Download presentation
Presentation is loading. Please wait.
Published byInge Hermanto Modified over 5 years ago
1
វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២ បន្ទប់ ក៤, A3
2
វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 4 : និកម្មភាព Unemployment បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២ បន្ទប់ ក៤, A3
3
គោលបណងនៃមេរៀន បន្ទាប់ពីសិក្សាមេរៀននេះចប់អ្នកនឹងមាសមត្ថភាព៖
កំណត់និយមន័យនិកម្មភាព និងសមាសធាតុទាំងឡាយនៃនិកម្មភាព កំណត់ពីប្រភេទនិកម្មភាព និងគណនាអត្រានិកម្មភាព បង្ហាញពីផលប៉ះពាល់នៃនិកម្មភាពចំពោះសង្គម និងសេដ្ឋកិច្ច
4
១. និយមន័យ ៖ និកម្មភាព គឺជាបញ្ហាម៉ាក្រូសេដ្ឋកិច្ចដែលជះឥទ្ធិពលដោយឡែក និងដោយផ្ទាល់ និងដោយអាក្រក់បំផុតនៃសេដ្ឋកិច្ចជាតិ។ According to the International Labour Organization (ILO) unemployment is defined as: “People of working age who are without work, available for work and actively seeking employment”
5
២. ចរិក្ខណៈនៃនិកម្មភាព៖
និកម្មភាព គឺជាលក្ខខណ្ឌនៃសេដ្ឋកិច្ចដែលក្នុងនោះកត្តាផលិតកម្មខ្លះមិនត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិតទំនិញ និងសេវាកម្ម។ សមាជិកខ្លះនៅក្នុងសង្គមគឺជាមនុស្សដែលគ្មានបំណង និងគ្មានលទ្ធភាពធ្វើការងារទេ ដូចនេះសមាជិកទាំងអស់មិនមែនជាផ្នែកមួយនៃកម្លាំងពលកម្មទេ។
6
៣. និកម្មភាពចេតនា និងនិកម្មភាពអចេតនា៖
ជាទូទៅ៩០% ទៅ៩៥%នៃប្រជាពលរដ្ឋដែលជាកម្មាំងពលកម្ម ត្រូវបានប្រើប្រាស់ក្នុងការផលិតទំនិញ និងសេវាកម្មនៅក្នុងរយៈពេលមួយ ហើយក្នុងនោះ ៥% ទៅ ១០% នៃកម្លាំងពលកម្មទាំងនោះអាចចាត់ទៅក្នុងនិកម្មជនចេតនា និងនិកម្មជនអចេតនា។ ៣.១ និកម្មភាពចេតនា៖ និកម្មភាពចេតនា គឺជានិកម្មភាពដែលកើតឡើងនៅពេលដែលកម្លាំងពលកម្ម មិនព្រមទទួលយកការងារដែលពួកគេអាចធ្វើបាន ឬក៏គេរកការងារថ្មីមួយទៀតធ្វើ ដែលពួកសង្ឃឹមនឹងទទួលបានផលប្រយោជន៍ច្រើនជាងមុន។ ឧទាហរណ៍៖ កម្មករជួសជុលរថយន្តម្នាក់ឥតមានការងារធ្វើដោយគាត់មិនព្រមធ្វើការងារនៅក្នុងហាងលក់ទំនិញមួយដែលគេអោយប្រាក់កំរ៉ៃ 10$ ក្នុងមួយម៉ោង និកម្មជនប្រភេទនេះជានិកម្មជនដែលមានចរិលក្ខណៈជានិកម្មជនចេតនា។
7
៣. និកម្មភាពចេតនា និងនិកម្មភាពអចេតនា៖ (ត)
៣.២ និកម្មភាពអចេតនា៖ និកម្មភាពអចេតនា គឺជានិកម្មភាពដែលកើតឡើងនៅពេលដែលមនុស្សខ្លះមានលទ្ធភាព និងចង់រកការងារធ្វើ ប៉ុន្តែមិនអាចរកការងារធ្វើបាន។ ឧទាហរណ៍៖ និកម្មភាពអចេតនាដែលអាចកើតមានប្រសិនបើ កម្មករជួសជុលរថយន្តម្នាក់មានបំណងចង់ធ្វើការនៅក្នុងហាងលក់ទំនិញងាយស្រួលណាស់ ប៉ុន្តែនៅទីនោះ ឬគ្រប់ទីកន្លៃងទាំងអស់គ្មានការងារសម្រាប់គាត់ធ្វើទេ។ វិស្វករម្នាក់មានជំនាញខាងធ្វើរថយន្ត តែគាត់មិនអាចរករោងចក្រធ្វើរថយន្ត ដើម្បីធ្វើការនៅទីនោះឲ្យត្រូវនឹងជំនាញរបស់គាត់បានទេពេលនោះហើយដែលវិស្វករនឹងក្លាយទៅជានិកម្មភាពអចេតនា។
8
៤. ប្រភេទនិកម្មភាព៖ ៤.១ និកម្មភាពបណ្ដោះអាសន្ន៖
និកម្មភាពបណ្ដោះអាសន្ន គឺជានិកម្មភាពដែលបណ្ដាលមកពីការចុះឡើងនៃសកម្មភាពសេដ្ឋកិច្ច ដែលតែងតែមានការផ្លាស់ប្តូរជាធម្មតានៅក្នុងសេដ្ឋកិច្ចទីផ្សារ ហើយភាគច្រើនវាកើតឡើងដោយសារតែមានកម្លាំងពលកម្មថ្មីចូលស្វែងរកការងារធ្វើ កម្លាំងពលកម្មចាស់ចូលនិវត្តន៍ ឬផ្លាស់ប្ដូរកន្លែងធ្វើការងាររបស់ខ្លួន និងកើតឡើងដោយសារសកម្មភាពឡើងចុះនៃសកម្មភាពអាជីវកម្មនៅក្នុងទីផ្សារផងដែរ។ ឧទាហរណ៍៖“នៅពេលដែលក្រុមហ៊ុនដំណើរការល្អគេនឹងពង្រីកធុរកិច្ចរបស់គេព្រមជាមួយនឹងការប្រកាសជ្រើសរើសបុគ្គលិកថ្មីបន្ថែមទៀត ហើយបន្ទាប់មកប្រសិនបើក្រុមហ៊ុនដំណើរការមិនល្អគេនឹងត្រូវបិទ និងបុគ្គលិកក៏ត្រូវបានគេបញ្ឈប់មិនឲ្យធ្វើការបន្តទៀតដែរ” ។
9
៤. ប្រភេទនិកម្មភាព៖ (ត)
៤. ប្រភេទនិកម្មភាព៖ (ត) ៤.២ និកម្មភាពរចនាសម្ព័ន្ធ៖ និកម្មភាពរចនាសម្ព័ន្ធ គឺជាការបង្ករដោយវិបត្តិសេដ្ឋកិច្ច និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងវាកើតឡើងដោយមូលហេតុនៃការធ្លាក់ចុះនៃចំនួនការងារដែលមានស្រាប់ ហើយដែលជាទូទៅដោយសារការផ្លាស់ប្ដូរនៃបច្ចេកវិទ្យា និងការប្រកួតប្រជែងជាអន្តរជាតិ។ ឧទាហរណ៍៖“នៅពេលដែលរោងចក្រមួយត្រូវបានបំពាក់ដោយគ្រឿងម៉ាស៊ិនប្រកបដោយបច្ចេកវិទ្យាទំនើប រោងចក្រនោះនឹងកាត់បន្ថយចំនួនកម្មករ” ។
10
៤. ប្រភេទនិកម្មភាព៖ (ត)
៤. ប្រភេទនិកម្មភាព៖ (ត) ៤.៣ និកម្មភាពខួប៖ និកម្មភាពខួប គឺជានិកម្មភាពដែលកើតឡើងដោយសារការធ្លាក់ចុះ និងកើនឡើងនៃសេដ្ឋកិច្ច។ ឧទាហរណ៍៖“នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧-១៩៩៨ មានរោងចក្រ សហគ្រាស ការដ្ឋានសំណង់ និងធនាគារជាច្រើនបិទទ្វារ នៅពេលនោះអត្រានិកម្មភាពកើនឡើងខ្ពស់ ប៉ុន្តែក្រោយពីសេដ្ឋកិច្ចងើបឡើងវិញ វិបត្តិសេដ្ឋកិច្ចត្រូវបានដោះស្រាយជាបណ្ដើរៗ ការងារចាប់ផ្ដើមមានធ្វើឡើងវិញដូច្នេះអត្រានិកម្មភាពក៏បានធ្លាក់ចុះ” ។
11
៤. ប្រភេទនិកម្មភាព៖ (ត)
៤. ប្រភេទនិកម្មភាព៖ (ត) ៤.៤ និកម្មភាពរដូវ៖ និកម្មភាពរដូវ គឺជានិកម្មភាពដែលកើតឡើងជាទៀងទាត់ ឬតាមរដូវកាលនៃការធ្លាក់ចុះនៃសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ឧទាហរណ៍៖“កម្មករសំណង់ និងកីឡា Baseball គឺជាប្រភេទនៃនិកម្មភាពដែលមាននៅក្នុងអំឡុងពេលរដូវត្រជាក់ និងគ្រូបង្ហាត់ស្គី ឥតមានការងារធ្វើនៅរដូវក្ដៅ កសិករមានការងារធ្វើនៅរដូវធ្វើស្រែ អ្នកនេសាទមានការងារធ្វើនៅរដូវនេសាទ” ។
12
Active Population=Total Population - Population Under 18 Years
៥. ការគណនានិកម្មភាព៖ ប្រជាជនសរុប=កម្លាំងពលកម្ម + អ្នកគ្មានការងារធ្វើ Total Population= Labor Forces + Unemployed អត្រានិកម្មភាព= ចំនួនអ្នកគ្មានការងារធ្វើ ចំនួនកម្លាំងពលកម្ម x 100 អត្រាចូលរួមនៃកម្លាំងពលកម្ម= កម្លាំងពលកម្ម ប្រជាជនសរុប កម្លាំងពលកម្ម ឬប្រជាជនសកម្ម គឺជាចំនួនសរុបនៃអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ។ Active Population=Total Population - Population Under 18 Years
13
៦. សមាសភាពនៃអត្រានិកម្មភាព៖
អត្រានិកម្មភាពសម្រាប់ក្រុមប្រជារាស្រ្តផ្សេងៗរួមមាន៖ អត្រានិកម្មភាពសម្រាប់មុខរបរផ្សេងៗ(គណនេយ្យករ វិស្វករ វេជ្ជបណ្ឌិត អ្នកសេដ្ឋកិច្ចជាដើម អត្រានិកម្មភាពសម្រាប់យុវជន និងមជ្ឈឹមវ័យ អត្រានិកម្មភាពសម្រាប់អ្នកដែលមានកម្រិតវប្បធម៌ខ្ពស់ និងទាប អត្រានិកម្មភាពសម្រាប់ស្រ្តី និងបុរស អត្រានិកម្មភាពសម្រាប់អំបូរជនជាតិផ្សេងៗ
14
៧. ការខាតបង់នៃនិកម្មភាព៖
និកម្មភាពនាំឲ្យខាតបង់ផ្នែកេដ្ឋកិច្ច ចិត្តសាស្រ្ត និងសង្គមដូចជា៖ ផ្នែកសេដ្ឋកិច្ច៖ និកម្មភាពនាំឲ្យផលិតផលក្នុងស្រុកសរុបថយចុះ ផ្នែកចិត្តសាស្រ្ត៖ ការសិក្សាស្រាវជ្រាវបានបង្ហាញថា និកម្មភាពរយៈពេលវែងនាំឲ្យមនុស្សបាត់បង់ការគោរពខ្លួនឯង បាត់ភាពម្ចាស់ការលើជីវិតរបស់ខ្លួន និងមានវិបត្តិផ្លូវចិត្ត ហើយជួនកាលអាចឈានដល់ការសម្លាប់ខ្លួនក៏មាន។ ផ្នែកសង្គម៖ អ្នកគ្មានការងារធ្វើអាចប្រឈមនឹងបញ្ហាហិរិញ្ញវត្ថុធ្ងន់ធ្ងរ ឆាប់ខឹង និងអស់សង្ឃឹម។ និកម្មភាពយូរអង្វែងអាចនាំមកនូវចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ ការសេពគ្រឿងញៀន និងសុរា និងមានបញ្ហាសង្គមផ្សេងៗទៀត។ ការបែកបាក់គ្រួសារ អស្ថេរភាពសង្គម និងនយោបាយ។
15
៨. ផលចំណេញនៃការធ្លាក់ចុះសេដ្ឋកិច្ច៖
តើការធ្លាក់ចុះនៃសេដ្ឋកិច្ចមានផលចំណេញដែរឬទេ? ការធ្លាក់ចុះនៃសេដ្ឋកិច្ច អាចជួយកាត់បន្ថយអតិផរណា បង្កើនប្រសិទ្ធិភាពដោយបណ្ដាលឲ្យសហគ្រាសដែលមិនសូវមានប្រសិទ្ធិភាពក្ស័យធន និងចាកចេញពីទីផ្សារ ហើយនិងតម្រូវឲ្យសហគ្រាសផ្សេងទៀតដែលនៅរស់កាត់បន្ថយការខ្ជះខ្ជាយ និងគ្របគ្រងធនធានឲ្យកាន់តែប្រសើរ។
16
សំណួរពិភាក្សា គេឲ្យព័ត៌មានដូចខាងក្រោម៖ នៅឆ្នាំ២០១០ប្រជាជនកម្ពុជាមានចំនួន 14.5 លាននាក់ ហើយក្នុងនោះមានប្រជាជនសកម្មចំនួន 6.8 លាននាក់។ ក្នុងនោះដែរអ្នកដែលស្ថិតនៅក្នុងអាយុពី១៨ ដល់ ៦៥ឆ្នំា និងមិនមែនជាកម្លាំងពលកម្មមានចំនួន 2.5 លាននាក់។ គេដឹងថាអ្នកដែលមានការងារធ្វើចំនួន 3.8 លាននាក់ ក. រកចំនួនអ្នកដែលនៅក្រោមអាយុ ១៨ឆ្នាំ និងអ្នកដែលមានអាយុលើសពី៦៥ឆ្នាំ។ ខ. រកចំនួនអ្នកដែលឥតការងារធ្វើ។ គ. រកអត្រាដែលចូលរួមក្នុងកម្លាំងពលកម្ម ឃ. រកអត្រានៃអ្នកឥតការងារធ្វើ
17
ចម្លើយសំណួរពិភាក្សា
ដោយ៖ ចំនួនប្រជាជនសរុប = 14.5 លាននាក់ ចំនួនប្រជាជនសកម្ម ឬកម្លាំងពលកម្ម = 6.8 លាននាក់ អ្នកមនមែនជាកម្លាំងពលកម្ម = 2.5 លាននាក់ ចំនួនអ្នកដែលមានការងារធ្វើ = 3.8 លាននាក់ ក.រកចំនួនអ្នកដែលនៅក្រោមអាយុ ១៨ឆ្នាំ និងអ្នកដែលមានអាយុលើសពី៦៥ឆ្នាំ។ ដោយ៖ AP =TP - PU 18 Years PU 18y =TP – AP = 14.5– 6.8 = 7.7 លាននាក់ ចំនួនអ្នកដែលនៅក្រោមអាយុ ១៨ឆ្នាំ និងអ្នកដែលមានអាយុលើសពី៦៥ឆ្នាំ = (7.7 លាននាក់ លាននាក់) លាននាក់) = 6.4 លាននាក់ ដូច្នេះចំនួនអ្នកដែលនៅក្រោមអាយុ ១៨ឆ្នាំ និងអ្នកដែលមានអាយុលើសពី៦៥ឆ្នាំ៖ 18-65 yrs = 6.4 លាននាក់
18
ចម្លើយសំណួរពិភាក្សា
ដោយ៖ ចំនួនប្រជាជនសរុប = 14.5 លាននាក់ ចំនួនប្រជាជនសកម្ម ឬកម្លាំងពលកម្ម = 6.8 លាននាក់ ចំនួនអ្នកដែលមានការងារធ្វើ = 3.8 លាននាក់ ខ. រកចំនួនអ្នកដែលឥតការងារធ្វើ ដោយ៖ TP = LF + U U= TP – LF U= 14.5 – 6.8 = 7.7 លាននាក់ ដូចនេះ ចំនួនអ្នកឥតកាងារធ្វើ គឺ U = 7.7 លាននាក់
19
ចម្លើយសំណួរពិភាក្សា
ដោយ៖ ចំនួនប្រជាជនសរុប = 14.5 លាននាក់ ចំនួនប្រជាជនសកម្ម ឬកម្លាំងពលកម្ម = 6.8 លាននាក់ ចំនួនអ្នកដែលមានការងារធ្វើ = 3.8 លាននាក់ គ. រកអត្រាដែលចូលរួមក្នុងកម្លាំងពលកម្ម ដោយ៖ អត្រាចូលរួមនៃកម្លាំងពលកម្ម= កម្លាំងពលកម្ម ប្រជាជនសរុប X 100 = 𝟔.𝟖 𝟏𝟒.𝟓 x 100= 46% ដូចនេះអត្រាដែលចូលរួមក្នុងកម្លាំងពលកម្ម ស្មើ 46%
20
ចម្លើយសំណួរពិភាក្សា
ដោយ៖ ចំនួនប្រជាជនសរុប = 14.5 លាននាក់ ចំនួនប្រជាជនសកម្ម ឬកម្លាំងពលកម្ម = 6.8 លាននាក់ ចំនួនអ្នកដែលមានការងារធ្វើ = 3.8 លាននាក់ ឃ. រកអត្រានៃអ្នកឥតការងារធ្វើ ដោយ៖ អត្រានិកម្មភាព= ចំនួនអ្នកគ្មានការងារធ្វើ ចំនួនកម្លាំងពលកម្ម x 100 = 𝟕.𝟕 𝟔.𝟖 x 100 = 1.13 X100 = 113% ដូចនេះអត្រានៃអ្នកឥតការងារធ្វើស្មើ 113%
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.