Download presentation
Presentation is loading. Please wait.
Published byสมบูรณ์ สมิท Modified over 5 years ago
1
លក្ខណៈនៃការស្រាវជ្រាវទីផ្សារ The Nature of Marketing Research
មេរៀន ទី ១ លក្ខណៈនៃការស្រាវជ្រាវទីផ្សារ The Nature of Marketing Research
2
គោលបំណងនៃមេរៀនគឺ៖ អោយឱ្យយល់បានច្បាស់អំពីប្រវត្ដិ និងអត្ថន័យនៃ ការស្រាវជ្រាវ ទីផ្សារ ព្រមទាំងយល់បានច្បាស់អំពី តំលៃនៃការគ្រប់គ្រងក្នុង ការស្រាវជ្រាវទីផ្សារដែលជាមូលដ្ឋាន សំរាប់ធ្វើការសំរេចចិត្ដបានសមស្រប ។ ទន្ទឹមនឹងនោះ ធ្វើអោយនិសិ្សតមានសមត្ថភាព ក្នុងការកំណត់ឱកាសវិភាគ ជ្រើសរើសទីផ្សារគោលដៅ រៀបចំផែនការ Marketing Mix ប្រកបដោយ ប្រសិទ្ធភាពទៀតផង ។
3
សារៈប្រយោជន៍នៃមុខងារបស់ Marketing Research
ការស្រាវជ្រាវ Marketing (M.K.T) មានសារៈសំខាន់ណាស់ក្នុងការផ្ដល់ នូវពត៌មានដល់អ្នកគ្រប់គ្រង ដើម្បីកាត់បន្ថយនូវភាពមិនច្បាស់លាស់ ក្នុងការធ្វើសេចក្ដី សំរេចចិត្ដនានាដូចជា ការបង្កើត និងអនុវត្ដផែនការ យុទ្ធសាស្ដ្រ (M.K.T) អោយមាន ប្រសិទ្ធភាព ។
4
I. ការកំណត់ន័យនៃការស្រាវជ្រាវទីផ្សារ (Marketing Research Defined)
១ និយមន័យ (Definition) ការស្រាវជ្រាវ (M.K.T) គឺជាដំណើរសកម្មភាព ដែលមាន លក្ខណៈជាប្រព័ន្ធ ក្នុងការប្រមូលពត៌មានច្បាស់លាស់ដើម្បីធ្វើសេចក្ដីសំរេចចិត្ដ(M.K.T)បានត្រឹមត្រូវ។ ឆ្នាំ ១៩៦១ សមាគមន M.K.T អាមេរិកនៅ Chicago បានកំណត់ន័យថា “ការស្រាវជ្រាវ M.K.T គឺជាការប្រមូល និងវិភាគទៅលើប្រព័ន្ធទិន្នន័យអំពីបញ្ហា ដែលទាក់ទងនឹងសកម្មភាព M.K.Tនៃទំនិញ និងសេវាកម្ម ” ។
5
២. ទស្សនៈទានM.K.T (The Marketing Concept) រួមមានគោលគំនិត ៣ ជាមូលដ្ឋាន៖
6
ការបែរឆ្ពោះទៅរកអតិថិជន (Customer Orientation)
7
-ការស្រាវជ្រាវ M.K.T គឺជាមធ្យោបាយតភ្ជាប់នូវចន្លោះលំហពត៌មានរវាងអ្នកប្រតិបត្ដិ M.K.Tជាមួយអតិថិជន ។ -ការស្រាវជ្រាវ M.K.T អាចបន្ថយបាននូវកំរិតផលិតផលដែលមិនបែរឆ្ពោះទៅរកអតិថិជន។ -ការស្រាវជ្រាវពីតំរូវការរបស់អតិថិជន អាចធ្វើអោយប្រាកដថា តើផលិតផល របស់អង្គភាពវាបានផ្សារភ្ជាប់ ជាមួយការសង្ឃឹម របស់អតិថិជនរឺនៅ ។
8
ការធ្វើសមាហរណកម្មនិងសំរបសំរួល M. K
ការធ្វើសមាហរណកម្មនិងសំរបសំរួល M.K.T ជាមួយមុខងារផ្សេងៗរបស់ ក្រុមហ៊ុន ៖ (Integration and Coordination of M.K.T & Other Company Functions) នៅក្នុ្នងក្រុមហ៊ុន នោះផ្នែក M.K.T គឺមានមុខងារសំខាន់ និង មានឥទ្ធិពលខ្លាំង ជាងគេ ។ គ្រប់ផ្នែក (មុខងារ) ទាំងអស់ត្រូវធ្វើសមាហរណកម្ម ជាមួយគ្នាដោយដាក់ អោយស្ថិតនៅក្រោមការសំរបសំរួលនៃផ្នែក M.K.T ជាមូលដ្ឋាន ។
9
ប្រាក់ចំណេញរយះពេលវែង (Long Run Profitability)
-ការបង្កើនប្រសិទ្ធភាពនៃការស្រាវជ្រាវ M.K.T នោះអាចជំរុញនូវការអនុវត្ដប្រាក់ ចំណេញបានយូរអង្វែង ។ -ត្រូវរៀបចំ និង អនុវត្ដនូវកម្មវិធី M.K.T អោយបានល្អ ដើម្បីអតិបរិមាប្រាក់ ចំណេញរបស់ក្រុមហ៊ុន ជាមួយតំរូវការរបស់អតិថិជនត្រូវបានបំពេញ ។
10
៣. ដំណើរប្រព្រឹត្ដទៅនៃការស្រាវជ្រាវ M. K
៣. ដំណើរប្រព្រឹត្ដទៅនៃការស្រាវជ្រាវ M.K.T (The Marketing Research Process) រួមមាន ៨ ជំហ៊ាន ៖ ក- ការកំណត់បព្ហា និង គោលបំណងនៃការស្រាវជ្រាវ ៖ (Defining the Problem and Research Objective) ខ-ការបង្កើននូវគំរោងស្រាវជ្រាវ ៖ (Creating of the Research Design) គ-ជ្រើសរើសវិធីសាស្ដ្រនៃការស្រាវជ្រាវ ៖ (Choosing the Method of Research) ឃ-ការជ្រើសរើសសំណាក (ប៉ាន់គំរូ )៖ Selecting the Sampling
11
ង-ការប្រមូលទិន្នន័យ ៖ (Collecting the Data) ច-ការវិភាគទិន្នន័យ ៖ (Analyzing the Data) ឆ-ការសរសេរ និង បង្ហាញនូវរបាយការណ៍ ៖ (Writing and Presentation the Report) ជ-សកម្មភាពបន្ដ ៖ (Follow – up )
12
II. តំលៃនៃការគ្រប់គ្រងស្រាវជ្រាវM. K
II.តំលៃនៃការគ្រប់គ្រងស្រាវជ្រាវM.K.T សំរាប់ការសំរេចចិត្ដអំពីយុទ្ធសាស្ដ្រ (The Managerial Value of M.K.T Research for Strategic Decision Making) ការគ្រប់គ្រង M.K.T ដែលមានប្រសិទ្ធភាពនោះទាមទារនូវការស្រាវជ្រាវ តំលៃនៃការគ្រប់គ្រងការស្រាវជ្រាវ M.K.T គឺជាការបន្ថយនូវភាពមិនច្បាស់លាស់ ហើយផ្ដល់នូវពត៌មានពិតត្រឹមត្រូវក្នុងការសំរេចចិត្ដអំពីយុទ្ធសាស្ដ្រ M.K.T ដើម្បី ឈានទៅរកគោលដៅ របស់ក្រុមហ៊ុន ។
13
ការបង្កើត និង អនុវត្ដយុទ្ធសាស្ដ្រ M.K.Tមាន៤ដំណាក់កាល ៖
ក. ការកំណត់និងវាយតំលៃនៃឱកាស (Identifying and Evaluating Opportunities) មុនពេលបង្កើតនូវយុទ្ធសាស្ដ្រ M.K.T អង្គភាពត្រូវកំណត់ថាតើទីណាដែល គេចង់ទៅ ហើយទៅទីនោះដោយវិធីណា ? ការស្រាវជ្រាវ M.K.T អាចជួយឆ្លើយនូវសំណួរទាំងនោះ (អាចកំណត់បានទី ផ្សារគោលដៅ + ឱកាស ) ។ ការស្រាវជ្រាវ M.K.T អាចជួយអ្នកគ្រប់គ្រង ក្នុងការទទួលស្គាល់ពីបញ្ហា និងកំណត់ឱកាស សំរាប់ជំរុញសកម្មភាព M.K.T របស់អង្គភាពទៀតផង ។
14
ខ. ការវិភាគនិងជ្រើសរើសទីផ្សារគោលដៅ (Analyzing & Selecting Target markets)
ការស្រាវជ្រាវ M.K.T គឺជាប្រភពផ្ដល់ពត៌មានសំរាប់វិភាគ កាត់ចំណែកទីផ្សារ និង ជ្រើសរើសទីផ្សារគោលដៅសំរាប់អង្គភាពឈានទៅរក ។
15
គ. ការរៀបចំនិងអនុវត្ដផែនការ M. K. T Mix (Planning and Implementing a M
គ. ការរៀបចំនិងអនុវត្ដផែនការ M.K.T Mix (Planning and Implementing a M.K.T Mix) គឺជាការប្រើប្រាស់នូវពត៌មាន នៃដំណាក់កាលទាំងពីរខាងលើ ដើម្បីជួយអ្នកគ្រប់ គ្រង M.K.T រៀបចំ និង អនុវត្ដផែនការ M.K.T Mix បានជោគជ័យ។
16
ឃ. វិភាគការសំដែងសកម្មភាព M.K.T (Analyzing M.K.T Performance)
ក្រោយពីអនុវត្ដនូវយុទ្ធសាស្ដ្រ M.K.T រួចហើយនោះការស្រាវជ្រាវ M.K.T ត្រូវ បានធ្វើឡើង ដើម្បីផ្ទៀងផ្ទាត់ពីសកម្មភាព ដែលសំរេចបានទៅនឹងយុទ្ធសាស្ដ្រ ដែលបានកំណត់ ។ ម្យ៉ាងទៀតការស្រាវជ្រាវ M.K.T ត្រូវបានធ្វើឡើង ដើម្បីប្រមូលពត៌មានទីផ្សារត្រឡប់មកវិញសំរាប់ធ្វើការត្រួតពិនិត្យ និងវាយតំលៃសកម្មភាព M.K.T។
17
III. ប្រវតិ្តនៃការស្រាវជ្រាវ M.K.T (History of M.K.T Research)
ឆ្នាំ ១៩២០ គឺជាប្រវត្ដិសាស្ដ្រមួយរបស់ក្រុមហ៊ុនរថយន្ដ Henry ford បានស្រាវ ជ្រាវរកឃើញ នូវខ្សែសង្វាក់ផលិតកម្មរថយន្ដដ៏ធំ ដែលផលិតបានរហ័សនិងមានថ្លៃថោក ជាងមុន ដើម្បីធ្វើ M.K.T ទៅកាន់ជនជាតិអាមេរិកកាំងរបស់ខ្លួន ។
18
ឆ្នាំ ១៩១១ Charles Parlin ត្រូវបានតែងតាំងជាអ្នកស្រាវជ្រាវពាណិជ្ជកម្មដែល ធ្វើអោយអតិថិជន ទូទៅចូលចិត្ដទិញសៀវភៅរបស់គាត់ ហើយពាក្យស្រាវជ្រាវ ពាណិជ្ជកម្មបានក្លាយទៅជា ពាក្យដ៏មានប្រជាប្រិយភាព ។
19
ឆ្នាំ ១៩១៩ សៀវភៅផ្នែកស្រាវជ្រាវ M. K
ឆ្នាំ ១៩១៩ សៀវភៅផ្នែកស្រាវជ្រាវ M.K.T ដ៏ល្បីដំបូងត្រូវបានសរសេរដោយ លោក C.S Ducan មានឈ្មោះថា “ Commercial Research” ។ សៀវភៅ ទី២ គឺ “ ការវិភាគទីផ្សារ ” ត្រូវបាន និពន្ធនៅក្នុងឆ្នាំ ១៩២១ ។
20
ក្រោយសង្គ្រាមលោកលើកទី២ទស្សនៈ M. K
ក្រោយសង្គ្រាមលោកលើកទី២ទស្សនៈ M.K.T បានរីកចំរើនយ៉ាងខ្លាំងនៅសហ រដ្ឋអាមេរិក ពេលនោះការចំណាយសំរាប់ការស្រាវជ្រាវ M.K.T មានចំនួន ៥០ លានដុល្លារ នៅឆ្នាំ ១៩៤៧។ ឆ្នាំ ១៩៦៨ ប្រហែល ៦០០ លានដុល្លារ ហើយបច្ចុប្បន្ន នេះប្រហែលលើស ១៥០០ លានដុល្លារ។
21
បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនមានជំនាញស្រាវជ្រាវ M. K
បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនមានជំនាញស្រាវជ្រាវ M.K.T ហើយក្រុមហ៊ុនដែល ធំជាងគេនិងមានឈ្មោះល្បីបំផុតគឺ ក្រុមហ៊ុន A.C Nielson ទទួលបាន ចំណូល ប្រហែល ១,០០០ លានដុល្លារក្នុងមួយឆ្នាំៗ ទៅលើការស្រាវជ្រាវខាង ទូរទស្សន៍ ដែលជារៀងរាល់សប្ដាហ៍ ឧស្សាហកម្មផ្សាយតាមទូរទស្សន៍ ត្រូវការជាចាំបាច់ នូវអត្រា Nielson ថ្មីៗបំផុត ។
22
ចំពោះការយល់ចិត្តទុកដាក់រៀនសូត្ររបស់អ្នក
សំណួរ ៖ ១. ហេតុអ្វីចាំបាចស្រាវជ្រាវ Marketing វាផ្ដល់ប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុន អាជីវកម្ម ចូរពន្យល់ ? ២. អធិប្បាយពីប្រវត្ដិនៃការស្រាវជ្រាវ M.K.T ហេតុអ្វីបានជាការស្រាវជ្រាវ M.K.T មានការរីកចំរើនខ្លាំងក្លានៅ USA ? សូមអរគុណ ចំពោះការយល់ចិត្តទុកដាក់រៀនសូត្ររបស់អ្នក ទាំងអស់គ្នា។
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.