Download presentation
Presentation is loading. Please wait.
Published byConstance Green Modified over 5 years ago
1
វិជ្ជាជីវៈសង្គមកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖ ការអប់រំ និងគុណវុឌ្ឍិ តើសង្គមកិច្ចបែបណាដែលយើងចង់បាន? ឆ្ពោះទៅសង្គមកិច្ចដំណាក់កាលទី ៣ Tatsuru Akimoto, DSW មជ្ឈមណ្ឌលអាស៊ីសម្រាប់ការស្រាវជ្រាវសុខុមាលភាពសង្គម សាកលវិទ្យាល័យ Shukutoku អតីតប្រធាន APASWE អាណ្ណត្តិមុន ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា
2
មាតិកា អបអរសាទរ - ជោគជ័យនៃសន្និសីទ
“ចាប់ពីពេលនេះតទៅ” - គណៈកម្មការប្រមូលផល តើសង្គមកិច្ចបែបណាដែលអ្នកចង់បាន? ឧទាហរណ៍ វិជ្ជាជីវៈនីយកម្ម? (1) បាទ/ចាស—ឧ. ភាពខុសគ្នានៃតួនាទី និងមុខងារ (2) ទេ—ជម្រើសគោលនយោបាយកាន់តែទូលាយថែមទៀត កុំចេះតែចម្លងគេ សហការីអាស៊ានបានចាប់ផ្ដើមស្ថាបបនាសង្គមកិច្ចរបស់ខ្លួនផ្ទាល់ ផែនទីពិភពលោកនៃសង្គមកិច្ច បានផ្លាស់ប្ដូរហើយ ការរំពឹងទុកចំពោះសហការីកម្ពុជា៖ បង្កើតសង្គមកិច្ចរបស់ពិភពលោក—សង្គមកិច្ចដំណាក់កាលទី ៣
3
អបអរសាទរ ចំពោះជោគជ័យនៃសន្និសីទ
អបអរសាទរ ចំពោះជោគជ័យនៃសន្និសីទ គោលដៅ និងវត្ថុបំណងរបស់អ្នក បានសម្រេចហើយ។ បទបង្ហាញដ៏ល្អប្រសើរ គំនិតច្នៃប្រឌិត សំណើដែលអាចយកទៅប្រើប្រាស់បាន អ្នកចូលរួមម្នាក់ៗបានរៀនសូត្រ។ <Goal> To address contemporary issues, challenges and strategies for educating professional social workers and building the capacity of social work in Southeast Asia. < Objectives > To learn about educational innovations for preparing professional social workers in SE Asia. To explore ways to address challenges to building the capacity of social work education in SE Asia, and To build networks and partnerships across social work programs. Innovations, ideas and some proposals were presented.
4
សំខាន់គឺ “ចាប់ពីពេលនេះតទៅ” គណកម្មការប្រមូលផល
ស្រូវបានទុំហើយ។ ឥឡូវដល់ពេលត្រូវប្រមូលផល។ រៀបចំគណៈកម្មការប្រមូលផល? សម្រាប់ការបង្កើតគោលនយោបាយ ការតាក់តែងកម្មវិធី ការកែលម្អកម្មវិធីសិក្សា និងការអភិវឌ្ឍយុទ្ធសាស្ត្រ ព្រមទាំង យុទ្ធវិធីនៅកម្រិតអ្នករៀបចំសន្និសីទ រដ្ឋាភិបាល សមាគមវិជ្ជាជីវៈ ហើយនិងសាកលវិទ្យាល័យ។ Cf. សន្និសីទជាច្រើនត្រូវបានរៀបចំឡើង ហើយតើមានអ្វីទៀតដែលនៅសល់?
5
ជីវិត និងសង្គមខុសប្លែកគ្នា សង្គមកិច្ចក៏ប្លែកពីគ្នាដែរ។
ចំពោះការតាក់តែងគោលនយោបាយ និងការអភិវឌ្ឍកម្មវិធីសិក្សារបស់អ្នក សំណួរគឺ៖ តើសង្គមកិច្ចបែបណាដែលអ្នកចង់បាន? មកទល់ថ្ងៃនេះ យើងបានរៀនសូត្រ ទន្ទេញចាំមាត់ និងដេញតាមតែសង្គមកិច្ចប៉ុណ្ណោះ ពោលគឺវិជ្ជាជីវៈសង្គមកិច្ចដែលកើតនៅលោកខាងលិច (WPSW)។ ជីវិត និងសង្គមរបស់អ្នក ខុសប្លែកពីជីវិត និងសង្គមរបស់ពួកគេ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម & វប្បធម៌។ សង្គមកិច្ចកើត និងរស់រានដោយផ្អែកលើជីវិតរបស់មនុស្សនៅក្នុងសង្គម។ ជីវិត និងសង្គមខុសប្លែកគ្នា សង្គមកិច្ចក៏ប្លែកពីគ្នាដែរ។ A syllogism
6
ឧ. “វិជ្ជាជីវៈនីយកម្ម
ឧ. “វិជ្ជាជីវៈនីយកម្ម!”—គ្រប់ទីកន្លែងដែលយើងទៅ យើងឮសំឡេងតែមួយ។ តើវិជ្ជាជីវៈនីយកម្ម ជាផ្លូវដែលយើងជ្រើសយក ទេ? ប្រហែលជាចម្លើយគឺ បាទ/ចាស។ ព្រោះ សង្គមកិច្ចចាំបាច់ត្រូវមានវិជ្ជាជីវៈ និងជាអាជីពមួយ (សង្គមកិច្ច= សង្គមកិច្ចអាជីព)។ នេះគឺជាការយល់សាមញ្ញដូចៗគ្នានៅក្នុងពិភពលោក។ សេវាដែលផ្ដល់ដោយអ្នកសង្គមកិច្ច ចាំបាច់ត្រូវតែមានគុណភាពខ្ពស់ ហើយគុណភាពចាំបាច់ត្រូវតែធានាបានជាលក្ខណៈសង្គមតាមរយៈការអបរំ និងការចុះបញ្ជី/អាជ្ញាប័ណ្ណ។
7
ប៉ុន្តែ “វិជ្ជាជីវៈនីយកម្ម” របស់អ្នក អាចនឹងខុសគ្នាពីរបស់ពួកគេ (WPSW)។ ព្រោះ
ជីវិតរបស់អ្នក រួមទាំងវប្បធម៌ ប្រពៃណី សាសនា សូម្បីតែគុណតម្លៃ កម្រិតនៃឧស្សាហូបនីយកម្ម ឬរបាយឧស្សាហកម្ម មែកធាងការងារ មុខរបរ ទីផ្សារការងារ ភាគរយនៃការអប់រំជាន់ខ្ពស់។ល។ គឺសុទ្ធតែខុសគ្នាទាំងអស់។
8
ជាឧទាហរណ៍ សូមមើល ភាគរយនៃនិស្សិតសាកលវិទ្យាល័យ
ជាឧទាហរណ៍ សូមមើល ភាគរយនៃនិស្សិតសាកលវិទ្យាល័យ ៥០-១០០ % នៅក្នុងបណ្ដាប្រទេសមួយចំនួន ធៀបនឹង ភាគរយតិចតួចក្នុងប្រទេសមួយចំនួនទៀត ដើម្បីអាចហៅថា “អ្នកអាជីព” ត្រូវមានយ៉ាងហោចណាស់សញ្ញាប័ត្របរិញ្ញាប័ត្រ ឬយើងសង្ឃឹមថាអាចមានសញ្ញាប័ត្រអនុបណ្ឌិត ដែលចាំបាច់ទៅតាមបទដ្ឋានអន្តរជាតិ និស្សិតមហាវិទ្យាស័យ គឺជាជនលំដាប់ខ្ពស់ នៅក្នុងសង្គមនាពេលក្រោយមកទៀត ហើយអ្នកដែលបានបញ្ចប់ការសិក្សា នឹងមិនធ្វើការនៅតាមមូលដ្ឋានទេ។ ⇒ មុខដំណែង និងតួនាទី ឬខ្លឹមសារការងារ និងមុខងារ របស់អ្នកសង្គមកិច្ចអាជីព ចាំបាច់ត្រូវតែខុសគ្នាពីសង្គមមួយទៅសង្គមមួយ ដែលមានភាគរយនិស្សិតសាកលវិទ្យាល័យខ្ពស់។ Cf. Cadre
9
តើវិជ្ជាជីវៈនីយកម្មជាផ្លូវដែលយើងជ្រើសរើសឬទេ
តើវិជ្ជាជីវៈនីយកម្មជាផ្លូវដែលយើងជ្រើសរើសឬទេ? ឧបមាយើងឆ្លើយថា ទេ។ព្រោះ មានអ្នកសង្គមកិច្ចអាជីពតិច ឬមានមិនគ្រប់គ្រាន់នៅក្នុងមូលដ្ឋាន ក្រោមគម្រូវិជ្ជាជីវៈនីយកម្ម ប៉ុន្តែប្រជាជនរបស់យើងមានការលំបាក និងបញ្ហាជីវិតផ្សេងៗជាច្រើន ហើយពួកគេកំពុងរង់ចាំសេវា និងការជួយជ្រោមជ្រែងពីអ្នកសង្គមកិច្ច។ cf. There are 200 countries and regions in this world. Over majority of them are in the same situation above.
10
តើនរណានឹងមើលថែប្រជាជនជួបបញ្ហា?
តើយើងគួរ៖ ផលិតអ្នកសង្គមកិច្ចអាជីពភ្លាមៗ និងក្នុងចំនួនច្រើនលើសលុប ឬទេ? →មិនអាចទៅរួចទេ នាំចូលអ្នកសង្គមកិច្ចអាជីពពីបណ្ដាប្រទេស «អភិវឌ្ឍន៍» →អាណានិគមនិយមផ្នែកសង្គមកិច្ច តើយើងគួរធ្វើបែបណា? សូមកុំបារម្ភ។ អង្គភាពមួយចំនួននៅក្នុងសង្គម បានបម្រើមុខងារប្រហាក់់ប្រហែលនឹងអ្នកសង្គមកិច្ចអាជីពដែរ។ បើពុំដូច្នោះទេ សង្គមនឹងពុំអាចរក្សានិរន្តរភាពរបស់ខ្លួនបានឡើយ។
11
ប្រសិនបើអ្នក ដកខ្លួនចេញពីសមីការ សង្គមកិច្ច =សង្គមកិច្ចអាជីព
ប្រសិនបើអ្នក ដកខ្លួនចេញពីសមីការ សង្គមកិច្ច =សង្គមកិច្ចអាជីព ហើយ ទទួលយកវិសមភាពនៃ សង្គមកិច្ច > សង្គមកិច្ចអាជីព អង្គភាពជាច្រើនក្នុងសង្គម (× ពាក់កណ្ដាលអាជីព) គោលនយោបាយ កម្មវិធី កម្មវិធីសិក្សា ជម្រើសយុទ្ធសាស្ត្រ និងយុទ្ធវិធី របស់អ្នកអាចនឹងត្រូវបានពង្រីកកាន់តែទូលាយថែមទៀត។ បេសកកម្មរបស់យើង គឺដើម្បីកាត់បន្ថយ និងដោះស្រាយបញ្ហា និងការលំបាកក្នុងជីវិតរបស់ប្រជាជន។ សង្គមកិច្ច គឺសង្គមកិច្ច។ បាល់ទាត់ គឺបាល់ទាត់។ វាអាចត្រូវបានលេងដោយអ្នកលេងអាជីព ប៉ុន្តែ ក៏អាចលេងដោយមនុស្សផ្សេងៗជាច្រើននៅក្នុងសង្គមផងដែរ។ សង្គមកិច្ច ក៏អាចត្រូវបានអនុវត្តដោយមនុស្សផ្សេងៗជាច្រើនផងដែរ។
12
ទោះយ៉ាងណាក្ដី កុំចេះតែចម្លងគេ។ ការចម្លង និងបេសកជនផ្សព្វផ្សាយ
ទោះយ៉ាងណាក្ដី កុំចេះតែចម្លងគេ។ ការចម្លង និងបេសកជនផ្សព្វផ្សាយ សង្គមកិច្ច បានកើតចេញ និងមានភាពចាស់ទុំដោយផ្អែកលើជីវិត និងសង្គមនៅទ្វីបអឺរ៉ុប និងអាមេរិចខាងជើង។ មកទល់សព្វថ្ងៃនេះ យើងរវល់តែចម្លងយកសង្គមកិច្ចបែបនេះ ហើយសមាគមន៍សង្គមកិច្ចអន្តរជាតិ ជាអ្នកផ្សព្វផ្សាយសង្គមកិច្ចប្រភេទនេះ ក្នុងនាមជាបេសកជនផ្សព្វផ្សាយ។ (cf. APASWE Internationalization Research & Historical Review Research) នេះមិនមែនជារឿងល្អ ឬអាក្រក់នោះទេ។ មានតែគម្រូនេះតែមួយគត់ ហើយពុំមានគម្រូណាផ្សេងទៀតឡើយ។ “Internationalization” means the conformity to WPSW.
13
ការប្រែក្លាយឲ្យមានលក្ខណៈក្នុងស្រុក
“ទេ។ យើងបានខិតខំក្នុងការប្រែក្លាយឲ្យមានលក្ខណៈក្នុងស្រុក”។ ឧ. សៀវភៅពុម្ពសម្រាប់សិក្សា និងដំណកស្រង់ករណីនានា ប៉ុន្តែ តើ “ការប្រែក្លាយឲ្យមានលក្ខណៈក្នុងស្រុក” មានន័យដូចម្ដេច? សម្រាប់ខាងយើង ពួកយើងប្រែក្លាយឲ្យមានលក្ខណៈក្នុងស្រុក ដើម្បីឲ្យពួកគេទទួលយកសង្គមកិច្ចរបស់យើងថាជា សង្គមកិច្ចពិតប្រាកដ។ សម្រាប់ខាងគេ ពួកគេប្រែក្លាយឲ្យមានលក្ខណៈក្នុងស្រុក ដើម្បីឲ្យពួកយើងទទួលយកសង្គមកិច្ចរបស់ពួកគេ ដើម្បីផ្សព្វផ្សាយបន្តនូវសង្គមកិច្ចរបស់ពួកគេ។ ទោះយ៉ាងណាក្ដី ជញ្ជីង ឬបទដ្ឋាន នៅតែជារបស់គេ ពោលគឺត្រូវអនុលោមតាម WPSW។ (APASWE Internationalization and Indigenization Research) Cf. “internationalization.”
14
ថ្មីៗនេះសហការីអាស៊ាន បានចាប់ផ្ដើមស្ថាបនាសង្គមកិច្ចរបស់ពួកយើងផ្ទាល់ ដែលខុសប្លែកពី WPSW។
ឧ. កត្ដាខាងក្នុង ព្រះសង្ឃពុទ្ធសាសនានៅស្រីលង្កា បានរកឃើញថា៖ “យើងបានធ្វើការងារស្រដៀងនេះ ជាង ២៥០០ ឆ្នាំមកហើយ ចំណែក WPSW មានអាយុត្រឹម ១៥០ឆ្នាំប៉ុណ្ណោះ”។ “សង្គមកិច្ចអាជីព មិនដែលត្រូវបានទទួលយកឡើយ។ តើដើម្បីការងារ ដើម្បីលុយ ឬដើម្បីជីវភាព!?” ការពិនិត្យឡើងវិញរបស់អ្នកស្រាវជ្រាវ ៦ ប្រទេស៖ “ស្ថានភាពបច្ចុប្បន្ននៃ “សង្គមកិច្ច” ពុទ្ធសាសនា និងមូលហេតុដែលធ្វើឲ្យវត្ត និងព្រះសង្ឃ/ដូនជី បានចូលរួមក្នុង “សង្គមកិច្ច””។ “សង្គមកិច្ចពុទ្ធសាសនា (BSW) គឺខុសប្លែកគ្នាយ៉ាងខ្លាំងពី WPSW។” ការស្រាវជ្រាវចំនួន ៥ ប្រទេស បានចាប់ផ្ដើម៖ “អ៊ីស្លាម និងសង្គមកិច្ច”។
15
ឥឡូវនេះសង្គមកិច្ចកំពុងដើរឆ្ពោះទៅរកសង្គមកិច្ចដំណាក់កាលទីបី ឬសង្គមកិច្ចរបស់ពិភពលោក
មិនចម្លងគេ មិនផ្សព្វផ្សាយបន្ត នូវសង្គមកិច្ចដំណាក់កាលទី I & II នោះទេ ប៉ុន្តែ មាន “សង្គមកិច្ច” ខុសៗគ្នាជាច្រើន ដោយក្នុងនោះរួមមានទាំង WPSW ផងដែរ ដែលយើងអាចស្ថាបនាបែបរួមបញ្ចូលនូវ «ទស្សនាទាន» សង្គមកិច្ច ដែលអាចទទួលយកបាន និងអាចអនុវត្តបាននៅក្នុងពិភពលោកទាំងមូល។
16
ផែនទីពិភពលោករបស់សង្គមកិច្ចបានផ្លាស់ប្ដូរហើយ
ជំរឿន IASSW៖ សាលារៀនសង្គមកិច្ច (ខែកក្កដា ឆ្នាំ ២០១២ IA BM) សរុប 2110 (100.0%) អាស៊ី និង ប៉ាស៊ីហ្វិក 632 (26.4%) [1000-? (1/3-40%?)] អឺរ៉ុប 558 អាមេរិកខាងជើង និង ការីប៊ីន 586 អាមេរិកឡាទីន 280 អាហ្វ្រិក 54 7-8 July, Board Meeting China 280 BSW, 72 MSW, 11 Ph.D. (2013); PHI More than 100 (APASWEmbr 37 or 47) ; Korea 250-?; Japan 200-?; IND ??? ASSW 267校(理事会)、約350校(総会)、APASWE同じ時期約200校
17
របាយសមាជិកសាលា IASSW ចែកទៅតាមតំបន់ (ចំនួនសាលារៀន, %) 1967 (N= 341) 2015 (N= 366)
អាហ្វ្រិក អាស៊ី និង ប៉ាស៊ីហ្វិក អឺរ៉ុប និង មជ្ឈិមបូព៌ា អាមេរិកឡាទីន អាមេរិកខាងជើង និង ការីប៊ីន 1967 brown Middle East, which is included in Europe in How political they are!
18
បច្ចុប្បន្ន ដើម្បីអាចយល់អំពីសង្គមកិច្ច
ការមើល និងរៀនសូត្រ តែពីសង្គមកិច្ចរបស់អឺរ៉ុប និងអាមេរិចខាងជើងតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ។ យើងចាំបាច់ត្រូវតែមើល និងរៀនសូត្រអំពី “សង្គមកិច្ច” ដោយផ្អែកលើជីវិតរបស់ប្រជាជននៅក្នុងបណ្ដាប្រទេស និងតំបន់ នានាដែលសង្គមកិច្ចបច្ចុប្បន្ន (WPSW) នៅមិនទាន់ចាប់កំណើត និងរីកលូតលាស់។
19
យើងរំពឹងថានឹងរៀនសូត្រអំពីថា “តើសង្គមកិច្ចបែបណាដែល សហការីកម្ពុជាចង់បាន?”
សង្គមកិច្ចបានកើតឡើងនៅទ្វីបអឺរ៉ុប (ដំណាក់កាលទី I) និងរីកលូតលាស់នៅអាមេរិចខាងជើង (ដំណាក់កាលទី II) ដោយផ្អែកលើជីវិតរបស់មនុស្ស និងសង្គមនៅក្នុងបណ្ដាប្រទេស និងតំបន់ទាំងនោះ។ សង្គមកិច្ចរបស់ពិភពលោក (ដំណាក់កាលទី III) ក៏ចាំបាច់ត្រូវតែផ្អែកលើជីវិតរបស់ប្រជាជន នៅក្នុងបណ្ដាប្រទេស និងតំបន់ ដែលសង្គមកិច្ចមិនបានកើត និងរីកលូតលាស់ផងដែរ។ សូមអរគុណច្រើន
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.