២. បរាសិតខាងក្នុង (Endoparasite) បំពេញវដ្តជីវិតក្នុងរុក្ខ ជាតិ

7 ២. របៀបរស់នៅរបស់ណេម៉ាតូត (ត)
មានណេម៉ាតូដប្រភេទខ្លះ អាចរស់នៅទាំងខាងក្នុង និងក្រៅរុក្ខជាតិគេអោយឈ្មោះវាថា semiendoparasites ណេម៉ាតូដបំផ្លាញឬសរុក្ខជាតិតាមពីររបៀបៈ ១. បំផ្លាញដោយមេកានិក ២. បំផ្លាញដោយគីមី ការបំផ្លាញនេះធ្វើអោយឬសរុក្ខជាតិចុះខ្សោយក្នុងការស្រូបយកទឹក និងសារធាតុចិញ្ចឹម និងការដឹកនាំ

8 ៣. អាការៈរោគដែលបង្កដោយណេម៉ាតូដ
ការរាតត្បាតនៃណេម៉ាតូតទៅលើឬសរុក្ខជាតិអាចបណ្តាលអោយៈ -កំលាំងលូតលាស់របស់រុក្ខជាតិចុះខ្សោយ -ការលូតលាស់របស់ឬសថយចុះ -ភាពធន់របស់រុក្ខជាតិទៅនឹងភ្នាក់ងារបង្កជំងឺដទៃទៀតចុះខ្សោយ -មានស្នាមដំបៅឬពកលើឬស -ឬសរុក្ខជាតិប្តូរទ្រង់ទ្រាយ

9 ៤. ភ្នាក់ងារចំលងសត្វណេម៉ាតូដ
នៅក្នុងដីណេម៉ាតូដពិបាកធ្វើដំណើរដោយខ្លួនឯងណាស់ តែវាអាចរាលដាលឆ្ងាយបានតាមរយៈ -ការបញ្ចេញបញ្ចូលទឹក -កំទេចកំទីរុក្ខជាតិដែលហើរតាមខ្យល់ -សត្វ​ សត្វស្លាប សត្វល្អិត -សំណាប កូនឈើបណ្តុះ -គ្រាប់បណ្តុះ មើមរុក្ខជាតិ -ដីដែលជាប់នឹងជើង ឬឧបករណ៏របស់កសិករ

10 ៥. អាការៈរុក្ខជាតិដែលរងបំផ្លាញធ្ងន់ធ្ងរ
ការដុះរេញៗ (stunting) ជំងឺ(Chlorosis) ​ និងខូចព៌ណ (discoloration) ការស្រពោន (wilting) ដំបៅឬស (root lesion) ការហើម ឬប៉ោងឬស (root swellings) ការរបួសចុងឬស (injured root tips) ការថយចុះនិងខូចព៌ណនៃប្រព័ន្ធឬស


Download ppt "ជំពូក​ ១ ភ្នាក់ងារបង្កជំងឺលើរុក្ខជាតិ"

Similar presentations


Ads by Google